Koh Santipheap Daily

Koh Santipheap Daily


ការទស្សន៍ទាយ​បាល់ទាត់​អង់គ្លេស​លីកធូ​ជុំទី12​នៅចុង​សប្តាហ៍នេះ​ Gillingham,​Shrewsbury,​Swindon​ មានប្រវត្តិ​រឹងមាំ​ក្នុងផ្ទះ

Posted: 07 Oct 2011 06:59 PM PDT


ការប្រកួត​​បាល់ទាត់​អង់គ្លេស​​លីក​ធូ​ជុំទី​12 ​នៅរាត្រី​ថ្ងៃសៅរ៍នេះ​មាន​ 12 ប្រកួត ។ ​​ក្រុម Gillingham, Shrewsbury, ​និង​ Swindon មាន​ប្រវត្តិរឹង​មាំក្នុងផ្ទះ ។ Gillingham 5ប្រកួត​​ក្នុង​ផ្ទះគឺ 3-1-1 ស៊ុ​ត​បាល់បាន 8 គ្រាប់ និងរបូតវិញ 3 គ្រាប់ ។ 3 ប្រកួត​ចុង​ក្រោយគឺ​​លេង​ឈ្នះ Hereford 6-1 ក្រៅ​ផ្ទះ​ ឈ្នះ Burton 3-1 ក្នុងផ្ទះ​​តែ​ចាញ់ Wimbledon 3-1 ក្រៅ​ផ្ទះ ។

ព្យាករណ៍បាល់ទាត់​អ៊ីតាលី​ស៊េរី B​ ​ជុំទី9​សម្រាប់​ថ្ងៃសៅរ៍ ​និង​ថ្ងៃអាទិត្យ​ ក្រុមខ្លាំងប៉ះខ្លាំងគឺ ​Padova ​ជួបជាមួយក្រុម​ Brescia​ ​ខណៈដែល​ ក្រុម​ ​Grosseto,​Pescara ​នឹងឈ្នះ​គូប្រកួត​របស់ខ្លួន​ដោយស្រួល

Posted: 07 Oct 2011 06:34 PM PDT

កីឡាករក្រុម ​Brescia​ (អាវខៀវ)​កំពុងការពារ​បាល់មិនឱ្យ​កីឡាករក្រុម​ Fiorentina​ដណ្តើមបាន
ការ​ប្រកួត​បាល់​ទាត់​អ៊ីតាលី​ស៊េរី​Bជុំ​ទី​9 នៅ ចុង​សប្តាហ៍​នេះ​មាន​10ប្រកួត​។ ក្រុម​ខ្លាំង​ប៉ះ​ខ្លាំង​គឺ​ក្រុម Padova ជួប Brescia ខណៈ​ក្រុម Gros seto និង Pescara នឹង​ឈ្នះគូ​ប្រកួត​។ Pescara 3ប្រកួត​ក្នុងផ្ទះគឺ 3-0-0 ស៊ុត​បាល់​បាន​10គ្រាប់​ និង​របូត​វិញ​5គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Stabia 3-2 ក្រៅ​ផ្ទះ​ឈ្នះ Albinoleffe 5-3 បន្ទាប់​មក​លេង​ស្មើ Sassuo lo 1-1 ក្រៅ​ផ្ទះ​។

វិភាគបាល់ទាត់​អង់គ្លេស​លីកវ័ន​ជុំទី17​សម្រាប់​ថ្ងៃសៅរ៍ ​ទី8 ​តុលា នេះ​ ​Sheff Wed,​Charlton,​Scunthorpe,​Huddersfield​ សង្ឃឹមឈ្នះ

Posted: 07 Oct 2011 06:18 PM PDT

ការប្រជែងដណ្តើម​បាល់គ្នារវាង​កីឡាករក្រុម​ Charlton​(អាវក្រហម)​និងកីឡាករក្រុម ​Sheff Wed
ការ​ប្រកួត​បាល់​ទាត់​អង់​គ្លេស​លីក​វ័ន​ជុំ​ទី​12សម្រាប់​រាត្រី​ថ្ងៃ​សៅរ៍​នេះ​មាន​10ប្រកួត​។ ក្រុម​ជ​ម្រើស​ល្អ​មាន​ Charlton, Sheff Wed, Scunthorpe និង​ Huddersfield សង្ឃឹម​រក​បាន​បី​ពិន្ទុ​រៀងៗ​ខ្លួន​។ Bury 5ប្រកួត​ក្នុង​ផ្ទះគឺ 1-1-3 ស៊ុត​បាល់​បាន​5គ្រាប់ និង​របូត​វិញ​9គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Hartlepool 3-0 ក្រៅ​ផ្ទះ ស្មើ Milton 0-0 ក្នុង​ផ្ទះ បន្ទាប់​មក​លេង​ឈ្នះ Yeovil 3-1 ក្រៅ​ផ្ទះ​។

ការប្រកួត​បាល់ទាត់​អេស្ប៉ាញឌីវីហ្សិន​ធូជុំទី7​ចុងសប្តាហ៍ ៖​ Celta,​Tarragona ​ប្រាថ្នាចង់ឈ្នះ​​គូប្រកួត​ក្នុងទឹកដី ​ខណៈ​ Girona,​Almeria,​Deportivo​ ​ជាក្រុមមាន​ប្រៀប​ជាងគូ​ប្រកួត​របស់ខ្លួន

Posted: 07 Oct 2011 05:40 PM PDT


​កា​រ​ប្រកួត​​បាល់​ទាត់​​អេស្ប៉ាញ​ព្រីមេរ៉ាលីហ្គា ​ជុំ​ទី7 ​នៅ​ចុង​សបា្តហ៍​​នេះ​មាន 10 ប្រកួត ។ ក្រុម​Celta ​និង Tarragona ​សុំ​ឈ្នះ​ក្នុង​ផ្ទះ​ម្តង​ ខណៈ​​ពេល​ដែល​ក្រុម Girona Almeria និង Deportivo ​មាន​ប្រៀប​ជា​ងគូ​ប្រកួត ។ Alcorcon 3 ប្រកួត​​ក្នុង​ផ្ទះ គឺ 1-1-1 ​ស៊ុត​​បាល់​បាន 5 គ្រាប់ និងរបូតវិញ 2 គ្រាប់ ។ 3 ​ប្រកួត​ចុង​ក្រោយ​គឺ​លេង​​​ឈ្នះ Cartagena 2-0 ក្រៅ​ផ្ទះ ឈ្នះ Deportivo 4-0 ក្នុង​ផ្ទះ​តែចាញ់ Hercules 1-0 ក្រៅផ្ទះ ។

ព្រឹត្តិ​ការ​ណ៍​​សំ​ខាន់​ៗ​ពិភព​លោក​កើត​ឡើង​​ក្នុង​ថ្ងៃទី​​៨ ខែតុលា​

Posted: 07 Oct 2011 05:02 PM PDT

ការបុកគ្នា​​រវាង​រថភ្លើង​​Harrow​និង​​Wealdstone​ក្បែរ​ទី​ក្រុង​​ឡុង​ដ៍​​ប្រទេស​​អង់​គ្លេស​បាន​​សម្លាប់​មនុស្ស​​អស់​១១២​នាក់​នា​​ឆ្នាំ​១៩៥២
*ឆ្នាំ​១០៧៥-ព្រះ​អង្គ​ម្ចាស់​ Dmitar Zvonimirបាន​ឡើង​គ្រង​រាជ្យ​ជា​មហាក្សត្រ​របស់​ប្រទេស​ក្រូ​អា​ស៊ី​។ *ឆ្នាំ​១៥៧៣-ការ​ឡោម​ព័ទ្ធ​ទី​ក្រុង​ Alkmaarរបស់​ប្រទេស​ហូឡង់​ដោយកងទ័ព​អេស្ប៉ាញ​ត្រូវ​បាន​បញ្ចប់​។ ​វា​គឺជាជោគជ័យ​លើក​ទី​១របស់​ហូឡង់​នៅក្នុង​សង្គ្រាម​ដែល​មាន​រយៈ​ពេល​៨០​ឆ្នាំ​ ។

មន្ត្រី​ប៉ូលិស​​ឈ្លោះ​​​​ជាមួយ​ជនស៊ី​វិល​​​បែក​ផ្សែង​​​ខ្សែ​អាត់​​​វីដេអូ​​​បង្ហាញ​​នូវភាព អាម៉ាស់​

Posted: 07 Oct 2011 03:52 AM PDT

រាជធានីភ្នំពេញ​​​​ ៖ ​នៅចំណុច​ផ្លូវ​​​​បំបែក​ជា​​​៥ ស្ថិត​នៅលើ​កំណាត់ផ្លូវ​លេខ​​​១៧៣ ចុះទៅ​​ផ្សារ​ទួលទំពូង ​​​ម្តុំស្ថានីយប្រេង​​ឥន្ធនៈ​​មួយ​កន្លែង​​​​​គេឃើញ​មន្ត្រី​ប៉ូលិស​​​​ មួយក្រុមស្លៀក​ពាក់​​​ឯក​សណ្ឋាន​​​​ដាក់​​ប៉ុស្តិ៍​​ត្រួតពិនិត្យ​​​​​ សណ្តាប់ធ្នាប់​​​​​​ចរាចរណ៍​​​ហើយ​បាន​​​ពើបប្រទះ​​ម៉ូតូមួយគ្រឿង​​​​ជិះ​​២ ​នាក់​ម្តាយ​​​​-កូនកំលោះ ​​​ពេលនោះប៉ូលិស​​បានឃាត់ និង​​បានឈ្លោះ​គ្នា​​ស្រែកគំរាម​​គំហក​ដាក់​គ្នា​ទៅ​​​​វិញទៅ​មក ​ស្ទើរ​បែក​ផ្សែង

បន្ទាប់​ពី​ចាប់​រំលោភ​រួច​​ហើយ​គេច​ខ្លួន​បាត់​លុះវិល​វិញ​ជាប់​ខ្នោះ​

Posted: 07 Oct 2011 03:49 AM PDT

ជនជាប់ចោទ
ខេត្ត​កំពត​ ៖ នគរ​បាល​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កំរិត​ធ្ងន់​ ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦ តុលា តាម​ដីកា​របស់​លោក​គាំ​ ឈាន ចៅ​ក្រម​ស៊ើប​សួរ​សាលា​ដំបូង​ខេត្ត​កំពតបាន​​ចាប់ខ្លួន​បុរស​ឈ្មោះ​ឌុច ឆៃ​យ៉ា ហៅ​មុំ​ ឆៃ​យ៉ា អាយុ​២៧​ឆ្នាំ មាន​ប្រពន្ធ​ និង​កូន​ម្នាក់​ រស់​នៅ​ភូមិ​ស្បូវ​អណ្តែត ឃុំ​ដំបូក​ខ្ពស់ ស្រុក​អង្គរ​ជ័យ​ពីបទ​ចាប់​រំលោភ​សេព​សន្ថវៈ។

សិង្ហ​បុរី​​គាំទ្រ​​ឥណ្ឌូណេសីុ​​ក្នុង​ការ​បញ្ជូនអ្នក​សង្កេតការណ៍​មក​កាន់​តំបន់​ជម្លោះ

Posted: 07 Oct 2011 03:46 AM PDT

រាជធានីភ្នំពេញ ៖ លោក​ឯក ​ថា ​អ្នក​នាំ​ពាក្យ​ និង​ជា​អនុ​ប្រធាន​​​នាយក​ដ្ឋាន​ព័ត៌​មាន​នៃ​​អង្គ​​ភាពព័ត៌​មាន​និង​​ប្រតិ ​កម្ម​រហ័ស​​បាន​ឱ្យ​ដឹង​ថា ក្នុងជំនួប​សម្តែង​ការ​គួរ​សម និង​​ពិភាក្សា​​ការ​ងារ​ជា​មួយ​លោក​សុខ អាន ឧប​នាយក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​​កាល​ពីថ្ងៃទី​៦ តុលា ​នៅទីស្តី​ការ​​គណៈ​រដ្ឋ​មន្ត្រី លោក​ ក-សាន​មូហ្គាម ​រដ្ឋ​មន្ត្រី​​ការ​បរទេស​​ និង​ជា​រដ្ឋ​មន្ត្រី​ច្បាប់​​នៃ​សាធារណ​រដ្ឋ​សិង្ហ​បុរី​មាន​ប្រសាសន៍ថា

អាជ្ញា​ធរ​ខណ្ឌ​ទួល​គោក​ទំលាក់​ស្លាក​ផ្សាយ​ពាណិជ្ជ​កម្ម​ខ្នាត​ធំ​អត់​ច្បាប់​

Posted: 07 Oct 2011 03:44 AM PDT

ស្លាកដែលត្រុវទម្លាក់ចុះ
រាជធានី​ភ្នំពេញ ៖ អាជ្ញា​ធរ​ខណ្ឌ​ទួល​គោក​ដឹក​នាំ​ដោយ​លោក​សាំង សុភៈ​វិចិត្រ​ អភិ​បាល​រង​ខណ្ឌ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ ខែ​តុលា បាន​ទៅ​ទម្លាក់​ស្លាក​ផ្សាយ​ពាណិជ្ជ​កម្ម​របស់​ក្រុម​ហ៊ុន Red Green Blue ដែល​ផ្សាយ​ពាណិជ្ជ​កម្ម​ប៊ី​ចេង VEDAN ដោយ​សារ​តែ​ស្លាក​ប៉ា​ណូ​នេះ​ពុំ​មាន​ច្បាប់​អនុ​ញ្ញាត​។​ ​ការ​ទម្លាក់​ស្លាក​ប៉ាណូ​នេះ​ក៏​មាន​​ការ​ចូល​រួម​ពី​មន្ត្រី​សាលា​រាជ​ ធានី​ភ្នំពេញ​ផង​ដែរ​។

ក្មេង​ប្រុស​​​​​អាយុមួយ​​ខួប​​ធ្លាក់​ពី​លើ​គ្រែ​​​លង់ទឹកជំនន់ស្លាប់​​​​​

Posted: 07 Oct 2011 03:42 AM PDT

សពក្មេងប្រុស
រាជធានីភ្នំពេញ​​​​ ៖ ​​កុមារ​​​អាយុមួយ​ខួប​​ម្នាក់​​បានស្លាប់​បាត់បង់​ជីវិត​​​​ ដោយសារ​​ធ្លាក់​ពីលើ​គ្រែ​លង់ទឹកស្លាប់​​​​ ខណៈ​ពេល​​ឪពុកម្តាយ​​​​កំពង់លង់​លក់​ក្នុង​​​ដំណេក​​។ ហេតុការណ៍​​នេះ​បាន​កើត​​​ឡើង​​​​កាលពីវេលាម៉ោង​​​​​៩​យប់ថ្ងៃទី​​​​៦ តុលា ​​​២០១១ នៅ​ចំណុចភូមិ​​​​តាងូវ​ ​​សង្កាត់​​និរោធ ​ខណ្ឌ មានជ័យ​។​

សមា​សភាព​ប្រកួត​​ប្រដាល់​​នៅលើ​​សង្វៀន​ទូរទស្សន៍​ស៊ីធីអិន​​សម្រាប់ចុង​​សប្តាហ៍​នេះ

Posted: 07 Oct 2011 03:33 AM PDT


រាជធានីភ្នំពេញ ៖ ​ថៃ ប៊ុន​ហាន មកពី​ក្លឹប​​បុរី​នាគ​រាជ ​ជួប​ហ៊ឹម ​សារ៉ាន់ ​មកពី​ក្លឹប​​កីឡា​ប្រដាល់​​ក្រសួង​ការ​ពារ​ជាតិ​នៅ​លើ​សង្វៀន​ CTN ​​​ថ្ងៃ​សៅរ៍ ទី​​៨ តុលា ខាង​មុន​នេះ។ ​ទាំង​សង​ខាង​សុទ្ធតែ​មិនហ៊ាន​ចេញ​មុខ​ធ្វើ​ការ​​អះអាង​​ពី​ការ​ចាញ់​-​ឈ្នះ​ទុក​មុន​ដូច​គ្នា ប៉ុន្តែ​​ក្នុង​ចិត្ត​របស់​គេ​ម្នាក់ៗ​​គឺ​មិន​ត្រូវ​ការ​ចាញ់​ឡើយ ​ព្រោះ​មិន​ចង់​ឱ្យ​​អ្នក​គាំទ្រ​​របស់ខ្លួន​បាត់​បង់​ជំនឿ​។

ប៉េអឹម​​នាំ​ខ្លួន​រដ្ឋ​បាល​ក្រុម​ហ៊ុន​នាំ​​ពល​ករ​ និង​មេ​ខ្យល់​​ជាប់​ចោទ​បង្ខាំង​​​មនុស្ស​​ទៅ​តុលា​ការ​

Posted: 07 Oct 2011 03:32 AM PDT

បុគ្កលិករបស់ក្រុមហ៊ុនពេននាំខ្លួន
រាជធានីភ្នំពេញ ៖ ​កាល​ពី​​ព្រឹក​ថ្ងៃ​ទី​៧ តុលា សមត្ថ​កិច្ច​កង​រាជអាវុធ​ហត្ថ​​រាជធានី​ភ្នំពេញ ​​បាន​នាំ​ខ្លួន​រដ្ឋ​បាល​ក្រុម​ហ៊ុន​​នាំ​ពល​ករ​ទៅធ្វើ​ការ​​នៅ​​ប្រទេស​ មា៉ឡេ​សីុ​ម្នាក់ បុគ្គ​លិក​ម្នាក់​ និង​មេ​ខ្យល់​​ម្នាក់​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​​សាក​សួរ​​លើ​ការ​ចោទ​ប្រកាន់​​ពី​បទ​បង្ខាំង​មនុស្ស​ខុស​ច្បាប់ ។

មួយ​យប់មួយថ្ងៃ​3នាក់​ផឹកថ្នាំ​បំពុលសម្លាប់​ខ្លួន

Posted: 07 Oct 2011 03:29 AM PDT

បុរសរងគ្រោះ
ខេត្តស្វាយរៀង ៖ បុរស​គិត​ខ្លី៣នាក់​​បាន​ធ្វើ​​អត្ត​ឃាតផឹក​ថ្នាំ​បំពុល​សម្លាប់​ខ្លួន​ដោយ​ មូល​ហេតុ​ខុសៗ​គ្នា​កាល​ពី​ថ្ងៃទី៥ និង​៦ តុលា ម្នាក់​ស្លាប់ ២នាក់ទៀតគ្រូ​ពេទ្យ​ជួយ​ទាន់ ។ ​​​តាមប្រភពព័ត៌មាន​បានឱ្យ​ដឹងថា ​ជន​រង​គ្រោះ​ទី១ជាយុវជន​​អាយុ​១៨ឆ្នាំ រស់​នៅឃុំ​​ឈើទាល ​ស្រុក​ស្វាយ​ជ្រំ ពេល​​ផឹកស្រា​ស្រវឹង​​​​នឹកតូចចិត្ត​​នឹង​ជីវ​ភាព​ក្រីក្រ​ សុំស្នេហ៍នាងក្រមុំ​​ម្នាក់​មិនបាន ​​ក៏​​​យកថ្នាំ​បំពុល​សត្វ​​ល្អិត​មកផឹក ។

កីឡាករ-​កីឡា​ការិនី​​​ការ៉ា​តេ​ដូ​​​​70នាក់​​ចូល​​ទស្ស​នា​​​ភាព​យន្ត​​​​កុង​ហ៊្វូ​សត្វ​ទន្សាយ

Posted: 07 Oct 2011 03:23 AM PDT

កីឡាករ-​កីឡាការិនី​ការ៉ាតេដូ​ពេលកំពុង​ទស្សនាខ្សែ​ភាពយន្ត
រាជធានីភ្នំពេញ​​ ៖ ​រោង​ភាព​យន្ត​​ 3D ​លំ​ដាប់​អន្តរ​ជាតិ​ The Cineplex ​នៅ​ផ្សារ​​​ទំនើប​សូរិយា​បាន​ផ្តល់​​ឱ​កាស​​ដល់​កីឡា​ករ កី​ឡា​ការិនី​​៧០​នាក់ មក​ពី​៤​សាខា​​របស់​អង្គ​​ការ​មូល​និធិ​​​​​​កុមារ​កម្ពុជា​នៅ​ទូ​ទាំង​រាជ​ធានី​ភ្នំពេញ​ចូល​ទស្សនា​។ តំណាង​​រោង​ភាព​យន្ត The Cineplex ​សូរិយា​មាន​ប្រ​សាសន៍​​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​​​៦ ​តុលា ឆ្នាំ​២០១១ ​ថា

ក្មេងស្រី​ម្នាក់​​​​​ត្រូវ​​​​ជនខិល​ខូច​​​​លួង​លោម​យក​ទៅ​​ដោះគ្រឿងអ​លង្ការ​​​​​​​​ហើយ​​ទុក​ចោល​​នៅផ្សារ​ច្បារអំពៅ​

Posted: 07 Oct 2011 03:06 AM PDT

ក្មេងស្រីរងគ្រោះ
រាជធានីភ្នំពេញ​​​​ ៖ ​កុមារី​តូច​​អាយុ​​​​​​៦​ឆ្នាំ​​​ម្នាក់​ឈ្មោះ​​មឿន ​​សាន់​តា​ណា ជា​សិស្ស​​ថ្នាក់ទី​​​​១ នៃ​សាលា​បឋម​​សិក្សា​យក​​​បាត្រ ស្ថិត​នៅ​​​ភូមិ​​យក​បាត្រ ​សង្កាត់​ក្បាល​កោះ ខណ្ឌមានជ័យ ​​​ត្រូវជនមិនស្គាល់អត្តសញ្ញាណ​​​លួងលោម​​​​រូប​នាង​​​ចេញ​ពីសាលា​​​រៀន​យក​ ទៅ​​ដោះគ្រឿង​អលង្ការ​​​​​​​អស់​ប្លាទីន​ទម្ងន់​ជិត​​​​​៣ជី​ ហើយ​​​​ទុក​រូបនាង​​ចោល​នៅមុខផ្សារ​​ច្បារអំពៅ​​​​កាលពីព្រឹកថ្ងៃទី​​​​៧ តុលា ​​២០១១​។​

តារា​ទូរទស្សន៍​​​អាមេរិក​ ​Kim Kardashian ​មាន​គម្រោង​​​បង្កើត​ក្រុម​​គ្រួសារ​​នៅ​​ឆ្នាំ​ក្រោយ​

Posted: 07 Oct 2011 02:59 AM PDT


យោង​ទៅ​តាម​ប្រភព​ព័ត៌​មាន​តារា​ហូលី​វូដ​​​ចេញ​ផ្សាយ​​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​​៦ តុលា​ ​ឆ្នាំ​២០១១ បាន​ឱ្យដឹង​ថា ៖ តារា​​ទូរទស្សន៍​​ Kim Kardashian ដែល​​​ទើប​​តែ​បាន​​រៀប​អាពាហ៍​ពិពាហ៍​​ជា​​មួយតារា​​បាល់​បោះ​ Humphires កាល​ពី​ខែ​សីហា ​​មាន​​គម្រោង​​​ពន្យា​ពេល​​​យក​កូន​រហូត​​ទៅដល់​ឆ្នាំ​ក្រោយ ។ តារា​ទូរទស្សន៍​​វ័យ​​៣០​ឆ្នាំរូប​នេះ

សង្គ្រាម​នៅ​​អាហ្វ​ហ្គា​នី​ស្ថាន​​ឆ្លង​​កាត់​ពេល​​វេលា​10​ឆ្នាំ​ហើយ

Posted: 07 Oct 2011 02:55 AM PDT

ទាហាន​​អាមេរិក​ម្នាក់​​ និង​ឧទ្ធម្ភាគ​ចក្រ​មួយ​គ្រឿង​​ពេល​កំពុង​​ធ្វើ​ប្រតិ​បត្តិ​ការ​
មក​ដល់​ថ្ងៃ​ទី​៧ តុលា ២០១១ សង្គ្រាម​នៅ​អាហ្វ​ហ្គា​នី​ស្ថាន​ឆ្លង​កាត់​រយៈ​ពេល​១០​ឆ្នាំ ហើយ​ចាប់​តាំង​ពី​ការ​លុក​លុយ​ដឹក​នាំ​ដោយ​សហ​រដ្ឋ​អាមេរិក​ដើម្បី​វាយ​បណ្តេញ​ពួក​តាលី​បង់​ចេញ​ពី​អំណាច​ចាប់​ផ្តើម​ពី​ខែ​តុលា​ ឆ្នាំ​២០០១​មក​។

រលក​ស្នេហ៍​តាម​ទូរស័ព្ទលួង​លោម​នាង​ទៅ​រួម​មេត្រី ​ម្តាយស្រី​​​​​អន្ទង​បង​ចូលអន្ទាក់​

Posted: 07 Oct 2011 02:55 AM PDT

ក្មេងស្រីរងគ្រោះ
​ក្រុងប៉ោយប៉ែត​ ៖យុវជន​ម្នាក់​បាន​ក្លាយ​ជា​​អ្នក​ទោស​ស្នេហា​ទាំង​វ័យ​ក្មេង​​ត្រូវ​បាន​ កម្លាំង​ប៉េ​អឹម​ក្រុង​ប៉ោយ​ប៉ែត​ ឃាត់​ខ្លួន​​កាល​ពី​វេលា​ម៉ោង​​​​៦​ល្ងាច ​ថ្ងៃ​ទី​៦ តុលា នៅ​ភូមិ​រស្មី​សាម​គ្គី​ សង្កាត់​និមិត្ត​ ក្រុង​ប៉ោយ​ប៉ែត​ ​ពី​បទ​​រួម​ភេទ​ជា​មួយ​អនី​តិ​ជន​​វ័យ​ក្រោម​​១៥​ឆ្នាំ ​បន្ទាប់​ពី​គូ​ស្នេហ៍​ទាំង​ពីរនាក់​ស្គា​​ល់​គ្នា​​តាម​រ​យៈ​ទូ​រស័ព្ទ​ តែ​ពុំ​ដែល​ស្គាល់​មុខ​​​​គ្នា​ទេ ទើប​​​តួ​ប្រុស​​ទៅ​រក​តួ​ស្រី​ដល់​​​ខេត្ត​បាត់​ដំ​បង ហើយ​​លួង​នាង​មក​ដល់​ផ្ទះ​

កូរ៉េ​ខាង​ត្បូង​​ផលិត​វ៉ាក់​​សាំង​ត្រៀម​​ការ​ពារ​​ការ​វាយ​​ប្រហារ​​ដោយ​​អាវុធ​គីមី​

Posted: 07 Oct 2011 02:53 AM PDT

លោក​គីម ក្វាន​ជីន រដ្ឋ​មន្ត្រី​ការ​ពារ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ថ្លែង​កាល​ពី​ថ្ងៃ​ទី​៧ តុលា ថា ប្រទេស​របស់​លោក​កំពុង​តែ​ផលិត​វ៉ាក់​សាំង​សម្រាប់​ការ​ពារ​ការ​វាយ​ប្រហារ​ដោយ​អាវុធ​គីមី​ និង​ជីវ​សាស្ត្រ​​ជា​យថា​ហេតុ​ពី​សំណាក់​កូរ៉េ​ខាង​ជើង។

​ធ្លាក់​យន្តហោះ​​​ប្រយុទ្ធធុន​​​​ MIG-21 ​មួយគ្រឿង​​​​របស់​​កង​ទ័ព​​​​​​អាកាស​​ឥណ្ឌា​

Posted: 07 Oct 2011 02:46 AM PDT

 ​យន្តហោះ​​ធុន​​​​ MIG-21 ​មួយគ្រឿង
​អ្នក​ទទួលខុសត្រូវជាន់ខ្ពស់​​​​​ម្នាក់​នៃក្រសួង​ការ​ពារ​ប្រទេស​ឥណ្ឌា​រាយការណ៍​​​​​ថា យន្តហោះ​​​​ប្រយុទ្ធ ធុន MIG-21 មួយគ្រឿង​​របស់​កង​ទ័ព​​​​អាកាស​​ឥណ្ឌា​បានធ្លាក់​កាលពីថ្ងៃទី​​​៧ តុលា ក្នុង​រដ្ឋ​​រ៉ាចា​ស្ថាន ​​ភាគខាង​លិច​​ឥណ្ឌា ក៏ប៉ុន្តែ​​​​អ្នកបើក​​​​អាច​លោត​ចេញ​​តាម​ឆ័ត្រ​យោង​។​

លោក​​យាយ​​វ័យ​​76ឆ្នាំ​បោះ​បង់​​ចោល​​រថយន្ត​​​បន្ទាប់​ពី​​ជាប់​គាំង

Posted: 07 Oct 2011 02:28 AM PDT


លោក​​យាយ​​ម្នាក់​នៅក្នុង​ទីក្រុង​ Warsaw ​នៃប្រទេស​ប៉ូឡូញ​បានសម្រេច​ចិត្តបោះ​បង់រថយន្ត​ដ៏តូច​ច្រឡឹង​ របស់​គាត់​បន្ទាប់​ពីវាជាប់​ក្នុង​ចន្លោះ​​របាំង​​​​ជ​ញ្ជាំង​ផ្លូវ​ចូល​ចំណត​រថយន្ត​។

ក្រុមចោរ​​​ល្បី​​ពូកែ​​​លួចអាគុយ​​រថយន្ត​​​​ត្រូវប្រជាពលរដ្ឋ​​​ប្រដៅ​​​យ៉ាង​ចាស់​ដៃ​ម្នាក់​​រត់​រួច​​២នាក់​

Posted: 07 Oct 2011 02:26 AM PDT

ជនជាប់ចោទ
​រាជធានីភ្នំពេញ​​​​​ ៖ ​​​ប្រជាពលរដ្ឋ​​​ប្រមាណ​​​ជាង​​​២០នាក់​បាននាំគ្នា​​ចោម​​រោម​វាយ​​​​ចោរ​​ ​​ម្នាក់​ដែល​ពូកែ​​​​លួច​អាគុយ​រថយន្ត​នៅក្នុង​​​សង្កាត់​ភ្នំពេញថ្មី ​​ខណ្ឌសែនសុខ​ កាលពី​​​វេលាម៉ោង​​​​​​១​និង​​​៣០នាទី​រសៀល​​ថ្ងៃទី​៧ តុលា ​​​​តាមបណ្តោយ​​ផ្លូវហា​ណូយ ​​ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌ​​សែន​សុខ ​​​មុខសាលា​រៀន​​គរ​ថ្លង់​។

ទិវា​បាឡុងហោះ​ប្រចាំឆ្នាំ​នៅ​លើ​ទឹកដី ​New Mexico

Posted: 07 Oct 2011 02:24 AM PDT


បាឡុងហោះ​ជាច្រើនរយ​បានហោះ​ហើរលើ​អាកាស​ក្នុងខួបទី​៤០ឆ្នាំ​ នៃទិវាបា​ឡុង​ហោះ​​អន្តរជាតិ​ដែលបាន​រៀបចំ​ឡើងក្នុង​រដ្ឋញូវ​ម៉ិចស៊ិកូ​​​ សហរដ្ឋអាមេរិក។​ ខួបលើក​ទី៤០នេះ ​បានទាក់​ទាញ​អ្នក​ស្រលាញ់​បាឡុងហោះ​នៅជុំវិញ​ពិភពលោក​​ដើម្បឱ្យ​ចូល​រួមក្នុងសួនឧទ្យាន​ Fiesta​​ ដែល​មាន​ផ្ទៃ​ដីសរុបប្រមាណ​​ជាង​១៤៧ហិក​តា​​សម្រាប់​ទទួល​​ក្នុងការបង្ហោះ​​​បា​ឡុង។​

ប៉ូលិស​ចរាចរណ៍​​​ហក់​ដាល់​​​អ្នកបើក​​​​ម៉ូតូ​​​ឌុប​​​បែរ​ជា​បាក់ខ្ទង់ច្រមុះ​​​​នារី​ជិះពី​​ក្រោយ​​​​​

Posted: 07 Oct 2011 02:23 AM PDT

នារីរងគ្រោះ
​ខេត្តកណ្តាល​​​​ ៖ ​​ប៉ូលិស​​ចរាចរ​ណ៍​ម្នាក់​បាន​​​​វាយ​​អ្នករត់ម៉ូតូឌុប​ម្នាក់​តែ​បណ្តាល​ ឱ្យ​បាក់ក្តោង​ច្រមុះ​ នារីដែល​​កំពុងជិះ​​ពីក្រោយ​ទៅវិញ​ ដែល​ហេតុ​​ការណ៍​នេះ​​កើត​នៅ​​វេលា​ម៉ោង​​​៩​និង​​៤៥​នាទី​ព្រឹកថ្ងៃទី​​​៧ ​​​តុលា ​​តាម​បណ្តោយ​​​ផ្លូវ​លេខ​​​​២០៦ ​​ភូមិដើមមៀន ​ក្រុង​តាខ្មៅ ​​​​ជិត​សាលា​ខេត្ត​​កណ្តាល​។ ​

គណបក្ស​នយោបាយបាន​បញ្ចូល​ឈ្មោះ​សត្វលាជា​បេក្ខភាព​អភិបាល​ក្រុង

Posted: 07 Oct 2011 02:22 AM PDT


សត្វលាមួយ​ក្បាលត្រូវគេ​បញ្ចូលឈ្មោះ​ជាបេក្ខភាព​សម្រាប់​ការ​បោះឆ្នោត​ចៅហ្វាយ​ក្រុងVarna ​នៃប្រទេស​ប៊ុលហ្គារី។​ លាឈ្មោះ​ Marko ​ត្រូវ​ជ្រើសរើជា​​បេក្ខ​ភាព​មកពី​គណបក្ស​នយោបាយ​ប៊ុលហ្គារី​ថ្មីដើម្បី​ជាតំណាង​របស់ខ្លួន​សម្រាប់​​ការ​បោះ​​ឆ្នោត​នា​ថ្ងៃ​ទី២៣ ​តុលា។

កំបុង​ស្រា​បៀរ​​​បង្ក​ឱ្យ​មាន​ភាព​​ច​លា​ចល​លើ​ផ្លូវ​​​ក្នុង​ទី​ក្រុង​ ​Munich

Posted: 07 Oct 2011 02:18 AM PDT

បុគ្គលិក​ពន្លត់អគ្គីភ័យ​ប្រមូល​ស្រាបៀរ
​កំប៉ុង​ស្រាបៀរ​រាប់ពាន់​បានរុះ​រាយ​​ប៉ាយ​ពេញ​ផ្លូវដែល​សម្បូរដោយ​ហាងស្រានិ​ង​រង្គ​សា​ល​​ក្នុងទីក្រុង​Munich​ដោយសារ​រថយន្ត​​ដែល​ដឹក​ធ្វើឱ្យ​កំពប់​ បង្កឱ្យ​​ស្ទះ​ចរាចរណ៍​ជា​​ច្រើន​ម៉ោង​ទម្រាំ​សម្អាតចេញ​ពីដងផ្លូវអស់។​ វាដូច​ជាបាន​ធ្វើទារុណ​កម្មសម្រាប់​អ្នកដែល​ស្រលាញ់​ស្រាបៀរ​បន្ទាប់ពី​មើលឃើញ​ក្រុមអ្នក​ពន្លត់អគ្គិភ័យ​ប្រមូល​កំប៉ុង​ស្រានិង​សម្អាត​ស្រា​បៀរ​​ដែលកំពប់​លើដងផ្លូវ ​ព្រោះវាគួរនៅ​​ក្នុង​កែវ​ស្រា​និងសម្រាប់​​ឱ្យ​មនុស្សក្រេប​។​

ម៉ិចស៊ិក ៖​ ​សាក​សព​​មនុស្ស​35នាក់​​រក​ឃើញ​ក្នុង​​រដ្ឋ​វេរ៉ា​គ្រូស​

Posted: 07 Oct 2011 02:11 AM PDT

កង​ម៉ារីន​ម៉ិចស៊ិក​លាត​ត្រដាង​កាល​ពី​ថ្ងៃ​ទី​៦ តុលា ថា​សាក​សព​មនុស្ស​ប្រមាណ​ជា​៣៥​នាក់​ត្រូវ​បាន​រក​ឃើញ​ក្នុង​រដ្ឋ​វេរ៉ា​គ្រូស​របស់​ម៉ិចស៊ិក​ដែល​មនុស្ស​ទាំង​នេះ​ស្លាប់​ដោយ​សារ​ឧក្រិដ្ឋ​កម្ម​ដែល​មាន​ការ​រៀប​ចំ​។

វិបត្តិ​អឺរ៉ុប​​គំរាម​កំហែង​​ដល់​ការ​ងើប​​ឡើង​វិញ​នៃ​​សេដ្ឋ​កិច្ច​

Posted: 07 Oct 2011 02:10 AM PDT

រដ្ឋ​មន្ត្រី​រតនា​គារ​អាមេរិក​ លោក TIMOTHY GEITHNER បាន​ស្នើ​កាល​ពី​ថ្ងៃ​ទី​៦ តុលា ដល់​បណ្តា​មេ​ដឹក​នាំ​អឺរ៉ុប​ឱ្យ​ស្វែង​រក​យុទ្ធ​សាស្ត្រ​មួយ​ដើម្បី​រាំង​ខ្ទប់​វិបត្តិ​នៃ​បំណុល​។ ក្នុង​ឱកាស​នៃ​សវនា​ការ​មួយ​នៅ​មុខ​គណៈ​កម្មការ​ធនា​គារ​របស់​ព្រឹទ្ធ​សភា​ លោក GEITHNER ថ្លែង​ថា វិបត្តិ​សេដ្ឋ​កិច្ច​អឺរ៉ុប​គំរាម​កំហែង​យ៉ាង​ខ្លាំង​

ហាង​អេប​ផល​​ស្ត័រ​កាន់​​មរណ​ទុក្ខ​

Posted: 07 Oct 2011 02:08 AM PDT


នេះ​ជា​រូប​ថត​បង្ហាញ​នៅ​ក្នុង​ហាង​អេប​ថល​ស្ត័រ​ក្នុង​ទី​ក្រុង​គ្លេន​ដេល រដ្ឋ​កាលី​ហ្វ័រ​នី​ញ៉ា​ សហ​រដ្ឋ​អាមេរិក​ កា​ល​ពី​ថ្ងៃ​ទី​៥ តុលា កន្លង​មក​ដោយ​បង្ហាញ​រូប​ថត​របស់​លោក​ស្ទីវ​ ចប នៅ​លើ​វេប​សាប​ apple.com។

អ្នក​ចាំ​ទី​​ប្រេ​ស៊ីល​​សម្រាល​ខ្លួន​​ចាប់​បាល់​​ពេល​ហាត់​

Posted: 07 Oct 2011 02:06 AM PDT


កីឡា​ករ​ស៊ូ​លី​យ៉ូ សេសា អ្នក​ចាំ​ទី​ក្រុម​ជម្រើស​ជាតិ​ប្រេ​ស៊ីល​ បាន​សម្រាល​ខ្លួន​ដើម្បី​ចាប់​បាល់​ក្នុង​ពេល​ហាត់​សម​នៅ​ទី​ក្រុង​សាន​ចូ​ហ្សេ​ រា​ជ​ធានី​ប្រទេស​កូ​ស្តា​រី​កា​ កាល​ពី​ថ្ងៃ​ទី​៥ តុលា ​។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!