The Phnom Penh Post - KHMER: “អាជីវករ​​ទាម​ទារ​ឲ្យ​ម្ចាស់​ផ្សា​បឹងត្របែក​ផ្លាហ្សារ​បញ្ចុះ​តម្លៃ​ឈ្នួល​តូប” plus 9 more

The Phnom Penh Post - KHMER: “អាជីវករ​​ទាម​ទារ​ឲ្យ​ម្ចាស់​ផ្សា​បឹងត្របែក​ផ្លាហ្សារ​បញ្ចុះ​តម្លៃ​ឈ្នួល​តូប” plus 9 more


អាជីវករ​​ទាម​ទារ​ឲ្យ​ម្ចាស់​ផ្សា​បឹងត្របែក​ផ្លាហ្សារ​បញ្ចុះ​តម្លៃ​ឈ្នួល​តូប

Posted: 03 Oct 2011 03:03 AM PDT

ភ្នំពេញៈ អាជីវករ​ ៣០០​នាក់​មក​ពី​ផ្សារ​បឹងត្របែក​ផ្លាហ្សា ស្ថិត​ក្នុង​ខណ្ឌ​ចំការមន នៅ​ថ្ងៃ​ចន្ទ​នេះ បាន​តវ៉ា​​ដើម្បី​​ឲ្យ​ក្រុមហ៊ុន​គ្រប់​គ្រង​ផ្សារ​បញ្ចុះ​តម្លៃ​ឈ្នួល​តូប ដែល​ពួក​គាត់​អះ​អាង​ថា ការ​លក់​ដូរ​របស់​គាត់​ពុំ​មាន​លក្ខណៈ​ល្អ​ឡើយ ដោយ​សារ​តែ​ពុំ​មាន​អតិថិជន និង​មាន​សភាព​ស្ងប់​ស្ងាត់។

នគរបាល​កំពុង​តាម​ចាប់​ខ្លួន​ជន​លួច​គ្រឿង​អលង្ការ

Posted: 03 Oct 2011 02:15 AM PDT

ភ្នំពេញៈ លោក ហួត ចាន់ មន្ត្រី​នគរបាល​ខណ្ឌ​ទួលគោក បាន​ថ្លែង​ថា នគរបាល​កំពុង​តែ​ស្វែង​រក​ចាប់​ខ្លួន​បុរស​អាយុ ២៦​ឆ្នាំ​ម្នាក់ ដែល​បាន​លួច​គ្រឿង​អលង្ការ​របស់​ពាណិជ្ជករ​ជន​ជាតិ​កូរ៉េ​ម្នាក់​តម្លៃ ៣​ម៉ឺន​ដុល្លារ​កាល​ពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​មុន នៅ​រាជធានី​ភ្នំពេញ។

ចិន​ម្នាក់​ផឹក​ស្រវឹង​បើក​ម៉ូតូ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍

Posted: 03 Oct 2011 01:44 AM PDT

ភ្នំពេញៈ កាល​ពី​វេលា​ម៉ោង​ ១២​និង​៣០​នាទី​យប់​ពាក់​កណ្តាល​អធ្រាត្រ​ថ្ងៃទី​០២​ ខែ​តុលា​ ម្សិល​មិញ​នេះ​ បុរស​ជន​ជាតិ​ចិន​ម្នាក់​អាយុ​ ២៦ឆ្នាំ​បាន​ទទួល​រង​គ្រោះ​ថ្នាក់​ចរាចរណ៍​ បណ្តាល​ឲ្យ​ដួល​ម៉ូតូ​ រង​របួស​បាក់​ជើង​ឆ្វេង​ និង​រយៈ​អណ្តាត។

វិនិយោគ​ពី​បរទេស​ចូល​វៀតណាម​ធ្លាក់​ចុះ

Posted: 03 Oct 2011 01:27 AM PDT

ហាណូយៈ រដ្ឋាភិបាល​វៀតណាម បាន​ឲ្យ​ដឹង​ថា វិនិយោគ​ផ្ទាល់​ពី​បរទេស​ដែល​បាន​សន្យា​ថា​នឹង​ចូល​មក​ប្រទេស​វៀត​ណាម បាន​ធ្លាក់​ចុះ​ ២៨​ភាគ​រយ​ក្នុង​រយៈ​ពេល​ ៩​ខែគិត​ត្រឹម​ខែ​កញ្ញា ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ខណៈ​ហានិភ័យ​ក្នុងស្រុក​ បាន​ធ្វើ​ឲ្យ​ការ​ព្យាករ​ពី​សេដ្ឋកិច្ច​វៀត​ណាម​មាន​លក្ខណៈ​មិន​ច្បាស់​ លាស់។

នាយ​ក្រិន​មាន​វិវាទ​ក្នុង​គ្រួសារ​មិន​ចេះ​ចប់​សោះ

Posted: 03 Oct 2011 12:59 AM PDT

111003_b03

ភ្នំពេញៈ ឪពុក​ម្តាយ និង​បង​ប្អូន​សាច់​ថ្លៃ​របស់​តារា​កំប្លែង​រាង​តូច​ល្អិត​ដែល​មាន​កំណើត​មក​ ពី​ខេត្ត​បាត់​ដំបង​ នាយ​ក្រិន ហាក់​ដូច​ជា​កាន់​តែ​មាន​វិប្ប​ដិសារី​ខ្លាំង​ឡើង​ៗ​នៅ​ពេល​ដែល​ភាព​រកាំ​ រកូស​នៅ​ក្នុង​រង្វង់​គ្រួសារ​មួយ​នេះ​កាន់​តែ​ផ្ទុះ​ឆេះ​ក្តៅ​ឡើង​រវាង​នាយ ​ក្រិន ភរិយា និង​សាច់​ញាតិ​សាច់​ថ្លៃ​នោះ។

ខ្មាន់​កាំ​ភ្លើង​ដោះ​លែង​ស្ត្រី​សញ្ជាតិ​អាមេរិក​ម្នាក់​នៅ​ហ្វីលីពីន

Posted: 03 Oct 2011 12:27 AM PDT

111003_b02

ម៉ានីលៈ ប៉ូលិស​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ខ្មាន់​កាំភ្លើង​​ជា​ជន​អ៊ីស្លាម បាន​ដោះ​លែង​​ស្ត្រី​សញ្ជាតិ​អាមេរិក​ដើម​កំណើត​ហ្វីលីពីន​ម្នាក់​វិញ​ហើយ បន្ទាប់​​ត្រូវ​បាន​ចាប់​ខ្លួន​អស់​រយៈ​ពេល​ជិត ៣​ខែ​នៅ​កោះ​ដាច់​ស្រយាល​មួយ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ហ្វីលីពីន ជា​ទី​ដែល​ក្រុម​សកម្ម​ប្រយុទ្ធ​មាន​ទំនាក់​ទំនង​ជា​ក្រុម​អាល់កៃដា កំពុង​មាន​សកម្មភាព ប៉ុន្តែ កូន​ប្រុស​របស់​ស្ត្រី​រូប​នេះ មិន​ត្រូវ​បាន​គេ​ដោះ​លែង​ឡើយ។

តុលាការ​រាជ​ធានី​កោះ​ហៅ​តំណាង​សហជីព​​រោង​ចក្រ SH ចូល​បំភ្លឺ

Posted: 03 Oct 2011 12:09 AM PDT

ភ្នំពេញៈ អ្នក​ស្រី ឡាយ សុខា ប្រធាន​សហជីព​សេរី​កម្មករ​ប្រចាំ​រោង​ចក្រ SH ត្រូវ​បាន​តុលាការ​រាជ​ធានី​ភ្នំពេញ កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​បំភ្លឺ​នៅ​ក្នុង​តុលាការ​នៅ​ថ្ងៃ​ពុធ​ខាង​មុខ​នេះ ពាក់​ព័ន្ធ​នឹង​​បណ្ដឹង​ក្លែង​បន្លំ។ នេះ​ដោយ​យោង​តា​​ដីកា​បង្គាប់​របស់​តុលាការ ដែល​ភ្នំពេញ ប៉ុស្ដិ៍​ទទួល​បាន​នៅ​ថ្ងៃ​ចន្ទ​នេះ។

គ្រូ​បង្រៀន​យ៉ាង​តិច​៣៥០​នាក់​នឹង​ចូល​រួម​ដង្ហែរ​ក្បួន

Posted: 02 Oct 2011 11:41 PM PDT

ភ្នំពេញៈ លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ថ្លែង​ថា គ្រូ​បង្រៀន​យ៉ាង​តិច ៣៥០​នាក់ នឹង​ចូល​រួម​នៅ​ក្នុង​ក្បួន​ដង្ហែរ​នាំ​ញត្តិ​មួយ​នៅ​ថ្ងៃ​ពុធ​ខាង​មុខ​នេះ បើ​ទោះ​បី​ជា​សាលា​រាជ​ធានី​ភ្នំពេញ បាន​កំណ់ត​​ឲ្យ​​មាន​តំណាង​ត្រឹម​តែ ៥​រូប ប៉ុណ្ណោះ​សម្រាប់​នាំ​ញត្តិ​នេះ​ដាក់​ជូន​ក្រសួង​អប់រំ និង​រដ្ឋ​សភា​ក្ដី។

ប៉ាគីស្ថាន​ច្រាន​ចោល​ទាំង​កំហឹង​នូវ​ការ​ចោទ​ប្រកាន់​ពី​អាហ្វហ្កានីស្ថាន

Posted: 02 Oct 2011 11:15 PM PDT

អ៊ីស្លាម៉ាបាដៈ ប្រទេស​ប៉ាគីស្ថាន​បាន​ច្រាន​ចោល​ទាំង​កំហឹង​​នូវ​ការ​ចោទ​ប្រកាន់​ពី​ក្រុម ​មន្ត្រី​អាហ្វហ្កានីស្ថាន ដែល​បាន​ចោទ​ថា ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​ប៉ាគីស្ថាន បាន​រៀប​ចំ​ផែនការ​ធ្វើ​ឃាត​ប្រមុខ​អ្នក​ចរចា​សន្តិភាព​របស់​ទីក្រុង​កាប៊ុល ​ជា​មួយ​នឹង​ក្រុម​តាលីបង់។

ជាង​១០០​នាក់​នៅ​ទឹកថ្លា​បាត់​ឈ្មោះ​ពី​បញ្ជី​បោះ​ឆ្នោត

Posted: 02 Oct 2011 09:47 PM PDT

ភ្នំពេញៈ ចៅ​សង្កាត់​រង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ បាន​អះ​អាង​នៅ​ថ្ងៃ​ចន្ទ​នេះថា ប្រជា​ពលរដ្ឋ​ជាង ១០០០​នាក់​នៅ​ក្នុង​សង្កាត់​របស់​លោក ត្រូវ​បាន​គេ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត ដោយ​សារ​ពួកគេ​បាន​ផ្លាស់​ប្ដូរ​ទី​លំនៅ ប៉ុន្តែ ប្រជា​ពលរដ្ឋ​អះ​អាង​ថា ពួក​គាត់​ពុំ​បាន​ផ្លាស់​ប្ដូរ​ទីលំនៅ​របស់​ពួក​គាត់​ឡើយ។

 

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!