Koh Santipheap Daily

Koh Santipheap Daily


​កូរ៉េ​​នឹង​ចុះហត្ថលេខា​​​នា​​សប្តាហ៍​​នេះ​​​​លើ​កិច្ច​ព្រមព្រៀង​​ជា​​មួយ​​​អ៊ាសាន​ ស្តីពី​​​ការ​ផ្តល់​​​​​អង្ករ​ស្តុក​​ក្រោម​រូប​​ភាព​​ជំនួយ​បន្ទាន់​

Posted: 05 Oct 2011 01:46 AM PDT

​រដ្ឋាភិបាល​កូរ៉េ​​​ខាង​ត្បូង​​ឱ្យដឹង​កាលពីថ្ងៃទី​​​៥ តុលា ​​ថា ប្រទេស​​នោះ​នឹង​​​ចុះហត្ថលេខា​​នា​សប្តាហ៍​​​នេះ លើ​កិច្ចព្រមព្រៀង​​​​មួយជាមួយ​ប្រទេស​ទាំង​​​​​១០ ជាសមាជិនអាស៊ាន ​​ដើម្បី​​តម្កល់​ទុក​អង្ករ​​​​ជាតិក្នុង​​​​​មួយឆ្នាំ​ៗ​ចំនួន​​​១៥០.០០០​​តោន ក្នុង​​ឃ្លាំង​ស្តុក​​ជាតិ ​ក្រោមរូប​ភាព​នៃជំនួយ​​​បន្ទាន់​។​

ជនសង្ស័យ​រឿងបាញ់​​​សម្លាប់​មនុស្ស​ត្រូវ​បានដោះលែង​​​ខណៈ​​រក​ឃាត​ក​មិនទាន់​ឃើញ​

Posted: 05 Oct 2011 01:45 AM PDT

ជនសង្ស័យដែលត្រូវដោះលែងវិញ
រាជធានីភ្នំពេញ​​​​ ៖ ​កាលពីល្ងាច​ថ្ងៃទី​​​​​២ តុលា ​កន្លងទៅ ​​តំណាង​អយ្យការ​​​សាលា​ដំបូង​​រាជធានី បានសម្រេច​ មិនចោទប្រកាន់​​​ ​ហើយ​ធ្វើ​ការ​​​​ដោះលែង​​យុវជនម្នាក់​ឈ្មោះ​​​​​ពេជ្រ ​ពីឡូទី ហៅ​វ៉ាត ​​អាយុ​​​២៤​ឆ្នាំ ​ឱ្យមាន​សេរីភាពវិញ ​​​បន្ទាប់​ពី​​សមត្ថកិច្ច​​​នគរបាល​​​ខណ្ឌឫស្សីកែវ​​​ឃាត់ខ្លួន​​​រូបគេ​​​ ​ដោយ​សង្ស័យ​ពាក់ព័ន្ធ​​​ក្នុងអំពើ​​មនុស្ស​ឃាត​​​​លើ​​យុវជនម្នាក់​​​ បណ្តាល​ឱ្យស្លាប់​​​​នា​យប់​ថ្ងៃទី​​​២៨ កញ្ញា ​​កន្លងទៅ នៅ​មុខ​​មន្ទីរពេទ្យ​​បង្អែក​​​​

បោះ​ពួយ​ម៉ូតូ​ឌ្រីម​សេ​125​វ៉ា​គេ​ឯង​តាម​ផ្លូវ​បុក​ម៉ូតូ​ស្គូពី​របួស​2នាក់​

Posted: 05 Oct 2011 01:44 AM PDT

នៅកន្លែងកើតហេតុ
រាជធានី​ភ្នំពេញ ៖ យុវ​ជន​ម្នាក់​បាន​រង​របួស​ដាច់​សរសៃ​ដៃ​​ដោយ​សារ​បើក​ម៉ូតូ​លឿន​វ៉ា​គេ​ឯង​ រួច​ជ្រុល​ទៅ​បុក​ម៉ូតូ​ស្គូពី​ពី​ក្រោយ​បណ្តាល​ឱ្យ​ស្ត្រី​ជិះ​ម៉ូតូ​ ស្គូពី​រង​របួស​ដាច់​ស្លឹក​ត្រចៀក​។ អ្នក​រង​របួស​ទាំង​ពីរ​នាក់​ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ភ្លាម។

កីឡាករ​ប្រដាល់អា​មេរិករ៉យ​ ចូនរិះគន់​ប្រព័ន្ធឲ្យពិន្ទុ​របស់គណៈ​កម្មាធិការ​ប្រដាល់​សាកលថា​មានចន្លោះ​ប្រហោង​​រឿង​​ពុករលួយ

Posted: 05 Oct 2011 01:25 AM PDT

កីឡាករអាមេរិករ៉យ ចូន
រ៉យ​​ចូន​ដែល​ធ្លាប់​មាន​ប្រវត្តិ​មិន​សុខ​ចិត្ត​ចំពោះ​លទ្ធផល​ប្រកួត​របស់​ខ្លួន​កាលពី​ព្រឹត្តិការណ៍​​អូ​ឡាំពិក​ក្រុង​សេអ៊ូល​នា​ឆ្នាំ​១៩៨៨​បាន​រិះ​គន់​ដោយ​ឥត​សំ​ចៃ​មាត់​ទៅ​លើ​គណៈកម្មា​ធិការ​រៀប​ចំ​ការ​ប្រកួត​កីឡាប្រដាល់​សាកល​ពិភពលោក​(AIBA) ថា«​ទ្វារ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​​វា​ធំ​ទូ​លាយ​ពេក​»។

បន្ទាប់ពី​​ចាប់ប្រាក់​ដុល្លារ​​​ក្លែង​ក្លាយ​​​​ជាង​​​​៤០ម៉ឺន ​​សមត្ថកិច្ច​ឃាត់​ខ្លួន​ខ្មែរ​-ថៃ៥​នាក់​ទៀត​

Posted: 05 Oct 2011 01:14 AM PDT

ជនសង្ស័យដែលត្រូវឃាត់ខ្លួន​ជាមួយនឹងលុយដុល្លារ​ក្លែងក្លាយ
​ក្រុងប៉ោយប៉ែត​​​​​ ៖ ​បន្ទាប់ពី​កម្លាំង​​​​កង​រាជ​អាវុធហត្ថ​​​ក្រុង​ប៉ោយប៉ែត​​ប្រមាញ់​​ចាប់​​ ​បាន​ប្រាក់​ដុល្លារ​​​ក្លែងក្លាយ​​​​ជាង​​​៤០ម៉ឺន​​ កាលពីវេលាម៉ោង​​​​​១២​និង​​​៤០នាទី​​​ថ្ងៃត្រង់ថ្ងៃទី​​​៤ តុលា ២០១១ ​​នៅក្រុង​​ប៉ោយប៉ែត​រួច​មក​ ពេលនេះ​ជន​ជាតិថៃ និង​ខ្មែរ​​ដែលជាប់​ពាក់ព័ន្ធ​​​​ចំនួន​៥​នាក់ទៀត​ត្រូវ​បាន​កម្លាំង​​​​កង​ រាជអាវុធ​ហត្ថ​​​​ខេត្តបន្ទាយ​មាន​ជ័យ កសាង​សំណុំ​រឿង​​​បញ្ជូន​​ទៅ​តុលាការ​​​​រួម​​​ទាំងវត្ថុ​តាង​​​នៅ​ថ្ងៃទី​​ ​៥ តុលា ២០១១​។ ​

តារា​​ភាព​យន្ត​​អាមេរិក​​​ អូលី​វ៉ា វ៉ាល​ដ៍​ ​ដើរ​ដល់​​ផ្លូវ​បំបែក​

Posted: 05 Oct 2011 01:11 AM PDT


​យោង​ទៅតាម​ប្រភព​ព័ត៌​មាន​តារា​​​ហូលី​វូដ ចេញ​ផ្សាយ​កាលពី​ថ្ងៃ​​អង្គារ ទី​៤ តុលា ​ឆ្នាំ ២០១១ ​បាន​ឱ្យ​ដឹងថា ៖ ​តារា​ភាព​យន្ត​​និង​ជា​​តារា​បង្ហាញ​ម៉ូដ​​ អូលីវ៉ា វ៉ាលដ៍ ​បាន​ដើរ​ដល់​ផ្លូវ​បំបែក​ហើយ​ បន្ទាប់​ពី​ចំណង​អាពាហ៍​ពិពាហ៍​រយៈ​ ពេល​៨​​ឆ្នាំ​កន្លង​មក បាន​ប្រេះ​ស្រាំ ។ ​តារា​ភាព​យន្ត​អាមេរិក​ដែល​បាន​​ចាប់​ផ្តើម​​ចូល​​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​តាំង​ពី​ឆ្នាំ ២០០០

បុរស​វ័យក្មេង​​ចាក់ និង​អារ.ក​សម្លាប់​​​​សង្សារ​ក្នុង​ផ្ទះសំណាក់​​​ចាប់ខ្លួន​បាន​ហើយ ​​​គឺ សម្លាប់​​​ព្រោះ​ប្រច័ណ្ឌ​

Posted: 05 Oct 2011 01:08 AM PDT

បុរសជាឃាតកដែលឃាត់ខ្លួន និងរូបនាងជាសង្សាដែលត្រូវអារ.កសម្លាប់
រាជធានីភ្នំពេញ​​​​ ៖ ​បុរស​ជាប់​​សង្ស័យជា​​​​ឃាត​ក​​វ័យក្មេង​​​ដែលអារ.ក​ និង​ចាក់​សម្លាប់​​​នារី​សង្សារ​​​របស់ខ្លួន​នៅក្នុងបន្ទប់​ផ្ទះសំណាក់​មួយ​ កន្លែង​​​ស្ថិត​​ក្នុងសង្កាត់​​​ទន្លេ​បាសាក់ ​​​ខណ្ឌ​ចំការមន ​កាលពី​​​២​ថ្ងៃ​​កន្លងមក​​នេះ​ត្រូវបាន​​សមត្ថកិច្ច​​ប៉ូលិច​ចាប់​​ឃាត់​ ខ្លួន​ហើយ​នៅ​​វេលាព្រឹកថ្ងៃទី​​​៥ តុលា ​២០១១ នេះ ​​បន្ទាប់​ពី​បើកការ​​ស៊ើប​អង្កេត​​​យ៉ាង​ដុត​ដៃ​ដុត​ជើង

អ្នក​រត់​ភៀស​​ខ្លួន​កូរ៉េ​​ខាង​ជើង​​9នាក់​​ទៅ​ដល់​​ក្រុង​សេ​អ៊ូល

Posted: 05 Oct 2011 01:07 AM PDT

ជន​រត់​ចោល​​ស្រុក​កូរ៉េ​ខាង​​ជើង​៩​នាក់​​ពេល​មក​​ដល់​ក្រុង​សេ​អ៊ូល
មន្ត្រី​ម្នាក់​នៃ​ក្រសួង​ការ​បរទេសកូរ៉េ​ខាង​ត្បូង​ឱ្យ​ដឹង​ថា ក្រុន​ជន​ភៀស​ខ្លួន​កូរ៉េ​ខាង​ជើង​ដែល​មាន​គ្នា​៩នាក់​ ហើយ​ត្រូវ​ឃុំ​ទុក​នៅ​ជប៉ុន​ជា​វិធាន​ការ​ការ​ពារ​សន្តិ​សុខ​រយៈ​ពេល​ជិត​៣​សប្តាហ៍​បាន​ទៅ​ដល់​ក្រុង​សេ​អ៊ូល​តាម​យន្ត​ហោះ​កាល​ពី​ថ្ងៃ​ទី​៤ តុលា​។ ជន​ជាតិ​កូរ៉េ​ខាង​ជើង​ទាំង​៩​នាក់​នេះ​ដែល​មាន​មនុស្ស​ពេញ​វ័យ​៦​នាក់​ និង​កុមារ​៣​នាក់​ត្រូវ​បាន​ប្រទះ​ឃើញ​ស្ថិត​នៅ​លើ​ទូក​ឈើ​មួយ​

ទុស្សេ​ខ្សែ​ភ្លើង​​​​ឆេះ​បន្ទប់​ស្តុក​​​ទំនិញ​ផ្សារ​​​ណាយ​ដ្រេហ្គន​

Posted: 05 Oct 2011 01:05 AM PDT

កន្លែងមានអគ្គីភ័យ
រាជធានីភ្នំពេញ​​​​ ៖ ​មាន​ហេតុ​ការណ៍​ទុស្សេ​ខ្សែ​ភ្លើងឆាប​​​​​ឆេះ​បន្ទប់​​​​ស្តុក​​​ទំនិញ​ ផ្សារ​​ណាយ​ដ្រេហ្គន​មួយ​​​បានកើត​ឡើង​​នៅវេលា​ម៉ោង​​​​​១១​ថ្ងៃត្រង់​​​​​ ថ្ងៃទី​​​៥ តុលា ​​២០១១ ​និង​បង្ក​​​​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​​នៅ​​មុខ​ស្ថានីយ​​​ទូរទស្សន៍​​ អាស៊ីអាគ្នេយ៍​​​ស្ថិតក្នុងភូមិ​​ទឹកថ្លា ​សង្កាត់​​ទឹកថ្លា ​ខណ្ឌសែនសុខ​។

ការរឹបអូសយក​ដីសាងសង់​ផ្លូវប្រណាំង​រថយន្តF1​ថ្មីធ្វើឲ្យ​កសិករ​ឥណ្ឌាមិន​សប្បាយចិត្ត

Posted: 05 Oct 2011 01:04 AM PDT


កាល​ពី​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ​បណ្តា​កសិករ​ឥណ្ឌា​បាន​គម្រាម​ថា​នឹង​ឆាឆៅ​បង្អាក់​ការ​ប្រណាំង​រថយន្ត​ហ្វមមូឡាវ័ន​ជា​លើក​ទី​១ក្នុង​ប្រទេស​ឥណ្ឌា​នាង​ចុង​ខែ​នេះ​។ ការ​និយាយ​បែបនេះ​បាន​កើត​មាន​ឡើង​ដោយ​សារតែ​ពួក​គេ​មាន​ការ​ខឹង​​នឹង​ការរឹប​អូ​យក​ដី​របស់​ពួក​គេ​ទៅ​ធ្វើ​ជា​ទី​លាន​ប្រណាំង​ដោយ​ពុំ​មាន​​​ប្រាក់​សំណង​ចំពោះ​ការរឹប​អូស​យក​ដី​នោះ​ឡើយ​។

សមត្ថកិច្ច​​គយចល័ត​ស្ទាក់​ចាប់​ឈើ​គ្រញូង​​​តាមផ្លូវ​​ទឹក​បានជាង​​​​២០តោន​

Posted: 05 Oct 2011 01:04 AM PDT

ឈើប្រណីតដែលរឹបអូសបាន
​ខេត្ត​​កោះកុង​​​​​ ៖ ​កាលពីវេលាម៉ោង​​​​​៤​និង​​​៣០នាទី​រសៀលថ្ងៃទី​​​៤ តុលា ​២០១១ ​​​សមត្ថ​កិច្ច​​​គយចល័ត​នៃ​នាយកដ្ឋានស្រាវជ្រាវ​​​​ និង​បង្ក្រាប​​​​បទល្មើស​​​​លើ​ផ្ទៃប្រទេស​​​នៃ​អគ្គ​នាយក​ដ្ឋាន​​គយ និង​រដ្ឋាករ​​​កម្ពុជា ​បានស្ទាក់​​​ចាប់ទូក​​ដឹក​ឈើ​គ្រញូង​មួយ​គ្រឿង​ ​នៅក្នុងដែនសមុទ្រ​​​នៃ​ខេត្តកោះកុង ត្រង់ចំណុច​​​ពយ​​អៅវ៉ៅ ​ស្ថិត​ក្នុង​​ភូមិ​សាស្ត្រ​​ឃុំ​កោះ​​កាពិ ​ស្រុកកោះកុង ​ដែលទូក​​​​ដឹកឈើ​គ្រញូង​​នេះ

ស្វា​អុក​ឡុក​នៅ​​ទីស្តី​ការ​គណៈ​​រដ្ឋ​មន្ត្រីថៃ

Posted: 05 Oct 2011 12:57 AM PDT

​
កាលពី​ថ្ងៃ​ទី​៤ តុលា កន្លង​មក មាន​ស្វា​ពណ៌​ប្រផេះ​​មួយ​ក្បាល​​បង្ហាញ​ខ្លួន​នៅ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​រប​ស់​​ថៃ ខណៈ​​ពេល​កំពុង​មាន​ការ​ប្រជុំ។ ​ស្វា​ខាង​លើ​បាន​តោង​ចូល​ទៅ​ខាង​ក្រោយ​បន្ទប់​ប្រជុំ​​ ក្រោយ​មក​ក៏​បាន​​បង្ហាញ​ខ្លួន​បង្ក​នូវ​ភាព​ភ្ញាក់​ផ្អើល​ដល់​មន្ត្រី​ជាន់ខ្ពស់​នៅ​ទី​នោះ ។

​ការ​បង្ហាញ​​ម៉ូដ​សម្លៀក​​បំពាក់​​នៅ​​បេឡា​រុស

Posted: 05 Oct 2011 12:56 AM PDT


ក្នុង​ទិដ្ឋ​ភាព​ដែល​លោក​អ្នក​បាន​ឃើញ​នេះ គឺ​​ស្ត្រី​ដ៏​​ស្រស់​ស្អាត​កំពុង​​ដើរ​បង្ហាញ​រាង​ដែល​ជា​ការ​ដើរ​បង្ហាញ​​ម៉ូដ​​ឱ្យ​ផលិត​ផល​​សម្លៀក​បំពាក់​​ដ៏ថ្មី​សន្លាង​​របស់​អ្នក​ចេញ​ម៉ូដ​ល្បី​ឈ្មោះ​​ជន​ជាតិ​បេឡា​រុស ។

ទិដ្ឋ​ភាព​​ស្រស់​ស្អាត​​​ពេល​ថ្ងៃ​រៀប​​​អស្តង្គត

Posted: 05 Oct 2011 12:54 AM PDT


​ក្នុង​ទិដ្ឋ​ភាព​ដែល​បង្ហាញ​​នៅ​ទី​នេះ គឺ​កុមារ​មួយ​ក្រុម​ត្រូវ​បាន​ថត​រូប​រួម​គ្នា​ ខណៈ​ពេល​កំពុង​​រត់​លេង​សប្បាយ​​នៅ​លើ​ឆ្នេរ​សមុទ្រ​​ម៉ាវ​ឡា​វីនី​ញ៉ា ​ក្នុង​ទី​ក្រុង​កូឡុំ​បូ រាជធានីរបស់​ប្រទេស​ស្រីលង្កា ។

ប្រណាំង​ម៉ូតូ​​លើ​​វាល​ខ្សាច់​នៅ​​អេហ្ស៊ីប

Posted: 05 Oct 2011 12:52 AM PDT


លោក​អាល់​មេ​ដា ម៉ាវ​រ៉ូ អ្នក​​ប្រណាំង​ម៉ូតូ​ជន​ជាតិ​អ៊ុយ​រូហ្គាយ ត្រូវ​បាន​ថត​​ជា​មួយ​​ម៉ូតូ​សំណព្វ​ចិត្ត​​របស់​ខ្លួន​នៅ​​បរិ​វេណ​ចំណុច​​ចាប់​ផ្តើម​នៃ​ការ​ប្រណាំង​ក្នុង​កម្ម​វិធី "International Cross Country Rally of the Pharaohs" នៅ​ទី​ក្រុង​​គីហ្សា ​ប្រទេស​អេហ្ស៊ីប ​កាលពី​ថ្ងៃ​ទី៣ តុលា ​កន្លង​មក ។

​​ក្រុម​ចម្រៀង​​​កូរ៉េ​ខាង​ត្បូង​​ទទួល​ការ​​ពេញ​និយម

Posted: 05 Oct 2011 12:50 AM PDT


​បច្ចុ​ប្បន្ន​​ការ​ប្រគំ​តន្ត្រី​​របស់​ក្រុម​តារា​ចម្រៀង​​ល្បីៗ​​កំពុង​ក្លាយ​​ជា​ចំណាប់​​អារម្មណ៍​​​របស់​ក្រុម​​អ្នក​គាំទ្រ​នៅតាម​បណ្តា​ប្រទេស​​នៅ​ទូទាំង​​ពិភព​លោក ។ ជាក់​ស្តែង​​ក្នុង​រូប​ភាព​ដែល​​លោក​អ្នក​បាន​​​​ឃើញ​នៅ​ទី​នេះ ជា​ផ្នែក​មួយ​នៅ​​​លើ​វេទិកា​​ប្រគំ​តន្ត្រី​​​កូរ៉េ «កូរៀន វេហ្វ»

​អ្នក​គាំទ្រ​​តារា​ចម្រៀង​​ដេក​ននៀល​​លើ​​​ផ្លូវ​ថ្នល់​

Posted: 05 Oct 2011 12:49 AM PDT


ក្រុម​អ្នក​គាំទ្រ​នាង​ចាស្ទីន ប៊ីប៊ឺ ​តារា​ចម្រៀង​​យុវ​វ័យ​​ដ៏​ល្បី​​ឈ្មោះ​​ជន​ជាតិ​កាណា​ដា បាន​នាំគ្នា​​ដេក​ននៀល​​នៅលើ​ផ្លូវ​ថ្នល់ ​កាលពី​ថ្ងៃ​ទី​២ តុលា កន្លង​មក នៅ​បរិ​វេណ​​​ខាង​ក្រៅ​សណ្ឋា​គារ​ជា​ទីស្នាក់​​អាស្រ័យ​របស់​តារា​ចម្រៀងរូប​នេះ​នៅ​​ក្នុង​ទី​ក្រុង​ម៉ិក​ស៊ី​កូ ។

​ពាក់​គ្រោង​ឆ្អឹង​​ដែក​ដុត​​ទៀន​ចំនួន​​1.151​ដើម​

Posted: 05 Oct 2011 12:40 AM PDT


​លោក​ស្រី អ៊ុយ​ឆា​បេន ដេហ្វ អាយុ​៦៤​ឆ្នាំ ​​ដែល​លោក​អ្នក​បាន​ឃើញ​នេះ កំពុង​ពាក់​​គ្រោង​ឆ្អឹងដែក​​​ដោយ​មានដុត​ទៀន​នៅ​ជុំ​វិញ​ដង​ខ្លួន​​ចំនួន​១.១៥១​​​ដើម​​ សម្រាប់​សូត្រ​ធម៌​ក្នុងអំឡុង​ពេល​​ប្រារព្ធ​ពិធី​​ «អាទី» ​នៅ​ទី​ក្រុង​អាម៉េ​ដា​បាត់​ស្ថិតនៅភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា ។

រូប​ឆោម​ស្ត្រី​អ្នក​គាំទ្រ​លំ​អ​ទី​លាន​​ប្រកួត​​បាល់​ឱប​

Posted: 05 Oct 2011 12:38 AM PDT


​ប​ណ្តា​ស្ត្រី​​ដែល​ជាអ្នក​គាំទ្រ​​របស់​ក្លឹប​​ San Diago ​ត្រូវ​បាន​ថត​ ខណៈ​ពេល​​ពួក​គេ​តែ​ង​ខ្លួន​​យ៉ាង​ឆើត​ឆាយតម្រង់​​ជួរ​នៅ​ក្បែរ​ទី​លាន​ប្រកួត​ក្នុង​អំឡុង​ពេល​ប្រកួត​បាល់​ឱប (NFL) ​ដោយ​ក្លឹប​​ San Diago ​បើក​ទ្វារ​ទទួល​ភ្ញៀវ​ក្លឹប Miami កាល​ពី​ថ្ងៃ​ទី​២ តុលា កន្លង​ទៅ ។

ច្រៀង​បទ​​ចម្រៀង​មាន​​លំអ​ដោយ​​ក្រដាស​​​ពណ៌​​លើ​អាកាស​

Posted: 05 Oct 2011 12:36 AM PDT


នៅ​ក្នុង​រូប​ភាព​ដ៏​​ចម្លែក​នេះ គឺ​ជា​ទិដ្ឋ​​ភាព​របស់​លោក​គ្រីស ម៉ាទីន ​កំពុង​ច្រៀង​បទ​ចម្រៀង "Coldplay" ​​​ដែល​អម​ដោយ​កម្ទេច​​ក្រដាស​ចម្រុះ​ពណ៌​ហោះ​ហើរ​នៅ​លើ​វេទិកា​ប្រគំ​​តន្ត្រី​​​រ៉ុក ​ក្នុង​ពិធី​បុណ្យ​ "Rio Music Festival" នៅ​ទី​ក្រុង​រីយ៉ូ ​ដឺ ហ្សា​ណេ​រ៉ូ ប្រទេស​​ប្រេស៊ីល ។

ម៉ូតូ​រអិល​​ធ្លាក់​​ផ្លូវ​ពេល​​ប្រណាំង​នៅ​ជប៉ុន

Posted: 05 Oct 2011 12:34 AM PDT


រូប​ថត​ដែល​មាន​ធូលី​​ហុយ​ខ្មួល​ខ្មាញ់​​ដែល​លោក​អ្នក​បានឃើញ​នេះ​ ជា​ម៉ូតូ​រប​ស់​លោក​វ៉ាលេន​ទីណូ រ៉ូស​​ស៊ី អ្នក​​ប្រណាំង​ម៉ូតូ​​ដ៏​ល្បី​ឈ្មោះ​​ជន​ជាតិ​អ៊ីតាលី ​រ​បស់​​ក្រុម «ឌូ​កាទី» ដែល​បាន​បាត់​បង់​ជំហ​របណ្តាល​ឱ្យ​ដួល​​ក្នុង​​ការ​ប្រកួត «ម៉ូតូ​ជីភី» (Moto GP) ​ក្នុង​កម្ម​វិធី

បុរស​ម្នាក់​ទៅ​មើល​មង​នៅ​ចម្ងាយ​ពី​ភូមិ​1.000ម៉ែត្រ​លង់​ទឹក​សា្លប់​

Posted: 05 Oct 2011 12:33 AM PDT

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ បុរសម្នាក់ត្រូវ​គេ​អះ​អាង​ថា ស្លាប់ ខណៈពេលចុះទៅ​មើល​មង​ដែលដាក់នៅចំងាយពីភូមិ១.០០០​ម៉ែត្រ ។ ហេតុការណ៍នេះ​កើតឡើងនៅវេលាម៉ោង៦និង​៣០​នាទីព្រឹក ថ្ងែទី០៤ តុលា នៅភូមិរោលជ្រូក ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមាន​ជ័យ។

មេ​ព្រៃ​សហ​ការ​ជាមួយ​ប៉េ​អឹម​ស្ទាក់​ចាប់​រថ​យន្ត​ដឹក​ឈើ​ប្រណីត​3គ្រឿង​

Posted: 05 Oct 2011 12:33 AM PDT

រថយន្តដឹកឈើ
ខេត្ត​កំពត ៖ រថ​យន្ត​ដឹក​ឈើ​គ្រញូង​៣​គ្រឿងត្រូវ​ក្រុម​អធិការ​ដ្ឋាន​រដ្ឋ​បាល​ព្រៃ​ឈើ​ ឈូង​សមុទ្រ​ស្ទាក់​ចាប់​បាន​កាល​ពី​វេលា​ម៉ោង​៣ និង​៣០​នាទីរំលង​អធ្រាត្រ​​ ថ្ងៃ​ទី​៤ តុលា នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៣១​ ចំណុច​ស្ពាន​មួយ​ស្ថិត​ក្នុង​ភូមិ​ព្រៃ​ផ្តៅ ឃុំ​ភ្នំ​កុង ស្រុក​អង្គរ​ជ័យ​។

​តើ​ប្រកួត​​បាល់​ឱប ​ឬ​​​បោក​ចំបាប់?

Posted: 05 Oct 2011 12:31 AM PDT


លោក​ហ្គុន​សាឡូ កា​ណេ​លី ខ្សែ​បម្រើ​​កណ្តាល​របស់​​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី (អាវ​ផ្ទៃ​មេឃ​ខាង​ឆ្វេង) ​កំពុង​លើក​​លី​លោក​​ប្រៃអាន់ ​អូឌ្រីស​ខូល របស់​ក្រុម​ជម្រើស​ជាតិ​​អៀរ​ឡង់ ​ខណៈ​ពេល​កីឡា​ករ​​មិត្ត​​រួម​ក្រុម​​​ដទៃ​ទៀត​​កំពុង​សម្លឹង​​មើល​ក្នុង​អំឡុង​ពេល​ប្រកួត​បាល់​​ឱប​ពិភព​លោក ២០១១

លោក​រស់ វណ្ណា ចូល​រួម​បើក​ប​វេស​ន​កាល​ និង​ប្រា​រព្ធ​ទិ​វា​គ្រូ​បង្រៀន​នៅ​សាលា​​បឋម​សិក្សា​​​អង្គ​ពពាយ

Posted: 05 Oct 2011 12:15 AM PDT

ទិដ្ឋភាពថ្ងៃបើកបវេសនកាល
ខេត្ត​កណ្តាល​​ ៖ ​សាលា​រៀន​​ចំនួន​៣​ក្នុង​ឃុំ​ក្រាំង​ម្កាក់​រួម​មាន​ អនុ​វិទ្យា​ល័យ​​ហ៊ុន សែន ​អង្គ​ពពាយ​ សាលា​បឋម​សិក្សា​អង្គ​ពពាយ​ និង​សាលា​បឋម​សិក្សា​ក្រាំង​ម្កាក់ ស្ថិត​ក្នុង​ឃុំ​ក្រាំង​ម្កាក់​ ស្រុក​អង្គ​ស្នួល​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤​តុលា បាន​ប្រារព្ធ​បើក​ប​វេស​ន​កាល​ឆ្នាំ​សិក្សា​​ថ្មី​២០១១​-២០១២ និង​ប្រា​រព្ធ​ទិ​វា​គ្រូ​បង្រៀន​៥​តុលា ពិ​ធី​​​បាន​ប្រា​រព្ធ​​ធ្វើ​​នៅ​សាលា​បឋម​​​សិក្សា​​អង្គ​ពពាយ​ ដោយ​មាន​ការ​អញ្ជើញ​​

ព្យុះ​ទីហ្វុង​ ​NALGAE ​បោកបក់​​ដល់​កោះ​​ហៃណាន់​​​របស់ចិន​

Posted: 05 Oct 2011 12:07 AM PDT

ដើម​​​ឈើ​​បាក់​​​​ដោយ​​ព្យុះ​នៅ​​ទី​ប្រជុំជន​ខេត្ត​​​ហៃណាន់
​ព្យុះ​ដ៏​​​ខ្លាំងថ្មីមួយ​ឈ្មោះ NALGAE កាលពី​​រសៀលថ្ងៃទី​​​​​៤ តុលា ​​បាន​​បោកបក់​​ទៅដល់​កោះហៃណាន់​​​​ស្ថិត​នៅ​​ចុង​​ខាង​ត្បូង​នៃប្រទេស​ចិន​។​ ព្យុះ NALGAE អម​ដោយ​​​ខ្យល់​​មាន​ល្បឿន​​​៩០គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​ បានបោក​បក់​​​លើ​សង្កាត់​ដុង​​​អាវ​​នៃទីក្រុង​​វ៉ាន​​នីញ ​ទីប្រជុំ​ជន​​កោះ​​ហៃណាន់​នា​វេលាម៉ោង​​​​១២​​និង​​​៣០​នាទី។​​

ជនល្មោភ​កាម​​​​រំលោភក្មេងស្រី​​​អាយុ​16ឆ្នាំ​​​គេចខ្លួន​ត្រូវ​អស់​លក្ខណ៍​

Posted: 05 Oct 2011 12:06 AM PDT

ជនជាប់ចោទ
​ខេត្តរតនគិរី ៖ ​បុរស​​ម្នាក់​​ដែល​ចាប់​រំលោភ​​​​ក្មេងស្រី​​ជា​ក្មួយ​​​ប្អូនថ្លៃស្រី ​នៅស្រុក​លំផាត់ កាលពីថ្ងៃទី​​​​២៧ កញ្ញា ​​​ឆ្នាំ​២០១១ ​​​បាន​ត្រូវកម្លាំង​​​​ប៉ូលិស​​ព្រហ្មទណ្ឌ​​​កម្រិតធ្ងន់ ​សហ​ការ​ជាមួយ​​កម្លាំង​​​អធិការ​ដ្ឋាន​​ស្រុក​លំផាត់ ​​​​ចាប់ខ្លួន​​បាន​នា​ល្ងាច​ថ្ងៃទី​​​៣ តុលា ​​​នៅ​ចំណុច​ផ្ទះ​ជួល​​​​មួយ​​នា​វេលាម៉ោង​​​៤​និង​​៣០នាទី​រសៀល​ ក្នុង​ភូមិ​​​​​៣ សង្កាត់​​ឡាបាន​សៀក ​ក្រុង​បានលុង ​​និង​កសាង​សំណុំរឿង​​​​បញ្ជូន​​​ទៅសាលាដំបូង​​​ខេត្ត​។​

គូស្នេហ៍​​អ្នក​​គាំទ្រ​ក្លឹប ​Bayern Munich ​រួម​រ័ក​​នៅ​​កណ្តាល​​ហ្វូង​មនុស្ស​​ ត្រូវ​សន្តិ​សុខ​​បណ្តេញ​​ចេញ​ពី​បទ​ប្រព្រឹត្ត​​មិន​​សមរម្យ​​នៅ​​ទី​សាធារណៈ

Posted: 05 Oct 2011 12:05 AM PDT


​ការ​ប្រកួត​នៅ​ក្រប​ខណ្ឌ​​បាល់​ទាត់​ Bundesliga អាល្លឺ​ម៉ង់ ​កាលពី​ថ្ងៃ​ទី​១ តុលា កន្លង​មក ​ក្លឹប Bayern Munich ​ធ្វើ​ដំណើរ​​ទៅ​ប្រកួត​ក្នុង​ទឹក​ដី​​រប​ស់​​ក្លឹប Hoffenheim ​ហើយ​​លទ្ធ​ផល​គឺ ០-០ ស្មើ។ ​ស្រប​ពេល​ជា​មួយ​គ្នា​​នេះ​ក៏​កើត​​មាន​ហេតុ​ការណ៍​ដ៏​ចម្លែក​​រប​ស់​អ្នក​គាំទ្រ​ក្លឹប​​ Bayem Munich គឺបុរស-ស្ត្រី​​មួយ​គូ​​​បាន​រួម​រ័ក​​នៅក្បែរទីលាន​ប្រកួត​ ហើយ​សន្តិ​សុខ​​បាន​ឱ្យ​​បញ្ឈប់​​ ប៉ុន្តែ​ពួកគេ​មិន​ព្រម​ស្តាប់​​​ ទើប​សមត្ថ​កិច្ច​សម្រេច​បណេ្តញ​ចេញពី​ទីលាន​ប្រកួត។

កងរាជអាវុធហត្ថខេត្ត ប្រជុំរៀបចំកម្លាំងការពារការិយាល័យបោះឆ្នោត

Posted: 05 Oct 2011 12:04 AM PDT

គណៈអធិបតី
ខេត្តក្រចេះ ៖ អនុវត្តតាមបទបញ្ជា​របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជា​ការកងរាជអាវុធ​ហត្ថលើ​ផ្ទៃ​ប្រទេស អំពីភារកិច្ច​ទទួល​ខុសត្រូវលើកិច្ចការពារ​សន្តិ​សុខសណ្តាប់​ធ្នាប់ ក្នុងគ្រប់ដំណាក់កាលនៃ​ការ​ត្រួតពិនិត្យ និង​រៀបចំ​​ការ​បោះឆ្នោត​ជ្រើសរើស​ឃុំ-សង្កាត់ និង​ការ​បោះឆ្នោតជ្រើសតាំងតំណាង​រាស្រ្ត​ដែលនឹង​ប្រព្រឹត្តទៅ​ នៅពេលខាងមុខនេះ ទីបញ្ជាការកង​រាជ​អាវុធហត្ថបើកកិច្ចប្រជុំ​ពិភាក្សា លើ​ការ​

ខឹង​សុំ​លុយ​ម្តាយ​មិន​បាន​បើក​រថយន្ត​ជាន់​​ហ្វ្រាំង​អូស​​កង់​ក្រ​ឡាប់​2ត្រ​ឡប់

Posted: 05 Oct 2011 12:02 AM PDT

ទិដ្ឋភាពនៅកន្លែងរថយន្តក្រឡាប់
ខេត្ត​ប៉ៃ​លិន ៖ ​យុវជន​​ម្នាក់​បាន​បើក​រថយន្ត​​​ម៉ាក​កាម​រី ស៊េរី​១៩៩៥ ពាក់ស្លាក​លេខ ភ្នំពេញ 2D-0485 ​​ក្នុង​ល្បឿន​លឿន ហើ​យ​ជាន់​ហ្វ្រាំង​​អូស​កង់​បណ្តាល​ឱ្យ​រថយន្ត​ហក់ក្រ​ឡាប់​ចំនួន​២​ត្រ​ ឡប់ នៅ​មុខ​វិទ្យា​ល័យ​ហ៊ុន សែន ក្រុង​ទេព​និម្មិត​​ ស្ថិត​នៅ​​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​​ទួល​ល្វា ក្រុង​ប៉ៃ​លិន​។ ​​ហេតុ​ការណ៍​នេះ​បាន​​កើត​ឡើង​នៅ​ថ្ងៃ​ទី​៤ តុលា វេ​លា​ម៉ោង​១០​និង​១២​នាទី​ព្រឹក​។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!