The Phnom Penh Post - KHMER: “គ្មាននរណាម្នាក់រស់រាននៅក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះនៅស៊ូម៉ាត្រា” plus 9 more |
- គ្មាននរណាម្នាក់រស់រាននៅក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះនៅស៊ូម៉ាត្រា
- ឥណ្ឌូនេស៊ីចាប់ខ្លួនមនុស្សសំខាន់ម្នាក់ក្នុងរឿងវាយប្រហារអត្តឃាត
- សហជីពសេរីកម្មករគ្រោងដឹកនាំកូដកម្មប្រឆាំងរោងចក្រ M&V
- ក្រុមមួយរៀបចំផែនការរំលំរដ្ឋាភិបាលយីងឡាក់
- ចំនួនអ្នកស្លាប់ដោយទឹកជំនន់ឡើងដល់១៥១នាក់ហើយ
- មីម៉ាម៉ាមានចង់សាងសង់រោងចក្រនៅវៀតណាម
- ក្រិកសន្យាកាត់បន្ថយចំនួនបុគ្គលិករដ្ឋដើម្បីទទួលបានថវិកាសង្គ្រោះបន្ថែម
- កិច្ចព្រមព្រៀងប្រឆាំងផលិតក្លែងក្លាយចុះហត្ថលេខានៅតូក្យូ
- ត្រឡប់ពីភ្ជុំបិណ្យ ក្រឡាប់រថយន្តរបួសកម្មករ៦នាក់
- ម្ចាស់ផ្សារទំនប់ព្យាយាមរុះរើតូប អាជីវករព្យាយាមរារាំង
គ្មាននរណាម្នាក់រស់រាននៅក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះនៅស៊ូម៉ាត្រា Posted: 02 Oct 2011 02:31 AM PDT ហ្សាការតាៈ មន្ត្រីទីភ្នាក់ងារសង្គ្រោះម្នាក់ បាននិយាយកាលពីថ្ងៃសៅរ៍ម្សិលមិញថា មនុស្សទាំងអស់ ១៨នាក់នៅលើយន្តហោះតូចមួយ ដែលបានធ្លាក់នៅតំបន់ភ្នំនៅភាគខាងជើងកោះស៊ូម៉ាត្រាប្រទេស ឥណ្ឌូនេស៊ី បានស្លាប់ទាំងអស់។ |
ឥណ្ឌូនេស៊ីចាប់ខ្លួនមនុស្សសំខាន់ម្នាក់ក្នុងរឿងវាយប្រហារអត្តឃាត Posted: 02 Oct 2011 02:20 AM PDT ហ្សាការតាៈ អាជ្ញាធរឥណ្ឌូនេស៊ី បាននិយាយនៅថ្ងៃអាទិត្យនេះថា ពួកគេបានចាប់ខ្លួនជនសកម្មប្រយុទ្ធម្នាក់ក្នុងចំណោមមនុស្សដែលគេ ស្វែងរកចាប់ខ្លួនបំផុត ៤នាក់ ពាក់ព័ន្ធនឹងការវាយប្រហារគ្រាប់បែកអត្តឃាតចំនួន ២ នៅឆ្នាំនេះ ដែលបង្កឲ្យភ័យខ្លាចអំពីអំពើហិង្សានៅក្នុងតំបន់នេះ នៅក្នុងប្រទេសមានមូស្លីមសាសនិកធំបំផុតរបស់ពិភពលោកមួយនេះ។ |
សហជីពសេរីកម្មករគ្រោងដឹកនាំកូដកម្មប្រឆាំងរោងចក្រ M&V Posted: 02 Oct 2011 01:58 AM PDT កំពង់់ឆ្នាំងៈ ប្រធានសហជីពសេរីកម្មករកម្ពុជា បានដាក់លិខិតទៅនាយកក្រុមហ៊ុន M&V4 ក្នុងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃសៅរ៍ម្សិលមិញ ដើម្បីជូនដំណឹងអំពីការធ្វើកូដកម្ម ក្នុងគោលបំណងទាមទារនូវប្រយោជន៍ចំនួន ៨ចំណុចជូនដល់កម្មករ។ |
ក្រុមមួយរៀបចំផែនការរំលំរដ្ឋាភិបាលយីងឡាក់ Posted: 02 Oct 2011 01:41 AM PDT បាងកកៈ អ្នកនាំពាក្យគណបក្សភឿថៃ លោក ព្រំភួង ណុបផារិទ្ធ បាននិយាយនៅថ្ងៃអាទិត្យនេះថា មានក្រុមអ្នកនយោបាយ និងជាអតីតអ្នកកាន់អំណាច កំពុងតែអនុវត្តគម្រោង ៩ចំណុច ដើម្បីផ្ដួលរំលំរដ្ឋាភិបាលដឹកនាំដោយលោកស្រីនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត្រា។ |
ចំនួនអ្នកស្លាប់ដោយទឹកជំនន់ឡើងដល់១៥១នាក់ហើយ Posted: 02 Oct 2011 01:28 AM PDT កំពង់ធំៈ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ បានឡើងដល់ ១៥១នាក់ហើយនៅថ្ងៃនេះ បន្ទាប់ពីអាជ្ញាធរខេត្តកំពង់ធំ បានអះអាងថា ពលរដ្ឋ ៣នាក់បន្ថែមទៀត បានស្លាប់នៅថ្ងៃអាទិត្យ ១ថ្ងៃក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា អ្នកស្លាប់ដោយគ្រោះធម្មជាតិនេះ មានចំនួន ១៤៨នាក់។
|
មីម៉ាម៉ាមានចង់សាងសង់រោងចក្រនៅវៀតណាម Posted: 02 Oct 2011 01:19 AM PDT បាងកកៈ ក្រុមហ៊ុនផលិតមីម៉ាម៉ា Thai President Foods Plc (TF) មានចំណាប់អារម្មណ៍សាងសង់រោងចក្រផលិតមីដែលមានតម្លៃ ១ពាន់បាតនៅប្រទេសវៀតណាម។ |
ក្រិកសន្យាកាត់បន្ថយចំនួនបុគ្គលិករដ្ឋដើម្បីទទួលបានថវិកាសង្គ្រោះបន្ថែម Posted: 02 Oct 2011 01:13 AM PDT អាតែនៈ ក្រុមមន្ត្រីជាន់ខ្ពស់របស់ប្រទេសក្រិក បានឲ្យដឹងថា ក្រិកសង្ឃឹមថានឹងសម្រេចកិច្ចព្រមព្រៀងមួយជាមួយមេដឹកនាំសហគមន៍ អឺរ៉ុប និងមេដឹកនាំមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ស្តីពីការសម្រេចបានតាមការសន្យាក្នុងការកាត់បន្ថយបុគ្គលិក រដ្ឋ ដែលជាលក្ខខណ្ឌធំមួយ ដើម្បីទទួលបានថវិកាសង្គ្រោះបន្ទាន់ចាំបាច់ឲ្យបានឆាប់រហ័ស។ |
កិច្ចព្រមព្រៀងប្រឆាំងផលិតក្លែងក្លាយចុះហត្ថលេខានៅតូក្យូ Posted: 02 Oct 2011 01:04 AM PDT តូក្យូៈ រដ្ឋាភិបាលមកពីប្រទេសចំនួន ៨ ក្នុងនោះមានទាំងជប៉ុន និងអាមេរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីថ្ងៃសៅរ៍ម្សិលមិញ ដើម្បីកាត់បន្ថយលើការលួចចម្លងកម្មសិទ្ធិបញ្ញា និងម៉ាកផលិតផល។ |
ត្រឡប់ពីភ្ជុំបិណ្យ ក្រឡាប់រថយន្តរបួសកម្មករ៦នាក់ Posted: 02 Oct 2011 12:40 AM PDT ព្រះសីហនុៈ កម្មកររោងចក្រចំនួន ៦នាក់ បានរងរបួសធ្ងន់ និងស្រាល ក្នុងឧបទ្ទវហេតុក្រឡាប់រថយន្តឈ្មួលមួយ កាលពីថ្ងៃសុក្រកន្លងមកនេះ នៅចំនុចអូរកំបុត ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ បន្ទាប់ពីពួកគេត្រលប់ពីខេត្តកំពត ពីរថ្ងៃក្រោយការបញ្ចប់ទៅនៃពិធីបុណ្យភ្ជុំបិណ្ឌ។ |
ម្ចាស់ផ្សារទំនប់ព្យាយាមរុះរើតូប អាជីវករព្យាយាមរារាំង Posted: 02 Oct 2011 12:35 AM PDT ភ្នំពេញៈ អាជីវករជាង ១០០នាក់មកពីផ្សារទំនប់ ឬផ្សារ ង៉េ អាន នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ បានចេញតវ៉ាកាលពីរាត្រីថ្ងៃព្រហស្បតិ៍ ខណៈពេលម្ចាស់ផ្សារនេះ បានចេញបញ្ជាឲ្យស្រាស់លូសបន្លា និងស័ង្កសីព័ទ្ធជុំវិញរបងផ្សារ ដើម្បីឈូសឆាយកម្ទេចតូបលក់ដូរ និងសាងសង់ឡើងវិញ។ |
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |