Koh Santipheap Daily

Koh Santipheap Daily


នាងវ៉ូនី​អាកគី​​ឈានចូល​វគ្គ១/៤​ផ្តាច់ព្រ័ត្រ​ប្រកួតតឺន្នីស​ China Open ​នៅ​​ចិន​

Posted: 07 Oct 2011 01:33 AM PDT

 នាងវ៉ូនី​អាកគី​​(ដាណឺម៉ាក​​)
កីឡាការិនី​ដាណឺម៉ាក​កា​រ៉ូលីន វ៉ូ​នីអាកគី​​កំពុង​ខិត​ចូល​កាន់​តែ​ជិត​ពាន​ជើង​ឯក​តឺន្នីស​កម្ម​វិធី​ China Openជា​ថ្មី​ម្តង​ទៀត​​បន្ទាប់​ពី​នាង​បាន​យក​ឈ្នះ​កីឡាការិនី​ជើង​ខ្លាំង​អេស្តូ​នី​កាអ៊ីយ៉ា​ កាណេពី​​ក្នុង​ជុំ​ទី​៣កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៦​ខែ​តុលា​កន្លង​មក​នេះ​។

គណ​បក្ស​កាន់​​អំណាច​រុស្ស៊ី​​នឹង​​ជ្រើស​តាំង​​​លោក​ពូទីន​ជា​​បេក្ខ​ជន​​ប្រធានា​ធិបតី​

Posted: 07 Oct 2011 01:29 AM PDT

លោក​វ្ល៉ា​ឌី​មៀរ​ ពូទីន​
ប្រធាន​សភា​(ឌូមា) រុស្ស៊ី លោក​បូរីស​ ហ្គ្រី ស្លូវ​ថ្លែង​កាល​ពី​ថ្ងៃ​ទី​៦ តុលា ថា គណ​បក្ស​កាន់​អំណាច​គឺ​គណ​បក្ស​រុស្ស៊ី​រូប​រួម​គ្រោង​ជ្រើស​រើស​ជា​ផ្លូវ​ការ​នាខែ​វិច្ឆិកា​ ខាង​មុខ​នេះ​នូវ​រូប​លោក​នាយក​រដ្ឋ​មន្ត្រី​វ្ល៉ា​ឌី​មៀរ​ ពូទីន​ ជា​បេក្ខ​ជន​សម្រាប់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​រុស្ស៊ី។ ពី​ដំបូង​គណ​បក្ស​នេះ​គ្រោង​ជ្រើស​រើស​លោក​ពូទីន​ ជា​បេក្ខ​ជន​ក្រោយ​ការ​បោះ​ឆ្នោត​សភា​ដែល​គ្រោង​ធ្វើ​នា​ថ្ងៃ​ទី​៤ ធ្នូ ។

ក្មេងប្រុស​​​​អាយុ10ឆ្នាំ​​​បាញ់​​គ្រូបង្រៀន​ ​រួច​សម្លាប់​​ខ្លួន​នៅ​​ប្រទេស​​ប្រេស៊ីល​

Posted: 07 Oct 2011 01:25 AM PDT

ក្មេងប្រុស​អាយុ១០ឆ្នាំ​ម្នាក់​បានបាញ់​គ្រូ​បង្រៀន​​របស់ខ្លួន​ ​បន្ទាប់មកធ្វើ​អត្តឃាត​ ដែល​​ហេតុ​ការណ៍​​​​នេះ​បាន​​កើត​​ឡើង​​នៅ​ភាគ​​​​អាគ្នេយ៍​នៃ​​ប្រទេសប្រេស៊ីល ​ក្នុងសាលា​រៀន ​Alcina Mota Dantas Feijao ​​នៃ​ទីក្រុង ​Sao Caetano do sul ​រដ្ឋ Sao Paulo។ ​យោងតាមប៉ូលិស​ក្នុងតំបន់​និយាយ​ថា

សិក្ខាសាលា​​​បង្ហាញ​​អាហារ​បំប៉ន​សម្រាប់​រុក្ខជាតិ​​​និង​​សត្វចញ្ចឹម​

Posted: 07 Oct 2011 01:24 AM PDT

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន​ Saputra Global Resources បាន​​រៀបចំ​​ធ្វើ​សិក្ខា​សាលា​​ស្តីពី​​​​ផលិត​ផល​​ និង​សម្ភារ​​​កសិកម្ម​​​កាលពី​ថ្ងៃទី​​៦ តុលា ​នៅ​សណ្ឋាគារ​​​ហ៊ីម៉ារ៉ានី ។​ ​សិក្ខាសាលា​បាន​បង្ហាញ​​អំពី​ផលិតផល​​អាហារបំប៉ន​​​ពិសេស​ម្យ៉ាង​​ដែល​គេ​ អាច​​​យកទៅ​​ប្រើ​ប្រាស់​​បាន​នៅក្នុង​វិស័យ​​កសិកម្ម​លើ​ដំណាំ​​ហូប​ផ្លែ​​ ដូចជា​ ស្រូវ​ ពោត សណ្តែក អំពៅ ល្ពៅ ម្ទេស ។ល។

ពានរង្វាន់​​​ណូបែល​​​​សន្តិភាព​ឆ្នាំ2011អាច​​ប្រគល់​ដល់​​លោកស្រី​​ប្រធានាធិបតី​​លីបេរីយ៉ា

Posted: 07 Oct 2011 01:22 AM PDT

លោកស្រី​​ប្រធានា​ធិបតី​​លីបេរីយ៉ា
ពានរង្វាន់​ណូបែល​​​​សន្តិ​ភាព​ត្រូវ​​ប្រគល់​នា​ថ្ងៃ ទី៧ តុលា ​​នៅ​ក្រុងអូស្លូ​ពេលមានពាក្យ​ចចាម​អារ៉ាម​​​យ៉ាងខ្លាំង​អំពី​​​​អត្តសញ្ញាណ​​នៃ​ជ័យ​​លាភី​​​ពាន​រង្វាន់នេះ​ដែលថា គឺ​​ប្រធានាធិបតី​​លីបេរីយ៉ា ​​​និង​អ្នក​ខ្លះថា លោកស្រី ELLEN JOHNSON SIRLEAF បណ្តា​​តួ​អង្គ​នៃ​ទិទាឃរដូវ​អារ៉ាប់​ ឬ​សហភាព អឺរ៉ុប ។

​អ្នកពុលស្រា​១៤នាក់​ទៀត​មក​​ដល់​​មន្ទីរ​ពេទ្យ​កាល់ម៉ែត ​ខណៈអ្នក​​​​ស្លាប់​កើន​ឡើង​​​​ដល់​៩​នាក់​

Posted: 07 Oct 2011 01:22 AM PDT

អ្នកពុលស្រា.សដែលទើបមកដល់មន្ទីរពេទ្យ​កាល់​ម៉ែត្រ
រាជធានីភ្នំពេញ​​​​ ៖ ​ម​ក​ដល់​វេលាម៉ោង​១​និង​​​២០នាទី​រសៀល​​​​ថ្ងៃទី​​៧ ​​​តុលា ២០១១ ​​អ្ន​ក​រង​ការ​ពុលស្រា.សក្អួត​ចង្អោរ ​​​ប្រកាច់ប្រកិន​​​​ចំនួន​​១៤នាក់ ​​​បន្ថែមទៀត ត្រូវ​បានបញ្ជូន​មក​សង្គ្រោះ​​​បន្ទាន់នៅ​​មន្ទីរពេទ្យ​កាល់ម៉ែត រាជធានី​ភ្នំពេញ ​ដែល​អ្នកទាំង​នេះ​មិន​ទាន់​ឈាន​ចូល​ដល់​កម្រិត​​​ធ្ងន់ធ្ងរ​​​នៅឡើយទេ គ្រាន់តែ​​​​​ថា ក្អួត​​​ចង្អោរ​ចាក់ទីងប៉ុណ្ណោះ ​​ប៉ុន្តែ​​ប្រសិន​​បើ​​ធ្វេសប្រហែស​​ក៏​មិន​​បានដែរ​។​

បង្ក្រាប​ឈើ​​ប្រណីត​​ និងឈើ​​​អារ​បាន​​ជាង​​៨ម៉ែត្រគូប និង​​​ដក​ហូត​​សាច់ឈ្លូស​​១១​គីឡូក្រាម

Posted: 07 Oct 2011 01:21 AM PDT

ឈើប្រណីតដែលដកហូតបាន
​ខេត្តក្រចេះ​​​​​ ៖ ​​រយៈ​ពេល​​មួយថ្ងៃ ​នា​យ​​​​​​ផ្នែក​រដ្ឋ​បាល​ព្រៃឈើ​ក្រចេះ ​បាន​ធ្វើការ​​​​បង្ក្រាប​​​បទ​ល្មើស​ព្រៃ​ឈើ​​ និងដក​ហូត​​បានឈើប្រណីត ​​ឈើអារ​​បាន​ចំនួន​​ជាង​​​​​​៨​ម៉ែត្រគូប ​​និង​សាច់​សត្វ​ព្រៃ​​​ជាង​១០​គីឡូ​ក្រាម ​​នៅតាមផ្លូវ​ជាតិលេខ​​​៧ និង​ក្នុងព្រៃ​​​នៃ​បណ្តា​​ស្រុក​ចំនួន​​​​២ ក្នុង​ដែនសមត្ថ​កិច្ច​​​​ព្រៃឈើ​​​ក្រចេះ​។​

ជិះ​ម៉ូតូ​បុក​រថ​យន្ត​ ប្តីនិង​ប្រពន្ធ​រង​របួស​ កូន​ប្រុស​ស្រី​ពីរ​នាក់​រួច​ខ្លួន

Posted: 07 Oct 2011 01:19 AM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ក្រុង​ប៉ោយ​ប៉ែត​ ៖ ប្តី​ និង​ប្រពន្ធ​បាន​រង​របួស​ ចំណែក​កូន​ប្រុស​ស្រី​ពីរ​នាក់​រួច​ខ្លួន​ក្នុង​គ្រោះ​ថ្នាក់​ចរា​ចរ​ណ​៍មួយ ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ ថ្ងៃ​ទី​៥ តុលា នៅ​លើ​ចំណុច​ផ្លូវជាតិ​លេខ​៥​ ស្ថិត​ក្នុង​ភូមិ​ស្ទឹង​បត់​ សង្កាត់​ប៉ោយ​ប៉ែត​។

នាំ​អំណោយ​សម្តេច​តេ​ជោ​ចែក​ជូន​ប្រ​ជា​ពល​រដ្ឋ​រង​គ្រោះ​ដោយ​ទឹក​​ជំនន់​95គ្រួ​សារ​

Posted: 07 Oct 2011 01:17 AM PDT

ក្នុងពិធីចែកអំណោយ
រាជធានីភ្នំពេញ​​ ៖ ​អំណោយ​សង្គ្រោះ​បន្ទាន់​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន ​ត្រូវ​បាន​លោក​ជំ​ទាវ​ទូច សារ៉ុម អភិបាល​រង​រាជ​ធានី​ភ្នំពេញ និង​លោក​នុត ពុធ​ដារ៉ា អភិបាល​រង​ខណ្ឌ​ឫស្សី​កែវ ព្រម​ទាំង​មន្ត្រី​រាជ​ការ​​អាជ្ញា​ធរ មូល​ដ្ឋាន​​នាំ​យក​​ទៅ​ចែក​​ជូន​ប្រ​ជា​ពល​រដ្ឋ​​ចំនួន​៩៥​គ្រួសារ​ ដែល​រង​គ្រោះ​​ដោយ​ទឹក​ជំនន់​នៅ​ក្នុង​សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ឫស្សី​កែវ​ កាល​ពី​​ព្រឹក​​​ថ្ងៃ​ទី​៧ តុលា​។ ពិ​ធី​នេះ​បាន​រៀប​ចំ​ឡើង​នៅ​ទី​ទួល​សុវត្ថិ​ភាព​​

វៀត​ណាម​នឹង​​ផ្តល់​រង្វាន់​​លើក​ទឹក​​ចិត្ត​ដល់​កីឡា​ករ​​បាល់​ទាត់​1​ លាន​ដុល្លារ​​បើ​ក្លាយ​ជា​​ជើង​ឯក​​ក្នុង​ការ​​ប្រកួត​​ស៊ី​ហ្គេម​​2011

Posted: 07 Oct 2011 01:16 AM PDT


ទី​ភ្នាក់​ងារព័ត៌​មាន​​តឿយ​ជែ​របស់​វៀត​ណាម​ផ្សាយ​ឱ្យ​ដឹង​ថា ក្រុម​បាល់​ទាត់​ជ​ម្រើស​ជាតិ​វៀត​ណាម​អាយុ​ក្រោម​២៣​ឆ្នាំ​នឹង​បាន​ទទួល​រង្វាន់​លើក​ទឹក​ចិត្ត​ចំនួន​១លាន​ដុល្លារ​ ប្រសិន​បើ​ពួក​គេ​អាច​ដណ្តើម​យក​ជើង​ឯក​ក្នុង​ការ​ប្រកួត​បាល់​ទាត់​ស៊ី​ហ្គេមលើក​ទី​២៦​ ដែល​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​។

តូយ៉ូ​តា​​ឆ្លង​ផុត​​វិបត្តិ​ការ​​ផលិត​​ក្រោយ​​ពី​ស៊ូ​ណា​មី​ ​និង​កម្លាំង​​ផលិត​ឆ្ពោះ​​ទៅ​រក​ស្ថាន​ភាព​​ប្រក្រតី

Posted: 07 Oct 2011 01:13 AM PDT


តូយ៉ូតា ម៉ូទ័រ ខប ក្រុម​ហ៊ុន​ផលិត​រថ​យន្ត​ដ៏​ធំ​បំផុត​នៅ​លើ​ពិភព​លោក​បានប្រកាស​កាល​ពី​ថ្ងៃទី​៦ តុលា ថា កាល​ពី​ខែ​មុន​ យុទ្ធ​នា​ការ​ផលិត​រថ​យន្ត​របស់ខ្លួន​នៅ​លើ​សាកល​លោក​ត្រឡប់​ទៅ​រក​សភាព​ប្រក្រតី​វិញក្រោយ​ពី​ការរញ្ជួយ​ដី និង​ស៊ូ​ណា​មី​កាល​ពី​ថ្ងៃ​ទី​១១ មីនា កន្លង​មក​ ដែល​ការ​ផលិត​មាន​ការ​ថយ​ចុះ។

តារា​ចម្រៀងប៉ុប​Lady GaGa បញ្ចេញស្ទីលប្លែកថ្មីនៅភាគខាងជើងក្រុងឡុដ៍

Posted: 07 Oct 2011 01:07 AM PDT

តារា​ចម្រៀងប៉ុប​Lady GaGa
តាម​ប្រភព​ព័ត៌មាន ដឺ សាន់​ ចេញ​ផ្សាយ​ថ្ងៃ​ទី​៧ តុលា បាន​ឱ្យ​ដឹង​ថា តា​រា​ចម្រៀង​ប៉ុប​ វ័យ​២៥​ឆ្នាំ ជនជាតិ​អា​មេ​រិក នាង Lady GaGa បាន​ពាក់​សក់​ និង​តុប​តែង​ខ្លួន​ដ៏​ចម្លែក ព្រម​ទាំង​កាន់​រូប​ថត​របស់​នាង​មួយ​សន្លឹក​ ខណៈ​ដែល​នាង​ទៅ​ច្រៀង​ និង​សម្តែង​នៅ​សង្គាត់​ហ្គេមដិន ភាគខាង​ជើង​ទីក្រុង​ឡុដ៍ ។​ ប៉ុន្តែ​ការ​តុប​តែង​ខ្លួន​របស់​នាង ហាក់​ដូច​ជា​ត្រូវ​គេ​បង្ខំ​​​ដោយ​ក្រុម​អ្នក​គាំ​ទ្រ​របស់​នាង​ ដែល​បាន​ឱ្យ​រហ្ស​ស​នាម​​ថា ជា «មនុស្ស​ចម្លែក»។

លោក​កា​ដា​ហ្វី​​អំពាវ​នាវ​ដល់​​ប្រជា​ជន​​លី​ប៊ី​រាប់​​លាន​នាក់​ធ្វើ​​បាតុ​កម្ម​​ប្រឆាំង​ CNT

Posted: 07 Oct 2011 12:51 AM PDT

ទូរ​ទស្សន៍​ ARRAI មាន​មូល​ដ្ឋាន​នៅ​ប្រទេស​ស៊ីរី​រាយ​ការណ៍​ថា មេ​ដឹក​នាំ​លី​ប៊ី​ត្រូវ​ផ្តួល​រំលំ​លោក​មូ​អាម៉ា​ កា​ដា​ហ្វី ថ្លែ​ងកាល​ពី​ថ្ងៃ​ទី​៦ តុលា ក្នុង​សារ​វី​ដេ​អូ​មួយ​ថា សភាព​ការណ៍​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ជើង​នេះ​ បច្ចុប្បន្ន​ពុំ​អាច​ទ្រោល​បាន​ឡើយ​ដោយ​លោក​អំពាវ​នាវ​ដល់​ពល​រដ្ឋ​លី​ប៊ី​ឱ្យ​លើក​គ្នា​ធ្វើ​បាតុ​កម្ម​ច្រើនលាន​នាក់​ប្រឆាំង​នឹង​ក្រុម​ប្រឹក្សា​

ដើររើសអេតចាយប្រទះឃើញគ្រាប់ស្មានថាដែក​ជីកកកាយ​ផ្ទុះស្លាប់

Posted: 07 Oct 2011 12:36 AM PDT

ខេត្តក្រចេះ ៖ យុវជនជាអ្នកដើររើស​អេត​ចាយម្នាក់ បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង​កើត​ហេតុ ​ដោយ​សារ​ផ្ទុះគ្រាប់៦០​មីល្លី​ម៉ែត្រ ខណៈ​ពេលគាស់កាយដី ដើម្បី​យកដែកលក់។ មន្រ្តី​ប៉ូលិសស្រុកស្នួលនិយាយថា ហេតុ​ការណ៍​ផ្ទុះ​គ្រាប់​នេះ បានកើតឡើងកាលពីវេលាម៉ោង​១០​​ព្រឹក ថ្ងៃទី៦ តុលា នៅចំណុចព្រៃចម្ការ​កៅស៊ូ​​ក្នុងភូមិ​ច្រាបថ្មី ឃុំ២ធ្នូ ស្រុកស្នួល។ យុវ​ជន​រងគ្រោះ​រូប​នេះ

កូរ៉ូ​ឡា​ចង​កំហឹង​ជាមួយ​នឹង​របងសាលាខេត្ត​រង​របួស​5នាក់​

Posted: 07 Oct 2011 12:35 AM PDT

រថយន្តដែលរងការខូចខាតទាំងស្រុង
ខេត្ត​កំពង់​ចាម​ ៖ រថយន្តម៉ាកកូរ៉ូឡាពណ៌​ខ្មៅស៊េរីខ្ពស់១គ្រឿង​​ពាក់ស្លាកលេខបណ្តោះ​ អាសន្ន៣៤១៧បោះពួយយ៉ាងលឿនជ្រុល​ទៅ​បុក​ របងសាលាខេត្តពេញទំហឹងបង្ក​ឱ្យ​មាន​ផ្សែង​​​ហុយទ្រលោម ព្រមទាំងផ្ទុះពោងសុវត្ថិភាព ។ អ្នក​ជិះចំនួន៥នាក់ក្នុងនោះមានស្រ្តី​ខារ៉ា​អូខេម្នាក់​ផង​មិនរងគ្រោះ​ ដល់អាយុជីវិតទេ ​គ្រាន់​តែ​របួសស្រាល ហើយត្រូវគេ​បញ្ចូនទៅ​សង្គ្រោះ​​​​នៅ​មន្ទីរពេទ្យបង្អែកខេត្ត ។

កីឡាករ​អូស្ត្រាលី​​ហូសស្ល៊័រ​យកឈ្នះ​ដំណាក់ទី​២​​ប្រណាំងកង់ ​Tour of Beijing ​នៅចិន

Posted: 07 Oct 2011 12:27 AM PDT

កីឡាករអូស្ត្រា​លី​​ ហូសស្ល៊័រ
កីឡាករ​អូ​​ស្ត្រាលី​​ហេនរីច​ ហូសស្ល៊័រ​​បាន​សម្តែង​នូវ​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​រូប​គេ​បាន​យក​ឈ្នះ​ដំ​ណាក់​ទី​២​នៃ​ការ​ប្រណាំង​កង់​​នៅ​លើ​ទឹក​ដី​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​ Tour of Beijing​កាល​​ពី​ថ្ងៃ​ព្រហស្បតិ៍​​ទី​៦​ខែ​​តុលា​កន្លង​មក​នេះ​។ ហូសស្ល៊័រ​ដែល​​ជិះ​កង់​ឲ្យ​ក្រុម​Team Garmin -Cervelo​ បាន​បញ្ចប់​ដំណាក់

ជំនន់ទឹកភ្លៀង​​​​ និងទឹក​​​អូរព្រំដែន​​​​​ឡើង​ស្រឺតៗ​​​គំរាមកំហែង​​អ្នក​​ក្រុងប៉ោយ​ប៉ែត​

Posted: 07 Oct 2011 12:20 AM PDT

ទិដ្ឋភាពទឹកជំនន់នៅប៉ោយប៉ែត
​ក្រុងប៉ោយប៉ែត​​​​​ ៖ ​បន្ទាប់ពី​​​ជំនន់ទឹកភ្លៀង​​​​​​​និង​ទឹកបាន​​ហូរ​បុក​​​ចេញ​ពី​អូរព្រំដែន ​​​​កាន់តែ​ខ្លាំង ​​ធ្វើ​​ឱ្យ​អ្នក​ភូមិ​​​​មួយចំនួន​​ ពិសេស​​ភូមិ​ប៉ោយ​ប៉ែត​​​​ ​សង្កាត់-​​ក្រុងប៉ោយ​ប៉ែត​ កំពុង​​​ប្រឈម​​នឹង​​ការ​លំបាក​​ដោយ​ពេល​នេះ ​​​​ទឹក​ឡើង​លិច​​ត្រឹមទ្រូង​​មនុស្ស​​​ចាស់ ហើយ​​លំនៅឋាន​ដែល​គេ​​ធ្វើខ្ពស់​​​​​ៗ​ដើម្បី​​បញ្ចៀស​ទឹក​​​​​ជំនន់​នោះ​ក៏ ​​ពុំ​អាច​ទប់ទល់​ស្ថាន​ភាព​​នេះ​បាន​ដែរ​​។​

សម្តេច​ព្រះ​វនរ័តណយ ​ច្រឹក ផ្តល់​អំណោយ​​ដល់​ប្រជា​ពល​រដ្ឋ​​រង​គ្រោះ​ទឹក​ជំនន់​209​គ្រួសារ​

Posted: 06 Oct 2011 11:43 PM PDT

ក្នុងពិធីចែកអំណោយដល់ពលរដ្ឋរងគ្រោះដោយ​ទឹកជំនន់
រាជធានីភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៦ តុលា​ ​ក្នុង​បរិ​វេណ​សាលាឆាន់​វត្ដ​ច័ន្ទ​បូ​រី​វង្ស​ ស្ថិត​ក្នុង​សង្កា​ត់​សំរោង ខណ្ឌ​សែន​សុខ សម្ដេច​វន​រ័ត​ណយ ច្រឹ​ក បាន​និមន្ត​ជា​ព្រះ​អធិបតី និង​​​មានការ​ចូលរួម​ពី​លោក​ឃួ​ង ស្រេង​ អភិបាល​ខណ្ឌ​សែន​សុខ​ និង​មន្ដ្រី​ថ្នាក់ដឹកនាំ​សាលា​ខណ្ឌ-សង្កាត់​​ផ្ដល់​អំណោយ​ដល់​ប្រជា​ពល​ រដ្ឋ​រង​គ្រោះ​​ដោយ​ទឹក​ជំនន់​ចំនួន​២០៩​គ្រួសារ។ ​អំណោយ​ដែល​យក​ទៅ​ចែក​ជូន​នោះ គឺ​​​ក្នុង​១​គ្រួសារ​ទទួល​បាន​​អង្ករ​

ក្រុម​ហ៊ុន​ SUMSUNG ​ប្រកាស​​ពី​ប្រាក់​​ចំណេញ​​ខ្ពស់​របស់​ខ្លួន​ក្នុង​​ត្រីមាស​ទី​​3

Posted: 06 Oct 2011 11:42 PM PDT


ក្រុម​ហ៊ុន SAMSUNG ELECTRONICS CO ដែល​ជា​ក្រុម​ហ៊ុន​អេឡិច​ត្រូនិក​ដ៏​ធំ​បំផុត​មួយ​​លើ​ពិភព​លោក​ ពិសេស​ជា​អ្នក​ផលិត​ទូរ​ស័ព្ទ​ដៃ​ធំ​ជាង​គេទី​២​លើ​ពិភព​លោក​វាយ​តម្លៃ​កាល​ពី​ថ្ងៃ​ទី​៧ តុលា ថា ប្រាក់​ចំណេញ​នៃ​ការ​ធ្វើ​អាជីវ​កម្ម​របស់ខ្លួន​មាន​ចំនួន​៤.២០០​ពាន់​លាន​វ៉ុន​(៣,៤៩ពាន់​លាន​ដុល្លារ​) ក្នុង​ត្រី​មាស​ទី​៣​នៃ​ឆ្នាំ​នេះ។

ចម្លាក់​​ស្បែកធំ​ខ្សែ​រឿ់ងរាម​កេរ្តិ៍​​ស្នាដៃ​ថ្មីរបស់​លោក​ស៊ិន សាមី

Posted: 06 Oct 2011 11:41 PM PDT

ការបង្ហាញចម្លាក់ស្បែក
​រាជធានីភ្នំពេញ ៖ ​លោក​ស៊ិន សាមី សិល្ប​ករ​​នៅ​នាយក​ដ្ឋាន​ទស្សនីយ​ភាព​​​បា​នខិត​ខំ​ប្រឹង​ប្រែង​​បង្កើត​ ស្នា​ដៃ​ថ្មី​របស់​ខ្លួន គឺ​ចម្លាក់​​ស្បែក​ធំ​ខ្សែ​រឿង​​រាម​កេរ្តិ៍​រហូត​​សម្រេច​ដូច​បំណង ហើយ​​​នាំ​យក​ទៅ​ដាក់​តាំង​ពិព័រណ៍​​បង្ហាញជា​សាធារណៈ​កាលពីល្ងាច​ថ្ងៃ​ទី​៦ តុលា ឆ្នាំ២០១១ ​នៅ​វិទ្យា​ស្ថាន​អាឡឺ​យ៉ង់ ដោយ​មាន​​ភ្ញៀវ​ជាតិ-អន្តរ​ជាតិ​ចូល​រួម​​ទស្សនា​​យ៉ាង​ច្រើន​កុះ​ករ ។ លោកមាន​ប្រសាសន៍ថា ​ចម្លាក់​​ស្បែក​ធំ​នេះ មាន​តាំង​ពីសម័យ​​

វាយ​មនុស្ស​​​​​ច្រឡំ​​​​រឿង​​​បើក​​រថយន្ត​ថយ​ប៉ះ​ម៉ូតូ ឯ​អ្នក​បើក​​​ពិតប្រាកដ​គេចខ្លួន​បាត់​

Posted: 06 Oct 2011 11:39 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ​​​​ ៖ ​​បុរសម្នាក់​​​ត្រូវបាន​គេ​វាយ​ស្ទើរ​​សន្លប់ ខណៈ​​ពេលដែល​​រត់​ទៅ​មើលម៉ូតូ​​មួយ​គ្រឿង ​អូសជាប់​​ជាមួយ​រថយន្ត​​ដឹក​ក្រូច​ថ្លុង ​​ហើយបក្ស​ពួក​​ខាង​​ម៉ូតូ​ច្រឡំ​​ស្មាន​តែ​​​អ្នកបើកបរ​​​​​រថយន្ត ក៏ព្រួត​គ្នា​វាយ​តែម្តង ​​ទម្រាំតែ​ដឹង​ការពិត ​វាយជិត​សន្លប់​​ទៅហើយ​។ ​​ហេតុការណ៍​​​​នេះ​បាន​​​កើតឡើង​​​កាលពីវេលាម៉ោង​​១០និង​១២​នាទី​​​ យប់ថ្ងៃទី​​​​​៦ តុលា​ ​នៅតាមផ្លូវលេខ​​​​​​២៣០ ​ស្ថិត​ក្នុង​​​សង្កាត់ផ្សារ​ដើម​គ ខណ្ឌ​​​​ទួលគោក​។​

រថយន្ត​ហ្វ្រាំង​មិន​ស៊ី​ដល់ភ្លើង​ស្តុប​បុក​រថយន្ត​​3គ្រឿង​ខាង​មុខ​

Posted: 06 Oct 2011 11:36 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្ត​ព្រះ​សី​ហនុ​​​ ៖ ​ការ​បើក​បរ​រថយន្ត​​ដោយ​សារ​​តែ​ខ្វះ​ការ​ប្រុង​ប្រ​​យ័ត្ន​ក្នុង​ពេល​បើក​ បរ​​ ក៏​ដូច​ជា​ខ្វះ​​​ការ​ត្រួ​ត​ពិនិត្យ​លក្ខណៈ​បច្ចេក​ទេស​រថយន្ត​​របស់​​​ ខ្លួន​មុន​ពេល​ចេញ​ដំណើរ​ ដូច​ជា​ត្រួ​​ត​ពិនិត្យ​កង់ ហ្វ្រាំង​ ជា​ដើម​​ ជា​ហេតុ​បណ្តាល​ឱ្យ​ក្លាយ​​​ទៅ​ជា​​អ្នក​បង្ក​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ដល់​ អ្ន​ក​ដទៃ​​​នៅ​តាម​ដង​ផ្លូវ​​សាធារណៈ​ដែល​កំ​ពុង​ធ្វើ​ដំណើរ​​ទាំងអស់​គ្នា ​។​

កម្ពុជា​នឹង​ចូលរួម​​កិច្ចប្រជុំ​​​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​​​នៅ​កោះបាលី ខណៈ​រង់ចាំ​​​​អ្ន​ក​សង្កេតការណ៍​​មក​ដល់​

Posted: 06 Oct 2011 11:34 PM PDT

លោករដ្ឋមន្រ្តីក្រសួងការពារជាតិ
រាជធានីភ្នំពេញ​​​​ ៖ បើ​តាម​គម្រោង​គឺ​​​លោក​ឧបនាយករដ្ឋមន្ត្រី​ទៀ បាញ់ ​​នឹង​ដឹក​នាំ​មន្ត្រី​ជាន់ខ្ពស់​អញ្ជើញទៅចូលរួម​​កិច្ចប្រជុំ​រដ្ឋ​មន្រ្តី ​ការពារជាតិអាស៊ាន ADMM-Retreat (អេ.​ឌី.​អឹម.អឹម.រី.ទ្រីត) ​នៅ​កោះបាលី​ ប្រទេស​​ឥណ្ឌូ​ណេស៊ី​នា​ថ្ងៃ​ទី២៣ ​តុលា ២០១១ ខាងមុខ​នេះ ។

បុរសជនជាតិ​​​ចិន សញ្ជាតិ​​​ម៉ាឡេស៊ី​ម្នាក់​​​ដេក​ស្លាប់​​​ក្នុងសណ្ឋាគារ​ហូលី​ដេ​វីឡា​

Posted: 06 Oct 2011 11:29 PM PDT

​រាជធានីភ្នំពេញ ៖ មាន​ការ​ភ្ញាក់​ផ្អើល​មួយ​បន្ទាប់ពី​សពបុរសសញ្ជាតិ ម៉ាឡេ​ស៊ី ជន​ជាតិ​ចិន​ម្នាក់ ត្រូវបានគេប្រទះឃើញដេក​ស្លាប់​នៅក្នុង​បន្ទប់​ជាន់ទី​​​៦​នៃ​សណ្ឋាគារហូលីដេ វីឡា អតីត​សណ្ឋា​គារមនោរម្យ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជ​ធានី​ភ្នំពេញ កាលពីវេលា​ម៉ោង​ប្រមាណ​៥ព្រឹក​ព្រលឹមថ្ងៃទី​៧ តុលា ២០១១​នេះ។ មក​ដល់​​វេលាម៉ោង​​​៩ព្រឹក​​ថ្ងៃ​ដដែល​​ សមត្ថ​កិច្ច​នៅ​​

និយោជក​រោងចក្រ​​​​អឹមវី មិនយល់​ព្រម​តាម​ការ​ទាមទារ​​របស់​កម្ម​ករ​កូដ​កម្ម​​បាន​ចាប់ផ្តើម​​​​បន្ត​

Posted: 06 Oct 2011 11:29 PM PDT

កម្មករនាំគ្នាធ្វើបាតុកម្មបន្ត
​ខេត្តកំពង់ឆ្នាំ​ង ៖ កម្មករ-កម្មការិនីរោង​ចក្រ​អឹមវី មានទីតាំងស្ថិតនៅភូមិត្រញំងចឹក្សា​សង្កាត់​កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៧ ​តុលានេះ បានបន្ដធ្វើកូដកម្មដូចការប្រកាស​របស់ខ្លួនកាលពីថ្ងៃម្សិលមិញ​។ បើតាមអ្នក​ឆ្លើយ​ឆ្លងព័ត៌មានកោះសន្តិភាពប្រចាំខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា ការបន្តធ្វើកូដកម្មដែលឈាន​ដល់​ថ្ងៃទី២នេះ គឺធ្វើឡើងបន្ទាប់ពីការតវ៉ារបស់ពួក​គេកាលទី៦តុលា មិនទទួលបានលទ្ធផលអ្វីជាដុំ​

ជប៉ុនផ្តល់​ជំនួយ​ឥតសំណង​ចំនួន​​​៨១៤.១៤៦​ដុល្លារ ​​សម្រាប់​បោស​សំអាត​មីន នៅ​ខេត្ត​​​​​៤

Posted: 06 Oct 2011 11:29 PM PDT

រាជធានីភ្នំពេញ​​​​ ៖ ​យោងតាមសេចក្តី​ប្រកាស​​ព័ត៌មានរបស់​​ស្ថានទូត​​ជប៉ុនប្រចាំ​​​​នៅ​​ប្រទេស​ កម្ពុជា​​បាន​ឱ្យ​​ដឹ​ងថា នៅ​វេលាម៉ោង​​​​​៣​និង​​​៣០នាទីរសៀល​​​ថ្ងៃទី​​៧ តុលា​​​ ២០១១ នេះ រដ្ឋាភិបាល​​​ជប៉ុន​បាន​សម្រេច​​ផ្តល់ជំនួយ​​​ឥត​សំណង​​​ចំនួន​​​​​ ៧២.៤៥៨.៩៩៤យ៉េន ប្រហែល​​​​ស្មើ​នឹង​​​​៨១៤.១៤៦ដុល្លារអាេមរិក ​​​ដល់​អង្គ​​ការ​កម្ចាត់​មីន​ជប៉ុន (JMAC) ប្រចាំ​នៅ​កម្ពុជា

អូតង់​សង្ឃឹម​​​បញ្ឈប់​​បេសកកម្ម​​​របស់​ខ្លួន​នៅ​លីប៊ីនា​ពេលខាង​​មុខនេះ

Posted: 06 Oct 2011 08:57 PM PDT

រដ្ឋ​មន្ត្រី​​ការពារ​ប្រទេស​អាមេរិក
អង្គ​ការ​អូតង់​​កាលពីថ្ងៃទី៦ តុលា ​បាន​សម្តែង​ក្តី​​សង្ឃឹម​ថា បេសកកម្ម​របស់ខ្លួន​នៅលីប៊ី ​នឹងបញ្ចប់​ក្នុងពេល​​​ដ៏ឆាប់​ខាងមុខដោយ​បញ្ជាក់​ថា ​​​ការ​​​សម្រេចចិត្ត​​​​នឹងផ្អែក​​លើ​ការវាយ​តម្លៃ​​ ចំពោះ​​ការគំរាមកំហែង​លើ​​ប្រជាជន​ស៊ីវិល​ និង​សមត្ថភាព​​របស់​​​អាជ្ញា​ធរថ្មី​លើ​ការ​ធានា​សន្តិ​សុខ។

រដ្ឋមន្ត្រី​ការបរទេស​​ស៊ែប៊ីនឹង​មក​​​បំពេញ​​ទស្សនកិច្ច​​នៅ​កម្ពុជា​​ថ្ងៃទី​​​១០ តុលា​

Posted: 06 Oct 2011 08:38 PM PDT

រាជធានីភ្នំពេញ​​​​ ៖ រដ្ឋមន្ត្រីក្រសួងការ​បរទេសនៃប្រទេសស៊ែប៊ី លោក​វុក ហ្សេរ៉េមីក នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា​ថ្ងៃ ទី១០ តុលា ខាងមុខនេះ​។ នេះបើយោងតាម​សេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិចេញផ្សាយជាសាធារណៈនៅថ្ងៃទី៧ តុលា ​២០១១​​។

រថយន្ត​​​របស់ក្រុម​​​ហ៊ុនថ្នាំ​​​លាប​ និង​ម៉ាស៊ីន​​ត្រជាក់​បោះពួយទៅ​បុកដើម​​ក្ងោក​រង​របួស​​​ធ្ងន់​​​៣​នាក់​

Posted: 06 Oct 2011 08:36 PM PDT

រាជធានីភ្នំពេញ​​​​ ៖ ​បុរសចំនួន​​​៣នាក់​សុទ្ធ​តែ​​​ជា​​មេការ​​នៅក្រុមហ៊ុន​ថ្នាំលាប ​និងម៉ាស៊ីន​ត្រជាក់ ​បាន​រង​របួស​ធ្ងន់​ ​ហើយត្រូវ​បញ្ជូន​ទៅ​​ព្យាបាល​នៅមន្ទីរ​ពេទ្យ​ព្រះកុសុមៈភ្លាមៗ ​​បន្ទាប់​ពី​​​បើក​រថយន្ត​ទៅ​បុក​​ដើម​ក្ងោក​​នៅ​លើ​ចិញ្ចើម​ផ្លូវ ​​ត្រង់​ចំណុច​​​​ផ្លូវ​​លេខ​​២៧១ កែង​ផ្លូវ​ទេព​ផន​​ ស្ថិត​ក្នុង​​​​ក្រុមទី​​៣៩ ភូមិ​​១៣ សង្កាត់​ទឹកល្អក់​ទី​​២​ ខណ្ឌ​​ទួលគោក​ កាលពី​វេលាម៉ោង​​​​១២​និង​​​៣០​នាទី​​រំលង​​អធ្រាត្រ​ឈាន​​ចូលថ្ងៃទី​​​៧ តុលា​ ២០១១​។​

ប្រជាជន101គ្រួសារនៅខណ្ឌដូនពេញទទួលអំណោយពីសាខាកាកបាទក្រហម

Posted: 06 Oct 2011 08:32 PM PDT

ពិធីចែកអំណោយ
រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០១១ ប្រជាពលរដ្ឋរងគ្រោះ​ដោយ​​ទឹក​ជំនន់ចំនួន១០១គ្រួសាររស់នៅភូមិ​ទី១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ បានទទួល​អំណោយ​ពីសាខាកាកបាទក្រហមកម្ពុជា រាជ​ធានី​​ភ្នំពេញ ។ ពិធី​ចែក​ អំណោយ​​នោះ​ធ្វើ​ឡើង​ក្រោមអធិបតីភាពលោកម៉ប់ សារិន ប្រធាន​ក្រុម​ប្រឹក្សារាជធានី និងជាអនុ​ប្រធាន​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា រាជ​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!