The Phnom Penh Post - KHMER: “BBC នឹង​កាត់​បន្ថយ​ទំហំ​ចំណាយ​តាម​រដ្ឋាភិបាល​អង់គ្លេស” plus 9 more

The Phnom Penh Post - KHMER: “BBC នឹង​កាត់​បន្ថយ​ទំហំ​ចំណាយ​តាម​រដ្ឋាភិបាល​អង់គ្លេស” plus 9 more


BBC នឹង​កាត់​បន្ថយ​ទំហំ​ចំណាយ​តាម​រដ្ឋាភិបាល​អង់គ្លេស

Posted: 06 Oct 2011 04:03 AM PDT

ឡុងដ៍ៈ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ BBC បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ខ្លួន​គ្រោង​នឹង​បង្រួម​ខ្លួន​ឲ្យ​តូច បន្ទាប់​ពី​រដ្ឋាភិបាល​ខ្វះ​ថវិកា​របស់​ចក្រ​ភព​អង់គ្លេស បាន​អនុម័ត​នូវ​វិធានការ​កាត់​បន្ថយ​ចំណាយ​យ៉ាង​ធំ​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វ​ ផ្សាយ​ល្បី​ល្បាញ​ទូទាំង​ពិភព​លោក​មួយ​នេះ ដែល​បាន​ទទួល​មូលនិធិ​ពី​រដ្ឋ។

កូរ៉េ​ទាម​ទារ​ឲ្យ​ជប៉ុន​សុំ​ទោស​ដល់​ស្ត្រី​ជាប់​ជា​ទាសករ​ភេទ​នៅ​សម័យ​សង្គ្រាម

Posted: 06 Oct 2011 03:39 AM PDT

111006_b11

សេអ៊ូលៈ ប្រទេស​កូរ៉េ​ខាង​ត្បូង នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ក្រុង​តូក្យូ​សម្ដែង​ការ​សុំ​ទោស​ជា​ផ្លូវ​ការ និង​ផ្ដល់​សំណង​ដល់​​ស្ដ្រី​វ័យ​ចំណាស់​របស់​ខ្លួន ដែល​ត្រូវ​បាន​​ទាហាន​ជប៉ុន​បង្ខំ​ឲ្យ​​ធ្វើ​ជា​ទាសករ​ផ្លូវ​ភេទ​នៅ​តាម​ ផ្ទះ​បន​នានា​ដែល​ចាត់​ចែង និង​គ្រប់​គ្រង​ដោយ​ទាហាន​ជប៉ុន​នៅ​អំឡុង​សង្គ្រាម​លោក​លើក​ទី​ពីរ។

កម្មករ​រោង​ចក្រ M&V ធ្វើ​កូដកម្ម​ក្រោយ​ការ​ចរចា​ទទួល​បរាជ័យ

Posted: 06 Oct 2011 02:54 AM PDT

111006_b10

កំពង់ឆ្នាំងៈ កម្មករ​រោង​ចក្រ​ M&V4 ជាង​ ៣​ពាន់​នាក់ នៅ​ខេត្ត​កំពង់ឆ្នាំង បាន​ធ្វើ​កូដកម្ម​អហិង្សា​នៅ​មុខ​រោង​ចក្រ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​ទាម​ទារ​ឲ្យ​ថៅកែ​រោង​ចក្រ​នេះ គោរព​លក្ខ​ខណ្ខ​ការងារ​ចំនួន ៨​ចំណុច។ កូដ​កម្ម​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​លទ្ធ​ផល​នៃ​កិច្ចចរ​ចា​រវាង​ប្រធាន​សហជីពសេរី​កម្មករកម្ពុជា​ និង​តំណាង​ក្រុម​ហ៊ុន ជួប​បរា​ជ័យ​។

តួ​ឯក​ស្រី​រឿង​«ពេជ្រ​ក្នុង​បេះដូង»​មាន​ស្នេហា​ក្រៅ​ឆាក​ជា​មួយ​តួ​ប្រុស

Posted: 06 Oct 2011 01:56 AM PDT

111006_b08

ភ្នំពេញៈ ថ្មីៗ​នេះ​តួ​ឯក​នៅ​ក្នុង​រឿង «ពេជ្រ​ក្នុង​បេះដូង» កញ្ញា ភិន សុដាលីស បាន​លេច​ចេញ​នូវ​ព័ត៌​មាន​ក្តៅ​មួយ​ថា តារា​រូប​នេះ​បាន​បង្កាត់​ភ្លើង​ស្នេហា​ក្រៅ​ឆាក​ជាមួយ​នឹង​តារា​សម្តែង​ ប្រុស​រូប​សង្ហា​លោក សឿន វីតា ខណៈ​ដែល​គេ​តែង​ឃើញ​អ្នក​ទាំង​ពីរ​មាន​ភាព​ស្និត​ស្នាល​ប្លែក​ និង​តែង​លេច​វត្ត​មាន​ទៅ​ណា​មក​ជាមួយ​គ្នា​តែ​ពីរ​នាក់​នោះ។

សុគន្ធ នីសា និង​សុខ ជំនោរ ដើរ​ដល់​ផ្លូវ​បំបែក?

Posted: 06 Oct 2011 01:09 AM PDT

111006_b07

ភ្នំពេញៈ ចំណង​ស្នេហ៍​ជាង​ ៧​ឆ្នាំ​រវាង​អ្នក​និពន្ធ​បទ​ចម្រៀង និង​ជា​អ្នក​ដឹក​នាំ​សម្តែង​ល្បី​ឈ្មោះ​លោក សុខ ជំនោរ និង​តារា​ចម្រៀង​ សុគន្ធ នីសា កំពុង​ឈរ​នៅ​ត្រង់​ចំណុច​របត់​ថ្មីថា ​តើ​នឹង​ត្រូវ​ដើរ​ផ្លូវ​មួយ​ម្នាក់​ ឬ​ក៏​ត្រូវ​ឈរ​ទ្រឹង​មួយ​កន្លែង​?

សម រង្ស៊ី​៖ ​ភរិយា​​លោក ហ៊ុន សែន ​នៅ​ពី​ក្រោយ​ឃាតកម្ម​ ពិសិដ្ឋ ពីលីកា

Posted: 06 Oct 2011 12:51 AM PDT

ភ្នំពេញៈ មេដឹកនាំ​គណ​បក្ស​ប្រឆាំង​ លោក សម រង្ស៊ី បាន​ប្រកាស​ជា​សាធារណៈ​ថា លោក​នឹង​ចេញ​ផ្សាយ​ឯកសារ​មួយ​នៅ​សប្ដាហ៍​ក្រោយ ដែល​ចោទ​ប្រកាន់​ថា ភរិយា​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ឃាតកម្ម​លើ​តារា​សម្ដែង​ដ៏​ល្បី​ល្បាញ​ អ្នក​នាង ពិសិដ្ឋ ពីលីកា។

សាលា​ឧទ្ធរណ៍​សម្រេច​តម្កល់​សាល​ដីកា​ក្ដី​គ្រូ​បង្រៀន​នៅ​អ្នកលឿង

Posted: 06 Oct 2011 12:34 AM PDT

ភ្នំពេញៈ ប្រធាន​អង្គ​ជំនុំ​ជម្រះ​សាលា​ឧទ្ធរណ៍ បាន​សម្រេច​តម្កល់​សាល​ក្រម​សាលា​ដំបូង​ខេត្ត​ព្រៃវែង ដដែល នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​បង្គាប់​ឲ្យ​លោក​គ្រូ​ម្នាក់​មក​ពី​អនុ​វិទ្យាល័យ​អ្នក​លឿង សង​ប្រាក់​ជំងឺ​ចិត្ត​ចំនួន ១០​លាន​រៀល ពី​បទ​បរិហា​កេរ្តិ៍ តាម​ពាក្យ​បណ្តឹង​របស់​នាយក​សាលា។

សាលា​ឧទ្ធរណ៍​សម្រេច​តម្កល់​សាល​ដីកា​ក្ដី​គ្រូ​បង្រៀន​នៅ​អ្នកលឿង

Posted: 06 Oct 2011 12:34 AM PDT

ភ្នំពេញៈ ប្រធាន​អង្គ​ជំនុំ​ជម្រះ​សាលា​ឧទ្ធរណ៍ បាន​សម្រេច​តម្កល់​សាល​ក្រម​សាលា​ដំបូង​ខេត្ត​ព្រៃវែង ដដែល នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​បង្គាប់​ឲ្យ​លោក​គ្រូ​ម្នាក់​មក​ពី​អនុ​វិទ្យាល័យ​អ្នក​លឿង សង​ប្រាក់​ជំងឺ​ចិត្ត​ចំនួន ១០​លាន​រៀល ពី​បទ​បរិហា​កេរ្តិ៍ តាម​ពាក្យ​បណ្តឹង​របស់​នាយក​សាលា។

មនុស្ស​ម្នា​ចូល​រួម​កាន់​ទុក្ខ​​ស្ថាបនិក​ក្រុមហ៊ុន Apple

Posted: 05 Oct 2011 11:26 PM PDT

111006_b03

កាលីហ្វ័រញ៉ា/ញូវយ៉កៈ ប្រិយ​មិត្ត​គាំ​ទ្រ​ក្រុមហ៊ុន Apple ចាប់​ពី​បុរី​ញូវយ៉ក​រហូត​ដល់​ប្រទេស​អូស្ត្រាលី បាន​ប្រមូល​ផ្ដុំ​គ្នា​​កាន់​ទុក្ខ​ចំពោះ​មរណភាព​លោក ស្ទីវ ចប ដែល​ដាក់​​ផលិត​ផល​ Apple កម្រង​ផ្កា និង​សារ​រំលែក​ទុក្ខ​នៅ​កាន់​បុរស​ម្នាក់ ដែល​បាន​ផ្លាស់​ប្ដូរ​​ឧស្សាហកម្ម​កុំព្យូទ័រ តន្ត្រី និង​ទូរស័ព្ទ។

ហ្វីលីពីន​នឹង​ពិនិត្យ​ឡើង​វិញ​ផែនការ​នាំ​ចូល​អង្ករ​ឆ្នាំ​២០១២

Posted: 05 Oct 2011 09:47 PM PDT

111006_b06

ម៉ានីលៈ រដ្ឋ​លេខាធិការ​ក្រសួង​កសិកម្ម បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ប្រទេស​ហ្វីលីពីននឹង​សើ​រើ​ឡើង​វិញ​នូវ​ផែនការ​របស់​ខ្លួន​ក្នុង​ការ​កាត់​ បន្ថយ​ការ​នាំ​ចូល​អង្ករ​មក​នៅ​ត្រឹម ៥​សែន​តោន​នៅ​ឆ្នាំ​ក្រោយ បន្ទាប់​ពី​​ព្យុះ​ទីហ្វុង​ដ៏​ខ្លាំង​​បាន​បំផ្លិច​បំផ្លាញ​ផល​ដំណាំ​​នៅ​ តាម​បណ្ដា​ខេត្ត​ផលិត​​ស្រូវ​សំខាន់ៗ ប៉ុន្តែ ប្រទេស​នេះ​នឹង​មិន​ទិញ​អង្ករ​បន្ថែម​ឡើយ​នៅ​ឆ្នាំ​នេះ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!