Koh Santipheap Daily

Koh Santipheap Daily


ក្លឹប Chelsea ​គ្រោង​​សង់​​ទីលាន​​ប្រកួត​​ថ្មី​អាច​រក​​ចំណូល​បាន​​50​លាន​​ផោន​ក្នុង​មួយ​ឆ្នាំ

Posted: 04 Oct 2011 12:39 AM PDT


Chelsea ​ជា​ក្លឹប​​បាល់​ទាត់​​ល្បី​នៅ​ក្រប​ខណ្ឌ​ប្រឺមីញេ​លីក​អង់​គ្លេស ​នឹង​ផ្តើម​គម្រោង​ការ​សាង​សង់​​ទី​លាន​ប្រកួត​ថ្មី​ជំនួស​ទីលាន​ប្រកួត​ស្តេម​ហ្វត ប្រ៊ីដ ​ដោយ​ត្រៀម​ទិញ​ភាគ​ហ៊ុន​ពី​អ្នក​គាំទ្រ​​មួយ​ផ្នែក​​​ដែល​ជា​ម្ចាស់​រួម​ក្នុង​ទី​លាន​ប្រកួត​នា​ពេល​បច្ចុ​ប្បន្ន ។

ប៉េអឹមក្រុង​​ប៉ោយប៉ែត​​​​ឃាត់ខ្លួន​ជន​ជាតិ​ថៃ​​​​២នាក់​ជាមួយ​លុយ​​​ដុល្លារ​ក្លែង​ក្លាយ​​​៤៣​ម៉ឺន​

Posted: 04 Oct 2011 12:35 AM PDT

សកម្មភាពបង្ក្រាបលុយដុល្លារក្លែងក្លាយ
​ក្រុងប៉ោយប៉ែត​​​​​ ៖ ​កម្លាំង​ប៉េអឹម​​ក្រុង​​​ប៉ោយ​ប៉ែត​បាន​ចាប់ឃាត់ខ្លួនជនជាតិ​ថៃ​ចំនួន​២​ នាក់ ​​ជាមួយលុយ​ដុល្លារ​​​​ក្លែងក្លាយ​​​​ចំនួន​​​៤៣​ដុំ​ស្មើ​​នឹង​​​​៤៣​​ ម៉ឺនដុល្លារ​​អាមេរិក កាលពីវេលា​ម៉ោង​​​​១២​និង​​​៤០នាទីរសៀល​នៅ​តាមដង​ផ្លូវ​​មុខ​ផ្ទះ​​​សំណាក់​ ហ៊ុយ គា ស្ថិតក្នុង​​ភូមិ​ក្បាល​ស្ពាន​​​១ សង្កាត់​​-ក្រុង​ប៉ោយប៉ែត​ ខណៈ​ពួក​គេ​​កំពុងជិះ​រថយន្ត​​​​កាមរី​មួយគ្រឿង ដែល​ជា​​កម្មសិទ្ធិ​​របស់​មន្ត្រី​​​ការិយាល័យ​​​ទំនាក់ទំនង​​ព្រំដែន​​​​ កម្ពុជា​-ថៃ​។​

ថៃហ្គ័រ វូដរអិល​ធ្លាក់​ចេញពី​ចំណាត់ថ្នាក់​កីឡាករ​លំដាប់​កំពូល​ពិភពលោក​ទាំង50

Posted: 04 Oct 2011 12:34 AM PDT


ថៃហ្គ័រ វូដបានធ្លាក់​ចេញ​ពី​ចំ​ណាត់​ថ្នាក់​កីឡាករ​កំពូល​ទាំង​៥០​នាក់​ក្នុង​លោក​បន្ទាប់​ពី​តារាង​ចំណាត់​ថ្នាក់​ប្រ​ចាំ​ឆ្នាំ​ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃចន្ទ​ទី​៣តុលា​កន្លង​មក​។ នេះ​គឺជា​លើក​ទី​១ហើយ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៦​ដែល​តារាវាយ​កូន​ហ្គោល​រូប​នេះ​បាន​ធ្លាក់​មក​នៅ​ចំណាត់​ថ្នាក់​អន់​បែបនេះ​។

ក្រុមគ្រួសារជនរងគ្រោះ​​ធ្វើពិធី​បង្សុកូល​ដល់អ្នកស្លាប់

Posted: 04 Oct 2011 12:32 AM PDT

ទិដ្ឋភាពនៃពិធីបង្សុកូល
ខេត្តកំពត ៖ ក្រុមគ្រួសារ​ជនរងគ្រោះ​​​២​នាក់​ដែលជិះម៉ូតូ​បុក​បង្កាន់ដៃ​ស្ពាន​​​កាលពី​ ថ្ងៃទី​២៧ ​​កញ្ញា វេលាម៉ោង​៦ និង៣០នាទីល្ងាច​កន្លង​មក បានជិះ​រថយន្ត​​មួយគ្រឿង​​ទៅកន្លែង​គ្រោះ​ថ្នាក់​ប្រកប​ដោយ​​ ទឹកមុខក្រៀមក្រំ​​បំផុត​ដោយ​បាន​នាំ​​គ្រឿង​ឧបភោគ​ បរិភោគជា​ច្រើន​​ និង​និមន្តព្រះ​សង្ឃបង្សុកូល​ជូន​ដល់វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​​​​ម្នាក់​ ឈ្មោះ​យិ ខ្វាន់ ​ភេទប្រុស ​អាយុ​១៩ឆ្នាំ ​និង​ម្នាក់​ទៀត​​ឈ្មោះលឹម ម៉ី ភេទស្រី អាយុ​២៨​ឆ្នាំ។

និកាយ​ប្រូតេស្តង់កម្ពុជា​សហការនឹង​ក្រុម​គ្រូពេទ្យ​កូរ៉េ​ជួយព្យា​បាល​ជំងឺ​ប្រជាពល​រដ្ឋ​ក្រោយទឹក​ជំនន់

Posted: 04 Oct 2011 12:31 AM PDT

ការព្យាបាលជូនប្រជាពលរដ្ឋរងគ្រោះដោយ​ទឹកជំនន់
ខេត្តសៀមរាប ៖ ខណៈពេលជំនន់ទឹក​ភ្លៀងស្រក​ទៅ​វិញ​នោះ​ ក្នុងក្របខណ្ឌនៃ​ការ​ងារមនុស្សធម៌ ក្រោមកិច្ចសហការរវាងសហ​គមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជា​ ជាមួយនឹងក្រុមគ្រូ​ពេទ្យស័្មគ្រ​ចិត្តមកពីសាធារណរដ្ឋកូរ៉េចំនួន៣៦រូប ដែលមានឈោ្មះ​ខា្វង​ស៊ុង២០១១ (Kwang Sung) ដឹកនាំដោយ លោកបណ្ឌិតប្រាក់ វុទ្ធី តំណាងដ៏ខ្ពង់ខ្ពស់ និងជា ជំនួយការក្រុមការងាររបស់លោកអ៊ុង ទី អនុ ប្រធាន​

ម៉ិក​ស៊ិក​​ចេញ​ច្បាប់​​កំណត់​ការ​​លែង​លះ​​ល្គឹក​​ណា​នៅ​​ជាមួយ​គ្នា​​បាន​2ឆ្នាំ

Posted: 04 Oct 2011 12:30 AM PDT


ទី​ភ្នាក់​ងារ​បរទេស​ផ្សាយ​ឱ្យ​ដឹង​ថា លោក​លី​យ៉ូ​ណេល លូ​ណា តំណាង​រាស្ត្រ​ក្នុង​ទី​ក្រុង​ម៉ិក​ស៊ិក​កូ​បាន​ស្នើ​សេចក្តី​ព្រាង​ច្បាប់​ដ៏​មាន​សារ​សំខាន់​បញ្ជាក់​ឱ្យ​ដៃ​គូ​អាពាហ៍​ពិពាហ៍​​ថ្មី​គ្រប់​គូ​នៅ​ក្នុង​ទី​ក្រុង​ប្រទេសម៉ិក​ស៊ិក​អាច​​លែង​លះ​បាន​ ប្រសិន​បើ​រួម​រស់​ជាមួយ​គ្នា​គ្រប់​រយៈ​ពេល​២​ឆ្នាំ​ឃើញ​ថា ខ្លួន​គ្មាន​សេចក្តី​សុខ​ ។

ការ​លក់​រថ​យន្ត​នៅ​​ជប៉ុន​បាន​កើន​​ខ្ពស់​ជា​លើក​​ដំបូងអំឡុង​​ពេល​១៣​​ខែ​កន្លង​មក

Posted: 04 Oct 2011 12:27 AM PDT


ការ​លក់​រថ​យន្ត​នៅ​ក្នុង​ប្រទេស​ជប៉ុន​កើន​ឡើង​ខ្ពស់​ជា​លើក​​ដំបូង​ក្នុង​អំឡុង​ពេល​១៣​ខែ​កាល​ពី​ខែ​កញ្ញាកន្លង​មក ​រួម​មាន​រថ​យន្ត​ដឹក​ទំនិញ​ និង​រថ​យន្ត​ក្រុង​ ជា​លក្ខណៈ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា ឧស្សាហ​កម្ម​​យាន​យន្ត​របស់​ជប៉ុន​កំពុង​ងើប​ឡើង​ពី​ផល​ប៉ះ​ពាល់​នៃ​ការ​រញ្ជួយ​ដី​ និង​ស៊ូ​ណា​មី។

អង្គការ​​​សិល្បៈ​ខ្មែរ​អមតៈ ទទួលថវិកា​​​៥២.២៥០​ដុល្លារ ពីមូលនិធិ​ឯកអគ្គ​​រដ្ឋទូត​សហរដ្ឋអាមេរិក

Posted: 04 Oct 2011 12:24 AM PDT

រាជធានីភ្នំពេញ​​​​ ៖ ​យោងតាម​​សេចក្តី​​ប្រកាស​​ព័ត៌​មានរបស់​ស្ថានទូត​អាមេរិកប្រចាំ​នៅ​ប្រទេស​ កម្ពុជា​បាន​ឱ្យ​​ដឹង​​នៅថ្ងៃទី​​​​៤ តុលា ​​​២០១១ ថា នៅ​ថ្ងៃពុធ ទី​​​៥ ​តុលា ​​​២០១១ វេលា​ម៉ោង​​​​​​១០​ព្រឹក លោក Jeff Dailge ភារ​ធារី​ស្ថានទូត​​អាមេ​រិកប្រចាំ​កម្ពុជា​ នឹង​ចូល​រួម​ក្នុងពិធីចុះហត្ថលេខា​​មួយនៅក្រសួង​​វប្បធម៌​​​ និងវិចិត្រ​សិល្បៈ​ជាមួយ​លោក​ឃឹម ​​សារិទ្ធ

ផែនការច្បាប់​ពន្ធក្រិច​ថ្មីខុស​គោលដៅ​

Posted: 04 Oct 2011 12:23 AM PDT

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ក្រិច​បានបញ្ជាក់​កាលពីថ្ងៃ​​អាទិត្យ​កន្លងមក​នេះ​ពីច្បាប់​​ពន្ធថ្មី​របស់​ប្រទេស​ដែល​នឹងត្រូវសុំការ​អនុម័តពីសភា​ដោយសារ​តែ​មិន​​អាច​សម្រេច​តាមគោល​ដៅពីអ្នក​ផ្តល់​ជំនួយ​​របស់​សហភាព​អឺរ៉ុប។​

ម្ចាស់ពានរង្វាន់​ណូបែល​ស្លាប់​មុនការ​​ប្រកាស​ទទួល

Posted: 04 Oct 2011 12:14 AM PDT

ឆ្នាំនេះ​អ្នកឈ្នះ​ពានរង្វាន់​ណូបែលផ្នែក​​វេជ្ជសាស្ត្រ​​ម្នាក់បាន​ទទួលមរណភាព​មុនពេល​ប្រកាស​​ទទួលរង្វាន់​កាលពី​ថ្ងៃចន្ទ។​ លោកRalf Steinman ​ដែល​ជា​​សាស្ត្រាចារ្យ​នៃសាកល​វិទ្យាល័យ​Rockefeller ​ក្នុង​​ទីក្រុង​ញូវយ៉ក​ ​បានទទួលពាន​​រង្វាន់​ណូ​បែល​​ចំពោះស្នាដៃ​នៃការស្រាវជ្រាវ​​​​ប្រព័ន្ធភាពស៊ាំ​​ក្នុង​រាងកាយ​​របស់​មនុស្ស។​

មហា​សេដ្ឋី​​លោក​សូរ៉ូស​គាំទ្រ​ពួក​​បាតុ​ករ​​ប្រឆាំង​​ WALL STREET

Posted: 04 Oct 2011 12:11 AM PDT

លោក​មហា​សេដ្ឋី​សូរ៉ូស​
ពួក​អ្នកប្រឆាំង​នឹង WALL STREET ទទួល​បានអ្នក​​គាំ​ទ្រ​ធំ​មួយ​ហើយ​នោះ គឺ​មហា​សេដ្ឋី​រកស៊ីមាន​បាន​ជា​អ្នក​វិនិយោគ​អាមេរិក លោក​ចច សូរ៉ូស GEORGE SOROS ។ មហា​សេដ្ឋី​រូប​នេះ​និយាយ​កា​ល​ពី​ថ្ងៃ​ទី​៣ តុលា នៅ​អ.ស.ប លោក​គាំទ្រ​បាតុ​កម្ម​ប្រឆាំង​ WALL STREET ព្រោះ​តែ​ក្នុង​WALL STREET

សាលាបឋមសិក្សា និងអនុវិទ្យាល័យ​ប៊ុន រ៉ានី ហ៊ុន សែន ​ព្រែក​ថ្មី​ បើកបវេសន​កាល​

Posted: 04 Oct 2011 12:10 AM PDT

លោកប្រាជ្ញ សីហា អភិបាលរងខណ្ឌ ជាអធិបតី
រាជធានីភ្នំពេញ​​​​ ៖ កាលពីព្រឹកថ្ងៃទី​​១ តុលា ឆ្នាំ​​២០១១ លោក​​ប្រាជ្ញ សីហា តំណាង​ឱ្យ​​​លោក​គួច ចំរើន ​អភិបាលខណ្ឌ​​មានជ័យ បាន​អញ្ជើញ​​ជាអធិបតី​​ក្នុង​​​ពិធី​​បើកបវេសន​កាល​​​​ឆ្នាំ​សិក្សាថ្មី​​​​ ២០១១-២០១២ ​​នៅ​សាលា​បឋម​សិក្សា​​ និង​អនុវិទ្យាល័យ​​​​ព្រែកថ្មី ប៊ុន រ៉ានី ហ៊ុន សែន ​​​ស្ថិតក្នុង​​សង្កាត់​ព្រែកថ្មី​។​

ម្តាយ​ចាប់​​បង្ខាំង​កូន​ស្រី​​បង្កើត​​ធ្វើ​ជា​​ទាស​ករ​​ផ្លូវ​ភេទ​5​ឆ្នាំ​

Posted: 04 Oct 2011 12:08 AM PDT

​យោ​ងទៅតាម​ប្រភព​ព័ត៌​មាន​សិល្បៈ​អូស្ត្រាលី​មួយ​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី​៣ តុលា ឆ្នាំ​២០១១ បាន​ឱ្យ​ដឹងថា ៖ ​ស្ត្រី​​ម្នាក់​ដែល​រស់​នៅ​ក្នុង​តំបន់ Brisbane ប្រទេស​​អូស្ត្រាលី ​​បាន​ចាប់​បង្ខំ​កូន​ស្រីបង្កើត​របស់​ខ្លួន​​អាយុ​១៦ឆ្នាំ ​ធ្វើ​ជា​ទាសករ​ផ្លូវភេទ​រយៈ​ពេល​៥​ឆ្នាំ ក្នុង​ផ្ទះ​របស់​​ខ្លួន។

លោកសុះ ម៉ាច ​​​ផ្តល់អំណោយ​ដល់​​សិល្បករ​រង​គ្រោះទឹក​ជំនន់​ និង​នាំ​​សិល្បការិនី​​​ជរាទៅព្យាបាល​

Posted: 04 Oct 2011 12:08 AM PDT

ក្នុងពិធីប្រគល់ប្រាក់អំណោយ
រាជធានីភ្នំពេញ​​​​ ៖ ​កាលពីព្រឹកថ្ងៃទី​​​៣ ​​តុលា ឆ្នាំ​២០១១ ​​លោកសុះ ម៉ាច ​ប្រធាន​​សមា​គម​​សិល្បករ​ខ្មែរ​​​​ បានផ្តល់​​ថវិកា​​ចំនួន​២០​ម៉ឺន​រៀល ​​ដល់​លោកឈិន ​​វណ្ណារ៉េត ​អាយុ​​​​៤៨​ឆ្នាំ ​អតីត​សិល្បករ​សៀក​រហស្ស​កម្ម ​​​នៅ​​សាកល​វិទ្យាល័យ​​​​ភូមិន្ទ​​​​វិចិត្រ​សិល្បៈ (បច្ចុប្បន្ន​​​បាត់​បង់​សមត្ថភាព​ពលកម្ម​) ដោយជំងឺ​ខ្សោយ​​ ខ្វះ​អាហា​រូបត្ថម្ភ​។​

កំពូល​តារា​​បង្ហាញ​​​ម៉ូដ​​ឈុត​​ក្នុង​ស្ត្រី​ ​​​នឹង​ចូលរួម​​សម្តែង​​​ក្នុង​​កុន​​បូលីវូដ

Posted: 03 Oct 2011 11:56 PM PDT


​យោង​ទៅតាម​​ប្រភព​ព័ត៌​មាន​​សិល្បៈ​របស់​ឥណ្ឌា​មួយ​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ ទី​៤ តុលា ឆ្នាំ​២០១១ បាន​ឱ្យ​ដឹងថា ៖ ​​កំពូល​តារា​បង្ហាញ​​ម៉ូដ​ឈុត​ក្នុង​ស្ត្រី​អង់​គ្លេស​​នាងអ៊ែតឃីស៊ុន ​ដែល​ធ្លាប់​ជា​សាហាយ​ស្មន់​​រ​បស់​កីឡា​ករ​​បាល់​ទាត់​​រ៉ូ​ណាល់​ដូ​​ផង​នោះ​គ្រោង​នឹង​ចូល​រួម​សម្តែង​ក្នុង​ខ្សែ​ភាព​យន្ត​ឥណ្ឌា​​​បូលីវូដ នៅ​ក្នុង​រឿង​មនោ​សញ្ចេត​នា​

ការជួបគ្នារវាង​ខាល ហ្វ្រច់និង​កីឡាករអ៊ែនឌ័រ វ៉ដ​​​នៅអាមេរិក​ត្រូវលើក​ពេលទៅថ្ងៃទី​១៧ធ្នូ​ខាង​មុខ​

Posted: 03 Oct 2011 11:53 PM PDT

​កីឡាករ​អង់គ្លេស​ខាល ហ្វ្រច់-ស្តាំ​និងកីឡាករ​អាមេរិក​អ៊ែនឌ័រ វ៉ដ
ខាល ហ្វ្រច់​នឹង​ជួប​ប្រកួត​ជា​មួយ​អ៊ែនឌ័រ វ៉ដ​ការ​ពារ​ខ្សែ​ក្រវាត់​ស្ថាប័ន​WBCក្នុង​ប្រភេទទម្ងន់​Super-middleweightរបស់​ខ្លួន​នៅ​​ថ្ងៃទី​១៧​ខែ​ធ្នូ​នៅ​​ឯ​សង្វៀនBoardwalk Hallស្ថិត​ក្នុង​​ទី​ក្រុង​អាត្លង់​ទិច ស៊ីធី​រដ្ឋ​ញូវ​ជើ​ស៊ី​សហរដ្ឋ​អាមេរិក​។ កាល​ពី​ពេល​មុន​នេះ​ កាល​បរិ​ច្ឆេទ​នៃ​ការ​ប្រកួត​គឺ​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​២៩​ខែតុលា​ ប៉ុន្តែ​ដោយ​កីឡាករ​អ៊ែន​ឌ័រ វ៉ដ​

ឃាត់ខ្លួន​​ជនសង្ស័យ​​​​ជួញដូរ​គ្រឿង​ញៀន​ម្នាក់​​​​​ប្រទះ​ឃើញម៉ាទឹក​កក​​៥​កញ្ចប់​តូច និង​យ៉ាម៉ា​​២គ្រាប់​

Posted: 03 Oct 2011 11:47 PM PDT

ជនសង្ស័យត្រុវចាប់ខ្លួន
រាជធានីភ្នំពេញ​​​​ ៖ ​មន្ត្រីនគរបាល​​​ផ្នែក​ព្រហ្មទណ្ឌ​​​​នៃអធិការ​ដ្ឋាននគរបាល​ខណ្ឌដូនពេញ បានឃាត់ខ្លួន​ជនសង្ស័យ​​ជួញដូរគ្រឿងញៀន ​​ម្នាក់​នៅ​ចំណុច​មុខ​​មជ្ឈមណ្ឌល​ព្យាបាលជំងឺ​បេះ​ដូង​ភ្នំពេញ ផ្លូវ​លេខ​​​៨០ ​ស្ថិត​ក្នុង​​​ភូមិ​ទី​៧ ​​សង្កាត់​ស្រះ​ចក ​​ខណ្ឌដូនពេញ ​​​កាលពីវេលាម៉ោង​​​​​២​និង​​៣០នាទី​រសៀលថ្ងៃទី​​៣ តុលា ​២០១១​។​

កីឡាការិនី​លំដាប់ទី1​ពិភពលោក​វ៉ូនីអាកគីឆ្លង​ផុតជុំទី1​ប្រកួតតឺន្នីស​ China Open ​នៅ​​ប្រទេស​ចិន​

Posted: 03 Oct 2011 11:47 PM PDT

កីឡាការិនី​​ដាណឺ​ម៉ាកវ៉ូ​នី​អាកគី
កីឡាការិនី​លំ​ដាប់​ទី​១ពិភពលោក​សញ្ជាតិ​ដាណឺម៉ាក​ការ៉ូ​លីន វ៉ូនី​អាកគី​បាន​ប្រើ​សឺវីស​ខ្លាំង​របស់​ខ្លួន​ដណ្តើម​​បាន​​ជ័យ​ជម្នះ​លើ​កីឡាការិនី​ជើង​ខ្លាំង​ខាង​វាយ​សឺវីសរបស់​ឆែក​​Lucie Hradeckaក្នុង​លទ្ធផល​៣-៦,៦-០​និង​៧-៥​ឆ្លង​ផុត​ជុំ​ទី​១ប្រកួត​តឺន្នីស​កម្ម​វិធី​ China Open នៅ​ទីលាន​ប្រកួត​ក្រុង​ប៉េ​កាំង​សាធារណរដ្ឋ​ប្រជា​មានិត​​ចិន​កាល​ពី​ថ្ងៃ​ចន្ទ​ទី​៣តុលា​កន្លង​មក​។

សេចក្តី​ជូនដំណឹង

Posted: 03 Oct 2011 11:35 PM PDT

ចាប់​ពី​លេខ​ចេញ​ផ្សាយថ្ងៃស្អែក​នេះ​តរៀង​ទៅ សារព័ត៌​មាន​ «កោះសន្តិភាព» ​បានបោះ​​ពុម្ព​ផ្សាយ​​បន្ថែម​មួយ​ក្បាល​​ទៀត​មាន «៤ពណ៌» ដូច​​ធម្មតា គឺ​ជាទំព័រ «ចរា​ចរណ៍» ។ គ្រោះ​ថ្នាក់​ចរា​ចរណ៍​​​ទាំង​ឡាយ​​​នឹង​មាន​ចុះ​ផ្សាយ​រួម​ជា​​

នាយក​​រដ្ឋ​មន្ត្រី​​ថៃ​​ត្រូវ​ចោរ​​អេឡិច​ត្រូ​និក​​​លួច​ចូល ​Twitter

Posted: 03 Oct 2011 11:19 PM PDT

គណនេយ្យ​ក្នុងគេហទំព័រ​ Twitter ​របស់​លោកស្រី​នាយករដ្ឋមន្ត្រី​ថៃយីងឡាក់​ស៊ីណា​វ៉ាត្រា​ ត្រូវចោរលួច​តាមអេឡិចត្រូនិក​​ ឬ​ Hacker ​​ដោយចូល​ជ្រៀត​ក្នុងគណនេយ្យ​របស់​ លោក​ស្រី ​។ ការ​លួច​​ចូល​​បាន​នេះ​​បង្កើត​​ឱ្យ​មាន​សំណួរ​​ពីសមត្ថភាព​ក្នុងការ​ការពារ​​ប្រទេស​របស់​គាត់​ ប្រសិនបើគាត់​មិន​អាច​ការពារ​ Twitter ​នោះបាន​។

មន្ត្រីក្លឹប ​Man City ​ចាប់​​ផ្តើម​​ស៊ើប​​អង្កេត​​ករណី​កីឡា​តេវែស

Posted: 03 Oct 2011 09:06 PM PDT


យោង​ទៅ​តាម​ប្រភព​ព័ត៌​មាន​ប៊ី​ ប៊ី​-ស៊ី​ ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ ទី​៤ តុលា ​ឆ្នាំ​២០១១ បាន​ឱ្យ​ដឹង​ថា ៖ មន្ត្រី​​ក្លឹប Man City ​បាន​កោះ​ប្រជុំ​ជា​បន្ទាន់​មួយ​ដើម្បី​​បើក​ការ​ស៊ើប​អង្កេត​​ទៅ​លើ​​ករណី​កីឡា​ករ​តេវែស​ដែល​​បាន​ប​ដិ​សេធ​​មិន​ព្រម​ចូល​ទី​លាន​ប្រកួត​ក្នុង​អំឡុង​ពេល​ប្រកួត​ក្រប​ខណ្ឌ​យូហ្វា​ឆេម​ពាន​លីក ជួប​ជា​មួយ​ក្រុម Bayern

ស្ទូចបានត្រីអណ្តែងយក្សទម្ងន់111,13គីឡូក្រាម

Posted: 03 Oct 2011 09:00 PM PDT


តាមប្រភព​ព័ត៌មាន​ The Sun ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី៣០ កញ្ញា បាន​ឱ្យ​ថា មាន​អ្នក​នេ​សាទ​ម្នាក់​​ស្ទូច​បាន​ត្រី​អណ្តែងយក្ស​មួយ​មាន​ទម្ងន់​ ១១១,១៣គីឡូក្រាម ខណៈដែល​គាត់​មាន​វិស្សមកាល​ នៅ​ប្រទេស​អេស្ប៉ាញ ។ លោក ចន ណាថាន់ អាវើរី (Jonathan Avery )​ អាយុ ៣១​ឆ្នាំ បាន​រៀប​រាប់​ថា ត្រី​អណ្តែងនេះ​មាន​ប្រវែង៨ហ៊្វូត ៣អ៊ីញ ប្រហែល​ស្មើ​នឹង​ ២,៥៣ម៉ែត្រ និង​មាន​ទម្ងន់ ១១១,១៣​គីឡូក្រាម និង​មាន​មនុស្ស​ចំនួន​៥នាក់​ក្នុង​ការ​ជួយ​ទាញ​ត្រីនេះ​មក​ដល់​មាន​ទន្លេ។ លោក​បន្ត​ថា វា​ជា​ត្រី​ដែល​ធំ​ជាង​គេ​បំផុត​នៅ​ដែល​មិន​ធ្លាប់​ចាប់​បាន​​នៅ​អង់​គ្លេស។

គ្រូបង្វឹក​​ក្លឹប ​Inter ​​ជាប់​​បម្រាម​​មួយ​​ប្រកួត​​ពី​បទ​​ប្រមាថ​​អាជ្ញា​​កណ្តាល​

Posted: 03 Oct 2011 08:54 PM PDT


​យោង​ទៅ​តាម​ប្រភព​ព័ត៌​មាន​អា អៃ​ហ្វ​ ប៉េ ចេញ​ផ្សាយ​​​កាលពី​ថ្ងៃ​អង្គារ ទី​៤ តុលា ឆ្នាំ​២០១១ ​បាន​ឱ្យ​ដឹងថា ៖ ​គ្រូ​បង្វឹក​​ក្លឹប Inter ​លោក Claudio Ranieri ត្រូវ​បាន​សហ​ព័ន្ធ​បាល់​ទាត់​​អ៊ីតាលី ​ពិន័យ​១​ប្រកួតពី​បទ​ផ្ទុះ​​ហិង្សា​​​ប្រើ​ពាក្យ​សំដី​ប្រមាថ​ទៅ​លើ​លោក​អាជ្ញា​កណ្តាល​

សម្ពោធ​ពិព័រណ៍​​សិប្ប​កម្ម​និង​ប្រ​កួត​អ្នក​​រចនា​ជន​ជាតិ​ដើម​ភាគ​តិច

Posted: 03 Oct 2011 08:51 PM PDT

រាជធានីភ្នំពេញ​​ ៖ ​ក្រ​សួង​​វប្ប​ធម៌ និង​វិចិត្រ​​សិល្បៈ​ក្នុង​កិច្ច​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​​នឹង​មូល​ និ​ធិ​សម្រេច​គោល​ដៅ​​សហស្ស​វត្សរ៍​របស់​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​ និង​ប្រ​ទេស​អេ​ស្ប៉ាញ (MDG-F) ​តាម​រយៈ​​កម្ម​វិធី​ទ្រ​ទ្រង់​ឧស្សា​ហ​កម្ម​ច្នៃ​ប្រ​ឌិត (CISP) ​ព្រម​ទាំង​សមា​គម​សិប្ប​ករ​កម្ពុជា​ និង​រៀប​ចំ​ពិ​ធី​ប្រ​គល់​រង្វាន់

ស៊ីរី ​៖ ចាប់ខ្លួន​​មនុស្ស​ជាង​​3.000​នាក់​នៅ​​ក្រុង​រ៉ាស្តាន​

Posted: 03 Oct 2011 08:50 PM PDT

ពួក​បាតុ​ករ​​ប្រឆាំង​ប្រធានា​ធិបតី​ស៊ីរី​
ពួក​ប្រឆាំង​ស៊ីរី​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​៣ តុលា ថា កង​ទ័ព​ស៊ីរី​បាន​ចាប់ខ្លួន​មនុស្ស​ជាង​៣.០០០​នាក់​រយៈ​ពេល​៣​ថ្ងៃ​ចុង​ក្រោយ​នេះ​ក្នុង​ទី​ក្រុង​រ៉ា​ស្តាន​(ភាគ​កណ្តាល​ប្រទេស​)។ ពួក​ប្រឆាំង​អះ​អាង​ទៀត​ថា មនុស្ស​ជា​ច្រើន​សិប​នាក់​ត្រូវ​ស្លាប់

ឥណ្ឌា ​៖ ​កង​ទ័ព​អាកាស​​នឹង​ទិញ​យន្ត​ហោះ​​ HERCULES ​ធុន​ធំ​​អាមេរិក​6​គ្រឿង​ទៀត

Posted: 03 Oct 2011 08:28 PM PDT

យន្ត​ហោះ​ C-130J
សារ​ព័ត៌​មាន​ឥណ្ឌា​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​៣ តុលា ថា កង​ទ័ព​អាកាស​ឥណ្ឌា​នឹង​បំពាក់​ដោយ​យន្ត​ហោះ​អាមេរិក SUPER HERCULES C-130J ចំនួន​៦​គ្រឿង​ថែម​ទៀត​ ដែល​យន្ត​ហោះ​ទាំង​នេះ​បន្ថែម​លើ​យន្ត​ហោះ​ធុន​នោះ​៦​គ្រឿង​ដែល​បាន​បញ្ជា​ទិញ​រួច​ហើយ​។ កាសែត TIMES OF INDIA បាន​ដក​ស្រង់​សំដី

កង​កម្លាំង​ ​CNT ​លី​ប៊ី​បង្កើន​ការ​​វាយ​លុក​​លើ​ទី​ក្រុង​ ​SYRTE

Posted: 03 Oct 2011 08:16 PM PDT

រថ​ក្រោះ​​អតីត​ពួក​ឧទ្ទាម​​វាយ​លុក​​ចូល​ក្រុង SYRTE
កង​កម្លាំង​របស់​ក្រុម​ប្រឹក្សា​ជាតិ​បណ្តោះ​អាសន្ន​លី​ប៊ី​​CNT បង្កើន​ការ​គាប​សង្កត់​ខាង​យោធា​នៅ​ទី​ក្រុង SYRTE ជា​ទី​ក្រុង​កំណើត​របស់​លោក​មូ​អាម៉ា កា​ដា​ហ្វី ដោយ​ដណ្តើម​យក​បាន​សង្កាត់​ប៊ូ​ហា​ឌី​ភាគ​ខាង​ត្បូង​ក្រុង​នេះ​។

សាកសព​ដាច់​ក្បាលពុំ​​ស្គាល់​អត្ត​សញ្ញាណ​​​ត្រូវគេ​​​ប្រទះឃើញ​​​​ក្បែរ​​កោះ​ព្រាប​​

Posted: 03 Oct 2011 08:16 PM PDT

សពដែលអណ្តែត
ខេត្តព្រះសីហនុ​​​​​ ៖ សាក​សព​​ពុំស្គាល់​អត្ត​សញ្ញាណ​​​ម្នាក់ត្រូវបាន​កង​ទ័ពជើង​​ទឹកប្រចាំ​​​ កោះ​ព្រាប ​ខេត្តព្រះសីហនុ ​​ប្រទះឃើញ​​​កាល​ពីវេលា​ម៉ោង​​​​​​១២​និង​​៣០នាទី​​​ថ្ងៃទី​​​៣ ​តុលា ​​​​២០១១ នៅចំណុច​ក្រៅ​ទំនប់​ផ្លូវ​​ចូល​កោះ​ព្រាប ស្ថិតក្នុង​ក្រុមទី​​​១៥ ​​ភូមិ​​​៣ (ភូមិ​ទំនប់​រលក) ​សង្កាត់​​១ ក្រុងព្រះសីហនុ ​​​ប្រវែង​​​៥០​ម៉ែត្រ​ពីបន្ទាយ​​កង​ទ័ព។​

គណៈ​ប្រតិភូ​​បារាំង​ជួប​ពិភាក្សា​​​ការ​ងារ​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី​​​​​ហោ ណាំ ហុង​

Posted: 03 Oct 2011 08:15 PM PDT

រាជធានីភ្នំពេញ​​​​ ៖ លោក​ឧបនាយករដ្ឋ​មន្ត្រី​​ហោ ណាំហុង រដ្ឋមន្ត្រីក្រសួង​ការ​​បរទេស​បាន​អនុញ្ញាត​​ឱ្យគណៈ​ប្រតិភូ​បារាំង​ទទួល​ បន្ទុក​​ការងារ​​អាស៊ី​ប៉ាស៊ី​ហ្វិក ​ចូល​ជួប​ពិភាក្សា​​​ការងារ កាលពីវេលាម៉ោង​៩​និង​​​​៣០នាទី​ព្រឹកថ្ងៃទី​​​​៤ តុលា ២០១១ នេះ ​នៅ​ទីស្តីការ​ក្រសួងការ​បរទេស និង​​សហប្រតិបត្តិការ​​​អន្តរជាតិ​។

បើក​រថយន្ត​​វ៉ាគេ​ឯង​ទៅបុក​​អ្នក​ជិះម៉ូតូ​បាក់ជើង​​រួចបើក​រត់​​​​ សមត្ថកិច្ច​​ក្របួច​ជាប់​

Posted: 03 Oct 2011 08:13 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ​​​​ ៖ ​រថយន្ត​​ប្រភេទ​​​កូរ៉េ​ពាក់​ស្លាកលេខ កំពង់ស្ពឺ 2A-2848 ជា​​កម្ម​សិទ្ធិ​របស់​ក្រុម​ហ៊ុន​ស៊ីភី​កម្ពុជា ​បាន​បើក​​​យ៉ាង​លឿន​រួច​​ហោះ​ទៅ​បុក​​ម៉ូតូគុប​​ពណ៌ទឹកប្រាក់​ ពាក់​ស្លាក​លេខ ភ្នំពេញ ១G-៦២២៩ ដែលកំពុងធ្វើ​​ដំណើរ​​បញ្ច្រាស​ទិសគ្នា បណ្តាល​ឱ្យ​​អ្ន​កបើក​បរ​ម៉ូតូ​បាក់​ស្មង​​​​ជើង​​ខាង​​ឆ្វេងរបួស​​ ធ្ងន់ធ្ងរ​ ហើយ​អ្នកបើកបរ​​​រថ​យន្ត​​ដោយស្មាន​ថា ​ម្ចាស់ម៉ូតូ​​​ស្លាប់​​ក៏​បើក​​​រថ​យន្ត​​រត់ពី​កន្លែង​​​កើតហេតុ ប្រមាណ​​​​ជិត​​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!