Koh Santipheap Daily

Koh Santipheap Daily


ទ័ព​អាល្លឺម៉ង់​​ហាត់​​សម​ដោយ​យក​​មែក​ឈើ​មក​​ចង​រុំ​​​លើរាង​កាយ

Posted: 02 Oct 2011 01:20 AM PDT

ក្រុម​ប្រដាប់អាវុធ​​ ឬខ្មាន់កាំភ្លើង​ចំនួន២​នាក់​ត្រូវ​ថតរូប​បាន​ ខណៈ​​ពេលកំពុងហាត់សម​​ក្នុង​តំបន់​ឡូវើ ស៊ែក​សូនី កាលពីថ្ងៃទី​២៨ កញ្ញា ​កន្លង​ទៅ ។ ​លក្ខណៈ​នៃ​ការ​​​បំបាំង​ខ្លួន​របស់​ទ័ព​​ដោយ​យកមែកឈើ

នា​វា​ដឹក​មាស​ប្រាក់​តម្លៃ​150លាន​ផោន​លិច​ក្នុង​សមុទ្រ​បាន​រក​ឃើញ

Posted: 02 Oct 2011 01:18 AM PDT

​នាវា ​SS Gairsoppa ដែលលិចក្នុង​បាត​សមុទ្រ​
នាវាដឹកមាស​ប្រាក់​​ដែល​មាន​តម្លៃ​១៥០​លាន​ផោន​ បាន​លិច​ក្នុង​បាត​សមុទ្រ​​អាត្លង់​ទិច​នោះ​ត្រូវ​បាន​គេ​រក​ឃើញហើយ​ នេះ​គឺ​ជា​ទ្រព្យ​សម្បត្តិ​ដ៏​ម​ហា​សាល​ដែល​មិន​ធ្លាប់​រក​ឃើញ​ក្នុងបាត​ សមុទ្រកន្លង​មក​។ នេះ​បើ​តាម​ប្រ​ភព mirror co.uk ​ដែល​បាន​ចេញ​ផ្សាយ​ថ្ងៃ​ទី​២៧ កញ្ញា​។ នៅ​ក្នុង​ឆ្នាំ​១៩៤១ ​នាវា ​SS Gairsoppa ដឹក មាស​ និង​​ប្រាក់​ប្រ​ហែល​២០០តោន​របស់​អង់​គ្លេស​ត្រូវ​បាន​វាយ​ប្រហារ​ដោយ​ គ្រាប់​បែក​បំបុក​របស់​អាល្លឺ​ម៉ង់ ក្នុង​សង្គ្រាម​លោក​លើក​ទី​​២​ ហើយ​ពេល​នេះ​ត្រូវ​បាន​រក​ឃើញ​ដោយ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​រតន​សម្បត្តិ​នៅ​ ក្នុង​បាត​សមុទ្រ​របស់​អាមេរិក​ និង​កំពុង​តែ​ព្យា​យាម​ស្រង់​មាស​ប្រាក់​​ទាំង​នោះ ហើយ​នឹង​ត្រូវ​ប្រគល់​ជូន​រតនា​គារ​របស់​អង់គ្លេសចំនួន​២០​ភាគ​រយ​ផង​ដែរ។

រូប​សំណាក​​អនុស្សាវរីយ៍​វីរ​​បុរស​រុស្ស៊ី​​កំពុង​​ទទួល​ការ​​លាប​ពណ៌​កែលំអ

Posted: 02 Oct 2011 01:12 AM PDT


កម្ម​ករ​​ម្នាក់​ត្រូវបានថត​ ខណៈ​ពេលកំពុង​លាប​ពណ៌​​នៅ​បរិវេណ​ផ្នែក​ខាង​លើ (ក្បាល) នៃរូប​សំណាក​​​អនុស្សាវរីយ៍​វីរជន​ដែលបាត់​បង់​ជីវិត​​ក្នុង​ពេល​ធ្វើបដិវត្ត «វ៉ុលសេវិច»ឆ្នាំ​១៩១៧ នៅ​មុន​ពេល​​រៀបចំ​ពិធីគំរប់​ខួបឆ្នាំ​ទី២៣៤​នៃ​​ការ​បង្កើត​​ទីក្រុង​ស្តាហ្វរ៉ូផូលរបស់​រុស្ស៊ី​កាល​ពី​​​ថ្ងៃ​ទី២២ កញ្ញា ។

រថយន្ត​​ទំនើប​ទាន់សម័យ​ ​ឬ​រថយន្ត​​ជម្រើស​​តាំងបង្ហាញ​​នៅអាមេរិក

Posted: 02 Oct 2011 01:03 AM PDT


​រថ​យន្ត​​​ទំនើប​របស់ក្រុម​ហ៊ុន «Firsker Karma» ត្រូវ​​យកទៅ​ដាក់​បង្ហាញ​ក្នុង​ពិព័រណ៍​រថយន្ត​​ជម្រើស​ ឬ​«AltCar» លើក​ទី៦ នៅ​​សាន​តាម៉ូ​នីកា រដ្ឋកាលីហ្វ័រ​នីញ៉ា សហរដ្ឋអាមេ​រិក កាល​ពី​​ថ្ងៃទី២៩ ​កញ្ញា ។

ចំនួនអ្នកស្លាប់​​ដោយលង់ទឹក​​នៅ​ខេត្ត​កំពង់​ចាម​​​​កើន​ដល់​​​៤៥នាក់​

Posted: 02 Oct 2011 12:58 AM PDT

​ខេត្តកំពង់​ចាម​​​​​ ៖ ​ទឹកទន្លេមេគង្គ​​​​នា​រដូវ​វស្សា​ឆ្នាំ​នេះ​​បាន​​ជន់លិច ​​ទាំង​នៅ​​តំបន់ត្រើយ​​ខាង​កើត ​​និង​ត្រើយ​​ខាង​លិច ​​​​ខេត្តកំពង់​​ចាម បង្ក​​​ឱ្យ​មានការ​​ប៉ះពាល់​ដល់​ការ​​​រស់នៅ​​ និងអាយុ​ជីវិត​​​ជា​ច្រើន​​​របស់ប្រជាពលរដ្ឋ​។​ ​ជាក់ស្តែង​នៅ​ស្រុកបា​ធាយ និង​​ស្រុកកោះសូទិន មាន​មនុស្ស​ស្លាប់​​​បន្ត​បន្ទាប់​​ចាប់ពី​ថ្ងៃទី​​៣០ កញ្ញា ​រហូត​មក​ដល់​​​​​ព្រឹក​ថ្ងៃទី​​​២ តុលា ​​២០១១ ដល់ទៅ​​ចំនួន​​៣​នាក់ ​​

ប្រជា​ពល​រដ្ឋ​រង​គ្រោះ​​ដោយ​ទឹក​ជំនន់​​365​​គ្រួសារ​ទទួល​អំណោយ​ពី​អាជ្ញា​ធរ​ខណ្ឌ​

Posted: 02 Oct 2011 12:56 AM PDT

សកម្មភាពចែកអំណោយ
រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋ​ចំនួន​៦​ភូមិ​​ ក្នុង​សង្កាត់​ពញា​ពន់ និង​សង្កាត់​សំរោង​ សរុប​ចំនួន​៣៦៥​គ្រួសារ​ ដែល​​រង​គ្រោះ​ដោយ​ទឹកជំនន់កន្លង​មក​ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​សែន​សុខ​ដឹកនាំ​ដោយ​លោក​ឃួ​ង ស្រេង​ អភិ​បាល​​ខណ្ឌ​​ផ្ដល់​អំណោយ​ជូន​ដោយ​ក្នុង​១​គ្រួសារ​ៗ​ទទួល​បាន​អង្ករ​២០​ គីឡូ​ក្រាម ទឹកស៊ីអីុវ​១​យួរ ទឹកត្រី​១​យួរ មី​១​កេស​តូច និង​ទឹក​បរិសុ​ទ្ធដប​ធំ​១​យួ​រ ​

ប្រធានាធិបតី​​វ៉េណេ​ស៊ុយអេឡា​​នៅមាន​​អាការមាំ​មួន​លេង ​«បែសបល»​

Posted: 02 Oct 2011 12:47 AM PDT


​លោកហ៊ូហ្គោ​ ឆាវ៉េស ប្រធានាធិបតី​ប្រទេស​វ៉េណេ​ស៊ុយអេឡា​​លេង​បាល់ «បែសបល» ​ ឬ​«បាល់គប់» ​នៅចំពោះ​មុខ​អ្នក​សារព័ត៌មាន​នៅ​ឯវិមាន​ប្រធានា​ធិបតី​​ «មីរ៉ាហ្វូលរ៉េស» ក្នុង​ទីក្រុង​ការ៉ាកាស កាលពី​ថ្ងៃទី២៩ កញ្ញា ​ដើម្បី​បង្ហាញ​ឱ្យ​ឃើញ​​ថា លោកនៅមានសុខភាព​ល្អ បន្ទាប់ពីមាន​ដំណឹង​ចចាមអារ៉ាម​ថា

ឃាត់ខ្លួន​​​មន្ត្រី​​​​ឥណទាន​​​​ពលរដ្ឋ​រុង​រឿង​​ម្នាក់​ពីបទ​រំលោភ​សេចក្តីទុកចិត្ត​

Posted: 02 Oct 2011 12:34 AM PDT

មន្រ្តីឥទានជាប់ចោទ
​ខេត្តកណ្តាល​​​​​ ៖ ​បុរសម្នាក់​ជាមន្ត្រី​​ឥណ​ទាន​ពរលដ្ឋ​រុងរឿង​​​បានត្រូវប៉ូលិស​ព្រហ្មទណ្ឌ​ ​កម្រិតស្រាល​​​នៃស្នងការ​ដ្ឋាននគរបាល​ខេត្ត កណ្តាល​​​ឃាត់ខ្លួន​កាលពីព្រឹកថ្ងៃទី​​​១ តុលា ​​២០១១ ​​ដើម្បីធ្វើការ​​សាកសួរ​ ​​​​បន្ទាប់ពី​​​​តំណាង​​​ស្នាក់​ការ​​ឥណទាន​​ពលរដ្ឋ​រុងរឿងម្នាក់​​​​ប្តឹង ​ចោទ​ប្រកាន់​​​ពីបទ​​​ប្រមូលប្រាក់​​ពី​​ប្រជា​ពលរដ្ឋ​​​កូន​បំណុល​បានហើយ មិន​យក​មក​ដាក់​ក្នុង​​​មូលនិធិ បែរជា​​​យក​

ប្រទះ​ឃើញ​​ស្បោង​​ប្រាក់​131.000​​ដុល្លារ​នៅ​បន្ទប់ទឹក​​សាធារណៈ​ប្លុង ​ជួយ​អ្នក​​រងគ្រោះ​​ស៊ូណាមី

Posted: 02 Oct 2011 12:26 AM PDT


អាជ្ញាធរ​ជប៉ុន​កាលពី​ថ្ងៃទី២៩ កញ្ញា ​​ឱ្យ​ដឹង​ថា ​បានប្រទះ​ឃើញ​ស្បោង​​ប្លាស្ទិកមាន​​ប្រាក់​ចំនួន១៣១.០០០ដុល្លារ​នៅ​ក្នុងបន្ទប់​​ទឹក​​​សា​ធា​រណៈ​សម្រាប់​ជនពិការ​​នៅ​សាលា​ក្រុង​សា​ហ្គាដូ ខេត្ត​សាយតាម៉ា ​ភាគខាង​ជើង​ក្រុង​តូក្យូ ​ប្រទេស​ជប៉ុន រួម​ទាំង​មាន​ក្រដាសសរសេរ​អក្សរ​​ដោយដៃ​​បញ្ជាក់ថា

កីឡាការិនី​វ័យក្មេង​អាមេរិក​ថំសុន​ក្លាយជា​សមាជិក​ពេញសិទ្ធិ​សមាគមវា​យកូន​ហ្គោលស្រ្តី ​LPGA Tour

Posted: 02 Oct 2011 12:05 AM PDT

កីឡាការិនី​វ័យក្មេង​អាមេរិក​ថំសុន
នាង​ឡិច​ស៊ីស​ ថំ​សុន​បាន​បង្ហាញ​ភស្តុ​តាង​ឲ្យ​គេ​ឃើញ​ច្បាស់​ថា ទោះ​​មាន​អាយុ​ទើប​១៦​ឆ្នាំ​ក៏​ដោយ​ ប៉ុន្តែ​នាង​មា​ន​សមត្ថភាព​គ្រប់​គ្រាន់​ប្រកួត​ក្នុង​សមាគម​កីឡា​វាយ​កូន​ហ្គោល​ស្ត្រី ​LPGA Tour ពោល​គឺ​​​បន្ទាប់​ពី​នាង​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​ជា​មួយ​នឹង​គម្លាត​ពិន្ទុ​៥សត់​កាល​ពី​២​សប្តាហ៍​កន្លង​ទៅ​។ កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍កន្លង​​ទៅ​នាង​ត្រូវ​បាន​គេ​ផ្តល់​ឲ្យ​នូវ​សមាជិកភាព​ដោយ​ឈរ​លើ​មូល​ដ្ឋាន​ពិន្ទុ​ជាច្រើន​បឺឌី​និង​បូ​ជី​ ។

សាលារាជធានីភ្នំពេញ​​​ជួសជុល​​​​អ៊ុត​កៅស៊ូ​​​​​ផ្លូវជុំវិញ​​​​ស្ថានទូត​ចិន​

Posted: 01 Oct 2011 11:48 PM PDT

សកម្មភាពអ៊ុតកៅស៊ូផ្លូវ
រាជធានីភ្នំពេញ​​​​ ៖ ​ដោយមានការ​​ណែ​នាំ​ពី​​លោកកែប ជុតិមា ​​អភិបាលរាជធានីភ្នំពេញ ​​​​​មន្ទីរ​សាធារណការ និងដឹកជញ្ជូន​​​ បាន​​​ដំណើរ​ការ​​ជួសជុល​​​អ៊ុត​កៅស៊ូ​​បេទីមីណឺ និង​រៀប​កា​រ៉ូ​ឡា​ជុំវិញស្ថាន​​ទូត​ចិន ដែល​មានទីតាំង​ស្ថិត​​​នៅ​សង្កាត់​ទួលទំពូង​ទី​​២ ខណ្ឌចំការមន ​​តាមការ​ស្នើ​សុំ​ពីតំណាង​​ស្ថានទូត​​​​ចិនប្រចាំ​នៅ​កម្ពុជា​។​

គំនូរ​ជីវ​ចល​ជើង​កន្ត្រៃ​ហោះកុង​ហ្វូ​៊ ទន្សាយ​បញ្ចូល​សម្លេង​ជា​ភាសា​ខ្មែរ​

Posted: 01 Oct 2011 11:48 PM PDT

ឡូហ្គោនៃរឿង
រាជធានី​ភ្នំពេញ ៖ ខ្សែ​ភាព​យន្ត​គំនូរ​ជីវ​ចល​ជើង​កន្ត្រៃ​ហោះ​កុង​ហ៊្វូ សត្វ​ទន្សាយ​ នឹង​មក​ដល់​​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ដោយ​បញ្ចូល​សម្លេង​ជា​ភាសា​ខ្មែរ​នៅ ​ថ្ងៃ​ទី​៦ ខែ​តុលា នេះ​ហើយ។ Legend of a Rabbit ជា​រឿង​ដែល​ទទួល​បាន​ការ​គាំ​ទ្រ​បំផុត​នៅ​ប្រទេស​ចិន ហើយ​ជា​រឿង​បែប​គំនូរ​ជីវ​ចល​ប្រភេទ​៣​តែ​មួយ​គត់​ដែល​លក់​ដាច់​ជាង​គេ​នៅ​ ក្នុង​ចំណោម​ប្រទេស​ទាំង​៦០​ជុំវិញ​ពិភព​លោក​

ការចាប់​ខ្លួន​​អ្នក​នាំពាក្យ​​​លោកកាដាហ្វី​​ជា​រឿង​​មិនពិត

Posted: 01 Oct 2011 11:47 PM PDT

យុទ្ធ​ជន​របស់​ CNT ​​កំពុង​បាញ់​ប្រហារ
ប្រភព​មួយ​ជិត​ដិត​នឹងក្រុមប្រឹក្សា​​ជាតិ​បណ្តោះ​​​អាសន្ន​​លីប៊ី CNT ដែលកាន់​អំណាច​​បច្ចុប្បន្ន​ក្នុង​ប្រទេស​នេះ ​កាលពីថ្ងៃទី១ តុលា បានបដិសេធ​ព័ត៌​មាន​ទាំង​ឡាយ​​ដែលថា ​លោក​​មូ​សា​អ៊ីប្រាហ៊ីម អ្នកនាំពាក្យ​​របស់រដ្ឋាភិបាល​លោកអូអាម៉ា កាដាហ្វី​ត្រូវចាប់ខ្លួន​ជិតទីក្រុង​​​ SYRTE ។

ពិធីសច្ចាប្រណិធាន​ចូល​​បំពេញ​​​​ការងារ​​​​នៃ​​​អ្នក​​ស័្មគ្រចិត្ត​​​​Peace Corps

Posted: 01 Oct 2011 11:30 PM PDT

រាជធានីភ្នំពេញ​ ៖ នៅថ្ងៃចន្ទនេះ ​នៅមជ្ឈ មណ្ឌលព័ត៌មាន វប្បធម៌​ ទេសចរណ៍និងពាណិជ្ជ​កម្មភ្នំពេញ​(មជ្ឈមណ្ឌលវប្បធម៌កូរ៉េ) ទីភ្នាក់ងារ Peace Corps ប្រចាំកម្ពុជាប្រារព្ធពិធីសច្ចា ប្រណិធានចូលបំពេញការងារសម្រាប់​ក្រុមទី៥ នៃអ្នកស្ម័គ្រចិត្តរបស់ខ្លួន ។ លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកJeff Daigleភារធារីស្ថានទូតសហរដ្ឋអាមេរិកប្រចាំ

​កាប់​​២​កាំបិតផ្គាក់​​​ស្លាប់​ក្នុង​​ថ្លុកឈាម​​រឿង​ជិះកង់​​បុកគ្នា​

Posted: 01 Oct 2011 09:18 PM PDT

នៅកន្លែងកើតហេតុ
​ខេត្តកំពង់​ចាម​​​​​ ៖ ​​យុវជន​​​ម្នាក់​ឈ្មោះ​​ស៊ន ​​ថាន អាយុ​​​​២៣​ឆ្នាំ រស់នៅភូមិ​​​​​ផ្កា​ដូង ​​ឃុំឈូក ​ស្រុកក្រូចឆ្មារ ​ត្រូវបានគេល​បកាប់​​​​​ចំនួន​​​២កាំបិត​​​ចំក្បាល​​ផ្នែក​ខាង​​ក្រោយ និង​​ក្រោម​ក្លៀក​​​​ខាង​​ស្តាំ​ បណ្តាល​​ឱ្យ​​​​ស្លាប់​យ៉ាង​អាណោចអាធ័ម​បំផុត​​​នៅក្នុងថ្លុក​ឈាម​។​

សម្តេច​តេជោហ៊ុន សែន ​​​ណែនាំ​​​ឱ្យ​​​​អាជ្ញាធរ​​​-ស្ថាប័ន​ពាក់ព័ន្ធ​​​យកចិត្តទុក​ដាក់​​សង្គ្រោះ​​ចំពោះ​ផលប៉ះពាល់​​​ដោយទឹកជំនន់​

Posted: 01 Oct 2011 09:15 PM PDT

ទិដ្ឋភាពទឹកជំនន់នៅតាមតំបន់
រាជធានីភ្នំពេញ​​​​ ៖ គិតត្រឹមថ្ងៃទី៣០ ​កញ្ញា ​២០១១ បានបង្ហាញថា ទឹកជំនន់​បាន​សម្លាប់មនុស្ស​១៤៨​នាក់ ប្រជាពលរដ្ឋរង​ផល​ប៉ះ​ពាល់​ដោយទឹកជំនន់មានចំនួន​១៧០.០០០ គ្រួសារ និងស្រូវទទួលរងផលប៉ះពាល់រហូតជាង ២៧​ម៉ឺន​ហិចតា ហើយស្រូវដែលអាចខូចខាត​ប្រមាណ​៨​ម៉ឺនហិចតា ដែលជាចំនួនមួយដ៏ធំ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ជាសាធា រណៈ

ឆក់កាបូប​​បានហើយ​​​​ជិះរត់​​មិន​រួច​​ចូល​សំងំ​ក្នុងសាលា​​សមត្ថកិច្ច​ក្របួច​​ជាប់ទាំង​​​២នាក់​

Posted: 01 Oct 2011 09:00 PM PDT

ជនឆក់កាបូបដែលចាប់បាន
រាជធានីភ្នំពេញ​​​​ ៖ ​ជនសង្ស័យ​​ឆក់​កាបូប​​​ចំនួន​២នាក់ ត្រូវ​អ្នក​ដំណើរ​​​បើក​រថយន្ត​​កៀរ​ដួល​ និង​ត្រូវ​​​បាន​សមត្ថកិច្ច​​​ប៉ុស្តិ៍​បឹង​កក់​ទី​​​២​ចាប់​ឃាត់ខ្លួន​​ កាលពីវេលាម៉ោង​​​​៧​និង​​​១៥នាទី​​ព្រឹក​ថ្ងៃទី​​​​២ ​តុលា នៅមុខ​​វិទ្យា​ល័យ​​​​​ឥន្ទ្រ​ទេវី ​តាមផ្លូវ​លេខ​​​​៥៩២ ​កែង​ផ្លូវ​លេខ​​​៣១៧ ​សង្កាត់បឹង​​​កក់​ទី​២​ ខណ្ឌទួលគោក​ បន្ទាប់ពីធ្វើ​សកម្មភាព​ឆក់​កាបូប​​អ្នកដំណើរ​​​​បានសម្រេច ហើយ​​គេ​ចខ្លួន​​​​ទៅសំងំ​ក្នុងបន្ទប់​​

សេចក្តី​​ថ្លែង​ការណ៍របស់​កម្ពុជានៅ អ.ស.ប ថ្ងៃទី​២៧ កញ្ញា ​​​២០១១​

Posted: 01 Oct 2011 08:43 PM PDT

រាជធានីភ្នំពេញ​​​​ ៖ ​លោក​ឧបនាយក​រដ្ឋម​ន្ត្រី​​ហោ ណាំហុង ​​ប្រមុខ​ការទូត​​កម្ពុជា បាន​ថ្លែង​​នៅ​​​ជំនួប​រដ្ឋមន្ត្រី​​​ការបរទេស​អាស៊ាន​​ជា​មួយ​អគ្គ​ លេខាធិការ និង​ប្រធានមហា​សន្និបាត អ.ស.ប ក្នុង​ទីស្នាក់​ការ​ អ.ស.ប នៅ​ក្រុង​​ញូវ​យ៉ក ​សហរដ្ឋ​អាមេរិក​​ ថ្ងៃទី​​​២៧ កញ្ញា ​​២០១១ ដែលមានខ្លឹមសារ​​​ដូចខាង​ក្រោម​ ៖

កីឡាការិនី​ប៉ូឡូញ​រែដវ៉ាន់ស្កា​ឈ្នះជើង​ឯកតឺន្នីស​នៅជប៉ុន

Posted: 01 Oct 2011 08:34 PM PDT

កីឡាការិនី​ប៉ូឡូញរែដវ៉ាន់ស្កា
កីឡាការិនី​ប៉ូ​ឡូញ​អានី​​យ៉េស្កា​​ រែដ​វ៉ាន់​ស្កា​ជម្នះ​បាន​នូវ​ភាព​ស្ពឹក​មិន​រហ័ស​​រហួន​​របស់​ខ្លួន​រហូត​បំ​បាក់​បាន​​កីឡាការិនី​រុស្ស៊ី​វេរ៉ា ហ្សូ​ណា​រ៉េ​វ៉ា​យក​ឈ្នះ​ពាន​ជើង​ឯក​កម្ម​វិធី​ Pan Pacific Openនៅទី​ក្រុង​តូ​ក្យូ​កាល​ពី​ថ្ងៃ​សៅរ៍​ទី​១តុ​លា​កន្លង​មក​នេះ​។ ចាប់​ផ្តើម​ប្រកួត​ភ្លាម​នាង​រែដ​វ៉ាន់​ស្កា​ហាក់​ដូចជា​មាន​កាយ​វិកា​យឺត​បន្តិច​និង​ត្រូវ​ដៃគូ​ប្រកួត​នាំ​មុខ​២-០​។

​នាំ​អំណោយ​​ចែកជូន​ប្រជា​ពលរដ្ឋ​​រង​គ្រោះ​​ដោយ​ទឹកជំនន់​នៅសង្កាត់​ច្បារ​អំពៅ​ទី​២

Posted: 01 Oct 2011 08:31 PM PDT

រាជធានីភ្នំពេញ​​​​ ៖ ​ព្រឹកថ្ងៃទី​​២ តុលា ​​២០១១ ​​លោកគួច ចំរើន ​​អភិបាលខណ្ឌ​មាន​ជ័យ ​​​បាន​ដឹកនាំប្រតិភូ​​​​​​ខណ្ឌ​​មានជ័យ​ នាំ​យក​ស្បៀង​​​អាហារ​ទៅ​​ចែក​​ជូន​ប្រជាពលរដ្ឋ​​​​ដែលរង​គ្រោះ​​​​ ដោយទឹកជំនន់​នៅសង្កាត់​ច្បារអំពៅទី​​​២ ​ប្រមាណ​​​​៥០គ្រួសារ ​ដោយ​ប្រើប្រាស់​​​មធ្យោ​បាយ​​​ជិះទូក​​ចុះ​ចែកអំណោយ​ជូន​ដល់​​ប្រជា​ពលរដ្ឋ ​​តាម​ផ្ទះនីមួយៗ​​ផ្ទាល់តែ​ម្តង​​។​

លោក​អូបា​ម៉ា​ ៖ ​ការ​ស្លាប់​​របស់​អាល់​​អាហ្វ​ឡា​គី​​ជា​អន្លូង​​ធ្ងន់​​មួយ​​សំពង​​ពួក​​អាល់​កៃ​ដា​

Posted: 01 Oct 2011 08:23 PM PDT

លោក​បារ៉ាក់​ អូបាម៉ា​
ប្រធានា​ធិបតី​អាមេរិក​ លោក​បារ៉ាក់​ អូបា​ម៉ា​ ថ្លែង​កាល​ពី​ថ្ងៃ​ទី​៣០ កញ្ញា កន្លង​មក​នេះ​ថា ការ​ស្លាប់​របស់​អ៊ីម៉ាម​ រ៉ា​ឌី​កាល់​ លោក​អាន​វ៉ារ​ អាល់​អាហ្វ​ឡា​គី គឺ​ជា​អន្លូង​យ៉ាង​ធ្ងន់​មួយ​សំពង​លើ​សាខា​ប្រតិ​បត្តិ​ការ​ដ៏​សកម្ម​បំផុត​របស់​អាល់​កៃ​ដា នៅ​ឧបទ្វីប​អារ៉ាប់​។

ស្ថានីយ​ប្រេង​ឆាបឆេះ​ផ្អើល​គេ​ឯង អត់ឃើញ​​​ស្រមោល​​ឡានទឹក​

Posted: 01 Oct 2011 08:22 PM PDT

ទិដ្ឋភាពនៅកន្លែងឆេះ
​ខេត្តស្វាយរៀង​​​​​ ៖ ​​ស្ថានីយប្រេង​​​ឥន្ធនៈ​​មួយ​កន្លែង​​​​ត្រូវបានអគ្គិភ័យ​​​ឆាបឆេះ​​​សន្ធោ ​សន្ធៅ​​បង្ក​ឱ្យ​​ប្រជាពលរដ្ឋ​​​ក្បែង​​ខាង​​​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ​ជាពិសេស​អ្នក​​គ្រប់​គ្រ​ងស្ថានីយ​​នេះ​តែ​ម្តង ព្រលឹង​ចុង​សក់​​​កាលពីវេលាម៉ោង​​​​​៧​និង​​​៣០នាទី​ ​យប់ថ្ងៃទី​​១ តុលា ​២០១១ នៅ​ភូមិ​តា​ប៉ ​ឃុំតា​សួស ​ស្រុកស្វាយ​ជ្រុំ ​ប៉ុន្តែមួយ​​ម៉ោង​ក្រោយ​មក​​​ត្រូវរលត់​សូន្យ​សុងទៅវិញ ​​ដោយ​សារ​​​ប្រជា​ពល​រដ្ឋ​​​ខ្នះខ្នែង​​​​

ព្យុះ​ទី​ហ្វុង​ ​NESAT ​បង្ក​ការ​​ខូច​ខាត​​ធ្ងន់​ធ្ងរ​នៅ​​ភាគ​ខាង​​ត្បូង​ចិន​

Posted: 01 Oct 2011 08:03 PM PDT

កុមារ​ម្នាក់​​អង្គុយ​​ស្រងូត​ស្រងាត់​ ​ព្រោះ​ផ្ទះ​គេ​​ត្រូវ​ទឹក​​ជន់​លិច
អាជ្ញា​ធរ​តំបន់​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​១ តុលា ថា ប្រជា​ជន​ជាង​១​លាន​នាក់​នៃ​តំបន់​ស្វយ័ត​ហ្ស៊ូ​អាង ខេត្ត​ហ្គង់​ស៊ី (ភាគ​និរតី​) រង​ការ​ប៉ះ​ពាល់​ដោយ​សារ​ព្យុះ​ទី​ហ្វុង​ឈ្មោះ NESAT ដែល​បោក​បក់​លើ​តំបន់​នោះ​កាល​ពី​ថ្ងៃ​ទី​៣០ កញ្ញា កន្លង​មក​នេះ​។ ព្យុះ​នេះ​បាន​បោក​បក់​លើ​ស្រុក​២៣​នៃ​ទី​ក្រុង​ចំនួន​៨​ក្នុង​នោះ​មានក្រុង​​ណាន​នីញផង

ធ្លាក់​​យន្តហោះ​​​​​នៅ​ឥណ្ឌូណេស៊ី​​​​​មនុស្ស​ទាំង​​​18នាក់​​​ជិះក្នុង​​នោះ​ស្លាប់​ទាំងអស់​

Posted: 01 Oct 2011 07:52 PM PDT

យន្តហោះ​​​​​​ដែលធ្លាក់​​ក្នុង​​​ព្រៃជ្រៅ
​ពួកអ្នក​ជួយសង្គ្រោះ​​​​របស់កង​ទ័ព​​​ឥណ្ឌូណេ​ស៊ី បានប្រើ​ឧទ្ធម្ភាគចក្រ​​​ទៅ​ដល់​កន្លែង​​​​ ដែល​​យន្តហោះ​​ធុនតូចមួយ​គ្រឿងធ្លាក់​កាលពី​ថ្ងៃទី​​​​​២៩ កញ្ញា ​​កន្លង​មក​នេះ ​ក្នុងព្រៃ​​​នៃខេត្ត​ស៊ូម៉ាត្រាខាង​ជើង ​​ហើយ​បាន​​បញ្ជាក់​ថា មនុស្ស​ទាំង​​​​១៨​នាក់​​​ដែលជិះក្នុង​​​យន្តហោះ​​​នេះត្រូវ​ស្លាប់ទាំងអស់​។​

ស្ត្រីមានផ្ទៃពោះ​​៧ខែ​​ជិះម៉ូតូ​​តែឯង ​​ជួបគ្រោះថ្នាក់​ចរាចរណ៍​​ធ្លាយពោះ​វៀន​​​ចេញ​ក្រៅ​

Posted: 01 Oct 2011 07:50 PM PDT

ស្រ្តីដែលរងគ្រោះថ្នាក់ចរាចរណ៍
រាជធានីភ្នំពេញ​​​​ ៖ ​ស្ត្រីមានផ្ទៃពោះ​​​​ម្នាក់ ​បាន​រងរបួស​​​ធ្លាយ​ពោះ​វៀនចេញមក​ក្រៅ​​​ និងហូរ​ឈាម​ពេញ​ផ្លូវ​សន្លប់​បាត់ស្មារតី​​​ គ្មាន​សាច់​​ញាតិ​ ខណៈជិះម៉ូតូតែ​ម្នាក់​ឯង​​​ ហើយជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​​​កាលពីវេលាម៉ោង​​​​៨​និង​​​​៤៦នាទី​ ព្រឹកថ្ងៃទី​​​​២ ​តុលា នៅ​ក្នុងភូមិ​​​ជង្រុង ​សង្កាត់​ចោម​ចៅ​ ខណ្ឌដង្កោ​។​

កូនជ្រូក​ញីកើត​មក​មាន​ដៃ និងក្បាល​​ដូច​មនុស្ស​​​ពិភព​ផ្កាយ​

Posted: 01 Oct 2011 07:40 PM PDT

កូនជ្រូកមានដៃ និងក្បាលដូចមនុស្ស
​ខេត្ត​​​កំពង់ចាម​​​​​ ៖ ​ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុសស្រី​បាននាំគ្នា​​​​ភ្ញាក់​ផ្អើល មកមើ​លកូនជ្រូក​ញី​១ក្បាល ដែលទើប​​​តែនឹង​​កើត​​ ដោយ​ចាប់​ពី​​ពាក់​កណ្តាលខ្លួន​​ឡើងលើ ​​មាន​សណ្ឋាន​​​ដូចនឹង​កូន​មនុស្សបេះ​បិទ​។ ​

ប្រធាន​​ក្រុមប្រឹក្សា​​​ចូលរួម​បើកបវេសន​កាល​ឆ្នាំ​សិក្សា​ថ្មី​នៅសាលា​បឋម​​ដូនពេញ​

Posted: 01 Oct 2011 07:39 PM PDT

ក្នុងថ្ងៃបើក​បវេសនកាល
រាជធានីភ្នំពេញ​​​​ ៖ ​លោក​ហែម ​អាន ប្រធាន​ក្រុមប្រឹក្សា​​ខណ្ឌដូនពេញ​​​ ជា​គណៈអធិប​តី​​​បានបើកបវេសន​កាល​​​ឆ្នាំសិក្សា​ថ្មី​​​២០១១-​២០១២ ​នៅសាលា​​បឋម​សិក្សា​​ដូនពេញ កាល​ពី​ព្រឹក​​​ថ្ងៃទី​​១ តុលា ២០១១ ដោយមានការ​ចូល​រួម​ពី លោកស្រី​ប៊ុត ធីតា ចៅសង្កាត់​​​ផ្សារ​ថ្មី​ទី​​៣ ​​និង​នាយក​សាលា​បឋម​​សិក្សា​​​ដូនពេញ ​​ព្រមទាំង​​​លោក​គ្រូ អ្នក​គ្រូ ​និង​សិស្សា​នុសិស្ស​​ជាច្រើន​ទៀត​។​

អាមៀ​ ខាន់​​​ប្រកួត​​ការ​ពារ​​ខ្សែ​ក្រវាត់​ ​​IBF ​របស់​​ខ្លួន​ថ្ងៃ​ទី​10​ធ្នូ​​នៅ​​អាមេរិក​​

Posted: 01 Oct 2011 07:22 PM PDT

កីឡាករ​​អង់​គ្លេស​​អាមៀ ខាន់
ម្ចាស់​ជើង​ឯក​ពិភពលោក​ស្ថាប័ន​WBAនិង​IBFក្នុង​ប្រភេទទម្ងន់​ Junior Welterweight​អាមៀ ខាន់​នឹង​ឡើង​ប្រកួត​ការពារ​ខ្សែ​ក្រវាត់​របស់​ខ្លួន​ប្រឆាំង​នឹង​កីឡាករ​អាមេរិក​ឡាម៉ុន ភីធើសុន​នៅ​រាត្រី​ថ្ងៃ​សៅរ៍​ទី​១០​ធ្នូ​ខាង​មុខ​ក្នុង​ទី​ក្រុង​វ៉ា​ស៊ីន​តោន​ឌី​ស៊ី​សហរដ្ឋ​អាមេរិក​។ ចំណែក​សង្វៀន​ដែល​ត្រូវ​ប្រកួត​គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​។ សម្រាប់​អាមៀ​ ខាន់​(​ធ្លាប់​ប្រកួត​ឈ្នះ​២៦​លើក ចាញ់​១ ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ចំនួន​១៨លើក​)​គឺ​ជា​ការ​ប្រកួត​ការ​ពារ​ខ្សែ​ក្រវាត់ ​IBFលើក​ទី​១

កីឡាករ​អូស្ត្រាលី​ស្តូន័រ​នាំមុខ​បណ្តោះ​អាសន្ន​ប្រណាំងម៉ូតូ​នៅជប៉ុន

Posted: 01 Oct 2011 06:45 PM PDT

កីឡាករ​អូស្ត្រាលី​​ខាស៊ី ស្តូន័រ
កីឡាករអូស្ត្រាលី​ខាស៊ី ស្តូន័រ​ ​​​បាន​សម្តែង​​នូវ​ក្តី​ត្រេក​អរ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ខ្លួន​បាន​យក​ឈ្នះ​ការ​នាំមុខ​បណ្តោះ​អាសន្ន​នៃ​ការ​ប្រណាំង​ម៉ូតូ​ជីភី​កម្មវិធី​ Japanese Grand Prix នៅទីលាន​ប្រណាំង​ Motegi circuit ស្ថិត​​នៅ​​ក្នុង​ទី​ក្រុង​ម៉ូ​តេហ្គី ​ប្រទេសជប៉ុន​ ​​​​​​កាល​ពី​សៅរ៍​​ទី១​ខែ​តុលា​​​កន្លង​​មកនេះ​។

ប្រាក់យ៉េន​និងដុល្លារ​ឡើងថ្លៃ​ក្នុងពេល មាន​​សញ្ញា​ងើប​​នៃ​សេដ្ឋកិច្ច​ពិភពលោក

Posted: 01 Oct 2011 06:29 PM PDT

តម្លៃប្រាក់​យ៉េន ​និងដុល្លារ​បានកើនឡើង​​ធៀប​ជា​មួយរូបិយវត្ថុ​ធំៗផ្សេងទៀត ​ស្របពេល​​ទិន្នន័យ​សេដ្ឋកិច្ច​បានបន្ថែម​សញ្ញាងើបឡើង​​យឺតៗ​នៃសេដ្ឋកិច្ច​ពិភពលោក​ ដែលវា​នឹង​​ជួយ​ដល់​​​តំរូវការ​ផ្នែក​រូបិយវត្ថុ។​ ប្រាក់យ៉េន​បានកើន​ឡើងក្បែរ​តម្លៃថ្លៃបំ​ផុត​ របស់​ខ្លួន​ប្រចាំឆ្នាំ ​ធៀបជាមួយ​ប្រាក់អឺរ៉ូ​ បន្ទាប់​ពី​​ទិន្នន័យ​បង្ហាញថា

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!