The Phnom Penh Post - KHMER: “មន្ត្រី៖ អត្រាជំងឺគ្រុនឈាមរីករាលដាលឡើងវិញ” plus 9 more |
- មន្ត្រី៖ អត្រាជំងឺគ្រុនឈាមរីករាលដាលឡើងវិញ
- បុរសពីរនាក់ខ្យល់គលង់ទឹកស្លាប់នៅកន្លែងពីរដាច់ដោយឡែកពីគ្នា
- មួយថ្ងៃថៃព្រមានប្រជាជនខ្លួនពីរលើកបញ្ហាភ្លៀងធ្លាក់ខ្លាំង
- NOKIA នឹងចេញទូរស័ព្ទបំពាក់ Window លើកដំបូងនៅត្រីមាសនេះ
- អង្គការសិល្បៈខ្មែរអមតៈទទួលជំនួយជាង៥ម៉ឺនដុល្លារពីស្ថានទូតអាមេរិក
- រដ្ឋមន្ត្រីការបរទេសសិង្ហបុរីនឹងធ្វើទស្សនកិច្ចនៅកម្ពុជា
- វិនិច្ឆ័យទោសមនុស្ស៦នាក់ពីបទបង្កើតចលនាប្រដាប់អាវុធខុសច្បាប់
- កូដករអត់អាហារឥណ្ឌាប្តេជ្ញាជំរុញការអនុម័តច្បាប់ប្រឆាំងអំពើពុករលួយ
- ពុលដំបូងមីនៅក្រចេះ ម្នាក់ស្លាប់ ប្រាំនាក់ចូលពេទ្យ
- អ្នកស្លាប់ដោយទឹកជំនន់ឡើងដល់១៦៤នាក់នៅកម្ពុជា
មន្ត្រី៖ អត្រាជំងឺគ្រុនឈាមរីករាលដាលឡើងវិញ Posted: 04 Oct 2011 03:40 AM PDT ភ្នំពេញៈ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម បានបង្ហាញការព្រួយបារម្ភសាជាថ្មី ជុំវិញការឆ្លងរីករាលដាលជំងឺគ្រុនឈាមមកលើកុមារកម្ពុជា បើទោះបីជាប្រទេសនេះ ជិតឆ្លងផុតរដូវចម្លងក៏ដោយ ខណៈពេលមន្ត្រីអះអាងថា បញ្ហាគ្រោះទឹកជំនន់នៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ គឺជាមូលហេតុមួយទៀត ដែលជំរុញឲ្យករណីជំងឺគ្រុនឈាមបានកើនឡើងដូចកាលពីឆ្នាំ២០០៧។ |
បុរសពីរនាក់ខ្យល់គលង់ទឹកស្លាប់នៅកន្លែងពីរដាច់ដោយឡែកពីគ្នា Posted: 04 Oct 2011 03:25 AM PDT ភ្នំពេញ/បន្ទាយមានជ័យៈ ក្រុមមន្ត្រីប៉ូលិស បានឲ្យដឹងនៅថ្ងៃនេះថា យ៉ាងហោចណាស់មានបុរសជាអ្នកនេសាទពីរនាក់ ក្នុងនោះមានបុរសខ្មែរឥស្លាមម្នាក់ បានលង់ទឹកស្លាប់ នៅកន្លែងពីរផ្សេងគ្នា ដោយអាការៈខ្យល់គ នៅពេលដែលពួកគាត់ចុះដកបង្គោលបែរដាក់ត្រី និងសារមង ។ |
មួយថ្ងៃថៃព្រមានប្រជាជនខ្លួនពីរលើកបញ្ហាភ្លៀងធ្លាក់ខ្លាំង Posted: 04 Oct 2011 03:08 AM PDT បាងកកៈ អាជ្ញាធរអាកាសធាតុរបស់ប្រទេសថៃ បានចេញផ្សាយសេចក្តីព្រមានដល់ទៅពីរនៅក្នុងរយៈពេលត្រឹមតែមួយ ថ្ងៃនេះ ដើម្បីដាស់ស្មារតីប្រជាជនថៃនៅតំបន់ភាគខាងជើង និងភាគឦសានប្រទេស ឲ្យប្រុងប្រយ័ត្ននឹងភ្លៀងធ្លាក់ខ្លាំងក្លាដែលបង្កឲ្យដោយព្យុះ ត្រូពិចណាល់ហ្កេ ចាប់ពីថ្ងៃទី០៦-០៨ ខែតុលាខាងមុខនេះ។ |
NOKIA នឹងចេញទូរស័ព្ទបំពាក់ Window លើកដំបូងនៅត្រីមាសនេះ Posted: 04 Oct 2011 02:48 AM PDT ហែលស៊ីនគីៈ ក្រុមហ៊ុន Nokia នឹងចេញលក់ទូរស័ព្ទទំនើបដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Window ជាលើកដំបូងរបស់ខ្លួននៅត្រីមាសនេះ ដោយកំណត់យកឱកាសដ៏ច្បាស់លាស់មួយសម្រាប់ជាជម្រើស នៅក្នុងការប្រកួតប្រជែងនឹងដៃគូធំៗដូចជា Apple និង Google។ នេះដោយយោងតាមនាយកប្រតិបត្តិរបស់ក្រុមហ៊ុនហ្វាំងឡង់មួយនេះ បាននិយាយនៅថ្ងៃអង្គារនេះ។ |
អង្គការសិល្បៈខ្មែរអមតៈទទួលជំនួយជាង៥ម៉ឺនដុល្លារពីស្ថានទូតអាមេរិក Posted: 04 Oct 2011 02:33 AM PDT ភ្នំពេញៈ មន្ត្រីនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា បានថ្លែងថា អង្គការសិល្បៈខ្មែរអមតៈ ទទួលបានជំនួយជាង ៥ម៉ឺនដុល្លារពីមូលនិធិឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកសម្រាប់ការ អភិរក្សវប្បធម៌។
|
រដ្ឋមន្ត្រីការបរទេសសិង្ហបុរីនឹងធ្វើទស្សនកិច្ចនៅកម្ពុជា Posted: 04 Oct 2011 02:14 AM PDT ភ្នំពេញៈ លោក ក. សានមូហ្គាម រដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីច្បាប់ នៃសិង្ហបុរី នឹងអញ្ចើញមកដល់ប្រទេសកម្ពុជានៅថ្ងៃស្អែកនេះ ក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ថ្ងៃនៅរាជធានីភ្នំពេញ។ នេះដោយយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។
|
វិនិច្ឆ័យទោសមនុស្ស៦នាក់ពីបទបង្កើតចលនាប្រដាប់អាវុធខុសច្បាប់ Posted: 04 Oct 2011 02:00 AM PDT ភ្នំពេញៈ តុលាការរាជធានីភ្នំពេញ នៅថ្ងៃនេះបានបើកសវនាការកាត់ទោសបុរស ៦នាក់ ក្រោមការចោទប្រកាន់ពីបទបង្កើតចលនាកម្លាំងប្រដាប់អាវុធខុសច្បាប់ ដែលមានឈ្មោះថា «ចលនាកងទ័ពសុវណ្ណភូមិ» នៅកម្ពុជា។ |
កូដករអត់អាហារឥណ្ឌាប្តេជ្ញាជំរុញការអនុម័តច្បាប់ប្រឆាំងអំពើពុករលួយ Posted: 04 Oct 2011 01:45 AM PDT ញូវដេលីៈ សកម្មជនប្រឆាំងអំពើពុករលួយម្នាក់ ដែលបានដឹកនាំបាតុកម្មតាមដងផ្លូវដ៏ធំបំផុតនៅក្នុង ប្រវត្តិសាស្ត្រឥណ្ឌាប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ បាននិយាយនៅថ្ងៃអង្គារនេះថា លោកមានគម្រោងធ្វើកូដកម្មអត់អាហារប្រឆាំងនឹងគណបក្សសមាជិកកំពុង គ្រប់គ្រងអំណាចក្នុងប្រទេសនេះ នៅអំឡុងពេលបោះឆ្នោតជ្រើសរើសមេដឹកនាំរដ្ឋនៅឆ្នាំក្រោយ ប្រសិនបើច្បាប់ប្រឆាំងអំពើពុករលួយមិនត្រូវបានគេអនុម័តឲ្យបាន ឆាប់នោះ។ |
ពុលដំបូងមីនៅក្រចេះ ម្នាក់ស្លាប់ ប្រាំនាក់ចូលពេទ្យ Posted: 04 Oct 2011 01:10 AM PDT ក្រចេះ អាជ្ញាធរខេត្តក្រចេះ បានប្រាប់ឲ្យដឹងថា កុមារាអាយុ ២ឆ្នាំម្នាក់បានស្លាប់ និង ៥នាក់ទៀត ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តនេះ ដោយសារតែពុលដំបូងមី កាលពីរាត្រីថ្ងៃទី០៣ ខែតុលាកន្លងមកនេះ នៅឯស្រុកចិត្របុរី។
|
អ្នកស្លាប់ដោយទឹកជំនន់ឡើងដល់១៦៤នាក់នៅកម្ពុជា Posted: 04 Oct 2011 01:02 AM PDT ភ្នំពេញៈ មន្ត្រីគណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយ បាននិយាយនៅថ្ងៃអង្គារនេះថា ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ដែលបានជន់លិចបណ្ដាខេត្តជា ច្រើនរបស់កម្ពុជា រហូតមកដល់ថ្ងៃនេះ បានឡើងដល់ ១៦៤នាក់ហើយ ហើយទឹកជំនន់នៅខេត្តមួយចំនួន នៅបន្តកើនឡើងជាថ្មី។ |
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |