The Phnom Penh Post - KHMER: “ជម្រះ​ក្ដី​បុរស​អាមេរិក​ម្នាក់ និង​ស្ត្រី​វៀតណាម​ពីរ​នាក់​ជួញ​ដូរ​គ្រឿង​ញៀន” plus 9 more

The Phnom Penh Post - KHMER: “ជម្រះ​ក្ដី​បុរស​អាមេរិក​ម្នាក់ និង​ស្ត្រី​វៀតណាម​ពីរ​នាក់​ជួញ​ដូរ​គ្រឿង​ញៀន” plus 9 more


ជម្រះ​ក្ដី​បុរស​អាមេរិក​ម្នាក់ និង​ស្ត្រី​វៀតណាម​ពីរ​នាក់​ជួញ​ដូរ​គ្រឿង​ញៀន

Posted: 05 Oct 2011 03:51 AM PDT

ភ្នំពេញៈ សាស្ត្រា​ចារ្យ​ចូល​និវត្តន៍​ជន​ជាតិ​អាមេរិក​ម្នាក់ និង​ស្ត្រី​វៀតណាម ២​នាក់ ត្រូវ​បាន​តុលាការ​ជំនុំ​ជម្រះ​ទោស​នៅ​ថ្ងៃ​ពុធ​នេះ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ជួញ​ដូរ​ និង​ចែក​ចាយ​គ្រឿង​ញៀន​​ ប្រព្រឹត្ត​ទៅ​កាល​ពី​ខែ​កុម្ភៈ​នៅ​រាជ​ធានី​ភ្នំពេញ។

សាល​ក្រម​ក្ដី​សម រង្ស៊ី និង​ ហោ ណាំហុង លើក​ពេល​ទៅ​ប្រកាស​នៅ​សប្ដាហ៍​ក្រោយ

Posted: 05 Oct 2011 03:38 AM PDT

ភ្នំពេញៈ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ គ្រោង​នឹង​ប្រកាស​សាល​ក្រម​ករណី​ក្ដី​ក្ដាំ​រវាង​លោក​រដ្ឋ​មន្ត្រី​ ហោ ណាំហុង និង​មេដឹកនាំ​គណ​បក្ស​ប្រឆាំង សម រង្ស៊ី នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​ក្រោយ បន្ទាប់​ពី​គម្រោង​ប្រកាស​សាល​ក្រម​នៅ​ថ្ងៃ​ពុធ​នេះ ត្រូវ​បាន​ពន្យារ​ពេល ដោយ​សារ​តែ​ចៅក្រម​ជាប់​រវល់។

ឪពុក​ម្តាយ​សង្សារ​ មាស សម្ផស្ស ស្កាត់​មក​ជួប​នាង​នៅ​ភ្នំពេញ

Posted: 05 Oct 2011 03:16 AM PDT

111005_b05

ភ្នំពេញៈ ដោយ​សារ​តែ​ស្រឡាញ់​តារា​សម្តែង មាស សម្ផស្ស ដូច​ពំនោល​ខ្មែរ​លើក​ឡើង​ថា ស្រឡាញ់​ដល់​ឆ្អឹង​នោះ លោក គីម ដែល​ជា​អ្នក​ជំនួញ​រូប​សង្ហា​ជន​ជាតិ​កូរ៉េ មិន​បាន​បង្អង់​យូរ​នោះ​ទេ លោក​ក៏​បាន​ស្នើ​សុំ​ឲ្យ​ឪពុក​ម្តាយ​របស់​លោក​ដែល​កំពុង​រស់​នៅ​ឯ​ទីក្រុង​ សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង ចុះ​មក​កម្ពុជា​ភ្លាមៗ​តាម​ចិត្ត​ក្តៅ​តែ​ម្តង។ ការ​ធ្វើ​ដំណើរ​ក្នុង​ផ្លូវ​ដ៏​វែង​ឆ្ងាយ​តាម​យន្ត​ហោះ​មក​ស្រុក​ខ្មែរ​របស់ ​​ឪពុក​ម្តាយ​លោក គីម ត្រូវ​បាន​តារា​សម្តែង​រូប​ស្រស់​ មាស សម្ផស្ស ទម្លាយ​ឲ្យ​ដឹង​ថា ពួក​គាត់​មក​ដើម្បី​ជួប​ចែ​ចូវ​នាង ហើយ​មួយ​វិញ​ទៀត​គឺ​ដើម្បី​រត់​ការ​ឯកសារ​រវាង​នាង និង​កូន​ប្រុស​របស់​ពួក​គាត់។

SAMSUNG និង HTC មាន​ឱកាស​ទាញ​យក​ផល​ចំណេញ​នៅ​ពេល​នេះ

Posted: 05 Oct 2011 03:05 AM PDT

តៃប៉ិ/សេអ៊ូលៈ បណ្ដា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ទំនើប​នៅ​អាស៊ី នៅ​មានឱកាស​ក្នុង​ការ​ទាញ​យក​ផល​ចំណេញ​ដ៏​កម្ររ​ពី​ទីផ្សារ​ទូរស័ព្ទ​ទំនើប ខណៈ​ពេល​ក្រុមហ៊ុន​ Apple ពុំ​បាន​ចេញ​បង្ហាញ​ទូរស័ព្ទ iPhone 5 តាម​ក្ដី​រំពឹង​ទុក​របស់​​អ្នក​គាំ​ទ្រ ដោយ​គ្រាន់​តែ​ចេញ​ត្រឹម​ទូរស័ព្ទ iPhone 4S ដែល​នាំ​ឲ្យ​អ្នក​វិភាគ​​លើក​ឡើង​ថា ដៃ​គូ​ប្រជែង​នឹង​ Android មួយ​នេះ ស្ថិត​នៅ​ទីតាំង​មួយ​ដ៏​លំបាក​ក្នុង​ការ​ដណ្ដើម​ចំណែក​ទីផ្សារ​ពិភព​លោក។

សិង្ហបុរី​នឹង​ចូល​រួម​កិច្ច​ប្រជុំ​អនុសញ្ញា​​ហាម​ប្រើ​មីន​ប្រឆាំង​មនុស្ស

Posted: 05 Oct 2011 01:56 AM PDT

ភ្នំពេញៈ លោក ប្រាក់ សុខុន រដ្ឋ​មន្ត្រី​អម​នាយករដ្ឋ​មន្ត្រី និង​ជា​អនុ​ប្រធាន​អាជ្ញាធរ​មីន​កម្ពុជា និង​ជួយ​ជន​រង​គ្រោះ​ដោយសារ​មីន និង​​ប្រធាន​កិច្ច​ប្រជុំ​រដ្ឋ​​ភាគី​នៃ​អនុសញ្ញា​ហាម​ប្រើ​ប្រាស់​មីន​ ប្រឆាំង​មនុស្ស បាន​ថ្លែង​នៅ​ថ្ងៃ​ពុធ​នេះ​ថា ប្រទេស​សិង្ហបុរី​នឹង​ពិចារណា​បង្កើន​ការ​ពាក់​ព័ន្ធ​របស់​ពួក​គេ​នៅ​ក្នុង​ ចលនា​អន្តរជាតិ ដើម្បី​លុប​បំបាត់​មីន​ប្រឆាំង​មនុស្ស​នៅ​លើ​ពិភព​លោក។

ការ​ប៉ុន​ប៉ង​ដង្ហែរ​ញ្ញត្តិ​ទ្រង់​ទ្រាយ​ធំ​របស់​លោក រ៉ុង ឈុន ទទួល​បរាជ័យ

Posted: 05 Oct 2011 01:24 AM PDT

111005_b04

ភ្នំពេញៈ ការ​ប៉ុន​ប៉ង​ដង្ហែរ​ញ្ញត្តិ​ក្នុង​ទ្រង់​ទ្រាយ​ធំ​របស់​លោក រ៉ុង ឈុន ដែល​មាន​សមាជិក​ជា​គ្រូ​បង្រៀន​ជាង ៣០០​នាក់ នៅ​ក្នុង​ទិវា​គ្រូ​បង្រៀន​ពិភព​លោក​នា​ថ្ងៃ​ពុធ​នេះ បាន​ទទួល​បរាជ័យ​ទៅដោយ​សារ​មាន​ការ​រារាំង​ពី​កម្លាំង​សមត្ថកិច្ច។

គ.ជ.ប. បន្ថែម​៣​ថ្ងៃ​ទៀត​សម្រាប់​ចុះ​ឈ្មោះ​បោះ​ឆ្នោត

Posted: 05 Oct 2011 01:00 AM PDT

ភ្នំពេញៈ មន្ត្រី​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) បាន​និយាយ​ថា ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​តាម​ឃុំ​សង្កាត់ នឹង​ត្រូវ​បាន​ពន្យារ​ពេល ៣​ថ្ងៃ​ទៀត បន្ទាប់​ពី​​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នឹង​ត្រូវ​បញ្ចប់​ទៅ​នៅ​ថ្ងៃ​ទី ​១៥ ខែ​តុលា។

មន្ត្រី​ថា​ប្តេជ្ញា​លុប​បំបាត់​អំពើ​ហិង្សា​គ្រប់​ទម្រង់

Posted: 05 Oct 2011 12:30 AM PDT

ភ្នំពេញៈ ក្រសួង​កិច្ចការ​នារី និង​អង្គការ​ពាក់​ព័ន្ធ ប្តេជ្ញា​លុប​បំបាត់​រាល់​ទម្រង់​នៃ​អំពើ​ហិង្សា​លើ​ស្រ្តី និង​កុមារ និង​បង្កើន​ភាគរយ​នៃ​ប្រជា​ពលរដ្ឋ​ឲ្យ​យល់​ដឹង​ពី​អំពើ​ហិង្សា​លើ​ស្រ្តី​ ឲ្យ​បាន ១០០​ភាគរយ នៅ​ឆ្នាំ​២០១៥ ខណៈ​ដែល​ការ​ប្រើ​អំពើ​ហិង្សា​កំពុង​តែ​មាន​ការ​មាន​ការ​ថយ​ចុះ។

APLE ជំរុញ​ឲ្យ​អាជ្ញាធរ​ផ្អាក​ក្រុមហ៊ុន​ជ្រើស​រើស​ពលករ​បណ្ដោះ​អាសន្ន

Posted: 04 Oct 2011 11:57 PM PDT

ភ្នំពេញៈ អង្គការ Action Pour Les Enganst (APLE) បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ និង​ក្រសួង​ពាក់​ព័ន្ធ ផ្អាក​ក្រុមហ៊ុន​ Century Cambodia Manpower Company ពាក់​ព័ន្ធ​នឹង​​ការជ្រើស​ក្មេង​ស្រី​អនីតិ​ជន ខណៈ​ពេល​ក្រុម​មន្ត្រី​នគរបាល​កំពុង​ស៊ើប​អង្កេត​ករណី​នេះ ដើម្បី​ឈាន​ទៅ​ចាប់​ខ្លួន​ថៅកែ​ក្រុមហ៊ុន។

ហុងដា​នឹង​កាត់​បន្ថយ​នាំ​រថយន្ត​ចេញ​ពី​ជប៉ុន​ព្រោះ​យ៉េន​ឡើង​ថ្លៃ

Posted: 04 Oct 2011 11:36 PM PDT

តូក្យូៈ ក្រុមហ៊ុន​ហុងដា បន្ថយ​ការ​នាំ​ចេញ​យាន​យន្ត​ដែល​ផលិត​នៅ​ជប៉ុន​ក្នុង​រយៈ​ពេល​ជាង ១០​ឆ្នាំ​មក​នេះ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រាក់​យ៉េន​ឡើង​ថ្លៃ។ នេះ​ដោយ​យោង​តាម​​ការ​អះ​អាង​របស់​ប្រធាន​ប្រតិបត្តិ​​ក្រុមហ៊ុន​ផលិត​ រថយន្ត​ជប៉ុន​មួយ​នេះ ដែល​បាន​ថ្លែង​ប្រាប់​​កាសែត​នៅ​ក្នុង​បទ​សម្ភាស​មួយ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ ​នេះ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!