Koh Santipheap Daily

Koh Santipheap Daily


ឪពុកម្តាយ​មិន​នៅផ្ទះ​នាំបងប្អូនដុត​ដំឡូង​មីហូបពុលស្លាប់​ម្នាក់​របួស​ធ្ងន់3នាក់

Posted: 03 Oct 2011 01:17 AM PDT

ក្មេងស្រីរងគ្រោះ
ខេត្តក្រចេះ ៖ ​​កុមារា អាយុ​​២ឆ្នាំ​ម្នាក់​​​​បាន​ស្លាប់​បាត់បង់ជីវិត​​ក្រោយ​ពេលបញ្ជូន​ មកធ្វើការ​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​ និង​​៣នាក់​ទៀត​មាន​អាការ​​ធ្ងន់ធ្ងរ ខណៈ​ពេល​ដែល​​ពួកគេ​ជា​បង​ប្អូន​៤នាក់​​ស្រី​ប្រុស​បាននាំគ្នា​ដុត​ដំឡូង​ មីហូប បណ្តាល​​ឱ្យពុល​ ។

មណ្ឌល​សុខភាព​អន្លង់​ស្វាយ​ហៅវាំងមួងហាក់ដូច​ត្រូវ​បោះ​បង់​ចោល

Posted: 03 Oct 2011 01:15 AM PDT

ទិដ្ឋភាពផ្លូវទៅកាន់មណ្ឌលសុខភាព
ក្រុង​ប៉ោយប៉ែត ៖ មណ្ឌល​សុខភាព​​អន្លង់​​ស្វាយ​ហៅវាំង​​មួង​​​ ស្ថិត​ក្នុង​ភូមិ​អន្លង់​​ស្វាយ សង្កាត់​​និមិត្ត ក្រុងប៉ោយប៉ែត ​ហាក់​ដូច​ជា​​ត្រូវ​គេ​បោះបង់​​ចោល ​ទុក​ឱ្យ​ស្មៅ និងកូ​ន​​ឈើ​ដុះ​ទ្រុប​ទ្រុល​​ក្លាយ​ជា​ព្រៃស្ទើរ​មើល​លែង​​យល់ដោយគ្មាន​​ បុគ្គលិក​ពេទ្យណា​ម្នាក់​នៅប្រចាំ​ការ​ទី​នោះ​ឡើយ​ ​។ ប្រជា​​ពល​​​រដ្ឋក្នុង​ភូមិ​​បង្ហើបថា ​ពេល​គ្រួសារ​ណា​មួយ​មាន​ជំងឺ គឺ​ត្រូវ​​ធ្វើដំណើរ​​ទៅ​រក​​មន្ទីរពេទ្យ​​ដែលនៅ

ប៉េ​អឹម​ចាប់​ខ្លួន​ជន​លួច​គម្រប​រ៉េ​ហ្គា​លូ​ទឹក​ស្អុយ​​លក់ឱ្យ​អេត​ចាយ

Posted: 03 Oct 2011 01:13 AM PDT

ជនជាប់សង្ស័យទាំង២នាក់
ខេត្ត​ព្រះ​សី​ហនុ​ ៖ ​ជន​សង្ស័យ​២​នាក់​ត្រូវ​​បានចាប់ខ្លួន​​​​ដោយ​កង​រាជ​អាវុធ​ហត្ថ​​​ពី​​ បទប្រ​ព្រឹត្ត​អំពើ​លួច​ ដែក​គម្រប​​រ៉េ​ហ្គា​​របស់​អង្គ​ភាព​លូ​ទឹកស្អុយ​​​ខេត្ត​។ ជន​​ទាំង​២​ត្រូវ​​​កង​រាជ​អាវុធ​ហត្ថ​ការិយា​ល័យ​ស្រាវ​ជ្រាវ​​បទ​ល្មើស​ ព្រហ្ម​ទណ្ឌ​ខេត្ត​ព្រះ​សី​ហ​នុ​ ឃាត់​ខ្លួន​ក​សាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​សាលា​ដំ​បូង​ខេត្ត​ព្រះ​សី​ហ​នុ កាល​ពី​រសៀល​ថ្ងៃ​ទី​១ តុលា កន្លង​ទៅ​​។​

ព្យុះ ​NESAT​បង្កឱ្យមាន​​ទឹកជំនន់​​ធ្ងន់ធ្ងរ​នៅ​ភាគ​ខាង​ត្បូង​ចិន

Posted: 03 Oct 2011 01:10 AM PDT

ទិដ្ឋ​ភាព​ទឹក​​ជំនន់​​​នៅ​ចិន​ក្រោយ​ពេល​ព្យុះ
ព្យុះទីហ្វុង​​ឈ្មោះ NESAT ​កាលពី​ថ្ងៃទី២ ​តុលា​បាន​បន្ត​បំផ្លិចបំផ្លាញ​ក្នុង​តំបន់ស្វយ័ត​​ហ្ស៊ូអាង ​ខេត្ត​ហ្គង់ស៊ី ​(ភាគ​ខាងត្បូង)​២​ថ្ងៃ​ក្រោយ​ការ​វាយ​ប្រហារ​​​របស់ព្យុះ​នេះ​​​លើកោះ​​ហៃណាន់ចុង​​ខាង​ត្បូងចិន​មក ។ ​យោង​តាម​ការព្យាករណ៍​​ឧតុនិយម​ថា ភ្លៀង​​នឹង​បន្ត​ធ្លាក់ខ្លាំង​​​នៅហ្គង់​ស៊ី ​ពីព្រោះ​​ព្យុះ​ទី​​ហ្វុង​​​មួយទៀត​​ឈ្មោះ NALGAE

ឈ្លោះ​​ប្រកែក​​គ្នា​​​​ប្រពន្ធ​យក​កាំបិត​​ត្នោត​​ទៅជន្លប្តី​​ធ្លាក់​មុតលិចដល់​សួត​

Posted: 03 Oct 2011 01:10 AM PDT

បុរសរងគ្រោះ
​ខេត្ត​កំពង់​ស្ពឺ​ ៖ បុរស​ម្នាក់​បាន​ត្រូវ​កាំបិត​ត្នោត​ធ្លាក់​លើ​មុត​​លិច​ដល់​សួត ខណៈ​​ឈ្លោះ​ប្រកែក​​គ្នា​ជាមួយប្រពន្ធ​បន្ដិចបន្ដួច​ហើយ​ប្រពន្ធ​​ខឹង​យក​ កាំបិត​ត្នោត​ជន្ល​​ប្ដី​ចៃដន្យ​ជ្រុះ​ផ្លែ​ទៅ​លើ​ប្ដីនៅ​តែ​ដង​ជាប់​នឹង​ដៃ ​ប្រពន្ធ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​រសៀលថ្ងៃ​ទី​១ តុលា កន្លង​មក​នៅភូមិ​ត្រ​ញំ​ង​ល្វា ឃុំ​ត្រពាំង​ល្វា ស្រុក​ឧដុង្គ ។

​ប្រេស៊ីល ៖ ​ស្លាប់4នាក់​​ក្នុងការ​ធ្លាក់​​យន្តហោះ​​​​​​មួយគ្រឿង​

Posted: 03 Oct 2011 01:08 AM PDT

​ប៉ូលិស​មូលដ្ឋាន​​​​រាយការណ៍​កាលពីថ្ងៃទី​​​២ តុលា ថា មនុស្ស​​​​៤នាក់​បានត្រូវស្លាប់​​​កាលពីថ្ងៃ​ទី​​​១ តុលា កន្លង​មក​នេះ នៅប្រេស៊ីល​​ ខណៈ​ដែល​​យន្តហោះ​​​​ធុនតូច​មួយគ្រឿង​បានធ្លាក់​ក្នុង​​កសិដ្ឋាន​មួយស្ថិត​នៅ​រដ្ឋ​​​សាវ​ប៉ូឡូ ​(ភាគខាង​​​​ត្បូង​ប្រទេស​)​។

ទៅច្រូតស្មៅ​​ឱ្យ​គោ​​​ដួល​ប្រកាច់​​​ធ្លាក់​ទឹក​​​ក្នុង​សន្ទូង​ស្លាប់​

Posted: 03 Oct 2011 01:07 AM PDT

​ខេត្ត​កំពង់​ស្ពឺ​ ៖ ​យុវជន​​ម្នាក់​បាន​​​ស្លាប់​ដោយសារ​​​​លង់​ទឹក​​​​ស្រែ ខណៈ​​ចេញ​​​​ទៅ​ច្រូត​​​​ស្មៅ​ឱ្យ​គោ​​​នៅស្រែ​​របស់​ខ្លួន។ ហេតុ​ការណ៍​​​នេះ​​ត្រូវ​បាន​​​មន្ត្រី​​​ប៉ូលិស​​​ស្រុក​​​ឧដុង្គ​​​​ឱ្យ​​ ដឹង​ថា ​បាន​​កើត​​ឡើង​​កាលពី​​ព្រឹក​ថ្ងៃទី​​១ តុលា ​​នៅ​ចំណុច​​​​វាល​ស្រែ​ទទឹង​ ​​មិន​ឆ្ងាយប៉ុន្មាន​​ពីភូមិ​ព្រៃតាទ្រូ​​ ឃុំ​ភ្នំតូច ស្រុក​ឧដុង្គ​ ។

ក្រោយ​ពេល​ទឹកជំនន់​​​​ស្រក​​​នៅក្នុង​​តំបន់​​ប៉ោយ​ប៉ែត​​​​ផ្លូវ​​លំ​និង​​កំណាត់​ផ្លូវ​​រថភ្លើង​​​រងការខូចខាត​​

Posted: 03 Oct 2011 01:06 AM PDT

ក្រុង​ប៉ោយ​ប៉ែត​​ ៖ ​ក្រោយពេល​​​ទឹក​ជំនន់​​​​ស្រក​​ទៅ​​វិញ​ ​នៅក្នុង​ក្រុង​ប៉ោយ​ប៉ែត​​​ផ្លូវ​លំ​​​ និង​ផ្លូវ​​​​រថ​ភ្លើង​​​​​បាន​រង​នូវ​ការ​​ខូចខាត​​​។ លោក​​​ង៉ោ ម៉េង​​ជ្រុន​ អភិបាល​​​ក្រុង​​​ប៉ោយ​ប៉ែត​​​បាន​ឱ្យ​ដឹង​​​តាម​ទូរស័ព្ទ​​​​​នៅព្រឹក​​ ថ្ងៃទី​២ តុលា​​ថា​​​​​ ក្រោយ​ពេល​ទឹក​ជំនន់​​​​ស្រក​ទៅវិញ​​​គឺមាន​​​ផ្លូវ​​លំ​និង​​​​ផ្លូវ​​​​រថ ​ភ្លើង​​​​មួយ​ចំនួន​​រងនូវ​ការខូចខាត​​​​​​ទាំង​ស្រុង​ ​​​​។ ចំពោះ​​​ផ្លូវ​​​លំ​ដែល​​រង​ការខូចខាត​​នោះ​ មាន​​​ផ្លូវ​​​ចូល​ទៅ​​​ដុង​អារញ្ញ​

លោក​​ស្ទីវម៉ាក់​ក្លា​រ៉ែន ​​លា​លែង​ពី​តំណែង​​​គ្រូបង្វឹក​ក្លឹប​ Nottingham

Posted: 03 Oct 2011 01:04 AM PDT


យោងទៅតាម​ប្រភពព័ត៌​មាន​ប៊ី-ប៊ី-ស៊ី ចេញ​ផ្សាយ​កាលពីថ្ងៃ​អាទិត្យ ទី​២ តុលា ឆ្នាំ​២០១១ បាន​ឱ្យ​ដឹងថា ៖ លោក​​ស្ទីវ​ម៉ាក់​ក្លា​រ៉ែន ​អតីត​គ្រូបង្វឹក​​ក្រុម​ជម្រើស​ជាតិ​អង់​គ្លេស​​បាន​ប្រកាស​​លាលែង​ចេញពី​តំណែង​​គ្រូ​បង្វឹក​​រប​ស់​ក្លឹប Nottingham បន្ទាប់​ពី​ដឹក​នាំ​បាន​រយៈ​ពេល​១១២​ថ្ងៃ ។

អាល្លឺ​ម៉ង់​​កម្ទេច​ការ​រួម​គំនិត​​វាយ​​ប្រហារ​ភេរវកម្ម​​គ្រោង​ធ្វើ​​នា​ថ្ងៃ​ទី​3 ​តុលា​

Posted: 03 Oct 2011 12:58 AM PDT

ប៉ូលិស​​អាល្លឺម៉ង់​​ពេល​​ឆែក​ឆេរ​ផ្ទះ​​ជន​សង្ស័យ
ប៉ូលិស​អាល្លឺ​ម៉ង់​រាយ​ការណ៍​កាល​ពី​ថ្ងៃទី​២ តុលា ពី​ការ​ចាប់ខ្លួន​មនុស្ស​៤​នាក់​ដែល​ជាប់​សង្ស័យ​ថា រួម​គំនិត​ធ្វើ​ការ​វាយ​ប្រហារ​ភេរវ​កម្ម​ថ្ងៃទី​៣ តុលា ជាទិវា​ខួប​លើក​ទី​២១​នៃ​ការ​បង្រួប​បង្រួម​អាល្លឺម៉ង់​។ យោង​តាម​អ្នក​នាំ​ពាក្យ​ម្នាក់​របស់​ប៉ូលិស​ក្រុង​កូឡូញ​ថា

កីឡាករ​អាមេរិក​​ដើម​​កំណើត​​កូរ៉េខាង​ត្បូងឃេវីន​ ណាឈ្នះ​ជើងឯកវាយ​កូនហ្គោល​ក្របខណ្ឌ ​US PGA Tour​ លើកទី1​ក្នុងអាជីព

Posted: 03 Oct 2011 12:52 AM PDT

កីឡាករ​អាមេរិក​​ដើម​កំណើត​​កូរ៉េខាងត្បូង​ឃេវីន ណា
កី​ឡាករ​​អាមេរិក​​ដើមកំ​ណើត​កូ​រ៉េ​ខាង​ត្បូង​ឃេវីន ណា​​​​បានយក​ឈ្នះ​ពាន​ជើង​ឯក​វាយ​កូន​ហ្គោល​កម្ម​វិធី Justin Timberlake Shriners Hospitals for Children Open ​បន្ទាប់​ពី​ធ្វើ​បាន​ពិន្ទុ​៦អាន់​ឌ័រ​ប៉ា​៦៥​បន្ថែម​ទៀត​ក្នុង​ជុំ​ផ្តាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃអាទិត្យ​​ទី២​ខែ​តុលា​កន្លង​មក​នេះ​។

ចោរ​ឆក់ខ្សែ​.ក​បាន​សម្រេច​​​ជិះម៉ូតូ​​​​ទៅ​បុក​រថ​យន្ត​ដួល ​​​រត់​​​​ចោលម៉ូតូ​

Posted: 03 Oct 2011 12:45 AM PDT

ម៉ូតូចោរបន្សល់ទុក
រាជធានីភ្នំពេញ ៖ ​ជន​សង្ស័យ​​​ជា​ចោរ​ឆក់​ខ្សែ​.ក​ចំនួន​២​នាក់​​បាន​បង្ខំ​ចិត្ត​រត់​គេច​ ខ្លួន​ចោល​ម៉ូតូ​​មា៉ក​ត្រៃ​មួយ​គ្រឿង​ បន្ទាប់​ពី​​ធ្វើ​សកម្ម​ភាព​​ឆក់​ខ្សែ.ក​​បា្លទី​ន​ទម្ងន់​​២​ជី ពី​ស្ត្រី​អ្នក​ដំណើរ​ម្នាក់​បាន​សម្រេច ហើយ​បើក​ម៉ូតូ​​គេច​ខ្លួន​ជួប​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​បុក​ជា​មួយ​រថយន្ត​​ មា៉ក​កាមរី​មួយ​គ្រឿង ។ ​ហេតុ​ការណ៍​​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​​១១​ និង​៣០​នាទី​​ថ្ងៃ​ត្រង់​ទី៣

​និស្សិត​​​វិទ្យាស្ថាន​​ប៊ែល​ធី ​បាញ់​និស្សិត​ដូចគ្នា​​១គ្រាប់​សង្ស័យ​រឿង​គំនុំ​

Posted: 03 Oct 2011 12:43 AM PDT

រាជធានីភ្នំពេញ​​​​ ៖ ​និស្សិត​​​​វិទ្យាស្ថាន​​ប៊ែល​ធី ​ម្នាក់ត្រូវ​បាន​និស្សិត​​ដូចគ្នា​​​ជិះម៉ូតូ​​ម៉ាក​ស្កុប​ពី​មួយគ្រឿង​ ស្ទាក់​ផ្លូវ​ ហើយ​​ដកកាំភ្លើង​​ខ្លី​បាញ់​​១គ្រាប់ ក្នុង​គោល​បំណង​​ផ្តាច់ជីវិត​ តែ​សំណាង​​​ល្អ​គ្រាប់កាំភ្លើងត្រូវ​បញ្ឆិត​​កំភួន​​ដៃ​ខាង​ឆ្វេង ​​របួស​​ស្រាល ហើយ​​ជនដៃ​ដល់​​មាន​គ្នា​​ចំនួន​២​នាក់ បាន​គេចខ្លួន​បាត់​។ ​​ទោះបីជាយ៉ាង​ណា ​ជន​ដៃ​​ដល់​​ត្រូវបាន​គេស្គាល់​អត្តសញ្ញាណ​ ហើយ​​ជា​និស្សិត​​​

ក្រុមហ៊ុន​បណ្តាញទូរស័ព្ទ Beeline ប្រកាស​ពី​​ការ​ចាប់ផ្តើម​​យុទ្ធនា​​ការ​សង្គម​

Posted: 03 Oct 2011 12:41 AM PDT

ទិដ្ឋភាពនៃកម្មវិធីរបស់ក្រុមហ៊ុន
រាជធានីភ្នំពេញ​​​​, ថ្ងៃទី​​១ តុលា ឆ្នាំ​២០១១ ៖ ​ក្រុមហ៊ុនបណ្តាញ​​ទូរស័ព្ទ​​ចល័ត Beeline ប្រចាំ​នៅ​កម្ពុជា​​​បាន​ធ្វើការប្រកាស​ពី​ការ​ចាប់​ផ្តើម​​យុទ្ធនាការ​​ ចូលរួមអភិវឌ្ឍន៍​​សង្គម ​​ក្រោមប្រធានបទ ​​«សិក្សា​​ដើម្បី​​​អនាគត​ភ្លឺ​ស្វាង» នៅទូទាំង​​២៤រាជធានី ខេត្ត ក្រុង ​នា​ឱកាស​បើក​បវេសនកាល​​​​​សិក្សា​២០១១-២០១២ នៅសាលា​បឋមសិក្សា​​​​ហ៊ុន សែន ពោធិ៍​ចិនតុង ​​

ដេកយល់សប្តិ​អាក្រក់​ភ្ញាក់​ឡើង​សម្លាប់​សង្សា​កូន

Posted: 03 Oct 2011 12:36 AM PDT

ជន​សង្ស័យឈ្មោះហ្សាង (Zhang) ​អាយុ​៦១​ឆ្នាំ ដែលចាប់ខ្លួន
តាមបណ្តាញ​ព័ត៌មាន​​ China Daily ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​ ២៩ សីហា បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ជា​ឃាតក​ម្នាក់​ដែល​បាន​រត់​គេច​ខ្លួន​អស់​រយៈ​ពេល​១៧​ឆ្នាំ ទីបំផុត​ត្រូវ​ចាប់​ខ្លួន​តំបន់​ហ្សាង​ ហ៊ូលីន Zhang Hualin ទីក្រុង​ប៉េង​ហ្ស៊ូ Pengzhou ​ខេត្ត​ស៊ីឈន​ ប្រទេសចិន​ ពី​បទ​មនុស្ស​ឃាត ។ ហេតុការណ៍​ដ៏​ចម្លែក​នេះ​បាន​កើត​ឡើង​នៅ​យប់​ថ្ងៃ២២ ខែ​សីហា ឆ្នាំ ១៩៩៤​ ក្រោយ​ពេលជន​សង្ស័យ​រូប​នេះ​ដេក​យល់​សប្តិ​អាក្រក់​ ហើយ​ភ្ញាក់​ឡើង​ក៏​ទាញ​កាំ​បិត​ចាក់​សម្លាក់​សង្សា​កូន​ប្រុស​របស់​ខ្លួន​ ឯងតែ​ម្តង។

បុគ្គលិក​​សិប្ប​កម្ម​ចាក់​សាក់​​លួចគ្រឿង​អលង្ការ​ថៅកែ​​ជនជាតិកូរ៉េ​​​អស់ជិត​​​​៣ម៉ឺន​ដុល្លារ​​​

Posted: 03 Oct 2011 12:22 AM PDT

រាជធានីភ្នំពេញ​​​​ ៖ ​គ្រឿង​អលង្ការ​​ដែល​មាន​តម្លៃ​​ជិត​​៣ម៉ឺន​ដុល្លារ​របស់ថៅកែ​​​សិប្ប​កម្ម​ ​​ចាក់​សាក់​​ជនជាតិកូរ៉េ​ ត្រូវ​ចោរ​​​ផ្ទៃ​ក្នុង​​ដែល​ជា​បុគ្គ​លិកបាន​ចូល​​​​ធ្វើសកម្មភាព​លួច​ដល់​ ក្នុង​បន្ទប់​​​​ ខណៈ​ពេលថៅកែ​​​សិប្ប​កម្ម​​​រូបនោះ​​ក្រោក​​ទៅ​ហាត់ប្រាណ​។​

កីឡាករបារាំង​អូហ្ស៊ីយ៉េ​ឈ្នះជើងឯក​ប្រណាំង​រថយន្ត ​Rally of France

Posted: 03 Oct 2011 12:02 AM PDT

កីឡាករ​​បារាំង​​អូ​ហ្ស៊ី​យ៉េ
កីឡាករបា​រាំ​ង​សេបា​ស្ទៀន អូ​ហ្ស៊ី​យ៉េ​​​បាន​ក្លាយ​ជា​អ្នក​គ្រប់​គ្រង​​ពាន​ជើង​ឯក​នៃការ​ប្រណាំង​រថយន្ត​ប្រភេទ​រែលលី​កម្ម​វិធី​Rally of France ​បន្ទាប់​ពី​បាន​យក​ឈ្នះ​ការ​ប្រណាំង​នៅ​ដំ​ណាក់​ផ្តាច់​ព្រ័ត្រ​កាល​ថៃ្ង​អាទិត្យ​​​ទី​២​​ខែតុលា​​​​​កន្លង​មក​នេះ​។ ការ​ប្រណាំង​នេះ​ត្រូវ​បាន​បញ្ចប់​នៅក្រុង​Strasbourg​ប្រទេស​បារាំង​​។ អូ​ហ្ស៊ី​យ៉េ​ដែល​​បើក​បរ​ឲ្យ​ក្រុម​ស៊ី​ត្រូ​អង់​​​​បាន​ចូល​ដល់​ទី​ព្រ័ត្រ​យក​ឈ្នះ​ជើង​ឯក​ការ​ប្រ​ណាំង​ក្នុង​ថិរវេលា​៣ម៉ោង​៦​នាទី​និង២០​វិនាទី​យក​ឈ្នះ​កីឡាករ​ដានី​

រូបថត​ស្រស់​​ស្អាត​​ឆ្លុះ​​បញ្ចាំង​នៅ​​លើ​ផ្ទៃ​ទឹក​

Posted: 02 Oct 2011 11:52 PM PDT


រូប​ថត​ដ៏​​ស្រស់​ស្អាត​ទាំង​នេះ​គឺជា​រូប​ភ្នំ​តាម​បណ្តា​ប្រទេស​នានា​នៅ​លើពិភព​លោក​ទាំង​នៅ​អាមេរិក​ខាង​ជើង អាមេរិក​ខាង​ត្បូង និង​អ៊ីតាលី។ រូប​ថត​ខាង​លើ​​មាន​​ស្រមោល​ឆ្លុះ​បញ្ចាំង​ដូច​រូប​ភាព​ពិត​របស់​ភ្នំ​នៅ​លើ​ផ្ទៃ​ទឹក និង​ជា​សមិទ្ធ​ផល​រប​ស់​ជែក ​ប្រយ​អ័រ អ្នក​ជំនាញ​ខាង​​ថត​រូប​ដែល​បាន​ចំណាយ​ពេល​វេលា​ប្រហែល​១០​ឆ្នាំ

​ធ្លាក់​រថយន្ត​ពី​ទី​​ខ្ពស់​តែ​អ្នក​​បើក​​បរ​នៅ​​មាន​ជីវិត​

Posted: 02 Oct 2011 11:49 PM PDT


​ប៉ូលិស​ផ្នែក​ពន្លត់​អគ្គិ​ភ័យ​ក្នុង​ទី​ក្រុង​ឡូស​អេន​ជឺ​ឡេស និង​មន្ត្រី​​ជួយ​សង្គ្រោះកំពុង​ប្រតិ​បត្តិ​​តួ​នាទី​​របស់ពួកគេក្បែរ​រថយន្ត​របស់​លោក​ដេវីដ ឡា​វ៉ាវ ដែលបាន​ធ្លាក់​​ពីផ្លូវ​ក្នុង​កម្ពស់​ជាង​៦០​ម៉ែត្រ ​ខណៈ​​ពេលរថយន្ត​នោះបើកបរ​​តាម​បណ្តោយ​ផ្លូវ​ជាតិ​មួយ​ក្នុង​ក្រុង​ឡូស​អេន​ជឺ​ឡេស ​កាលពី​៦​ថ្ងៃ​មុន

ភូមិ​​2ក្នុង​ស្រុក​សាលា​ក្រៅ​លិច​​ទឹកប៉ះ​ពាល់​​​​ប្រ​​ជា​ពល​រដ្ឋ​106គ្រួ​សារ

Posted: 02 Oct 2011 11:38 PM PDT

ខេត្ត​ប៉ៃ​លិន​​​ ៖ ​គ្រោះ​ធម្ម​ជាតិ​​ ដែល​ពុំ​ធ្លាប់​​កើត​មាន​ពី​មុន​មក​ដោយ​ទឹក​ជំនន់​​បាន​ធ្វើ​​ឱ្យ​លិច​ភូមិ​ ចំនួន​២​ គឺ​ភូមិ​ដី​ស​ថ្មី​ និង​ភូមិ​ផ្ទះ​ស្បូវ ក្នុង​ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ​។ រហូត​មក​ដល់​ថ្ងៃ​ទី​២៨ កញ្ញា ​​ទឹក​ជំនន់​នេះ​បាន​ស្រក​ទៅ​វិញ​ទាំង​ស្រុងហើយ​។ ប៉ុន្តែ​បាន​បន្សល់​ទុក​នូវ​ការ​ខូច​ខាត​ លំនៅ​ឋានដំណាំ​ក​សិ​ផល​ និង​សត្វ​ចិញ្ចឹម​របស់​ប្រ​ជា​ពល​រដ្ឋ​​​មួយ​ចំនួន​​។​

បូកសរុប​របាយការណ៍​សន្តិសុខ​សង្គម​ក្នុង​ឱកាស​​បុណ្យ​​ភ្ជុំ​បិណ្ឌ​

Posted: 02 Oct 2011 11:38 PM PDT

​ខេត្តកំពង់ស្ពឺ​​​​​ ៖ ​របាយការណ៍​របស់​មន្ត្រី​​​ការិយាល័យ​​​បូកសរុប​នៃ​​អង្គភាព​កង​រាជអាវុធ​ ហត្ថ​​​ខេត្ត ​​​រយៈ​ពេល​​បុណ្យ​​ភ្ជុំ​បិណ្ឌ ​គិត​ពីថ្ងៃទី​​​១៣ ដល់ថ្ងៃទី​​​២៧ ​កញ្ញា ​កើត​មាន​​ករណី​ដូច​ខាង​ក្រោម ៖ បទ​ល្មើស​ព្រហ្មទណ្ឌ​​​​កើតមាន​ចំនួន​៥​ករណី​ បណ្តាល​ឱ្យ​​ស្លាប់​មនុស្ស​​ចំនួន​៥​នាក់ ​រង​របួស​ចំនួន​១០​នាក់​។ បទ​ឧក្រិដ្ឋ​​កើត​មាន​​២ករណី​ បណ្តាល​ឱ្យ​​ស្លាប់​មនុស្ស​​២​នាក់ ​រង​របួស​​២នាក់​។ បទ​

យុវជន​ម្នាក់​​ចង.ក​សម្លាប់​ខ្លួន​កន្លែង​ដែល​យុវ​វ័យ​ស្នេហា​ពេញ​និយម

Posted: 02 Oct 2011 11:38 PM PDT

បុរសដែលចង.ក
ខេត្តព្រះសីហនុ ៖​ យុវជន​​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចង.ក​សម្លាប់ខ្លួន​​នៅនឹង​មែក​ជ្រៃ​ ភ្នំ ស្ថិត​នៅ​ចំណុច​ក្រុម​ទី៤ ភូមិ​១ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ កាលពី​ថ្ងៃ​ទី​​៣០ កញ្ញា ដោយ​សារ​តែ​ខឹង​នឹង​ឪពុក​ម្តាយ​អប់រំ​ណែ​នាំ​មិន​ឱ្យ​ដើរ​លេង​អាវ៉ាសែ​ពេល​ យប់ ។

កញ្ចក់​ហាង​​ទំនិញ​ធ្លុះ​ធ្លាយដោយ​​សារ​គ្រាប់​​​កាំភ្លើង

Posted: 02 Oct 2011 11:38 PM PDT


ម៉ិក​ស៊ិក ជា​ប្រទេស​​មួយ​ពោរពេញ​ដោយ​ក្រុម​អន្ធ​ពាល​​ដែល​ជួញ​ដូរ​គ្រឿងញៀន​ និង​កំពុង​ក្លាយ​ជា​កន្លែង​អសន្តិ​សុខ​មួយ​នៅ​លើពិភព​លោក។ ​ជាក់​ស្តែង​​នៅ​​ក្នុង​រូប​ភាព​ដែល​លោក​អ្នក​បាន​ឃើញ​​នេះ ​គឺជា​​កញ្ចក់​​ហាង​មួយ​កន្លែង​​នៅ​ទី​ក្រុង​ម៉ាសាត់​ឡាន់ ​ប្រទេស​ម៉ិក​ស៊ិក ​ដែលរង​ការ​ធ្លុះ​ធ្លាយ

កាំជ្រួច​របស់​​កង​ជីវ​ពល​​ប្រឆាំង​​លោក​កាដា​ហ្វី

Posted: 02 Oct 2011 11:36 PM PDT


​កង​ជីវ​ពល​ប្រឆាំង​នឹង​លោក​កាដា​ហ្វី​មួយ​ក្រុម ​កំពុងឈរ​​សម្លឹង​មើល​កាំជ្រួច​​របស់​ខ្លួន​​ដែល​បាញ់​​បង្ហោះ​​​នៅ​បរិ​វេណ​​អាកាស​យាន​ដ្ឋាន​ទី​ក្រុង​ស៊ើត កាលពី​ថ្ងៃ​ទី​៣០ កញ្ញា ​កន្លង​មក ក្នុង​អំឡុង​ពេល​បើក​ការ​​វាយ​ប្រហារ​លើ​កងកម្លាំង​​ដែល​គាំទ្រលោក​​កាដា​ហ្វី អតីត​​មេ​ដឹក​នាំ​លីប៊ី​ ដែល​ត្រូវ​ផ្តួល​​រំលំពី​អំណាច​ ។

បោះ​បង់​​ចោល​ជណ្តើរ​​ចុះពី​លើ​​យន្ត​ហោះ​​លើ​ផ្លូវ​

Posted: 02 Oct 2011 11:30 PM PDT


ក្នុង​រូប​ភាព​ដែល​លោក​​អ្នក​បាន​ឃើញ​​​នេះ​ជា​ជណ្តើរ​​ចុះ​​ពី​លើ​យន្ត​ហោះ​​ធ្លាប់​ប្រើ​ប្រាស់​ទទួល​​ឥស្ស​រ​ជន​​សំខាន់ៗ​​ត្រូវ​បាន​បោះ​បង់​ចោល​នៅ​​កណ្តាល​ផ្លូវ​ចុះ​រប​ស់​​យន្ត​ហោះ​នៃ​អាកាស​យាន​ដ្ឋាន​ប្រចាំ​​ទី​ក្រុង​​ស៊ើត ស្រុក​កំណើត​រប​ស់​លោក​មូអាម​ម៉ា កាដា​ហ្វី អតីត​មេ​ដឹក​នាំ​លីប៊ី

គ្រូបង្រៀនចាប់រំលោភសិស្ស18ដង

Posted: 02 Oct 2011 11:22 PM PDT

យុវនារីរងគ្រោះ
តាមបណ្តាញព័ត៌មាន The Straits Times​ចេញ​ផ្សាយកាល​ពី​ថ្ងៃ​ទី​០១ តុលា​ បាន​ឱ្យ​ដឹង​ថា អតីតគ្រូបង្រៀនម្នាក់​នៅ​សិង្ហបុរី​ ត្រូវ​បានចោទ​ប្រកាន់​ កាល​ពី​ថ្ងៃ​ទី​ ៣០ កញ្ញា កន្លង​មក​ ពី​បទ​​រំលោភសិស្ស​ចំនួន១៨​ដង ​ និង​ចោទ​ប្រកាន់​ពី​បទ​​ប៉ុន​ប៉ង​រំលោភ​ផង​ដែរ។ ជនជាប់​ចោទ​អាយុ​៤១​ឆ្នាំ​ បាន​ប៉ុន​បង​រំលោភ​សិស្ស​អាយុ ១៤​ឆ្នាំ​នៅ​ក្នុង​បន្ទប់​សាលា​អនុវិទ្យា​ល័យ​មួយ​​ កាល​ពី​ដើម​ឆ្នាំ​២០០៧ ។

គ្រូបង្វឹក​ ​Man Utd ​ប​ញ្ជាក់​ថា ​នឹង​ដឹក​នាំ​ក្លឹប​​​បន្ត​យ៉ាង​​តិច​4ឆ្នាំ​

Posted: 02 Oct 2011 11:19 PM PDT

លោក​អាឡិច ហ្វើ​គូ​សុន
លោក​អាឡិច ហ្វើ​គូ​សុន គ្រូ​បង្វឹកក្រុម​បិសាច​ក្រហម Man Utd បាន​ឱ្យ​​ដឹង​ថា លោក​​នឹង​ដឹក​នាំ​​ក្លឹប​​យ៉ាង​តិច​៤​ឆ្នាំ​ទៀត ក្នុងហេតុ​ផល​ចម្បង​​មួយ គឺ​ដើម្បី​​ពង្រឹង​​កីឡា​ករ​វ័យ​ក្មេង​​​ដែល​ជា​​គ្រឹះ​សំខាន់​​សម្រាប់​អនាគត​។ ​លោក​អាឡិច​ ហ្វើ​គូ​សុន ដែលនឹង​មាន​អាយុ​គម្រប់​​៧០​ឆ្នាំ ​នៅ​ថ្ងៃ​ទី​៣១ ធ្នូ ខាង​មុខ បាន​បង្ហើប​​ឱ្យ​​ដឹង​ជា​ថ្មី​ពី​អនាគត​ក្រោយ​ពី​ឈ្នះ​ក្លឹប​ Norwich

ម្ចាស់​ក្លឹប ​«ហង្ស​ក្រហម» ​Liverpool ​របួស.ក​ត្រូវ​​បញ្ជូន​ទៅ​​មន្ទីរ​ពេទ្យ

Posted: 02 Oct 2011 11:15 PM PDT

ម្ចាស់​ក្លឹប​ Liverpool
​ទីភ្នាក់ងារ​ AP ​កាលពី​ថ្ងៃ​ទី​១ តុលា ​កន្លង​មក​​ផ្សាយ​ឱ្យ​ដឹង​ថា លោក​ចន ហេន​រី ម្ចាស់​ក្លឹប​​បាល់​ទាត់​ហង្ស​ក្រហម​ Liverpool នៅ​ក្នុង​ក្រប​ខណ្ឌ​​ប្រឺមីញេលីក​អង់​គ្លេស បាន​ចេញ​ពី​មន្ទីរ​​ពេទ្យ​ហើយបន្ទាប់ពី​​ចូល​សម្រាក​ព្យា​បាល​​របួស.ក​ដោយសារ​ឧប្បត្តិ​ហេតុ​នៅ​លើ​​នាវា​កម្សាន្ត​ផ្ទាល់​ខ្លួន។

រថយន្ត​ដឹក​ពោត​ជ្រុល​ចង្កូត​បះ​ជើងដេក​លើ​ផ្លូវ​បត់​ទាំង​ព្រឹក​​ព្រលឹម​

Posted: 02 Oct 2011 11:11 PM PDT

រថយន្តដឹកពោតដែលក្រឡាប់
ខេត្តប៉ៃលិន ៖ រថយន្តដឹកពោតម៉ាកអ៊ីស៊ុយ​ហ្ស៊ុយ របស់ឈ្មួញថៃមួយគ្រឿង បាន​ជ្រុល​​ចង្កូត​ក្រឡាប់​បះ​ជើង​ដោយ​ខ្លួនឯង​នៅ​ចំណុច​ផ្លូវ​កែង ស្ថិតនៅ​ភូមិអូរច្រាខាងលិច សង្កាត់​ទូលល្វា ក្រុង​ប៉ៃលិន។ ហេតុការណ៍នេះ​បាន​កើតឡើងនៅ​វេលា​ម៉ោង៦​និង៣០នាទីព្រឹក ថ្ងៃទី២ តុលា។ អ្នកបើកបររថយន្តខាងលើ​ឈ្មោះសំ ប៉ុង ភេទ​ប្រុស អាយុ២៥ឆ្នាំ ជាអ្នក​ស៊ី​ឈ្នួលបើក​រថយន្ត​ដឹក​

ចំនួនអ្នកស្លាប់ដោយលង់ទឹកនៅកំពង់ចាមបានកើនដល់45នាក់

Posted: 02 Oct 2011 11:10 PM PDT

ខេត្តកំពង់ចាម ៖ ទឹក​ជំនន់​ទន្លេមេគង្គ​ឆ្នាំ​នេះបានឡើង​ជន់លិច​ទាំងនៅតំបន់​ត្រើយ​ ខាងកើតនិងត្រើយខាងលិចបង្កឲ្យមាន​ការ​ប៉ះ​ពាល់​ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ដោយ​សារ​​​ផ្ទះ​សំបែង​មួយចំនួន​ត្រូវ​បាន​ទឹក​​លិច​ ​បង្ខំ​ឱ្យ​​ប្រជា​ពល​រដ្ឋ​​ត្រូវ​ទៅរស់នៅទីទួល​សុវត្ថិភាព និង​ខ្លះ​ទៀតបានស៊ូទ្រាំរស់នៅលើផ្ទះ​ទាំង​ការលំបា​ក ដោយ​មិនបានចេញទៅណាទេ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!