Koh Santipheap Daily

Koh Santipheap Daily


រថយន្តដឹក​ដីធុន​ធំ​មួយគ្រឿង​​បើក​កៀរ​ម៉ូតូ​​បុរសម្នាក់​ហើយ​​កិន​បែក​សាច់​​​​ខ្ទេច​​ពេញ​ផ្លូវ​

Posted: 06 Oct 2011 12:58 AM PDT

សពជនរងគ្រោះ
រាជធានីភ្នំពេញ​​​​ ៖ ​បុរស​ម្នាក់​​​​ជា​​កម្ម​ករ​​សំណង់ ត្រូវបាន​រថយន្ត​​ដឹកដី​​ធុនធំ​មួយគ្រឿង​បើក​កៀរ​ពីក្រោយ​ ​ធ្វើ​​​​ឱ្យ​​​ដួល​ទៅលើ​ថ្នល់​ ​​ហើយ​ខ្ទាត​​​ចូល​ទៅ​​ក្រោមកង់​​រថយន្ត​​ បណ្តាល​ឱ្យ​កិន​​​ចំក្បាល​​ និង​ដង​ខ្លួន ​​​បែកធ្លាយខួរ ខ្ទេច​​​ដូច​គេ​ចិញ្ច្រាំ​ ​ធ្វើ​​ឱ្យ​​ខ្ទាត​សាច់​​រាយប៉ាយ​​​​ពេញ​ផ្លូវ​ ​គួរ​ឱ្យញាក់​សាច់​​ ខណៈ​ពេល​កំពុង​ជិះម៉ូតូ​​ធ្វើ​​ដំណើរ​ស្រប​ទិសគ្នា​​ជាមួយ​រថយន្ត​។ បន្ទាប់​ពី​​កិន​ជន​រងគ្រោះ​​​​ស្លាប់​​​

បុរសម្នាក់​នៅរដ្ឋ ​Minnesota ​បាញ់​សម្លាប់​ខ្លួនឯង​បន្ទាប់ពីត្រូវ​បញ្ឃប់ពី​ការងារ

Posted: 06 Oct 2011 12:44 AM PDT


បុរសម្នាក់​នៅក្នុងរដ្ឋ​មីនីសូតា​បានសម្រេច​ បាញ់សម្លាប់​ខ្លួនឯងនៅ​ចំពោះមុខមិត្ត​រួមការងារ​ របស់ខ្លួន​បន្ទាប់ពី​ត្រូវគេដេញ​ចេញពីការងារ​ ។ ​នេះ​បើ​​តាម​សម្តីរបស់​ក្រុមគ្រួសារ​។ លោក ​Patrick Joseph Graves​ វ័យ៥១ឆ្នាំ​ បានចាក់សោ​ទ្វាររថយន្ត​របស់គាត់​ និងបាញ់ ​ក្បាលខ្លួនឯង​ពេលគាត់ត្រូវ​បញ្ឃប់ពី​ការងារ​ក្នុង ក្រុមហ៊ុន ​Goodrich Corp​។

ខណ្ឌ​ដូនពេញ​ពង្រឹង​សន្តិុសុ​ខខួបលើកទី20ការយាងនិវត្តន៍នៃព្រះមហាវីរក្សត្រ

Posted: 06 Oct 2011 12:43 AM PDT

រាជធានីភ្នំពេញ ៖ លោកសុខ​ សម្បត្តិ អភិ​ បាលនៃគណៈអភិបាលខណ្ឌដូនពេញបានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពកាលពីព្រឹកថ្ងៃទី៦ តុលា ឆ្នាំ២០១១​ដោយមានការចូលរួម​ពី​អភិ​បាលរង ប្រធានបូ៉លិស ប៉េអឹម ចៅសង្កាត់​ទាំង​១១ និងមន្រ្តីការិយាល័យជំនាញចំណុះខណ្ឌ ដើម្បីពង្រឹងកិច្ចការការពារទឹកជំនន់ និងការពារ​សន្តិសុខក្នុងព្រះរាជពិធីបុណ្យ​ឡើង​គ្រង​រាជ្យ​​នៃ​ព្រះមហាក្សត្រ ។

រថយន្ត​ដឹកដី​ជាប់ហ្វ្រាំង​​​ក្រឡាប់​ដេក​​​ផ្អៀង​ចាក់ដី​ពេញ​ផ្លូវ​

Posted: 06 Oct 2011 12:41 AM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ​​​​ ៖ ​រថយន្តម៉ាកនីស្សាន់​​​ ទម្ងន់​​​​​​៥តោន ​មួយ​គ្រឿង​បាន​ក្រឡាប់​ដេក​ផ្អៀង​​ខ្លួនស្តូក​​ចាក់ដី​​ចោល​​​នៅ​ផ្លូវដែល​ ​​​តាម​ការ​អះ​អាង​​​របស់​អ្នកបើកបរ​​​ថា បណ្តាល​មក​ពី​​​រថយន្ត​​នោះ​ជាប់​ហ្វ្រាំង​​​​​ពេលកំពុង​បើក​បរ​​លឿន ប៉ុន្តែ​ទោះ​បីបែបណា ​ចាត់ទុកថ​ា ជា​សំណាងល្អ​​ហើយ ដែល​​​រថយន្តនោះ​ក្រឡាប់​​តែ​​ឯង​មិនប៉ះពាល់​ដល់​​អ្នក​​​ជិត​ខាង​ ឬអ្នកដំណើរ​​​​​តាម​ផ្លូវ​​​​​​។​

កីឡាករ​អង់គ្លេស​បាតថុនចុះកុង​ត្រាថ្មីជា​មួយ​ក្រុម​ប្រណាំង​F1​ម៉ាកឡារ៉ឹន

Posted: 06 Oct 2011 12:15 AM PDT

កីឡាករ​អង់គ្លេស​បាតថុន
កីឡាករ​អង់​គ្លេស​ចេនសុន បាតថុន​បាន​សម្រេចចិត្ត​បន្ត​កិច្ចសន្យា​ថ្មី​រយៈ​ពេល​វែង​ជា​មួយ​​ក្រុម​ប្រណាំង​រថយន្ត​ហ្វមមូឡាវ័ន​ម៉ាក​ឡា​រ៉ឹន​ជា​បន្ត​ទៀត​។ បាតថុន​ដែល​បាន​យក​ឈ្នះ​ជើង​ឯក​ពិភព​លោក​កាល​ពី​ឆ្នាំ​២០០៩​បាន​បើក​បរ​ឲ្យ​ក្រុម​ម៉ាក​ឡា​រ៉ឹន​អស់​មួយ​រដូវ​កាល​ប្រណាំង​រួច​មក​ហើយ​។ ទោះ​ជា​យ៉ាង​ណាក្តី កិច្ចសន្យាថ្មី​លើក​នេះ​មិន​បាន​បញ្ជាក់​

ប្រើ​រណា​រយន្ត​អារ​ឈើ​បាក់​មែក​ពុក​ធ្លាក់​ត្រូវ​ក្បាល​ស្លាប់

Posted: 05 Oct 2011 11:55 PM PDT

ខេត្ត​ស្ទឹង​ត្រែង ៖ អ្នកស៊ីឈ្នួលអារឈើ​ម្នាក់ស្លាប់ភ្លាមនៅនឹងកន្លែង​ ខណៈ​កំពុង​ឈរ​កាន់រណារយន្តអារផ្តួលដើមឈើស្រាប់​តែ​ត្រូវ​មែក​ឈើ​ ពុកប៉ុនភ្លៅបាក់ធ្លាក់ត្រូវក្បាល​។ជា​លើក​ទីបីហើយដែល​អ្នកស៊ីឈ្នួលអារឈើ​ ប្រណីត​ជួបប្រទះគ្រោះថ្នាក់បែប​នេះ​។

ភ្ញៀវទេស​ចរ​ជាង​​6សែន​នាក់​ទស្សនា​ឈុត​​អាពាហ៍​ពិពាហ៍​​​ព្រះ​នាង​ខេត​ មីដដល​តុន

Posted: 05 Oct 2011 11:33 PM PDT


ប្រភពពី AFP ផ្សាយ​ឱ្យ​ដឹង​ថា ឈុត​អាពាហ៍​ពិពាហ៍​​ដែល​​​នាង​ខេត មីដ​ដល​តុន ​ស្លៀក​នៅ​ក្នុង​ពិធី​អភិ​សេក​​ជា​មួយ​ព្រះ​អង្គ​ម្ចាស់​វីល្លៀម ក្លាយ​ជា​ចំណុច​​ទាក់ទាញ​ដ៏​សំខាន់​​ ធ្វើ​ឱ្យ​ភ្ញៀវ​​ទេស​ចរ​នៅគ្រប់​ទិស​ទី​មក​ទស្សនា​​ព្រះ​រាជ​វាំង​បាក់​គីង​ហែម ច្រើន​​ដល់​ទៅ​៦០០.០០០​នាក់។

ផលិត​កម្ម​ប្រាសាទ​កោះកែរ​បើក​កាមេរ៉ា​ថតវណ្ណកម្មដំបូងរឿង«សង្វៀនមរណៈ»

Posted: 05 Oct 2011 11:31 PM PDT

សូត្រមន្តចាប់ផ្តើមថតរឿង
រាជធានីភ្នំពេញ ៖ កាល​ពី​ថ្ងៃទី៦ តុលា ​​ផលិត​កម្ម​កោះកែរ​​បានរៀបចំ​ពិធីសូត្រ​មន្ត​​​ និង​ពិធី​ក្រុង​ពាលី​​សែនព្រេន​​សុំ​បើក​កាមេរ៉ា​ចេញ​ថត​ភាពយន្តថ្មីដំបូង​ របស់ខ្លួន​រឿង «សង្វៀន​មរណៈ» ​​​នៅផ្ទះ លេខ៦៥ ផ្លូវ​លេខ០៦ ​សង្កាត់​ចាក់អង្រែក្រោម ខណ្ឌ​មានជ័យ ។ ​​រឿង​នេះ​​តួ​ឯក​ប្រុស ​​គឺ​លោក​ចាន់ រតនា ជា​កីឡា​ករប្រដាល់​​​​ និងកញ្ញាម៉ាក សែន​សូនីតា ​សម្តែង​ជា​តួ​ឯកស្រី​​ ។

គ.ជ.ប ប្រកាស​​បន្តការចុះឈ្មោះ​​បោះ​ឆ្នោត និង​ពិនិត្យ​​​​បញ្ជីឈ្មោះ​​៣ថ្ងៃ​​ទៀត​​​​ពី​ថ្ងៃទី​​​​១៦ ដល់ថ្ងៃទី​​​១៨ តុលា ​​​២០១១ ​នៅ​ឃុំសង្កាត់​​ចំនួន​​៣១៦​ ក្នុង​​១៣​ខេត្ត​-រាជ​ធានី​

Posted: 05 Oct 2011 11:31 PM PDT

រាជធានីភ្នំពេញ​​​​ ៖ ​​មន្ត្រី​​​នៃគណៈ​កម្មាធិការ​​​ជាតិរៀបចំ​ការបោះឆ្នោត ​(គ.ជ.ប) ​កាលពីថ្ងៃ​ទី​​​៥ តុលា ​​​២០១១ បាន​ប្រកាស​បន្ត​​ការចុះឈ្មោះ​​បោះឆ្នោត​​​និង​ពិនិត្យ​បញ្ជីឈ្មោះ​​​​​ ៣ថ្ងៃ​​ទៀត​ពីថ្ងៃទី​​១៦ ​​ដល់ថ្ងៃទី​​​១៨ តុលា ​២០១១ ​នៅឃុំ សង្កាត់​​​​ចំនួន​​៣១៦ ក្នុង​​១៣​​​ខេត្ត​-​រាជធានី សម្រាប់ការ​​​បោះឆ្នោត​​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់​នៅ​ឆ្នាំ​២០១២ ខាង​មុខនេះ​។​

​រូប​ថត​​លោក​កាដា​ហ្វី ​ត្រូវ​កង​ជីវ​ពល​​បាញ់​​កម្ទេច

Posted: 05 Oct 2011 11:30 PM PDT


​នេះ​ជាទិដ្ឋ​ភាព​នៃ​​ការ​ខូច​ខាត​​កាល​ពីថ្ងៃ​ទី​៣ តុលា ​កន្លង​មក ក្រោយ​ពី​កង​កម្លាំង​​ជីវ​ពល​ប្រឆាំង​នឹង​លោក​កាដា​ហ្វី ​បាញ់​កាំភ្លើង​​ជា​ច្រើន​គ្រាប់ ​ដាក់​រូប​ថត​របស់​លោក​មូអាម៉ា កាដាហ្វី ​ដែល​ព្យួរ​នៅ​លើ​ជញ្ជាំង​​របស់​ស្ថានីយ​ប្រេង​មួយ​កន្លែង​ក្នុង​ទី​ក្រុង​​ប៊ូហាឌី ស្ថិត​នៅ​ក្បែរ​​ទីក្រុង​ស៊ើត

ថ្លាន់​ប្រវែង​6​​ម៉ែត្រ​ស៊ី​មាន់​​ឆ្អែក​ដេក​​កាត់​ផ្លូវ​

Posted: 05 Oct 2011 11:29 PM PDT


កាលពី​ព្រឹក​ថ្ងៃ​ទី​៥ តុលា ​អ្នក​ទី​ក្រុង​សាវ៉ាក់​​លោក ប្រទេស​ថៃ​ ប្រទះ​ឃើញ​​ពស់​ថ្លាន់​មួយ​ក្បាល​ប្រវែង​៦​ម៉ែត្រ ​ទម្ងន់​​៤០​គីឡូ​​ក្រាម ​ដែល​ដង​ខ្លួន​មាន​ទំហំ​ធំ​ខុស​ប្រក្រតីដេក​កាត់​ទទឹង​ផ្លូវ​ នៅ​បរិ​វេណ​ខាង​មុខ​ហាង​កាហ្វេ​​មួយ បណ្តាល​ឱ្យ​កក​ស្ទះ​​ចរា​ចរណ៍ ។

​នាវា​ដឹក​​ទំនិញ​ផ្អៀង​​ពេល​បុក​​ប្រជុំ​ផ្កា​ថ្ម

Posted: 05 Oct 2011 11:28 PM PDT


​ក្នុ​ង​រូប​ភាពនេះគឺ​ជា​នាវា​ដឹក​ទំនិញ​​មួយ​គ្រឿង​របស់​ប្រទេស​លីបេ​រីយ៉ា ​ដែល​ជួប​នឹង​ឧប្បត្តិ​ហេតុ​​​បុក​ប្រជុំ​ផ្កា​​ថ្ម​នៅ​ខាង​ក្រៅ​ឆ្នេ​រ​សមុទ្រ​​ភាគ​ខាង​កើត​កោះ​មួយ​​របស់​ប្រទេស​នូវែល​សេឡង់​ប្រហែល​​២២​គីឡូ​ម៉ែត្រ ។

ក្មេង​ប្រុស​​អាយុ​34​ខែ ​មាន​ព្រូ​ន​​ពេញ​ក្នុង​ពោះ​

Posted: 05 Oct 2011 10:57 PM PDT


ក្មេង​ប្រុសម្នាក់​អាយុ​៣៤​ខែ បានត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​​បន្ទាន់​​នៅ​មន្ទីរ​ពេទ្យ​ ក្នុង​ខេត្ត​ក្វាង​ណាម កាល​ពី​ថ្ងៃ​ទី​១ តុលា ក្រោយ​ពី​កុមារ​ខាង​លើ​ស្រែក​ប្រាប់​ឪពុក​ម្តាយ​ថា ឈឺ​ពោះ​ខ្លាំង ។ ក្មេង​ប្រុស​ចើន វ៉ាន់​ដេត ​ត្រូវបាន​ក្រុម​គ្រូ​ពេទ្យ​​ប្រាក់​ថា ការ​ឈឺពោះ​​នេះ​ដោយ​សារ​មាន​​​ព្រូន​​ច្រើន ហើយ​​គ្រូ​ពេទ្យ​សម្រេច​ថា

មច្ចុរាជ​ស្រា.ស​​ផ្តាច់ជីវិត​​​​អ្នកភូមិ​៦​នាក់ រង​ការ​​​ពុល​ប្រកាច់​ប្រកិន​​​​៥២នាក់ ផ្អើល​គេ​ឯង

Posted: 05 Oct 2011 09:10 PM PDT

​ខេត្តពោធិ៍សាត់​​​​ ៖ ​មច្ចុ​រាជ​​ស្រា.ស​បាន​​ឆក់​យកជីវិត​​​​អ្នក​ភូមិ​​​​ជា​បន្តបន្ទាប់​យ៉ាង​ ហោច​ណាស់​​៦​នាក់ និង​​៥២​​នាក់​​ទៀត​​រងការពុល​​​ក្អួត​ចង្អោរ ​​​ប្រកាច់​ប្រកិន​​ ខ្លះធ្ងន់ ​ខ្លះ​ស្រាលត្រូវ​បញ្ជូនទៅ​​សង្គ្រោះ​​នៅមន្ទីរពេទ្យ​​បង្អែក​​​​ខេត្ត បង្ក​​ឱ្យ​​​មាន​ការ​​ភ្ញាក​់ផ្អើល​​​​ និងព្រួយបារម្ភ​​យ៉ាង​ខ្លាំង​​ដែល​ហេតុ​ការណ៍​​​នេះកើតឡើង​​កាលពីវេលាម៉ោង​​ ៦​ល្ងាច​ថ្ងៃទី​​​៥ តុលា ​​២០១១ នៅ​ភូមិ​​​​មាត់ព្រៃ ​​ឃុំ​កំពង់​​​ពោធិ៍ ស្រុកក្រគរ​។​

នារីម្នាក់ត្រូវ​គេអះអាង​ថា ​លោតទឹក​សម្លាប់ខ្លួន​នៅ​ស្ពាន​ព្រះមុនីវង្ស​ បន្សល់​​ទុក​ស្បែកជើង​​​​១គូ​

Posted: 05 Oct 2011 09:09 PM PDT

រាជធានីភ្នំពេញ​​​​ ៖ ​នារីម្នាក់ត្រូវបាន​​​គេ​និយាយ​ថា ​​​នាង​លោតទឹក​សម្លាប់ខ្លួន​​​ពី​លើ​ស្ពាន​ព្រះមុនីវង្ស​ថ្មី កាលពីវេលាម៉ោង​​​​៩​យប់ថ្ងៃ​ទី​​​៥ តុលា ​​​២០១១​។ ​ការអះអាងដូច្នេះ​​​ដោយសារ​តែ​​​​​ក្រោយពេល​​​កើតហេតុ នៅលើ​ស្ពានព្រះមុនីវង្ស​​​​​មាន​បន្សល់ទុក​​​ស្បែកជើង​​​ផ្ទាត់ម៉ាក​​​​ កាំម្ញី​មួយ​គូ​​​នៅ​លើស្ពាន​។

កម្ទេច​បណ្តាញ​​ភេរវ​កម្ម​​ប៉ុន​ប៉ង​ធ្វើ​ឃាត​​ប្រធានា​ធិបតី​​អាហ្វ​ហ្គា​នី​ស្ថាន​

Posted: 05 Oct 2011 09:08 PM PDT

រូបលោក​ហាមីដ​ កា​ហ្សៃ
អ្នក​នាំ​ពាក្យ​របស់​ផ្នែក​សន្តិ​សុខ​ជាតិ​អាហ្វ​ហ្គា​នី​ស្ថាន​ លោក​លូក ហ្វុល​ឡាហ៍ ម៉ា​សាល​ ថ្លែង​កាល​ពី​ថ្ងៃ​ទី​៥ តុលា ថា បណ្តាញ​ភេរវ​កម្ម​មួយ​ដែល​គ្រោង​ធ្វើ​ឃាត​ប្រធានា​ធិបតី​អាហ្វ​ហ្គា​នី​ស្ថាន​លោក​ហាមីដ​ កា​ហ្សៃ​ បាន​ត្រូវ​កម្ទេច​។

កូរ៉េ​ខាង​ត្បូង​​បដិ​សេធ​មិន​ធ្វើ​​មាតុ​ភូមិ​​និវត្តន៍​ជន​​ជាតិ​កូរ៉េ​ខាង​​ជើង​2នាក់​

Posted: 05 Oct 2011 09:05 PM PDT

 ទូករបស់​ជន​ជាតិ​កូរ៉េ​ខាង​​ជើង​ទាំង​២​នាក់​
ប្រទេស​កូរ៉េ​ខាង​ត្បូង​ថ្លែង​កាល​ពី​ថ្ងៃ​ទី​៦ តុលា ថា ខ្លួន​នឹង​មិន​ធ្វើ​មាតុ​ភូមិ​និវត្តន៍​ជន​ជាតិ​កូរ៉េ​ខាង​ជើង​២​នាក់​ដែល​ឆ្លង​កាត់​ព្រំ​ដែន​សមុទ្រ​នា​ពេល​មុន​នេះ​ឡើយ​ ដែល​វិធាន​ការ​នោះ​អាច​ជះ​កំហឹង​កូរ៉េ​ខាង​ជើង​។ យោង​តាម​កាក​បាទ​ក្រហម​កូរ៉េ​ខាង​ត្បូង​ថា មនុស្ស​ទាំង​២​នាក់​នោះ​បាន​សំដែង​យ៉ាង​ច្បាស់​ពី​ឆន្ទៈ​របស់​ពួកគេ​ស្ថិត​នៅ​

បេកខាំ ​គ្មាន​ភាព​​រំជើប​រំជួល​ ​ខណៈ​ពេល​​ឃើញស្ត្រី​​គាំ​ទ្រ​​សុដន់​ធំ​​សុំ​​ហត្ថ​លេខា

Posted: 05 Oct 2011 09:00 PM PDT


​កីឡា​ករ​​ដេវីដ បេកខាំ ​ត្រូវ​បាន​ថត​ខណៈ​ពេល​កំពុង​​មាន​អារម្មណ៍ខ្មាស​អៀន ក្រោយ​ពី​ស្ត្រី​​អ្នក​​គាំទ្រ​ដើម​ទ្រូង​ធំ​ និង​សិច​ស៊ី​សុំ​​​​ហត្ថ​លេខា​​​លោក​នៅ​ក្បែរ​ទីលាន​ប្រកួត​ បន្ទាប់​​ពី​​លោក​ជួយ​ក្លឹប Los Angeles Galaxy ឈ្នះ​​ក្លឹប Real Salt Lake 2-1 ​កាល​ពី​ថ្ងៃ​អាទិត្យ ​កន្លង​ទៅ ។

ម៉ូ ហ្វារ៉ាជាប់ជា​អត្តពលិកឆ្នើម​ប្រចាំឆ្នាំ​២០១១របស់​ទ្វីបអឺរ៉ុប

Posted: 05 Oct 2011 08:57 PM PDT

អត្តពលិកអង់គ្លេសម៉ូ ហ្វារ៉ា
អត្ត​ពលិក​អង់​គ្លេស​ម៉ូ ហ្វា​រ៉ា​បាន​ជាប់​ឈ្មោះ​ជា​អត្ត​ពលិក​ឆ្នើម​ប្រ​ចាំ​ឆ្នាំ​របស់​ទ្វីប​អឺរ៉ុប​បន្ទាប់​ពី​គេ​ដណ្តើម​បាន​ជោគជ័យ​ដ៏​ត្រចះ​ត្រចង់​ក្នុង​រដូវ​កាល​ប្រកួត​ឆ្នាំ​២០១១នេះ​។ ​ហ្វារ៉ា​ដែល​មាន​អាយុ​២៨​ឆ្នាំ​បាន​យក​ឈ្នះ​មេដាយ​មាស​រត់​ចម្ងាយ​៥.០០០ម៉ែត្រ​និង​មេដាយ​ប្រាក់​រត់​ចម្ងាយ​១០.០០០ម៉ែត្រ​ក្នុង​កម្ម​វិធី​ប្រកួត​ជ្រើស​រើស​ជើង​ឯក​កីឡាអត្ត​

កូនលោក​ធំ​យកកាំភ្លើង​​​​អាកា​បាញ់​កម្សាន្ត​​​​ពីក្នុង​​​រថយន្ត​បង្អួតស្រីស្នេហ៍ សមត្ថ​កិច្ច​​​​​ឃាត់ ភ្ជង់​សមត្ថកិច្ច​ទៀត​

Posted: 05 Oct 2011 08:55 PM PDT

រាជធានីភ្នំពេញ​​​​ ៖ ​យុវជនស្ទាវ​ម្នាក់​ដែល​គេ​​ដឹង​ថា ជាកូន​មន្ត្រី​​​​រាជ​រដ្ឋាភិបាល​​បានទាញ​កាំភ្លើង​​​​​អាកា​​បាញ់​​ កម្សាន្ត​​​​លេង​​​តាមដង​ផ្លូវ​​​​អស់​ជាច្រើន​​​គ្រាប់បង្ក​​​​ឱ្យ​មាន​ការ ​ភ្ញាក់​ផ្អើ​លទាំង​​​​យប់​​​​ និង​គំរាម​​ដល់​ប៉េអឹម​​​​ដែលដេញ​​​​តាមប្រមាញ់​​​​ពី​ក្រោយ ​​​បន្ទាប់ពី​ជននោះ​ផឹក​ស៊ី​ស្រវឹង​ធ្លាក់​​ភ្នែក​ក្នុង​​​​ក្លឹប​​​ កម្សាន្ត​មួយ​​ស្ថិតក្នុង​ខណ្ឌដូនពេញ ។ ​

អ្នក​ទទួល​​ពាន​រង្វាន់​​ណូ​បែល​​2011​ខាង​គីមី​ និង​រូប​វិទ្យា​

Posted: 05 Oct 2011 08:53 PM PDT

ក្នុង​កិច្ច​ប្រជុំ​​របស់​គណៈ​​កម្មា​ធិការ​ណូ​បែល​​នៅ​ក្រុង​ស្តុក​ខូល​
គណៈ​កម្មា​ធិការ​ណូបែល​ក្រុង​ស្តុក​ខូល​រាយ​​ការណ៍​កាល​ពីថ្ងៃ​ទី​៥ តុលា ថា ជន​ជាតិ​អ៊ីស្រា​អែល​ លោក DANIEL SHECHTMAN ជា​ជ័យលាភី​ពាន​រង្វាន់​ណូបែល​ខាង​គីមី​ឆ្នាំ​២០១១ ដោយ​សារ​ការ​ស្រាវ​ជ្រាវ​ខាង​គ្រី​ស្តាល់​របស់​លោក។

ចោរស្រី​មានផ្ទៃពោះ​​​​៦ខែ​​​ត្រូវឃាត់ខ្លួន​​​​​ពីបទ​​​លួច ​បន្ទាប់ពី​​​​ជាប់គុក​​​៣ដង​​មិន​រាង​

Posted: 05 Oct 2011 08:48 PM PDT

ខេត្ត​កំពត​​ ៖ ​ស្ត្រី​ម្នាក់​ត្រូវ​​​គេ​អះ​អាង​ថា ​​បាន​ចូល​​​លួច​ទ្រព្យ​សម្បត្តិ​ពល​រដ្ឋ​ម្នាក់​នៅ​ភូមិ​កំពង់​បាយ សង្កាត់​កំពង់​បាយ ក្រុង​កំ​ពត កាល​ពី​វេលា​ម៉ោង​១១​និង​៣០នាទី យប់​ថ្ងៃ​ទី​៤ តុលា ​​ដោយ​ត្រូវ​បាន​ម្ចាស់​​ផ្ទះ​​ឈ្មោះ​អ៊ង ប្រុស​ ​ជាអ្នក​​ចាប់​បាន​ផ្ទាល់​ដៃ ហើយ​ហៅ​​ប៉ូ​លិស​ក្រុង​មក​យក​ទាំង​យប់​បញ្ជូន​ទៅ​ស្នង​ការ​ខេត្ត​។​

គំនូ​រ​2​ផ្ទាំង​​របស់​​វិចិត្រ​​ករ​ចិន​​ដេញ​ថ្លៃ​​លក់​បាន​​តម្លៃ​​ជាង​​​2​លាន​​ដុល្លារ​

Posted: 05 Oct 2011 08:37 PM PDT


​យោង​ទៅ​តាម​​ប្រភព​ព័ត៌​មាន​ចិន​ស៊ុន​ ហួ​ចេញ​ផ្សាយ​​កាល​ពី​ថ្ងៃ​ពុធ ​ទី​៥ តុលា ​ឆ្នាំ ២០១១ បាន​ឱ្យ​ដឹង​ថា រូប​គំនូរ​២​ផ្ទាំង​របស់​វិចិត្រ​​ករ​ចិន​ត្រូវ​បាន​ដាក់ដេញថ្លៃក្នុង​ចំណោម​​រូប​គំនូរ​ផ្សេងៗ​​ទៀត​​ចំនួន​៣៦០​ផ្ទាំង ដែ​ល​ជា​ស្នា​ដៃ​របស់​វិចិត្រ​ករ​ល្បីៗ​រ​បស់​​ប្រទេស​ចិន លក់​បាន​តម្លៃ​ជាង​២​លាន​ដុល្លារ​សហ​រដ្ឋ​អាមេ​រិក​ ។

អតីត​ប្រធាន​​អគ្គ​នាយក​របស់​ APPLE ​ទទួល​​​មរណ​ភាព​​ហើយ

Posted: 05 Oct 2011 08:27 PM PDT


ក្រុម​ប្រឹក្សា​ភិ​បាល​របស់​ក្រុម​ហ៊ុន​ផលិត​ឧប​ករណ៍​ព័ត៌​មាន​វិទ្យា​អាមេរិក APPLE ប្រកាស​កាល​ពី​ថ្ងៃ​ទី​៥ តុលា ពី​ការ​ទទួល​មរណ​ភាព​នា​ថ្ងៃ​នោះរបស់​លោក STEVE JOBS សហ​ស្ថាបនិក​និង​អតីត​ប្រធាន​អគ្គ​នាយក​របស់ APPLE ដែលបាន​សុំ​លា​លែង​ដោយ​សារ​លោក​កើត​ជំងឺ​មហា​រីក​ដល់​កម្រិត​ធ្ងន់​ធ្ងរ​។

អ៊ីរ៉ង់​​ត្រៀម​​បញ្ឈប់​​ការ​ចម្រាញ់​​​​អ៊ុយ​​រ៉ានី​ញ៉ូម​​កម្រិត​20%

Posted: 05 Oct 2011 08:24 PM PDT

​ទូរទស្សន៍​​​រដ្ឋអ៊ីរ៉ង់​​ IRIB រាយការណ៍​​​កាលពី​ថ្ងៃទី​៥ តុលា ​​​ថា ប្រធានាធិបតី​​​​អ៊ីរ៉ង់ លោក​ម៉ា​មូដ ​អាម៉ាឌីណឺហ្សាដ ថ្លែង​​​ថា ប្រទេស​របស់​លោក​​​​ត្រៀម​បញ្ឈប់​ការ​ចម្រាញ់​​អ៊ុយរ៉ានី​ញ៉ូម កម្រិត​​​​​​២០% ​ប្រសិនបើ​​​​ប្រទេស​​លោក​ទទួល​បាន​ការ​ផ្គត់ផ្គង់​​​​គ្រឿង​ឆេះ​នុយក្លេអ៊ែរ​។​

លោករដ្ឋមន្ត្រី​​​ការបរទេស​​សិង្ហបុរី​​​បញ្ចប់​ទស្សនកិច្ច​​​​ ខណៈ​នាយករដ្ឋមន្ត្រី​​ចង់ឃើញ​​វិនិយោគ​ផ្នែក​​​​អង្ករ​

Posted: 05 Oct 2011 08:20 PM PDT

រាជធានីភ្នំពេញ​​​​ ៖រដ្ឋមន្រ្តីការបរទេស​សិង្ហបុរី លោក​សានមូហ្គាម នឹងអញ្ជើញចាក​ចេញពីប្រទេសកម្ពុជានាវេលារសៀល​ថ្ងៃទី៦ តុលា នេះ​ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចផ្លូវ​ការ​នៅកម្ពុជារយៈពេល២ថ្ងៃ​រួចមក​។ កាល​ពី​ថ្ងៃទី៥ តុលា លោករដ្ឋមន្រ្តីការបរទេស និង​ជា​រដ្ឋមន្រ្តីច្បាប់នៃប្រទេសសិង្ហបុរី សានមូហ្គាម បាន​ត្រូវសម្តេចនាយករដ្ឋមន្រ្តី​ហ៊ុន សែន អនុ​ញ្ញាត​អោយចូលជួបសម្តែងការគួរសមនៅវិមាន

នាងអ៊ី​វ៉ាណូវិច​ឈានចូល​វគ្គ១/៤​ផ្តាច់ព្រ័ត្រ​ប្រកួតតឺន្នីស​​ China Open ​នៅ​ចិន​

Posted: 05 Oct 2011 08:17 PM PDT

នាងអ៊ី​វ៉ាណូវិច(សែប៊ី)
កីឡាការិនី​សែ​ប៊ី​អា​ណា អ៊ី​វ៉ាណូ​វិច​កំពុង​ខិត​ចូល​កាន់​តែ​ជិត​ពាន​ជើង​ឯក​តឺន្នីស​កម្ម​វិធី​ China Openហើយ​បន្ទាប់​ពី​នាង​បាន​យក​ឈ្នះ​កីឡាការិនី​ជើង​ខ្លាំង​រុស្ស៊ី​វេរ៉ា ហ្សូ​ណា​រេវ៉ា​ក្នុង​ជុំ​ទី​៣កាល​ពី​ថ្ងៃ​ពុធ ទី​៥ តុលា​កន្លង​មក​នេះ​។ នៅ​លើ​ទី​លាន​ប្រកួតនៃមជ្ឈមណ្ឌល​កីឡា​តឺន្នីស​ជាតិ​ស្ថិត​ក្នុង​ទី​ក្រុង​ប៉េកាំ​ង​របស់​ប្រទេស​ចិន​

បវរកញ្ញា​​ចក្រ​វាឡ​​ឆ្នាំ​2011​ចង់​កែ​លំអ​​មុខ​មាត់​របស់​​ប្រទេស​នាង​

Posted: 05 Oct 2011 08:13 PM PDT

បវរ​កញ្ញា​​ចក្រ​វាឡ​​ជន​ជាតិ​អង់​ហ្គោ​ឡា
នាង​ឡី​ឡា​ ឡូ​ប៉េស្ត​ ជន​ជាតិ​អង់​ហ្គោ​ឡា​ ដែល​ជាប់​ជា​បវរ​កញ្ញាចក្រវាឡ​ឆ្នាំ​២០១១ កាល​ពី​ខែ​កញ្ញា កន្លង​មក​នេះ​ចង់​ជួយ​សង្គ្រោះ​មុខ​មាត់​ប្រទេស​នាង​។ នាង​ឡីឡា ឡូ​ប៉េស្ត​ ក្សត្រីនៃ​សម្រស់​ថ្មី​ចង់​​ឆ្លៀត​យក​កិត្តិ​ស័ព្ទ​ថ្មី​នេះ​ដើម្បី​ទាក់​ទាញ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​អន្តរ​ជាតិ​ចំពោះ​ប្រទេស​អង់​ហ្គោ​ឡា​។ ពេល​ជួប​សម្ភាសន៍​ជាមួយ ABC នាង​ឡី​ឡា​ ឡូ​ប៉េស្ត​ ដែល​តំណាង​ឱ្យ​បវរ​កញ្ញា​អង់​ហ្គោ​ឡា​ផង​ដែរ​ប៉ុន​ប៉ង​បម្រើ​ការ​ជា​ពលការនី​​សង្គម​

តារា​​ចម្រៀង​​​ខេម ​​​វាយ​​​អ្នក​បើក​​​តាក់ស៊ី​​​​ ឡើង​ទ្រម និងហៅគ្នា​​​យកកាំភ្លើង​​មក​កាង​រឿង​​បើក​ឡាន​​​​ចៀស​គ្នា​

Posted: 05 Oct 2011 07:54 PM PDT

តារាចម្រៀង ខេម ដែល​ទើប​ពេញបណ្តើរ​ៗ
រាជធានីភ្នំពេញ​​​​ ៖ ​យ៉ាងហោចណាស់​រថយន្ត​​តាក់ស៊ី​​​របស់​ក្រុមហ៊ុន CHOICE ប្រមាណ​ជា​​២០គ្រឿង រួមទាំង​​អ្នក​បើកបរ​ដែល​ពាក់អាវ​ពណ៌​​លឿងប្រមាណ​​​៤០នាក់ បានធ្វើការ​ឡោម​ព័ទ្ធ​រថយន្ត​​ឡិចស៊ីស​​​​៤៧០ ពណ៌ស ​ពាក់​ស្លាកលេខ ភ្នំពេញ 2P-6355 ដែលអ្នកបើក​​បរ​ត្រូវ​បាន​​ភាគី​ខាង​រថយន្ត​តាក់ស៊ី​​​​​ចោទ​ថា ​ជាអ្នក​​​​​កាង និង​​មក​ដោះស្រាយ​​ឱ្យ​រថយន្តកូរ៉ូឡា​ ពណ៌​ឈាម​ជ្រូក ​ពាក់ស្លាក​លេខ ភ្នំពេញ 2G-8041 ដែលមាន​មនុស្ស​​​៣​នាក់​ជិះ​​​ក្នុង​រថយន្ត​​ ក្នុង​នោះ​​ម្នាក់ត្រូវ​គេស្គាល់​​​ច្បាស់​ជា​តារា​ចម្រៀង​​ឈ្មោះ​ខេម

តំណាង​ចែក​ចាយ​របស់​ qb ឈ្នះ​ច្រើន​បំ​ផុត!

Posted: 05 Oct 2011 07:47 PM PDT

នៅ​ក្នុង​សបា្ដហ៍​នេះ​បណ្ដាញ​ទូ​រ​ស័ព្ទ qb បាន​ថ្លែងអំណរគុណ​ដល់​ភ្នាក់ងារ​លក់​របស់​ខ្លួន​តាម​រយៈ​ការ​ផ្ដល់​រង្វាន់​ ធំ ដល់​តំណាង​ភ្នាក់ងារ​លក់ និង​តំណាង​ចែកចាយ​ ដែល​មានសំណាង​ចំនួន២៨​រូប​។ សេចក្ដី​ប្រកាស​ជូនដំណឹង​អំពី​អ្នក​ឈ្នះ​នៅ​ក្នុង​កម្មវិធី​ Dealer Challenge ដែល​ដំណើរការ​ដោយ​បណ្ដាញ​ទូ​រ​ស័ព្ទ qb​នៅ​ក្នុង​ខែកក្កដា​និង​ខែសីហា​បាន​បញ្ចប់​ជា​ស្ថាពរ​ជា មួយនឹង​ការ​ផ្ដល់​រង្វាន់​លើកទឹកចិត្ដ​ដល់​ភ្នាក់ងារ​លក់

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!