VOA News: ព័ត៌មាន

VOA News: ព័ត៌មាន


ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ២៣ កញ្ញា

Posted: 23 Sep 2011 04:32 AM PDT

ព័ត៌មាន​ចុង​ក្រោយ​បំផុត៖

ប៉ាឡេស្ទីន៖ លោក​ប្រធានាធិបតី​ប៉ាឡេស្ទីន​ Mahmoud​ Abbas​ នឹង​ត្រូវ​ដាក់​ពាក្យ​សុំ​ជា​ផ្លូវការ​ឲ្យ​អង្គការ​សហប្រជាជាតិ​ទទួល​ស្គាល់​រដ្ឋ​ប៉ាឡេស្ទីន​មួយ​ជា​សមាជិក​ពេញ​អង្គ​មួយ​របស់​អង្គការ​ពិភពលោក​ ទោះ​បី​ជា​មាន​ការ​ប្រឆាំង​ពី​សហរដ្ឋ​អាមេរិក​និង​ប្រទេស​អ៊ីស្រាអែល​ក៏​ដោយ។

យេម៉ែន៖ លោក​ Ali Abdullah Saleh​ នៃ​ប្រទេស​ យេម៉ែន​ (Yemen)​ បាន​ត្រឡប់​ទៅ​ប្រទេស​លោក​វិញ​ បន្ទាប់ពី​បាន​ចំណាយ​ពេល​បី​ខែ​នៅ​ប្រទេស​អារ៉ាប៊ី​ សាអ៊ូឌីត​ (Saudi Arabia)​ ដើម្បី​សម្រាក​ឲ្យ​បាន​ស្រួល​ឡើង​វិញ​ពី​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​លើ​រូប​លោក។

ប៉ាគីស្ថាន៖ ប្រទេស​ប៉ាគីស្ថាន​បាន​ព្រមាន​សហរដ្ឋ​អាមេរិក​ថា​ ប្រទេស​អាមេរិក​អាច​មាន​គ្រោះថ្នាក់​បាត់បង់​សម្ព័ន្ធមិត្ត​មួយ​ បើ​សិន​ជា​ស.រ.អ.​នៅ​តែ​បន្ត​ធ្វើ​ការ​ចោទ​ប្រកាន់​ថា​ ទី​ភ្នាក់​ស៊ើប​ការណ៍​សម្ងាត់​របស់​ប៉ាគីស្ថាន​បាន​ជួយ​គាំទ្រ​ការ​វាយ​ប្រហារ​របស់​ក្រុម​ជ្រុល​និយម​ ប្រឆាំង​នឹង​កងទ័ព​ស.រ.អ.​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ត​ទៅ​ទៀត។

អាហ្វហ្គានីស្ថាន៖ ប្រជាពលរដ្ឋ​អាហ្វហ្គានីស្ថាន​ជា​ច្រើន​ពាន់​នាក់​បាន​ជួបជុំ​គ្នា​នៅ​ទី​ក្រុង​កាប៊ុល​ នៅ​ថ្ងៃ​សុក្រ​នេះ​ ដើម្បី​ចូល​រួម​ក្នុង​ពិធី​បុណ្យ​សព​របស់​លោក​​អតីត​ប្រធានាធិបតី​ Burhanuddin​ Rabbani​ ដែល​ត្រូវ​ប្រហារ​ជីវិត​ដោយ​អ្នក​បំផ្ទុះ​គ្រាប់បែក​អត្ថឃាត​ម្នាក់​​នៅ​គេហដ្ឋាន​របស់​លោក។

សេដ្ឋកិច្ច​សកល៖ មន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​ពី​ប្រទេស​មាន​សេដ្ឋកិច្ច​កំពុង​រីក​ចម្រើន​និង​ប្រទេស​អ្នក​មាន​ចំនួន​២០​ បាន​សន្យា​ថា​នឹង​ធ្វើ​ការ​ឆ្លើយ​តប​រួម​គ្នា​មួយ​ ដើម្បី​ជួយ​តំឡើង​សេដ្ឋកិច្ច​សាកលលោក​ដែល​កំពុង​មាន​ភាព​ចុះ​ដុនដាប។

អ៊ីរ៉ង់៖ លោក​ Mahmoud​ Ahmadinejad​ ប្រធានាធិបតី​នៃ​ប្រទេស​អ៊ីរ៉ង់​បាន​ថ្លែង​ថា​ ពេល​វេលា​មិន​ទាន់​យឺត​ពេក​ទេ​សម្រាប់​ឲ្យ​សហរដ្ឋ​អាមេរិក​ចាត់​វិធានការ​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ដែល​មាន​ភាព​រកាំរកូស​របស់​ខ្លួន​ជា​មួយ​ប្រទេស​អ៊ីរ៉ង់​មាន​ភាព​ប្រសើរ​ឡើង​វិញ។

<!--AV-->

ព័ត៌មាន​នៅ​ពេល​មុន​នេះ៖

<!--IMAGE-LEFT-->

ប៉ាគីស្ថាន៖ មន្ដ្រី​យោធា​ជាន់​ខ្ពស់​ស.រ.អ.ម្នាក់​បាន​ចោទ​ប្រទេស​ប៉ាគីស្ថាន​​ថា​បាន​គាំទ្រ​ការ​វាយប្រហារ​ទៅ​លើ​មុខសញ្ញា​របស់​ស.រ.អ.​ នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ រួម​មាន​ការ​វាយ​ប្រហារ​របស់​ពួក​សកម្មប្រយុទ្ធ​​កាល​ពី​សប្តាហ៍​មុន​ទៅ​លើ​ស្ថានទូត​ស.រ.អ.​នៅ​ទីក្រុង​កាប៊ុល។

អ៊ីរ៉ង់៖ លោក​ Mahmoud Ahmadinejad ​ប្រធានាធិបតី​នៃ​ប្រទេស​អ៊ីរ៉ង់​​ នៅ​ពេល​ថ្លែង​សុន្ទរកថា​ទៅ​កាន់​មហាសន្និបាទ​អ.ស.ប.​នៅ​ថ្ងៃ​ព្រហស្បតិ៍​ បាន​រិះ​គន់​យ៉ាង​ខ្លាំង​ចំពោះ​ស.រ.អ.​ ប្រទេស​អ៊ីស្រាអែល​ និង​បស្ចិមប្រទេស​ ហើយ​ចោទប្រទេស​ទាំង​នោះ​ថា​បាន​ញុះញង់​ឲ្យ​មាន​សង្គ្រាម​ ធ្វើ​ឲ្យ​មាន​​ការ​មិន​ចុះ​សម្រុង​គ្នា​និង​ផ្សព្វផ្សាយ​លទ្ធិ​ផ្ដាច់ការ។

អ៊ីស្រាអែល/ប៉ាឡេស្ទីន៖ មន្ដ្រី​ថ្នាក់​ខ្ពស់​ប៉ាឡេស្ទីន​ម្នាក់​និយាយ​ថា​ លោក​ប្រធានាធិបតី​ Mahmoud Abbas ​នឹង​សុំ​ឲ្យ​ក្រុមប្រឹក្សា​សន្ដិសុខ​អ.ស.ប.​ជា​ផ្លូវការ​ ឲ្យ​ទទួល​ស្គាល់​ប៉ាឡេស្ទីន​ថា​ជា​សមាជិក​ពេញលេញ​នៃ​អ.ស.ប.​ នៅ​ថ្ងៃ​សុក្រ​ ទោះបី​លោក​ប្រធានាធិបតី​ស.រ.អ​. Barack Obama​ គំរាម​ថា​នឹង​ប្រើ​សិទ្ធិ​វេតូ​ជំទាស់​នឹង​សេចក្ដី​សម្រេច​នេះ​ក៏​ដោយ។

សេដ្ឋកិច្ច​សកល៖ ផ្សារ​ហ៊ុន​នៅ​ក្នុង​សាកលលោក​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ដែល​ជា​ប្រតិកម្ម​ចំពោះ​សេចក្ដី​សង្ឃឹម​យ៉ាង​តិច​តួច​បំផុត​របស់​ធនាគារ​កណ្ដាល​ស.រ.អ.អំពី​សេដ្ឋកិច្ច​ប្រទេស​នេះ​ដែល​ធំ​ជាង​គេ​ក្នុង​ពិភព​លោក​ ថា​នឹង​ត្រូវ​បាន​ស្ដារ​និង​សេចក្ដី​ភ័យ​ខ្លាច​​ថា​សេចក្ដី​សម្រេច​ថ្មីៗ​បំផុត​របស់​ស.រ.អ.​ដើម្បី​ស្ដារ​សេដ្ឋកិច្ច​នឹង​មិន​មាន​ប្រសិទ្ធភាព។

លីប៊ី៖ យុទ្ធជន​នៃ​ក្រុម​ប្រឹក្សា​អន្ដរកាល​ជាតិ​នៃ​ប្រទេស​លីប៊ី​កំពុង​តែ​អះអាង​ថា​បាន​ត្រួតត្រា​ស្រុក​ Sabha​ ហើយ​ដែល​ជា​ស្រុក​មួយ​មាន​ការ​ការពារ​រឹង​មាំ​របស់​ពួគ​ស្មោះត្រង់​ចំពោះ​មេដឹកនាំ​ Moammar Gadhafi។

អូស្ត្រាលី៖ រដ្ឋសភា​នៃ​ប្រទេស​អូស្ត្រាលី​បាន​ពន្យារ​ពេល​រហូត​ទៅ​ដល់​ខែ​ក្រោយ​នូវ​ការ​បោះ​ឆ្នោត​ស្ដី​អំពី​ការ​ប្ដូរ​ច្បាប់​អន្ដោប្រវេសន៍​យ៉ាង​ចម្រូងចម្រាស់​មួយ​ ដែល​អនុញ្ញាត​ ឲ្យ​អនុវត្ដ​តាម​សំណើ​ដូរ​ជនភៀសខ្លួន​គ្នា​ជាមួយ​ប្រទេស​ម៉ាឡេស៊ី។

បារាំង៖ តុលាការ​បារាំង​ជា​លើក​ទី​មួយ​ហើយ​ បាន​ពិន័យ​ស្ដ្រី​អ៊ីស្លាម​២​នាក់​ដែល​ពាក់​ស្បៃ​មុខ​ឃ្លុប​នៅ​សាធារណៈ​ នៅ​ក្នុង​រឿង​មួយ​ដែល​អាច​នាំ​ឲ្យ​មាន​បញ្ហា​ផ្នែក​ខាង​ច្បាប់​​នៅ​ទូទាំង​អឺរ៉ុប។

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!