The Phnom Penh Post - KHMER: “អាជ្ញាធរ​បញ្ជូន​មន្ត្រី​វាយ​តម្លៃ​ការ​ខូច​ខាត ខណៈ​ខេត្ត​កំពង់ធំ​រង​គ្រោះ​ខ្លាំង​ជាង​គេ” plus 9 more

The Phnom Penh Post - KHMER: “អាជ្ញាធរ​បញ្ជូន​មន្ត្រី​វាយ​តម្លៃ​ការ​ខូច​ខាត ខណៈ​ខេត្ត​កំពង់ធំ​រង​គ្រោះ​ខ្លាំង​ជាង​គេ” plus 9 more


អាជ្ញាធរ​បញ្ជូន​មន្ត្រី​វាយ​តម្លៃ​ការ​ខូច​ខាត ខណៈ​ខេត្ត​កំពង់ធំ​រង​គ្រោះ​ខ្លាំង​ជាង​គេ

Posted: 22 Sep 2011 03:40 AM PDT

ភ្នំពេញៈ លោក​ លឹម គានហោ រដ្ឋ​មន្ត្រី​ធនធាន​ទឹក និង​ឧតុនិយម បាន​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា មន្ត្រី​របស់​លោក កំពុង​តែ​តាម​ដាន​​ការ​ខូច​ខាត​បណ្ដាល​មក​ពី​ទឹក​ជំនន់​នៅ​ឆ្នាំ​នេះ នៅ​តាម​បណ្ដា​ខេត្ត​ទទួល​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ខ្លាំង​ក្លា​បំផុត​ ដែល​​កំពុង​ជន​លិច​​វាល​ស្រែ​ប្រហែល ៥៦០០០​ហិចតា នៅ​ទូទាំង​ប្រទេស។

កូដកម្ម​នៅ​ក្រិច​​ប្រឆាំង​នឹង​វិធានការ​ត្បិត​ត្បៀត​របស់​រដ្ឋាភិបាល

Posted: 22 Sep 2011 03:04 AM PDT

អាថែនៈ កម្មករ បុគ្គលិក​ក្រិច បាន​​ធ្វើ​កូដកម្ម​ ២៤​ម៉ោង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដែល​នាំ​ឲ្យ​ប្រព័ន្ធ​គមនាគមន៍​​ជាប់​គាំង ដើម្បី​ប្រឆាំង​នឹង​​ការ​សម្រេច​របស់​រដ្ឋាភិបាល ដើម្បី​បង្កើន​ការ​រឹត​បន្តឹង​របស់​ខ្លួន សម្រាប់​ធានា​​បាន​ជំនួយ​បន្ថែម និង​សង្គ្រោះ​ប្រទេស​ជាប់​ក្នុង​វិបត្តិ​នេះ ឲ្យ​គេច​ចេញ​ពី​ការ​ដួល​រលំ។

MITSUBISHI ​នឹង​ពង្រីក​សម្ព័ន្ធភាព​នៅ​ម៉ាឡេស៊ី​ដើម្បី​បង្កើន​ការ​លក់​រថយន្ត​តូច

Posted: 22 Sep 2011 02:30 AM PDT

តូក្យូៈ ក្រុម​ហ៊ុន Mitsubishi Motors Corp គ្រោង​នឹង​ពង្រីក​សម្ព័ន្ធភាព​ជាមួយ​​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ម៉ាឡេស៊ី Proton Holdings Bhd ខណៈ​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ជប៉ុន​មួយ​នេះ ព្យាយាម​បង្កើន​ការ​លក់​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ដើម្បី​ប៉ះ​ប៉ូវ​នឹង​កំណើន​ប្រាក់​យ៉េន។

កូរ៉េ​ខាង​ជើង​ចង់​ជួប​និយាយ​គ្នា​ម្តង​ទៀត​ជា​មួយ​អាមេរិក

Posted: 22 Sep 2011 02:17 AM PDT

110922_b03

សេអ៊ូលៈ មន្ត្រី​កូរ៉េ​ខាង​ត្បូង​ម្នាក់ បាន​ថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា កូរ៉េ​ខាង​ជើង​ចង់​រៀប​ចំ​កិច្ច​ពិភាក្សា​លើក​ទី​ពីរ​ជា​មួយ​សហរដ្ឋ​អាមេរិក ប្រហែល​ជា​នៅ​ខែ​ក្រោយ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​ជា​ថ្មី​ដើម្បី​ស្ដារ​ឡើង​ វិញ​នូវ​ការ​ចរចា​ស្ដី​ពី​ការ​រំសាយ​កម្ម​វិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ​របស់ ​កូរ៉េ​ខាង​ជើង។

បើក​សវនាការ​ជម្រះ​ក្ដី​អតីត​មន្ត្រី​នគរបាល​រំលោភ​កូន​ចុង

Posted: 22 Sep 2011 01:57 AM PDT

ភ្នំពេញៈ អតីត​មន្ត្រី​នគរបាល​ម្នាក់ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ត្រូវ​បាន​តុលាការ​បើក​សវនាការ​កាត់​ទោស​ពី​បទ​រំលោភ​កូន​ស្រី​ចុង​របស់​ ខ្លួន អាយុ ១៥​ឆ្នាំ កាល​ពី​ខែ​មិថុនា​ ឆ្នាំ​២០១១​នេះ នៅ​សង្កាត់​ព្រែកតាសេក ខណ្ឌ​ឫស្សីកែវ។

ពលរដ្ឋ​កម្ពុជា​ជិត​៤​សែន​នាក់​បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី

Posted: 22 Sep 2011 01:46 AM PDT

ភ្នំពេញៈ គណៈ​កម្មាធិការ​រៀប​ចំ​ការ​បោះ​ឆ្នោត បាន​ប្រកាស​ឲ្យ​ដឹង​ថា​ ប្រជា​ពលរដ្ឋ​ជិត ៤​សែន​នាក់ បាន​​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​តាម​បណ្ដា​ឃុំ​សង្កាត់​នៅ​ទូទាំង​ប្រទេស​ កម្ពុជា នៅ​ចន្លោះ​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​​២០ ខែ​កញ្ញា​កន្លង​មក​នេះ បើ​ទោះ​បី​ជា​ឃុំ​សង្កាត់​មួយ​ចំនួន កំពុង​ទទួល​រងគ្រោះ​ដោយ​ទឹក​ជំនន់​ក៏​ដោយ។

បំផ្ទុះ​គ្រាប់​បែក​បី​គ្រាប់​ផ្ដាច់​ជីវិត​៦​នាក់​នៅ​ដាហ្កេស្ថាន​របស់​រុស្ស៊ី

Posted: 22 Sep 2011 01:03 AM PDT

ម៉ាខាចកាឡាៈ ប្រភព​ពី​ក្រសួង​មហា​ផ្ទៃ និង​ក្រុម​បះ​បោរ​អ៊ីស្លាម​និយម បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា មនុស្ស ៦​នាក់ បាន​ស្លាប់ និង​យ៉ាង​ហោច ៥០​នាក់​បាន​រង​របួស នៅ​ពេល​គ្រាប់​បែក​បង្កៃ​ក្នុង​រថយន្ត​ចំនួន ៣ បាន​ផ្ទុះ​នៅ​ទីក្រុង​​នៃ​តំបន់​មូស្លីម​ដាហ្កេស្ថាន នៅ​​ភាគ​ខាង​ជើង​នៃ​តំបន់​កូកាស​របស់​រុស្ស៊ី។

សហជីព​ប្ដឹង​ក្រុមហ៊ុន M&V បញ្ឈប់​​កម្មករ​​២០​នាក់

Posted: 22 Sep 2011 12:34 AM PDT

ភ្នំពេញៈ ប្រធាន​សហជីព​សេរី​កម្មករ ដាក់​លិខិត​ទៅ​រដ្ឋ​មន្រ្តី​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ ប្តឹង​នាយក​ក្រុម​ហ៊ុន M&V ក្នុង​ខេត្ត​កំពង់ឆ្នាំង ចំពោះ​ការ​បញ្ឈប់​ថ្នាក់​ដឹក​នាំ​សហជីព និង​កម្មករ​ចំនួន ២០​នាក់ ដោយ​គ្មាន​មូល​ហេតុ។

ប៊ីលហ្គេត​ឈរ​នៅ​លំដាប់​លេខ​១ ខណៈ Soros ជាប់​ក្នុង​បញ្ជី​​មហា​សេដ្ឋី​អាមេរិក​ទាំង​១០​

Posted: 22 Sep 2011 12:26 AM PDT

110922_b02

ញូវយ៉កៈ ទស្សនាវដ្ដី Forbes បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​មហា​សេដ្ឋី​ ប្រចាំ​ឆ្នាំ​២០១១​របស់​ខ្លួន​ថា វិនិយោគិន George Soros ស្ថិត​ក្នុង​វ័យ ៨១​ឆ្នាំ បាន​ជាប់​ក្នុង​​បញ្ជី​ឈ្មោះ​មហា​សេដ្ឋី​ទាំង ១០​របស់​អាមេរិក​ជា​លើក​ដំបូង។

ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​រាប់​រយ​នាក់​សម្រុក​ដក​ប្រាក់​ចេញ​ពី​ធនាគារ

Posted: 21 Sep 2011 11:47 PM PDT

110922_b01

សឹងណាមៈ ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​រាប់​រយ​នាក់​ដែល​មាន​ក្ដី​ព្រួយ​បារម្ភ​នោះ កាល​ពី​យប់​មិញ​បាន​តម្រង់​ជួរ​គ្នា​ដក​ប្រាក់​របស់​ពួក​គេ​ចេញ​ពី​ធនាគារ​ ចំនួន ៧ របស់​កូរ៉​ខាង​ត្បូង ដែល​ធនាគារ​ទាំង​នោះ​បាន​ផ្អាក​ដំណើរ​ការ​របស់​ខ្លួន​ដោយ​សារ​មាន​ក្ដី​ បារម្ភ​អំពី​​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ពួកគេ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!