Koh Santipheap Daily

Koh Santipheap Daily


ព្រឹត្តិការណ៍​​សំ​ខាន់​ៗ​​ពិភពលោក​​កើត​ឡើង​​នៅ​ថ្ងៃ​​២៤​កញ្ញា​​

Posted: 23 Sep 2011 05:59 PM PDT

*ឆ្នាំ​១៦៦៤-សាធារណរដ្ឋ​ហូឡង់​ព្រម​ចុះ​ចាញ់ប្រគល់​ទី​ក្រុង​Amsterdamទៅ​ឲ្យ​ប្រទេស​អង់​គ្លេស​។​ *ឆ្នាំ​១៨៤១-ស្តេច​ស៊ុល​តង់​របស់​ប្រទេស​ព្រុយ​ណេ​ប្រគល់​រដ្ឋ​ឈ្មោះ​ Sarawakទៅ​ចក្រភព​អង់​គ្លេស​។ *ឆ្នាំ​១៨៥២-យន្ត​ហោះ​ដើរ​ដោយ​ម៉ាស៊ីន​ប្រើ​ចំ​ហាយ​ទឹក​លើ​ក​ដំ​បូង​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​វិស្វករ​ជន​ជាតិ​បា​រាំង​ឈ្មោះ​ហង់​រី ហ្ស៊ី​ហ្វា (​Henri Giffard)។​ យន្តហោះ​នេះ​អាច​ហោះ​ហើរ​បាន​ចម្ងាយ​២៧​គីឡូ​ម៉ែត្រ​។​

ការវិភាគ​បាល់ទាត់​អង់គ្លេស​ប្រឺមីញេលីក​ជុំទី6​ក្រុមល្អ៖​ Chelsea,​Liverpool,​Arsenal

Posted: 23 Sep 2011 05:59 PM PDT


ការប្រកួត​បាល់​ទាត់​​​អង់គ្លេស​ប្រឺមីញេ​លីក​​នៅ​ចុង​សបា្តហ៍នេះមាន 9 ប្រកួត ។ ​ក្រុម​ជើង​ខ្លាំង​​ចំនួន​3 គឺ Chelsea, Liverpool និង​​Arsenal ​នឹង​មិន​ធ្វើ​ឱ្យ​​​គ្រូបង្វឹក​​​​អស់សង្ឃឹម​នោះ​ទេ ។ Man City 2 ប្រកួត​ក្នុងផ្ទះ ឈ្នះ​​រហូត គឺ 2-0-0 ស៊ុតបាល់​​បាន 7 គ្រាប់ តែ​គ្មាន​​​របូត​វិញ​សោះ ។ ​ 3 ប្រកួត​​ចុង​ក្រោយ​ស្មើ Napoli 1-1ក្នុង​ផ្ទះ, ​ស្មើ Fulham 2-2 ក្រៅ​ផ្ទះ ​​បន្ទាប់​មក​ឈ្នះ​ Birmingham 2-0 ក្នុង​ផ្ទះ ។

ការទស្សន៍ទាយ​បាល់ទាត់​អាល្លឺម៉ង់ប៊ុន​ដេស្លីហ្គា

Posted: 23 Sep 2011 05:34 PM PDT


ការប្រកួត​បាល់​ទាត់​​​​អាល្លឺម៉ង់​​ប៊ុនដេ​ស្នី​ហ្គា​ ជុំ​ទី7 ​សម្រាប់​​ចុង​សបា្តហ៍​នេះ​មាន 8 ប្រកួត​​។ ក្រុម Schalke, Bayern និង Bremen នឹង​ឈ្នះគូ​ ប្រកួត​ក្នុងទឹកដី ។ Schalke 3 ប្រកួត​​ក្នុងផ្ទះ គឺ 2-0-1 ស៊ុត​បាល់​បាន​ 6 ​គ្រាប់ និងរបូតវិញ 3 គ្រាប់ ។ 3 ប្រកួត​​ចុង​ក្រោយគឺ​លេង​​​ចាញ់ Wolfsburg 2-1 ស្មើ Steaua 0-0 ក្រៅ​ផ្ទះ, បន្ទាប់មក​ចាញ់ Bayern 2-0 ក្នុង​ផ្ទះ ។

Real M ​នឹងបំបាក់ក្រុម​ ចំណូលថ្មី ​Vallecano​ ខណៈ​ ​Barcelona ​និង​ Sevilla ​ល្អជាងក្រុមភ្ញៀវ

Posted: 23 Sep 2011 05:28 PM PDT


ការ​ប្រកួត​បាល់​ទាត់​អេស្ប៉ាញ​ព្រី​មេរ៉ា​លី​ហ្គា​នៅ​ចុង​សប្តាហ៍​នេះ​មាន​9ប្រកួត​។ ក្រុម Real M នឹង​បំបាក់​​ក្រុម​ចំណូល​ថ្មី Vallecano ខណៈ​ Sevilla និង​ Barcelona ល្អ​ជាង​ភ្ញៀវ។ Sevilla 2ប្រកួត​ក្នុង​ផ្ទះ​ឈ្នះ​រហូត​គឺ 2-0-0 ស៊ុត​បាល់​បាន​3គ្រាប់​ និង​​របូត​វិញ​1គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ស្មើ Villarreal 2-2 ក្រៅ​ផ្ទះ​ ឈ្នះ Sociedad 1-0 ក្នុង​ផ្ទះ បន្ទាប​់មក​លេង​ស្មើ Osasuna 0-0 ក្រៅ​ផ្ទះ​។

បាល់ទាត់​អ៊ីតាលីស៊េរី ​A​ Milan ​សុំឈ្នះម្តង ​ខណៈ​ Roma ​និង ​Juventus​ មានប្រវត្តិល្អ​ជាងម្ចាស់ផ្ទះ

Posted: 23 Sep 2011 04:55 PM PDT


ការ​ប្រកួត​បាល់​ទាត់​អ៊ីតាលី​ស៊េរីA ជុំ​ទី​4 សម្រាប់​ចុង​សប្តាហ៍​នេះ​មាន​10ប្រកួត​។ ក្រុម Milan សុំ​ឈ្នះ​ម្តង​ ខណៈ Roma និង​ Juven tus មាន​ប្រៀប​ជាង​គូ​ប្រកួត​។ Bologna បើក​រដូវ​កាល​ថ្មី​3ប្រកួត​គឺ 0-1-2 ស៊ុត​បាល់​​បាន​1គ្រាប់​ និង​របូត​វិញ​5គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Fiorentina 2-0 ក្រៅ​ផ្ទះចាញ់ Lecce 2-0 ក្នុង​ផ្ទះ បន្ទាប់​មក​លេង​ស្មើ Juventus 1-1 ក្រៅ​ផ្ទះ​។

លិខិតថ្លែងអំណរគុណ

Posted: 23 Sep 2011 04:38 AM PDT

ទិដ្ឋភាពេលនៅតុលាការ
ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះ​មហាក្សត្រ ខ្ញុំ​បាទ​ឈ្មោះ ហេង ឈាង មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះលេខ ២៤ ផ្លូវ​៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌ​ទួលគោក​ រាជធានីភ្នំពេញ ។ សូម​គោរព​ថ្លែង​អំណរ​គុណ​ជូន​ចំពោះ អស់ ​លោក​ លោកស្រី​ជាសាស្រ្តា​ចារ្យ​ និស្សិត បញ្ញាវន្ត និង​ប្រជាពលរដ្ឋ​ ដែល​បាន​ចូល​រួម​លើក​ទឹកចិត្ត​ដល់​ខ្ញុំ និងគ្រួសារ​នៅក្នុង​សវនាការ​តុលាការ​កំពូល​កាលពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ២០១១ អស់លោក​ លោកស្រី​ជាទីរាប់អាន សមានចិត្តដ៏ខ្ពង់ខ្ពស់របស់​អស់​លោក​ លោកស្រី​ ធ្វើ​ឱ្យ​ខ្ញុំ​ និងក្រុម​គ្រួសារ​ចងចាំ​មិន​ភ្លេច ហើយ​ខ្ញុំ​សង្ឃឹម​ថា តុលាការកំពូល​នឹងសំរេច​សេចក្តី​ដោយ​យុត្តិធម៌ជាទី​បំផុត​ ព្រោះថាក្នុង​ពេលសវនាការ​ អស់លោក​ លោកស្រី បាន​ស្តាប់លឺហើយថា លោក ឡុង​ ដារ៉ា ដែល​ជា​មេធាវី​របស់​លោកឧកញ៉ា កុក អាន បាន​ទទួល​ស្គាល់​ថា របាយការណ៍របស់​សវនកម្ម​ផ្ទៃក្នុង​របស់​ក្រុម​ហ៊ុន អាន​ កូ ដែល​យក​មក​ធ្វើ​ជាភស្តុតាងប្តឹង​ យើងខ្ញុំថាលួច​ប្រាក់​នេះ​គឺ​មាន​ភាព​មិន​ច្បាស់​លាស់ ទើប​គេ​ត្រូវ​ការ​ឱ្យ​មាន​សវនកម្មឯករាជ្យ​ផ្សេងទៀត ។ ដូច្នេះ​បើ​មេធាវី​សារភាព​ថា ភស្តុតាង​របស់​កូនក្តី​ខ្លួន (លោក​ឧកញ៉ា កុក អាន) មាន​ភាព​មិន​ច្បាស់​លាស់​ទៅ​ហើយ​នោះ​តុលាការ​កំពូល​គប្បី​ពិចារណា​ និង​សំរេច​សេចក្តី​ឱ្យ​យើង​ខ្ញុំ​បាន​នៅ​ក្រៅ​ឃុំ​ជាមិនខាន ។

​ទឹកជំនន់​កំពុងតែ​​កាត់​ផ្តាច់​ផ្លូវ​ថ្នល់ និង​ជន់លិច​​ដំណាំ​ស្រូវ​​​​រាប់ពាន់​ហិក​តា​

Posted: 23 Sep 2011 03:35 AM PDT

ទិដ្ឋភាពទឹកជំនន់នៅកំពង់ចាម
ខេត្ត​កំពង់ចាម ៖ នៅព្រឹកថ្ងៃទី​​​​​២៣ កញ្ញា ​តាម​​​​ការ​អះអាង​​​​របស់​មន្ទីរ​​​ធនធានទឹក​​​ និង​ឧតុនិយម​​​ខេត្ត ទឹក​ទន្លេ​មេគង្គ បានឡើង​​​ដល់​កម្រិត​​​​កម្ពស់​​​១៥,៦៧​ម៉ែត្រ​​ ធ្វើ​​ឱ្យ​​​​ស្រុក​មួយ​ចំនួន​ដែល​នៅជាប់​​​តាមដង​​ទន្លេ​​រង​ការ​លិច​លង់​​ ​រួម​មាន​​​ដូចជា ​​ស្រុកស្ទឹង​​ត្រង់ ក្រូចឆ្មារ ​​កំពង់សៀម ​កោះសូទិន ​ត្បូងឃ្មុំ ​​កង​មាស និង​ស្រីសន្ធរ ​​ដោយ​ប៉ះពាល់​​ដំណាំ​ស្រូវ​​​វស្សា​​ចំនួន​​​​១០.០២២​ហិកតា ​​​និង​ខូច​ខាត​​ទាំង​ស្រុង​ចំនួន​​៣.២១៩

សាលា​ឧទ្ធរណ៍​សម្រេច​​តម្កល់​​​សាល​ក្រម​សាលា​ដំបូង​​សំណុំរឿង​​លោកស្រី​​សេង ច័ន្ទ​ដា​ ​​​ភរិយា​របស់​លោក​ឧកញ៉ា​ខូវ​ ជីលី ​

Posted: 23 Sep 2011 03:01 AM PDT

ភរិយាលោកខូវ​ ជីលី
រាជធានីភ្នំពេញ​​​​ ៖ ​សាលា​ឧទ្ធរណ៍​​​បាន​​​​​ប្រកាស​សាល​ដីកា​​​​សម្រេច​​​​តម្កល់​​សាល​ក្រម​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​លើសំណុំ​រឿង​​​ព្រហ្ម​ទណ្ឌ​លោកស្រី​​សេង ច័ន្ទដា​ ​ភរិយារបស់​​​លោក​ឧកញ៉ា​ខូវ ជីលី ​ដែលមានរឿង​ចម្រូង​ចម្រាស់​​​ពីបទ​ប៉ុនប៉ង​​មនុស្សឃាត​​ និង​រំលោភ​​​​សេព​សន្ថវៈ​​ទៅលើលោកស្រី​​​​ស៊ុន សុថា ភរិយា​របស់​លោក​​ទេសរដ្ឋមន្ត្រី​​​​ស៊ុន ​ចាន់ថុល ​​កាលពី​វេលា​ម៉ោង​​​​៤​រសៀល​​ថ្ងៃទី​​​​​​២៣ កញ្ញា ​​​២០១១ នេះ​ មានន័យ​ថា

កីឡា​បេស្បល​នៅកម្ពុជា​​ត្រៀម​ខ្លួន​​​សម្រាប់​​​ ការ​ប្រកួត​​ស៊ីហ្គេម​​​នៅ​ប្រទេសឥណ្ឌូស៊ីឆ្នាំនេះ

Posted: 23 Sep 2011 02:44 AM PDT

ការធ្វើសន្និសីទ​កាសែតស្តី​​ពីការត្រៀម​ប្រកួត​កីឡាបេស្បល
រាជធានីភ្នំពេញ ៖ កីឡា​បេស្បល​កម្ពុជា​​ត្រៀម​​បង្ហាញ​មុខ​សាជាថ្មី​ម្តង​ទៀត ​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​នៃ​ការ​​ប្រកួត​​កីឡា​ស៊ីហ្គេម​​លើក​ទី​២៦ នៅ​ប្រទេស​ឥណ្ឌូណេស៊ី​​ឆ្នាំ​២០១១នេះ ។ បេស្បល​គឺជា​វិញ្ញា​សាថ្មី​សុទ្ធ​​ក្នុង​ចំណោម​វិញ្ញា​សា​កីឡា​ជាច្រើន​ទៀត​​នៅក្នុងប្រទេស​កម្ពុជា ដែលវិញ្ញាសា​​កីឡា​មួយនេះ​ត្រូវបាន​បង្កើតឡើង ​​​ដោយ​​លោកចូ ឃុត ​អាណិក​ជន​

លោក​ស្រី​​កា​ឡា​ព្រូ​នី​​ប្រសូត​​បុត្រ​ថ្ងៃ​ទី​3​ តុលា​

Posted: 23 Sep 2011 02:33 AM PDT

លោក​ស្រី​​កាឡា​ព្រូនី​​បង្ហាញ​ផ្ទៃ​ពោះ​​ចំពោះ​សាធារណ​ជន​
លោក​ប៉ាល់​ សា​កូ​ហ្ស៊ី ឪពុក​របស់​ប្រធានា​ធិបតី​បារាំង​ លោក​នី​កូឡាស់​ សា​កូ​ហ្ស៊ី ​ឱ្យ​ដឹង​ថា កូន​ប្រសា​លោក​គឺ​ស្ត្រី​ទី​មួយ​បារាំង​លោក​ស្រី​កា​ឡា​ព្រូ​នី​ត្រូវ​ឆ្លង​ទន្លេ​នា​ថ្ងៃ​ទី​៣ តុលា ខាង​មុខ​នេះ​ដោយ​នោះ​ជា​កូន​ទី​២​របស់​លោក​ស្រី​ និង​ជា​កូន​ដំបូង​ជាមួយ​ប្រធានា​ធិបតី​បារាំង​។

បុរស​ជន​ជាតិ​​​​អង់​គ្លេស​ម្នាក់ស្រវឹង​ស្រា ដើរ​​​លង់​ទឹក​ជំនន់​​​​ស្លាប់ ស្រប​ពេល​ដែល ស្ថានភាពជំនន់​ទឹក​ភ្លៀង​​ក្នុងដង​ស្ទឹង​​​ខេត្ត​សៀមរាប​​​ជន់​លិច​​ជា​លើក​ ​​ទី​២​

Posted: 23 Sep 2011 02:31 AM PDT

សពជនបរទេស
​ខេត្តសៀមរាប​​​​​ ៖ ​ភូមិសាស្ត្រ​​មួយ​ចំនួន​​​ស្ថិតនៅប៉ែក​​​​ខាង​លិច​​​ និង​ខាងកើត​​​​ស្ទឹង​​ ​​ក្នុង​សង្កាត់​ចំនួន​​​​៤នៃ​​ក្រុង​ទេសចរណ៍​​​ខេត្ត​សៀមរាប ​​ត្រូវ​​​បានគេ​​សង្កេត​ឃើញ​ជំនន់ទឹក​ភ្លៀង​ ហូរ​ច្រាល​​​​ចេញពី​ក្នុង​​​ដង​ស្ទឹងបាច​ហាច ​ជន​់​លិច​​សាជាថ្មី​​ម្តងទៀត ​នា​ព្រឹក​​​ថ្ងៃទី​​២៣ កញ្ញា ​២០១១ ​បាន​បណ្តាល​​​ឱ្យ​បុរស​​​ជនជាតិ​​​អង់​គ្លេស​ម្នាក់​បាន​​ស្លាប់បាត់​ បង់ជីវិត ដោយសារលង់ទឹក​​។​

ស្ថានទូត​​អង់​គ្លេស​​បន្ត​ការ​ងារ​​របស់​ខ្លួន​ជា​មួយ​សាលា​ក្តី​​ខ្មែរ​ក្រហម

Posted: 23 Sep 2011 02:29 AM PDT

រាជធានីភ្នំពេញ ៖ លោក​ឯក ថា ​អ្នក​នាំ​ពាក្យ​ និង​ជា​អនុ​ប្រធាន​​នាយក​​ដ្ឋាន​ព័ត៌​​មាន​នៃ​អង្គ​ភាពព័ត៌​មាន និង​ប្រតិ​កម្ម​​រហ័ស​​ទីស្តី​​ការ​គណៈ​រដ្ឋ​មន្ត្រី​បាន​ប្រាប់​ឱ្យ​ដឹងថា លោក​ Andrew MACE មាន​ប្រសាសន៍​ថា ​ស្ថាន​ទូត​​អង់​គ្លេស​ នឹង​បន្ត​​ការ​​ងារ​សហ​ប្រតិ​បត្តិ​ការ​​ដ៏​សកម្ម​ជា​មួយ​សាលា​ក្តី​​ខ្មែរ​ ក្រហម ។ ​រ​ដ្ឋា​ភិបាល​​អង់​គ្លេស នឹងសម្លឹង​​មើល​ទៅ​អនាគត​​​ និង​ជួ​យ​​រាជ​រដ្ឋា​ភិបាល​កម្ពុជា

ប្រទេសជប៉ុន និង​សហរដ្ឋអាមេរិក​​ព្រម​ព្រៀង​បន្តអភិវឌ្ឍន៍​សម្ព័ន្ធមិត្ត​របស់​ខ្លួន

Posted: 23 Sep 2011 02:29 AM PDT

លោកនាយករដ្ឋមន្ត្រីជប៉ុនYoshihiko Noda និងលោកប្រធានាធិបតីអាមេរិកBarack Obama បានព្រមព្រៀងគ្នាក្នុង​ការ​បង្កើនសម្ព័ន្ធ​ភាពនៃប្រទេសទាំង​ពីរបន្តទៅមុខ​ទៀត។ ក្នុង​ជំនួប​លើក​ដំបូងក្នុងទីក្រុងញូវយ៉ក មេ​ដឹក​នាំទាំង​ពីរក៏បានព្រមព្រៀង​បន្តកិច្ចខិត​ខំប្រឹង​ប្រឹងលើ​​ផែនការ​​រកទីតាំងសម្រាប់​មូល​ដ្ឋាន​កង​ទ័ព​អាកាស​

សាលា​ក្តី​​ប្រកាស​ពី​ការ​​បំបែក​​កិច្ច​​ដំណើរ​ការ​​នីតិវិធីក្នុង​សំណុំរឿង​​០០២

Posted: 23 Sep 2011 02:28 AM PDT

រាជធានីភ្នំពេញ​​​​ ៖ ​អង្គបុរេ​ជំនុំជម្រះ​​សាលា​ដំបូង​​នៃ​សាលា​ក្តីខ្មែរក្រហម​​​​ កាលពី​ថ្ងៃទី​​​២២ កញ្ញា ​​​២០១១ បាន​ប្រកាស​ថា ​សាលាក្តី​​​បាន​​សម្រេច​​​បំបែក​កិច្ច​​ដំណើរការ​​​​នីតិ​វិធី​​​ក្នុង​ សំណុំរឿង​​​០០២ ជា​ផ្នែក​​​តូចៗ ដើម្បី​​ជំនុំ​ជម្រះ​​ និង​វិនិច្ឆ័យ​​​ដាច់ដោយ​ឡែក​​ពីគ្នា​។ ​​អង្គ​ជំនុំ​ជម្រះ​​​សាលា​ដំបូង​សូមប្រកាស​ផងដែរថា ​កម្ម​វត្ថុ​​​​នៃការ​ជំនុំជម្រះ​​​នៅ​ដំណាក់កាល​ដំបូងនេះ​ជា​មូលដ្ឋាន​​ គឺពាក់ព័ន្ធ​​​នឹងការ​ផ្លាស់ប្តូរ​​ទីលំនៅ​​​របស់​ប្រជាជន​​ដោយបង្ខំ

វេទិកា​អារ៉ាប់-​ចិន ​ដើម្បីពង្រីក​ទំនាក់​ទំនង​​ពាណិជ្ជកម្ម

Posted: 23 Sep 2011 02:27 AM PDT

វេទិកា​ពាណិជ្ជកម្មនិងសេដ្ឋកិច្ច​អារ៉ាប់-​​ចិន​លើកទី២ បានបើកដំណើរការ​កាលពី​ថ្ងៃពុធ ទី​២១ កញ្ញា ដើម្បីរឹតប​ន្តឹង​ទំនាក់ទំនង​ពាណិជ្ជ​កម្ម​និងសេដ្ឋកិច្ចរវាងរដ្ឋអារ៉ាប់​និងប្រទេសចិន។ អ្នកប្រឹក្សា​នយោបាយកំពូល​ចិន Jia Qinglin ដែលជាប្រធាន​គណៈ​កម្មាធិ​ការ​ជាតិ​នៃ សន្និសី​ទក្រុមប្រឹក្សា​នយោបាយ​​ចិន​បានបើក​កម្ម​

លោកស្រីស៊ូជី​ ជំរុញឲ្យ​ពិភពលោក​​តាម​ដានប្រទេសភូមា

Posted: 23 Sep 2011 02:24 AM PDT

មេដឹកនាំគាំទ្ររបបប្រជាធិបតេយ្យរបស់ប្រទេសភូមាឬមីយ៉ាន់ម៉ា អ៊ុង សានស៊ូជី កាល​ពី​ថ្ងៃ​ពុធ ទី២១ កញ្ញា បាន​ជំរុញ​ឱ្យ​ពិភពលោក កុំ​បោះ​បង់​ការតាមដានលើប្រទេសរបស់​លោក​ស្រី ហើយ​អ្វីដែលលោកស្រីនិយាយគឺជាជំហាន​តូច​ដំបូងទៅរកសេរីភាព។

​ទិវា​គ្មាន​​រថយន្ត​​​​ត្រូវបាន​​​ប្រារព្ធ​​​ធ្វើ​នៅ​​ទីក្រុង​​ជា​ច្រើន​​របស់​ចិន​

Posted: 23 Sep 2011 02:20 AM PDT


​នៅប្រទេស​​​ចិន​ កាលពី​ថ្ងៃទី​២២ កញ្ញា ​​មាន​រៀបចំ​​ធ្វើ​ទិវាគ្មាន​​រថយន្ត​ក្នុងប្រទេស​នេះ ដោយ​មាន​មនុស្ស​ចូលរួមយ៉ាង​ច្រើនកុះករ​។​ ក្នុង​ទិវា​គ្មាន​​​រថយន្តនេះមានការ​ដើរ​ហែក្បួន​​​តាមដង​វិថី​​​​នៃ​​ទីក្រុង​​​ទាំងឡាយ​​​ ហើយ​​​​មនុស្ស​ម្នានាំគ្នា​​ជិះកង់​​ក្នុង​​​ទិវានេះ ។

អចលនទ្រព្យអាមេរិក​កើនឡើង៧,៧ ​ភាគរយក្នុងខែសីហា

Posted: 23 Sep 2011 02:16 AM PDT

ការលក់អចលនទ្រព្យបានបន្ត​កើនឡើងជិត ៨ភាគរយក្នុងសហរដ្ឋអាមេរិក​​នា​​ខែសីហា។​ នេះបើតាមសមាគម​ឧស្សាហកម្មធំៗ​បាន​និយាយ​​​កាលពី​ថ្ងៃពុធ ស្របពេលអតិថិជនព្យាយាម​រឹត​បន្តឹងឥណទានរបស់ខ្លួននិងបរិយាកាស​​សេដ្ឋ​កិច្ច​​​​មានសភាព​អាប់អួ។

ស្រុក​ចំនួន​៤​តាម​ដង​ស្ទឹង​សែន​បាន​ជន់​លិច​

Posted: 23 Sep 2011 02:08 AM PDT

ទិដ្ឋភាពទឹកជំនន់
ខេត្ត​ព្រះ​វិហារ​ ៖ នៅ​ភូមិសាស្ដ្រ​ខេត្ដព្រះ​វិហារ ពិសេស​គឺ​នៅ​តាម​បណ្ដោយ​ជួរ​ភ្នំ​ដងរែក​អស់​រយៈពេល​ជាង​១​សបា្ដហ៍​កន្លង​ មកនេះ ​ភ្លៀង​បាន​ធ្លាក់​យ៉ាង​ខ្លាំង​ជាប់​ៗ​គ្នាចាប់​ពី​​ចំណុច​មុំ​បីរហូត​ដល់​ ព្រំប្រទល់​ខេត្ដឧត្ដរ​មាន​ជ័យចម្ងាយ​ប្រហែលជាង២០០​គ​ីឡូម៉ែត្រ​បាន​ហូរ​ ធ្លាក់​មក​រក​ក្បាល​ស្ទឹង​សែនដែល​មាន​តែ​ច្រក​មួយ​​ទើប​ពេល​នេះបណ្ដាល​ឱ្យ​ ទឹកស្ទឹងសែន​ជន់​ជោរបែក​វាល

សម្តេច​តេជោ​ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​​ជាមួយ​​​រដ្ឋមន្ត្រី​​​ក្រសួងការ​ពារ​ជាតិថៃ​

Posted: 23 Sep 2011 02:08 AM PDT

រាជធានីភ្នំពេញ​​​​ ៖ ​សម្តេច​​តេជោ​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានអនុ​ញ្ញាត​ទទួល​​ជួប​ពិភាក្សា​ការ​ងារជា​មួយ​​លោក​​យុទ្ធ​​សាក់ ​​សា​ស៊ី​ប្រាផា រដ្ឋមន្ត្រី​ក្រសួង​​ការពារជាតិ​ថៃ នា​វេលា​ម៉ោង​៤រសៀល​​ថ្ងៃទី​​​​​២៣ កញ្ញា ​​២០១១ ​នេះ​​នៅ​​វិមានសន្តិភាព​ទីស្តី​ការនាយក​រដ្ឋ​មន្ត្រី​ ខណៈ​​លោក​​រដ្ឋមន្ត្រី​​​​ការពារជាតិ​រ​ូបនេះ​​​ទើប​ឡើង​កាន់​តំណែង​​​​ថ្មី ​ហើយត្រូវ​​មក​បំពេញ​​ទស្សនកិច្ច​​​ និងសម្តែង​​ការ​​​គួរសម​​​តាមបណ្តា​​​ប្រទេស​ជិត​ខាង​។

មានគ្រោះរញ្ជួយដី​៦,៨រ៉ិចស្ទ័រនៅ​​Tonga

Posted: 23 Sep 2011 02:07 AM PDT

មានគ្រោះរញ្ជួយដីកំរិត៦,៨រ៉ិចស្ទ័របានកើត​​ឡើងក្នុងប្រទេសTonga នាវេលាម៉ោង១២ និង៧នាទី៤វិនាទី ថ្ងៃសុក្រ ទី២៣ កញ្ញា នេះ​បើ​តាមការស្ទង់ភូមិសាស្ត្រ​របស់សហរដ្ឋអាមេរិក។

​មន្ត្រី​ចិន ​និងកូរ៉េ​ ជួបពិភាក្សា​​​​គ្នាលើ​បញ្ហា​​​​នុយ​ក្លេអ៊ែរ​

Posted: 23 Sep 2011 02:05 AM PDT

ប្រេសិតនុយក្លេអ៊ែរជាន់ខ្ពស់របស់ប្រទេស​ចិន ​បានជួប​ដាច់​ដោយឡែកជាមួយមន្ត្រីមកពី​ប្រទេសកូរ៉េទាំងពីរក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃ ព្រហស្បតិ៍ ទី២២ កញ្ញា។ នេះជាផ្នែកមួយបង្ហាញពីការខំប្រឹងប្រែងរបស់​ប្រទេសចិន ដើម្បី​ជា​ស្ពាន​ឆ្ពោះ​ទៅដំណើរ​​ការឡើងវិញនា​ពេល​ណាមួយក្នុងឆ្នាំនេះនៃ​កិច្ច​ចរចា៦ភាគី លើ​បញ្ហាកម្មវិធីនុយក្លេអ៊ែរកូរ៉េខាង​ជើង។

ក្មេងស្រីអាយុ6ឆ្នាំរងការរំលោភពីឪពុក និងជីតារបស់​ខ្លួន

Posted: 23 Sep 2011 02:01 AM PDT

គំនូរ​របស់​ក្មេង​ស្រី ៖ ម្តាយ​របស់​នាង (ឆ្មេង) នាង និង​ជីតា​របស់​នាង
តាម​ប្រភព​ពី ​Oriental Daily​ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ២៣ កញ្ញា បាន​ឱ្យ​ដឹងថា ក្មេង​ស្រី​អាយុ​៦​ឆ្នាំ​ម្នាក់​​ នៅ​ទី​ក្រុង​ហុង​កុង ត្រូវ​រង​នូវ​ការ​រំលោភ​សេព​សន្ថវៈ​ពី​សំណាក់​ឪ​ពុក​ និង​ជី​តា​របស់​ខ្លួន។ ប្រភព​ដដែល​បាន​បន្ត​ថា ឪពុក​ និង​ជី​តា​របស់​ក្មេង​ស្រីរង​គ្រោះ​​រូប​នោះ​បាន​ស្ទាប់​អង្អែល និង​ថើប​រាង​កាយ​របស់​នាង ហើយ​បាន​យក​ម្រាម​ដៃ​របស់​ពួក​គេ​ស៊ក​ចូលប្រដាប់​ភេទ​របស់​នាង។ ជន​សង្ស័យ​មាន​អាយុ​៣៩​ឆ្នាំ ជា​ឪពុក និង​ម្នាក់​ទៀត​អាយុ៧៣​ឆ្នាំ ត្រូវ​ជា​ជីតា ត្រូវ​បាន​ចាប់​ខ្លួន ហើយ​ត្រូវ​ប៉ូលិស​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ​ដោយ​បង់​ប្រាក់​ធានា និង​មិន​ទាន់​សម្រេច​ធ្វើ​ការ​ស៊ើប​អង្កេត​នៅ​ឡើយ។

G20 ពិភាក្សា​លើបញ្ហា​ឥណទាន​អឺរ៉ុប

Posted: 23 Sep 2011 02:00 AM PDT

រដ្ឋមន្ត្រីហិរញ្ញវត្ថុនិងធនាគារកណ្តាលនៃក្រុម ប្រទេសអភិវឌ្ឍន៍​ចំនួន​២០ និងប្រទេសដែល​មាន​សេដ្ឋ​កិច្ចងើបឡើងនិងចាប់ផ្តើមជជែក​ពី​បញ្ហា​​ឥណទាន​នៅក្នុង​ទី​ក្រុងវ៉ាស៊ីន​តោន កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី២២ កញ្ញា​។

កញ្ឆាមាន​អត្ថ​ប្រយោជន៍​​ជួយ​​កាត់​បន្ថយ​​ការ​ឈឺ​ចាប់​​ដោយ​ជំ​ងឺ​​បាក់​ស្បាត​​ផ្លូវ​ចិត្ត​

Posted: 23 Sep 2011 01:48 AM PDT


អ្នក​វិទ្យា​សាស្ត្រ​បាននិយាយថា កញ្ឆា​អាច​​ជួយ​កាត់​បន្ថយ​រោគ​សញ្ញា​នៃ​ជំ​ងឺ​បាក់​ស្បាត​ផ្លូវ​ចិត្ត​​ ឬស្មារតី​(Posttraumatic stress disorder)​ដរាប​ណា​វា​ត្រូវ​បាន​​ប្រើ​ឲ្យ​បាន​រួស​រាន់​និង​គ្រប់គ្រាន់​។ ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យា​ល័យ​Haifa University ប្រទេស​អ៊ីស្រា​អែល​បាន​រក​ឃើញ​ថា Cannabinoids​ (សមាស​ធាតុ​សកម្ម​មាន​នៅ​ក្នុង​កញ្ឆា​)

ទន្លេ​សាបឡើង​ខ្ពស់​១០,៨៤ម៉ែត្រ​ ខណៈ​ប្រកាស​អាសន្ន​១១ម៉ែត្រ

Posted: 23 Sep 2011 01:43 AM PDT

ទិដ្ឋភាពទឹកឡើងនៅតាមទន្លេសាប​
ខេត្តកំពង់ឆ្នាំង ៖ ស្ថានភាព​ទឹកភ្លៀង​​បាន​ធ្លាក់​​ជាប់ៗគ្នា​រយៈ​ពេល៣​ថ្ងៃ​​កន្លងទៅ​នេះ រួមផ្សំ​នឹង​ទឹក​​ទន្លេ​​មេគង្គ​ផង​ធ្វើ​​ឱ្យ​ទឹកទន្លេសាប​​បាន​ហក់​​ឡើង​​​ យ៉ាង​ខ្លាំង​ផង​ដែរ ។​​​ ដោយឡែក​ទឹកទន្លេ​​នៅ​ខេត្ត ​កំពង់ឆ្នាំង​​ខ្វះ​តែកម្ពស់​០,១៦​ម៉ែត្រទៀត​នឹង​ត្រូវប្រកាសអាសន្ន​​តាមការ ​កំណត់ គឺ​​១១ម៉ែត្រ ​​។ ​

សំណុំរឿង​​លោកស្រី​​សេង ចិន្តា ​​​ភរិយា​របស់​លោក​ឧកញ៉ា​ខូវ​ ជីលី ​សាលា​ឧទ្ធរណ៍​​នឹងប្រកាស​ម៉ោង​​​៤​រសៀលនេះ​

Posted: 23 Sep 2011 01:41 AM PDT

ភរិយាលោកខូវ ជីលី
រាជធានីភ្នំពេញ​​​​ ៖ ​សាលា​ឧទ្ធរណ៍​​គ្រោង​នឹង​​​​ប្រកាស​សាល​ដីកា​​​​សម្រេច​​​ទោស​​​លើសំណុំ​ រឿង​​លោកស្រី​​សេង ចិន្តា ​ភរិយារបស់​​​លោក​ឧកញ៉ា​ខូវ ជីលី ​ដែលមានរឿង​ចម្រូង​ចម្រាស់​​​ពីបទ​ប៉ុនប៉ង​​មនុស្សឃាត​​ និង​រំលោភ​​​​សេព​សន្ថវៈ​​ទៅលើលោកស្រី​​​​ស៊ុន សុថា ភរិយា​របស់​លោក​​ទេសរដ្ឋមន្ត្រី​​​​ស៊ុន ​ចាន់ថុល ​នៅវេលា​ម៉ោង​​​​៤​រសៀល​​ថ្ងៃទី​​​​​​២៣ កញ្ញា

សង្គ្រាម​ប៉ាកា​​នៅ​អង់​គ្លេស​​ក្រោយ​ការ​​ប្រយុទ្ធ​រវាង​​កុមារ​2នាក់​​ក្នុង​ទ្រុង​មួយ​

Posted: 23 Sep 2011 01:39 AM PDT

ការ​ប្រយុទ្ធ​​គ្នា​រវាង​​កុមារ​២​នាក់​​ក្នុង​ទ្រុង​មួយ​
ការ​រៀប​ចំ​ការ​ប្រយុទ្ធ​គ្នា​ក្នុង​ទ្រុង​មួយ​រវាង​កុមារ​២​នាក់​នៅ​មុខ​ពួក​មនុស្ស​ពេញ​វ័យ​ក្នុង​ទី​ក្រុង​ប្រេស្តុន​ភាគ​ពាយ័ព្យ​អង់​គ្លេស​កាល​ពី​ថ្ងៃ​ទី​២២ កញ្ញា ញ៉ាំង​ឱ្យ​មាន​ប្រតិ​កម្ម​ដោយ​ក្តៅ​ក្រហាយ។ សម្រាប់​ប៉ូលិស​និយាយថា ​ពុំ​មាន​អ្វី​ខុស​ច្បាប់​ចំពោះ​ការ​ប្រយុទ្ធ​​នេះ​ឡើយ។

វីដេអូ​​រួមរ័ក​របស់​​​គូ​សង្សារ​វ័យ​ក្មេង​​​​ដែលបង្ហោះ​​​នៅលើ Facebook ត្រូវ​បាន​រក​ឃើញ​​​ហើយ​

Posted: 23 Sep 2011 01:08 AM PDT

រូបថតក្នុងវីដេអូឃ្លីប
រាជធានីភ្នំពេញ​​​​ ៖ ​គូស្នេហ៍​វ័យក្មេង​​​រួម​រ័ក ហើយថត​ជាខ្សែ​​អាត់វីដេអូ​​បង្ហោះ​​តាមទំព័រ Facebook បង្ក​ឱ្យមានការ​​ភ្ញាក់​ផ្អើល​​​​ដល់​មនុស្ស​ម្នា​ជាច្រើន​​​ស្រទាប់​តាមដាន ​ ស្វែង​រក​​រូបភាព​​អាសអាភាស​​​នោះយ៉ាង​​អន្ទះអន្ទែង (ស្វែង​រក​ប្រ៉ូ​ហ្វាល់ ឬ​​អាសយដ្ឋាន) កាលពីជាង​មួយ​​សប្តាហ៍​មុន ​​ឥឡូវ​នេះ​​​​មាន​គេរកឃើញ​​ខ្សែ​អាត់វីដេអូ​​នោះ ហើយ (រូបភាព​វីដេអូ ឬ​ប៉្រូហ្វាល់ អាសយ​ដ្ឋាន) ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​។​

ការ​ស្ងាប​ជួយ​​ធ្វើ​ឱ្យ​ខួរ​​ក្បាល​ចុះ​​ត្រជាក់​

Posted: 23 Sep 2011 12:59 AM PDT


បណ្តា​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា ការ​ស្ងាប​ពិត​ជា​មាន​ប្រយោជ​ន៍​ដោយ​វា​អាចជួយ​ឲ្យ​ខួរ​ក្បាល​ចុះ​ត្រជាក់​ ហើយ​ថា​ការ​ស្ងាប​វា​ផ្លាស់​ប្តូរ​ពី​រដូវ​កាល​មួយ​ទៅ​រដូវ​កាល​មួយ​ទៀត​។ អ្នក​វិទ្យា​សាស្ត្រ​របស់​សាកលវិទ្យា​ល័យ​​ Princeton University នៅ​រដ្ឋ​ញូវ​ជើ​ស៊ី​សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​ថា ការ​ស្ងាប​អាច​ដើ​រតួ​នាទី​ក្នុង​នាម​ជា​យន្ត​ការ​និយ័ត​កំ​ដៅ​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!