The Phnom Penh Post - KHMER: “ទេសចរបរទេស ២០០ នាក់ជាប់ក្នុងទឹកជំនន់” plus 9 more |
- ទេសចរបរទេស ២០០ នាក់ជាប់ក្នុងទឹកជំនន់
- រដ្ឋមន្ត្រីការពារជាតិថៃមកដល់កម្ពុជាថ្ងៃនេះ
- អ.វ.ត.ក បំបែកសំណុំរឿង០០២...
- ២០ថ្ងៃមកចុះឈ្មោះបោះឆ្នោតជិត៣៨ម៉ឺននាក់
- យុវជនគណបក្សសមរង្ស៊ីប្តឹងស្ថាប័នរដ្ឋប្រើហិង្សាលើខ្លួន
- ចំណូលរបស់កំពង់ផែស្វយ័តព្រះសីហនុកើនឡើងជាង១៦ភាគរយ៨ខែ២០១១
- ការប្តេជ្ញាចិត្តសាជាថ្មីរបស់អាមេរិក នឹងជំរុញកម្ពុជាទៅជាសមាជិកEITI
- អាគីណូ៖ ហ្វីលីពីន កំពុងផ្លាស់ប្តូរ
- កម្ពុជានឹងរៀបចំសន្និសីទដ៏ធំមួយដើម្បីផ្សព្វផ្សាយស្តីពីវិស័យអេកូទេសចរណ៍
- តើអ្នកមានគម្រោងអ្វីនៅថ្ងៃបុណ្យភ្ជុំបិណ្ឌធំនេះ?
ទេសចរបរទេស ២០០ នាក់ជាប់ក្នុងទឹកជំនន់ Posted: 22 Sep 2011 10:07 PM PDT ភ្នំពេញៈ យ៉ាងហោចណាស់ មានភ្ញៀវទេសចរបរទេស ប្រមាណ ២០០ នាក់ ត្រូវបានជាប់កុន និងមនុស្សម្នាក់បានស្លាប់ នៅប្រាសាទបន្ទាយស្រី ក្នុងខេត្តសៀមរាប នៅពេលដែលទឹកជំនន់បានកើនឡើងភ្លាមៗ យ៉ាងឆាប់រហ័សកាលពីម្សិលមិញ ខណៈកម្ពស់ទឹកនៅក្នុងអាងបឹងទន្លេសាប បានកើនឡើង ហើយបណ្តាខេត្ត-ក្រុងជាច្រើនទៀតកំពុងបន្តជន់លិច ។ |
រដ្ឋមន្ត្រីការពារជាតិថៃមកដល់កម្ពុជាថ្ងៃនេះ Posted: 22 Sep 2011 10:07 PM PDT ភ្នំពេញៈ លោក យុទ្ធថាសាក់ សាស៊ីប្រាផា រដ្ឋមន្រ្តីការពារជាតិថៃ នឹងមកដល់រាជធានីភ្នំពេញ នៅថ្ងៃសុក្រនេះ ក្នុងដំណើរទស្សនកិច្ចផ្លូវការ រយៈពេល ១ ថ្ងៃ ជាការត្រួសត្រាយផ្លូវក្នុងការស្វែងរកដំណោះស្រាយលើបញ្ហា ជម្លោះព្រំដែន ក្បែរប្រាសាទព្រះវិហារ ដែលបានអូសបន្លាយអស់រយៈពេលប្រមាណជា ៤ ឆ្នាំមក ហើយនោះ។ |
អ.វ.ត.ក បំបែកសំណុំរឿង០០២... Posted: 22 Sep 2011 10:06 PM PDT ភ្នំពេញៈ ការផ្លាស់ទីលំនៅទាំងបង្ខំក្នុងអំឡុងការជម្លៀសចេញពីរាជ ធានីភ្នំពេញ ការរំលោភបំពាន និងការស្លាប់ដោយសារការអត់បាយ ការរស់នៅជាសហករណ៍ ការធ្វើទារុណកម្ម និងការប្រហារជីវិតនៅមណ្ឌលសន្តិសុខអំពើប្រល័យពូជសាសន៍ទៅលើ ជនជាតិអ៊ិស្លាមនិងវៀតណាម រួមទាំងការជម្លៀសប្រជាជនទាំងបង្ខំក្នុងអំឡុងពេលជិតដួល រលំនៃរបបនេះនឹងទំនងជានាំឲ្យមានសវនាការកាត់ក្តីចំនួនប្រាំ។ |
២០ថ្ងៃមកចុះឈ្មោះបោះឆ្នោតជិត៣៨ម៉ឺននាក់ Posted: 22 Sep 2011 10:06 PM PDT ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានប្រកាសឲ្យដឹងពី លទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១១ ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី១ មកដល់ថ្ងៃទី២០ ខែកញ្ញា មានប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើងចំនួន ៣៧៥.១២៩នាក់ ស្មើនឹង៧៨,៨០ភាគរយ នៅទូទាំងប្រទេស នាំគ្នាមកចុះឈ្មោះថ្មី បើទោះជាឃុំ-សង្កាត់មួយចំនួនទទួលរងដោយទឹកជំនន់ជន់លិចក្តី។ |
យុវជនគណបក្សសមរង្ស៊ីប្តឹងស្ថាប័នរដ្ឋប្រើហិង្សាលើខ្លួន Posted: 22 Sep 2011 10:05 PM PDT ភ្នំពេញៈ ពាក់មួកខូវប៊យ និងស្លៀកខោខូវប៊យដូចលោក Ronaldino បុរសវ័យក្មេងម្នាក់ដែលកំពុងដើរតាមដងផ្លូវមានមនុស្សកកកុញក្នុង រាជធានី មានទឹកមុខដូចយុវវ័យកម្ពុជាដទៃទៀតដែរ តែយុវជនរូបនេះបានដាក់ពាក្យបណ្តឹងប្រឆាំងស្ថាប័នរដ្ឋ ពីបទប៉ុនប៉ងធ្វើមនុស្សឃាត។ |
ចំណូលរបស់កំពង់ផែស្វយ័តព្រះសីហនុកើនឡើងជាង១៦ភាគរយ៨ខែ២០១១ Posted: 22 Sep 2011 10:05 PM PDT ព្រះសីហនុៈ ចំណូលរបស់កំពង់ផែស្វយ័តព្រះសីហនុ (SPA) បានកើនឡើងជាង១៦ភាគរយ ក្នុងរយៈពេល៨ខែដំបូង ឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំមុន។ នេះបើតាមអគ្គនាយក SPA ។ |
ការប្តេជ្ញាចិត្តសាជាថ្មីរបស់អាមេរិក នឹងជំរុញកម្ពុជាទៅជាសមាជិកEITI Posted: 22 Sep 2011 10:05 PM PDT ភ្នំពេញៈ ក្រុមអ្នកជំនាញបានឲ្យដឹងថា ការតាំងចិត្តជាថ្មីរបស់អាមេរិក ក្នុងការធ្វើឲ្យមានតម្លាភាពក្នុងវិស័យរុករករ៉ែ និងប្រេង អាចជំរុញឲ្យកម្ពុជាកាន់តែខិតជិតក្នុងការចូលរួមក្នុងកិច្ច ព្រមព្រៀងមួយ ដែលត្រូវពន្យារពេលដ៏យូរ។ |
អាគីណូ៖ ហ្វីលីពីន កំពុងផ្លាស់ប្តូរ Posted: 22 Sep 2011 10:04 PM PDT ម៉ានីលៈ ប្រធានាធិបតីហ្វីលីពីន បេនីកណូ អាគីណូ បានមានប្រសាសន៍ថា ប្រទេសហ្វីលីពីននឹងបើកឱកាសធ្វើអាជីវកម្មសាជាថ្មី ដោយបញ្ហាលំបាកនោះគឺនៅត្រង់ថា វិនិយោគិនភាគច្រើនគ្រាន់តែមកដើរមើលតែប៉ុណ្ណោះ។ |
កម្ពុជានឹងរៀបចំសន្និសីទដ៏ធំមួយដើម្បីផ្សព្វផ្សាយស្តីពីវិស័យអេកូទេសចរណ៍ Posted: 22 Sep 2011 10:02 PM PDT ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំទាក់ទាញភ្ញៀវទេសចរពីគ្រប់ទិសទី ជុំវិញពិភពលោកឲ្យមកកាន់ព្រះរាជាណាចក្រកម្ពុជា តាមលទ្ធភាពដែលមាន ដោយការផ្សព្វផ្សាយតាមរយៈបណ្ដាញទូរទស្សន៍ CNN ដ៏ល្បីក្នុងលោក។ នៅថ្ងៃទី៣ តុលា ២០១១ ខាងមុខ កម្ពុជាក៏នឹងរៀបចំសន្និសីទដ៏ធំមួយដើម្បីផ្សព្វផ្សាយវិស័យ ទេសចរណ៍នេះ ជាពិសេសអេកូទេសចរណ៍។ តើហេតុអ្វីបានជាវិស័យអេកូទេសចរណ៍មានសារៈសំខាន់សម្រាប់រាជ រដ្ឋាភិបាលបែបនេះ? |
តើអ្នកមានគម្រោងអ្វីនៅថ្ងៃបុណ្យភ្ជុំបិណ្ឌធំនេះ? Posted: 22 Sep 2011 10:01 PM PDT ភ្នំពេញៈ រៀងរាល់ថ្ងៃបុណ្យភ្ជុំបិណ្ឌ ជាទូទៅប្រជាពលរដ្ឋរមែងចាកចេញពីរាជធានីឆ្ពោះទៅកាន់បណ្ដា ខេត្ដ នានា ពីព្រោះប្រជាជនកម្ពុជាភាគច្រើនធ្វើដំណើរទៅសួរសុខទុក្ខញាតិ សណ្ដាន ឬក៏លេងស្រុកកំណើត។ ពួកគេនឹងចេញពីទីក្រុងរយៈពេលប៉ុន្មានថ្ងៃមុនបុណ្យភ្ជុំធំ ដែលប្រារព្ធនៅថ្ងៃទី២៧ កញ្ញាខាងមុខនេះ។ |
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |