The Phnom Penh Post - KHMER: “កុយ គួង៖ ជម្លោះដីធ្លីត្រូវបានដោះស្រាយដោយគ្មានការបង្ខិតបង្ខំឲ្យចាកចេញ” plus 9 more |
- កុយ គួង៖ ជម្លោះដីធ្លីត្រូវបានដោះស្រាយដោយគ្មានការបង្ខិតបង្ខំឲ្យចាកចេញ
- HTC ចេញលក់ទូរស័ព្ទដៃថ្មីនៅអាមេរិក
- Apple ទទួលបានប៉ាតង់៤០ការពារផលិតខ្លូននៅចិន
- ទឹកជំនន់នៅចិនផ្ដាច់ជីវិត៧០នាក់ ៣២នាក់កំពុងបាត់ខ្លួន
- សេដ្ឋវិទូ IMF ប្រាប់ឲ្យអឺរ៉ុបរួមគ្នាដោះស្រាយបំណុលក្នុងតំបន់
- រដ្ឋាភិបាលថៃជំរុញឲ្យធនាគារកណ្ដាលកុំដំឡើងអត្រាការប្រាក់បន្ថែមទៀត
- ពន្យារពេលសាកសួរតំណាងអ្នកភូមិក្នុងសំណុំក្ដីជាមួយក្រុមហ៊ុនស្កស
- កម្មកររោងចក្រហុងវ៉ាធ្វើកូដកម្មឲ្យដកមេការជនជាតិចិន
- ព្យុះទីហ្វុងបក់បោកជិតដល់តូក្យូ តូយ៉ូតាបិទទ្វាររោងចក្រ
- ជំងឺផ្ដាសាយបក្សីថ្មីផ្ទុះនៅភាគខាងកើតប្រទេសឥណ្ឌា
កុយ គួង៖ ជម្លោះដីធ្លីត្រូវបានដោះស្រាយដោយគ្មានការបង្ខិតបង្ខំឲ្យចាកចេញ Posted: 21 Sep 2011 03:00 AM PDT ភ្នំពេញៈ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយពីលោក ហោ ណាំហុង បានជួបជាមួយសមាជិកសភាសហភាពអឺរ៉ុបពីថ្ងៃទី១៩ ខែកញ្ញា ថា រាល់ករណីជម្លោះដីធ្លីក្នុងប្រទេសកម្ពុជា ក្រុមអាជ្ញាធរមិនបានបង្ខំឲ្យប្រជាជនចាកចេញភូមិពួកគេទេ អាជ្ញាធរបានចរចារកដំណោះស្រាយ។ |
HTC ចេញលក់ទូរស័ព្ទដៃថ្មីនៅអាមេរិក Posted: 21 Sep 2011 02:27 AM PDT ញូវយ៉កៈ ក្រុមហ៊ុនផលិតទូរស័ព្ទដៃ HTC បានចេញលក់នូវទូរស័ព្ទ Smartphone ម៉ូដែលថ្មី HTC Rhyme កាលពីថ្ងៃអង្គារម្សិលមិញ នៅបុរីញូវយ៉ក សហរដ្ឋអាមេរិក ដើម្បីប្រកួតប្រជែងនឹងការចេញលក់ទូរស័ព្ទជាច្រើនម៉ូដែលថ្មីៗរបស់ ក្រុមហ៊ុន Samsung ក្រុមហ៊ុន Nokia និងក្រុមហ៊ុន Apple ដែលកំពុងត្រៀមចេញទូរស័ព្ទ iPhone 5 នាពេលខាងមុខដ៏ឆាប់ៗនេះ។
|
Apple ទទួលបានប៉ាតង់៤០ការពារផលិតខ្លូននៅចិន Posted: 21 Sep 2011 02:08 AM PDT ហុងកុងៈ កាសែតចិន China Daily បានរាយការណ៍នៅថ្ងៃពុធនេះថា ក្រុមហ៊ុន Apple Inc ទទួលបានប៉ាតង់ចំនួន ៤០ នៅក្នុងប្រទេសចិន ដែលនឹងជួយឲ្យក្រុមហ៊ុនផលិតទូរស័ព្ទ iPhone និងកុំព្យូទ័របន្ទះស្ដើង iPad មួយនេះ ទទួលបានកិច្ចការពារកម្មសិទ្ធិបញ្ញាកាន់តែច្រើនថែមទៀត នៅក្នុងប្រទេសនេះ។ |
ទឹកជំនន់នៅចិនផ្ដាច់ជីវិត៧០នាក់ ៣២នាក់កំពុងបាត់ខ្លួន Posted: 21 Sep 2011 01:46 AM PDT ប៉េកាំងៈ រដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយចិន បាននិយាយថា ទឹកជំនន់ និងការរអិលបាក់ដី បង្កឡើងដោយទឹកភ្លៀងធ្លាក់ខ្លាំងក្លានោះ បានសម្លាប់មនុស្សយ៉ាងតិច ៧០នាក់ នៅតាមខេត្តចំនួន ៨ នៅប្រទេសចិន ដោយមនុស្ស ៣២នាក់ កំពុងបាត់ខ្លួន។ |
សេដ្ឋវិទូ IMF ប្រាប់ឲ្យអឺរ៉ុបរួមគ្នាដោះស្រាយបំណុលក្នុងតំបន់ Posted: 21 Sep 2011 01:28 AM PDT វ៉ាស៊ីនតោនៈ អ្នកសេដ្ឋកិច្ចជាន់ខ្ពស់មួយរូបនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹងកាលពីថ្ងៃអង្គារថា សហគមន៍អឺរ៉ុប ចាំបាច់ត្រូវសហការគ្នា និងដោះស្រាយវិបត្តិបំណុលរដ្ឋាភិបាលដ៏អាក្រក់របស់ខ្លួន ព្រមទាំងបានព្រមានពីហានិភ័យនៃផលវិបាកដ៏ធ្ងន់ធ្ងរចំពោះកំណើន សេដ្ឋកិច្ចផងដែរ។ |
រដ្ឋាភិបាលថៃជំរុញឲ្យធនាគារកណ្ដាលកុំដំឡើងអត្រាការប្រាក់បន្ថែមទៀត Posted: 21 Sep 2011 01:13 AM PDT បាងកកៈ ឧបនាយករដ្ឋមន្ត្រី គិតិរដ្ឋ ណារ៉ាណុង បានថ្លែងនៅថ្ងៃពុធនេះថា រដ្ឋាភិបាលថៃ កំពុងស្នើធនាគារកណ្ដាលកុំឲ្យដំឡើងអត្រាការប្រាក់បន្ថែមទៀត និងចង់ឃើញអត្រាការប្រាក់ទាប ដើម្បីជួយស្ថានភាពសេដ្ឋកិច្ច ខណៈសេដ្ឋកិច្ចពិភពលោកបានដាំក្បាលចុះ។ |
ពន្យារពេលសាកសួរតំណាងអ្នកភូមិក្នុងសំណុំក្ដីជាមួយក្រុមហ៊ុនស្កស Posted: 21 Sep 2011 01:08 AM PDT កោះកុងៈ តុលាការខេត្តកោះកុង សម្រេចពន្យារពេលសាកសួរតំណាងអ្នកភូមិ ៨នាក់ មកពីឃុំជីខលើ ស្រុកស្រែអំបិល នៅថ្ងៃនេះ តាមការស្នើសុំរបស់មេធាវីក្រុមហ៊ុនស្ករសកោះកុង ដែលជាចុងចោទក្នុងរឿងទំនាស់ដីធ្លីជិត ១.៥០០ហិកតា។ |
កម្មកររោងចក្រហុងវ៉ាធ្វើកូដកម្មឲ្យដកមេការជនជាតិចិន Posted: 21 Sep 2011 12:24 AM PDT ភ្នំពេញៈ កម្មករជាង ១០០នាក់ នៅរោងចក្រហុងវ៉ា ស្ថិតភូមិត្រពាំងថ្លឹង សង្កាត់ចមចៅ ខណ្ឌដង្កោ បានធ្វើកូដកម្មនៅក្នុងរោងចក្រនៅព្រឹកថ្ងៃពុធនេះ ដើម្បីតវ៉ាឲ្យថៅកែរោងចក្រ ប្តូរមេការម្នាក់ជាជនជាតិចិន ចេញពីក្រុម B4 ផ្នែកដេរ បន្ទាប់ពីកម្មកររិះគន់ថា មេការនោះ ខ្វះការទទួលខុសត្រូវ។ |
ព្យុះទីហ្វុងបក់បោកជិតដល់តូក្យូ តូយ៉ូតាបិទទ្វាររោងចក្រ Posted: 21 Sep 2011 12:06 AM PDT តូក្យូៈ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋជប៉ុន NHK បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៤នាក់ បានស្លាប់ និង ២នាក់ទៀត កំពុងបាត់ខ្លួននៅជប៉ុន ខណៈព្យុះទីហ្វុងរ៉ូកេ បានបក់បោកទៅលើរាជធានីតូក្យូនៅថ្ងៃពុធនេះ ដោយនាំមកនូវទឹកភ្លៀងធ្លាក់ជោគជាំ និងមានខ្យល់យ៉ាងខ្លាំង ហើយបានរំខានដល់ប្រព័ន្ធគមនាគមន៍។ |
ជំងឺផ្ដាសាយបក្សីថ្មីផ្ទុះនៅភាគខាងកើតប្រទេសឥណ្ឌា Posted: 20 Sep 2011 09:31 PM PDT ញូវដេលីៈ រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃ អង្គារម្សិលមិញថា អាជ្ញាធរនៅភាគខាងកើតប្រទេសឥណ្ឌា នឹងចាប់ផ្ដើមសម្លាប់មាន់ និងបំផ្លាញសុតចោល ដើម្បីទប់ស្កាត់ការផ្ទុះឡើងជាថ្មីនៃជំងឺផ្ដាសាយបក្សី H5N1 ខណៈពេលមេរោគបំបែកខ្លួននេះ កំពុងរីករាលដាលនៅអាស៊ី។ |
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |