VOA News: ព័ត៌មាន: “ព័ត៌មានអន្តរជាតិសង្ខេប៖ ១៨ កញ្ញា” plus 1 more |
ព័ត៌មានអន្តរជាតិសង្ខេប៖ ១៨ កញ្ញា Posted: 17 Sep 2011 09:33 PM PDT ថៃ៖ អតីតនាយករដ្ឋមន្ត្រីថៃបានទៅទស្សនាប្រទេសកម្ពុជានៅថ្ងៃសៅរ៍ដើម្បីធ្វើការចចារកម្រិតខ្ពស់ជាមួយពួកមេដឹកនាំនៃប្រទេសនេះ។ លីប៊ី៖ ក្រុមយុទ្ធជនក្រុមប្រឹក្សាជាតិអន្តរកាលប្រទេសលីប៊ីហៅថា NTC បានធ្វើការប៉ុនប៉ងមួយលើកទៀតដើម្បីចូលទៅត្រួតត្រាក្រុង Sirte ក្រោយពីពួកគេបានត្រូវបញ្ឈប់ដោយកងកម្លាំងស្មោះត្រង់ជាមួយអតីតមេដឹកនាំ Moammar Gadhafi។ យេម៉ែន៖ កងកម្លាំងសន្តិសុខយេម៉ែននិងពួកអ្នកស្មោះត្រង់នឹងក្រុមប្រឆាំងបានប៉ះទង្គិចគ្នានៅក្នុងរដ្ឋធានីសាណា។ ប៉ាគីស្ថាន៖ មន្ត្រីសហរដ្ឋអាមេរិកសំខាន់ម្នាក់និយាយថារដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមានភ័ស្តុតាងអំពីការភ្ជាប់ទាក់ទងគ្នារវាងរដ្ឋាភិបាលប៉ាគីស្ថាននិងក្រុមជនសកម្មប្រយុទ្ធមួយដែលបានត្រូវបន្ទោសអំពីការវាយប្រហារមួយចំនួនក្នុងប្រទេសអាហ្វហ្គានីស្ថាន។ អាហ្វហ្គានីស្ថាន៖ គេបានបន្ទោសការផ្ទុះគ្រាប់បែកមួយនៅតាមដងផ្លូវក្នុងផ្នែកពាយ័ព្យនៃប្រទេសអាហ្វហ្គានីស្ថានថាបានបណ្តាលឱ្យកុមារ៥នាក់ស្លាប់។ពួកក្មេងៗទាំងនេះបានជួយឃ្វាលគោ។ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិសង្ខេប៖ ១៧ កញ្ញា Posted: 17 Sep 2011 08:32 PM PDT ស៊ីរី៖ កងកម្លាំងសន្តិសុខស៊ីរីបានបាញ់សម្លាប់មនុស្សយ៉ាងតិចណាស់១៥នាក់ ពេលដែលពួកគេឆ្មក់វាយប្រហារលើក្រុមបាតុករដែលនៅពាសពេញផ្លូវ ក្រោយការសូត្រធ៌មកាលពីថ្ងៃសុក្រ។ កូសូវ៉ូ៖ មានភាពតានតឹងនៅក្នុងផ្នែកខាងជើងនៃប្រទេសកូសូវ៉ូ ដែលនៅទីនោះពួកជនអំបូរស៊ែបបានរាំងខ្ទប់ផ្លូវទៅកាន់ច្រកព្រំដែនពីរជាមួយប្រទេសស៊ែប។ យេម៉ែន៖ ជនជាតិយេម៉ែនរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាក្រោយពេលសូត្រធ៌មនៅថ្ងៃសុក្រដើម្បីទាមទារឱ្យប្រធានាធិបតីពួកគេចុះចេញពីតំណែង មួយថ្ងៃក្រោយពីពួកមន្ត្រីសហរដ្ឋអាមេរិកបានសម្តែងនូវសេចក្តីសង្ឃឹមថាកិច្ចព្រមព្រៀងមួយសម្រាប់បង្ខំឱ្យលោកចេញពីតំណែងអាចត្រូវចុះហត្ថលេខាក្នុងពេលឆាប់ៗនេះ។ តួកគី៖ លោកនាយករដ្ឋមន្ត្រីតួកគី Recep Tayyip Erdogan បានរិះគន់យ៉ាងខ្លាំងដល់ប្រធានាធិបតីស៊ីរី Bashar al-Assad កាលពីថ្ងៃសុក្រ ដោយលោកបានមានប្រសាសន៍ថាសម័យនៃការសង្កត់សង្កិនដោយពួកអ្នកកាន់អំណាចផ្តាច់ការបានចប់ហើយ។ ប៉ាឡេស្ទីន៖ ដោយមានប្រសាសន៍ថាជនជាតិប៉ាឡេស្ទីន ស័ក្តិសមទទួលឯករាជ្យ លោកប្រធានាធិបតី Mahmoud Abbas ប្តេជ្ញាកាលពីថ្ងៃសុក្រថានឹងស្វះស្វែងឱ្យមានសមាជិកភាពពេញលេញនៅក្នុងអង្គការសហប្រជាជាតិនៅសប្តាហ៍ក្រោយ ទោះណាជាមានការជំទាស់ពីប្រទេសអ៊ីស្រអែលនិងសហរដ្ឋអាមេរិកក៏ដោយ។ លីប៊ី៖ កងកម្លាំងរបស់រដ្ឋាភិបាលបណ្តោះអាសន្ននៃប្រទេសលីប៊ីបានធ្វើការវាយប្រហារលើសំបុកនៅសេសសល់របស់អតីតមេដឹកនាំ Moammar Gadhafi ពេលដែលពួកមេដឹកនាំពិភពលោកសម្តែងការគាំទ្រដល់រដ្ឋាភិបាលបណ្តោះអាសន្នរបស់ប្រទេស។ <!--AV--> This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |