Koh Santipheap Daily

Koh Santipheap Daily


រើសបាន​​គ្រាប់​​​យុទ្ធ​ភណ្ឌ​​យកមក​​អុក​លេង​​​​ អ្ន​កផ្សេង​​ឃើញ​ចូល​​​ទៅឃាត់​​​ផ្ទុះ​ស្លាប់​​​​​​ពីរ​នាក់ របួសធ្ងន់​ម្នាក់

Posted: 22 Sep 2011 12:59 AM PDT

សពជនរងគ្រោះទាំង២នាក់
​ខេត្តពោធិ៍សាត់​​​​ ៖ ​បុរសម្នាក់​រើស​គ្រាប់​​​យុទ្ធភណ្ឌ​​មិនទាន់ផ្ទុះ​​​​​មួយគ្រាប់​យក​មក​ អុកលេង ​​បុរសម្នាក់​ទៀត​​​​ឃើញ​ដូច្នេះ ខ្លាច​មានគ្រោះថ្នាក់​ ក៏ចូល​​ទៅឃាត់​​ ស្រាប់តែ​​​បណ្តាល​​ឱ្យ​​ផ្ទុះ​ស្លាប់​​​​ទាំង​​​២នាក់​​​​តែម្តង​។ ​​មិនតែប៉ុណ្ណោះ ​​​អំបែង​គ្រាប់​​​ដែល​ផ្ទុះ​នោះ​​បានជះ​​​ទៅមុត​​បុរសម្នាក់​ទៀត​ ខណៈ​​ពេល​កំពុង​​​បើកគោ​យន្ត​​​ ​មក​ដល់​ចំ​ពេល​​ជាមួយគ្នា​​នោះ ​​បណ្តាល​ឱ្យ​​​រង​របួស​​យ៉ាង​ធ្ងន់

កញ្ញាកែវ បូរ៉ា អះអាង​ថា​មិន​ទាន់​មាន​គូ

Posted: 22 Sep 2011 12:52 AM PDT

កញ្ញាកែវ បូរ៉ា
រាជធានីភ្នំពេញ​​ ៖ ​ឆ្លង​កាត់​ជីវិត​សិល្បៈ​ចំរៀង​ និង​​ជា​គ្រូ​របាំ​ជា​ច្រើន​ឆ្នាំ​ ​មក​នេះ ​ទោះ​បី​មាន​ភាព​លេច​ធ្លោ​ក្នុង​អាជីពក៏​ដោយ​​​ តែ​ជីវិត​ស្នេហារបស់​កញ្ញា​កែវ បូ​រ៉ា ហាក់​បី​ដូច​ជា​នៅ​ឆ្ងាយ​ពី​ជីវិត​របស់​នាង​។ ចាប់​តាំង​ពី​ពេញ​វ័យ​មក​នាង​អះ​អាង​ថា បេះ​ដូង​នាង​នៅ​ទំនេរ​ស្អាត​​មិន​មាន​ជាប់​ពាក់​ព័៍ន្ធ​សេ្នហា​ជា​មួយ​បុរស​ ណា​ម្នាក់​​នៅ​ឡើយ​ទេ​។ នាង​​មាន​រូប​ឆោម​ស្រស់​​ស្អាត តូច​ច្រ​ឡឹង និង​មាន​ទឹក​ដម​សម្លេង​ពីរោះ​រណ្តំ​ចិត្ត​​​។​

ឈឺពេល​បំបៅ​ដោះ​​កូនៈ តើ​គួរ​ដោះ​ស្រាយ​បែបណា?

Posted: 22 Sep 2011 12:40 AM PDT

ការបំបៅដោះកូន
នៅពេលណាដែលគួរទៅជួបនឹងគ្រូពេទ្យ -សុដន់របស់អ្នកក្រហម, ក្តៅ និងឈឺអំឡុង ពេល២៤ម៉ោង និងអ្នកមានគ្រុនក្តៅ, ញ័រ និង មានអារម្មណ៍ថា ឈឺចាប់នៅពេល​អ្នកមាន​ផ្តា​សាយនោះ ។ -អ្នកកំពុងតែមិនផលិតទឹកដោះអំឡុង​ពេល​មួយសប្តាហ៍បន្ទាប់ពីសម្រាលកូនរួច ។

​អ្នកទោស​​ស្បែកខ្មៅ​​អាមេរិក ​TROY DAVIS ​ត្រូវ​​ប្រហារ​​ជីវិត​

Posted: 22 Sep 2011 12:39 AM PDT

សាច់ញាតិ​​​អ្នក​ទោស​​ឱប​គ្នាយំ​​ក្រោយ​ប្រហារ​​ជីវិត​ TROY DAVIS
​ទោះបីជា​​​មានការ​​តវ៉ា​នានា​ក៏ដោយ ក៏​​​ពុំមាន​រឿង​​អស្ចារ្យ​​កើតឡើងសម្រាប់​​អ្នកទោស​​ប្រហារ​ជីវិត​​ជនជាតិស្បែកខ្មៅ​​​​ឈ្មោះ TROY DAVIS ដែរ​។​ ពន្ធនាគារ​​ JACKSON រដ្ឋ​ចចជៀ ​រាយ​ការណ៍​​​ថា បុរស​នេះ ​បានត្រូវ​​ប្រហារ​ជីវិត​កាល​ពី​ថ្ងៃទី​​​២១ កញ្ញា ​​ដោយ​​ចាក់ថ្នាំ​​​មរណៈ​នា​វេលា​ម៉ោង​​២៣​និង​០៨នាទី​ម៉ោង​ក្នុងស្រុក​។​

​វិធីបំបាត់​ស្នាម​កន្ទួល​ក្រោយពេល​​លោក​អ្នក​កោររោម

Posted: 22 Sep 2011 12:36 AM PDT

ស្នាមកន្ទួលដែលបន្សល់ក្រោយពេលកោរ​រោម​អាចធ្វើបាត់បង់ភាពទាក់ទាញរបស់អ្នក។ តើអ្នកធុញទ្រាន់នឹងស្នាមកន្ទួលទាំងនោះដែរឬ​ទេ? ប្រសិនបើអ្នកចង់បំបាត់ស្នាមទាំងនោះ សូម​អនុវត្តតាមវិធីយ៉ាងងាយស្រួលខាងក្រោម៖

5ចំណុច​សម្រាប់​​សុខ​ភាព​សក់​របស់អ្នកគួរឱ្យ​ទាក់​ទាញ

Posted: 22 Sep 2011 12:36 AM PDT

សុខភាពរបស់សក់ មិនមែនអាស្រ័យទៅតាមតែរបបអាហារដែលអ្នកបរិភោគនោះទេ វា តម្រូវឱ្យអ្នកមានទម្លាប់រស់នៅល្អផងដែរ។ សូម អនុវត្តចំណុចទាំង៥ខាងក្រោម ដើម្បីធ្វើឱ្យសក់ របស់អ្នកក្រាស់, ភ្លឺរលោង និងគួរឱ្យទាក់ទាញ។

ការគេង​​មិនបានគ្រប់គ្រាន់​​​ប៉ះពាល់​ដល់​ការ​សិក្សា​របស់កុមារ

Posted: 22 Sep 2011 12:35 AM PDT

ការការស្រាវជ្រាវបង្ហាញថា ការគេងមិន​បាន​គ្រប់គ្រាន់និងអវត្តមាននៃទម្លាប់ម៉ោងគេង​ ល្អប៉ះពាល់ដល់ការសិក្សារបស់កុមាររៀននៅបឋមសិក្សា។ ក្រុមអ្នកស្រាវជ្រាវនៅបាសេឡូណារក​ឃើញថា ពេលកុមារអាយុ៦ឆ្នាំ ចូលគេងយឺត​និងគេងបានតិចជាង៩ម៉ោងក្នុងមួយយប់ ការ​សិក្សា, ការចងចាំ​ និងការយល់ដឹងរបស់​ពួក​គេនឹងធ្លាក់ចុះ។

កំពូលអ្នកសុំទានមានរថយន្តច្រើនគ្រឿង និង​ទ្រព្យសម្បត្តិ

Posted: 22 Sep 2011 12:23 AM PDT

បុរសសុំទាន​កំពុង​សំពះ​សុំប្រាក់​អ្នក​ដំណើរ
តាម​ប្រភព​ពី​បណ្តាញ​ទូរទស្សន៍ Jiangxi Satellite ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២០ កញ្ញា កន្លង​​មក​ថា ​បុរស​ម្នាក់​ដែល​តែង​តែ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អង្គុយ​សុំ​ទានតាម​ដង​វិថី ​នានា​នៅ​ទី​ក្រុង​ប៉េកាំង គឺ​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​លើស​ពី​អ្វី​ដែល​លោក​អ្នក​គិត​ទៅ​ទៀត។ ប្រភព​ដដែល​បាន​បន្ត គាត់​មាន​រថយន្ត​ចំនួន​៤​គ្រឿង និង​មាន​លំនៅ​ឋាន​ជា​ច្រើន​កន្លែងនៅ​ទី​ក្រុង​ប៉េកាំង​នេះ។ ក្រោយ​ពី​ដំណឹង​នេះ​លិច​ឮ​ភ្លាម​ក៏​មាន​ការ​ចាប់​អារម្មណ៍​ពី​មិត្ត​អ្នក​ អាន​ជា​ច្រើន ហើយក៏​ត្រូវ​បាន​គេ​ទៅ​ស្រាវ​ជ្រាវ​ដើម្បី​ឱ្យ​ដឹង​ច្បាស់​ពី​អត្ត​សញ្ញាណ​ របស់​អ្នក​សុំ​ទាន​រូប​នោះ។

បវរកញ្ញា​ចក្ក​វា​ឡ​​ស្បែ​កខ្មៅ​2011 ​នឹង​បង្ហាញ​​វត្ត​មាន​​លើ​ទឹក​​ដី​សិង្ហ​បុរី​នៅថ្ងៃនេះ

Posted: 22 Sep 2011 12:11 AM PDT


​យោងទៅតាម​​​ប្រភពព័ត៌​មាន​ពី​កាសែត​អង់​​គ្លេស​​ចេញ​ផ្សាយ​កាលពី​ថ្ងៃព្រហស្បតិ៍ ទី​២២ កញ្ញា ឆ្នាំ ២០១១​បាន​ឱ្យដឹងថា បវរ​កញ្ញា​ចក្ក​វាឡ​ស្បែក​ខ្មៅ​ឆ្នាំ​២០១១ បាន​ធ្វើ​​ដំណើរ​មក​ដល់ប្រទេស​សិង្ហ​បុរី​ នៅ​ថ្ងៃ​នេះ ​(ព្រហស្បតិ៍ ទី២២ កញ្ញា ឆ្នាំ​២០១១) ។ ដំណើរ​ទស្សន​កិច្ច​របស់​នាង​ឡេឡា​ ឡូប៉េស ពេល​នេះ​គឺ​ដើម្បី​ចូលរួម​បបើក​ការ​ប្រកួត

វេជ្ជ​បណ្ឌិត​​​ស៊ុយ​អែត​​ប្រើ​ប្រាស់​​​ឈ្លើង​​ក្នុង​ការ​​វះ​កាត់​​​​ព្យា​បាល​​​របួស​អ្នកជំងឺ

Posted: 22 Sep 2011 12:05 AM PDT


យោងទៅតាម​​ប្រភពព័ត៌​មាន​ពី​កាសែត​អង់​គ្លេស​​មួយ​ចេញផ្សាយ​​កាលពី​ថ្ងៃ​ពុធ​ទី​២១ កញ្ញា ​បាន​ឱ្យដឹងថា ​វេជ្ច​បណ្ឌិត​​នៅ​ក្នុង​ប្រទេស​ស៊ុយ​អែត ​បាន​ប្រើ​ប្រាស់​​សត្វ​ឈ្លើង​​ចំនួន​៣៥៨​ក្បាល​​ក្នុង​ការ​វះកាត់​ព្យា​បាល​​របួស​មុខ​ស្ត្រី​ម្នាក់​ដែល​ត្រូវបាន​វាយ​ប្រហារដោយ​សត្វ​ឆ្កែ​ចិញ្ចឹម​​របស់​នាង​។

ឥណ្ឌាព្រម​លើកលែង​បម្រាម2ឆ្នាំ​លើកីឡាករ​ Hockey ​របស់ខ្លួន

Posted: 22 Sep 2011 12:02 AM PDT

កីឡាករឥណ្ឌា​សានឌីប ​ស៊ិញ-​រូបកណ្តាល-​ដែល​ត្រូវ​បាន​​លើកលែង​ពីបម្រាម-​កីឡាករឥណ្ឌា​សានឌីប​ ស៊ិញ-ស្តាំ-​ដែល​ត្រូវ​បាន​​លើកលែង​ពីបម្រាម
ក្រុងញូវ​​ដេលី៖ មន្ត្រី​មួយរូប​បាន​បង្ហើ​ប​ឲ្យ​ដឹង​ថា អាជ្ញាធរ​កីឡា ​Hockey ​របស់​ឥណ្ឌា​កាល​ពី​ថ្ងៃ​ទី២១កញ្ញា​បាន​សម្រេច​ចិត្ត​លើក​លែង​បម្រាម​រយៈ​ពេល​២​ឆ្នាំ​លើ​កំពូល​កីឡាករ​២រូប​របស់​ខ្លួន​​​ក្នុង​នោះ​មាន​ខ្សែ​ការ​ពារឈ្មោះ​សានឌីប ស៊ិញ​និង​ខ្សែ​បម្រើ​ឈ្មោះ​សាដា ស៊ិញ​។ កីឡាករ​ទាំង​ពី​រ​ត្រូវ​គេ​ព្យួរ​មិន​ឲ្យ​ចូល​រួម​ការ​ប្រកួត​​កម្ម​វិធី​អន្តរជាតិ​នានា​

ការ​​ធ្លាក់ទឹក​ចិត្ត​នាំ​ឱ្យ​ដាច់សរសៃ​ឈាម​ខួរក្បាល

Posted: 21 Sep 2011 11:50 PM PDT

ខួរក្បាល​មនុស្ស​ធាត់​​ទាមទារ​អាហារ​មានកាល់​ឡូរីខ្ពស់ច្រើន

Posted: 21 Sep 2011 11:50 PM PDT

ការសិក្សាថ្មីមួយបានភ្ជាប់ទំនាក់ទំនងរវាងជាតិស្ករក្នុងឈាមទាបចំពោះមនុស្ស​ ធាត់​ទៅ​នឹងចំណង់បរិភោគអាហារមានកាល់ឡូរី​ខ្ពស់​បញ្ជាពីខួរក្បាលដែលជាការរក​ ឃើញ​ផ្តល់​ការ​យល់ច្បាស់លាស់ថា ហេតុអ្វីបានជាមនុស្ស​ធាត់ ហាក់ដូចជានៅតែធាត់រហូត។

ម៉ាហ្គារីតូ​ធ្លាប់​​​ភ័យខ្លាច​របួសភ្នែកអាច​បញ្ចប់អាជីព​ជាកីឡាករ​ប្រដាល់​បន្ទាប់​ពី​​គ្រូ​ពេទ្យ​​ឲ្យ​ឈប់​​សម្រាក​​2ខែ​កន្លះ​

Posted: 21 Sep 2011 11:48 PM PDT

កីឡាករ​ម៉ិចស៊ិក​ម៉ា​ហ្គា​រីតូ​​​
កី​ឡាករ​​ប្រដាល់​ម៉ិចស៊ិក​អង់​តូនី​ញ៉ូ ម៉ា​ហ្គា​រីតូ​បាន​ទទួល​មេរៀន​យ៉ាង​ជូរ​ចត់​ពី​កីឡាករ​ម៉ានី ប៉ាក់គីអាវ​អំឡុង​ការ​ប្រកួត​កាល​ពី​ខែ​វិ​ច្ឆិកា​ឆ្នាំ​ទៅ​មិញ​នៅ​អាមេរិក​។ អ្វី​ដែល​ធ្វើ​ឲ្យ​គេ​ភ្លេច​មិន​បាន​និង​ស្រយុតចិត្ត​យ៉ាង​ខ្លាំង​នោះ​គឺ​របួស​បាក់​ឆ្អឹង​ក្រោម​ភ្នែក​ស្តាំ​។ ពី​ដំបូង​ម៉ា​ហ្គារី​តូ​គិត​ថា​វា​គ្រាន់​តែ​ជា​ការ​ហើម​ធម្មតា​ប៉ុណ្ណោះ​ ប៉ុន្តែ​ក្រោយ​មក​ទើប​គេ​ដឹង​ថា​ជា​របួស​

ដាល់​3ដៃ​ដួល​ប្លន់​​យក​ម៉ូតូ​​ជិះគេច​តែ​រត់​មិន​រួចត្រូវ​អស់​លក្ខណ៍

Posted: 21 Sep 2011 11:47 PM PDT

ខេត្តកំពង់ចាម ៖ ជនសង្ស័យម្នាក់ឈ្មោះ​ហេង សុខម៉េង ភេទប្រុស អាយុ២២ឆ្នាំ រស់​នៅ​ភូមិវាលរីកើត ឃុំស្វាយទាប ស្រុកចំការលើ កាលពីរសៀលថ្ងៃទី១៨ កញ្ញា បានប្រើ​កណ្តាប់​ដៃដាល់​ទៅលើបុរសអ្នក រត់ម៉ូតូឌុប​ចំនួន​៣ដៃ​ប្លន់​យកម៉ូតូ១គ្រឿងម៉ាកវេវពណ៌ក្រហម ក្នុង​បំណងយកទៅលក់ត្រូវបានអស់លក្ខណ៍ ដោយ​សារ​តែកម្លាំងនគរបាលតាមប្រមាញ់ដល់​ភូមិ​អំពិល ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ទើប​ចាប់​បាន​ ​

ប្រធានា​ធិបតី​​បារាំង​ស្នើ​លក្ខន្តិកៈ​​ជា​អ្នក​សង្កេត​​ការណ៍​សម្រាប់​​ប៉ា​ឡេ​ស្ទីន​នៅ​​អ.ស.ប

Posted: 21 Sep 2011 11:44 PM PDT

 ប្រធានា​ធិបតី​​បារាំង​លោក​​សាកូ​ហ្ស៊ី
ប្រធានា​ធិបតី​បារាំង​លោក​នី​កូ​ឡាស់ សា​កូ​ហ្ស៊ី កាល​ពី​ថ្ងៃ​ទី​២១ កញ្ញា បាន​ស្នើ​លក្ខន្តិកៈ​ជា​អ្នក​សង្កេត​ការ​ណ៍​នៅ​អ.ស.ប​សម្រាប់​ពួក​ប៉ា​ឡេ​ស្ទីន​ ដោយ​ផ្តល់​រយៈ​ពេល​មួយ​ឆ្នាំ​ដើម្បី​ឱ្យ​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ជា​ស្ថាពរ​មួយ ជាមួយ​អ៊ីស្រា​អែល​។

លើកលែងការចោទប្រកាន់ឱ្យគូស្នេហ៍បានរៀបការ

Posted: 21 Sep 2011 11:41 PM PDT

គូស្នេហ៍ដែលលើកលែងទោស
ខេត្តកំពង់ចាម៖ តាមរយៈមេបាទាំង​សង​ខាង បានប្រឹងប្រែងតាមអង្វរសម​ត្ថកិច្ច​តាំង​តែ​ពី នៅមូលដ្ឋាន រហូតមកដល់ស្នងការដ្ឋាន​នគរ​បាលខេត្ត និងតាមទៅដល់សាលាដំបូង​ខេត្ត​ទៀត ដើម្បីកុំឱ្យមានការឃុំខ្លួនយុវជនម្នាក់​ឈ្មោះឆន សុខលី អាយុ២៧ឆ្នាំ រស់នៅភូមិទី​១​ឃុំរកាខ្នុរស្រុកក្រូចឆ្មារ ដែលបាននាំនារីជា​សង្សារ អាយុ១៩ឆ្នាំ រួមមេត្រី នៅលើខឿនព្រះ​វិហារ

អាជីវ​ករ​នាំស្រូវ​ទៅលក់​នៅ​វៀតណាម​តាមច្រក​ព្រែក​តា​ម៉ៅ​ថយ​ចុះ

Posted: 21 Sep 2011 11:31 PM PDT

ទូកនាំស្រូវទៅវៀតណាម
ខេត្តតាកែវ ៖ ​ការ​នាំស្រូវ​ចេញ​ទៅលក់​ឱ្យ​ឈ្មួញវៀតណាម​របស់​អាជីវករ​ក្នុងស្រុក​រហូត​មក ​ដល់​ខែ​​កញ្ញា ​នេះ​មាន​ការ​ថយ​ចុះ​បើ​ប្រៀប​ធៀប​​ទៅនឹង​ខែ​មុនៗ​​ ដែល​បញ្ហា​នេះ​​បណ្តាល​មក​ពី​នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន​ដែល​នាំ​ស្រូវ​ ចេញដឹក​តាម​រថយន្ត​ធំ​​​ៗ​បាន​ផ្អាក​សកម្ម​ភាព​របស់​ខ្លួន​​ ខណៈ​ពេល​​មាន​ទឹក​ជំនន់​​ជន់​លិច​តាម​ខេត្ត និង​ផ្លូវ។

កុមារ​អាយុ​7​ឆ្នាំ​​ម្នាក់​​លង់​ទឹក​ស្លាប់​យា៉ងអាណោច​អាធ័ម​

Posted: 21 Sep 2011 11:31 PM PDT

សពក្មេងប្រុលលង់ទឹក
ខេត្តកំពត ៖ កុមារា​​​ម្នាក់​បានលង់​​ទឹក​ត្រពាំង​​​នៅ​ក្រោយ​ផ្ទះ​ស្លាប់​កាលពីវេលា​​ ម៉ោង​១១​និង​៣០​​នាទី​ព្រឹក​​ថ្ងៃទី​២១ កញ្ញា ​​ស្ថិត​ក្នុង​ភូមិ​ អូរ​តូច (ហៅ​​ភូមិ​កុង​ស៊ី) ​សង្កាត់​អណ្តូង​ខ្មែរ ក្រុង​​កំពត ។ ​ឪពុក​កុមារ​រងគ្រោះ​ឈ្មោះ​​ហូង ប៉ិទ្រី អាយុ​២៨​ឆ្នាំ ម្តាយ​ឈ្មោះ​​ង៉ាន ស្រីអូន ​អាយុ​២៦​ឆ្នាំ ជាកសិ​ករ​ ​មាន​​កូន​បី​នាក់​ (ស្រី​២​នាក់​ ប្រុស​ម្នាក់) ឯកុមារា​រង​គ្រោះ ជា​កូន​ទី២។ តាម​លោក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហូង

ទីតាំង​ចំណត​​រថយន្ត​​ចុង​កៅស៊ូ​​​​ត្រូវ​​​បាន​ផ្ទេរ​​ទៅ​ឱ្យ​​កាកបាទ​ក្រហម​កម្ពុជា

Posted: 21 Sep 2011 10:58 PM PDT

ទីតាំងចំណតរថយន្ត
ខេត្ដសៀមរាប ៖​ចំណតរថយន្ដ​ចុង​កៅស៊ូ​ដែល​ស្ថិតនៅតាម​វិ​ថី​សន្ដិភាព​សម្ដេចតេជោ​ហ៊ុន សែន «ផ្លូវ​វាង​ក្រុង» ​ប​ច្ចុប្បន្ន​ត្រូវ​បាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សម្រេច​ប្រគល់​ទៅ​ឱ្យ​អង្គភាព​កាកបាទក្រហមកម្ពុជា​សាខាខេត្ដ​​​រួច​ហើយ​តាម​ សំណើរបស់​អា​ជា្ញ​ខេត្ដ​នេះ បន្ទាប់​ពី​ដី​សាធារណៈរបស់​រដ្ឋ​នោះ​មួយ​ចំណែក​ធំ​ត្រូវ​បាន​ថ្នាក់​មន្ទីរ​ អង្គភាព​ពាក់​ព​័ន្ធ​ជំនាន់​​មុន​ៗនាំ​គ្នា​កាត់​ច្រៀក​សង់ផ្ទះ​ល្វែង​កាលពី ​ពេល​កន្លង​ទៅ​។

​តើ​ថ្នាំក្រចក​ដែលកក​ហើយ​អាច​ប្រើវិញ​បានឬទេ?

Posted: 21 Sep 2011 10:57 PM PDT

តើអ្នកមានសល់ថ្នាំក្រចកចាស់ៗដែលអ្នក មិនបានប្រើជាយូរមកហើយ ស្រាប់តែពេល ដែលអ្នកចង់ប្រើ ទើបអ្នកដឹងថា​ វាស្អិតកក​ជាប់​គ្នាប្រើលែងបានទៅហើយដែរឬទេ? ប្រសិនបើ​ជា​កាលពីមុនវិញ អ្នកអាចនឹងបោះវាចោល​បាត់​ទៅ​ហើយ ប៉ុន្តែឥឡូវនេះ អ្នកមិនចាំ​បាច់​បោះ​វាចោនោះទេ

រថយន្ត​​ដឹក​គ្រញូង​​បុក​អ្នក​ជិះ​ម៉ូតូ​​ស្លាប់​​ម្នាក់​និង​​​របួសធ្ងន់​ម្នាក់​

Posted: 21 Sep 2011 10:55 PM PDT

ខេត្ត​កំពង់​ធំ​ ៖​ អ្នកជិះម៉ូតូម្នាក់បាន​ស្លាប់​ភ្លាមៗនៅនឹង​​កន្លែង​ និងអ្នករួមដំណើជាមួយ​ម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីត្រូវរថយន្ត​កាមរី​ដឹក​គ្រញូង​មួយគ្រឿងបើកបុកពេញទំហឹងកាលពី វេលាម៉ោង៨យប់ថ្ងៃទី២០ កញ្ញា នៅលើផ្លូវ​ជាតិលេខ៦ ក្នុងភូមិស្វាយកាល់ ឃុំកកោះ ស្រុក​សន្ទុក ខេត្តកំពង់ធំ ។

ចោរ​លួច​​កើត​ដូច​ស្រមោច ប្រទះអីលួច​​ហ្នឹង លួចតាំង​ពី​​​​អាគុយ​​រថយន្តនៅ​​​ខណ្ឌ​​សែនសុខ​

Posted: 21 Sep 2011 10:51 PM PDT

រថយន្តដែលចោរលួចយកអាគុយទៅបាត់
រាជធានីភ្នំពេញ​​​​ ៖ រថយន្ត​​២គ្រឿង ​មួយ​គ្រឿង​​​ម៉ាក​កូរ៉ូឡា ស៊េរី​​១៩៩៥ ​និង​មួយ​គ្រឿង​ទៀត​ប្រភេទតូយ៉ូតា ​​​ឡង់គ្រីស្ស័រ ​​បាន​​បាត់​​អាគុយ ​​​​រហូត​​ទៅ​ចំនួន​​៥​លើក ​​ដោយចោរ​ហា​រយ​​​គាស់​​គំរប​​រថយន្ត​​​​លួចយក​។ ​ករណីនេះ​​បាន​កើត​​​នៅវេលា​ម៉ោង​​​៨​និង​​​៣០នាទី​​យប់ថ្ងៃទី​​​​២១ កញ្ញា ​​​​២០១១ ​ប៉ុន្តែ​​ប្រការ​ដែល​​​គួរ​​ឱ្យ​​កត់​សម្គាល់​​​ និង​ហួស​​ចិត្ត​នោះ​ គឺ​រថ​យន្តដែល​ត្រូវ​ចោរ​​​គាស់​យក​អាគុយ​នេះទាំងនេះ​​​ចត​នៅ​​មិន​ឆ្ងាយ ​​ពី​​សាលា​

កាកបាទក្រហម​​ខណ្ឌឫស្សីកែវ​​​នាំ​អំណោយ​ចែក​ជូន​គ្រួសារ​រងគ្រោះ​​​ដោយ​ខ្យល់​ព្យុះ​

Posted: 21 Sep 2011 10:50 PM PDT

សកម្មភាពចែកអំណោយ
រាជធានីភ្នំពេញ​​​​ ៖ ​អនុសាខា​កាកបាទ​ក្រហម​​​ខណ្ឌ​ឫស្សីកែវ ​កាលពីព្រឹកថ្ងៃទី​​​២២ កញ្ញា បាននាំយក​អំណោយ​ទៅចែកជូនដល់​ប្រជា​ពលរដ្ឋ​​​​​១គ្រួសារ រស់នៅ​ភូមិខ្ទរ ​សង្កាត់​ព្រែក​​​លៀប ខណ្ឌ​ឫស្សីកែវ ​​ដែល​បាន​​រងគ្រោះ​​​ដោយ​​ខ្យល់​ព្យុះ​​​​កាលពី​ពេល​​​កន្លង​​មក​។​

នារី​ម្នាក់​ជាប់​​ជា​ប្រធាន​​គណ​បក្ស​​ការ​ងារ​​អ៊ីស្រា​អែល​

Posted: 21 Sep 2011 09:08 PM PDT

 នារី​ដែល​​ជាប់​ជា​​ប្រមុខ​​គណ​បក្ស​ការ​ងារ​​អ៊ីស្រា​អែល​ថ្មី​
អតីត​ស្ត្រី​អ្នក​កាសែត​ម្នាក់​ លោក​ស្រី SHELLY YACIMOVITCH កាល​ពី​ថ្ងៃ​ទី​២១ កញ្ញា ត្រូវ​បាន​ជ្រើស​តាំង​ជា​ប្រមុខ​នៃ​គណ​បក្ស​ការ​ងារ​អ៊ីស្រា​អែល​ ដោយ​ក្នុង​ការ​បោះ​ឆ្នោត​ជុំ​ទី​២​បាន​ឈ្នះ​អតីត​មេ​ដឹក​នាំ​សហ​ជីព លោក AMIR PERETZ ។

លោក​ខាត់ ជេម ចូលផឹក​​ជាមួយ​ប៉ូលិស​​​ ប្រពន្ធ​​​មក​ឡូឡា ប៉ូលិស​ខឹង​​បាញ់​ឡើង​​លើ​​​​​រំសាយកំហឹង​

Posted: 21 Sep 2011 08:50 PM PDT

រាជធានីភ្នំពេញ​​​​ ៖ ​ស្នូរ​​ផ្ទុះអាវុធ​​មួយ​ប្រាវ​​បានបន្លឺ​ឡើង​កក្រើក​ស្បៃ​រាត្រី​​នៅ​ ក្នុងប្លុក​​​​ទីតាំង​ផ្ទះ​​ល្វែង​មួយ​​កន្លែង​ ស្ថិត​​​​នៅក្រុមទី​១០ ភូមិ​ឫស្សី សង្កាត់​​ស្ទឹង​មានជ័យ ​ខណ្ឌ​មានជ័យ ​​​​កាលពី​វេលា​ម៉ោង​​​១២​និ​ង​​​​៣០នាទី​​​រំលង​អធ្រាត្រ​​​ឈាន​ចូល​​​ថ្ងៃ ​ទី​២១ កញ្ញា ២០១១ ​​​។

កម្មករលីសែង​ស្រវឹង​ខួប​ម្នាក់​ដេក​ស្លាប់​ គ្មាន​មូលហេតុ​

Posted: 21 Sep 2011 08:49 PM PDT

កម្មករដែលដេកស្លាប់
រាជធានីភ្នំពេញ​​​​ ៖ ​កម្មករ​លីសែង​​​ម្នាក់​ដែល​គេ​អះអាង​​ថា ​តែងតែ​​​​ផឹកស្រវឹង​​​ជា​ប្រចាំ​​​បានដេកស្លាប់​​​​នៅលើ​គ្រែ​​​ក្នុង​ ស្តង់​​​​លក់អំបិល ​​នៅ​ភូមិ​ផ្សារ​​តូច សង្កាត់​ទួលសង្កែ ​ខណ្ឌឫស្សីកែវ ​​បង្ក​​​ឱ្យ​មានការ​​ភ្ញាក់​ផ្អើល​​​កាលពីវេលាម៉ោង​​​​៦​ព្រឹក​ ថ្ងៃទី​​២២ កញ្ញា​។​

មនុស្ស​​​១៣នាក់​ស្លាប់, ស្រុក​​៥ ក្នុង​ខេត្ត​កំពង់ធំ រងការ​លិចលង់​

Posted: 21 Sep 2011 08:48 PM PDT

​ខេត្តកំពង់ធំ​​​​​ ៖ គិតមកទល់នឹងវេលា​ព្រឹក​ថ្ងៃទី២២ កញ្ញា ២០១១នេះ មនុស្ស១៣នាក់​ហើយ ដែលបានស្លាប់ដោយសារទឹកជំនន់ក្នុង​ខេត្តកំពង់ធំ និង​មនុស្សជាង៥ពាន់នាក់ផ្សេង​ទៀត​កំពុងតែខ្វះស្បៀងអាហារ។ បើតាមអ្នក​ឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពប្រចាំខេត្តកំពង់ធំ ដែលស្រង់របាយការណ៍​របស់អាជ្ញាធរគ្រោះមហន្តរាយខេត្តបានបញ្ជាក់អោយដឹងដែរថា មាន​ស្រុកចំនួន៥ ក្នុងខេត្តកំពង់ធំ

ផ្កាយ​រណប​​មួយ​របស់​​ NASA ​នឹង​ធ្លាក់​​មក​លើ​​ផែន​ដី​រវាង​​ថ្ងៃ​ទី​22​ និង​24​ កញ្ញា

Posted: 21 Sep 2011 08:41 PM PDT

ផ្កាយ​រណប​​មួយ​កំពុង​​ហោះ​ហើរ​​ជុំ​វិញ​ផែន​ដី​
អង្គការ​ NASA របស់​អាមេរិក​រាយ​ការណ៍​​ថា ដូច​អ្នក​ប្រាជ្ញ​ លោក​ NEWTON ​និយាយ​ដូច្នេះ​ដែរ​អ្វី​ដែល​ហោះ​ឡើង​ពិត​ជា​ត្រូវ​ធ្លាក់​មក​ផែន​ដី​វិញ ​ក៏​ប៉ុន្តែ​គេ​នៅ​ពុំ​ទាន់​ដឹង​ថា តើ​ផ្កាយ​រណប​មួយ​នឹង​ធ្លាក់​នៅ​ទី​ណា​​ តែ NASA ​ត្រៀម​ធ្វើ​សកម្ម​ភាព​។

យេម៉ែន៖ ​កង​ទ័ព​រដ្ឋា​ភិ​បាល​​វាយ​ប្រហារ​​មូល​ដ្ឋាន​​មួយ​របស់​​កង​កម្លាំង​​ស្និទ្ធ​ពួក​​ប្រឆាំង​នៅ​ក្រុង​សាណា​ស្លាប់​​12នាក់​

Posted: 21 Sep 2011 08:38 PM PDT

ទិដ្ឋ​ភាព​ស្ងាត់​​នៅ​តំបន់មួយ​​នៃ​រដ្ឋ​ធានី​សាណា​​ដោយ​សារ​ការ​​ប្រយុទ្ធ​គ្នា​
យោង​តាម​ក្រុមគ្រូ​ពេទ្យ ​បណ្តា​មន្ត្រី​ និង​សាក្សី​ទាំង​ឡាយ​ថា កង​ទ័ព​រដ្ឋា​ភិ​បាល​យេ​ម៉ែន​បាន​វាយ​ប្រហារ​មូល​ដ្ឋាន​មួយ​របស់​កង​កម្លាំង​ស្និទ្ធ​ពួកប្រឆាំង​កាល​ពី​ថ្ងៃ​ទី​២១ កញ្ញា ក្នុង​រដ្ឋ​ធានី​សា​ណា​ ដោយ​សម្លាប់​ទាហាន​ផ្តាច់​ខ្លួន​យ៉ាង​តិច​៧​នាក់​ និង​បាតុ​ករ​៥​នាក់​។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!