Koh Santipheap Daily

Koh Santipheap Daily


ជប៉ុន៖ មនុស្ស​​4សែន​នាក់​​ស្នើ​ជម្លៀស​​ចេញ​មុន​​ព្យុះ​ថ្មី​​មក​ដល់​

Posted: 20 Sep 2011 12:56 AM PDT

ប្រជា​ជន​ជប៉ុន​​ទទូរ​ឆត្រ​ក្រោម​​ភ្លៀង​ធ្លាក់​ខ្លាំង​​ដោយ​ឥទ្ធិ​ពល​ព្យុះ
អាជ្ញា​ធរ​ជប៉ុន​កាល​ពី​ថ្ងៃ​ទី​២០ កញ្ញា បាន​ណែ​នាំ​ដល់​មនុស្ស​ប្រមាណ​ជា​៤០០.០០០​នាក់​ឱ្យ​ចាក​ចេញ​ពី​គេហ​ដ្ឋាន​មុន​ការ​មក​ដល់​នៃ​ព្យុះ​ទី​ហ្វុង​ដែល​នាំ​មក​នូវ​ភ្លៀង​យ៉ាង​ខ្លាំង​បំផុត​មួយ​ដែល​អាច​ញ៉ាំង​ឱ្យ​មាន​ទឹក​ជំនន់​ធ្ងន់​ធ្ងរ​ និង​ការ​បាក់​ដី​ថ្មីៗ។ ការ​ណែ​នាំ​នេះ​ត្រូវ​បាន​ធ្វើ​ដោយ​សាលា​ក្រុង​ណា​ហ្គោ​យ៉ា(ភាគកណ្តាល​ប្រទេស)

សាស្ត្រាចារ្យ​​ជនជាតិ​​អង់​​គ្លេស​​ម្នាក់​ផឹក​ស្រា​​​ទាល់​តែ​ខ្យល់​គរ​ស្លាប់​

Posted: 20 Sep 2011 12:49 AM PDT

សពជនជាតិអង់គ្លេស
ខេត្តបាត់ដំបង ៖ សាស្ត្រាចារ្យ​​ជន​ជាតិ​អង់​ គ្លេស​​ម្នាក់​បាន​​ស្លាប់​​នៅ​ឯ​មន្ទីរពេទ្យ​​បង្អែក​ខេត្ត​កាលពីវេលា​ម៉ោង ​៧​យប់​ថ្ងៃទី១៩ ​កញ្ញា ២០១១ ដែល​ក្រុម​គ្រូពេទ្យ និង​​សមត្ថ​កិច្ច​ជំនាញ​អះអាងថា ​ស្លាប់​ដោយ​សារ​ខ្យល់​គរ​ដែល​បណ្តាល​​មកពី​ផឹក​ស្រវ​ឹង​ជោក​ជាំ​​ដល់​ កម្រិត​មិន​អាច​សង្គ្រោះ​បាន។

​ប្រធានាធិបតី​​ចិន​​​និងឡាវ​​សន្យា​​ពង្រឹង​​​​ទំនាក់​ទំនង​​នយោ​បាយ​​និងសេដ្ឋ​កិច្ច

Posted: 20 Sep 2011 12:49 AM PDT

ប្រធានាធិបតី​ចិន  និងសម​ភាគី​ឡាវ​ចាប់​ដៃគ្នា
ប្រធានាធិបតី​ចិន​លោកហ៊ូជីនតាវ និង​សម​ភាគី​ឡាវ​លោក​ស៊ូម ម៉ាលី សៃយ៉ាសន បាន ព្រម​ព្រៀង​​​ក្នុងឱកាស​ជួបពិភាក្សា​គ្នា​កាលពី​ថ្ងៃទី​១៩ ​កញ្ញា នៅទីក្រុង​ប៉េកាំងពង្រឹង​​ទំនាក់ទំនង ​​ចិន-ឡាវ ។ មេដឹកនាំ​​ទាំង២​បានព្រមព្រៀង​គ្នា​បែបនេះ ក្នុងឱកាស​ប្រារព្ធ​ខួប​​គម្រប់៥០ឆ្នាំ នៃ​ការ​បង្កើតទំនាក់ទំនង​ការទូត​​រវាង​ប្រទេស​ទាំង​២។

ថៃហ្គ័រ វូដ​នឹង​ទៅ​​ចូល​រួម​ប្រកួត​វាយ​​កូន​ហ្គោល​កម្ម​វិធី​​សប្បុរស​ធម៌​​មួយ​នៅ​ប្រទេស​​ជប៉ុន​ដើម​ខែ​​វិច្ឆិកា​ខាង​មុខ​

Posted: 20 Sep 2011 12:44 AM PDT

 កីឡាករ​អាមេរិក​ថៃហ្គ័រ វូដ​​​
តារា​វាយ​កូន​ហ្គោល​របស់​អាមេរិក​ថៃហ្គ័រ វូដ​បាន​ប្រកាស​ជូន​ដំណឹង​កាល​ពី​ថ្ងៃ​ចន្ទ​១៩​កញ្ញា​ថា ខ្លួននឹង​ទៅ​ចូល​រួម​ប្រកួត​កម្ម​វិធី​សប្បុរស​ធម៌​មួយ​នៅ​ប្រទេស​ជប៉ុន​ថ្ងៃទី​១ខែ​វិច្ឆិកា​ខាង​មុខ​ដោយ​ប្រកួត​តទល់​ជា​មួយ​កំពូល​កីឡាការិនី​ជប៉ុន​៣រូប​។ កម្ម​វិធី​ប្រកួត​ដែល​គេ​ដាក់​ឈ្មោះ​ថា «Challenge! Tiger Woods»នឹង​ត្រូវ​រៀប​ចំ​ធ្វើ​នៅ​ទី​លាន​វាយ​កូន​

ជន​ជាតិ​ជប៉ុន​​ហែល​ទឹក​ឆ្លង​​មហា​សមុទ្រ​សំដែង​​អំណរ​គុណ​​ដល់​តៃ​វ៉ាន់​

Posted: 20 Sep 2011 12:42 AM PDT


ទី​ភ្នាក់​ងារព័ត៌​មាន​ AFP ផ្សាយ​ថា ជន​ជាតិ​ជប៉ុន​៦​នាក់​ទទួល​ជោគ​ជ័យ​ក្នុង​ការ​ហែល​ទឹក​​ចម្ងាយ​ជាង​១០០​គីឡូ​ម៉ែត្រ​ឆ្លង​ទៅ​កោះ​តៃ​វ៉ាន់​កាល​ពី​ថ្ងៃ​ទី​១៩ កញ្ញា ដើម្បី​ថ្លែង​​អំណរគុណ​ដល់​រដ្ឋា​ភិបាលតៃវ៉ាន់ក្នុង​ការ​ឧបត្ថម្ភ​នៅ​ពេល​ជប៉ុន​រង​គ្រោះ​ដោយ​ស៊ូ​ណា​មី​។ បុរស​ទាំង​៦​នាក់​ចាប់​ផ្តើម​ហែល​ទឹក​តាំង​ពី​ថ្ងៃ​ទី​១៧ កញ្ញា ទោះ​បី​ជា​ត្រូវ​ប្រថុយ​ប្រថាន​នឹង​ត្រី​ឆ្លាម​ និង​រលក​យក្ស​នៅ​ក្នុង​មហា​សមុទ្រ​ប៉ា​ស៊ី​ហ្វិក​ក្តី​ដោយ​​ចាប់​​ចេញ​ពីកំពង់​ផែ​តូច​មួយ​នៅ​លើ​កោះ​របស់​ជប៉ុន​ស្ថិត​នៅ​ឆ្ងាយ​ពី​តៃ​វ៉ាន់​១១០គីឡូ​ម៉ែត្រ​​។

ហ្គេមមួយ​បែបធ្វើឱ្យនិស្សិតស្រីស្រក់ទឹកភ្នែក

Posted: 20 Sep 2011 12:39 AM PDT

វគ្គនិស្សិតស្រីដេកឱ្យនិស្សិតប្រុសទ្រោបពីលើ
យោងតាម​ប្រភព​ពី​ Straits Times ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៩ កញ្ញា បាន​ឱ្យ​ដឹងថា មាន​​និស្សិតប្រុស-ស្រី​ប្រហែល​៤០០នាក់ បាន​ចូល​រួម​ក្នុង​​កម្ម​វិ​ធី​ហ្គេម​មួយ​របស់​វិទ្យាស្ថាន​គ្រប់គ្រង​ សិង្ហបុរី សហការ​ជា​មួយ​សាកល​វិទ្យាល័យ​ក្រុងឡុងដ៍ (SIM-UOL)​ ហើយ​ក្នុង​នោះ​ មាន​​និសិ្សតស្រី​ជា​ច្រើនបាន​ស្រក់​ទឹក​ភ្នែក ដោយ​សារ​ក្នុង​វគ្គ​នោះ​មាន​សកម្ម​ភាព​មួយ​ចំនួន​​ដែល​បង្ហាញ​ពី​ការស្និទ​ ស្នាល​ដូច​ជា ការឱបគ្នា​, ការញ៉ាំ​នំ​ប៊ីស្គីត​ដាក់​មាត់ទល់គ្នា និងវគ្គ​នារីដេក ដើម្បី​ឱ្យ​បុរស​ទ្រោបពី​លើ​ពួក​នាង​ជា​ដើម ។

តៃវ៉ាន់មាន​សិស្ស​​ចូលរួម​​​កូត​វីយ៉ូ​ឡុង​ជា​ក្រុម​ចំនួន​​4.645​នាក់ ​បំបែក​​ឯតទគ្គ​កម្ម​​ពិភព​លោក​​86ឆ្នាំ​មុន​

Posted: 20 Sep 2011 12:39 AM PDT


តាម​ទីភ្នាក់ងារ​​ព័ត៌មានបរទេស​​​ផ្សាយ​ឱ្យ​ដឹង​ថា សិស្ស​ជន​ជាតិ​តៃវ៉ាន់​​អាយុ​ក្រោម១៨​ឆ្នាំ ​ចំនួន​៤.៦៤៥​នាក់ បានរួម​គ្នា​កូត​វីយ៉ូ​ឡុង​ជា​ក្រុម​​ក្នុង​កីឡ​ដ្ឋាន​​ជាតិ​នៅ​ទីក្រុង​ឆាង​ហួ ភាគ​កណ្តាល​ ​ប្រទេសកាលពីថ្ងៃទី​១៨ កញ្ញា ដែល​ចាត់​ទុកថា ​ជា​ការ​បំបែក​​ឯតទគ្គ​កម្ម​កូត​វី​យ៉ូ​ឡុង​ជា​ក្រុម​ច្រើន​បំផុត​​នៅលើ​ពិភព​លោក​ ចំនួន​៤.០០០​នាក់

អង្គការ​​​សុខភាពពិភពលោក​​ប្រគល់​បរិ​ក្ខារ​ឯកទេស​​ចរាចរណ៍​​ដល់អគ្គ​ស្នងការ​នគរ​បាល​​ជាតិ​

Posted: 20 Sep 2011 12:38 AM PDT

ទិដ្ឋភាពក្នុងពិធី
រាជធានីភ្នំពេញ​​​​ ៖ ​កាលពីព្រឹកថ្ងៃទី​​​​២០ កញ្ញា ​​​​២០១១ ​​នៅស្នាក់​ការ​​​​អង្គការ​​​សុខភាព​ពិភពលោក​ ដែលមាន​​ទីតាំង​​លេខ​​១៧៧.១៧៩ ផ្លូវ​​លេខ​​៥១ ស្ថិត​​ក្នុងសង្កាត់​ចតុមុខ​​ ខណ្ឌ​ដូន​ពេញ ​បានរៀបចំ​​​​ពិធីប្រគល់​បរិក្ខារ​​​​​ឯក​​​ទេ​​ស​ចរា​ចរណ៍​​ដល់​អគ្គ​ ស្នងការ​​នគរបាលជាតិក្រសួង​មហា​ផ្ទៃ​​ដោយមានការ​​ចូលរួម​ពី​លោក Pieter JM VAN MAAREN ប្រធាន​​អង្គការ​​​​សុខភាព​ពិភពលោក​​ប្រចាំនៅ​កម្ពុជា​​​ លោក​ឧត្តម​សេនីយ៍​​​ឯក យន់ ​​​ឈុន្នី

កីឡា​ករ​បាល់​​អោប​​ប្រើ​​ស្នៀត​​ដូច​​មនុស្ស​ហោះ

Posted: 20 Sep 2011 12:32 AM PDT


កីឡា​​បាល់​​អោប​​ជា​កីឡា​​មួយ​ប្រភេទ​នៅ​តំបន់​​អឺរ៉ុប ដែល​​កីឡា​ករ​ម្នាក់​ៗ​​បង្ហាញ​ពី​សមត្ថ​​​ភាព​ក្នុង​ការ​រត់​​ដណ្តើម​​បាល់​ដោយ​​មាន​ការ​ប៉ះ​ទង្គិច​ខ្លាំងៗ​​ ប៉ុន្តែ​​ក៏​ជា​​កីឡា​ដែលទទួល​ការ​ពេញ​និយម​ខ្លាំង​​នៅ​អឺរ៉ុប​ ។ សម្រាប់​​រូប​ភាព​​ដែល​កីឡា​ករ​បង្ហាញ​​ឥរិយា​បថ​​ប្រៀប​​ដូច​ជា​មនុស្ស​ហោះ​នេះ

អង្គ​ការ​​មិន​មែន​រដ្ឋាភិបាល​បង្ហាញ​នូវ​អភិបាល​​កិច្ច​ល្អនិងការប្រតិបត្តិ​ប្រកប​​ដោយវិជ្ជាជីវៈ​​របស់ខ្លួន

Posted: 20 Sep 2011 12:31 AM PDT

នៅថ្ងៃទី​២៣ កញ្ញា ​ឆ្នាំ​២០១១ ​វេទិកា​​អ្នក​ពាក់ព័ន្ធ​​​ពហុ​ភាគី​​ប្រចាំឆ្នាំ​ និងពិធី​ផ្តល់វិញ្ញា​បនបត្រ​​នឹងត្រូវ​​រៀបចំ​ឡើង​ដោយអភិបាល​កិច្ច និងការ​ប្រតិបត្តិការ​​ប្រ​កប​ដោយ​​វិជ្ជាជីវៈ​នៃ​​អង្គ​ការ​​មិន​មែន​ រដ្ឋាភិបាលនៃ​​គណៈ​កម្មាធិការ​សហ​ប្រតិបត្តិការ​​​ដើម្បី​កម្ពុជា (CCC) ​នៅ​​​អង្គ​​​ការ​សមា​គម​​កូរ៉េ​សម្រាប់​បម្រើ​ការ​នៅអាស៊ី​​ផ្ទះ​​លេខ​ ១៩-២១ ផ្លូវ​៣៣០ សង្កាត់​បឹងកេង​កង​ទី៣ ខណ្ឌចំការ​មន ​​រាជធានីភ្នំពេញ

មន្ត្រី​​នគរបាល​​​​រាជធានី​ភ្នំពេញ​រាប់​រយ​នាក់​​ស្ម័គ្រ​ចិត្ត​​បរិច្ចាគ​​ឈាម​

Posted: 20 Sep 2011 12:31 AM PDT

សកម្មភាពផ្តល់ឈាម
រាជធានីភ្នំពេញ​​​​ ៖ កាលពីព្រឹកថ្ងៃទី​​​​១៩ កញ្ញា ​​​មន្ត្រី​នគរបាលជាតិនៃ​ស្នងការ​​​ដ្ឋាន​​រាជធានី ភ្នំពេញ ​​ប្រមាណជាង​​១០០នាក់ ​​បានស្ម័គ្រ​ចិត្ត​​​​បរិច្ចាគឈាម​​ជូនទៅមជ្ឈមណ្ឌល​​​ជាតិផ្តល់​ឈាម​នៃ​​ ក្រសួង​សុខាភិបាល​​ ប្រយោជន៍​​​សម្រាប់​យក​ទៅ​​ជួយសង្គ្រោះ​​​ជីវិត​ជនរងគ្រោះ​នៅ​តាម​មន្ទីរ​ ពេទ្យ​។​ ពិធី​​បរិច្ចាគ​​​ឈាម​នេះ​​បាន​ធ្វើ​ឡើង ដោយ​​មាន​​​ការចូលរួមពី​សំណាក់​លោក​ស្នងការ​​រង​ នាយការិយាល័យ​​​

យប់​វេន​​កាន់​​បិណ្ឌ​​​រាំធុង​បាស់​​​​ចាក់​​​​គ្នា​​​​របួស​ធ្ងន់​​​​ម្នាក់​​​សង្ស័យ​​ចាក់​​ច្រឡំ​

Posted: 20 Sep 2011 12:31 AM PDT

បុរសរងគ្រោះ
ខេត្ត​កំពង់​ធំ ៖ នៅ​យប់​វេន​​កាន់​បិណ្ឌ​​​ទី​៦​ ចូល​​វេន​​ទី៧ មាន​​យុវជន​​​ម្នាក់​បាន​រងរបួស​​​ជា​ទម្ងន់​​ ​​​ដោយ​សារ​មាន​ក្មេង​​ទំនើង​​​មួយ​ក្រុម​​​​ចូល​​​​រាំធុង​​​​​បាស់​​​​​ ស្រាប់​តែ​​​​ផ្អើល​​ចេញ​​ពីវង់​​​រាំមក​​​ក្រៅ​ ចាក់​គ្នា​​​​​​​​ហើយ​​បក្ស​ពួក​​​​ជន​ល្មើស​​​បាន​នាំ​​គ្នា​រត់​​គេច​ ខ្លួន​​​បាត់​។ អំពើ​​​​ហិង្សា​​ដោយ​​​​ចេតនា​​​និង​​មាន​​​​អាវុធ​​នេះ ​​កើត​​ឡើង​​នៅ​​វេលា​​ម៉ោង​​​៩​និង​​៤៣​​នាទី​យប់​​​ថ្ងៃទី​១៨​ កញ្ញា​ ​២០១១ នៅវត្ត​ទួល​ចាន់ ស្ថិត​​ក្នុង​​​ភូមិ​​​ទួល​​​ចាន់

សិល្បៈ​​លេង​ជា​មួយ​ភ្លើង​​បង្ហាញ​​ពី​​សមត្ថ​ភាព

Posted: 20 Sep 2011 12:26 AM PDT


​តារា​សម្តែង​​សៀក​​កំពុង​នាំគ្នា​​​​សម្តែង​ជាមួយ​ភ្លើង ក្នុង​អំឡុង​ពេល​​ប្រារព្ធពិធីបុណ្យ​ជា​​ប្រពៃណី​​នៅទី​ក្រុងហ្គោ​​ម៉េល ភាគ​​អាគ្នេយ៍​​ប្រទេស​បេឡា​រុស ។ ​ក្នុងពិធី​សម្តែង​​នេះ គឺ​មាន​ក្រុម​សម្តែង​​មកពី​​ប្រទេ​ស​បេឡេ​រុស និង​អ៊ុយ​ក្រែន ​ចំនួន​១០​ក្រុម​​ចូលរួម​។

ឆ្កែ​ដើរ​បង្ហាញ​​ម៉ូដ​​នៅ​​ក្រុងឡុង​ ​អង់​គ្លេស

Posted: 20 Sep 2011 12:24 AM PDT


ឆ្កែ​មួយ​ក្បាល​​ដែល​បាន​បង្ហាញនេះ គឺ​ជា​ទិដ្ឋ​ភាព​​មួយនៃការដើរ​នៅ​ក្បែរ​តារា​បង្ហាញ​ម៉ូដ​ ក្នុង​ពិធីដើរ​បង្ហាញ​ម៉ូដ​សម្លៀក​បំពាក់​​ប្រចាំ​សប្តាហ៍​​នៅ​ទី​ក្រុងឡុង សម្រាប់​​រដូវក្តៅ កាលពីថ្ងៃទី​១៨ កញ្ញា ឆ្នាំ​២០១១ ។

ឈរលើ​រូប​​គំនូរ​ប្រៀប​​ដូច​ជា​ស្ថិត​ក្នុង​​​​​​​​​​​​​រមណីយដ្ឋាន​

Posted: 20 Sep 2011 12:19 AM PDT


​ក្មេងស្រី​ម្នាក់​នេះ ​កំពុង​ឈរ​នៅ​លើ​រូប​គំនូរ​ដែល​គូរ​ដោយ​វិចិត្រ​ករ​ជន​ជាតិ​អាមេរិក ​លោក​ត្រេ​ស៊ី លីស្តាម ​នៅ​ឯ​សូឈី ​ដែល​ជា​រមណីយ​ដ្ឋាន​​មួយ​កន្លែង​​នៅតំបន់​សមុទ្រ​ខ្មៅ​ ប្រទេស​រុស្ស៊ី។ ​ទិដ្ឋ​ភាពនេះ​ប្រសិន​បើ​ក្រឡេក​មើល​តែ មួយ​ភ្លែត​ឃើញថា

លោក​មូ​រីន​ញ៉ូ​ ​ប្រគល់​រង្វាន់​​ «ហ្វី​ហ្វា ​បាល់​មាស»​ ដល់​មូល​និធិ​មហា​រីក​

Posted: 20 Sep 2011 12:16 AM PDT

​
​លោក​ចូសេ ​មូរីន​ញ៉ូ គ្រូ​បង្វឹក​ក្លឹប Real Madrid បង្ហាញ​ខ្លួន​ជា​គ្រូបង្វឹក​​ដ៏​កតញ្ញូ បន្ទាប់ពី​សម្រេចចិត្ត​ប្រគល់​​ពាន​រង្វាន់​​ «ហ្វី​ហ្វា ​បាល់​មាស» ក្នុង​នាម​ជា​គ្រូបង្វឹក​​ឆ្នើម​​ប្រចាំ​ឆ្នាំ​២០១០ ​ដែល​បាន​ទទួល​កាលពី​ដើម​ឆ្នាំ​កន្លង​ទៅ ដល់​​មូល​និធិ​របស់​លោក​សឺបប់​ប៊ី រ៉ប់​សុន អតីត​គ្រូបង្វឹក​​ប្រវត្តិ​សាស្ត្រ​ជន​ជាតិ​អង់​គ្លេស​​ដែល​បាន​ទទួល​មរណ​ភាព​​​កន្លង​ទៅ ។

អាកាស​យាន​​ដ្ឋានតាស៊ីង ​ជាអាកាស​​យាន​ដ្ឋាន​ថ្មី​នៅ​​ក្រុង​ប៉េកាំង

Posted: 20 Sep 2011 12:12 AM PDT


ក្រុង​ប៉េង​កាំង ប្រទេស​ចិន ត្រៀម​ផ្តួល​ទីក្រុង​​ឡុងដ៍ ប្រទេស​អង់​គ្លេស ​និង​ទីក្រុង​អាត្លង់​តា សហ​រដ្ឋ​អាមេរិក​​ ក្រោយ​ពី​អាកាស​យាន​ដ្ឋាន​​ថ្មី​ឈ្មោះ​​ថា «តាស៊ីង» នឹង​បើក​សេវា​កម្ម​ក្នុង​រយៈ​ពេល​៤​ឆ្នាំ​ខាង​មុខ ។ ​តាម​ទិន្ន​ន័យ​​ពី CNN ​និង​ទីភ្នាក់​ងារ​ព័ត៌​មាន​​របស់​អង់​គ្លេស​បាន​ផ្សាយ​ឱ្យ​ដឹង​ថា អាកាស​យាន​ដ្ឋាន​តាស៊ីង ក្នុង​ទីក្រុង​ប៉េកាំង​ខាង​លើ គឺ​ជាអាកាស​យាន​ដ្ឋាន​ដ៏​ធំ​​ទី២ ដែល​មាន​ផ្ទៃ​ក្រឡា​ដល់​ទៅ​៥៤​គីឡូ​ម៉ែត្រ​​​ការ៉េ ។

CNT ​ពុំដឹង​​​លោកកាដាហ្វី​ នៅ​ឯណា​ ខណៈ​​ការ​ប្រយុទ្ធ​គ្នា​​បន្ត​​ទៀត​នៅ​​ក្រុង​បានីវ៉ាលីដ​

Posted: 20 Sep 2011 12:08 AM PDT

ផ្សែង​ហុយ​​​ដោយ​​សារ​ការ​​ផ្ទុះយ៉ាង​​ខ្លាំង​នៅ​​ក្រុង​បានីវ៉ាលីដ
​ក្រុមប្រឹក្សាជាតិ​​បណ្តោះអាសន្ន​​លីប៊ី CNT ថ្លែងកាលពីថ្ងៃទី​​​១៩ កញ្ញា ​ថា នៅតែពុំទាន់​មាន​ព័ត៌មា​ន​ច្បាស់​ពីវាសនា​របស់​អតីតមេដឹកនាំ​​​​លោក​មូ​អាម៉ា ​កាដាហ្វី ។​ ខណៈដែល​​​​ព័ត៌មាន​នានា​រាយការណ៍​​​ថា ទីក្រុង​បានីវ៉ាលីដ នៅ​ភាគអាគ្នេយ៍​លីប៊ី ​​នៅតែ​ពុំទាន់វាយ​ដណ្តើម​​​យកបាន​​ដោយសារ​ការ​ក្រាញ​ទប់​ទល់​យ៉ាង​ខ្លាំង​របស់កង​កម្លាំង​​

រ៉ា​ហ្វា​អែល ណា​ដាល់​​និង​នាង​​សារ៉ា​ប៉ូ​វ៉ា​​គាំ​ទ្រ​​ជន​​រង​គ្រោះ​​ដោ​យ​ទឹក​ជំនន់​​នៅ​​ប៉ា​គី​ស្ថាន​​តាម​រយៈ​បង្កើត​​ការ​ប្រកួត​​សប្បុរស​ធម៌​

Posted: 20 Sep 2011 12:02 AM PDT


ម្ចាស់​ជើង​ឯក​ក្រប​ខណ្ឌធំ​ French Openឆ្នាំ​២០១១​រ៉ា​ហ្វា​អែល ណា​ដាល់​និង​កីឡាការិនី​លំ​ដាប់​ទី​២ពិភពលោកម៉ារី​យ៉ា សា​រ៉ា​ប៉ូ​វ៉ា​បាន​បង្ហាញ​​ការ​គាំ​ទ្រ​របស់​ពួក​គេ​ក្នុង​ការ​បង្កើត​ឲ្យ​មាន​កម្ម​វិធី​ប្រកួត​សប្បុរស​ធម៌​មួយ​ដើម្បី​បង្កើន​មូល​និធិ​ជួយ​ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ប៉ា​គី​ស្ថាន​។

គណៈ​កម្មា​ធិការ​​អូឡាំ​ពិក​​ពិភព​លោក​​បើក​ឱ្យ​​មាន​​ការ​ដេញ​ថ្លៃ​​ធ្វើ​ម្ចាស់​​ផ្ទះ​ប្រកួត​​កីឡាអូ​ឡាំ​ពិក​​យុវ​ជន​​រដូវ​ក្តៅ​​ឆ្នាំ​2018

Posted: 19 Sep 2011 11:56 PM PDT

គណៈ​កម្មាធិការ​កីឡាអូឡាំពិក​ពិភពលោក​​IOCបាន​បើក​នីតិ​វិធី​ឱ្យ​​មាន​ការដេញ​ថ្លៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ប្រកួត​កីឡា​អូឡាំពិក​យុវជន​រដូវ​ក្តៅ​ឆ្នាំ​២០១៨​។ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​កន្លង​ទៅ IOC​បាន​ផ្ញើ​លិ​ខិត​ទៅ​គ្រប់គណៈ​កម្មា​ធិការ​អូឡាំពិក​ក្នុង​ប្រទេស​នី​មួយ​ៗ​ដែល​ជា​សមាជិក​ទាំ​ង​អស់​អញ្ជើញ​ពួក​គេ​ឱ្យ​មក​ដាក់​ពាក្យ​ចូល​រួម​ដេញ​ថ្លៃ​ធ្វើ​ម្ចាស់​ផ្ទះ​ប្រកួត​

ប្រគល់​​​សញ្ញា​​បត្រ​ជាន់​​ខ្ពស់​​​​ជូន​មន្ត្រី​​​នគរ​បាល​​​យុត្តិធម៌​​​​113នាក់​

Posted: 19 Sep 2011 11:41 PM PDT

ទិដ្ឋភាពក្នុងពិធី
ខេត្តពោធិ៍សាត់ ៖ រសៀលថ្ងៃទី១៩ កញ្ញា លោកឧត្តមសេនីយ៍ឯកម៉ក់ ជីតូ ប្រធាននាយក​ដ្ឋានកណ្ដាលនគរបាលយុត្តិធម៌​នៃក្រសួង​មហា​ផ្ទៃ​ បានមកសំណេះសំណាលសួរសុខទុក្ខនិង​ប្រគល់​សញ្ញាបត្រជាន់ខ្ពស់ជូនមន្ត្រីនគរបាល​ យុត្តិធម៌​ខេត្តពោធិ៍សាត់ចំនួន១១៣នាក់ ។

សាលា​ឧទ្ធរណ៍​​​សម្រេច​ផ្តន្ទា​ទោស​​លោក​សម រង្ស៊ី ដាក់​គុក​​៧​ឆ្នាំ ​​ពិន័យ​ប្រាក់​​​​៣​លាន​រៀល​

Posted: 19 Sep 2011 11:41 PM PDT

រាជធានីភ្នំពេញ​​​​ ៖ ​សាលា​ឧទ្ធរណ៍​​​​កាលពី​​ព្រឹកថ្ងៃទី​​២០ ​កញ្ញា ​២០១១ ​​​បានបើកសវនាការ​​​ជំនុំជម្រះលើ​​​សំណុំរឿង​​ព្រហ្មទណ្ឌ​​ដែលមាន​​ជន​ជាប់​ ចោទ​​លោកសម រង្ស៊ី ​​​ត្រូវបាន​សាលា​ដំបូង​រាជ​ធានីភ្នំពេញ ​​ចោទប្រកាន់​​​ពីបទក្លែង​​បន្លំ​​ឯក​សារ​​​​​សាធារណៈ និងផ្សាយព័ត៌មានមិនពិត

ពួក​ឈ្មួញ​​កំពុង​នាំគ្នា​​ចូល​អារ​ឈើ​ប្រណីត​ក្នុង​តំបន់​ព្រៃ​​ការ​ពារ​

Posted: 19 Sep 2011 11:40 PM PDT

ឈើដែលត្រូវកាប់បំផ្លាញ
ខេត្តមណ្ឌលគិរី ៖ ពេល​ដែល​​ឈើ​ប្រណីត​​កំពុង​ត្រូវ​បា៉ន់​​នៅ​​ប្រទេស​វៀតណាម​ ពួក​ឈ្មួញ​​បាន​នាំគ្នា​​ចូល​អារ​យក​ឈើ​​ប្រណីត​​គ្រប់​ប្រភេទ​មាន​​បេង នាង​នួន ​ធ្នង់ នៅ​ក្នុង​ព្រៃ​ចន្លោះ​​ឃុំ​ពូ​ជ្រៃ និង​ឃុំ​ដេអេ ដែល​ជា​តំបន់​ព្រៃ​​ការ​ពារ និង​អភិរក្ស​​ដោយ​អង្គ​ការ​ (WWS) នៅ​ខេត្ត​​​មណ្ឌល​គិរី ។

ចែក​ជំនួយ​​សង្គ្រោះ​​ដោយ​គ្រោះ​ធម្ម​​ជាតិ​ចំនួន​10​គ្រួសារ​នៅ​ឃុំ​កំពង់​ភ្នំ

Posted: 19 Sep 2011 11:40 PM PDT

សកម្មភាពមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្តកណ្តាល
ខេត្តកណ្តាល ៖ កាលពីព្រឹកថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១១ ប្រតិភូសាខា​កាក​បាទ​ក្រហម​កម្ពុជាខេត្ត ដឹកនាំដោយ​​លោក​ហាក់ ប៊ុនធឿន អនុប្រធានគណៈកម្មាធិ​ការ​សាខា រួមដំណើរ​ដោយ​លោកវេជ្ជបណិ្ឌត​ប្រាក់ ផន ,​លោក​ឈឹម កន សមាជិកគណៈ​កម្មាធិការសាខា​ លោកជំទាវ ម៉ែន នារីវុឌ្ឍី ហូ​សិទ្ធី, លោកជំទាវ ដូ ញូ ប៊ុន សម​, លោកជំទាវ គង់ ចនី្ធ ជា សុន សមាជិកា​ទ្រទ្រង់​កាកបាទ​ក្រហម ព្រមទាំងលោក​ជំទាវ

លោកកែ គឹមយ៉ាន ​​និងលោកជំទាវ​​កាន់វេន​​បិណ្ឌទី6 ​នៅវត្ត​ចម​សុទ្ធា​វាស ហៅវត្ត​​ស្វាយ​ចាស់​

Posted: 19 Sep 2011 11:39 PM PDT

ក្នុងពិធីកាន់បិណ្ឌ
​ខេត្តបន្ទាយមានជ័យ​​​​ ៖ ​នៅរដូវបុណ្យ​​​កាន់​​វេន​បិណ្ឌ​នេះ​ថ្នាក់​ដឹកនាំ​​​ក្នុង​ជួរ​​​រាជ​ រដ្ឋាភិ​បាល​​​ អាជ្ញាធរ​ក្រុមប្រឹក្សា​​​ខេត្ត ​គណៈអភិបាល​​ខេត្ត ​​កង​កម្លាំង​​​​​ប្រដាប់អាវុធ ​​ស្ថាប័ន​​​មន្ទីរ ​ប្រជា​ពលរដ្ឋ​​​តែ​ងតែ​​ប្រារព្ធ​​​ពិធី​​កាន់​វេន​បិណ្ឌ​​ ​ដែលជា​បុណ្យ​​​​​ដ៏​ធំ​​មួយរបស់​ពុទ្ធ​សាសនិកជន​គ្រប់​រូប ​អនុវត្ត​​​​ និងប្រតិបត្តិ​តាម​គន្លង​ព្រះ​​ពុទ្ធ​សាសនា​ ​​ដើម្បី​​​ឧទ្ទិល​មហាកុសល​ទៅដល់​​វិញ្ញា​​ណក្ខន្ធ​​នៃ​បុព្វ​ការី​​ជន

លោកអូបាម៉ា​ ​​លាតត្រដាង​​​​ផែនការ​​កាត់​បន្ថយ​ឱន​ភាព​​​​ហើយចង់​​​​បង្កើន​​​​ចំណូល​ពន្ធ​

Posted: 19 Sep 2011 09:03 PM PDT

លោក​អូបាម៉ា ​​ថ្លែង​​នៅ​​សេតវិមាន
​កាលពី​​ថ្ងៃទី​​​១៩ កញ្ញា ប្រធានាធិបតី​​​អាមេ​រិក លោក​បារ៉ាក់ អូបាម៉ា បានលើក​​ឡើង​​​នូវ​ផែន​ការ​របស់​លោក ដើម្បី​​កាត់បន្ថយ​​​ឱនភាពរបស់​​​ប្រទេស ​ហើយនឹង​​​បង្កើន​ជិត​​​​១.៥០០​ពាន់លាន​ដុល្លារ​ នូវចំណូល​​​ពន្ធរយៈ​ពេល​​១០ឆ្នាំ​​ខាង​មុខ​នេះ​។​ ផែនការនេះ​​សម្រាប់​លោក​អូបាម៉ា ​​​​ក៏បម្រើ​​​​​ផងដែរ​​​ជាអនុសាសន៍​ដល់

សាឡង់​បូមខ្សច់​​​បាក់​ច្រាំង​ទន្លេ ​​អ្នក​​ភូមិ​​ជាង​​១០០​នាក់​​ ​​តវ៉ា​ដល់មុខ​សាលា​ខេត្ត​

Posted: 19 Sep 2011 08:52 PM PDT

ប្រជាពលរដ្ឋនាំគ្នាមកតវ៉ា
​ខេត្តកំពង់​ចាម​​​​​ ៖ ​ប្រជាពលរដ្ឋ​​​ប្រុស​ស្រី​​ជាង​​១០០​នាក់​ ​​​មកពីភូមិជីរោទ៍​ទី​​១ ​​និង​ភូមិ​​​​រកា​ធំ ​ឃុំជីរោទ៍ទី​១ ស្រុកត្បូង​ឃ្មុំ ​បាននាំគ្នា​​​មក​តវ៉ា​​នៅ​ខាងមុខ​សាលា​ខេត្ត ​​​នាព្រឹកថ្ងៃទី​​​​២០ កញ្ញា ​​​​២០១១ ​ដើម្បី​​ឱ្យ​​អាជ្ញាធរ​​ខេត្ត​​ ជួយអន្តរាគមន៍​ ធ្វើ​​យ៉ាង​ណា​​​​ឱ្យសាឡង់​​​​បូមខ្សាច់​ចំនួន​​​៧គ្រឿង ​​បញ្ឈប់ការ​​​​បូម​យកខ្សាច់​បន្តទៀត ​​។ កន្លង​មក ​​ការបូម​នេះ​​បណ្តាល​​​ឱ្យ​​​​​បាក់ច្រាំង​​​​ទន្លេ ​​​ប៉ះ​ពាល់​ដល់​ដីលំនៅឋានរបស់​ពួកគាត់​យ៉ាង​ធ្ងន់ធ្ងរ​​​

សាលា​ឧទ្ធរណ៍​​ជំនុំជម្រះ​​​​សម រង្ស៊ី ​​​​ករណី​ក្លែង​បន្លំ​ឯកសារ​​​សាធារណៈ និងផ្សាយព័ត៌​មាន​មិនពិត​​

Posted: 19 Sep 2011 08:51 PM PDT

រាជធានីភ្នំពេញ​​​​ ៖ ​សាលា​ឧទ្ធរណ៍​​​​កាលពី​​ព្រឹកថ្ងៃទី​​២០ ​កញ្ញា ​២០១១ ​​​បានបើកសវនាការ​​​ជំនុំជម្រះ​​សំណុំរឿង​​ព្រហ្មទណ្ឌ​​ដែលមាន​​ជន​ជាប់​ចោទ ​​លោកសម រង្ស៊ី ​​​ត្រូវបាន​សាលា​ដំបូង​រាជ​ធានីភ្នំពេញ ​​ចោទប្រកាន់​​​ពីបទក្លែង​​បន្លំ​​ឯកសារ​​​​សាធារណៈ និងផ្សាយព័ត៌មានមិនពិត ​ដែល​បាន​ប្រព្រឹត្ត​​​​​ទៅកាលពី​​ខែកុម្ភៈ ​​២០១០​។ ​ប្រធាន​ចៅក្រម​​ជំនុំជម្រះ​លោក​ឃុន លាងម៉េង ​​ព្រះរាជ​អាជ្ញា​​​​​លោកង៉ែត ​​សារ៉ាត់ ​​មេធាវី​​ការពារក្តី​​​​ជន​ជាប់​

សាលា​ហ្វ៊ូត​ព្រីន​សម្ពោ​ធ​អគារ​សិក្សា​ថ្មី​បំពាក់​កុំ​ព្យូ​ទ័រ និង​បណ្ណា​ល័យ

Posted: 19 Sep 2011 08:49 PM PDT

លោករដ្ឋលេខាធិការ
រាជធានីភ្នំពេញ​​ ៖ ​នា​ព្រឹក​ថ្ងៃសៅរ៍ ទី១៧ កញ្ញា ឆ្នាំ២០១១ សាលា​ហ្វូ៊ត​ព្រី​ន​បាន​សម្ពោធ​អគារសិក្សា​ថ្មី​ក្រោម អធិបតី​ភាព លោក​ពិត ចំណាន រដ្ឋលេខាធិកា​រក្រសួងអប់រំ យុវជន និង​កីឡា។ លោក​ពិត ចំណាន បាន​សម្ដែង​ការ​កោត​សរសើ​​រចំពោះ​នាយិកា មន្ដ្រី​គ្រប់គ្រង​គ្រប់​លំដាប់​លោកគ្រូ-អ្នកគ្រូ ដែល​បានខិតខំ​ប្រឹងប្រែង​អប់រំ

ធនា​គារ​ស៊ី​អាយ​អិម​ប៊ី CIMB សម្ពោធ​សា​ខា​ថ្មី​ក្នុង​ថ្ងៃ​តែ​មួយ

Posted: 19 Sep 2011 08:43 PM PDT

ខេត្ត​ព្រះ​សី​ហ​នុ​ ៖ ​នា​ព្រឹក​ថ្ងៃ​ទី​១៩ កញ្ញា ​ធនា​គារ​​​ស៊ី​អាយ​អិម​ប៊ី (CIMB) ​សម្ពោធ​សា​ខា​ថ្មី​ចំនួន​បី​ទៀត ក្នុង​នោះ​​សា​ខា​ក្រុង​ព្រះ​សី​ហ​នុ មាន​ទី​តាំង​​ក្បែរ​វិថី​ឯក​រាជ្យ​ស្ថិត​​ក្នុង​សង្កាត់​៤ ​​ក្រុង​ព្រះ​សី​ហ​នុ និង​សា​ខា​​ចំនួន​ពីរ​ទៀត ​នៅ​រាជ​ធានី​ភ្នំពេញ​ ដែល​មាន​ទី​តាំង​នៅ​ម​ហា​វិថី​ម៉ៅ​សេ​ទុង និង​មហ​ាវិថី​ព្រះ​សី​ហ​នុ ក្នុង​ថ្ងៃ​តែ​មួយ​។​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!