The Phnom Penh Post - KHMER: “សង្គ្រាម​ឈើ​ក្រញូង​នៅ​ខេត្ត​កំពង់ធំ​ ជន​ល្មើស​បាញ់​តប​ត​ស្រោច​លើ​សមត្ថកិច្ច” plus 9 more

The Phnom Penh Post - KHMER: “សង្គ្រាម​ឈើ​ក្រញូង​នៅ​ខេត្ត​កំពង់ធំ​ ជន​ល្មើស​បាញ់​តប​ត​ស្រោច​លើ​សមត្ថកិច្ច” plus 9 more


សង្គ្រាម​ឈើ​ក្រញូង​នៅ​ខេត្ត​កំពង់ធំ​ ជន​ល្មើស​បាញ់​តប​ត​ស្រោច​លើ​សមត្ថកិច្ច

Posted: 18 Sep 2011 03:08 AM PDT

កំពង់ធំៈ មន្រ្តី​កង​រាជ​អាវុធ​ហត្ថ ប្រមាណ ៣០​នាក់​នៅ​ខេត្ត​កំពង់​ធំ បាន​ដេញ​ប្រមាញ់​ទាហាន​ពាក់​អាវ​ប៉ារ៉ា​ចំនួន​ ៥​នាក់ ប្រដាប់​ដោយ​កំា​ភ្លើង​ទំនើប​ ៥​គ្រឿង ដែល​ព្យាយាម​បើក​រថយន្ត​ឡង់​គ្រី​ស័រ​ដឹក​ឈើ​គ្រញូង​ខុស​ច្បាប់ គេច​ពី​ការ​ស្ទាក់​ចាប់​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ។ ជន​សង្ស័យ​បាន​បាញ់​ត​ដៃ​ជា​មួយ​មន្រ្តី​កង​រាជ​អាវុធ​ហត្ថ​ធ្វើ​ឲ្យ​មនុស្ស ​ម្នាក់​រង​របួស បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ។

ជម្លោះ​ដី​ធ្លី​នៅ​ខេត្ត​ក្រចះ អ្នក​ភូមិ​បិទ​ផ្លូវ​ជាតិ​លេខ​៧

Posted: 18 Sep 2011 02:26 AM PDT

110918_b03

ក្រចេះ: អ្នក​ភូមិ​ប្រហែល ៥០០​នាក់ មក​ពី​​ ៦​ភូមិ នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ ដែល​បាន​​បិទ​ផ្លូវ​ជាតិ​លេខ ៧ ប្រឆាំង​នឹង​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​វៀតណាម Dau Thieng Cambodia Rubber Development Co., Ltd និង​ក្រុម​ហ៊ុន Dau Thieng Kratie Rubber Development Co., Ltd ដើម្បី​ទាម​ទារ​យក​ដី​ពួក​គេ​ត្រឡប់​មក​វិញ​នោះ បាន​សម្រេច​ចិត្ត​បើក​ផ្លូវ​​ឲ្យ​ចរាចរណ៍​ឡើង​វិញ​ បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​នេះ បាន​សន្យា​ស្វែង​រក​ដំណោះ​ស្រាយ​សម្រាប់​អ្នក​ភូមិ​ទាំង​នោះ​នៅ​ថ្ងៃ​អង្គារ ​ខាង​មុខ​នេះ។

បញ្ជូន​កម្មករ​៤១​នាក់​ស៊ី​ឈ្នួល​ជីក​មាស​ទៅ​តុលាការ​ខេត្ត​ប៉ៃលិន

Posted: 18 Sep 2011 02:02 AM PDT

ប៉ៃលិនៈ មន្រ្តី​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ប៉ៃ​លិន បាន​បញ្ជូន​កម្មករ​ ៤១​នាក់ ទៅ​កាន់​តុលា​ការ​ខេត្ត​នៅ​​ថ្ងៃ​អាទិត្យ​នេះ តាម​ពាក្យ​បណ្តឹង​របស់​អ្នក​ភូមិ ដែល​ចោទ​កម្មករ​ទាំង​នោះ​ថា​បាន លួច​ជីក​ដី​នៅ​ក្នុង​ចំការ​ពោត​ទាំង​យប់​អធ្រាត្រ ដើម្បី​ស្វែង​រក​រ៉ែ​មាស​ ឬ​កំណប់ តាម​ការ​ញុះ​ញង់​របស់​មេ​ខ្យល់​។

ស្ត្រី​ចំណាស់​ម្នាក់​រង​របួស​ដោយ​សារ​រន្ទះ​បាញ់

Posted: 18 Sep 2011 01:44 AM PDT

ឧត្តរមានជ័យៈ នគរបាល​ស្រុក​អន្លង់វែង បាន​អះ​អាង​ថា ស្ត្រី​វ័យ ៥០​ឆ្នាំ​ម្នាក់ បាន​រង​របួស​ដោយ​សារ​រន្ទះ​បាញ់​កាល​ពី​រសៀល​ថ្ងៃ​ទី​១៦ ខែ​កញ្ញា​កន្លង​មក​នេះ ហើយ​ផ្ទះ​សម្បែង​របស់​គាត់​បាន​ខូច​ខាត​ជា​ដំណំ។

ឃុំ​ខ្លួន​បុរស​ម្នាក់​ជាប់​ចោទ​រំលោភ​សេព​សន្ថវៈ​កុមារី​អនីតិជន

Posted: 18 Sep 2011 01:26 AM PDT

ភ្នំពេញៈ លោក ជា ជោគ ប្រធាន​ការិយាល័យ​​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការពារ​អនីតិ​ជន នៃ​ស្នងការដ្ឋាន​នរគរបាល​រាជ​ធានី​ភ្នំពេញ បាន​ថ្លែង​ឲ្យ​ដឹង​ថា បុរស​វ័យ ៥០​ឆ្នាំ​ម្នាក់ ត្រូវ​បាន​ចោទ​ប្រកាន់​នៅ​ថ្ងៃ​នេះ​ពី​បទ​រួម​ភេទ​ជា​មួយ​ក្មេង​ស្រី​ អនីតិជន​នៅ​រាជ​ធានី​ភ្នំពេញ។

រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​អឺរ៉ុប​ជួប​ពិភាក្សា​គ្នា​ពី​វិបត្តិ​បំណុល​ក្នុង​តំបន់

Posted: 18 Sep 2011 12:24 AM PDT

វ៉ារ៉ូវក្លូវៈ រដ្ឋមន្ត្រី​ហិរញ្ញ​វត្ថុ​សហគមន៍​អឺរ៉ុប ពុំ​បាន​ធ្វើ​កិច្ច​ការ​អ្វី​ផ្សេង​ក្នុង​ការ​ដោះ​ស្រាយ​វិបត្តិ​បំណុល​នៅ​ តំបន់​អឺរ៉ុបទេ​នៅ​ក្នុង​កិច្ច​ពិភាក្សា​​នាចុង​សប្តាហ៍​ ហើយ​បែ​រ​ជា​​ទទួល​យក​មតិ​មួយ​ចំនួន និង​ប្រឆាំង​​ទៅ​នឹង​មតិ​ផ្សេង​ទៀត ព្រម​ទាំង​វាយ​តម្លៃ​ពី​ការ​វិវត្ត​តាម​​វិធានការ​នានា​ដែល​បាន​ព្រម​ព្រៀង​ គ្នា។

ចាប់​ខ្លួន​សកម្ម​ជន​បក្ស​ប្រឆាំង​ក្នុង​ជម្លោះ​ដី​ធ្លី​នៅ​ខេត្ត​កណ្ដាល

Posted: 18 Sep 2011 12:04 AM PDT

ភ្នំពេញៈ សកម្ម​ជន​គណ​បក្ស​ប្រឆាំង សម រង្ស៊ី ត្រូវ​បាន​​សមត្ថកិច្ច​នគរបាល​ចាប់​ និង​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​កណ្ដាល បន្ទាប់​ពី​​រង​ការ​ចោទ​ប្រកាន់​ពី​បទ​​បង្ក​មហន្តរាយ​អចលន​ទ្រព្យ​ឯកជន ប៉ុន្តែ មន្ត្រី​គណ​បក្ស​ប្រឆាំង​និយាយ​ថា ករណី​នេះ​គឺ​ជា​​គំរាម​កំហែង​ផ្នែក​នយោបាយ​ពី​គណ​បក្ស​កាន់​អំណាច។

មនុស្ស​១៥​នាក់​ស្លាប់​នៅ​ប៉ាគីស្ថាន​ពេល​ពួក​សកម្ម​ប្រយុទ្ធ​វាយ​ប្រហារ​លើ​កុល​សម្ព័ន្ធ

Posted: 17 Sep 2011 11:40 PM PDT

ប៉េសាវ៉ាៈ យ៉ាង​ហោច​ណាស់​មនុស្ស ១៥​នាក់ ត្រូវ​បាន​គេ​សម្លាប់​នៅ​ពេល​ពួក​សកម្ម​ប្រយុទ្ធ​តាលីបង់ បាន​វាយ​ប្រហារ​លើ​ប៉ុស្តិ៍​ឆែក​ឆេរ​មួយ​កន្លែង​​គ្រប់​គ្រង​ដោយ​កង​កម្លាំង ​កុល​សម្ព័ន្ធ​គាំ​ទ្រ​រដ្ឋាភិបាល និង​កម្លាំង​សន្តិសុខ នៅ​ភាគ​ឦសាន​ប៉ាគីស្ថាន នៅ​ថ្ងៃ​អាទិត្យ​នេះ។

មន្ត្រី​អ.ស.ប៖ សាលា​ក្តី​ខ្មែរ​ក្រហម​មាន​កិច្ច​សហ​ប្រតិបត្តិការ​ល្អ​លើ​ផ្នែក​សន្តិសុខ

Posted: 17 Sep 2011 11:31 PM PDT

ភ្នំពេញៈ មន្ត្រី​ទទួល​បន្ទុក​ផ្នែក​កិច្ចការ​សន្តិសុខ​របស់​អង្គការ​សហ​ប្រជាជាតិ បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហ​ប្រតិបត្តិការ​រវាង អ.ស.ប និង​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​កិច្ច​ការពារ​សន្តិសុខ​លើ​ដំណើរការ​របស់​សាលា​ក្តី​ខ្មែរ​ក្រហម។

បក្ស​ប្រឆាំង សង្គម​ស៊ីវិល​ថ្កោល​ទោស​​អាជ្ញាធរ​បង្ក្រាប​លើ​អ្នក​ភូមិ​បឹងកក់

Posted: 17 Sep 2011 10:13 PM PDT

110918_b02

ភ្នំពេញៈ គណ​បក្ស​ប្រឆាំង​ដ៏​ធំ​របស់​ប្រទេស​កម្ពុជា និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ក្លា​ទៅ​លើ​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ ដែល​បាន​ប្រើ​អំពើ​ហិង្សា​បង្ក្រាប​ទៅ​លើ​អ្នក​ភូមិ​នៅ​តំបន់​បឹងកក់ ដែល​ប្រឆាំង​ទៅ​នឹង​សកម្មភាព​ឈូស​ឆាយ​កម្ទេច​ផ្ទះ​សម្បែង​របស់​ពួក​គាត់ ធ្វើ​ឡើង​ដោយ​ក្រុម​ហ៊ុន​ស៊ូកាគូអ៊ីន កាល​ពី​ថ្ងៃ​សុក្រ ទី​១៦ ខែ​កញ្ញា។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!