Koh Santipheap Daily

Koh Santipheap Daily


លិខិត​ចម្ងល់​ពីបញ្ហា​ថ្លៃ​ផ្ញើ​រថយន្ត​​ ម៉ូតូ​នៅ​តាម​ផ្សារ​

Posted: 23 Sep 2011 12:04 AM PDT

ជាបឋម​ខ្ញុំ​​សូមគោរព​​​លោកនាយក​និពន្ធ​​កាសែត​កោះសន្តិភាព ដោយខ្ញុំ​​​​បាទ​មាន​​ចម្ងល់​​​មួយ ដែល​​​​ទាក់ទង​ទៅនឹង​ការ​យកថ្លៃ​​​ផ្ញើ​ម៉ូតូ រថយន្ត នៅតាម​ផ្សារ​​​នានា​។​ ដោយខ្ញុំ​​បាទ​សង្កេត​ឃើញ​​​ថា តម្លៃ​​​ផ្ញើ​ដែលបាន​​កំណត់នៅលើ​ប័ណ្ណ​​​​គឺតម្លៃ​​​តែ​​​​៣០០​រៀល ​សម្រាប់​ម៉ូតូ និង​​​​៥០០រៀល សម្រាប់​រថយន្ត​។

កីឡាករ​ប្រដាល់​កា​ណា​ដា​ប៉ាស្កាល់​​បញ្ជាក់​ថា​​ខ្លួន​នឹង​ជួប​​​ប្រកួត​ជា​មួយ​​អ្នក​ឈ្នះ​រវាង​​កី​ឡាករ​ហប់ឃីន​និង​​​កី​ឡាករ​ឆាដ​ ដសុន​ថ្ងៃទី១៥​តុលានៅL.A

Posted: 23 Sep 2011 12:01 AM PDT

កីឡាករ​កា​ណា​ដា​​ប៉ាស្កាល់​
ហ្សង់ ប៉ាស្កាល់​កីឡាករ​ប្រដាល់​ល្បី​ឈ្មោះ​នៅ​កា​ណា​ដា​បាន​សន្យា​ថា​ខ្លួន​នឹង​ឡើង​បង្ហាញ​ខ្លួន​នៅ​លើ​សង្វៀន​ប្រកួត​ជា​ថ្មី​នៅ​ឆ្នាំ​ក្រោយ​គឺ​បន្ទាប់​ពី​បាន​ដឹង​លទ្ធ​ផល​ប្រកួត​រវាង​កីឡាករ​បឺណាដ ហប់​ឃីន​និង​ឆាដ ដសុន​។ នេះ​មានន័យ​ថា​រវាង​ហប់​ឃីននិង​ដសុន​អ្នក​ណា​ឈ្នះ​នឹង​ត្រូវ​ជួបប្រកួត​ជា​មួយ​រូប​គេ​(​ប៉ា​ស្កាល់​)​។

នេប៉ាល់​ប្រឈម​​មុខ​គ្រោះ​​រញ្ជួយ​ដី​​70​ឆ្នាំ​ម្តង​

Posted: 22 Sep 2011 11:58 PM PDT


​កាលពីថ្ងៃទី​១៩ កញ្ញា កន្លង​​មក មាន​ហេតុ​ការណ៍​​រញ្ជួយ​ដី​​មួយ​កើត​ឡើង​នៅ​បរិ​វេណ​ព្រំ​ដែន​ឥណ្ឌា-នេប៉ាល់​ បណ្តាល​ឱ្យ​​មនុស្ស​ជាង​៦០​នាក់ ​ស្លាប់ និង​ផ្ទះ​សម្បែងជា​​ច្រើន​ខ្នង​ទទួល​រង​ការ​ខូច​ខាត ។ ស្រប​ពេល​​ជា​មួយ​​គ្នា​នេះ​ ​អ្នក​ជំនាញ​បាន​បញ្ជាក់ថា

បុរសវ័យ​​85​ឆ្នាំ​បន្ត​​មាន​គូស្នេហ៍​​​ស្រស់​ស្អាត​​ឆ្វេង​ស្តាំ

Posted: 22 Sep 2011 11:55 PM PDT


លោក​ហ៊ីវ អេ​ហ្វ​​ន័រ ​អ្នក​បង្កើត​​ទស្សនា​វដ្តី​​ផ្លេប​យ​ (Play Boy) អាយុ​​៨៥​ឆ្នាំ កំពុង​ប​ណ្តើរ​​ស្រីស្នេហ៍​​២​នាក់​របស់​ខ្លួនគឺ នាង​អេន​ណា សូហ្វី​យ៉ា ប៊ើក​លុន (ឆ្វេង) ​និង​នាង​ឈេ​រ៉ា បេឆាត ចូលរួម​​ក្នុងពិធី​លៀង​សាយ​ភោជ​នប្រចាំ​ឆ្នាំរបស់ "Society of Singers" ​នៅទី​ក្រុង​​បេវើ​លី ហ៊ីល ​រដ្ឋ​​កាលី​ហ្វ័រ​​នីញ៉ា ​

រលក​យក្ស​​វាយ​​ប្រហារ​​កំផែង​​ការពារ​​រលក​​ជប៉ុន​

Posted: 22 Sep 2011 11:53 PM PDT


ក្នុងទិដ្ឋ​ភាព​ដែល​បង្ហាញ​ទីនេះ គឺ​ជា​ឥទ្ធិ​ពល​របស់​ព្យុះ​រ៉ូ​គីធ្វើ​ឱ្យ​កើត​មាន​រលក​យក្ស​បោក​បក់​ទៅ​លើ​កំផែង​​ការពារ​រលក​របស់​ភូមិ​​យូដូ​ណូ ក្នុង​ទីក្រុង​តា​គី​ហូ ខេត្ត​មី​អេ និង​ធ្វើ​ឱ្យ​មាន​ភ្លៀង​​ធ្លាក់​ក្នុង​តំបន់​ជាច្រើន​​នៅជប៉ុន ។

ត្រីបាឡែន​​​បេ​លូកា ​ឬ​បាឡែន​.ស​​ក្នុងពិព័រណ៍

Posted: 22 Sep 2011 11:51 PM PDT


ក្មេង​ម្នាក់​​កំពុងឈរ​​ទល់​មុខ​ត្រី​បាឡែន​ បេលូ​កា ឬ​បាឡែន​​.ស ​ក្នុងអំឡុង​ពេល​​ចូល​ទស្សនា​​ការ​តាំងពិព័រណ៍​​សត្វ​សមុទ្រ​ក្នុង​ទី​ក្រុង​ប៉េកាំង ប្រទេស​ចិន ។ ​ត្រី​បាឡែន​​បេលូកា បច្ចុ​ប្បន្ន​​កំពុង​ទទួល​​ចំណាប់​អារម្មណ៍​​យ៉ាង​ខ្លាំង​របស់​ប្រទេស​ចិន ដែល​ភ្ញៀវ​កំពុង​សម្រុក​​ចូល​ទស្សនា​​ជា​ហូរ​ហែ​ ។

ស៊ីលីបង្ហាញ​​​សក្តានុ​ពល​​​ហោះ​ហើរ​​លើ​​ផ្ទៃ​ប្រទេស​

Posted: 22 Sep 2011 11:46 PM PDT


ក្នុង​រូប​ភាព​​ដែល​បង្ហាញ​នេះ ជា​ស្ថាន​ភាព​ប​រិ​យា​កាស​​មួយ​ផ្នែក​​ក្នុង​​​ការ​ហោះ​ហើរ​​ជា​លក្ខណៈ​ប្រចាំ​ឆ្នាំ​របស់​កង​ទ័ព​​អាកាស​ស៊ី​លី ​នៅក្នុង​ដែន​អាកាស​​នៃទី​ក្រុង​សាន់​ត្យា​ហ្គោ ​កាលពី​ថ្ងៃទី១៩ កញ្ញា​កន្លង​ទៅ ។

Abbas បានប្រគល់លិខិត​ស្នើចូលជា​​សមាជិកអង្គការ​សហប្រជាជាតិ​ពេញលេញ

Posted: 22 Sep 2011 11:44 PM PDT

លោកប្រធានាធិបតីបាឡេស្ទីន Mahmud Abbas នឹងប្រគល់លិខិតស្នើសុំជា​ផ្លូវការ​សំរាប់​រដ្ឋ​ប៉ាឡេស្ទីន ដើម្បីទទួលបានជាសមាជិកអង្គ ការ​សហប្រជាជាតិពេញលេញ​នៅ​ថ្ងៃសុក្រ​ ទី២៣ កញ្ញា ​ឆ្នាំ​២០១១ នេះបើតាម​សម្តីរបស់​មន្ត្រី​ជាន់ខ្ពស់របស់ប៉ាឡេស្ទីន។

ចៅ​អធិ​ការ​វត្ត​ប្រ​ជុំ​សា​គរ​​រួម​ជា​មួយ​អនុ​សាខា​​កាក​បាទ​ក្រ​ហម​​ចែក​​អំណោយ​ជូន​ជន​រង​គ្រោះ

Posted: 22 Sep 2011 11:41 PM PDT

ព្រះចៅអធិការវត្ត និងកាកបាទក្រហមខណ្ឌចូលរួមចែក​អំណោយ
រាជធានីភ្នំពេញ​​ ៖ ​ចៅ​អធិ​ការ​វត្ត​ប្រ​ជុំ​សាគរ​​ហៅ​វត្ត​ថ្មី រួម​ជា​មួយ​​អនុ​សាខា​កា​កបាទ​ក្រហម​ខណ្ឌឫស្សី​កែវ និង​​សាលា​សង្កាត់​ជ្រោយ​ចង្វា កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ កញ្ញា ​បាន​នាំ​យក​អំណោយ​ទៅ​ចែក​ជូន​ប្រ​ជា​ពល​រដ្ឋ​ចំនួន​៣០​គ្រួ​សារ ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ នៅ​ក្នុង​ភូមិ​​​ដើម​គ សង្កាត់​ជ្រោយ​ចង្វា ខណ្ឌ​ឫស្សី​កែវ​។ ពិ​ធី​នេះ​បាន​រៀប​ចំ​ឡើង​នៅ​ក្នុង​បរិវេណ​វត្ត​ប្រ​ជុំ​សា​គរ​ហៅ​វត្ត​ថ្មី ​ក្រោម​អធិបតី​ភាព លោក​នុត​ ពុធ​ដារ៉ា ប្រ​ធាន​

នាំ​អំណោយ​ចែក​ជូន​​អ្នក​ជំងឺ​ដែល​កំពុង​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​ថ្ងៃ​បុណ្យ​ភ្ជុំ

Posted: 22 Sep 2011 11:41 PM PDT

ខេត្ត​តា​កែវ​​ ៖ ​នៅ​រសៀល​ថ្ងៃ​ទី​២១ កញ្ញា កន្លង​ទៅ​នេះ​ លោក​ស្រី ​បេន អភិបាល​ខេត្ត​​ បាន​អញ្ជើញ​​ចែក​អំណោយ​ដល់​អ្នក​ជំងឺ​ដែល​កំពុង​សម្រាក​ព្យា​បាល​នៅ​ក្នុង​ មន្ទីរ​ពេទ្យ​​បង្អែក​ខេត្ត​ ដោយ​មាន​ការ​ចូល​រួម​​ពីលោក​ប្រ​​ធាន​មន្ទីរ​​សុខា​ភិបាល ប្រ​ធាន​មន្ទីរ​​ជុំវិញ​ខេត្ត​ និង​បុគ្គ​លិក​នៃ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្តយ៉ាង​ច្រើន​កុះ​ករ​​។​

ពួកលោក​ខាង​លិច​​​ធ្វើ​ពហិការ​សុន្ទរកថា​​​ប្រធានាធិបតី​អ៊ីរ៉ង់​​នៅ​ ​អ.ស.ប​

Posted: 22 Sep 2011 11:41 PM PDT

ប្រធានាធិបតី​​​អ៊ី​​រ៉ង់​ថ្លែង​ក្នុង​ អ.ស.ប
​គណៈ​ប្រតិភូ​​​របស់​សហរដ្ឋអាមរិក បារាំង និង​​របស់​ប្រទេស​លោកខាង​លិច​ដទៃៗទៀត ​កាលពីថ្ងៃទី​​​​២២ កញ្ញា បានធ្វើ​ពហិការ​សុន្ទរកថា​​​របស់​លោក​ម៉ាមូដ ​អាម៉ាឌីណឺហ្សាដ ​ពេល​ដែល​​​​ប្រធានាធិបតី​​​​អ៊ីរ៉ង់​​រូបនេះ​​​​ថ្លែង​សុន្ទរ​កថា​​មួយនៅ​មុខ​មហាសន្និបាត​​ប្រចាំ​ឆ្នាំ​​​របស់ អ.ស.ប​។​

ទុយនីស៊ី​កាត់​ទោស​​​នាយករដ្ឋ​មន្ត្រី​​របស់​លោកកាដាហ្វី ​ដាក់​គុក6ខែ​

Posted: 22 Sep 2011 11:38 PM PDT

កង​កម្លាំង​ ​​​CNT​ ដែល​ឡោមព័ទ្ធ​​​ក្រុង SYRTE
​ចាប់​ខ្លួន​​​​កាលពីយប់​​ថ្ងៃទី​​​២១ កញ្ញា នៅ​ភាគ​ខាង​​​ត្បូង​ទុយនីស៊ី នាយករដ្ឋមន្ត្រី​​​លីប៊ី ​ក្រោម​របប​លោក​មូអាម៉ា កាដាហ្វី លោក​ម៉ាហ៍​មូឌី បាក់​ដាឌី ត្រូវ​បាន​កាត់ទោស​​កាលពី​ថ្ងៃទី​​​២២ កញ្ញា ​​ដាក់​គុក​​​៦ខែ ​ពីបទ​​ឆ្លង​កាត់​​ព្រំដែន​​​ទុយនី​ស៊ី ដោយខុសច្បាប់​។​ នេះជា​​សេចក្តីរាយការណ៍​កាលពីថ្ងៃទី​​២២ កញ្ញា ​របស់​​ក្រសួងយុត្តិធម៌​ទុយនីស៊ី​។​

ចោរប្លន់​ប្រដាប់ដោយ​​​គ្រាប់បែក និង​កាំភ្លើង​​​​ខ្លី​​​​១​ដើម ​​ប្លន់​​​​អ្ន​ក​លក់​​​​​មាស​ និង​ប្តូរ​ប្រាក់​​​​​អស់ជាង​​​​៣៥.០០០​ដុល្លារ​

Posted: 22 Sep 2011 11:34 PM PDT

កន្លែងភ្ញាក់ផ្អើល
រាជធានីភ្នំពេញ​​​​ ៖ ​ចោរប្លន់​ប្រដាប់អាវុធ​​ខ្លី និងគ្រាប់បែក​​​​ដៃ​​១ក្រុម​ បាន​ធ្វើស​កម្មភាព​​ភ្ជង់​​​គំរាម​បាញ់​ និងបោក​សម្លាប់​​​ប្លន់​អ្នក​លក់​មាស​ និង​ប្តូរ​ប្រាក់​​​​​ យក​កាបូបដាក់​​​គ្រឿង​អលង្ការ​​មាស-​ប្លាទីន​ ព្រមទាំង​​កាត​ទូរស័ព្ទ​​សរុប​ជាង​​​​​​៣៥.០០០​ដុល្លារ ​​រួច​គេច​ខ្លួន​ទៅបាត់​ដោយ​សុវត្ថិ​ភាព ។ ហេតុការណ៍​​នេះ​បាន​កើត​ឡើង​​​កាល​ពីវេលាម៉ោង​​៨​យប់​​ថ្ងៃ​ទី​​២២ ​​កញ្ញា ​នៅ​​មុខបន្ទប់​ផ្ទះជួល​ជិត​ផ្សារ​​កាណា​ស៊ីធី ​ភូមិ​ចោម​ចៅ ​​សង្កាត់ចោមចៅ

បង្ក្រាប​រថយន្តកាមរី​​ដឹក​ឈើ​គ្រញូង​​បម្រុងឆ្លង​​ដែន​ទៅ​ប្រទេស​វៀត​ណាម​

Posted: 22 Sep 2011 11:24 PM PDT

ខេត្តកំពត ៖ ​មន្ត្រីខណ្ឌ​រដ្ឋ​បាល​ព្រៃ​​ឈើ​កំពត ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​​កែប ​និង​ផ្នែក​រដ្ឋ​បាល​​ព្រៃឈើ​​ឈូក ​ដឹក​នាំដោយ​​លោក​ជ​ វា៉ងលី បាន​ចុះ​​ប្រតិ​បត្តិ​ការ​បង្ក្រាប​រថយន្ត​​កាមរីដឹក​​​ឈើ​គ្រញូង​​ពេញ​​មួយ ​គ្រឿង​ដែល​បម្រុង​​​​ឆ្លង​​ដែន​​​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ។

រដ្ឋមន្ត្រី​​​ការពារជាតិ​​​​កម្ពុជា​-ថៃ​ជួប​​សម្តែង​​​ការ​គួរសម​​​គ្នា និងបង្ហាញ​​​ថា កិច្ច​​ប្រជុំ ​GBC ខាង​មុខនេះ នឹង​អនុវត្ត​តាម​​ការ​សម្រេច​​​របស់​តុលាការ​

Posted: 22 Sep 2011 11:24 PM PDT

រាជធានីភ្នំពេញ​​​​ ៖ ​វេលាម៉ោង​៩និង​៤៥​នាទីព្រឹកថ្ងៃទី២៣ កញ្ញា នេះ រដ្ឋមន្រ្តីការ​ពារ​ជាតិ​កម្ពុជា​-ថៃ ​បាន​ជួប​ប្រជុំ​ពិភាក្សាគ្នា​នៅ​ទីស្តី​ការ​ក្រសួងការពារជាតិកម្ពុជា​ ​ជំហាន​​​ដំបូង​​រំលឹក​ពី​ការ​អនុវត្ត​​​​តាម​​សាល​ដីកា​​​តុលាការ​យុត្តិ​ ធម៌​អន្តរជាតិក្រុង​​​ឡាអេ ​អំពីបញ្ហា​​​​ដក​កងទ័ព​​​ចេញ​​​ពីតំបន់​ដែលតម្រូវ​​មិន​​ឱ្យ​មានកង​ទ័ព​​ ក្នុង​រង្វង់​​​១៧គីឡូម៉ែត្រការ៉េ និង​​​ពិភាក្សា​​​រៀបចំ​កិច្ច​​​ប្រជុំ GBC នៅ​​​​ពេលខាងមុខឆាប់​ៗ​នេះ​។​

យេម៉ែន ៖ ​មនុស្ស​​ជា​ច្រើន​​សិបនាក់​​ស្លាប់ក្នុង​ការ​​ប្រយុទ្ធ​​គ្នា​នៅ​​រដ្ឋធានី​សាណា

Posted: 22 Sep 2011 11:22 PM PDT

 អ្នករងគ្រោះ​​​ដោយ​សារ​ការ​​ប្រយុទ្ធគ្នា​​នៅក្រុង​​សាណា
ប្រជាជន​​រដ្ឋ​ធានី​​យេម៉ែន​​និយាយថា ​មនុស្ស​ជា​ច្រើន​សិបនាក់​បានត្រូវ​ស្លាប់ហើយ​ជា​ច្រើន​នាក់​ទៀត​ត្រូវ​របួស​កាលពីថ្ងៃទី២២ កញ្ញា ក្នុង​ការ​ប្រយុទ្ធ​គ្នា​នានា​នៅក្រុង​សាណា​រ​វាង​កងទ័ព​​​រដ្ឋាភិបាល​​​ និង​ពួកទាហាន​ផ្តាច់ខ្លួន ។ យោង​តាម​​ក្រសួង​​ការពារ​ប្រទេសយេម៉ែន​ថា

ក្រុងស្ទឹងត្រែងទឹកឡើង​លិច​​ទាំង​ស្រុង និង​ស្រុក​​៣ទៀត​កំពុង​លិច​លង់​​តំបន់ខ្លះ​

Posted: 22 Sep 2011 11:17 PM PDT

ទិដ្ឋភាពទឹកជំនន់នៅស្ទឹងត្រែង
​ខេត្តស្ទឹង​ត្រែង​​​​​ ៖ ​អ្នក​ឆ្លើយ​​​ឆ្លង​ព័ត៌​មាន​​កោះសន្តិភាព​​​ប្រចាំ​ខេត្ត​​​ស្ទឹងត្រែង បាន​ឱ្យ​​ដឹង​ថា ក្រុងស្ទឹង​ត្រែង​​ទាំង​មូល ត្រូវ​ទឹក​​ឡើង​​ពីទន្លេ​​​មេគង្គ​វាយលុកលិច​លង់ស្ទើរគ្រប់​សង្កាត់​​ទៅ​ហើយ ចាប់តាំង​ពី​យប់​ថ្ងៃទី​​​២២ ឈាន​ចូលថ្ងៃទី​​​២៣ កញ្ញា ​២០១១ ​​ដោយ​កន្លែង​​ខ្លះ​​លិច​ត្រឹម​ជង្គង់ កន្លែងខ្លះទៀត​​លិច​​​ត្រឹមស្មង​ជើង​។​

ស្រុកជាច្រើន​​នៅខេត្ត​កំពង់​​ចាម​​កំពុង​​​រង​ការ​​លិចលង់​ប្រជាជន​ត្រូវ​បាន​ជម្លៀស​​​​​ខណៈ​​ក្រុង​កំពង់​ចាម ​មិនទាន់​​លិច​ទេ​

Posted: 22 Sep 2011 09:11 PM PDT


​ខេត្តកំពង់​ចាម​​​​​ ៖ ​​តាម​អ្នកឆ្លើយ​ឆ្លងព័ត៌​មាន​​​​​កោះសន្តិភាព​ប្រចាំ​​ខេត្ត​​​កំពង់​ចាម​បាន​ឱ្យ​​ដឹង​ថា ​​នៅតាម​បណ្តោយផ្លូវ​​​​លំ ស្ថិតក្នុង​​ឃុំ​ឫស្សី ​​​ស្រុក​​ ស្រុកស្រីសន្ធរ ត្រូវបាន​​ទឹកជំនន់​ឡើង​ពី​ទន្លេ​​មេគង្គ​​លិច​លង់​កាត់​​ផ្តាច់​ប្រវែង​ប្រមាណ​​​១.៥០០​ម៉ែត្រ ​​និង​នៅ​​ភូមិ​​​​ស្វាយខ្សាច់​​ភ្នំ ស្ថិតក្នុង​​​ឃុំ​​ដដែល​នេះដែរ​ ​​ទឹក​កាត់​ផ្តាច់​​​ផ្លូវ​​​ប្រវែង​​​​​៥០០​ម៉ែត្រ

នារី​ភូមិ​មួយ​របស់​​ហ្វីលី​ពីន​​រួច​ផុត​​ពី​ហិង្សា​​របស់​​ស្វាមី​ដោយ​​គំរាម​ធ្វើ​កូដ​​កម្ម​ខាង​ភេទ​

Posted: 22 Sep 2011 09:08 PM PDT

អ្នក​នាំ​ពាក្យ​​របស់​បណ្តា​នារី​​ដែល​គំរាម​ស្វាមី​​ធ្វើ​កូដ​កម្ម​ខាង​​ភេទ​ជាមួយ​ស្វាមី​
នៅ​ប្រទេស​ហ្វី​លី​ពីន​បណ្តា​នារី​ក្នុង​ភូមិ​តូច​មួយ​បាន​គំរាម​ពួក​ស្វាមី​ធ្វើ​កូដ​កម្ម​មិន​រួម​ភេទ​ជាមួយ​ប្រសិនបើ​ពួក​ស្វាមី​ពុំ​ព្រម​ធ្វើ​សន្តិ​ភាព​ជាមួយ​គ្នា​ទេ​នោះ​។ ក្នុង​ភូមិ​ដា​ដូ​ភាគ​ខាង​ត្បូង​ហ្វី​លី​ពីន​បណ្តា​នារី​ជា​ភរិយា​បាន​សម្រេច​ចិត្ត​នាំ​គ្នា​ធ្វើ​កូដ​កម្ម​មិន​រួម​ភេទ​ជាមួយ​ប្រសិន​បើពួក​ស្វាមី​ពុំ​ព្រម​ធ្វើ​សន្តិ​ភាព​រវាង​គ្នា​ទេ​នោះ​។ ចាប់​តាំង​ពី​មាន​ការ​គំរាម​នេះ​មក​អំពើ​ហិង្សា​រវាង​ប្តី និង​ប្រពន្ធ​ក្នុង​ភូមិ​នេះ​បាន​បាត់​អស់​ហើយ​ក្នុង​​ភូមិ​​បណ្តា​នារី​មាន​មោទន​ភាព​ខ្លាំង​ណាស់​។ យោង​តាម​កាសែត METRO ថា គឺ​ក្រុម ម​ួយ​របស់​អ.ស.ប​ដែល​បាន​លាត​ត្រដាង​ចំពោះ​អ្វី​ដែល​បាន​កើត​មាន​ក្នុង​ភូមិ​នេះ​នៃ​កោះ​មីន​ដា​ណាវ ដែល​មាន​ភាព​តាន​តឹង​ចាប់​តាំង​ពី​ទស​វត្ស​ឆ្នាំ​១៩៧០​មក​។ ក្នុង​ភូមិ​នោះ​តែង​កើត​មាន​ជម្លោះ​ក្នុង​គ្រួសារ​ច្រើន​ ហើយ​ជម្លោះ​ក្នុង​គ្រួសារ​ និង​ជម្លោះ​ដី​ធ្លី ព្រម​ទាំង​​លេស​ដទៃៗ​ទៀត​បាន​រារាំង​ពួក​អ្នក​ភូមិ​មិន​អាច​រស់​នៅ​ក្នុង​សន្តិ​ភាព​ ពោល​ក្នុង​ភាព​ស្ងប់​ស្ងៀម​បាន​។ គំនិត​ធ្វើ​កូដ​កម្ម​បែប​នេះ​ផ្តើម​ពី​បណ្តឹង​របស់​នារី​កាត់​ដេរ​មួយ​ក្រុម​របស់​ភូមិ​នេះ​ដែល​មាន​មនុស្ស​១០២​គ្រួសារ​។ នារី​ទាំង​នេះ​មាន​ការ​លំបាក​ក្នុង​ការ​លក់​ និង​ក្នុង​ការ​ផ្តល់​ដោយ​ត្រឹម​ត្រូវ​នូវ​សម្លៀក​បំពាក់​ដែល​ពួក​គេ​កាត់​ដេរ​មក​ពី​អំពើ​ហិង្សា​ដែល​តែង​បង្ក​ឱ្យ​មាន​ការ​បិទ​ផ្លូវ​ទាំង​ឡាយ​ក្នុង​ភូមិ​។​ មេដឹក​នាំ​របស់​ក្រុម​នារី​កាត់​ដេរ​នេះ​លោក​ស្រី​ហា​ស្នា​ កាន់​ដាទូ បាន​ក្លាយ​ទៅ​ជា​អ្នក​នាំ​ពាក្យ​របស់​នារី​ទាំង​នោះ ហើយ​បាន​ចេញ​ការ​គំរាម​បណ្តា​ស្វាមី​ពី​ការ​ធ្វើ​កូដ​កម្ម​មិន​ឱ្យ​រួម​ភេទ​បើ​ប្រើ​ហិង្សា​។ នារី​ទាំង​នេះ​ដែល​តែង​រង​អំពើ​ហិង្សា​ពី​ស្វាមី​បាន​បញ្ចេញ​សា​រខ្លាំង​នេះ​ដល់​ពួក​ស្វាមី​ថា ប្រសិន​បើ​ពួក​គេ​បន្ត​វាយ​ធ្វើ​បាប​ពួក​នាង​ទៀត​​នោះ​ពួក​នាងនឹង​មិន​រួម​ភេទ​ជាមួយ​ឡើយ។ ពួក​បុរសៗ​ចាប់​អារម្មណ៍​ខ្លាំង​ចំពោះ​ការ​គំរាម​កំហែង​ធ្វើ​កូដ​កម្ម​ខាង​ផ្លូវ​ភេទ​នេះ​ ហើយ​ក៏​សម្រេច​លែង​ធ្វើ​បាប​ប្រពន្ធ​ ៕

អ្នក​វិទ្យា​​សាស្ត្រ​រុស្ស៊ី​​ម្នាក់​ត្រូវ​​ខ្លា​ឃ្មុំ​​តំបន់​​ប៉ូល​មួយ​​ហែក​ស៊ី

Posted: 22 Sep 2011 09:06 PM PDT

តំណាង​ម្នាក់​របស់​ភ្នាក់​ងារ​ឧតុនិយម​តំបន់​លោក​ស្រី​អឺ​ឡឺ​ណា ណូ​វី​កូ​វ៉ា គូស​បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​២២ កញ្ញា ប្រាប់​ទី​ភ្នាក់​ងារ​ព័ត៌​មាន​រុស្ស៊ី​ ITAR-TASS ថា អ្នក​វិទ្យ​ាសាស្ត្រ​ខាង​ឧតុនិយម​រុស្ស៊ី​ម្នាក់​បាន​ត្រូវ​ខ្លា​ឃ្មុំ​តំបន់​ប៉ូល​មួយ​ក្បាល​សម្លាប់​ហែក​ស៊ី​នៅលើ​កោះ​មួយ​នៃ​មហា​សមុទ្រ​ទឹក​កក​អាក់​ទិក​។

ជនជាតិវៀតណាម​​​ជំនាញ​​ឆបោក​ម៉ូតូ​​អស់​លក្ខណ៍ ត្រូវសមត្ថកិច្ច​​​ឃាត់​ខ្លួន​​​នៅ​ខណ្ឌ​​​​ទួល​គោក​

Posted: 22 Sep 2011 09:03 PM PDT

ជនជាប់ចោទ
រាជធានីភ្នំពេញ​​​​ ៖ ​​យុវជន​ជា​ជន​ជាតិ​វៀត​ណាម​​​ម្នាក់​ដែល​តែង​តែ​​​ប្រើ​ល្បិច​​​ឆបោប​​​ យកម៉ូតូ​ជាបន្តបន្ទាប់​​បាន​រហូត​​​ដល់​ចំនួន​​៤គ្រឿង​ ត្រូវ​ប៉ូលិស​ប៉ុស្តិ៍ផ្សារ​ដើម​គ​ ខណ្ឌ​ទួលគោក ចាប់ខ្លួន​​កាលពីវេលាម៉ោង​​​​​១១​ព្រឹក​ថ្ងៃទី​​​​២២ កញ្ញា នៅ​ចំណុច​​មុខ​ហាង​កាហ្វេ សាយ​​ហ្គន ផ្លូវលេខ​​​៣៣៦ ​សង្កាត់ផ្សារ​​​ដើមគ ​ខណ្ឌ​ទួលគោក ​​បន្ទាប់​ពី​មាន​ពាក្យ​បណ្តឹង​​របស់​ម្ចាស់​ម៉ូតូ​​ដែល​បាន​​​ប្រទះឃើញ​ជន​ នេះ​។​

កីឡាករអង់គ្លេស​​ខាល ហ្វ្រច់​​ការ​ពារ​ខ្សែ​​ក្រវាត់​ស្ថាប័ន​​WBC​របស់​ខ្លួន​​ប្រ​ឆាំង​​កីឡាករ​​អាមេរិក​​អ៊ែន​ឌ័រ​ វ៉ដថ្ងៃ29 ​តុលានៅ​​អាមេរិក​

Posted: 22 Sep 2011 08:51 PM PDT

ការផ្គូរផ្គង​រវាងកីឡាករ​ហ្វ្រច់(ស្តាំ)​ជាមួយ​កីឡាករ​វ៉ដ(ឆ្វេង)
ខាល ហ្វ្រច់​នឹង​ជួប​ប្រកួត​ជា​មួយ​អ៊ែនឌ័រ វ៉ដ​ការ​ពារ​ខ្សែ​ក្រវាត់​ស្ថាប័ន​WBCក្នុង​ប្រភេទទម្ងន់​Super-middleweightរបស់​ខ្លួន​នៅ​​ថ្ងៃទី​២៩​តុលា​ឯ​សង្វៀនBoardwalk Hallស្ថិត​ក្នុង​​ទី​ក្រុង​អាត្លង់​ទិច ស៊ីធី​រដ្ឋ​ញូវ​ជើ​ស៊ី​សហរដ្ឋ​អាមេរិក​។ ការ​ជួប​គ្នា​រវាង​កីឡាករ​ទាំង​២គឺ​ស្ថិត​នៅ​ក្នុង​ផ្នែក​មួយ​នៃវគ្គ​ផ្តាច់​ព្រ័ត្រ​កម្ម​វិធី​ជើង​ខ្លាំង​ប្រ​ចាំ​សង្វៀន​ទាំង​៦​។

ក្រុមអាវក្រហម​​ថៃ​កាន់បដា​រូប​ថត​​ហ៊ុន សែន-ថាក់ស៊ីន ចូលមក​​​​ទស្សនា​​បាល់​ទាត់​​​ពិសេស​​​ថ្នាក់ដឹកនាំ​កម្ពុជា​-ថៃ ​​ដូច​ហែកឋិន​

Posted: 22 Sep 2011 08:19 PM PDT

ក្រុមអាវក្រហមចូលតាមច្រកទ្វារប៉ោយប៉ែត
​ក្រុងប៉ោយប៉ែត​​​​​ ៖ ព្រឹក​​ថ្ងៃទី​​​២៣ ​កញ្ញា ​គេ​​សង្កេត​ឃើញក្រុម​អាវក្រហម​ថៃ​បាន​​ចូលមក​​កម្ពុជា​​តាមច្រក​ ទ្វារអន្តរជាតិ​​ប៉ោ​យប៉ែតជា​បន្ត​បន្ទាប់​ ដូច​​គេ​​​ហែ​កឋិន​ ចាប់តាំង​ពីវេលាបើក​ទ្វារ​ព្រំ​ដែន​​​​ម៉ោង​​​​៧​មក​ម៉្លេះ​ ដោយពួកគេ​ម្នាក់​ៗ​មាន​កាន់​​​រូបថត​សម្តេច​អគ្គ​​មហា​សេនាបតីតេជោ​ហ៊ុន សែន ​និង​លោក​​ថាក់ស៊ីន ​ស៊ីណាវ៉ាត្រា ជាទី​គោរព​​​​ស្រឡាញ់​​ផងដែរ​។​

ចាប់​ខ្លួន​ជន​សង្ស័យ​​ម្នាក់​បង្ក​របួស​ស្នាម​ក្នុង​ពិធី​​រាំធុងបាស់

Posted: 22 Sep 2011 07:41 PM PDT

ជនជាប់ចោទ
ខេត្តបន្ទាយមានជ័យ ៖ ​ជន​​សង្ស័យ​បង្ក​របួស​ស្នាម​ម្នាក់​​ក្នុង​ចំណោម​​បក្ស​ពួក​​២​នាក់​ បន្ទាប់​ពី​​ធ្វើ​សកម្ម​​ភាពកាប់​ទៅលើ​យុវ​ម្នាក់​ឈ្មោះ​​​ចាក់ សាវ​រី អាយុ​២២​ឆ្នាំ នៅ​​ភូមិ​ពន្លៃ ឃុំ​ពន្លៃ ​ស្រុក​ភ្នំ​ស្រុក ​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ធ្ងរ​​ក្នុង​ពិធី​រាំធុង​បាស់​រួច​មក​ បាន​ត្រូវសមត្ថ​កិច្ច​នគរ​បាល​​ស្រុក​ភ្នំស្រុក ​ចាប់ខ្លួន​​បញ្ជូន​ទៅ​កាន់​ការិយា​ល័យ​​ព្រហ្ម​ទណ្ឌ​កម្រិតស្រាល​នៃ​​ ស្នងការ​ដ្ឋាន​នគរបាល​​ខេត្ត​​កសាង​សំណុំ​រឿង​បញ្ជូន​​ទៅ​សាលា​ដំបូង​ខេត្ត​ ចាត់​

អង្ករ​ប្រហែល​ជាធ្លាក់ចុះ ​កាត់បន្ថយ​​អតិ​ផរណា​ស្បៀង​អាហារ​ពិភពលោក

Posted: 22 Sep 2011 07:36 PM PDT


អង្ករដែល​ជាផលិតផល​សំខាន់ខ្លាំង​​លើសលប់​​លើផលិតផល​ពោត​ ស្រូវសាឡី ​និង​សណ្តែក ​កាលពីឆ្នាំមុន​នោះប្រហែល​ជាធ្លាក់​ចុះ​​ព្រោះ​ប្រទេស​​​ឥណ្ឌាបាន​ចាប់ផ្តើមនាំ​ចេញ​អង្ករ​មិន​​មែន​ប្រភេទ​ Bamati ​ឡើងវិញ​​បន្ទាប់ពី​បម្រាម​កន្លង​​ផុត ​បង្កើនការ​ផ្គត់ផ្គង់​ក្នុង​ទីផ្សារ​​ពិភព​លោក ​ស្រប​ពេល​អ្នកទិញ​អង្ករ​ដូច​ជា​ប្រទេស​​ឥណ្ឌូ​ណេស៊ី

សម្តេច​តេជោ​ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​​ជាមួយ​​ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​​បញ្ចប់​​អាណត្តិ​​

Posted: 22 Sep 2011 07:22 PM PDT

រាជធានីភ្នំពេញ​​​​ ៖ ​សម្តេច​​តេជោ​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានអនុ​ញ្ញាត​ទទួល​​ជួប​ពិភាក្សា​ការ​ងារជា​មួយ​​លោកស្រី​​​​ខារ៉ូល ​អេ រ៉ូដ​លី​ ​ឯកអគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​​កម្ពុជា កាលពី​វេលា​ម៉ោង​​៩ព្រឹក​ថ្ងៃទី​​​​​២៣ កញ្ញា ​​២០១១ នៅ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ ខណៈ​​លោកស្រី​​​​បញ្ចប់​​​​អាណត្តិ​ការ​ទូត​រយៈ​​​​ពេល​​៣​ឆ្នាំ ប្រកបដោយ​ផ្លែ​ផ្កា​ នៅកម្ពុជា​។

ក្រុមខ្លាំងប៉ះ​ខ្លាំងថ្ងៃនេះ ​Porto ​ទទួលភ្ញៀវ​ Benfica​​ ខណៈ​ដែលក្រុម​ ​Viking,​St Pauli,​Fenerbahce​ ល្អជាងគូ​ប្រកួត​របស់ខ្លួន

Posted: 22 Sep 2011 07:19 PM PDT

ការប្រកួត​បាល់​ទាត់​ចម្រុះ​​​តំបន់អឺរ៉ុប​នៅ​​​រាត្រី​ថ្ងៃ​​សុក្រ​នេះ​មាន 10 ប្រកួត ។​​ ក្រុម St Pauli, Viking, Fenerbahce មានប្រវត្តិ​​ល្អ​ជាង​ភ្ញៀវ ចំណែកឯ​ក្រុម​​ខ្លាំង​ប៉ះ​ខ្លាំង គឺ​ Porto ទទួល​ភ្ញៀវ Benfica ។ Stuttgart 3 ប្រកួត​​​ក្នុង​ផ្ទះ គឺ 2-0-1 ស៊ុត​បាល់​​បាន 6 គ្រាប់ និងរបូតវិញ 1 គ្រាប់ ​។ 3 ប្រកួត​​​ចុង​ក្រោយគឺលេង​ចាញ់ Hertha 1-0 ក្រៅ​ផ្ទះ, ​ឈ្នះ Hannover 3-0 ក្នុងផ្ទះ និងឈ្នះ Freiburg 2-1 ក្រៅ​ផ្ទះ ។

ក្រុមអាវក្រហម​​ថៃ​ចូលមក​​​​ទស្សនា​​បាល់​ទាត់​​​ពិសេស​កម្ពុជា​-ថៃ ​​ដូច​ហែកឋិន​

Posted: 22 Sep 2011 07:16 PM PDT

ក្រុមអាវក្រហម​តាម​ច្រក​ទ្វារ​ប៉ោយ​ប៉ែត
​ក្រុងប៉ោយប៉ែត​​​​​ ៖ ព្រឹក​​ថ្ងៃទី​​​២៣ ​កញ្ញា ​គេ​​សង្កេត​ឃើញក្រុម​អាវក្រហម​ថៃ​បាន​​ចូលមក​​កម្ពុជា​​តាមច្រក​ ទ្វារអន្តរជាតិ​​ប៉ោ​យប៉ែត ដូច​ជា​គេ​​​ហែ​កឋិន​ ចាប់តាំង​ពីវេលាបើក​ទ្វារ​ព្រំ​ដែន​​​​ម៉ោង​​​​៧​មក​ម៉្លេះ​។​ ក្រុមអាវ​ក្រហម​ដែល​​ចូលមក​​កម្ពុជា​តាមច្រក​ទ្វារអន្តរជាតិ​​​​​​ប៉ោយប៉ែត​ ​​​នា​វេលាព្រឹក​​​​ថ្ងៃទី​២៣ កញ្ញា ​២០១១ ​នេះ មានទាំង​ក្រុម​​​​ VIP ដែល​ជិះ​រថយន្ត​​ស៊េរីទំនើប និង​​​​រថ​យន្ត​បឺស​​​២ជាន់​

​រដ្ឋមន្ត្រី​​ក្រសួងការពារជាតិកម្ពុជា​-ថៃ​ជួបប្រជុំ​​ពិភាក្សា​​​​ដោះស្រាយ​​ជម្លោះ​ និង​កិច្ច​សហ​​ប្រតិបត្តិការ​​

Posted: 22 Sep 2011 07:10 PM PDT

រាជធានីភ្នំពេញ​​​​ ៖ វេលាម៉ោង៩និង​​៤៥​​នាទី​ព្រឹក​ថ្ងៃទី​​​២៣ កញ្ញា ​២០១១ ​នេះ​ ​លោក​ឧប​នាយករដ្ឋមន្ត្រី​ទៀ បាញ់ ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ បានដឹកនាំ​​​ក្រុម​ការងារ​យោធា​ស្វាគមន៍​ទទួល​ជួប​ប្រជុំ​​ពិភាក្សា​លើ​ បញ្ហា​ព្រំដែន​ និងកិច្ច​​សហ​ប្រតិបត្តិ​ការ​ជាមួយក្រុម​ការងារ​យោធា​​ថៃ​ដឹក​នាំ​​ដោយ​លោក​ យុទ្ធ​​​ថា​សាក់ សាស៊ី​ប្រាផា រដ្ឋ​មន្ត្រី​​ក្រសួង​​ការពារជាតិ​ថៃ ។

វិភាគបាល់ទាត់​ហូឡង់ ​និងអៀរឡង់​ថ្ងៃនេះ ៖​ Den​ Bosch,​Cambuur,​Monaghan,​Limerick​ ជាក្រុម​ជម្រើសល្អ

Posted: 22 Sep 2011 07:02 PM PDT

ការ​ប្រកួត​បាល់​ទាត់​ចម្រុះ​ហូឡង់​ និង​អៀរ​ឡង់​នៅ​រាត្រី​ថ្ងៃ​សុក្រ​នេះ​មាន​10ប្រកួត​។ ក្រុម Den Bosch, Cambuur, Monaghan និង​ Limerick។​ Cambuur 2ប្រកួត​ក្នុង​ផ្ទះគឺ 1-0-1 ស៊ុត​បាល់​បាន​3គ្រាប់ និង​​របូត​វិញ​2គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ Volendam 4-1 ចាញ់ Dordrecht 2-1 ក្រៅ​ផ្ទះ និង​បន្ត​ចាញ់ Zwolle 1-0 ក្នុង​ផ្ទះ​ខាប់​។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!