Koh Santipheap Daily

Koh Santipheap Daily


​ពេលកំពុង​បូមសាំង ​​​មានគេ​បោះ​កន្ទុយ​បារី​​ឆេះផ្អើល​ក្រុង​ បាន​ឡាន​ដឹកទឹក​លក់​ជួយ​

Posted: 21 Sep 2011 01:03 AM PDT

ខេត្ត​បាត់​ដំបង ៖ ​អគ្គិ​ស​នី​​មួយ​បាន​ឆាប​ឆេះ​​យ៉ាង​​សន្ធោ​សន្ធៅ​ កាល​ពី​វេល​ាម៉ោង​​៩​និង​៣០​នាទី ​ព្រឹក​ថ្ងៃ​ទី​២១ កញ្ញា ​បង្ក​ឡើង​ដោយ​អ្នក​លក់​សាំង​​ដប​​តាម​ចិញ្ចើម​ថ្នល់ ចំណុច​ក្បែរ​របង​វត្ត​កណ្តាល​ (សំណង់​អាណា​ធិប​តេយ្យ​) ស្ថិត​​នៅ​ក្នុង​​ក្រុម​ទី​៦​​ភូមិ​រំ​ចេក​៤ សង្កាត់​រតនៈ ក្រុង​​បាត់​ដំ​បង​​ បណ្តាល​ឱ្យ​​​ឆេះ​អស់​ទ្រព្យ​សម្បត្តិ​មួយ​​​ចំនួន​ ប៉ុន្តែ​មិន​​​មាន​គ្រោះ​ថ្នាក់​ដល់​មនុស្ស​

ឃុំ-សង្កាត់​១៣៤ ទទួលរង​​​ដោយទឹក​ជំនន់​លិច​ ប៉ុន្តែ​​មិន​រាំង​ស្ទះ​​ដល់​ការ​​​ពិនិត្យ​​​បញ្ជី​​ឈ្មោះ និង​ចុះឈ្មោះ​​​បោះឆ្នោត​ទេ​

Posted: 21 Sep 2011 01:01 AM PDT

រាជធានីភ្នំពេញ​​​​ ៖ ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​​របស់​គណៈ​កម្មាធិការ​​ជាតិ​រៀប​ចំ​​​​ ការបោះឆ្នោត​​​ ​(គ.ជ.ប) ដែល​កោះសន្តិភាព​​​​ទទួលបាន​​​កាលពីព្រឹក​ថ្ងៃទី​​​២១ កញ្ញា ​​២០១១ ​ឱ្យ​ដឹង​​ថា តំបន់មួយ​ចំនួនក្នុងប្រទេស​​កម្ពុជា ​បាន​ទទួលរង​​​​ទឹកជំនន់ជន់​លិច ​ជា​ពិសេស​​ជន់​លិច​​​សាលា​ឃុំ​-សង្កាត់​​ដែលជា​ការិយាល័យ​​ពិនិត្យ​​បញ្ជី​ ឈ្មោះ​​

អ្នក​វិនិយោគ​​ទុន​បរ​ទេស​​ក្នុង​ទឹកប្រាក់​៥សែន​ដុល្លារ​ ​អាចទិញ​​ដីធ្លីដើម្បី​មាន​សិទ្ធិ​​​​រស់​នៅ​ក្នុង​​​ប្រទេស​ឡាវ

Posted: 21 Sep 2011 12:58 AM PDT


ទីភ្នាក់ងារ​​​​ព័ត៌​មានរបស់​ឡាវ​ផ្សាយ​​ឱ្យ​ដឹង​ថា ​​អាជ្ញា​ធរ​​ឡាវ​បាន​ទាក់ទាញ​​​ជនបរទេស​​​ដែល​វិនិ​យោគ​​ទុន​យ៉ាង​តិច​៥០០.០០០​ដុល្លារ នៅក្នុង​​ប្រទេស​អាចទិញ​អចលនវត្ថុ​ពីរដ្ឋបាន ។ ​កាសែត​វៀង​ច​ន្ទន៍ថែម​ផ្សាយ​ឱ្យ​ដឹង​ថា ​ច្បាប់​ដែល​​អនុញ្ញាត​ឱ្យ​អ្នកវិនិយោគ​​ទុន​បរ​ទេស​​ជាម្ចាស់​​ដីធ្លី​បាន គឺ​ចូល​ជា​ធរមាន​​កាលពី​​សបា្តហ៍​កន្លងទៅ ។

ប៉ះ​ទង្គិច​គ្នា​រវាង​​កង​កម្លាំង​​ CNT​ និង​កង​កម្លាំង​​លោក​កា​ដា​ហ្វី​ នៅ​កណ្តាល​​ក្រុង​ទ្រី​ប៉ូលី​

Posted: 21 Sep 2011 12:40 AM PDT

ផ្ទះ​រង​ការ​​វាយ​​ប្រហារ​​នៅ​ក្រុង​​ទ្រីប៉ូលី​​ត្រូវ​ភ្លើង​ឆេះ
សាក្សី​រាយ​ការណ៍​ថា ការ​ប៉ះ​ទង្គិច​គ្នា​មួយ​កើត​មាន​កាល​ពី​យប់​ថ្ងៃ​ទី​២០ កញ្ញា នៅ​កណ្តាល​ក្រុង​ទ្រី​ប៉ូលី​ រដ្ឋ​ធានី​លី​ប៊ី​រវាង​កង​កម្លាំង​ក្រុម​ប្រឹក្សា​ជាតិ​បណ្តោះ​អាសន្ន​​លី​ប៊ី CNT និង​បណ្តា​សមា​ជិក​កង​កម្លាំង​សន្តិ​សុខ​ដែល​ស្មោះ​ត្រង់​នឹង​មេដឹក​នាំ​ត្រូវ​ផ្តួល​រំលំ​លោក​មូ​អាម៉ា​កា​ដា​ហ្វី​។

ក្រុម​ហ៊ុន​​ផលិត​រថយន្ត​ ​TATA MOTORS ​បង្ហាញ​​រថយន្ត​​​ទំនើប​​ធ្វើ​ពី​មាស​ ​និង​ពេជ្រ

Posted: 21 Sep 2011 12:33 AM PDT


យោងទៅតាម​ប្រភពព័ត៌​មាន​​ពី​កាសែត​​អង់​គ្លេស​​មួយ​ចេញផ្សាយ​​កាលពីថ្ងៃ​អង្គារ ទី២០ កញ្ញា ​បាន​ឱ្យដឹងថា ៖ ក្រុម​ហ៊ុន​ផលិត​រថយន្ត TATA MOTORS របស់​​ឥណ្ឌា បាន​កែច្នៃ​​រថយន្ត​ដែលមានតម្លៃថោក​បំផុត​ ឱ្យ​ទៅ​ជា​រថយន្ត​ដែល​មាន​តម្លៃថ្លៃ​ជាង​គេ​បំផុតនៅ​លើ​ពិភព​លោក​ គឺ​មាន​តម្លៃ ប្រហែល​ជាង​៤,៦​លាន​ដុល្លារ ។

សង្គ្រាម​​រវាង​ម្តាយក្មេក និង​កូន​ប្រសា​ស្រីទីបំផុត​ស្លាប់​​១ របួសធ្ងន់​​១

Posted: 21 Sep 2011 12:29 AM PDT

សពស្រ្តីម្នាក់
​ខេត្តព្រះសីហនុ​​​ ៖ ​កូនប្រសា​ស្រី​​​ម្នាក់ បន្ទាប់ពី​​មានទំនាស់ពាក្យ​សម្តី​​​​ ជា​មួយម្តាយក្មេក ​ហើយ​បាន​​​យក​​ញញួរ​វាយ​ក្បាល​​ជា​ច្រើន​​​​ផ្លែ បណ្តាល​​​ឱ្យ​ស្ត្រីជា​ម្តាយក្មេក ​​​ដេក​ដួលសន្លប់​នៅ​លើ​គ្រែ​​​ក្នុងបន្ទប់​នៃ​​​ផ្ទះជួល​​​មួយ ហើយ​​រូបនាង​​បាន​​​យកខ្សែ​អង្រឹង​​​​ចង.កសម្លាប់ខ្លួន​តាមក្រោយ​។​

FIFA ​តែងតាំង​​​លោក​អ៊ី​សា​ហា​យ៉ាទូ ​ជំនួស​តំណែង​​​ប៊ីន​ហា​ម៉ាម

Posted: 21 Sep 2011 12:26 AM PDT


ទីក្រុង​សូរិច ៖ ​យោងទៅតាម​​ប្រភព​ព័ត៌​មាន​អេ-ភី​​ចេញផ្សាយ​​កាលពីថ្ងៃ​អង្គារ ទី​២០ កញ្ញា ឆ្នាំ​២០១១ បាន​ឱ្យ​ដឹងថា ៖ លោក​អ៊ីសា​ ហាយ៉ាទូ ប្រធាន​​សហ​ព័ន្ធ​បាល់​ទាត់​​ទ្វីប​អាហ្វ្រិក​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ការិយា​ល័យ Goal Bureau ​របស់ FIFA ដើម្បីជំនួស​តំណែង​របស់​លោក​ប៊ីន ហា​ម៉ាម ប្រធាន​​សហ​ព័ន្ធ​​បាល់​ទាត់​​ទ្វីបអាស៊ី​​

ការនិយាយ​ពីកូដកម្មរបស់​កីឡាករមូរ៉េ​ត្រូវទទួល​ការរិះគន់​ពីមជ្ឈដ្ឋាន​កីឡាតឺន្នីស

Posted: 21 Sep 2011 12:20 AM PDT

 កីឡាករ​អង់គ្លេស​មូ​រ៉េ​ក្នុង​ពេល​​ប្រកួត​​កន្លង​មក
អតី​ត​កីឡាករ​លំ​ដាប់​ទី​២ពិភពលោក​ម៉ៃឃើល ស្ទីច​បាន​រិះ​គន់​ចំពោះ​ការ​លើក​ឡើង​របស់​កីឡាករ​អង់​គ្លេស​អ៊ែន​ឌី មូ​រ៉េ​ដែល​ថា បណ្តា​កី​ឡាករ​តឺន្នីស​ទាំង​ឡាយ​អាច​នឹង​នាំ​គ្នា​ធ្វើ​កូដ​កម្ម​ចំពោះ​អ្វី​ដែល​ពួក​គេ​គិត​ថា​ជា​តារាង​ប្រកួត​ជាប់ៗគ្នា​គ្មាន​ពេល​សម្រាក​។ ​កីឡាករ​ស្ទីច​ដែល​ធ្លាប់​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​ក្រប​ខណ្ឌធំ ​Wimbledonឆ្នាំ​១៩៩១បាន​ថ្លែង​ប្រាប់​វិទ្យុ​BBCថា៖

​សម្តេច​ក្រុម​​ព្រះប្រកាស​​កុំ​ឱ្យ​​​ពលរដ្ឋ​​​ដើរ​តាម​​សម​ រង្ស៊ី និង​កឹម សុខា​

Posted: 21 Sep 2011 12:19 AM PDT

រាជធានីភ្នំពេញ​​​​ ៖ ​​សម្តេច​ក្រុម​ព្រះ​​​​​ប្រធាន​គណបក្ស​​​​នរោត្តម ​​រណឫទ្ធិ ​​កាលពីព្រឹក​ថ្ងៃទី​២១ កញ្ញា ​​២០១១ ​​បានអំពាវនាវ​​​ជា​សាធារណៈ​​​ដល់​តំណាង​​​ចលនា​យុវជន​​​របស់គណបក្ស​​ នរោត្តម ​រណឫទ្ធិ ​និង​អ្នកគាំទ្រ​​​​ រួមទាំងប្រជា​ពលរដ្ឋ​​ទាំង​អស់​​កុំ​​ដើរ​តាមលោកសម រង្ស៊ី ​ប្រធាន​គណ​បក្ស​សម រង្ស៊ី និង​លោកកឹម សុខា​ ប្រធាន​​​​គណបក្ស​​មិនសូវ​​​​​ប្រឆាំង​​​ទាំង​​​​ពីរ​រូបនេះ​។

ឡោម​ព័ទ្ធ​​​ចាប់មេ​ខ្លោង​​​គ្រឿងញៀន​​តាម​​ដីកា​របស់​​តុលា​ការ​

Posted: 21 Sep 2011 12:13 AM PDT

ខេត្តកំពង់ចាម ៖ កម្លាំងនគរបាល​ព្រហ្ម​ទណ្ឌ​កម្រិតធ្ងន់ខេត្ត បានសហការជាមួយ​នឹង​កម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្ត ជិះទូកម៉ាស៊ីនចំនួន៣គ្រឿង ទៅទ្បោមព័ទ្ធ​ចាប់​មេខ្លោងជួញដូរគ្រឿងញៀនម្នាក់កាលពីវេលា​ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី​២០ កញ្ញា ២០១១ នៅ​ភូមិ​ទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ​តាម​ដីការបស់សាលាដំបូងខេត្ត​។

លោក​យាយ​​អាយុ​​79ឆ្នាំ​ហាត់​​ប្រាណ​​លើក​ដុំ​ឈើ

Posted: 21 Sep 2011 12:10 AM PDT


លោក​យាយ​ហ៊ីដេ​កូ គូ​រី​ហារ៉ា អាយុ​៧៩​ឆ្នាំ លើក​ទំងន់​ដុំ​ឈើ សម្រាប់​ហាត់​ប្រាណ​នៅ​ក្នុងពិធី​រ៉េ​ស្ប៉ក ហ្វ័រ​ដិ​អេក​ដេ​ ដែល​រៀបចំ​ឡើង​សម្រាប់​មនុស្សចាស់​ជរា​នៅ​តាម​បណ្តា​វត្ត​អារាម​ក្នុង​ទី​ក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​។

ខ្សែ.ក​​រើស​នៅ​​លើ​នាវា​ទី​​តានិក​ត្រូវ​​ចោរ​លួច​

Posted: 21 Sep 2011 12:07 AM PDT


ខ្សែ.ក​មាស​របស់​លោកអ៊ីឡេ​ន័រ វ៉ាយ​ន័រ​ មហា​សេដ្ឋី​មក​ពី​ក្រុង​ហ្វ៊ី​ឡា​ដេល​ហ្វី​យ៉ា ដែល​​គេរើស​បានពេល​ស្រោច​ស្រង់​នាវា​ទី​តា​និក​មាន​តម្លៃ​ប្រហែល​១៩.៣០០​ដុល្លារ​ ត្រូវចោរ​លួច​ពី​ក្នុង​ទូតាំង​បង្ហាញនៅ​ទី​ក្រុង​កូប៉េន​ហា​ក​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ កញ្ញា ។

ជន​ជាតិ​ភាគ​តិច​នៅ​​ប្រទេស​នី​ហ្សេ​​តែង​​ខ្លួន​ថ្ងៃ​បុណ្យ

Posted: 21 Sep 2011 12:01 AM PDT


បុរស​មួយ​ក្រុម​មក​ពី​អំបូរជន​ជាតិ​​ភាគ​តិច​វ៉ូដា​បេ ត្រូវ​គេថត​រូប​ទុក​កាល​ពី​ថ្ងៃ​ទី​១៨ កញ្ញា ខណៈ​ពេល​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ប្រារព្ធ​ពិធី​បុណ្យ​ប្រពៃ​ណី​ Cure Salee ដែល​រៀប​ចំ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ក្នុង​ទី​ក្រុង​អ៊ីន​ហ្គាល់​ ភាគ​ខាង​ជើង​ប្រទេស​នី​ហ្សេ​ ទ្វីប​អាហ្វ្រិក​។

គោជល់​ផ្អើល​​ដេញ​វ័ធ​ទស្សនិក​​ជន​នៅ​​កូឡុំ​ប៊ី

Posted: 20 Sep 2011 11:57 PM PDT


ទស្សនិក​ជនឈរ​នៅ​ក្បែរ​ទី​លានព្យាយាម​រត់​គេច​ពីគោ​ជល់​មួយ​ក្បាល​អំឡុង​ពេល​ពិធី​បុណ្យ​ប្រពៃ​ណី​ហ្គ័រ​រ៉ា​ឡេ​ហា​ នៅ​ទី​ក្រុង​ស៊ីន​សេ ខេត្ត​ស៊ូ​ហ្គ្រេ​ ប្រទេស​កូឡុំ​ប៊ី។ ជា​ធម្មតា​ពិធី​បុណ្យ​ជា​លក្ខណៈ​ប្រពៃ​ណី​នោះ​រៀប​ចំ​ឡើង​ជា​ប្រចាំ​ឆ្នាំ​ត្រូវ​នឹង​ថ្ងៃ​ទី​១៨ កញ្ញា

សត្វ​សេក​​ការ​ពារ​​សន្តិ​សុខ​ចេះ​​ព្រុសដូច​សុនខ

Posted: 20 Sep 2011 11:55 PM PDT


ទី​ភ្នាក់​ងារព័ត៌​មាន​​បរទេស​កាល​ពី​ថ្ងៃ​ទី​២១ កញ្ញា ផ្សាយ​ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​​ការ​ពារ​សន្តិ​សុខ​មួយ​បាន​ជួល​សត្វ​សេក​ម៉ា​ឃ័រ​ ចំនួន​២​ក្បាល​រង់​ចាំ​ការ​ពារ​សុវត្ថិ​ភាព​ និងប្រកាស​អាសន្ន​ក្រោយ​ពី​ពួក​វា​ទទួល​ការ​ហ្វឹក​ហ្វឺន​តាម​សម្លេង​ព្រុស​របស់​សុនខ​។

តារាf1អង់គ្លេស​ហាមីល​តុនគ្មាន​គម្រោង​យកកូន​បើទោះ​ជាមាន​មិត្តស្រីក៏ដោយ

Posted: 20 Sep 2011 11:45 PM PDT

កីឡាករអង់គ្លេស​ហាមីលតុន​ជាមួយនឹងមិត្តស្រី​របស់ខ្លួន​នាងនីកូល ស្គឺហ្ស៊ីនជ័រ
កីឡាករ​ប្រ​ណាំង​រថយន្ត​ហ្វមមូឡាវ័ន​អង់​គ្លេស​ឡេវីស ហាមីល​តុន​និយាយ​ថា​ខ្លួន​គ្មាន​បំណង​សាង​គ្រួ​សារ​មួយ​ជា​មួយ​មិត្ត​ស្រី​របស់​ខ្លួន​នាង​នីកូល ស្គឺ​ហ្ស៊ីន​ជ័រ​(Nicole Scherzinger)​​ទេដោយ​ហេតុ​បា​រម្ភ​ខ្លាច​ថា​សភាវគតិ​ជា​ឪពុក​ប្លន់​យក​ភាព​ក្លា​ហាន​របស់​ខ្លួន​នៅ​ក្នុង​ពេល​ប្រណាំង​។

ដង្ហែ​ក្បួន​ទិវាសន្តិ​ភាព​​អន្តរជាតិ​​នៅ​រមណីយដ្ឋាន​​​វត្ត​ភ្នំ​

Posted: 20 Sep 2011 11:42 PM PDT

ក្នុងពិធីហែក្បួន
រាជធានីភ្នំពេញ​​​​ ៖ ​ក្រុមការងារ​​ដើម្បីសន្តិ​ភាពដែលមាន​​ព្រះសង្ឃ​​​ យាយជី និង​យុវជន​​​ យុវ​នារី​ប្រមាណជា​​​១៥០​នាក់ ​​បាននាំគ្នា​​ដង្ហែ ក្បួន​​​​សន្តិ​យាត្រា​ជុំវិញ រមណីយដ្ឋាន​​​​​វត្តភ្នំ ​​កាល​ពី​ព្រឹក​​​ថ្ងៃទី​​​២១ កញ្ញា ​​​​២០១១ ​​ដើម្បីអបអរ​សាទរ​​ «ទិវា​សន្តិភាព​​អន្តរជាតិ​​ថ្ងៃទី​​​២១ កញ្ញា ​​២០១១ បន្ទាប់ពីត្រូវ​​បានសាលា​​​ខណ្ឌ​ដូនពេញ ​មិនអនុញ្ញាត​​​​ឱ្យដង្ហែ​ក្បួន​ពីរមណីយដ្ឋាន​​​វត្ត​ភ្នំ ​​ឆ្ពោះ​ទៅ​​​​​​ព្រះអង្គដងកើ​។​

មួយយប់​​ប្លន់​​២ករណី​ ទីមួយបាញ់​​​យក​ម៉ូតូ ទីពីរ​ប្លន់​ផ្ទះ​មេភូមិ​​យក​ហ្មត់​

Posted: 20 Sep 2011 11:42 PM PDT

លំនៅឋានដែលចោរចូលប្លន់
​ខេត្តកំពង់​ចាម​​​​​ ៖ ​រយៈ​ពេល​តែ​មួយ​​យប់​ ថ្ងៃ​ទី​​២០ កញ្ញា ​២០១១ ​នេះ ​ទឹក​​ដីស្រុកត្បូង​ឃ្មុំ ​​មានអំពើ​ប្លន់​​បានកើតឡើង​​​ចំនួន​២លើកនៅ​​​កន្លែង​​​ផ្សេ​ងគ្នា ដោយករណីទី​១ ​ក្រុម​ចោរ​​ចំនួន​​​២នាក់ ​បានបាញ់​​បុរសម្នាក់​​​ប្លន់​​យក​ម៉ូតូ​​​​ឌ្រីម​ C125 ស៊េរី​២០១០ ​​ក្នុងពេល​ជន​រងគ្រោះ​​​​​ជិះ​ចេញ​មក​​ពីវត្ត​​វិហារ​​​ហ្លួង​ មើលគេរាំង​លេង និង​ករណីទី​២ ​​ក្រុមចោរ​​ប្រដាប់អាវុធ​​​​មានគ្នា​​៤​នាក់ ​​​ចូលប្លន់​​ផ្ទះលោកមេ​ភូមិ​​​ទួលទ្រា​ខាង​ត្បូង ​ឃុំ​ជុប ​ស្រុកត្បូង​

ការ​ព្យាករណ៍របស់​ IMF៖​ កំណើន​​សេដ្ឋ​កិច្ច​​ពិភព​លោក​​យឺត​ត្រឹម​​4%​ និង​1,5%​សម្រាប់​​សហ​រដ្ឋ​អាមេរិក​

Posted: 20 Sep 2011 11:40 PM PDT

ឯកសារ​​របាយ​ការណ៍​​សេដ្ឋ​កិច្ច​របស់​ IMF
មូល​និធិ​រូបិយវត្ថុ​អន្តរ​ជាតិ IMF ថ្លែង​កាល​ពី​ថ្ងៃ​ទី​២០​ កញ្ញា ថា កំណើន​សេដ្ឋ​កិច្ច​ពិភព​លោក​នឹង​មាន​៤%​ក្នុង​ឆ្នាំ​២០១១ ​ពោល​គឺ ០,៣%ទាប​ជាង​ការ​ព្យាករណ៍​កាល​ពី ​ខែមិថុនា កន្លង​មក​នេះ​។ ការ​ព្យាករណ៍​ទាំង​នេះ​មាន​ក្នុង​របាយ​ការណ៍​ពី​ទស្សន​វិស័យ​សេដ្ឋ​កិច្ច​ពិភព​លោក​ដែល​រៀប​រៀង​ដោយ​ IMF ។

ប្រទេសចិនគាំទ្រ​ប៉ាឡេស្ទីន​​ជាសមា​ជិក​​ពេញសិទ្ធិនៃ​អង្គការ​សហប្រជាជាតិ

Posted: 20 Sep 2011 11:31 PM PDT

ប្រទេសចិន​បានសម្តែង​ការគាំទ្រ​ដល់ប៉ាឡេស្ទីន​ក្នុងការចូល​ជាសមាជិក​នៃអង្គការ​សហប្រជាជាតិ​។ លោករដ្ឋមន្ត្រី​ការបរទេស​ចិន ​Hong Lei ​បាននិយាយ​ក្នុងសន្និសីទ​សារព័ត៌មាន​​កាលពី​ថ្ងៃ​អង្គារ​ ទី២០ កញ្ញា ​ថា ការស្វែងរក​ឯក​រាជ្យ​​ភាព​​របស់​​រដ្ឋ​ប៉ា​ឡេស្ទីន​ គឺ​​​​ជា​សិទ្ធិ​មិន​អាច​ផ្លាស់​ប្តូរ​​បាន​។​ ​

វាយប្រហារ​​​បំផ្ទុះ​គ្រាប់បែក​​មួយ​នៅ​រដ្ឋធានី​តួកគី​ស្លាប់​​3នាក់របួស​​34នាក់

Posted: 20 Sep 2011 08:19 PM PDT

 នៅ​កន្លែង​​ផ្ទុះ​ក្នុងទី​ក្រុង​​អង់ការ៉ា
សេចក្តីប្រកាសព័ត៌​មាន​ជា​ផ្លូវ​ការ​មួយ​គូស​បញ្ជាក់​ថា មនុស្ស​៣នាក់​បានត្រូវស្លាប់ និង​​៣៤​នាក់​​ទៀត​ត្រូវ​របួស​ក្នុងការ​វាយប្រហារ​​​បំផ្ទុះ​គ្រាប់បែក​មួយ​កាលពី​ថ្ងៃទី២០ កញ្ញា ​​នៅទី​ក្រុង​អង់ការ៉ា រដ្ឋធានី​តួកគី ។ សេចក្តី​ប្រកាស​​នោះ​ចេញ​ផ្សាយ​​ដោយ​ការិ​យា​ល័យ​​អភិបាល​ក្រុង​​​អង់ការ៉ាបញ្ជាក់​ថា

អតីត​ប្រធានា​ធិបតី​​អាហ្វ​ហ្គា​នី​ស្ថាន​ស្លាប់​ក្នុង​ការ​​វាយ​​ប្រហារ​អត្ត​ឃាត​មួយ​

Posted: 20 Sep 2011 08:15 PM PDT

អតីត​ប្រធានា​ធីបតី​​អាហ្វហ្គា​នី​​ស្ថាន​ដែល​ត្រូវ​ស្លាប់​
ប្រធាន​ក្រុម​ប្រឹក្សា​សន្តិ​ភាព​ជាន់​ខ្ពស់​អាហ្វ​ហ្គា​នី​ស្ថាន​លោក​បួរ ហា​នូដ​ឌីន រ៉ាប​បា​នី ត្រូវ​ស្លាប់​កាល​ពី​យប់​ថ្ងៃ​ទី​២០ កញ្ញា ក្នុង​ការ​ផ្ទុះ​មួយ​ក្នុង​គេ​ហ​ដ្ឋាន​របស់​លោក​នៅ​ក្រុង​កា​ប៊ុល​។ ទូរ​ទស្សន៍​ក្នុង​ស្រុក TOLO គូស​បញ្ជាក់​ថា មនុស្ស​យ៉ាង​តិច​៥​នាក់​ទៀត​ក៏​ត្រូវ​ស្លាប់​ដែរ​ ហើយ​មនុស្ស​ជាច្រើន​នាក់​ត្រូវ​របួស​ក្នុង​ការ​វាយ​ប្រហារ​អត្ត​ឃាត​ដែល​កើត​មាន​ក្នុង​ផ្ទះ​របស់​លោក​រ៉ាប​បា​នី​តែ​ម្តង​។

សម្រុក​​​​អ៊ុត​កៅស៊ូបេទីមីណឺ​ផ្លូវ​ភ្ជាប់​​ពីរង្វង់​មូល​កាំកូស៊ីធី​ ចូលទៅកាន់បុរី​អង្គរ​ភ្នំពេញ​ឱ្យរួច​រាល់​មុនថ្ងៃ​​​បុណ្យ​ភ្ជុំ​

Posted: 20 Sep 2011 08:12 PM PDT

សកម្មភាពអ៊ុតផ្លូវ
រាជធានី​ភ្នំពេញ ៖ ផ្លូវ​ថ្មី​មួយ​ខ្សែ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ ត្រូវ​បាន​សាលា​រាជ​ធានី​​​​​បើក​​ការ​ដ្ឋាន​​​ស្ថាប​នា​កាល​ពី​​​ដើម​ឆ្នាំ ​២០១១ ជា​វិថី​ដ៏​​ធំ​ទូលាយ​​ភ្ជាប់​​ពី​រង្វង់​​មូលកាំ​កូ​ស៊ី​ធី​ចូល​ទៅ​កាន់​ បុរី​អង្គរ​ភ្នំពេញ​ ពេលនេះ​​ឈាន​ដល់​ដំណាក់​កាល​អ៊ុ​តកៅស៊ូ​បេទីមីណឺ និង​​សម្រុក​​បញ្ចប់​​​ឱ្យ​បាន​​​​មុន​ថ្ងៃបុណ្យ​​​​ភ្ជុំ​បិណ្ឌ​មក​ដល់​។

អំណោយ​សប្បុរស​ជន​10​មឺុន​រៀល​តាម​រយៈ​កោះ​សន្តិ​ភាព​ជូន​លោក​យាយ

Posted: 20 Sep 2011 08:12 PM PDT

ខេត្តបាត់ដំបង ៖ អំណោយ​​ជា​ថវិកា​ចំនួន​១០​មឺុន​រៀល​​ដែល​បាន​មក​ពី​សប្បុរស​ជន​នៅ​ឯ​រាជ​ ធានី​ភ្នំពេញ ​តាម​រយៈ​កោះ​សន្តិ​ភាព​​ ត្រូវ​បាន​នាំ​យក​ទៅ​ប្រគល់​ជូន​លោក​យាយ​អាយុ​​១០៨​ឆ្នាំ ​រួម​ជា​មួយ​កូន​ចៅ ចៅទូត​របស់​លោក​យាយ​រួច​ហើយ កាលពី​រសៀល​​ថ្ងៃទី​២០ កញ្ញា ​ដែល​គ្រួសារ​​លោក​យាយ​​​វ័យ​ចំណាស់​​រូប​នេះ រស់នៅ​ក្នុង​ភូម​ិតា​ង៉ែន ​ឃុំ​តា​​ត្រាម ស្រុក​បាណន់ ។

រថយន្ត​​ឆ្លាម​​ដឹកឈើគ្រញូង​ប៉ូលិស​ចរាចរ​ចាប់បាន

Posted: 20 Sep 2011 08:12 PM PDT

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​​​ឆ្លាម​មួយ​​គ្រឿង​​ដឹកឈើ​គ្រញូង​​​ជា​​ច្រើន​​ដុំ​ត្រូវ​បាន​ កម្លាំង​ប៉ូលិស​​ចរា​ចរ​ខេត្តបន្ទាយ​មានជ័យ​​ដេ​ញតាម​​​ប្រមាញ់​ចាប់​​យក​មក ​កាន់ស្នង​ការ​ដ្ឋាន​ប៉ូលិស​ខេត្ត ។ ការចាប់​ឃាត់​រថយ​ន្ត​​នេះ​បានធ្វើឡើង​​នៅ​វេលា​ម៉ោង​១០ និង១០នាទីព្រឹកថ្ងៃទី២០ ​​កញ្ញា ឆ្នាំ​២០១១ ​លើ​ផ្លូវ​ជាតិលេខ​៥ ចំណុ​ច​មុខ ​មន្ទីរហិរញ្ញវត្ថុ​​ខេត្តបន្ទាយ​មានជ័យ​​​ ស្ថិត​ក្នុង​​ភូមិ ក្បាល​​ស្ពាន ស​ង្កាត់​ព្រះពន្លា ​ក្រុង​សិរីសោភ័ណ​ ​។

ហាង​លក់​ម៉ូតូ​​​​ហុង​ដា​​សុខ​ហុី​នៅ​ព្រែក​​ព្នៅ​​សម្ពោធ​

Posted: 20 Sep 2011 08:12 PM PDT

រាជធានីភ្នំពេញ ៖ ហាង​លក់​​​ម៉ូតូ​​ហុងដា​សុខ ហ៊ី ដែល​​មាន​ទីតាំង​នៅ​​ព្រែក​​ព្នៅ​​ទើប​​​សាង​សង់​​ថ្មី​​ហើយ​​ បាន​​រៀបចំ​​​​ពិធី​​សម្ពោធ​​​​កាលពី​​ថ្ងៃទី​​១៩ កញ្ញា ​កន្លងមក​​នេះ ​ក្រោម​​អធិបតីភាព​​​លោក​​ត្រាក់​​ ថៃសៀង អភិបាល​​រង​រាជ​ធានី​ភ្នំពេញ ។

ពួកស៊ីអ៊ីត​26​នាក់​ស្លាប់​ក្នុង​​​ការ​វាយ​ប្រហារ​​​មួយ​នៅ​​​​ប៉ាគីស្ថាន​

Posted: 20 Sep 2011 08:10 PM PDT

ប៉ូលិស​​​ប៉ាគីស្ថាន​នៅកន្លែង​​​វាយ​​ប្រហារ
​ប៉ូលិស​និយាយ​​ថា អ្នកធ្វើ​​​​ធម្មយាត្រា​​​ស៊ីអ៊ីត ដែលទៅកាន់​អ៊ីរ៉ង់​យ៉ាង​តិច​​​២៦​នាក់ ​​បានត្រូវ​ស្លាប់​​​កាលពីថ្ងៃទី​​​២០ កញ្ញា ក្នុងការ​វាយប្រហារ​លើ​រថយន្ត​​បឺស​ដែលពួកគេ​​​​ជិះ​ពីសំណាក់​ពួក​ជន​ប្រដាប់អាវុធ​​នៅបាលូ​ជី​ស្ថាន ជា​ខេត្តមួយនៅ​ភាគនិរតី​​ប៉ាគីស្ថាន​។​

ប៉ូលិសសេដ្ឋកិច្ច​​​ឆែកឆេរ​​ផ្ទះ​​​ជន​សង្ស័យ​​​ម្នាក់​នៅខណ្ឌ​សែនសុខ បន្ទាប់ពី​​​រក​ឃើញ​​ស្រា​ក្លែងក្លាយ​១៤កេស នៅខណ្ឌដង្កោ​

Posted: 20 Sep 2011 08:09 PM PDT

លំនៅឋានដែលឆែកឆេរ
រាជធានីភ្នំពេញ​​​​ ៖ សមត្ថកិច្ច​​ប៉ូលិស​​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​​​រាជធានីភ្នំពេញ ដឹកនាំ​​ដោយ​​​លោក​​​ពិត បញ្ញា​ ​​សហការ​ជាមួយ​លោក​សុខ រឿន ​​​ព្រះរាជ​អាជ្ញា​​​​រង​​សាលា​ដំបូង​​​​​រាជធានី​ភ្នំពេញ ​នៅវេលាម៉ោង​​​​៣​និង​​​​៣០នាទី​រសៀល​ថ្ងៃ​ទី​​​​២០ កញ្ញា ​​២០១១ បាន​​​ឆ្មក់​ចូល​​​​ឆែកឆេរ​ផ្ទះ​ល្វែង​​១​កន្លែង​​​ ស្ថិត​​នៅ​ក្នុង​​បុរីពិភព​ថ្មី ​សង្កាត់​ភ្នំពេញ​​ថ្មី ​​ខណ្ឌ​សែនសុខ ​​ដោយ​សង្ស័យ​​ថា ​ជា​កន្លែង​​ស្តុក​ស្រា​ក្លែង​ក្លាយ​​។​

ផ្សារហ៊ុនអាស៊ី ​និង​​អាមេរិក​ធ្លាក់ចុះ ​ព្រោះ​ក្តី​បារម្ភពីអត្រា​​​ឥណទាន​​អ៊ីតាលី​ត្រូវ​​បាន​ទម្លាក់

Posted: 20 Sep 2011 07:54 PM PDT

ផ្សារហ៊ុនអាស៊ី​និងអាមេរិក​បានធ្លាក់ចុះ ​ហើយ​ប្រាក់​អឺរ៉ូក៏ធ្លាក់​ដែរចូលថ្ងៃ​ទី៣​ បន្ទាប់​ពី​អត្រា​​ឥណទានអ៊ីតាលី​ត្រូវបានទម្លាក់​ដោយក្រុម​ហ៊ុន ​Standard&Poor​។ តម្លៃប្រាក់​ វ៉ុនក៏ធ្លាក់​​ចុះ​ដល់​​តម្លៃទាបបំផុត​សម្រាប់ឆ្នាំនេះ ​។

មាស​ក៏ធ្លាក់​ថ្លៃ​​ជាប់​គ្នា​២​ថ្ងៃ​​ហើយ​ដែរ

Posted: 20 Sep 2011 07:51 PM PDT

មាសធ្លាក់​ចុះក្នុងថ្ងៃ​ទីពីរក្រោយ​ពេលផ្សារ​​ហ៊ុន​បើក​។ មាសធ្លាក់ចុះ​នេះក៏ដោយ​សារវិបត្តិ​ប្រាក់​​បំណុលអឺរ៉ុប​កាន់តែអាក្រក់​ៗទៅ ​និងនាំឲ្យ​​តម្លៃប្រាក់​អឺរ៉ូចុះទាប​ធៀបជាមួយ​ប្រាក់ដុល្លារ​។ ការ​ធ្លាក់​ចុះ​ដោយសារ​តម្រូវការមាស។​ តម្លៃមាស​បានធ្លាក់ចុះ​យ៉ាងរហ័ស​ប្រហែល​០,៥​ភាគរយ​មកត្រឹម​តែ១.៧៧០​ដុល្លារក្នុង​​មួយអោន​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!