Koh Santipheap Daily

Koh Santipheap Daily


ហាតតុន​​ទទួល​​បាន​អាជ្ញា​​ប័​ណ្ណ​​​​ធ្វើ​ជា​​គ្រូ​បង្ហាត់​​ប្រដាល់​​

Posted: 19 Sep 2011 12:46 AM PDT


អតី​ត​កីឡាករ​ប្រដាល់​ដ៏ល្បី​ឈ្មោះ​លំ​ដាប់​ពិភពលោក​របស់​អង់​គ្លេស​រីក​គី ហាតតុន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ចាប់យក​អាជីព​ថ្មី​មួយ​ក្នុង​នាម​ជា​គ្រូ​បង្ហាត់​បន្ទាប់​ពី​រូប​គេ​ទទួល​បាន​​អាជ្ញា​ប័ណ្ណ​ពី​គណៈ​កម្មា​ធិការ​រៀប​ចំ​ការ​ប្រកួត​កីឡាប្រដាល់​អង់​គ្លេស​ British Boxing Board of Control (BBBofC)។

ជន​ជាតិ​​​អ៊ីស្រាអែល​​ជាង​​1.000​នាក់​​​ថត​រូប​​​ស្រាត​​ជា​ក្រុម​

Posted: 19 Sep 2011 12:41 AM PDT


លោក​​ស្ប៉េន​ស័រ ទូ​និក បាន​រៀបចំ​​ពិធី​ថត​ស្រាត​ជា​ក្រុម​លើក​ដំបូង​នៅ​បស្ចិម​ប្រទេស ដើម្បី​ជួយ​ឃោសនា​ដល់​បឹង​ឌីត​ស៊ី (Dead Sea) ឱ្យ​ក្លាយ​​ជាផ្នែក​មួយ​​ក្នុង​ចំណោម​​​វត្ថុ​ដ៏​សំខាន់​ទាំង​៧ នៅ​លើ​ពិភព​លោក ដោយ​​ឆ្លង​កាត់​​ការ​ជ្រើស​​រើស​នៅ​ក្នុង​​ខែ​វិច្ឆិកា​​ខាង​មុខ ។

រថយន្ត​​២គ្រឿង​បើកជែង​គ្នា​​​ក្រឡាប់​បះ​ជើង​​​​១គ្រឿង ចុះ​ផឹក​ទឹក​មួយគ្រឿង​

Posted: 19 Sep 2011 12:40 AM PDT

ទិដ្ឋនៅកន្លែងកើតហេតុ
​ខេត្តកំពង់​ឆ្នាំង​​​​ ៖ ​រថយន្ត​​​​ចំនួន​២គ្រឿង​​​បានបើក​​​​ជែងគ្នា បណ្តាល​​​ឱ្យ​រថយន្ត​​​​មួយ​គ្រឿង​​​​ក្រឡាប់​​​​​​ផ្ងារ​ជើង​ទ្រមេឃ​ ​​និង​មួយ​គ្រឿង​ទៀត​​​​មុជក្បាល​​​​ផឹក​ទឹក​ក្នុង​ស្រែ​​ ពី​​​​ថ្នល់ជាតិ​​​លេខ​​​៥៣ ស្ថិត​ក្នុង​​​​ភូមិ​​​ប្រចាក់ ឃុំ​ព្រៃ​មូល ស្រុក​រលា​ប្អៀរ ​។ ហេតុការណ៍​​នេះ​បានកើតឡើង​​នៅ​វេលា​ម៉ោង​​​​៩​និង​​​​​៥នាទី​ព្រឹកថ្ងៃ​ទី​​ ​១៨ ​​កញ្ញា ​​និង​បាន​​ធ្វើ​​ឱ្យ​មនុស្ស​​៦​នាក់​រង​របួស​ធ្ងន់​ និងស្រាល​។​

ម​ហោ​ស្រព​​ប្រ​ឡង​តន្ត្រី​សម័យ​ថ្នាក់​ជាតិ​ផ្សាយ​ផ្ទាល់​ពី​ទូរ​​ទស្សន៍​​ជាតិ​កម្ពុជា

Posted: 19 Sep 2011 12:40 AM PDT

ទិដ្ឋភាពក្នុងពិធី
រាជធានីភ្នំពេញ​​ ៖ ​ក្រ​សួង​ព័ត៌​មាន​​ ក្រ​សួង​វប្ប​ធម៌​​ និង​វិ​ចិត្រ​សិល្បៈ និង​ក្រ​សួង​ទេស​ចរណ៍​បាន​សហ​ការ​ជា​មួយ​អគ្គ​នា​យក​ដ្ឋាន​ទូរ​ទស្សន៍​​​ ជាតិ​កម្ពុជា​រៀប​ចំម​ហោ​ស្រព​ប្រ​ឡង តន្ត្រី​សម័យ​​ថ្នាក់​ជាតិ​លើក​ទី​១ ​សប្តាហ៍​ទី​១ នៅ​ក្នុង​ស្ទី​ឌី​យោនៃ​អគ្គ​នាយក​ដ្ឋាន​ទូរ​ទស្សន៍ជាតិ​កម្ពុជា​ កាល​ពី​រសៀល​ថ្ងៃ​ទី​​១៨ កញ្ញា ​ឆ្នាំ​២០១១ ​ដោយ​ផ្សាយ​ផ្ទាល់​​ចាប់​ពី​​​ម៉ោង​៤​និង​៣០​នាទី​ដល់​ម៉ោង​​៦​និង​១៥​នាទី​ ល្ងាច​។

ហុង​គ្រី​​សាក​ល្បង​រថយន្ត​​ប្រើ​ចរន្ត​​អគ្គិ​សនី​

Posted: 19 Sep 2011 12:39 AM PDT


រថយន្ត​មួយ​គ្រឿង​​ដែល​ទទួល​រង​ការ​បាក់​បែក​នៅ​ក្នុង​រូប​ភាព​នេះ​ ជា​រ​ថយន្ត​ប្រើ​ថាម​​ពល​​ចរន្ត​អគ្គិ​សនី​គំរូ​ដំបូង​ ខណៈ​ពេល​កំពុង​ជួប​នឹង​ឧប្បត្តិ​ហេតុ​គ្រោះថ្នាក់​ក្នុង​​អំឡុងពេល​ធ្វើ​សាក​ល្បង​នៅទីក្រុង​ប៊ុយ​​ដា​ប៉ែស ​​ប្រទេ​ស​ហុង​គ្រី ។

សត្វ​ចម្លែក​​​មាន​ដង​ខ្លួន​ ​និង​កន្ទុយ​​​ប្រវែង​27​​​សង្ទី​ម៉ែត្រ

Posted: 19 Sep 2011 12:35 AM PDT


​ចាត់​ទុក​ថា ជារឿង​​ច​ម្លែក​មួយ​នៅ​ពេល​ដែល​ក្មេង​ប្រុស​​អាយុ១១​​ឆ្នាំ ​ម្នាក់ស្រែក​កង​រំពង​ក្នុង​បន្ទប់​ទឹក​​ផ្ទះ​​របស់​ខ្លួន​​ក្នុង​ទីក្រុង​ការ​ចា​ណាក់​បុរី ប្រទេស​ថៃ ​ក្រោយ​ពី​​ប្រទះ​ឃើញ​សត្វ​ចម្លែក​​ស្រដៀង​នឹង​ថ្លែន ​​ប៉ុន្តែ​មាន​​កន្ទុយ​​វែង​ជាង​ដង​ខ្លួន។

ខ្ទឹម​បារាំង​​យក្ស​​ទម្ងន់​ធ្ងន់​​​បំផុត​នៅ​​លើ​​លោក​

Posted: 19 Sep 2011 12:33 AM PDT


លោក​ពីទ័រ ​គ្លេស​ប្រ៊ូក អាយុ​៦៧​ឆ្នាំ អ្នក​ស្រុក​រស់​នៅ​​ក្បែរ​ក្រុង​ញូវ​​អាក ​ភាគខាង​ជើង​ប្រទេស​អង់​គ្លេស ​អាច​បង្កើត​ឯត​ទគ្គ​កម្ម​ពិភព​លោក ដោយ​ការដាំបន្លែ​ជា​ខ្ទឹម​បារាំងមាន​ទម្ងន់​១៧​​ផោន និង​១៥​អោន ឬ​ប្រហែល​៧,៧​​គីឡូ​ក្រាម បំបែក​ឯតទគ្គ​​កម្ម​ចាស់​​ទម្ងន់​​១៦​ផោន និង​៨,៧​អោន ​រ​បស់​លោក​​ចន ស៊ីហ្វ​ហ្វត មកពី​តំបន់​​វ៉េស​មីដ​លែន កាល​ពី​​ឆ្នាំ​២០០៥ ។

ម៉ាំមី​មនុស្ស​​ទឹក​កកតាំង​​បង្ហាញ​​នៅ​​អ៊ីតាលី

Posted: 19 Sep 2011 12:30 AM PDT


សម្រាប់​រូប​ភាពដែល​លោក​អ្នក​ឃើញ​នៅទី​នេះ គឺ​ជា​​រូប​ភាព​ម៉ាំមី​មនុស្ស​ទឹក​កក មាន​ឈ្មោះថា «អូត​ស៊ី» ដែល​លោក​ហេល​មុត និង​​អេរីហ្គា​ ស៊ី​ម៉ុន ​ប្រទះឃើញ​កាលពីថ្ងៃទី​១៩ កញ្ញា ឆ្នាំ​១៩៩១ ​នៅ​ឯ​ដង​ស្ទឹង​ទឹក​កក​​ ឆា​នេល វ៉ាល​ឡេ ​ប្រទេស​អ៊ីតាលី ។

​ថ្នាំញៀន​​ជិត​​1​តោន​​នៅថៃ​កំពុង​​ត្រៀម​ដុត​​បំផ្លាញ​ចោល

Posted: 19 Sep 2011 12:19 AM PDT


ថ្នាំញៀន​​ប្រភេទ​កូកា​អ៊ីន ​ដែល​ដាក់​បង្ហាញ​នៅ​ទី​នេះ ត្រូវ​បាន​ថត​ ខណៈ​ពេល​គេត្រៀម​​ដុត​បំផ្លាញចោលជា​​លើ​ក​ទី៤០ នៅ​ឯ​ខេត្ត​ណាក់​ខន​ស្រីអាយុ​ធ្យា​​ ប្រទេស​ថៃ ។

ស្ត្រីរបាំ​កំពុង​រង់​​ចាំ​រាំ​ទាក់​ទាញ​​ភ្ញៀវ​​ទេស​ចរ​​នៅ​ចិន​

Posted: 19 Sep 2011 12:11 AM PDT


ក្នុង​រូប​ភាព​ដែលលោក​អ្នក​ឃើញ​​​នៅ​ទី​នេះ គឺ​ស្ត្រី​របាំ​ម្នាក់​​កំពុង​រង់ចាំ​ការ​សម្តែង​​ក្នុង​​ពិធី​​បុណ្យ​ប្រពៃណី​​ទេស​ចរ​ណ៍​អន្តរជាតិ​លើកទី១៣ នៅតាម​ផ្លូវ​មួយ​ក្នុង​​ទីក្រុង​​ប៉េកាំង​ ប្រទេស​ចិន ។

មុខសញ្ញា​​​ចែកចាយ​គ្រឿងញៀន​​ម្នាក់​​ត្រូវ​​ឃាត់ខ្លួន​

Posted: 19 Sep 2011 12:07 AM PDT

ជនសង្ស័យពេលឃាត់ខ្លួន
​ខេត្តកំពង់​ធំ​​​​​ ៖ ​​​សមត្ថកិច្ច​​​​ការិយាល័យ​ប្រឆាំង​​គ្រឿងញៀន​​ខេត្ត​កំពង់ធំ ​​​សហការជា​មួយ​​​​​អធិការ​ក្រុង​​​ស្ទឹង​សែន ​​បាន​ឃាត់ខ្លួន​​​យុវ​ជន​​​ចែកចាយគ្រឿងញៀន​ម្នាក់​ ​​កាលពី​វេលាម៉ោង​​​​១​និង​​​១០នាទី​​​រសៀល ថ្ងៃទី​​​​​១៨ ​កញ្ញា ​​​​នៅ​ចំណុច​​ផ្លូវជាតិលេខ​​​​​៦២ ​​ក្នុងភូមិ​សាស្ត្រ​​​ឃុំជ័យ ស្រុកកំពង់​ស្វាយ​ ខណៈ​ពេល​ដែល​ជន​រូប​នេះ​​​​កំពុងជិះ​​ម៉ូតូ​យកគ្រឿង​ញៀន​​ទៅចែក​​ចាយ​បន្ត​។ ​ ​​លោកវរសេនីយ៍​ត្រីញ៉ែម ​​ឈុនលី ​​​អធិការ​នគរបាល​​​ក្រុង​ស្ទឹង​​សែន និយាយ​ឱ្យ​ដឹង​ថា បន្ទាប់​ពី​បានទទួល​​បញ្ជា​​ពីលោក​​​ឧត្តមសេនីយ៍​​​ត្រីផាន់ សុផេង ​ស្នង​ការ​​ លោក​វរសេនីយ៍​​ឯក​​ឡុង សុគន្ធ ​ស្នងការ​រង​ និងជា​ប្រធាន​​ការិ​យា​ល័យ​​​​កណ្តាលនគរបាល​​​ប្រឆាំង​​​​បទល្មើស​​​ខេត្ត ​

លោក​កែ គឹម​​យ៉ាន ចុះ​ពិនិត្យ​​ស្ថាន​ភាព​ទឹក​ជំនន់​

Posted: 18 Sep 2011 11:54 PM PDT

ទឹកជំនន់នៅប៉ោយប៉ែត
ក្រុងប៉ោយប៉ែត ៖ ក្រោយ​ពី​​ស្ថាន​ភាព​​ជំនន់​​ទឹក​ភ្លៀង និង​​ជំនន់​ពី​អូរ​ព្រំដែន​​បាន​ជន់​លិច​ស្រូវ និង​លំនៅឋាន​ប្រជា​ពល​រដ្ឋ​ ព្រម​ទាំង​​ផ្លូវ​រថភ្លើង​​ដែល​កំពុង​​សាង​សង់​ត្រូវ​បាន​កាត់​ផ្តាច់​​ដោយ​ អន្លើៗ​​នៅ​ក្រុង​ប៉ោយ​ប៉ែត ​នៅ​ព្រឹក​​ថ្ងៃ​ទី​១៨ កញ្ញា នេះ គេ​ឃើញ​ប្រតិ​​ភូ​មួយ​ក្រុម​ដឹក​នាំ​​ដោយ​លោក​នាយ​ឧត្តម​សេនីយ៍ កែ គឹម​យ៉ាន ឧប​នាយក​​រដ្ឋ​មន្ត្រី​ប្រធាន​​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​​​ប្រឆាំងគ្រឿងញៀន​ ​ និង​ជា​ប្រធាន​​ក្រុម​ការ​ងារ​ចុះ​ជួយ​ខេត្ត​

​មាន​​​អ្នក​អើត​ឡឺម​ក្បែរ​​គយព្រែកចាក​​​​មួយ​ចំនួន​​ឃាត់ម៉ូតូ​យក​លុយ ​មន្ត្រី​​​គយ​​​ថា ដេញ​​​ចោលអស់ហើយ​

Posted: 18 Sep 2011 11:54 PM PDT

ទីតាំងឃាត់ម៉ូតូតាមផ្លូវយកលុយ
​​ខេត្តកំពត​​​​ ៖ ​មន្ត្រីគយ​ច្រកទ្វារ​អន្តរ​ជាតិ​​​ព្រែក​ចាក​​កំពុង​​រង​ការ​ចោទប្រកាន់​​​ ​ថា មាន​មនុស្ស​​​​៣នាក់ នៅស្និទ្ធ​នឹង​​​មន្ត្រី​​​គយ​បាន​​ដើរ​ប្រមូល​លុយ​​​ពីក្រុម​​​ម៉ូតូ​​ ដឹកផ្លែ​​​ឈើ​​​​ និងម៉ូតូ​ដឹក​ទំនិញ​​ផ្សេង​ៗ​​ទៀត ​​​ដែល​ឆ្លង​​ដែនទៅ​​ប្រទេស​វៀតណាម​។ ​

កីឡាការិនី​អាមេរិក ​ថំសុនឈ្នះ​ជើងឯកវាយ​កូនហ្គោល ​Navistar​ LPGA Classic ​នៅលើ​ទឹក​​ដី​កំណើត​​

Posted: 18 Sep 2011 11:36 PM PDT

 កីឡាការិ​នី​​អាមេរិក​​ថំ​សុន​
កីឡាការិ​នី​វ័យ​ក្មេង​​អា​មេរិក​ឡិចស៊ី ថំ​សុន​​បាន​សម្តែង​នូវ​ក្តី​សប្បាយ​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​នាង​បំ​បែក​បាន​នូវ​​កញ្ចប់​ទឹក​ប្រាក់​រង្វាន់​សរុប​១លាន​និង​៣សែន​ដុល្លារ​អាមេរិក​យក​ឈ្នះ​ពាន​​ជើង​ឯក​កម្ម​វិធី​ Navistar LPGA Classicនៅ ​Prattville រដ្ឋ​​​​អា​ឡា​បា​ម៉ា​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​១៨កញ្ញា​កន្លង​មក​នេះ​។

អ្នក​ជំនាញ​ការ​ឥណ្ឌា​៖ ​អាស៊ីនឹង​ពុំ​អាច​​ចៀស​ផុត​​ពី​ការ​បាក់​​ស្រុត​ថ្មី​នៃ​​សេដ្ឋ​កិច្ច

Posted: 18 Sep 2011 11:32 PM PDT

លោក​ដារ​ម៉ា​ គីរីត ចូ​ស៊ី អ្នក​ជំនាញ​ការ​ខាង​សេដ្ឋ​កិច្ច​ឥណ្ឌា​មួយ​រូប​ ហើយ​ជា​ប្រមុខ​របស់​ទី​ភ្នាក់​ងារ​កត់​ត្រា​ឥណ​ទាន​ឥណ្ឌា CRISIL គូស​​បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​១៨ កញ្ញា ថា សេដ្ឋ​កិច្ច​អាស៊ីនឹង​ពុំ​អាច​ចៀស​ផុត​ពី​ការ​បាក់ស្រុត​ថ្មី​នៃ​សេដ្ឋ​កិច្ច​ឡើយ ប្រសិន​បើ​សហ​រដ្ឋ​អាមេរិក​ និង​សហ​ភាព​អឺរ៉ុប​ធ្លាក់​ជា​ថ្មី​ក្នុង​ការ​បាក់​ស្រុត​នៃ​សេដ្ឋ​កិច្ច​នោះ។

ប្រជាពលរ​ដ្ឋ​​ទប់ទឹក​ការ​ពារ​ផ្លូវលំមួយខ្សែប្រវែងជិត​400ម៉ែត្រ

Posted: 18 Sep 2011 11:15 PM PDT

ទំនប់រៀបចំទប់ទឹក
ខេត្តព្រៃវែង ៖ ​ដើម្បី​​សម្រួល​ដល់​មធ្យោ​បាយ​​​ធ្វើ​ដំណើរ​​​ទៅ​មក ​និង​​​ចៀស​វាង​​​​ទឹកទន្លេ ​​ឡើងលិច​ផ្លូវ ឬ​​ហូរ​កាត់​បណ្តាលឱ្យដាច់​ផ្លូវ​អស់​ពិបាក​​ធ្វើ​ដំណើរ​​​​​នោះ ​ប្រជា​ពលរដ្ឋ​​​ក្មេង​​​ចាស់ ប្រុស ស្រី រស់នៅក្នុង​សហគមន៍​​​ភូមិប្រា​សាទ​ខាង​លិច ក្នុងឃុំពន្លិចប្រាសាទ ​​ស្រុកពាមរក៍ ​​បាន​រួមគ្នា​ទប់ទឹក​​ទន្លេ​​​ការពារ​ផ្លូវ​​លំ​មួយខ្សែ​​​ដែលមានប្រវែង​ ជិត​៤០០ម៉ែត្រ ​កុំឱ្យ​លិច​​​ទឹក។ ព្រោះ​ផ្លូវលំនេះ​​​សំខាន់​​ខ្លាំងណាស់ ​​សម្រាប់ប្រជា​ពលរដ្ឋ​​​ធ្វើ​

អាជ្ញាធរ​​ដាក់​បំរាម​ឡើងថ្លៃ​​រថយន្ត​ឈ្នួល​​គ្រប់ប្រភេទ​​ក្នុង​ឱកាស​​ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ​

Posted: 18 Sep 2011 09:20 PM PDT

រថយន្តក្រុងក្នុងស្រុកមួយ
រាជធានីភ្នំពេញ​​​​ ៖ សាលា​​រាជធានីភ្នំពេញ ​​​បានកោះ​​អញ្ជើញ​តំណាង​​ក្រុមហ៊ុន​ដឹកជញ្ជូន​​​រ​ថ​យន្ត​​ឈ្នួល​​​​ ឬ​រថយន្តក្រុង​ទាំងអស់​​មក​ជួបជុំ​​ស្តាប់​​ការណែនាំ​​​ និងបំរាម​​របស់អាជ្ញាធរ​​ទាក់ទង​ទៅនឹង​ការ​ឡើងថ្លៃ​​របស​់​រថយន្ត​ឈ្នួល​​ ដឹកអ្នក​ដំណើរ​​កាលពីព្រឹកថ្ងៃទី​​​​១៩ កញ្ញា ​​២០១១ នៅ​សាលប្រជុំ​​​សាលា​រាជធានីភ្នំពេញ ក្រោមអធិប​តី​ភាព​​លោក​​​ជ្រាង ​សុផាន់ អភិបាល​​រង​រាជធានី​ភ្នំពេញ

ក្រុមហ៊ុន​កំពត​​​ខេស៊ី​មេន​​​ធានា​​ជួស​ជុល​ផ្លូវ​​​បន្ទាប់ពី​​​​​​​​អ្នក​ភូមិ​​​​បាន​បិទ​ ព្រោះ​​​​ដឹក​ជញ្ជូន​​ខូច​ផ្លូវ​

Posted: 18 Sep 2011 09:04 PM PDT

ផ្លូវដែលគ្រោងជួសជុល
​​ខេត្តកំពត​​​​ ៖ ​ក្រុមអ្នក​​ភូមិ​ច្រក​ឃ្លៃ ​ឃុំ​ទូកមាស​ខាងលិច​ ស្រុកបន្ទាយមាស​ កាលពី​​​​ថ្ងៃ​សៅរ៍ ទី​​​​១៧ កញ្ញា ​បាននាំគ្នា​​ដាក់បារ៉ាស់​​​នៅ​​​ផ្លូវ​ក្រាល​​ក្រួសក្រហមមួយ​កន្លែង​ដែល​ ឆ្ពោះ​​​ទៅកាន់​​រោងចក្រ​​ផលិត​ស៊ី​ម៉ង់ត៍​​​ភ្នំ​ទុង​​ទូកមាស ​ដោយ​សារ​តែ​ក្រុម​ហ៊ុន​​​កំពត​ខេស៊ីមេន មិនគោរព​​​តាម​ការ​​សំណូមពរ​​​​របស់​ពលរដ្ឋ​​ ​ដែលបានទទូច​​សុំ​​​​ឱ្យ​ក្រុម​ហ៊ុន​​ជួស​ជុល​​​ផ្លូវនោះឡើងវិញ ​​​ព្រោះ​កន្លង​​មក

លោកសាឡេហ៍​នឹង​មិន​​លា​លែង​​​មុនការ​បោះឆ្នោត​​ជ្រើសរើស​អ្នក​​បន្តវេនពី​លោក

Posted: 18 Sep 2011 08:51 PM PDT

លេខាធិការ​​ខាង​សារព័ត៌មាន​របស់​​ប្រធានា​ធិបតី​​យេម៉ែន​ថ្លែង​​កាលពី​​ថ្ងៃទី១៨ កញ្ញា ​ថា លោក​ប្រធានាធិបតី​​អាលី អាប់ឌុលឡាហ៍​សា ឡេហ៍​​​នឹងមិន​លា​លែង​ឡើយរហូត​ដល់មាន​ការ​ជ្រើស​រើស​​ដោយ​ស្របច្បាប់នូវប្រធានាធិបតីថ្មី​មួយរូប ។ លេខាធិការ​រូបនេះ​លោកអាម៉េដ ​អាល់​ស៊ូ​ហ្វី ​អះ​អាងថា លោក​ប្រធានាធិបតី​សាឡេហ៍ ​គឺ​ជា​​មេដឹកនាំ​ស្របច្បាប់​​របស់យេម៉ែន

កីឡាករ​រងរបួស ​និង​​កីឡា​ករគ្រោង​​ទិញ​ក្នុង​​អំឡុង​​ពេល​បើក​ទី​ផ្សារ​​ដោះ​ដូរ​ខាង​មុខ

Posted: 18 Sep 2011 08:41 PM PDT


អាការរបួស​ជើង​របស់​កីឡា​ករ​ថុម កេល​វើ​លី ខ្សែ​បំរើ​ក្លឹប Man Utd បាន​កើត​ឡើង​​ក្នុង​អំឡុង​ពេល​ប្រកួត​ក្រប​ខណ្ឌ​ប្រឺ​មី​ញេ​លីក​ដោយ​ឈ្នះ​ក្លឹប Bolton ៥-០ កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​​មក​ជា​សញ្ញា​បញ្ជាក់​ឱ្យ​ដឹង​ថា អាច​ឈប់​សម្រាក​រយៈ​ពេល​៤​សប្តាហ៍​។ កីឡា​ករ​កេល វើ​លី ត្រូវ​ប្តូរ​ចេញ​ពី​ការ​ប្រកួត​នៅ​នាទី​ទី​៥​ ក្រោយ​ពី​ប៉ះ​ទង្គិច​ជាមួយ​កីឡា​ករ​ខេវិន ដេវី ខ្សែ​ប្រយុទ្ធវ័យ​ចំណាស់​របស់​ក្លឹប Bolton ។ ចំណែក​លោក​​ហ្វើ​គូ​សុន​គ្រូ​បង្វឹក​ក្លឹប Man Utd បង្ហើប​ឱ្យ​ដឹង​ក្រោយ​​ពី​ចប់​ការ​ប្រកួត​ថា

កីឡាករ​អូស្ត្រាលី​ ស្តូន័រ ឈ្នះ​ជើងឯក​ប្រណាំងម៉ូតូ​ជីភីនៅ​ប្រទេស​អេស្ប៉ាញ

Posted: 18 Sep 2011 08:26 PM PDT

កីឡាករអូស្ត្រាលី ស្តូន័រ
កីឡាករអូស្ត្រាលី​ខាស៊ី ស្តូន័រ​​​​ដែល​ជា​ម្ចាស់​ជើង​ឯក​ពិភពលោក​ឆ្នាំ​២០០៧​បាន​សម្តែង​​​ក្តី​ត្រេក​អរ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ខ្លួន​បាន​យក​ឈ្នះ​ជើង​ឯក​ប្រណាំង​ម៉ូតូ​ជីភី​ជាថ្មី​ម្តង​ទៀត​សម្រាប់​រដូវ​កាល​ឆ្នាំ​ថ្មី​ក្នុង​​កម្មវិធី​ Aragon Grand Prix ​​​នៅ​ទី​លាន​​ប្រណាំង​ក្រុង ​Motorland​ ទី​ក្រុង ​Alcaniz​ ប្រទេស​អេស្ប៉ាញ​​​​​​កាល​ពី​ថ្ងៃ​អាទិត្យ​ទី១៨​ខែ​កញ្ញា​​​​កន្លង​មកនេះ​។ ស្តូន័រ​​ដែល​ជា​អ្នក​បើក​បរ​ឲ្យ​ក្រុម​ហុង​ដា​បាន​បញ្ចប់​ការ​ប្រណាំង​ក្នុងថិ​​​រ​វេលា​​ ៤២​នាទី​និង​១៧.៤២៧​វិនាទី​ប្រជែង​យក​ឈ្នះ​កីឡាករ​ម្ចាស់​ផ្ទះ

​កង​កម្លាំង ​CNT ​លីប៊ី​​​បាក់​​ទ័ពជា​ថ្មី​ទៀតនៅក្រុង​​បានី​វ៉ាលីដ​

Posted: 18 Sep 2011 08:23 PM PDT

ពួក​យុទ្ធ​ជន​​របស់​ CNT​ ដែល​វាយ​ដក​ថយ​
កង​កម្លាំង​​​របស់ក្រុមប្រឹក្សា​​​​ជាតិបណ្តោះ​​​អាសន្ន​លីប៊ី CNT បាន​បាក់​ទ័ព​​​រប៉ាត់​រប៉ាយ​​​ខ្លាំង​​កាលពីថ្ងៃទី​​​​១៨ កញ្ញា ​​ក្រោយពី​​ការ​វាយ​លុកថ្មី​​ទទួលបរាជ័យ​​​ទៀត​ប្រឆាំង​​​ទីតាំង​​​រឹង​មាំ​​មួយ​របស់​​កង​កម្លាំង​​លោកកាដាហ្វី ​​គឺ​ទីក្រុង​​បានី​វ៉ា​លីដ ​ដែលនៅទីនោះ​កង​កម្លាំង​​នេះ ជួប​ប្រទះ​នឹង​​ការ​​តស៊ូទប់​ទល់​យ៉ាង​ខ្លាំង​ក្លា​។​ កង​កម្លាំង​​​ CNT ក៏ធ្វើការ​​​វាយប្រហារ​​ថ្មីៗ​​​​

មហា​សន្និបាត​​​អន្តរ​សភា​​អាស៊ាន​ចាប់​ផ្តើម​​​​ពិភាក្សា​​​ស្តីពីការ​លើក​កម្ពស់​​ស្ត្រី​

Posted: 18 Sep 2011 08:21 PM PDT

រាជធានីភ្នំពេញ​​​​ ៖មហាសន្និបាតអន្តរសភា​អាស៊ាន ហៅកាត់ថា អាយប៉ា​លើកទី៣២ បាន​ផ្តើមប្រារព​ពិធីជួប​ជុំ​គ្នា​​កាលពី​​ថ្ងៃទី១៨ កញ្ញា កន្លង​មក​នេះ​ ប៉ុន្តែ​​​ម្សិល​មិញ​នេះ មិន​​​មានការ​ពិភាក្សា​អ្វី​​ទេ គ្រាន់តែ​​ជួបជុំ​​​​បង្ហាញ​​​វត្តមាន​​​នៃ​តំណាង​សភា​មក​ពី​​​បណ្តា​​​ ប្រទេស​នីមួយៗ​ប៉ុណ្ណោះ ហើយ​មក​ដល់​​ថ្ងៃនេះ​ទី​១៩ កញ្ញា ២០១១ កិច្ច​ប្រជុំ​ AIPA

​កង​ទ័ព​​បាញ់លើ​​​ពួក​បាតុករ​​នៅក្រុង​​សាណា​រដ្ឋធានី​​យេម៉ែន​​ស្លាប់​​26នាក់​

Posted: 18 Sep 2011 07:55 PM PDT

បាតុករ​ម្នាក់​​​​លី​អ្នក​​​របួស​រត់​​​​​ចេញពី​​​គ្រាប់​កាំភ្លើង
​​​យោងតាម​​​សាក្សីទាំង​ឡាយ និង​ប្រភព​មន្ទីរពេទ្យ​ថា​ មនុស្ស​ចំនួន​២៦​នាក់​បានត្រូវ​ស្លាប់ ហើយជាង​​​​៧០០នាក់​​​ទៀត​ត្រូវ​​​របួស​​កាលពីថ្ងៃទី​​​១៨ កញ្ញា ​​​នៅក្រុង​សាណា ​​ពេល​​កង​ទ័ព​បាន​បាញ់​​ទៅលើ​ពួក​​បាតុករ​​ដែលទាមទារ​​ឱ្យ​​​លោក​ប្រធានាធិបតី​​​អាលី អាប់ឌុលឡាហ៍ ​​សាឡេហ៍ ​​លា​លែង​ចេញ​ពី​​តំណែង​។​

រញ្ជួយដី​ខ្លាំង​នៅ​​​​​ភាគ​ឦសាន​​ឥណ្ឌា​​​ ​និង​​នេប៉ាល់​

Posted: 18 Sep 2011 07:52 PM PDT

ជញ្ជាំង​ផ្ទះ​ដែល​​ប្រេះដោយ​​ការ​​រញ្ជួយ​ដី
​​អាជ្ញាធរ​ឥណ្ឌា​​រាយការណ៍​ថា ​​ការរញ្ជួយដី​​ខ្លាំង​មួយ​​មាន​កម្លាំង​​​​៦,៩រីស្ទ័រ ​កើត​មាន​​កាលពី​យប់ថ្ងៃទី​​​​១៨ កញ្ញា នៅ​ភាគ​​ឦសាន​​​ឥណ្ឌា និង​នៅនេប៉ាល់ បណ្តាល​ឱ្យ​មនុស្សស្លាប់​​​យ៉ាង​តិច​​​១២​នាក់ ​​ហើយ​អគារ​ជាច្រើន​​​​រង​ការ​ខូចខាត​។​ ​យោង​តាម​​លោក DATTARE YAN អ្នក​ទទួលខុសត្រូវ​​ម្នាក់​នៃ​អាជ្ញាធរ​​សិក្សា​​​​ខាង​ការ​រញ្ជួយដី​​​​ឥណ្ឌាថា

កម្មករ​រោង​ចក្រ​ CCO ក្រឡាប់​រថយន្ត​របួស​ធ្ងន់​៣៩​នាក់ និងស្រាល​១៨នាក់​

Posted: 18 Sep 2011 07:43 PM PDT

កម្មការិនីដែលរងគ្រោះ
ខេត្ត​​ស្វាយរៀង​​​​ ៖ ​យ៉ាង​ហោចណាស់ មាន​កម្មករ កម្មការិនី​​​​៣៩នាក់ ​​បាន​រង​របួស​​ធ្ងន់​​​​ដោយសារ​​ក្រឡាប់​រថយន្ត​កាលពី​វេលាម៉ោង​​​​៦​និង​​ ​៤០នាទី​​ព្រឹក ថ្ងៃទី​១៨ កញ្ញា ​​២០១១ នៅ​​លើ​​កំណាត់ផ្លូវ​ជាតិលេខ​១ ចំណុចផ្លូវ​​បត់កែង​ចូល​​​តំបន់សេដ្ឋកិច្ច​​ពិសេស ​ភូមិ​​តា​ពៅ សង្កាត់​បា​វិត ​ក្រុង​បាវិត ។​

កីឡាករ​ហូឡង់ ឡាប៊ូម ​យកឈ្នះពាន​ជើងឯក​ប្រណាំងកង់់ ​Tour of Britain ​នៅអង់​គ្លេស​

Posted: 18 Sep 2011 07:31 PM PDT


កីឡាករហូឡង់​ឡា ប៊ូម​​​​​បាន​សម្តែង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​បាន​យក​ឈ្នះ​ជើង​ឯក​​​ប្រណាំង​កង់​កម្ម​វិធី​ Tour of Britain​ នៅប្រ​ទេសអង់​គ្លេស​​​​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​១៨ខែកញ្ញា​​​កន្លង​មក​នេះ​។ ការ​ប្រណាំង​ត្រូវ​បញ្ចប់​ជា​មួយ​នឹង​ដំណាក់​ផ្តាច់​ព្រ័ត្រ​ដែល​មាន​ចម្ងាយ៩០​​​​គីឡូ​ម៉ែតនៅ​ទី​ក្រុងឡុង​​​ប្រទេសអង់​គ្លេស​​​។

ប្រទេស​វៀតណាម និងថៃ​ចែករំលែក​​ព័ត៌មាន​ស្រូវ​ជាមួយគ្នា

Posted: 18 Sep 2011 07:28 PM PDT

ក្នុងកិច្ចប្រជុំ​ប្រចាំឆ្នាំក្នុង​ទីក្រុង ឈៀងម៉ៃ​​ប្រទេសថៃ​ កាលពីថ្ងៃសុក្រ​ ទី១៦ កញ្ញា​ ភាគី​វៀតណាម​​ និង​ថៃ​បាន​ពិភាក្សាដោយ​​ជោគ​ជ័យ​​ក្នុង​នោះរួមមាន ​កិច្ចសហប្រតិបត្តិការ​​លើ​បញ្ហា​​ស្រូវតាម​រយៈកម្មវិធី​ កិច្ចសហប្រតិ​បត្តិការ​​ក្នុង​តំបន់​ ដើម្បីអាច​ឈានដល់ការកសាង​ សហ​គមន៍​សេដ្ឋកិច្ច​អាស៊ាន ​(AEC)​ ក្នុងឆ្នាំ២០១៥។​

ក្រុមហ៊ុន ​Honda ​នឹងសាងសង់​រោង​ចក្រ​ក្នុង​ប្រទេសរុស្ស៊ី

Posted: 18 Sep 2011 07:24 PM PDT

ក្រុមហ៊ុន​ផលិតរថយន្ត​ Honda ​ជប៉ុន​បាន​សម្រេចក​សាងរោងចក្រ​របស់ខ្លួនជា​លើកដំបូង​ក្នុងប្រទេស​ប្រទេសរុស្ស៊ី​ ​ហើយបាន​ក្លាយ​​ជាក្រុម​ហ៊ុន​​ផលិត​រថយន្ត​ធំចុងក្រោយ​​ទី៥។ ​​នេះបើតាម​ព័ត៌មាន​ចេញ​​ផ្សាយកាល​​ពី​ថ្ងៃ​អាទិត្យ។​​ ប្រទេសរុស្ស៊ី​បានពង្រីក​ទីផ្សាររថយន្ត ​ហើយតាម​សារព័ត៌មាន ​Nikkei ​ចេញផ្សាយថា

ប្រទេសកូរ៉េ​ខាងត្បូងនៅតែ​នាំមុខផ្នែក​ ទូរគមនាគមន៍​សេដ្ឋកិច្ចក្នុង​ពិភពលោក

Posted: 18 Sep 2011 07:16 PM PDT


ប្រទេស​កូរ៉េខាងត្បូង​គឺជាប្រទេស​មួយដែល​ជឿនលឿន​បំផុតក្នុង​ពិភពលោក​លើវិស័យ​ Internet ​និងទូរគមនាគន៍​សេដ្ឋកិច្ចក្នុង​ឆ្នាំ២០១០​ ដោយសារមាន​អ្នកប្រើប្រាស់ ​អ្នក​ចូលរួម​​និង​អ្នក​មាន​ជំនាញខ្ពស់​ ព្រមជាមួយ​ល្បឿន​នៃការ​​ប្រើប្រាស់​វេបសាយក្នុង​ល្បឿនលឿន​នៅតែមិនអាច​ចំណាយក្នុង​ការប្រើប្រាស់​សេវាបែបនោះ​​បាននៅ​ឡើយស​ម្រាប់់​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!