The Phnom Penh Post - KHMER: “ទឹក​ជំនន់​អុក​ឡុក​ប្រទេស​ថៃ នាយក​រដ្ឋ​មន្ត្រី​កោះ​ហៅ​មន្ត្រី​ប្រជុំ​បន្ទាន់” plus 9 more

The Phnom Penh Post - KHMER: “ទឹក​ជំនន់​អុក​ឡុក​ប្រទេស​ថៃ នាយក​រដ្ឋ​មន្ត្រី​កោះ​ហៅ​មន្ត្រី​ប្រជុំ​បន្ទាន់” plus 9 more


ទឹក​ជំនន់​អុក​ឡុក​ប្រទេស​ថៃ នាយក​រដ្ឋ​មន្ត្រី​កោះ​ហៅ​មន្ត្រី​ប្រជុំ​បន្ទាន់

Posted: 19 Sep 2011 11:57 PM PDT

110920_b02

បាងកកៈ នាយក​រដ្ឋ​មន្ត្រី​ថៃ លោក​ស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នៅ​ថ្ងៃ​អង្គារ​នេះ​​បាន​ណែនាំ​មន្ត្រី​ក្រោម​ឱវាទ​ឲ្យ​រៀប​ចំ​កិច្ច​ប្រជុំ ​​មួយ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទឹក​ជំនន់​នៅ​រាជធានី​បាងកក និង​បណ្ដា​ខេត្ត​នានា បន្ទាប់​ពី​មនុស្ស​ចំនួន ១២៣​នាក់ បាន​ស្លាប់​ដោយ​សារ​ទឹក​ជំនន់​ដ៏​ខ្លាំង​ក្លា ស្រប​ពេល​អាជ្ញាធរ​ឧតុនិយម​របស់​ប្រទេស​នេះ បាន​ព្រមាន​អំពី​ទឹក​ភ្លៀង​ធ្លាក់​ជោគ​ជាំ​​នៅ​តំបន់​ភាគ​ឦសាន និង​ខ្ពង់​រាប​ភាគ​កណ្ដាល​របស់​ប្រទេស​នេះ។

ទូរទស្សន៍ ABC កំពុង​មាន​បញ្ហា​ដោយ​សារ​ឈុត​កំប្លែង​នាយក​រដ្ឋ​មន្ត្រី​រួម​រ័ក្ស

Posted: 19 Sep 2011 10:37 PM PDT

កង់បេរ៉ាៈ ប្រធាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជាតិ​របស់​អូស្ត្រាលី នៅ​ថ្ងៃ​អង្គារ​នេះ បាន​ប្រឈម​មុខ​នឹង​ការ​អំពាវ​នាវ​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​ឡើង​វិញ​លើ​ការ ​ផ្គត់​ផ្គង់​ហិរញ្ញវត្ថុ ដោយ​សារ​តែ​ឈុត​ឆាក​កំប្លែង​​នៅ​លើ​ទូរទស្សន៍ ដែល​មាន​ពាក់ព័ន្ធ​នឹង​នាយក​រដ្ឋ​មន្ត្រី លោក​ស្រី ជូលៀ ជីលឡាដ រុំ​ទង់​ជាតិ ក្រោយ​ពី​រួម​រ័ក្ស​​នៅ​លើ​ឥដ្ឋ​ការ៉ូ​ក្នុង​ការិយាល័យ​របស់​លោក​ស្រី។

ស្ត្រី​ជន​ជាតិ​ភាគ​តិច​ព្នង​ម្នាក់​សម្លាប់​ខ្លួន​ព្រោះ​មាន​វិបត្តិ​គ្រួសារ

Posted: 19 Sep 2011 09:59 PM PDT

មណ្ឌលគិរីៈ ស្ត្រី​ជន​ជាតិ​ភាគ​តិច​ព្នង​វ័យ​ចំណាស់​ម្នាក់ បាន​ចង​ក​សម្លាប់​ខ្លួន​ឯង​នៅ​នឹង​ដើម​ឈើ​មួយ​ដើម​នៅ​ជិត​ផ្ទះ​របស់​គាត់ កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ ដោយ​សារ​តែ​ជួប​ប្រទះ​វិបត្តិ​គ្រួសារ។ នេះ​ដោយ​យោង​តាម​​ការ​អះ​អាង​របស់​នគរបាល​ក្រុង​សែនមនោរម្យ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ។

គ្រាប់​បេ​​ធ្លាក់​ចំ​ជំរំ​តវ៉ា​នៅ​យេម៉ែន​ផ្ដាច់​ជីវិត​មនុស្ស​ពីរ​នាក់

Posted: 19 Sep 2011 09:34 PM PDT

សាណាៈ សាក្សី​បាន​និយាយ​ថា គ្រាប់​បេ​បាន​វាយ​ប្រហារ​ទៅ​លើ​ជំរំ​តវ៉ា​មួយ​នៅ​រដ្ឋ​ធានី​សាណា​របស់​ យេម៉ែន ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ២​នាក់​ នៅ​ថ្ងៃ​អង្គារ​នេះ ជា​ថ្ងៃ​ទី​បី​នៃ​អំពើ​ហិង្សា​ចាប់​តាំង​ពី​មាន​ការ​បង្រ្កាប​យ៉ាង​បង្ហូរ​ ឈាម​របស់​រដ្ឋាភិបាល​ទៅ​លើ​បាតុកម្ម​គាំ​ទ្រ​លទ្ធិ​ប្រជាធិបតេយ្យ។

ទឹក​ជំនន់​ទន្លេ​មេគង្គ​វាយ​ប្រហារ​ខេត្ត​ព្រៃវែង​ អ្នក​ភូមិ​ម្នាក់​ស្លាប់

Posted: 19 Sep 2011 09:12 PM PDT

ព្រៃវែងៈ មន្ត្រី​នគរបាល​ស្រុក​ពាមរ ខេត្ត​ព្រៃវែង លោក សេង​ពន្លក បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ម្នាក់​បានលង់​ទឹក​ស្លាប់​និង​ស្រូវ​សន្ទូង​ជិត ៨០០​ហិកតា​បាន​លិច​លង់​ទាំង​ស្រុង ដោយ​សារ​ជំនន់​ទឹក​ទន្លេ​មេគង្គ​កាល​ពី​ព្រលប់​ថ្ងៃ​ចន្ទ​ម្សិល​មិញ​នេះ។

ទាហាន​ស៊ីរី​សម្លាប់​មនុស្ស​​៨​នាក់​ទៀត​នៅ​ជិត​ទីក្រុង​ហូម

Posted: 19 Sep 2011 08:54 PM PDT

អាំម៉ាន់ៈ សកម្មជន និង​អ្នក​ស្រុក បាន​និយាយ​ថា កង​កម្លាំង​ទ័ព​ស៊ីរី បាន​បាញ់​សម្លាប់​យ៉ាង​តិច​អ្នក​ភូមិ ៦​នាក់ និង​ទាហាន​បះ​បោរ ២​នាក់ កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ នៅ​ក្នុង​ការ​បោស​សម្អាត​​នៅ​តាមតំបន់​ជនបទ​នៅ​ភាគ​ខាង​ជើង​ទីក្រុង​ហូម ជា​តំបន់​មួយ​ក្នុង​ចំណោម​តំបន់​មាន​ការ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ខ្លាំង​ ក្លា​បំផុត​នៅ​ក្នុង​បាតុកម្ម​គាំ​ទ្រ​លទ្ធិ​ប្រជាធិបតេយ្យ។

រដ្ឋាភិបាល​បណ្ដោះ​អាសន្ន​លីប៊ី​អះ​អាង​ថា​បាន​កាន់​កាប់​ទីក្រុង​សាបា

Posted: 19 Sep 2011 08:35 PM PDT

បានីវ៉ាលីដៈ រដ្ឋាភិបាល​បណ្ដោះ​អាសន្ន​លីប៊ី បាន​និយាយ​ថា កង​ទ័ព​របស់​ខ្លួន​បាន​ដណ្ដើម​យក​ព្រមាន​យន្ត​ហោះ​ និង​បន្ទាយ​យោធា​នៅ​ទីក្រុង​សាបា ដែល​ជា​មូលដ្ឋាន​​មួយ​ក្នុង​ចំណោម​មូលដ្ឋាន​ចុង​ក្រោយ​របស់​កង​កម្លាំង​មាន​ ភក្ដីភាព​នឹង​លោក មួម៉ារ កាដាហ្វី ដែល​​ក៏​កំពុង​គ្រប់​គ្រង​ផង​ដែរ​នូវ​ផ្លូវ​ដ៏​សំខាន់​មួយ​នៅ​ភាគ​​ខាង​ ត្បូង​ប្រទេស​លីប៊ី។

ប៉ាឡេស្ទីន​សង្ខើញ​ចង់​បាន​សមាជិកភាព​នៅ​អ.ស.ប. ទោះ​បី​រង​ការ​ព្រមាន​ក្តី

Posted: 19 Sep 2011 06:59 PM PDT

110920_b01

អ.ស.បៈ ប្រធានាធិបតី មះមូដ អាប់បាស់ បាន​ប្រាប់​ប្រមុខ​អង្គការ​សហ​ប្រជាជាតិ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ​ថា លោក​ស្វះ​ស្វែង​រក​សមាជិក​ភាព​ពេញ​សិទ្ធិ​សម្រាប់​រដ្ឋ​ប៉ាឡេស្ទីន​នៅ​ អង្គការ​សហ​ប្រជាជាតិ ដែល​នេះ​គឺ​ជា​ដំណើរ​វិវត្តន៍​មួយ​ដែល​សហ​រដ្ឋ​អាមេរិក និង​អ៊ីស្រាអែល បាន​ព្រមាន​ថា វា​អាច​​នឹង​បំផ្លាញ​​យ៉ាង​រហ័ស​នូវ​ក្ដី​សង្ឃឹម​​នៃ​ការ​ស្ដារ​ឡើង​វិញ​នូវ ​កិច្ច​​ចរចា​សន្តិភាព។

កាស៊ីត​ ព្រួយ​បារម្ភ​ពី​ទំនាក់​ទំនង​ហ៊ុន សែន-ថាក់ស៊ីន

Posted: 19 Sep 2011 03:54 AM PDT

បាងកកៈ អតីត​រដ្ឋ​មន្ត្រី​ការ​បរទេស​ថៃ និង​ជា​សមាជិក​សភា​គណ​បក្ស​ប្រជាធិបតេយ្យ​នា​ពេល​បច្ចុប្បន្ន លោក កាស៊ីត ភិរម្យ បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ប្រទេស​ថៃ​កំពុង​ព្រួយ​បារម្ភ​អំពី​ទង្វើ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ កម្ពុជា ហ៊ុន សែន បន្ទាប់​ពី​លោក​បាន​ទទួល​ស្វាគមន៍​អតីត​នាយក​រដ្ឋ​មន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា។

ថៃ​មិន​ទាន់​ដក​ទ័ព​ចេញ​ពី​ព្រំ​ដែន​មាន​ជម្លោះ

Posted: 19 Sep 2011 03:23 AM PDT

បាងកកៈ យោង​តាម​កាសែត​ថៃ​បាងកក ប៉ុស្តិ៍ បាន​រាយការណ៍​ថា ប្រទេស​ថៃ​​នឹង​មិន​ដក​ទ័ព​ចេញ​ពី​តំបន់​ព្រំ​ដែន​មាន​ជម្លោះ ៤,៦​គីឡូ​ម៉ែត្រ​ក្រឡា​នោះ​ឡើយ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!