The Phnom Penh Post - KHMER: “សាកល​វិទ្យាធិការ​ PPIU និង​ស្វាមី ជាប់​ចោទ​រំលោភ​សេចក្តី​ទុក​ចិត្ត” plus 9 more

The Phnom Penh Post - KHMER: “សាកល​វិទ្យាធិការ​ PPIU និង​ស្វាមី ជាប់​ចោទ​រំលោភ​សេចក្តី​ទុក​ចិត្ត” plus 9 more


សាកល​វិទ្យាធិការ​ PPIU និង​ស្វាមី ជាប់​ចោទ​រំលោភ​សេចក្តី​ទុក​ចិត្ត

Posted: 05 Jul 2011 03:17 AM PDT

ភ្នំពេញ៖ មន្ត្រី​តុលាការ​ម្នាក់​បាន​ឲ្យ​ដឹង​ថា ប្តី​ប្រពន្ធ​អ្នក​រក​ស៊ី​ពីរ​នាក់​ ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ធ្វើ​ការ​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​ កាល​ពី​ថ្ងៃ​ចន្ទ​ ពី​បទ​រំលោភ​លើ​សេចក្តី​ទុក​ចិត្ត និង​សម​គំនិត។

បំផ្ទុះ​គ្រាប់​បែក​ពីរ​ដង​សម្លាប់​យ៉ាង​តិច​២៧​នាក់​នៅ​អឺរ៉ាក់

Posted: 05 Jul 2011 02:57 AM PDT

បាដាដ៖ ក្រុម​មន្ត្រី​និយាយ​ថា ការ​បំផ្ទុះ​គ្រាប់​បែក​ពីរ​នៅ​អគារ​រដ្ឋាភិបាល​នៅ​ទីក្រុង​តាជី នៅ​ថ្ងៃ​អង្គារ ទី​០៥ ខែ​កក្កដា​នេះ បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ២៧​នាក់ និង​របួស ៥០​នាក់។

ពលរដ្ឋ​ព្រំ​ដែន​ខ្លះ​វិល​ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ ជា​ច្រើន​ទៀត​បន្ត​ស្នាក់​នៅ

Posted: 05 Jul 2011 02:43 AM PDT

ឧត្តរមានជ័យ៖ ប្រជា​ពលរដ្ឋ​ដែល​បាន​ភៀស​ខ្លួន​ចេញ​ជា​បណ្តោះ​អាសន្ន​ ដោយ​សារ​ព្រួយ​បារម្ភ​មាន​ការ​ប្រយុទ្ធ​គ្នា​ជា​ថ្មី​ម្តង​ទៀត​រវាង​កង​ទ័ព​ កម្ពុជា និង​ថៃ នៅ​តាម​ខ្សែ​បន្ទាត់​ព្រំ​ដែន ជិត​ប្រាសាទ​តាមាន់ និង​តាក្របី​នោះ បាន​ចាក​ចេញ​ពី​វត្ត​គូរ និង​វិល​ត្រឡប់​ទៅ​លំនៅដ្ឋាន​ខ្លះៗ​ហើយ ហើយ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ទៀត បន្ត​ស្នាក់​នៅ​ក្នុង​អារាម​នោះ​ដដែល ដោយ​សារ​មាន​កូន​ក្មេង​តូចៗ។

ការ​អភិវឌ្ឍ​នៅ​បឹងពែរ ធ្វើ​ឲ្យ​ពលរដ្ឋ​ពីរ​ខេត្ត​ព្រួយ​បារម្ភ

Posted: 05 Jul 2011 02:32 AM PDT

កំពង់ធំ៖ បណ្តាញ​សហគមន៍​ប្រជា​ពលរដ្ឋ​នៅ​ខេត្ត​កំពង់​ធំ និង​ព្រះវិហារ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​អភិវឌ្ឍ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ របស់​ក្រុមហ៊ុន​ប្រមាណ ១០​ ដែល​បាន​ដាំ​កៅ​ស៊ូ ដើម​អាកាស្យា និង​ដំឡូង​មី​ ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​តំបន់​អភិរក្ស​ជម្រក​សត្វ​ព្រៃ​បឹង​ពែរ និង​ជីវភាព​ប្រជាជន​រាប់​ពាន់​គ្រួសារ​ ជាពិសេស​ជន​ជាតិ​ដើម​ភាគ​តិច​ ធ្លាប់​អាស្រ័យ​ផល ចំការ​វិល​ជុំ និង​ច្បោះ​ជ័រ​ទឹក។

នគរបាល​កំពុង​រក​ចាប់​ខ្លួន​ឃាតករ​ធ្វើ​គុត​សង្ឃ​មួយ​អង្គ

Posted: 05 Jul 2011 02:19 AM PDT

កំពង់ចាម៖ សមត្ថកិច្ច​ស្រុក​មេមត់ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ ទី​០៥ ខែ​កក្កដា​នេះ​ថា នគរបាល​កំពុង​ស្រាវ​ជ្រាវ​រក​ចាប់​ខ្លួន​ជន​សង្ស័យ​ ដែល​បាន​សម្លាប់​ព្រះ​សង្ឃ​មួយ​អង្គ នៅ​ឯ​ចម្ការ​កៅស៊ូ​មួយ​កន្លែង។

ប្រជា​ពលរដ្ឋ​ឃុំ​បាក់ស្នា​ប្រមូល​ស្នាម​មេ​ដៃ​ដើម្បី​ស្វែង​រក​អន្តរាគមន៍​ពី​លោក ហ៊ុន សែន

Posted: 05 Jul 2011 01:58 AM PDT

កំពង់ធំ៖ ប្រជា​ពលរដ្ឋ​ ១៨៦​គ្រួសារ​ នៅ​ភូមិ​បាក់ស្នា ឃុំ​បាក់ស្នា ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ នៅ​ថ្ងៃ​អង្គារ ទី​០៥ ខែ​កក្កដា​នេះ បាន​បន្ត​ប្រមូល​ស្នាម​មេដៃ​ សម្រាប់​ស្នើ​សុំ​អន្តរាគមន៍​បន្ទាន់​មួយ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ជុំ​វិញ​ករណី​អាជ្ញាធរ​មូលដ្ឋាន បាន​ឃុប​ឃិត​គ្នា​លក់​ដី​ប្រជា​ពលរដ្ឋ​ទៅ​ឲ្យ​ក្រុម​ហ៊ុន​មួយ​មក​ពី​ប្រទេស​ វៀតណាម។

កោះ​ហៅ​ រស់ រឿន ចូល​បំភ្លឺ​​ក្នុង​តុលាការ​រឿង​ជម្លោះ​ដី​ធ្លី

Posted: 05 Jul 2011 01:42 AM PDT

ភ្នំពេញ៖ តុលាការ​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​អង្គារ ទី​០៥ ខែ​កក្កដា​នេះ បាន​កោះ​ហៅ​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់ ឲ្យ​ចូល​បំភ្លឺ​ ទាក់​ទង​នឹង​​សំណុំ​រឿង​ជម្លោះ​ដី​ធ្លី​មួយ​ជាមួយ​ភរិយា​របស់​អតីត​រដ្ឋ​ លេខាធិការ​ក្រសួង​មហា​ផ្ទៃ លោក ហូរ សុខ។

អ្នក​ជំនាញ​ជំរុញ​ឲ្យ​មាន​សន្ធិ​សញ្ញា​មួយ​ដើម្បី​បញ្ចប់​ជម្លោះ​ដែន​ទឹក​សមុទ្រ​ចិន​ខាង​ត្បូង

Posted: 05 Jul 2011 01:18 AM PDT

ម៉ានីល៖ ក្រុម​អ្នក​វិភាគ​ផ្នែក​ការទូត និង​សន្តិសុខ បាន​និយាយ​នៅ​ថ្ងៃ​អង្គារ ទី​០៥ ខែ​កក្កដា​នេះ​ថា ប្រទេស​ចិន និង​ប្រទេស​ដទៃ​ទៀត​ដែល​ជា​អ្នក​ជិត​ខាង​ខ្លួន​នៅ​ក្នុង​តំបន់​អាស៊ី​ អាគ្នេយ៍ ត្រូវ​តែ​​បង្កើត​នូវ​កិច្ច​ព្រម​ព្រៀង​ផ្នែក​ច្បាប់​ឲ្យ​កាន់​តែ​មាន​តម្លៃ ​ថែម​ទៀត ស្តី​ពី​របៀប​ត្រូវ​ប្រព្រឹត្ត​នៅ​ក្នុង​តំបន់​ដែន​ទឹក​មាន​ជម្លោះ​នៅ​ សមុទ្រ​ចិន​ខាង​ត្បូង ដើម្បី​បញ្ចៀស​ជម្លោះ។

កាសែត​រុស្ស៊ី​៖ កាដាហ្វី​នឹង​ចុះ​ចេញពី​អំណាច​ជា​ថ្នូរ​នឹង​ការ​ធានា​សន្តិសុខ

Posted: 05 Jul 2011 12:40 AM PDT

មូស្គូ៖ កាសែត​រុស្ស៊ី បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ ទី​០៥ ខែ​កក្កដា​នេះ​ថា មេដឹកនាំ​លីប៊ី មួម៉ា កាដាហ្វី មាន​ឆន្ទៈ​លះ​បង់​អំណាច​ចោល ជា​ថ្នូរ​នឹង​ការ​ធានា​លើ​សន្តិសុខ ដោយ​បាន​ដក​ស្រង់​សម្តី​របស់​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​របស់​រុស្ស៊ី។

ស៊ូថេប​ព្រមាន​ទៅ​ដល់​យីងឡាក់​ ឲ្យ​នៅ​ឆ្ងាយ​ពី​ស្រមោល​ ថាក់ស៊ីន

Posted: 05 Jul 2011 12:01 AM PDT

110705_b05បាងកក៖ លោក ស៊ូថេប ថងស៊ូបាន សមាជិក​គណ​បក្ស​ប្រជាធិបតេយ្យ​របស់​ប្រទេស​ថៃ និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ត្រៀម​ចាក​ចេញ​នោះ បាន​និយាយ​នៅ​ថ្ងៃ​អង្គារ ទី​០៥ ខែ​កក្កដា​នេះ​ថា នាយក​រដ្ឋ​មន្ត្រី​ជាប់​ឆ្នោត​ថ្មី​ លោក​ស្រី យីងឡាក់ ស៊ីណាវ៉ាត្រា គួរ​តែ​ចាក​ចេញ​ឲ្យ​ឆ្ងាយ​ពី​ស្រមោល​របស់​អតីត​នាយក​រដ្ឋ​មន្ត្រី​ ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដើម្បី​បញ្ចៀស​ការ​ដួល​រលំ​យ៉ាង​ទាន់​រហ័ន​នៃ​រដ្ឋាភិបាល​ថ្មី​នេះ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!