The Phnom Penh Post - KHMER: “ចិនព្រមានមន្ត្រីអាមេរិកកុំឲ្យជួប ដាឡៃ ឡាម៉ា” plus 9 more |
- ចិនព្រមានមន្ត្រីអាមេរិកកុំឲ្យជួប ដាឡៃ ឡាម៉ា
- ជនជាតិភាគតិចទំពូនប្តឹងទៅអាដហុកប្រឆាំងមន្ត្រីយោធា
- ចំណូល SAMSUNG ធ្លាក់ចុះនៅក្នុងត្រីមាសទីពីរ
- LG កាត់បន្ថយផលិតកម្មស្មាតហ្វូន និងងាកទៅផលិតទូរស័ព្ទ 3D
- មូ សុខហួរ លើកយកជម្លោះដីធ្លីរវាងពលរដ្ឋ និង លី យ៉ុងផាត់ ប្រាប់ហ្វាំងឡង់
- សំណុំរឿងជម្លោះដីធ្លីរ៉ាំរ៉ៃនៅស្រុកជីក្រែងបើកជម្រះថ្ងៃនេះ
- ប្រជាធិបតេយ្យថ្មីចូលរួមក្នុងរដ្ឋាភិបាលចម្រុះរបស់លោកស្រី
- កម្ពុជាប្រារព្ធខួប៣ឆ្នាំប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
- ជនជាតិចិនលក់សម្ភារអាសអាភាសមានជាប់ទោស២០ថ្ងៃ
- ឈ្មួញជួញដូរគ្រឿងជាអន្តរជាតិ៥នាក់ជាប់គុកពី២៧ទៅ៣០ឆ្នាំ
ចិនព្រមានមន្ត្រីអាមេរិកកុំឲ្យជួប ដាឡៃ ឡាម៉ា Posted: 07 Jul 2011 03:16 AM PDT ប៉េកាំង៖ ក្រសួងការបរទេសចិន បានព្រមានទៅដល់ក្រុមមន្ត្រីអាមេរិក នៅថ្ងៃព្រហស្បតិ៍ កុំឲ្យជួបជាមួយមេដឹកនាំសាសនានិរទេសខ្លួន ដាឡៃ ឡាម៉ា ដោយក្រសួងនេះនិយាយថា ចិនសង្ឃឹមថា ក្រុងវ៉ាស៊ីនតោនធ្វើទំនាក់ទំនងសមរម្យជាមួយនឹងបញ្ហាទាក់ទងនឹង តំបន់ទីបេ។ |
ជនជាតិភាគតិចទំពូនប្តឹងទៅអាដហុកប្រឆាំងមន្ត្រីយោធា Posted: 07 Jul 2011 02:58 AM PDT រតនគិរី៖ ប្រជាពលរដ្ឋជនជាតិភាគតិចទំពូន ២៥គ្រួសារ នៅស្រុកលំផាត់ ខេត្តរតនគិរី នៅថ្ងៃព្រហស្បតិ៍នេះ បាននាំគ្នាឡើងមកស្នាក់ការអង្គការអាដហុក នៅទីរួមខេត្ត ដើម្បីរាយការណ៍អំពីទង្វើខុសច្បាប់របស់មន្ត្រីយោធាស្រុក ដែលបានចាប់យកធុងបាញ់ថ្នាំ កាំបិតជាច្រើនរបស់អ្នកភូមិ បន្ទាប់ពីពួកគាត់ទៅដាំដំឡូងនៅលើដីជាកម្មសិទ្ធិរបស់ពួកគាត់។ |
ចំណូល SAMSUNG ធ្លាក់ចុះនៅក្នុងត្រីមាសទីពីរ Posted: 07 Jul 2011 02:35 AM PDT សេអ៊ូល៖ ក្រុមហ៊ុន Samsung Electronics ដែលជាក្រុមហ៊ុនបន្ទះអង្គចងចាំ និងទូរទស្សន៍ធំបំផុតលើពិភពលោក បានវាយតម្លៃថា ប្រាក់ចំណូលនៅត្រីមាសទីពីរ នឹងធ្លាក់ចុះ ២៦ភាគរយ ខណៈអាជីវកម្មទូរទស្សន៍ LCD របស់ខ្លួន ត្រូវបានគេរំពឹងជាទូទៅថានឹងមានរបាយការណ៍ខាតបង់មួយផ្សេងទៀត។ |
LG កាត់បន្ថយផលិតកម្មស្មាតហ្វូន និងងាកទៅផលិតទូរស័ព្ទ 3D Posted: 07 Jul 2011 01:56 AM PDT សេអ៊ូល៖ ក្រុមហ៊ុន LG Electronics ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទដៃធំលំដាប់លេខ ៣ ពិភពលោក បានកាត់បន្ថយគោលដៅផលិតទូរស័ព្ទដៃស្មាតហ្វូន និងទូរស័ព្ទដៃធម្មតារបស់ខ្លួន នៅថ្ងៃព្រហស្បតិ៍នេះ ដោយសារទូរស័ព្ទដៃស្មាតហ្វូនស៊េរី Optimus របស់ខ្លួនមិនបានទទួលជោគជ័យក្នុងការប្រកួតប្រជែងជាមួយនឹង ទូរស័ព្ទដៃ iPhone របស់ក្រុមហ៊ុន Apple និងទូរស័ព្ទដៃ Galaxy S របស់ក្រុមហ៊ុន Samsung។ |
មូ សុខហួរ លើកយកជម្លោះដីធ្លីរវាងពលរដ្ឋ និង លី យ៉ុងផាត់ ប្រាប់ហ្វាំងឡង់ Posted: 07 Jul 2011 01:09 AM PDT ភ្នំពេញ៖ លោកស្រី មូ សុខហួរ តំណាងរាស្ត្រមកពីគណបក្សប្រឆាំង សម រង្ស៊ី នៅថ្ងៃព្រហស្បតិ៍នេះ បានថ្លែងឲ្យដឹងថា ក្រុមមេដឹកនាំប្រទេសហ្វាំងឡង់ បានសន្យាទទួលយកបញ្ហាជម្លោះដីធ្លីរវាងឧកញ៉ាមានអំណាចម្នាក់ ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចសម្រាប់ដាំអំពៅ និងប្រជាពលរដ្ឋ ទៅពិភាក្សានៅក្នុងក្របខណ្ឌរដ្ឋាភិបាល។ |
សំណុំរឿងជម្លោះដីធ្លីរ៉ាំរ៉ៃនៅស្រុកជីក្រែងបើកជម្រះថ្ងៃនេះ Posted: 07 Jul 2011 12:37 AM PDT សៀមរាប៖ សាលាឧទ្ធរណ៍ខេត្តសៀមរាប បានបើកសវនាការនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ទាក់ទងនឹងទំនាស់ដីធ្លីដ៏រុំារ៉ៃនៅស្រុកជីក្រែង រវាងអ្នកភូមិជាមួយអ្នកភូមិ ក្រោមបទចោទប្រកាន់បង្ខាំងមនុស្សខុសច្បាប់ ដោយសម្រេចប្រកាសសាលដីកានៅចុងខែកក្កដានេះ។ |
ប្រជាធិបតេយ្យថ្មីចូលរួមក្នុងរដ្ឋាភិបាលចម្រុះរបស់លោកស្រី Posted: 07 Jul 2011 12:25 AM PDT បាងកក៖ លោក យ៉ុងយុទ្ធ វិឆៃឌិត មេដឹកនាំគណបក្សភឿថៃ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា គណបក្សប្រជាធិបតេយ្យថ្មី ដែលទទួលបានសម្លេងឆ្នោតតែ ១អាសនៈនៅក្នុងការបោះឆ្នោតសកលនៅប្រទេសថៃ កាលពីថ្ងៃអាទិត្យ ទី០៣ កក្កដានោះ បានឯកភាពចូលរួមក្នុងរដ្ឋាភិបាលចម្រុះហើយ។ |
កម្ពុជាប្រារព្ធខួប៣ឆ្នាំប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក Posted: 06 Jul 2011 11:58 PM PDT ភ្នំពេញ៖ ប្រទេសកម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះ បានរៀបខំពិធីរំលឹកខួប ៣ឆ្នាំ ក្រោយពីប្រាសាទព្រះវិហារ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក ខណៈពេលជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ នៅតំបន់ប្រាសាទបុរាណមួយនេះ ស្ថិតនៅក្នុងដំណាក់កាលជាប់គាំងស្តូកនៅឡើយ។
|
ជនជាតិចិនលក់សម្ភារអាសអាភាសមានជាប់ទោស២០ថ្ងៃ Posted: 06 Jul 2011 11:28 PM PDT ភ្នំពេញ៖ ជនជាតិចិន ៥នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចដាក់ទោស ២០ថ្ងៃក្នុងគុក ក្រោមការចោទប្រកាន់ពីបទនាំចូល និងចែកចាយសម្ភារអាសអាភាស ប៉ុន្តែ ទោសនេះត្រូវបានព្យួរទៅវិញ។
|
ឈ្មួញជួញដូរគ្រឿងជាអន្តរជាតិ៥នាក់ជាប់គុកពី២៧ទៅ៣០ឆ្នាំ Posted: 06 Jul 2011 10:45 PM PDT ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែកក្កដានេះ បានសម្រេចដាក់ទោសមនុស្ស ៥នាក់ ក្នុងនោះមានស្ត្រី ៤នាក់ ឲ្យជាប់ពន្ធនាគារចន្លោះពី ២៧ឆ្នាំ ទៅ ៣០ឆ្នាំ ក្រោមការចោទប្រកាន់ពីបទជួញដូរគ្រឿងជាអន្តរជាតិកាលពីឆ្នាំ ២០១០។
|
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |