Koh Santipheap Daily

Koh Santipheap Daily


នាង ​TRISTANE BANON ​នឹង​ប្តឹង​លោក​ ​STRAUSS KAHN ​ពី​បទ​ចាប់​រំលោភ

Posted: 05 Jul 2011 12:28 AM PDT

នាង TRISTANE BANON
នាង TRISTANE BANON នារី​បារាំង​អាយុ​៣២​ឆ្នាំ​ម្នាក់​ដែល​អះ​អាង​ថា នាង​រង​គ្រោះ​ដោយ​សារ​ការ​ប៉ុន​ប៉ង​ចាប់​រំលោភ​មួយ​ពី​សំណាក់​លោក​ DOMINIQUE STRAUSS KAHN នឹង​ដាក់​ពាក្យ​ប្តឹង​នា​ថ្ងៃ​ទី​៥ កក្កដា ប្រឆាំង​នឹង​អតីត​អគ្គ​នាយក​ IMF រូប​នេះ​។ មេធាវី​របស់​នារី​រូប​នេះ​ប្រកាស​កាល​ពី​ថ្ងៃ​ទី​៤ កក្កដា ថា នាង TRISTANE BANON នឹង​ដាក់​ពាក្យ​ប្តឹង​ចំពោះ​រដ្ឋ​អាជ្ញា​នៃ​សាធារណ​រដ្ឋ​ក្រុង​ប៉ារីស​ពី​បទ​ប៉ុន​ប៉ង​ចាប់​រំលោភ​។

ប្រកាស​តែងតាំង​​​​នាយ​ខណ្ឌ​​​រដ្ឋ​បាល​​​ជលផល​​​ខេត្ត​កំពង់​ឆ្នាំង​​​និងពោធិ៍​សាត់​

Posted: 05 Jul 2011 12:19 AM PDT

ការប្រគល់​លិខិត​ផ្ទេរ
ខេត្ត​កំពង់​ឆ្នាំង​-ពោធិ៍សាត់​ ៖ កាលពីព្រឹក​​ថ្ងៃ​ទី៤ ខែកក្កដា​ នៅ​​​សាល​ប្រជុំ​​សាលា​​ខេត្ត​កំពង់​​​ឆ្នាំង មាន​​​រៀបចំ​​ពិធី​ប្រកាស​តែងតាំង​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​​កំពង់​ឆ្នាំង​ ថ្មី ក្រោម​​អធិបតីភាព​លោក​​ប៉ោ ទ្រី រដ្ឋលេខាធិការ​​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​​​ និង​នេសាទ​ លោក​ទូច ម៉ារីម​ អភិបាល​​ខេត្ត​កំពង់​ឆ្នាំង​ និង​​លោក​ណៅ ធួក

ចូល​ផ្ទះ​​គេ​គ្មាន​ការ​អនុ​ញ្ញាត​ម្ចាស់​​ផ្ទះឃាត់​​ខ្លួន​ឱ្យ​សមត្ថ​កិច្ច​​សួរ​​នាំ​

Posted: 04 Jul 2011 11:49 PM PDT

បុរសដែល​ម្ចាស់​ផ្ទះ​ចាប់​ប្រគល់​ឱ្យ​សមត្ថកិច្ច
ក្រុង​ប៉ោយ​ប៉ែត ៖ បុរស​ម្នាក់​បានត្រូវ​​ម្ចាស់​ផ្ទះ​ឃាត់​ខ្លួន​ប្រគល់​​ឱ្យ​សមត្ថ​កិច្ច​ ប៉ូលិស​ក្រុង​ប៉ោយប៉ែត​​យក​ទៅ​សួរ​នាំ​ ក្រោយពេល​ដែល​បុរស​រូប​នោះ​​ចូល​ក្នុង​ផ្ទះ​​​របស់​គេ​​ដោយ​គ្មាន​​ការ​អនុ​ ញ្ញាត​ពី​ម្ចាស់​ផ្ទះ ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​​កាលពីវេលា​ម៉ោង​៣​និង​៣០​នាទី​​រសៀល ថ្ងៃ​ទី​៣ កក្កដា ​នៅ​​​ភូមិ​បាលិ​លេយ្យ​ សង្កាត់​ប៉ោយ​

សិស្ស​​​១៩.៣៧៧នាក់​​​​ប្រឡង​​ឌីប្លូម លទ្ធ​ផលនឹង​ប្រកាស​​នៅថ្ងៃទី​​១៦ កក្កដា​

Posted: 04 Jul 2011 11:49 PM PDT

រាជធានីភ្នំពេញ​​ ៖ ​​លោកជា ជាតិ ប្រធាន​​​មន្ទីរអប់រំ​ យុវជន​ និង​កីឡា ​​រាជធានីភ្នំពេញ បាន​មានប្រសាសន៍​​​​កាលពី​ព្រឹក​ថ្ងៃទី​​​៥ កក្កដា ​​​២០១១ ​​ថា មាន​សិស្សានុសិស្ស​​ចំនួន​​​១៩.៣៧៧​នាក់ ​​​បានចូល​ប្រឡង​​យកសញ្ញាបត្រ​​មធ្យម​សិក្សា​បឋម​ភូមិ​ ក្នុង​ឆ្នាំ​សិស្ស​​​២០១០-២០១១ ​នេះនៅ​រាជធានីភ្នំពេញ ​​ដោយ​ចែក​ជា​​​៣៧​មណ្ឌលប្រឡង​​

វេទិកា​សេដ្ឋ​កិច្ច​ដែល​រៀប​ចំ​ឡើង​ក្នុង​ក្រប​ខណ្ឌ​នៃ​ទស្សន​កិច្ច​នាយក​រដ្ឋ​មន្ត្រី​បារាំង

Posted: 04 Jul 2011 11:48 PM PDT

រាជធានី​ភ្នំពេញ​ ៖ នៅ​ក្នុង​អំឡុង​ទស្សនកិច្ច​នៅ​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ដ្រី​បារាំង ហ្វ្រ​ង់​ស្វ័​រ ហ្វ៉ី​យ៉ុ​ង (François FILLON) វេទិកា​សេដ្ឋកិច្ច​មួយ​ត្រូវ​បាន​រៀបចំ​ឡើង​កាលពី​ថ្ងៃ​ទី​២ ខែកក្កដា នៅ​ទីក្រុង​ភ្នំពេញ ក្រោម​អធិបតីភាព​លោក សុខ ចិន្ដា សូ​ភា រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ដ្រី និង​ជា​អគ្គលេខាធិការ​នៃ​ក្រុម​ប្រឹក្សា​

6នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​ពី​បទ​ជួញ​ដូរ​​និង​ប្រើ​ប្រាស់​គ្រឿង​ញៀន

Posted: 04 Jul 2011 11:48 PM PDT

ជនជាប់សង្ស័យមានស្រីមានប្រុស
ខេត្ត​កំពង់​ចាម ៖ ក្នុង​ប្រ​តិ​បត្តិ​ការ​បង្ក្រាប​គ្រឿង​ញៀន​កាល​ពី​ថ្ងៃ​ទី​១ កក្កដា កន្លង​មក​នេះ នៅ​ក្រុង​កំពង់​ចាម និង​នៅ​ស្រុក​មេ​មត់ចាប់​បាន​ជន​សង្ស័យ​រហូត​ដល់​ទៅ​ចំនួន​៨នាក់ ក្នុង​នោះ​ស្រ្តី​ចំនួន​៤នាក់ ត្រូវ​បាន​បញ្ជូន​មក​កាន់​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត តែ​ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​ចេញ​ដីកា​ឃុំ​ខ្លួន​តែ​៦នាក់ ពី​បទ​ជួញ​ដូរ​ និង​ប្រើ​

នីតិវិធី​ស្តីពីការ​រៀបចំ​​បញ្ជីបោះឆ្នោត​​ចុងក្រោយ​សម្រាប់ឃុំ-សង្កាត់ បង្កើត​ថ្មី​និងឃុំ​​​-សង្កាត់​​កែប្រែ​ព្រំប្រទល់ ត្រូវ​បាន​​ គ.ជ.ប អនុម័ត​​ដាក់​ឱ្យប្រើ​ប្រាស់ជា​ផ្លូវ​ការ​

Posted: 04 Jul 2011 11:39 PM PDT

រាជធានីភ្នំពេញ​​ ៖ ​​ថ្ងៃទី​​១ កក្កដា ​ឆ្នាំ​២០១១ ​គណៈ​កម្មាធិការ​​​ជាតិរៀបចំ​ការបោះ​ឆ្នោត (គ.ជ.ប) បានអនុម័ត​​សេចក្តីព្រាង​​​នីតិវិធី​​ស្តីពីការ​រៀបចំបញ្ជី​បោះឆ្នោត​​ ចុងក្រោយ​​​សម្រាប់​ឃុំ-សង្កាត់​បង្កើតថ្មី ​និង​ឃុំ-សង្កាត់​​កែ​ប្រែ​​ព្រំប្រទល់ ​​បន្ទាប់ពី​សេចក្តីព្រាង​នេះ​ត្រូវ​បាន​ដាក់​ឱ្យ​​មានការ​ចូលរួម​មតិយោបល់ ដើម្បី​​​កែ​លម្អ​​ពីស្ថាប័ន​​

សិស្ស​សាលា​ហ្សា​ម៉ាន់​4រូប​ទៅចូលរួម​ប្រ​ឡង​ពី​បរិស្ថានឈ្នះ​មេ​ដាយ​មាស​2រូប

Posted: 04 Jul 2011 11:31 PM PDT

សិស្សសាលាហ្សាម៉ាន់​ទាំង៤រូប
រាជធានី​ភ្នំពេញ ៖ សិស្ស​សាលា​ហ្សា​ម៉ាន់ ៤រូប ដែល​បានទៅ​ចូល​រួម​ប្រ​ឡង​លើ​ផ្នែក​បរិស្ថាននៅ​ប្រ​ទេស​ហូ​ឡង់​ ទទួល​បាន​មេ​ដាយ​​មាស​២នាក់ និង​២នាក់​ទៀត​ទទួល​បាន​មេដាយ​កិត្តិយស។ ​តាម​សម្តី​របស់​កញ្ញា​តាន់ ពុទ្ធា​រតន៍​សុពណ៌ ជា​សិស្ស​រៀន​នៅ​ថ្នាក់​ទី១១ មាន​អាយុ​១៥​ឆ្នាំ ដែល​ជា​អ្នក​ទទួល​បាន​មេ​ដាយ​មាស​​ឱ្យ​

ឆែកឆេរ​លំនៅ​ឋាន​រក​​វត្ថុ​តាង​បទ​ល្មើស​​ព្រៃឈើ​​ក្រោម​​ប្រតិ​កម្ម​នៃ​ម្ចាស់​ផ្ទះ

Posted: 04 Jul 2011 11:31 PM PDT

ម្ចាស់ផ្ទះដែលមករារាំងសមត្ថកិច្ច
ខេត្តព្រះសីហនុ ៖ កាល​ពី​ថ្ងៃទី​១ កក្កដា ​កន្លង​មក​ ​វេលា​ម៉ោង​​១០​និង​៣០​នាទី​ព្រឹក​​ លោក​រៀម ​ចាន់​មុន្នី ​ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត បាន​ដឹក​នាំ​កម្លាំង​​ចម្រុះ​​ក្នុង​នោះ​​មាន​មន្ត្រី​ខណ្ឌ​រដ្ឋ​​បាល​​ព្រៃ ​ឈើ​​ក្រុង​ព្រះសីហនុ សហ​ការ​ជា​មួយ​អាជ្ញា​ធរ​មូល​ដ្ឋាន​ចុះ​អនុ​វត្តដីកា​​លេខ​១២៤តព/១១ ចុះ​ថ្ងៃទី​១ កក្កដា ​ឆ្នាំ​២០១១ ដែល​ចុះ​

សមាជិកក្រុមចំរៀងកូរ៉េ Iris នាង Lee Eun Mi ត្រូវគេចាក់៦៥កាំបិត

Posted: 04 Jul 2011 10:45 PM PDT

នាង Lee Eun Mi ត្រូវមិត្តប្រុសរបស់ខ្លួនចាក់
សមាជិកក្រុម​ចំរៀស្រីកូរ៉េ​នាង Lee Eun Mi​ ត្រូវមិត្តប្រុស​របស់ខ្លួនចាក់​សម្លាប់នៅ​នឹងកន្លែង​ កាលពីថ្ងៃអាទិត្យ​២សប្តាហ៍មុន​ ។ នាងលី អ៊ុនមី​ ​ដែល​​មាន​វ័យ​២៤ឆ្នាំ ​ត្រូវមិត្ត​ប្រុសឈ្មោះ​ហៅ​ក្រៅ ​Cho ​ចាក់នឹងកាំបិត​ចំនួន៦៥កន្លែង​ដោយ​សារ​ខឹង​នឹងការសុំចែក​ផ្លូវរបស់នាង​។ នាងត្រូវទទួល​ការវាយប្រហារ​នៅលើផ្លូវ ​កាលពីម៉ោង​ប្រហែល២រំល​​អធ្រាត្រ​ ពេល​ដែល​នាងដើរ​ទៅផ្ទះ​ នេះបើតាម​សារព័ត៌មាន​កូរ៉េ​ Korea Harald​ ។ ប៉ូលិស​បានចាប់ខ្លួនជន​ល្មើសនៅក្នុងស្ថានីយ​រថភ្លើងមួយនៅ​ក្រោយថ្ងៃកើតហេតុ

រដ្ឋាភិបាល​ថ្មីថៃ​ ៖ ការស្តារ​ទំនាក់ទំនង​​​​ជាមួយ​កម្ពុជា​​ជា​អាទិភាព​កំពូល​

Posted: 04 Jul 2011 09:04 PM PDT

លោកស្រីយីង​ឡាក់ ​ស៊ីណាវ៉ាត្រា ​​មេដឹកនាំ​​គណបក្ស​ភឿថៃ ​​ដែលនឹង​ក្លាយ​​​ជា​នាយករដ្ឋមន្ត្រី
​កាសែត​ឌឹណេស្សិន​​នៅថ្ងៃទី​​​៥ កក្កដា ​​ចេញ​ផ្សាយ​​​​ដោយ​ដក​​ស្រង់សម្តី​​​ លោកស្រីយីង​ឡាក់ ​ស៊ីណាវ៉ាត្រា ​​មេដឹកនាំ​​គណបក្ស​ភឿថៃ ​​ដែលនឹង​ក្លាយ​​​ជា​នាយករដ្ឋមន្ត្រី​​​ស្ត្រី​ដំបូង​​​គេ​ក្នុង​​ប្រវត្តិ​សាស្ត្រ​​​របស់ប្រទេសថៃ ​​ដែល​ថ្លែងកាលពីថ្ងៃទី​​​៤ កក្កដា ​ថា ​ការ​ស្តារឡើងវិញ​នូវទំនាក់ទំនង​​ជា​មួយប្រទេស​ជិត​ខាង​ ជាពិសេស​ជាមួយប្រទេស​កម្ពុជា​ជាអាទិភាព​​​

លោកហ៊ូហ្គោ​ឆាវេស ​​វិលត្រឡប់​មក​​ប្រទេស​​​វិញ​​​ដោយច្រៀង​

Posted: 04 Jul 2011 09:01 PM PDT


​ជាង​​៤សប្តាហ៍​​​បន្ទាប់ពីទទួលការវះកាត់​​​យក​ដុំ​សាច់​មហារីក​​ចេញ​នៅប្រទេស​គុយបា ​​ប្រធា​នាធិបតី​​​វេណេហ្ស៊ុយអេឡា ​លោកហ៊ូហ្គោ ឆាវេស ​បានវិលត្រឡប់​​ដោយ​​​​ឥត​គ្រោងទុក​​​មក​កាន់​​​ប្រទេស​វិញ​ កាលពីថ្ងៃទី​​​៤ កក្កដា ​​ហើយ​​​អះ​អាង​ថា ​លោកមាន​​សុខភាពល្អ​។​ ពេលវិល​​​មក​ដល់​ស្រុក​វិញ លោកឆា​វេស ​​បានច្រៀង​​ចម្រៀង​​​ប្រជាប្រិយ​​​មួយ ​

ការ​លុប​បំបាត់​​ពល​កម្ម​កុមារ​គឺ​ជា​ការ​វិនិយោគ​សង្គម​មួយ​ដែល​មាន​តម្លៃ

Posted: 04 Jul 2011 08:57 PM PDT

រាជធានី​ភ្នំពេញ ៖ ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ពី​ក្រសួង​​ការ​ងារ​សហរ​ដ្ឋ​អា​មេរិកអង្គ​ការ​ វិនរ៉ក់​កម្ពុជា​បាន​បើក​កិច្ច​​ប្រ​ជុំ​កាល​ពី​ថ្ងៃ​ទី​៤ កក្កដា នៅ​សណ្ឋា​គារ​ភ្នំពេញ​ ដើម្បីធ្វើ​ការ​វាយ​តម្លៃ​ទៅ​លើ​គម្រោង​លុប​​បំបាត់​ទំរង់​ធ្ងន់​ធ្ងរ​នៃ​ពល ​កម្ម​កុមារ​នៅ​កម្ពុជា​ កិច្ច​ប្រ​ជុំ​នោះបាន​ធ្វើ​ឡើង​ក្រោម​​​អធិប​តី​ភាព​លោក​ម៉ៅ សម្បត្តិអនុ​រដ្ឋ​លេខា​ធិការក្រសួង​

រុស្ស៊ី និង​​អូតង់​​​នៅតែ​ខ្វែង​គំនិត​​គ្នា​​ចំពោះ​​​ប្រតិបត្តិ​​យោធា​​នៅ​លីប៊ី​

Posted: 04 Jul 2011 08:26 PM PDT


​ប្រទេស​រុស្ស៊ី​ និងអង្គការ​​អូតង់​​កាលពីថ្ងៃទី​​​​៤ ​​កក្កដា ​កន្លង​​មក​ ​នៅតែមិន​​អាច​ដោះ​ស្រាយ​​​ការ​ខ្វែង​គំនិត​គ្នា​បាន​ចំពោះ​​​ប្រតិបត្តិការ​​​យោធា​​របស់​ប្រទេស​លោកខា​ងលិច និង​​ការ​វាយ​ប្រហារ​​តាមអាកាស​​​របស់អង្គការ​អូតង់​​នៅលីប៊ី ​ខណៈ​ពេល​យន្តហោះ​​​ចម្បាំង​របស់អង្គការ​អូតង់​​បង្កើន​​ការ​វាយប្រហារ​​តាមអាកាស​​​ដោយការ​ទម្លាក់​​គ្រាប់បែក

តារាចំរៀងជប៉ុនបង្ហាញថាក្រុមចំរៀងកូរេ៉ Girls’ Generation ល្បីល្បាញឥត​ឈប់​ឈរ

Posted: 04 Jul 2011 08:13 PM PDT

ក្រុមតារាចំរៀងកូរ៉េ Girls' Generation
ក្រុមតារាចំរៀងកូរ៉េ Girls' Generation បាន ឈរនៅលំដាប់ថ្នាក់ទី៦ ក្នុងតារាចំរៀងប៉ុបរបស់​ក្រុមហ៊ុនOricon របស់ប្រទេសជប៉ុននៅពាក់ កណ្តាលឆមាសទីមួយក្នុងឆ្នាំនេះ និងក្លាយជាតារា ចំរៀងបរទេសដែលលក់បទចំរៀងរបស់ខ្លួនបាន ច្រើនបំផុតលំដាប់លេខមួយ ដោយសារពួកគេ លក់បានប្រាក់ចំនួន២,៦ពាន់​លានយ៉េន ។ ក្រុមចំរៀងស្រីកូរ៉េមួយនេះ បានឈរនៅ​លំដាប់ទី៥ ភ្លាមៗ បន្ទាប់ពីពួកគេចាប់ផ្តើមវាយ​លុក​ចូល​ទីផ្សារជប៉ុននាឆ្នាំទី១។

លោក​ឧបនាយករដ្ឋមន្ត្រី​​​​សុខ អាន នឹង​អញ្ជើញ​​ត្រឡប់​​ពីអង្គការ​​យូណេស្កូ​វិញ ម៉ោង​​៩ព្រឹក និង​ធ្វើ​​សន្និសីទ​​កាសែត​

Posted: 04 Jul 2011 08:07 PM PDT

លោក​ឧបនាយករដ្ឋមន្រ្តី​សុខ​ អាន​
​​លោក​ឧបនាយករដ្ឋ​មន្ត្រី​​​សុខ​ អាន រដ្ឋ​មន្ត្រី​​ទីស្តី​​ការ​គណៈរដ្ឋ​មន្ត្រី និង​គណៈ​​ប្រតិភូ​​​នឹង​អញ្ជើញ​​​និវត្តន៍​​​មក​ដល់​ព្រលាន​យន្តហោះ​​អន្តរ​ ជាតិ​​ភ្នំពេញវិញ​ ​នៅ​វេលា​ម៉ោង​​៩ព្រឹក​​ថ្ងៃទី​​៦ កក្កដា ​​​២០១១ ​​ស្អែក​នេះ​ បន្ទាប់ពី​​ចូល​រួម​កិច្ច​ប្រជុំ​​ប្រចាំ​ឆ្នាំ​​លើកទី​​​៣៥ នៃ​អង្គការ​យូណេ​ស្កូ ​​ក្នុង​ទីក្រុង​ប៉ារីស ​ប្រទេស​​បារាំង ​និង​​​ទទួល​បាន​ជោគជ័យ​​

លោកស្រី​​យីង​ឡាក់​ប្រកាស​ពី​ជោគជ័យ​​នៃការបង្កើត​​​រដ្ឋាភិបាល​ចម្រុះ​មួយ

Posted: 04 Jul 2011 08:06 PM PDT

​លោកស្រី​​យី​ង​ឡាក់​ ស៊ីណាវ៉ាត្រា បានប្រកាស​...
​លោកស្រី​​យី​ង​ឡាក់​ ស៊ីណាវ៉ាត្រា ​​បេក្ខ​នារី​នៃ​​គណបក្ស​ភឿ​ថៃ ​សម្រាប់​តំណែង​នាយករដ្ឋ មន្ត្រីថៃ​ដែល​ជាស្ត្រី​ថៃ​ដំបូង​​គេ​កាន់តំណែង​នេះ ប្រកាស​កាលពីថ្ងៃទី៤ ​កក្កដា ថា គណបក្ស​​លោក​ស្រី​​ទទួលបានជោគជ័យ​​ក្នុងការបង្កើត​​​រដ្ឋាភិបាល​​ចម្រុះ​មួយ​ជាមួយ​គណបក្ស​៤​ទៀត។ គណបក្ស​ភឿ​ថៃឱ្យ​ដឹង​ថា ​រដ្ឋាភិបាល​ចម្រុះ​នឹង​​រួម​មាន​៥​គណបក្ស​​

គុយ​បា​​គ្រោង​​ចេញ​ច្បាប់​អនុញ្ញាត​ប្រជាជន​អាច​ទិញ​ផ្ទះ​និងរថយន្ត​ផ្ទាល់​ខ្លួន

Posted: 04 Jul 2011 08:04 PM PDT


អាជ្ញា​ធរ​គុយបា​បាន​ឱ្យ​ដឹង​​​ពី​ផែន​ការ​​​អនុ​ញ្ញាត​ឱ្យ​ប្រជាជន​អា​ ចទិញ​​រថ​យន្ត​​​និង​ផ្ទះ​បាន​​ជាលើក​ដំបូង ក្នុងអំឡុង​​ពេល​៥០ឆ្នាំ ​កន្លង​មក ។ ទីភ្នាក់​ងារ​ព័ត៌​មាន​​របស់រដ្ឋាភិបាល​ «ហ្គ្រេន​ម៉ា» ​បានចុះ​ផ្សាយ​សេចក្តី​ព្រាងច្បាប់​​ដែលអះអាង​ថា ជាលទ្ធផល​នៃកិច្ច​​ពិភា​ក្សា​​របស់មេ​ដឹកនាំ​​កំពូលៗ​​នៃ​រដ្ឋាភិបាល ។ ​ សេចក្តី​ព្រាង​ច្បាប់​ខាង​លើ ត្រូវ​ឆ្លងកាត់​សភានៅមុនពេល​​​ចូល​ជា​ធរ​មាន ​​ដោយអនុញ្ញាត​ឱ្យ​​​​ប្រជាជនគុយបា​ទិញ​​រថយន្ត​បាន​ និងនៅពេល​ច្បាប់ចូលជាធរមាន​​ប្រជា​​ជនជាតិ​គុយ​បា​​ នឹង​ក្លាយ​ជា​ម្ចាស់​កម្មសិទ្ធិ​​ផ្ទះ មួយ​ខ្នង និង​ត្រូវ​បង់​ពន្ធ​ដល់​រដ្ឋនៅពេល​​មាន​ការ​​លក់​​ផ្ទះ ឬភូមិគ្រឹះ ។ បម្រែបម្រួល​លើក​នេះ ​គឺជា​ផ្នែកមួយនៃកា​រ​កែទម្រង់​​ស្រប​តាម​ប្រព័ន្ធសេដ្ឋកិច្ច​​ទាន់សម័យ​ របស់គុយបា ។

ម្ចាស់​កសិ​ដ្ឋាន​​ចិញ្ចឹម​​មាន់​ចោទ​ប្រកាន់​​សមត្ថ​កិច្ច​ចម្រុះ​​ចាប់​មាន់​បង្ខាំង​ទុក​​ងាប់​រដូក​រណែល​

Posted: 04 Jul 2011 08:03 PM PDT

ខេត្តសៀមរាប ៖ សមត្ថកិច្ច​ចម្រុះ​មួយ​ក្រុម​​បាន​រង​ការ​ចោទ​ប្រកាន់​ពី​ស្ដ្រី​ម្ចាស់​ កសិដ្ឋាន​ចិញ្ចឹម​​មាន់​យក​សាច់​មួយ​​កន្លែង​​នៅ​ឯ​ជាយ​ដែន​ខ្មែរ​-​សៀម​ថា​ បាន​ស្ទាក់​ចាប់​បង្ខាំងទុក​រថយន្ដ​ដឹក​មាន់​​ស្របច្បាប់​របស់​គាត់​យូរ​ ម៉ោង​ពេក​ បណ្ដាល​ឱ្យ​មាន់​​ទាំងនោះ​ងាប់រ​ដូ​ក​រណែល​មិន​អាច​លក់​​នៅ​​ទីផ្សារ​បាន ​ធ្វើ​ឱ្យ​គាត់​មានការ​ខាត​បង់​រាប់​

កិច្ច​ពិភាក្សា​តុមូលក្រោមប្រធានបទ «ការនេសាទ​​​សមុទ្រ និង​​ការផ្តល់​​​សិទ្ធិ​អំណាច​ដល់​សហគមន៍​» នឹង​ត្រូវ​​​រៀបចំ​ឡើង​ឆាប់​ៗ​នេះ​

Posted: 04 Jul 2011 07:58 PM PDT

រាជធានីភ្នំពេញ​​ ៖ ​​ក្លឹប​អ្នកកាសែត​កម្ពុជា (ក.អ.ក) មានកិត្តិយស​​​សូម​គោរព​អញ្ជើញ​​​​លោក លោកស្រី​ អ្នក​នាង​ កញ្ញា ​​ជាអ្ន​កសារព័ត៌​មាន​​ចូល​រួមក្នុង​​កិច្ច​ពិភាក្សាតុមូល​​ក្រោមប្រធាន​បទ «ការនេសាទសមុទ្រ ​និង​ការ​ផ្តល់​សិទ្ធិ​អំណាច​​ដល់​​សហគមន៍​​​ក្នុងការ​ដោះស្រាយ​ការ​ប្រឈម​» ​ដែលនឹង​ប្រព្រឹត្ត​​ទៅ​​​នៅវេលាម៉ោង​​​​៨​

ប្លន់​រួច​រត់ទៅថៃ​៧​ឆ្នាំ​ត្រឡប់មកវិញ​​​​ជាប់ជង់ប៉ូលិស​

Posted: 04 Jul 2011 07:57 PM PDT

ជនជាប់ចោទ
​ខេត្តពោធិ៍សាត់​​ ៖ ​ជនសង្ស័យ​​ក្នុង​អំពើ​ប្លន់​​ម្នាក់គេច​ខ្លួនពីស្រុកខ្មែរ​​​ទៅរស់នៅ​ ស្រុកថៃ​​​អស់រយៈ​ពេល​ជាង​៧​ឆ្នាំ ​​ទើបតែ​​​ចូលស្រុកវិញ​ក៏​ត្រូវ​​​សមត្ថ​កិច្ច​​ធ្វើការឃាត់ខ្លួន​​​តែម្តង​ ។​

អតីតប្រធានាធិបតី​ទុយនីស៊ី​​​លោកបេនអាលី​ ​ទទួលកា​រ​កាត់ទោស​​ដាក់​ន្ធនាគារ​១៥ឆ្នាំ​កន្លះ​ទៀត​

Posted: 04 Jul 2011 07:54 PM PDT

​លោកហ្ស៊ីន​អែល ​អាប៊ី​ឌីន បេន​អាលី ​​​អតីត​ប្រធានាធិបតីទុយនីស៊ី​​​
​វិទ្យុជាតិ​ទុយនីស៊ី​​រាយការណ៍​​ថា​ តុលាការ​​​មួយ​នៅ​​ក្នុងទីក្រុង​​​ទុយនីស រដ្ឋធានី​​ទុយនីស៊ី ​​កាលពីថ្ងៃទី​​​៤ កក្កដា ​​កន្លង​មក​ ​បាន​​សម្រេច​​កាត់​ទោស​​​អតីត​ប្រធានាធិបតី​លោកហ្ស៊ីន​អែល ​អាប៊ី​ឌីន បេន​អាលី ​កំបាំងមុខ ដាក់ពន្ធនាគារ​​រយៈ​ពេល​១៥​​ឆ្នាំ​​កន្លះ ​​ពីបទ​​​ចោទប្រកាន់​​​រកស៊ី​ផ្នែក​គ្រឿង​​​​​ញៀន និង​សព្វាវុធ ​​និង​រង​ការ​ពិន័យ​​​​​ប្រាក់​១៤០.០០០ ដុល្លារ

នាង Terri Kwan មិនបានលុបស្នាម​សាក់​អតីតមិត្តប្រុស

Posted: 04 Jul 2011 07:37 PM PDT

នាងTerri Kwan និងលោក Jerry Yan
តា​រា​សម្តែង​ចិន​តៃវ៉ា​ន់​នាងTerri Kwan និយាយថា នៅ​លើ​.ក​ជើង​របស់​នាង​មាន​​ស្នាម​​សាក់​​ដែល​សរសេរ​ពាក្យ Jerry ។ នៅ​​​ក្នុង​ឆ្នាំ​២០០៩ នាង​ក៏​មាន​រឿង​អាស្រូវ​ថា​មាន​ទំនាក់​ទំនង​យ៉ាង​ពិសេស​ជា​មួយ Jerry Yan។ នៅ​ពេល​នោះដែរ នាង Terri ត្រូវ​បាន​គេ​ជឿ​ថា បាន​ធ្លាក់​ក្នុង​អន្លង​ស្នេហ៍រ​បស់ Jerry ដែល​ជា​តារា សម្តែង​ដែល​មាន​ការ​តស៊ូ​ម្នាក់​។​ ក្រោយ​មក​​មា​ន​ដំណឹង​ថា នាង​បាន​ច្រាន​ចោល​សំណើ​រៀបការ​​របស់​បុរស​ជំនួញ​តៃវ៉ាន់​ម្នាក់​ដោយ​សារ Jerry ។

លោកជំទាវ​ឧកញ៉ា​យីន ផាន្នី ​នាំ​យក​ទៀន​ព្រះវស្សា បច្ច័យ និង​​​ទេយ្យ​វត្ថុ​​ទៅ​ប្រគេន​ព្រះសង្ឃ​

Posted: 04 Jul 2011 07:15 PM PDT

លោក​ជំទាវ​ឧញ៉ា យីន ផាន្នី ប្រគេន​ទៀន​ព្រះ​វស្សា និង​បច្ច័យ​ ព្រម​ទាំង​ទេយ្យ​វត្ថុ​ដល់​ព្រះ​សង្ឃ
​ខេត្តព្រះសីហនុ​​​ ៖ ​​ពិធីបុណ្យ​ចូលព្រះវស្សា​ឆ្នាំ​នេះ នឹង​ចូលមក​ដល់​​នៅថ្ងៃ​​១រោជ ខែ​អាសាឍ ឆ្នាំ​ថោះ ត្រីស័ក ​ពុទ្ធសករាជ​២៥៥៥ ត្រូវ​​នឹង​ថ្ងៃ​ទី​​១៦ កក្កដា ​ឆ្នាំ​២០១១ ​ហើយដើម្បី​​បំពេញសទ្ធា​​ជ្រះថ្លា ក្នុងវិស័យ​​​ព្រះពុទ្ធសាសនា​ សម្រាប់​ពិធី​បុណ្យ​ចូល​ព្រះវស្សា​ឆ្នាំ​នេះ ​​លោក​ជំទាវ​ឧកញ៉ា​យីន ផាន្នី ​ភរិយា​​​លោក​ឧកញ៉ា​ថុង អ៊ុយប៉ាង

ព្រឹក​ស្អែកនេះ​សម្តេច​តេជោហ៊ុន​ សែន ​អញ្ជើញ​ជាអធិបតី​ក្នុង​​ពិធីសម្ពោធ​បើក​ការ​ដ្ឋាន​​ស្ថាបនា​​ស្ពានតាខ្មៅ​

Posted: 04 Jul 2011 07:13 PM PDT

​ក្រុង​តាខ្មៅ​​ ៖ ​​វេលាព្រឹកស្អែក​ថ្ងៃទី​​៦ កក្កដា ​​២០១១ ​សម្តេច​អគ្គមហាសេនាបតីតេជោហ៊ុន សែន ​នាយករដ្ឋមន្ត្រី​​នៃព្រះរាជាណាច​ក្រ​កម្ពុជា ​​អម​ដោយ​មន្ត្រី​ជាន់ខ្ពស់​រាជ​រដ្ឋាភិបាល ​នឹង​អញ្ជើញ​​ជាអធិបតី​ក្នុងពិធីសម្ពោធ​​បើកការ​ដ្ឋាន​​ស្ថាបនា​​ស្ពានបេ​ តុង​​​ថ្មីនៅក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។​

ថ្ម (បទព្រហ្មគីតិ)

Posted: 04 Jul 2011 07:03 PM PDT


-ដុំថ្មក្លាយប្រាង្គប្រា ដាក់ដាប់ចារផុសរំលេច ស្អាតឆើតចាំមិនភ្លេច ហោះហើរលេចក្នុងចិន្តា ។ -ថ្មភក់ដាក់លើគ្នា ប្រាសាទជាកេររដ្ឋា កេរថ្មសែនថ្លៃថ្លា ប្រាង្គអស្ចារ្យថ្មសួគ៌ា ។ -បាយក្រៀមថ្មក្រហម ប្រាង្គប្រាអមបានជាគ្នា ជាខឿនគ្រឹះសោភា ជាកាំជាជណ្តើរដែរ ។

អតី​ត​​សហាយ​ស្មន់​​​ រ៉ៃអាន់ ហ្គិក ​បង្ហាញ​​រាង សិច​ស៊ី​​ក្នុង​ឈុត​​ហែល​ទឹក​នៅ​សហ​រដ្ឋ​​អាមេរិក

Posted: 04 Jul 2011 06:52 PM PDT

នាង​ អីុ​ម៉ូ​ដេន ថូ​ម៉ាស់ (ឆ្វេង)
ក្រោយ​ពីមាន​រឿង​អា​ស្រូវផិត​ក្បត់​ប្រ​ពន្ធ កាល​ពី​ខែ​ឧសភា កន្លង​មក ​កីឡា​ករ​រ៉ៃ​អាន់​ហ្គិច​ពេលនេះ ​ហាក់ដូច​ជា​​រីករាយព្រោះ​បច្ចុប្បន្ន​ខ្សែ​បម្រើ​ក្លឹប Man Utd រូបនេះ​បាន​សម្រាក​លំហែកាយជា​មួយ​នាង​ស្តេស៊ី នៅ​លើ​កោះ​ម៉ា​ល័រ​កា ប្រ​ទេស​អេស្ប៉ាញ និង​ត្រៀម​ខ្លួនវិល​ត្រ​ឡប់​ទៅហាត់​សម​ក្នុង​អំឡុង​ពេលត្រៀម​​​បើករដូវ​កាល។ ចំណែក​នាង​អ៊ីម៉ូដេន ថូម៉ាស់ សហាយ​ស្មន់​ដំបូងរបស់​កីឡា​ករ​ហាក់​ដូច​ជា​សប្បាយ​រីករាយ​ដូច​គ្នា

ក្រុម​ម្ចាស់ផ្ទះ​អាល្លឺម៉ង់​ជួប​បារាំង​(ពូលA)​ ឯ​អង់គ្លេស​ជួប​ជប៉ុន​(ពូលB) ប្រជែង​គ្នាយក​លេខ១

Posted: 04 Jul 2011 06:27 PM PDT

ក្រុមកីឡាការិនីអង់គ្លេស
ការ​ប្រកួត​បាល់​ទាត់​ស្ត្រី​​ពិភព​លោក​បញ្ចប់​ក្នុង​ពូល A និង B នៅ​រាត្រី​ថ្ងៃ​អង្គារ​នេះ មាន​4 ប្រកួត ។ ​ក្រុ​មបារាំង​​​ជួប​អាល្លឺម៉ង់​​ (ពូល A) និង​​​អង់គ្លេស​ជួបជប៉ុន​​ (ពូលB) ប្រជែង​​គ្នា​យក​លេខ 1 ​ក្នុងពូល ។ Germany ចំណាត់​ថ្នាក់​លេខ​2របស់​FIFA​វត្ត​មាន​​នៅ​ក្នុង​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក​មាន​ចំនួន​៥​ដង​។ ក្រុម​អាល្លឺ​ម៉ង់​ធ្លាប់​ទទួល​បាន​ជើងឯក​ចំនួន​២​ដង​

សារ៉ាវ​ចំនួន2​​​ដែលទើប​សាង​សង់​​រួច​រាល់​អំណោយ​​សមាគម​​សប្បុរ​សជន​ឌូ​បៃ​

Posted: 04 Jul 2011 06:26 PM PDT

ខេត្ត​កោះកុង ៖ ​​សារ៉ាវ​​ចំនួន២​​​ ស្ថិត​នៅ​​ស្រុក​ស្រែ​អំបិល ខេត្ត​កោះ​កុង ​និង​ស្រុក​ព្រៃ​នប់ ​ខេត្ត​ព្រះសីហនុ ​​​ដែល​ទើប​សាង​សង់​រួច​រាល់​ថ្មីៗ ​ជា​អំណោយ​​របស់សមាគម​​សប្បុរសធម៌ឌូបៃ ​​នៃ​ប្រទេស​​អារ៉ាប់​រួម អេមីរ៉ាត់ ត្រូវ​បាន​ធ្វើពិធី​ប្រគល់​ជូន​ទៅ​ដល់​​​សាស​និក​អ៊ិ​ស្លាម ​ដើម្បី​គោរព ​ប្រតិបត្តិ​​តាមប្រពៃណី​​​ ។

វាយប្រហារ​ភេរវកម្ម​​នានា​នៅ​​អ៊ីរ៉ាក់​​ស្លាប់​​៨នាក់​ក្នុង​​ចំណោម​កង​​កម្លាំង​​សន្តិ​សុខ

Posted: 04 Jul 2011 06:13 PM PDT

ការ​វាយ​ប្រហារ​មួយ​ចំនួន​កាល​ពី​យប់​ថ្ងៃ​ទី​៣ និង​ថ្ងៃ​ទី​៤ កក្កដា នៅ​អ៊ីរ៉ាក់​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៨​នាក់​ និង​របួស​១៧​នាក់​ក្នុង​ជួរ​ប៉ូលិស និង​កង​ទ័ព​អ៊ីរ៉ាក់​។ ប៉ូលិស​បញ្ជាក់​ថា ការ​ផ្ទុះ​រថ​យន្ត​បង្កប់​គ្រឿង​ផ្ទុះ​មួយ​បាន​សម្លាប់​ប៉ូលិស​២​នាក់​ និង​ធ្វើ​ឱ្យ​​របួស​៤​នាក់​ទៀត​នៅ​ភាគ​កណ្តាល​ SAKLAOUIA ខេត្ត​អាន​បារ​ចម្ងាយ​៥០​​គីឡូ​ម៉ែត្រ​ខាង​លិច​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!