The Phnom Penh Post - KHMER: “ក្រុមកម្ពុជាទៅសួរសុខទុក្ខឡាវនៅវៀងចន្ទន៍នៅល្ងាចនេះ” plus 9 more |
- ក្រុមកម្ពុជាទៅសួរសុខទុក្ខឡាវនៅវៀងចន្ទន៍នៅល្ងាចនេះ
- អាភីស៊ីតឈ្នះបាន១៩កៅអីនៅបាងកក ភឿថៃបាន១៤អាសនៈ
- ថាក់ស៊ីន រង់ចាំពេលវេលាវិលចូលស្រុកវិញ
- ភឿថៃឈ្នះភ្លូកទឹកភ្លូកដី អាភីស៊ីតឈ្នះបានកៅអី១៥២
- នាយករដ្ឋមន្ត្រីបារាំងមកដល់ប្រទេសកម្ពុជា
- ភឿថៃឈ្នះ ២៩៩ អាភីស៊ីត បាន១៥២អាសនៈ
- កម្ពុជាវិនិយោគប្រព័ន្ធធារាសាស្ត្រដើម្បីបង្កើនអង្ករនាំចេញ
- នគរបាលកំពុងប្រមាញ់ជនសង្ស័យវាយប្រហារទឹកអាស៊ីតលើអ្នកកាសែត
- ពលរដ្ឋថៃបោះឆ្នោត ខណៈពួកអាវក្រហមគាំទ្របក្សប្រឆាំងពីក្រោយ
- បុរសត្រូវក្រពើត្របាក់វិលត្រឡប់ទៅផ្ទះវិញ
ក្រុមកម្ពុជាទៅសួរសុខទុក្ខឡាវនៅវៀងចន្ទន៍នៅល្ងាចនេះ Posted: 03 Jul 2011 03:30 AM PDT វៀងចន្ទន៍៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងឡាវ នឹងត្រូវជួបប្រកួតគ្នានៅក្នុងវគ្គជម្រុះ World Cup ក្នុងតំបន់អាស៊ីនៅទីក្រុងវៀងចន្ទន៍ នៅល្ងាចថ្ងៃអាទិត្យនេះ បន្ទាប់ពីក្រុមទាំងពីរបានជួបគ្នាម្តងរួចមកហើយនៅក្នុងសប្តាហ៍ នេះនៅក្នុងទឹកដីកម្ពុជា។
|
អាភីស៊ីតឈ្នះបាន១៩កៅអីនៅបាងកក ភឿថៃបាន១៤អាសនៈ Posted: 03 Jul 2011 02:51 AM PDT បាងកក៖ សេចក្តីរាយការណ៍របស់កាសែតថៃ បានឲ្យដឹងថា គណបក្សប្រជាធិបតេយ្យរបស់លោកនាយករដ្ឋមន្ត្រីចាំផ្ទះ អាភីស៊ីត វេចាជីវ៉ា បានទទួលសំឡេងឆ្នោត ១៩អាសនៈនៅក្នុងរាជធានីបាងកក ដែលជាមូលដ្ឋានរឹងមាំរបស់ពួកអាវលឿង ខណៈគណបក្សភឿថៃបានទទួលសំឡេង ១៤អាសនៈ នៅក្នុងការបោះឆ្នោតសកលនៅថ្ងៃអាទិត្យ ទី០៣ ខែកក្កដានេះ។ |
ថាក់ស៊ីន រង់ចាំពេលវេលាវិលចូលស្រុកវិញ Posted: 03 Jul 2011 02:32 AM PDT បាងកក៖ អតីតនាយករដ្ឋមន្ត្រីថៃនិរទេសខ្លួន ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលប្អូនស្រីរបស់ហាក់ទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដីនៅ ក្នុងការបោះឆ្នោតសកលនាថ្ងៃអាទិត្យ ទី០៣ ខែកក្កដានេះ បាននិយាយថា លោកនឹងរង់ចាំពេលវេលាដ៏សមស្របដើម្បីវិលត្រឡប់មកពីទីក្រុងឌូបៃ ចូលក្នុងប្រទេសថៃវិញ។ |
ភឿថៃឈ្នះភ្លូកទឹកភ្លូកដី អាភីស៊ីតឈ្នះបានកៅអី១៥២ Posted: 03 Jul 2011 01:44 AM PDT បាងកក៖ ការស្ទាបស្ទង់លទ្ធផលបណ្តោះអាសន្ននៅវេលាបិទបញ្ចប់ការបោះឆ្នោត បង្ហាញថា គណបក្សប្រឆាំងបានឈ្នះការបោះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដីនៅក្នុង ការបោះឆ្នោតសកលនៅក្នុងប្រទេសនេះនៅថ្ងៃអាទិត្យនេះ ដែលនឹងបើកផ្លូវឲ្យលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា កា្លយជានាយករដ្ឋមន្ត្រីស្ត្រីជាលើកដំបូងរបស់ប្រទេសថៃ នៅក្នុងជ័យជម្នះមួយសម្រាប់ចលនានយោបាយអាវក្រហម។ |
នាយករដ្ឋមន្ត្រីបារាំងមកដល់ប្រទេសកម្ពុជា Posted: 03 Jul 2011 01:23 AM PDT ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រីបារាំង Francois Fillon បានមកដល់ប្រទេសកម្ពុជានៅថ្ងៃនេះ ក្នុងដំណើរបំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃនៅប្រទេសមួយនេះ ដើម្បីចូលរួមក្នុងពិធីបិទបញ្ចប់គម្រោងជួសជុលប្រាសាទបាពួន នៅខេត្តសៀមរាប។ |
ភឿថៃឈ្នះ ២៩៩ អាភីស៊ីត បាន១៥២អាសនៈ Posted: 03 Jul 2011 01:10 AM PDT បាងកក៖ លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតរបស់ប្រទេសថៃ បានបង្ហាញថា គណបក្សភឿថៃដែលគាំទ្រដោយអតីតនាយករដ្ឋមន្ត្រីនិរទេសខ្លួន ថាក់ស៊ីន ស៊ីណាវ៉ាត្រា កំពុងឈ្នះបានសម្លេងឆ្នោត ២៩៩អាសនៈ ខណៈគណបក្សប្រជាធិបតេយ្យដឹកនាំដោយលោកនាយករដ្ឋមន្ត្រីចាំផ្ទះ អាភីស៊ីត វេចាជីវ៉ា បានទទួលត្រឹម ១៥២អាសនៈ ក្នុងចំណោមអាសនៈសរុប ៥០០នៅក្នុងសភាថៃ។ |
កម្ពុជាវិនិយោគប្រព័ន្ធធារាសាស្ត្រដើម្បីបង្កើនអង្ករនាំចេញ Posted: 03 Jul 2011 01:03 AM PDT ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃសុក្រ ទី០១ ខែកក្កដា បានថ្លែងថា ប្រទេសកម្ពុជាកំពុងតែវិនិយោគទឹកប្រាក់ ២០០លានដុល្លារនៅក្នុងប្រព័ន្ធធារាសាស្ត្រ ដើម្បីជំរុញកំណើនផលិតកម្មស្រូវ ក្នុងបំណងដើម្បីទទួលបានអង្ករ ១លានតោនសម្រាប់នាំចេញនៅឆ្នាំ២០១៦។ |
នគរបាលកំពុងប្រមាញ់ជនសង្ស័យវាយប្រហារទឹកអាស៊ីតលើអ្នកកាសែត Posted: 03 Jul 2011 12:49 AM PDT ភ្នំពេញ៖ មន្ត្រីនគរបាលបានឲ្យដឹងថា សមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនជនដៃដល់ពីរនាក់ ដែលបានវាយប្រហារដោយទឹកអាស៊ីតទៅលើអ្នកយកព័ត៌មានឲ្យកាសែតក្នុង ស្រុកម្នាក់ កាលពីរាត្រីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនាកន្លងមក នៅឯសង្កាត់ផ្សារដេប៉ូ ២ ខណ្ឌទួលគោក បើទោះបីជាជនរងគ្រោះមិនបានសហការជាមួយសមត្ថកិច្ចក្តី។
|
ពលរដ្ឋថៃបោះឆ្នោត ខណៈពួកអាវក្រហមគាំទ្របក្សប្រឆាំងពីក្រោយ Posted: 03 Jul 2011 12:27 AM PDT បានសំប្រាណ៖ នៅឯមូលដ្ឋានជាទឹកដីដ៏រឹងមាំរបស់ក្រុមអាវ ក្រហមនៅតាមជនបទរបស់ប្រទេសថៃ ក្រុមអ្នកភូមិចេញទៅបោះឆ្នោតនៅតាមមណ្ឌលបោះឆ្នោតនានានៅព្រឹក ថ្ងៃអាទិត្យនេះ ដោយរំពឹងថានឹងផ្លាស់ប្តូររដ្ឋាភិបាលរបស់ប្រទេសនេះ និងបញ្ចៀសការបង្ហូរឈាមបន្ថែមទៀត ៦ឆ្នាំក្រោយចលាចលជាបន្តបន្ទាប់ពីក្នុងប្រទេសមួយនេះ។ |
បុរសត្រូវក្រពើត្របាក់វិលត្រឡប់ទៅផ្ទះវិញ Posted: 02 Jul 2011 11:23 PM PDT កំពង់ឆ្នាំង៖ ក្រុមមន្ត្រីសុខាភិបាល បាននិយាយនៅថ្ងៃអាទិត្យនេះថា បុរសចំណាស់ម្នាក់ ដែលរងរបួសដោយសារក្រពើត្របាក់ខាំនោះ បានចាកចេញពីមន្ទីរពេទ្យកាលពីថ្ងៃសុក្រ ទី០១ ខែកក្កដា ដើម្បីទៅសម្រាកព្យាបាលនៅផ្ទះរបស់គាត់ បន្ទាប់ពីសុខភាពគាត់បានល្អប្រសើរ។ |
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |