Koh Santipheap Daily

Koh Santipheap Daily


ប្រជា​ពល​រដ្ឋ​18​គ្រួសារ​ដាក់​ពាក្យ​ប្តឹង​មន្ត្រី​ប៉ូលិស​ថា យក​ដី​ស្រែ​ពួក​គាត់​ធ្វើ​ទី​បញ្ជា​ការ​

Posted: 09 Jul 2011 01:25 AM PDT

ប្រជាពលរដ្ឋ​ដែល​នាំគ្នា​មកតវ៉ា
ខេត្ត​ឧត្តរ​មាន​ជ័យ​ ៖ ផ្ទៃ​ដី​ស្រែ​របស់​ប្រជា​ពល​រដ្ឋ​ចំនួន​៥៧,៥​ហិកតា​ដែល​ស្ថិត​នៅ​ចំណុច​​អូរ ​យាង​ខាង​លិច​ក្នុង​ភូមិ​ផ្អុង​ សង្កាត់​កូន​ក្រៀល​ ក្រុង​សំរោង​ ប្រជា​ពលរ​ដ្ឋ​ចំនួន​១៨គ្រួសារ​​បាន​ផ្តិត​មេ​ដៃ​ដាក់​ពាក្យ​ប្តឹង​ចំពោះ​​ លោក​អនុ​សេនីយ៍​​ឯក​បិុច​ វណ្ណា បញ្ជា​ការ​អង្គ​ភាព​ប៉ូលិស​វរៈ​លេខ​៧០២​ការ​ពារ​ព្រំ​ដែន​​គោក​ខ្មែរ​-សៀម​ ដោយ​

ប្រកាស​តួនាទី​ភារកិច្ច​ដល់​ប្រ​ជា​ការ​ពារ​អនុវត្ត​គោល​នយោ​បាយភូមិ​-ឃុំ​មាន​សុវត្ថិ​ភាព

Posted: 09 Jul 2011 12:34 AM PDT

គណៈអធិបតីក្នុងពិធី
ខេត្តមណ្ឌល​គិរី ៖ កាល​ព្រឹក​ថ្ងៃ​ទី​៧ កក្កដា នៅ​ស្នង​ការ​ដ្ឋាន​​នគរ​បាល​ខេត្ត​​ មាន​ប្រារព្ធ​ពិ​ធី​ប្រ​ជុំ​សំណេះ​សំណាល និង​ប្រ​កាស​តួ​នាទី​ភារកិច្ច​ប្រ​ជា​ការ​ពារ​ក្នុង​ការ​អនុវត្ត​គោល​នយោ​ បាយ​ភូមិ-ឃុំ​មាន​សុវត្ថិតភាព​ ដោយ​មាន​ការ​ចូល​រួម​ពី​ប្រ​ជា​ពល​រដ្ឋ​ចំនួន​៨៣​នាក់ ជា​អ្នក​ស្ម័គ្រ​ចិត្ត​ចូល​ជា​​ប្រ​ជា​ការ​ពារ និង​មន្ត្រី​នៃ​ស្នង​ការ​ដ្ឋាន

វេទិកា​សាធារណៈ​​ស្តីពី​ភូមិ-ឃុំ​​មាន​​សុវត្ថិភាព​​​នៅឃុំ​អូរបីជាន់​

Posted: 08 Jul 2011 11:31 PM PDT

គណៈអធិបតីក្នុងពិធី
ខេត្ត​​បន្ទាយ​មាន​ជ័យ​​ ៖ នៅសាលា​ឃុំ​​អូរ​បីជាន់ ស្រុក​អូរជ្រៅ ​​កាលពី​​ព្រឹក​ថ្ងៃទី​​៧ ខែ កក្កដា​​​ ​ឆ្នាំ​​២០១១​​​ កង​​កម្លាំង​​​ប្រដាប់​​អាវុធ ​​អាជ្ញា​ធរ​ភូមិ-ឃុំ​​ និង​ប្រជាពលរដ្ឋ​​​ចំនួន​​​១២០​​នាក់ (ស្រី​​​៤២នាក់​) ​បាន​ចូល​​​រួម​​ក្នុង​​វេទិកា​សាធារណៈ​​ស្តីពី​​​ការ​អនុវត្ត​​គោល​​​នយោ​ បាយ​​​​ភូមិ-ឃុំ​​មាន​​សុវត្ថិភាព​ ។ ​​ពិធី​នេះ​​​ប្រព្រឹត្ត​ទៅ​​​​​​ក្រោម​​​អធិបតី​ភាព​​​លោក​​កែវ

​សិស្សសាលា​អន្តរជាតិ​សិង្ហបុរី​អបអរ​ខួប​​​​លើកទី​3នៃ​​​​ប្រាសាទព្រះវិហារ​

Posted: 08 Jul 2011 10:40 PM PDT

​​សិស្សសាលា​​​អន្តរជាតិ​​សិង្ហ​បុរីអបអរ​ខួប​លើក​ទី​៣​នៃ​ប្រាសាទ​ព្រះ​វិហារ
រាជធានីភ្នំពេញ​​ ៖ ​​សិស្សសាលា​​​អន្តរជាតិ​​សិង្ហ​បុរី ​ចំនួន​​​១៥០នាក់ បានចូលរួម​អបអរសា​ទរ​​​ខួបលើកទី​​៣​នៃ​ការបញ្ចូលប្រាសាទព្រះវិហារ​​ ជាសម្បត្តិ​​​បេតិកភណ្ឌ​ពិភពលោក ​​​កាលពីថ្ងៃទី​​​៧ កក្កដា ដោយ​​​ឈរ​កាន់​​​ទង់​​ជាតិ​គ្រវីគ្រប់គ្នា​ ទូង​ស្គរ និង​ច្រៀងបទ​ពង្សា​វតារ​ខ្មែរនៅខាង​ក្រៅ​​​សាលា​​។​

មេព្រៃកំពង់ត្រឡាច​​សហការ​​ជាមួយ​ប៉េ​អឹម​​ស្ទាក់​ចាប់​​រថ​យន្ត​​ដឹកគ្រញូង

Posted: 08 Jul 2011 07:24 PM PDT

ឈើ​គ្រញូង​ដែល​រឹបអូស​បាន
ខេត្ត​កំពង់ឆ្នាំង ៖ ​​ឈើ​គ្រញូង​​​២​រថយន្ត​​កាមរី​​គូទស្វិទ​​​ ត្រូវ​បាន​មន្ត្រី​ផ្នែក​រដ្ឋ​​បាល​ព្រៃ​​​ឈើ​កំពង់​ត្រឡាច ​​សហការ​ជាមួយ​​កម្លាំង​កង​រាជ​អា​វុធ​​​ហត្ថ​ស្នាក់​ការ​៥០០​ ស្ទាក់​ចាប់បាន​​ជា​បន្ត​​បន្ទាប់​​តាមបណ្តោយ​​ផ្លូវ​​ជាតិ​លេខ​៥​ ​ក្នុង​ទឹកដី​ស្រុក​កំពង់​ត្រឡាច ​កាលពី​​ល្ងាច​ថ្ងៃទី៧ ​កក្កដា។

បាល់ទាត់ស្រ្តី​ពិភពលោកវគ្គ​១ភាគ៤ថ្ងៃនេះ​ ក្រុម​កីឡាការិនី​អាល្លឺម៉ង់​មិនធ្លាប់​ចាញ់ជប៉ុន​ ខណៈដែល​ប្រេស៊ីល​ប្រាថ្នា​សងសឹក​អាមេរិក

Posted: 08 Jul 2011 05:00 PM PDT

ក្រុមកីឡាការិនីអាល្លឺម៉ង់
ការ​ប្រកួត​​បាល់​ទាត់​ស្ត្រី​ពិភព​លោក​សម្រាប់​​ចុង​សបា្តហ៍​​នេះ​មាន 4 ​ប្រកួត​​ដែល​ជា​ការ​ប្រកួត ​​ក្នុង​វគ្គ 1/4 ​​​។ តើ​ក្រុម​ប្រេស៊ីល​អាច​​សង​សឹក​ក្រុម​អាមេរិក​បាន​ទេ? ​ខណៈ​ពេល​ដែល​ជប៉ុន, អូស្ត្រាលី​មិនធ្លាប់​ឈ្នះ​គូ​ប្រកួត​​ រីឯ​​បារាំង​ជួប​អង់គ្លេស ។ Germany ចំណាត់​ថ្នាក់​លេខ​2របស់​FIFA​វត្ត​មាន​​នៅ​ក្នុង​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក​មាន​ចំនួន​៥​ដង​។

ប្រតិភូ​​អ្នក​សារព័ត៌​មាន​អន្តរ​ជាតិ​ធ្វើទស្សន​កិច្ច​​​ប្រាសាទ​ព្រះវិហារ​របស់ខ្មែរ

Posted: 08 Jul 2011 06:27 AM PDT

បណ្តា​អ្នក​កាសែត​បរទេស​ពេល​ជួប​ជាមួយ​អាជ្ញាធរ​ព្រះ​វិហារ
ខេត្ត​ព្រះវិហារ ៖ ​កាលពី​ថ្ងៃ​ទី​៦ កក្កដា ​កន្លង​​ទៅ​នេះ ​លោកផៃ ស៊ី​ផា​ន រដ្ឋលេខា​ធិ​ការ​ទីស្ដីការគណៈរដ្ឋមន្ដ្រី និង​ជា​អ្នក​នាំពា​ក្យ​ទី​ស្ដី​ការគណៈរដ្ឋមន្ដ្រី បាន​ដឹកនាំ​ប្រតិភូ​​អ្នកសារ​ព័​ត៌អន្ដរជាតិ​មួយ​ក្រុម​ដែល​មាន​​ទី​​ភ្នាក់ ​ងារ​ព័ត៌​មានរ៉​យ​​ទ័​រ វិទ្យុ​អាស៊ី​សេរី,​ ទូរទស្សន៍​វៀត​ណាម,​ កាសែត​ជប៉ុន, ​និង​កាសែត​ចិនសរុប​ជាង​៣០​នាក់ទៅ​

សង្ឃ​និង​ពុទ្ធ​បរិស័ទ​ត្រៀម​ទប់​ទល់​ការ​រំលោភ​យក​ដី​វត្ត

Posted: 08 Jul 2011 05:33 AM PDT

លោក​សង្ឃ​ក្នុង​វត្ត​វត្ត​ត្រ​ពាំងរពៅ
ខេត្ត​កំពត ៖ នៅ​វត្ត​ត្រ​ពាំងរពៅ ឃុំ​ព្រែក​ត្នោត ស្រុក​ទឹក​ឈូ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧​ កក្កដា ពុទ្ធ​បរិស័ទ​ចំណុះ​ជើង​វត្ត​​ត្រពាំង​រពៅ​ជា​ច្រើន​ និងព្រះ​សង្ឃ​ច្រើន​អង្គ​ផង​ដែរ​ត្រៀម​ផ្ទុះហិង្សា ជា​មួយ​អ្នក​ដណ្តើម​យក​ដី​​ក្នុងបរិវេណ​វត្ត​ធ្វើ​ជា​កម្ម​សិទ្ធិ។ ករណីនេះ​ត្រូវ​បានពុទ្ធ​បរិស័ទគាំ​ទ្រខាង​វត្ត​ហើយ​បានប៉ះ​គ្នា​​មួយ​ប្រាវ​ ជាមួយ​​ក្រុម​អ្នក​អះ​អាង​ថា​ដី​ខាង​មុខ​វត្ត​ជា​ដី​របស់​ខ្លួន។ ​ការ​ប៉ះ​គា្ន​មួយ​​ប្រាវនេះមិន​បាន​បង្ហូរ​

ចេញ​ពីគុក​7ខែ​ចូល​គុក​វិញ​ដើរ​បោ​កគ្រួសា​រ​របស់​ពិរុទ្ធ​ជន​ជួយ​រត់ការ​ចេញ​ពីគុក​រួច​យក​ម៉ូតូ

Posted: 08 Jul 2011 05:15 AM PDT

ជនដែល​ឆបោក​គេ​ត្រូវ​អស់​លក្ខណ៍ម្តង​ទៀត
ខេត្ត​ស្វាយ​រៀង​​ ៖​ ​បុរស​​ម្នាក់​​ឆបោក​ឈ្មោះ​​​ខូវ ហេង ​អាយុ​​២៣ឆ្នាំ​ ត្រូវ​សមត្ថ​កិច្ច​​ឃាត់​ខ្លួន​​កសាង​សំណុំ​រឿង​​បញ្ជូន​ទៅ​​កាន់​​សាលា​ ដំបូង​​ខេត្ត​​ដើម្បី​ផ្តន្ទាទោស​​តាម​ពាក្យ​​បណ្តឹង​​ពីរ​ផ្សេង​គ្នា​​របស់ ​ជនរងគ្រោះ​​​ពីររូប​​​ដែល​​​​ក្នុងនោះ​ជា​សង្ឃ​​១អង្គ​ផង ។ ការឃាត់​ខ្លួន​​បាន​ធ្វើ​​ឡើង​​កាលពី​ថ្ងៃទី​​៦ កក្កដា​ នៅ​​ក្នុង​ភូមិ​​​ពោធិ៍​​​ ឃុំ​​​មេស​ថ្ងន​ ស្រុក​​​ចន្ទ្រា​

ក្រុមមេ​ព្រៃ​ឈរស្ទាក់​រថយន្ត​​កង​ទ័ព​រហូត​ក្រឡាប់​​ស្លាប់​3នាក់​

Posted: 08 Jul 2011 04:39 AM PDT

រថយន្តដែល​ក្រឡាប់​ក្រោយ​ពេល​ស្ទួយ
​ខេត្តព្រះវិហារ​​ ៖ ​នៅវេលាម៉ោង​​​១០ព្រឹក​ថ្ងៃទី​​៨ កក្កដា ​​គ្រោះថ្នាក់​​​ក្រឡាប់​រថយន្ត​​កង​ទ័ព​១គ្រឿង បណ្តាល​ឱ្យ​​បាត់បង់ជីវិត​កងទ័ព​ចំនួន​​​៣នាក់ ​ក្នុង​​កងពល​ធំ​អន្តរាគមន៍​​លេខ​​៣ ដែល​ជា​សិក្ខា​កាម​​ដែលបញ្ជូន​​​ទៅរៀន​​ឯកទេស​​កាំភ្លើង​ធំ ​នៅសាលា​ហ្វឹក​​ហ្វឺន​​​ក្រាំងចេក ។

កម្មករ​សំណង់​គ្មាន​ទ្រព្យ​ផ្គាប់​ចិន្តា ជីវ៉ា​រត់​តាម​ព្រាន​នារី​មិន​អាល័យ

Posted: 08 Jul 2011 04:36 AM PDT

បុរសជាប្តី
ខេត្ត​កំពត ៖ រឿង​រ៉ាវ​ភរិយាជា​គូ​គាប់​ទៅ​ចោ​ល​ប្តី​បាត់​ គឺ​ជា​បញ្ហា​ឈឺ​ចាប់​បំផុត​សម្រាប់​បុរស​ជា​ប្តី ដែល​​បញ្ហា​ជីវិត​បែប​នេះ មិន​ថា​ស្ត្រី​ឬ​បុរស​ទេ តែង​មាន​ការ​​ខក​ចិត្ត​យ៉ាង​ខ្លាំង​ផង​ដែរ​​បើ​កាល​ណា​គូ​ស្នេហ៍​របស់​ខ្លួន ​ផិត​ក្បត់​នោះ ។ ទោះ​​បី​ជា​បែ​ប​ណា​ ​កម្ម​លោ​កិយ​តែង​តែ​ជា​ស្រមោល​អន្ទោល​តាម​ប្រាណ​ជានិច្ច។

តាម​ប្រមាញ់​ឃាត​ក​សម្លាប់​និស្សិត​ស្រី​ក្នុង​បន្ទប់​អតីត​សង្សារ​ក្លាយ​ជា​មុខ​សញ្ញា​សង្ស័យ​សំខាន់​បំផុត

Posted: 08 Jul 2011 03:44 AM PDT

បុរសជាប់សង្ស័យ
៤​ថ្ងៃ​​​​​មុន​វេលា​​ម៉ោង​ជាង​៨​យប់​​​ ថ្ងៃ​ទី២ កក្កដា ​គេ​បានឮ​សូរ​សំឡេង​​​​ស្រែក​អូយល្វើយ​ៗ​មួយភ្លែត​​ដែរ ក៏​​​បាត់​ស្ងាត់​​ទៅ​វិញ​​ ហើយ​ក៏​​​គ្មាន​អ្នកណា​​ចាប់អារម្មណ៍​​​ឡើយ ។ ​​លុះ​រហូត​ដល់​វេលា​ម៉ោង​​​​ប្រមាណ​​​៧​​និង​៤០នាទី​យប់​ថ្ងៃ​​ទី៥ កក្កដា ​​​ដោយ​សារ​​តែ​​​មានធុំ​ក្លិន​​​ស្អុយ​ជះ​ចេញ​មក​ក្រៅ​ដល់​អ្នក​ភូមិ​​ដែល​ រស់​នៅ​ក្បែរ​​​ខាង​ ទើប​​​ភ្ញាក់​ផ្អើល ​និង​ដឹង​ដល់សមត្ថកិច្ច​​នាំគ្នា​​ចុះ​ទៅ​​​ត្រួត​ពិនិត្យ​​មើលភ្លាមៗ​​ទាំង ​យប់​​នៅ​នឹង​​ផ្ទះ​កើត​ហេតុ ។

ប្រេស៊ីល​ត្រូវការ​ឈ្នះ​ប៉ារ៉ាហ្គាយ ​ឯ​វ៉េណេស៊ុយអេឡា​ជួ​ប​អេក្វាទ័រ

Posted: 08 Jul 2011 03:37 AM PDT

កីឡាករ​ក្រុមប្រេស៊ីល​ថតរូបជា​អនុស្សាវរីយ៍​មុនពេល​ប្រកួតកន្លងមក
ការ​ប្រកួត​បាល់​ទាត់​កូប៉ា​​អាមេរិក​នៅ​ចុង​​​សបា្តហ៍​នេះ​មាន 3 ​ប្រកួត​​ ។ ​គូ​សំខាន់ៗ​​មាន​ 2 គឺក្រុម Brazil ​ត្រូវ​​ការ​ឈ្នះ Paraguay ខណៈ​​ដែល​ Venezuela ​មាន​ប្រវត្តិ​​ប្រហាក់​ប្រហែល​គ្នា​ជា​មួយ​​ Ecuador ។ Brazil ចំណាត់​ថ្នាក់​លេខ 3 របស់​ FIFA ។ វត្ត​មាន​ក្នុង​ការប្រកួត​កូប៉ា​អាេមរិក​មានចំនួន 32 លើក ។ ក្រុម​ប្រេស៊ីល​ធ្លាប់​ទទួល​បា​ន​ជើង​ឯក

សាខាកាកបាទក្រហម​​​ខេត្ត​ផ្តល់​អំណោយ​​​ដល់​ប្រជាជន​​រងគ្រោះដោយ​ខ្យល់​ព្យុះ

Posted: 08 Jul 2011 03:32 AM PDT

អំណោយ​ប្រគល់​ដល់​ជន​រងគ្រោះ
​ខេត្ត​ពោធិ៍​សាត់ ​៖ ​ ​ប្រជាពលរដ្ឋ​​ចំនួន​​​៧​គ្រួសារ​​ ក្នុងនោះ​​នៅ​​ក្រុងពោធិ៍​សាត់៤គ្រួសារ​ និង​នៅ​​ស្រុក​​ក្រគរ​៣គ្រួសារ​ ​ដែល​រងគ្រោះ​​ដោយ​​ខ្យល់​ព្យុះ​​រលំ​ផ្ទះ​ បាន​​ទទួល​អំណោយ​​ពី​សា​ខាកាកបាទក្រហម​​​កម្ពុជា​​ខេត្ត​ ​កាលពី​ព្រឹក​​ថ្ងៃទី​​៨​ កក្កដា ២០១១។​ ​អំណោយ​​ត្រូវ​បាន​​​ផ្តល់​ជូនក្នុង​​​មួយគ្រួសារ​​​ៗមាន​អង្ករ​​​២៥​ គីឡូក្រាម​​ តង់​១ កន្ទេល​

ឆក់​ឱកាស​ក្មេង​ស្រី​ទៅ​ឃ្វាល​គោ ចាប់​រំលោភ​បាន​សម្រេច

Posted: 08 Jul 2011 03:25 AM PDT

បុរស​ជាប់​ចោទ
ខេត្ត​តាកែវ ៖ ​ជន​ស្ទាវ​ម្នាក់​ត្រូវ​​ប៉ូលិស​ឃាត់​ខ្លួន​ទៅ​តាម​ពាក្យ​បណ្តឹងរបស់​​ឪពុក​ ម្តាយ​កុមារី​រង​គ្រោះ​អាយុ​៨​ឆ្នាំ​ដោយ​ចោទ​ប្រកាន់​ពី​បទ​ចាប់​រំលោភ​សេព​ សន្ថវៈ​​ ខណៈ​ពេល​ឪពុក​ម្តាយ​មិន​នៅ​ផ្ទះ​ ​។ ​ជន​សង្ស័យត្រូវ​ប៉ូលិស​ឃាត់​ខ្លួន​​​កាល​ពី​ថ្ងៃ​ទី​៧ កក្កដា វេលា​ម៉ោង​៨ និង​៥០​នាទី​ព្រឹក នៅ​សង្កាត់​រកា​ក្រៅ​ ក្រុង​ដូន​កែវ​ ។ មន្ត្រី​ប៉ូលិស​ក្រុង​ដូន​កែវ​ឱ្យ​ដឹង​ថា ជន​សង្ស័យ​​ឈ្មោះ​ប៊ន ឌុន អាយុ​១៧​ឆ្នាំ​ បាន​ចូល​ទៅ​ក្នុង​ផ្ទះ​ចាប់​រំលោ​ភ​ក្មេង​ស្រី​អាយុ​៨​ឆ្នាំ​ កាល​ពី​ថ្ងៃ​ទី​៥

ព្យាករណ៍​បាល់ទាត់ចម្រុះនៅអឺរ៉ុប​ចុងសប្តាហ៍​ Honka,​ Rosenborg​,St Patrick​ សង្ឃឹមឈ្នះ

Posted: 08 Jul 2011 03:09 AM PDT

ការប្រកួតរវាង​កីឡាករក្រុម ​Lillestrom និង​កីឡាករក្រុម​ Rosenborg
ការ​ប្រកួត​បាល់​ទាត់​ចម្រុះ​តំបន់​អឺរ៉ុប​សម្រាប់​ចុង​សប្តាហ៍​នេះ​មាន​9ប្រកួត​។ ក្រុម​ជម្រើស​ល្អ​មាន Honka, Sligo, St Patrick និង​ Rosenborg។ ​Jaro 7ប្រកួត​ក្នុង​ផ្ទះគឺ 2-2-3 ទាត់​បាល់​បាន​15គ្រាប់​ និង​របូត​វិញ​14គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​​ចាញ់ MyPa 5-1 ឈ្នះ​ Rovaneimi 8-2 ក្នុង​ផ្ទះ តែ​ចាញ់ Haka 3-1 ក្រៅ​ផ្ទះ​។

ប្តី​ស្លាប់​ប្រ​ពន្ធ​យក​កាំ​ភ្លើង​និង​គ្រាប់​ប្រ​គល់​ជូន​អង្គ​ភាព​ប៉េ​អឹម

Posted: 08 Jul 2011 02:57 AM PDT

ស្រ្តី​ដែល​ភរិយា​លោក​ឧត្តម​សេនីយ៍​ត្រី​ពេជ ពណ្ណ​រាយប្រគល់​អាវុធ​ឱ្យ​សមត្ថកិច្ច
រាជធានី​ភ្នំពេញ ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៨ កក្កដា ​លោក​ស្រី​សោម ភឹម​ភតារា​ អាយុ៤៥​ឆ្នាំ​​ដែល​គេ​ស្គាល់​ច្បាស់​ថា ​ជា​ភរិយា​លោក​ឧត្តម​សេនីយ៍​ត្រី​ពេជ ពណ្ណ​រាយ អាយុ​៥៤​ឆ្នាំ ជា​នាយ​រង​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​យុទ្ធ​សាស្ត្រ​យោ​ធា​នៃ​​អគ្គ​​បញ្ជា​ការ​កង​យោ​ធ​ពល​ខេម​​រ​ភូមិន្ទ អម​ដំណើរ​ដោយ​កូន​ប្រុស​២នាក់ បាន​នាំ​យកកាំ​ភ្លើង​វែង​ខ្លី​ចំនួន​៤ដើម និង​គ្រាប់​

អំណោយ​ដ៏​កក់​ក្តៅ​បាន​ផ្តល់​ជូន​លោក​យាយ​2នាក់​បង​ប្អូននា​ជីវិត​ចុង​ក្រោយ

Posted: 08 Jul 2011 02:44 AM PDT

ខេត្ត​កំពង់​ឆ្នាំង ៖ អំណោយ​សប្បុរស​ជន​ពី​ទី​ជិត​ឆ្ងាយ​ ជា​ពិសេស​​អំណោយរបស់លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាក​បាទក្រហម​កម្ពុជា​ ត្រូវ​បាន​នាំ​យក​ទៅ​ជូន​លោក​យាយ​សួស ថន អាយុ​៨៥​ឆ្នាំ ​ដែល​កំពុង​មាន​ជំងឺ​ហើម​ខ្លួន​ និង​រស់​នៅ​យ៉ាង​វេទ​នា​ជា​មួយ​ប្អូនស្រី​ឈ្មោះ​សួស ធឿង​ អាយុ​៦៥​ឆ្នាំ ត្រូវ​​បាន

ពលរដ្ឋ​អេហ្ស៊ីប​​ច្រើនពាន់​នាក់​​លើកគ្នា​​​ធ្វើ​បាតុ​កម្ម​​​ទៀត​ហើយ​​

Posted: 08 Jul 2011 02:44 AM PDT

ពលរដ្ឋ​អេហ្ស៊ីប​​ច្រើនពាន់​នាក់​​លើកគ្នា​​​ធ្វើ​បាតុ​កម្ម​​​
​ពលរដ្ឋអេហ្ស៊ីប​​​ជាច្រើនពាន់នាក់​​បានប្រមូល​ផ្តុំ​​គ្នា​កាលពីថ្ងៃទី​​​​៨ កក្កដា ​​នៅទីលាន TAHRIR នៃទីក្រុង​គែរ ដើម្បី​ទាមទារ​ឱ្យ​មានការ​កែ​​ទម្រង់​​ថែមទៀត ​​និង​ឱ្យដាក់​​ទោស​ធ្ងន់ធ្ងរ​​​ថែមទៀត ប្រឆាំង​​បណ្តា​មេ​​ដឹកនាំ​នៃ​​​របប​​មុន​ ៥ខែ​ក្រោយ​​​ការ​​​ដួល​រលំ​​របស់លោកប្រធានាធិបតី​​ហូស្នី​​ មូ​បា​រ៉ាក់

សៀមម្នាក់​​​ដេកស្លាប់​ក្នុងបន្ទប់​ជួល​សង្ស័យ​ជំងឺ​គាំង​បេះ​ដូង​

Posted: 08 Jul 2011 02:43 AM PDT

ប៉ូលិសកំពុង​ពិនិត្យ​សព​ជនជាតិ​សៀម
​ក្រុង​ប៉ោយប៉ែត​​ ៖ ​​បុរស​ជនជាតិ​សៀម​​ម្នាក់​​ត្រូវ​បាន​​គេប្រទះឃើញ​​​ដេកស្លាប់​នៅក្នុង​​ បន្ទប់ជួល​មួយក្បែរ​​​មាត់​អូរព្រំដែន ​ស្ថិត​ក្នុង​ភូមិ​ក្បាល​ស្ពាន សង្កាត់ប៉ោយប៉ែត ​ហើយ​ត្រូវ​​ជន​ជាតិសៀម​ដែលដេក​នៅ​​​បន្ទប់ជាមួយ​គ្នា​ដឹង​​​នៅ​វេលាម៉ោង​​​ ​៣​​ទៀប​ភ្លឺ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​​​​​៨ កក្កដា ​កន្លង​មក​។

ស៊ុយអែត​អាល់ស្វេនកាន់ និង​ស៊ុបពើរអេតាន​ Goteborg​,Elfsborg,​Kalmar ​ជម្រើសល្អ

Posted: 08 Jul 2011 02:37 AM PDT

កីឡាករក្រុម ​Elfsborg ​អបអរពេល​ប្រកួត​ឈ្នះកន្លងមក
បាល់​ទាត់​ស៊ុយអែត​​​អាល់​ស្វេន​កាន់ ​និងស៊ុយ​អែត​​ស៊ុបពើ​​រ​អេតាន នៅ​ចុងសបា្តហ៍​​នេះ​មាន​ 7 ​ប្រកួត​​ ។​ ក្រុម Kalmar , Goteborg និង Elfsborg ល្អ​ជាងគូ​ប្រកួត ។ Gefle 7 ​ប្រកួត​​​ក្នុង​ផ្ទះ គឺ 4-2-1 ទាត់​បាល់​បាន 7 គ្រាប់ និងរបូត​វិញ 3 គ្រាប់ ។ 3 ​ប្រកួត​​ចុង​ក្រោយគឺ​លេង​ស្មើ Malmo 0-0 ក្រៅ​ផ្ទះ , ឈ្នះ Goteborg 1-0 ក្នុង​ផ្ទះ ​និង​​ឈ្នះ GAIS 3-2 ក្រៅ​ផ្ទះ ។

វ៉ន សាវី ​ណាត់​ជួបជាមួយ​ ​​ឌុន រដ្ឋា​ ​ខណៈ​​​ អ៊ឹង បូរិន្ទ​ ​ជួប​​ ​សាំង ស៊ីថា​

Posted: 08 Jul 2011 02:26 AM PDT

កីឡាករប្រដាល់ ឌុន រដ្ឋា និងកីឡាករប្រដាល់ វ៉ន សាវី
រាជធានីភ្នំពេញ​ ៖ វ៉ន សាវី​ មកពីក្លឹប​ឃ្លាំង​​មឿងកីឡា​ បាន​ណាត់​​ឌុន រដ្ឋា​ មកពី​ក្លឹប​​អេភូថង​កីឡា​ ប្រកួត​សាក​​កម្លាំង​គ្នា​​នៅលើ​​សង្វៀន​​​ស្ថានីយទូរទស្សន៍​​ CTN ថ្ងៃ​សៅរ៍​ទី​​៩ ខែ​កក្កដា ​ខណៈ​​ពេល​​ដែល​​ថៃ ប៊ុនហាន មកពី​ក្លឹប​បុរីនាគរាជ​ ជួប​ខុន រិទ្ធ​ ​មកពី​ក្លឹប​​កងពល​​ធំ​អន្តរាគមន៍​​លេខ៣​​ព្រះវិហារ

បច្ចេក​វិទ្យា​​ចិន​ខាង​​រថ​ភ្លើង​លឿន​​ប្រសើរ​ជាង​ ​SHINKANSEN​ ​របស់​ជប៉ុន

Posted: 08 Jul 2011 02:23 AM PDT


អ្នក​នាំ​ពាក្យ​ម្នាក់​របស់​ក្រសួង​ផ្លូវ​ដែក​ចិន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​៧ កក្កដា ថា បច្ចេក​វិទ្យា​ចិន​ខាង​​រថ​ភ្លើង​លឿន ពិត​ជា​ប្រសើរ​ជាង​បច្ចេក​វិទ្យា​​ប្រើ​ដោយ​ក្រុម​ហ៊ុន​រថ​ភ្លើង​លឿន​ជប៉ុន​ SHINKANSEN។ អ្នក​នាំ​ពាក្យ​របស់​ក្រសួង​នេះ​លោក​វ៉ាង យ៉ុង​ពិញ​ ​ធ្វើ​ការ​កត់​សម្គាល់​បែប​នេះ​ បន្ទាប់​ពី​ក្រុម​ហ៊ុន​ជប៉ុន KAWASAKY HEAVY INDUS-TRIES LTD បាន​

រថយន្តដឹក​​ដី​កែច្នៃ​​បុកម៉ូតូ​ពេញ​ទំហឹង​មនុស្ស​ជាប់​ក្រោម​រថយន្ត​

Posted: 08 Jul 2011 02:21 AM PDT

បុរសរងគ្រោះ
​ខេត្តព្រះសីហនុ​​ ៖ ​​មនុស្ស​​២នាក់បាន​ទទួលរង​របួសធ្ងន់ ​(សង្ឃឹម​រស់​តិចណាស់​) ដោយ​សារ​​រថយន្ត​ដឹក​​ដីកែច្នៃ​​១គ្រឿង​បើកទៅ​​បុក​​ពេញទំហឹង​ ខណៈ​កំពុងជិះ​ម៉ូតូ ហើយអូស​អ្នកបើកម៉ូតូ​​ទៅជា​មួយ​ជា​ច្រើនម៉ែត្រ ​​​កាល​ពី​ថ្ងៃទី​​៨ កក្កដា ​​​​២០១១ វេលា​ម៉ោង​​​១១​និង​​៣០​នាទី​​នៅ​តាមបណ្តោយ​ផ្លូវ​​ជាតិលេខ​​​៤ ត្រង់​ចន្លោះ​​គីឡូម៉ែត្រ​​

អតីតជើងឯក​ពិភពលោក២​ប្រភេទ​ទម្ងន់រីកគី ​ហាតតុន​​ប្រកាស​ចូល​និវត្ត​ន៍​

Posted: 08 Jul 2011 02:18 AM PDT


អតីតម្ចាស់ជើង​ឯក​ពិភពលោក​២ប្រភេទ​ទម្ងន់​​លោក​រីកគី ហាតតុន​ បាន​ប្រកាស​ចូល​និវត្តន៍​ ​ខណៈ​ដែល​គាត់​មាន​អាយុ​៣២ឆ្នាំ​។ កីឡា​ករ​ប្រដាល់​សាកល​អង់​គ្លេស​រូបនេះ​មិន​បាន​ឡើង​ប្រកួត​នៅ​លើ​សង្វៀន​នោះ​ទេ ​បន្ទាប់​ពី​ធ្វើ​ឱ្យ​​របូត​ខ្សែ​ក្រវាត់​IBOក្នុង​ប្រភេទទម្ងន់​​Light Welterweight កាល​ពី​ប្រកួត​នៅ​ក្រុង​ឡាស​វេហ្គាស​ សហរដ្ឋ​អាមេរិក​

អាជ្ញាធរ​​សុំ​ឱ្យ​​អ្នក​ភូមិបឹង​កក់​​អត់ធ្មត់​ទុករយៈ​ពេល​​​សិក្សា​លម្អិត​

Posted: 08 Jul 2011 02:15 AM PDT

រាជធានីភ្នំពេញ​​ ៖ ​​យោងតាមសេចក្តី​ប្រកាស​ព័ត៌មាន​​​​ចុះថ្ងៃទី​​៧ កក្កដា ​​​២០១១ របស់សាលា​រាជធានីភ្នំពេញ ​​​​ដែល​បាន​​ដាក់​ផ្សាយ​​តាម​​គេហទំព័រ​​របស់​សាលា​រាជធានីភ្នំពេញ ​​​ឱ្យ​​ដឹង​ថា ​​កាលពីវេលាម៉ោង​​​​៨​និង​​​៤៧​នាទី​ព្រឹក​ថ្ងៃទី​​​៧ ​មានប្រជាពលរដ្ឋ​​​​មួយ​ក្រុម​តូចធ្វើការ​​​​តវ៉ានៅជុំវិញ​​តំបន់​​ អភិវឌ្ឍន៍​​​នៅ​នឹង​​កន្លែង​គឺ​​តំបន់បឹងកក់​​

បាល់​ទាត់​ពិភព​​លោក២០២២​អាចប្តូរ​វិធី​​ប្រកួត​ ប្រកួត​៣វគ្គ​(តង់)​​ដោយ​​ក្នុង​​មួយ​វគ្គ​មាន​៣០​នាទី

Posted: 08 Jul 2011 02:11 AM PDT

សហព័ន្ធ​បាល់​ទាត់​អន្តរ​ជាតិ (FIFA) ​មាន​គោលគំនិតថ្មី​ក្នុង​ការ​កែទម្រង់​​​លក្ខណៈ​ប្រកួត ​បាល់​ទាត់​​ពិភព​លោកឆ្នាំ២០២២ ដែល​ប្រទេស​កាតា ធ្វើ​ជា​ម្ចាស់​ផ្ទះ ពីការ​ប្រកួត​ក្នុង​មួយ​វគ្គ​​ (តង់) ៤៥នាទី ​មកជា​​មួយវគ្គ (តង់) ​៣០​នាទី ​​ដោយ​សរុប​មាន​​៣​វគ្គ ដើម្បី​ចៀស​វាង​​​បញ្ហា​​អាកាស​ធាតុ​ក្តៅ​ខ្លាំងអាច​ធ្វើ​ឱ្យ​ប៉ះពាល់​​​ដល់​សុខភាព​កីឡា​ករ​

​អង្គការ​​​អាកាស​ចរណ៍​ស៊ីវិល​អន្តរជាតិ​ត្រៀមជួយ​ផ្នែក​បច្ចេកទេស​ដល់​កម្ពុជា​

Posted: 08 Jul 2011 01:58 AM PDT

លោក​ប្រធាន​អង្គការ​អាកាស​ចរណ៍​ស៊ីវិល ពេល​ជួប​ជាមួយ​លោក​ឧបនាយករដ្ឋមន្រ្តី សុខ​ អាន
រាជធានីភ្នំពេញ​​ ៖ ​​ក្នុងជំនួប​​សម្តែង​ការគួរ​សម និង​ពិភាក្សាការងារ​​ជាមួយ​លោក​ឧប​នាយក​រដ្ឋមន្ត្រី​សុខ អាន រដ្ឋមន្ត្រី​​​ទទួលបន្ទុក​​ទីស្តី​ការ​គណៈរដ្ឋម​ន្ត្រី​​​នាថ្ងៃទី​​៧ កក្កដា ​​ឆ្នាំ​២០១១ ​​នៅ​ទី​ស្តី​ការ​​គណៈរដ្ឋមន្ត្រី​ លោក​ Roberto Kobeh GONZALES ប្រធានក្រុម​​ប្រឹក្សា​​​អង្គការ​​អាកាស​​ចរណ៍ស៊ីវិល​អន្តរជាតិ (ICAO) មាន​

លោក​តា​វ័យ​ចំណាស់​​ម្នាក់​រង​គ្រោះ​​​ជា​ទម្ងន់​ដោយ​សារ​ភ្លើង​ឆេះ

Posted: 08 Jul 2011 01:56 AM PDT

ខេត្តព្រះវិហារ ៖ ​លោកតា​ឈ្មោះ​ប្រាក់​ព្រាប ​អាយុ​៦០​ឆ្នាំ​ មាន​ទីលំនៅ​​ក្នុងភូមិ​តស៊ូ​ឃុំ​តស៊ូ​ស្រុក​ជ័យសែន​​បាន​ជួប​គ្រោះ​អកុសល​​ ដោយ​ត្រូវ​ភ្លើង​ឆេះ​​ខ្លួន កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២០​ មិថុនា​ កន្លង​មកនេះ​នៅ​ក្នុងផ្ទះ ​ខណៈ​ពេល​ហូប​បាយ​រួច​ លោក​តាមូ​រថ្នាំជក់​ ហើយ​ដើរ​ទៅ​ទាញ​កន្ទុយ​​អុសនៅ​ក្នុង​ចង្ក្រាន​ ដើម្បី​អុជ

​សាលា​​រាជធានី​បដិសេធ​​មិន​ទទួល​​ស្គាល់​​ជនមួយ​ក្រុម​តូចមិនមែន​តំណាង​អ្នក​បឹង​កក់​​​ទាំង​​មូល​

Posted: 08 Jul 2011 01:42 AM PDT

រាជធានីភ្នំពេញ​​ ៖ បាន​កត់​សម្គាល់​​ឃើញ​ថា​ ក្រោយពី​​មានការ​ទាមទារ​​ម្តង​ហើយ​ម្តង​​ទៀត​ ពី​សំណាក់​​អ្នក​​រស់​នៅ​​តំបន់​​​បឹង​កក់​មួយ​ក្រុម​​តូច​​ តវ៉ា​ជុំ​វិញ​ការ​អភិវឌ្ឍន៍​នៅនឹង​កន្លែង​​​នៅ​​ក្នុង​​​តំបន់​​បឹងកក់​មក ​សាលា​រាជធានី​​ភ្នំពេញ​​​ថ្ងៃ​ទី​​ ៧ ខែកក្កដា ២០១១ បាន​​ចេញ​​​សេចក្តី​​ប្រកាស​​​ព័ត៌​មាន​​​​មួយ​​ មិន​ទទួល​ស្គាល់​​​​នូវអ្វី​​ដែល​គេ​​ហៅ​ថា​​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!