The Phnom Penh Post - KHMER: “ក្រសួង​ព័ត៌មាន​ស្នើ​ បណ្តាញ​ផ្សព្វផ្សាយ ​បញ្ឈប់ ​ប្រើ​ពាក្យ ​«រដ្ឋ​ប្រហា​រ»” plus 5 more

The Phnom Penh Post - KHMER: “ក្រសួង​ព័ត៌មាន​ស្នើ​ បណ្តាញ​ផ្សព្វផ្សាយ ​បញ្ឈប់ ​ប្រើ​ពាក្យ ​«រដ្ឋ​ប្រហា​រ»” plus 5 more


ក្រសួង​ព័ត៌មាន​ស្នើ​ បណ្តាញ​ផ្សព្វផ្សាយ ​បញ្ឈប់ ​ប្រើ​ពាក្យ ​«រដ្ឋ​ប្រហា​រ»

Posted: 08 Jul 2011 12:13 AM PDT

ភ្នំពេញ : រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ លោក ខៀវ កាញារិទ្ធ​​បាន​ស្នើ​ឲ្យ​បណ្តាញ​ផ្សព្វ​ផ្សាយ​ទាំងអស់​ បញ្ឈប់​នូវ​ការ​ប្រើ​ប្រាស់​ពាក្យ​ «រដ្ឋ​ប្រហារ​» ហើយ​ប្តូរ​មក​​ប្រើ​ពាក្យ «ព្រឹត្តការណ៍​ថ្ងៃទី​៥​-៦​កក្កដា​ ឆ្នាំ​១៩៩៧​» វិញ។

អាជ្ញាធររាជធានី មិនទាន់ដោះលែងតំណាងអ្នកភូមិបឹងកក់ពីរនាក់ នៅឡើយ

Posted: 07 Jul 2011 11:28 PM PDT

អាជ្ញា​ធរ​រាជធានី មិន​ទាន់​​ដោះ​​លែង​​តំណាង​​អ្នក​​ភូមិ​បឹង​​កក់​​ពីរ​​នាក់ ​នៅ​​ឡើយ

ភ្នំពេញ : នាយក​រង​រដ្ឋ​បាល​​សាលា​រាជ​ធានី​ភ្នំពេញ ​ លោក កើត​ ឆែ​ បាន​ជួប​ប្រជុំ​ជាមួយ​តំណាង​ពលរដ្ឋ​បឹងកក់​ចំនួន​៥នាក់ ភ្លាម​ៗក្រោយ​ពី​មាន​ការ​តវ៉ាជាថ្មី​​នាព្រឹក​ថ្ងៃសុក្រ ទី​៨ ខែ​កក្កដា​នេះ ដើម្បី​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ដោះ​លែង​អ្នក​តំណាង​របស់​ខ្លួន​២នាក់ ដែល​បាន​ចាប់​ខ្លួន​ ក្នុង​ពេល​តវ៉ា​កាលពីថ្ងៃ​ព្រហស្បតិ៍​។

ព័ត៌មានសន្តិសុខ សង្គម និងឧក្រិដ្ឋកម្ម ដែលកើតឡើង ពីថ្ងៃទី ១ ដល់ ៧ កក្កដា ឆ្នាំ ២០១១

Posted: 07 Jul 2011 11:15 PM PDT

ភ្នំ​ពេញ៖​ស្រ្តី​​អាយុ​៦៥​ឆ្នាំ​ម្នាក់​ត្រូវ​បាន​គេ​ប្លន់​យក​ខ្សែ ​ក​​ស្ថិត​នៅ​ខណ្ឌ​៧​មករា​រាជ​ធានី​ភ្នំ​ពេញ​កាល​ពី​ថ្ងៃ​ពុធ​ទី​៦​កក្កដា។​ ជន​រង​គ្រោះ​និយាយ​ថា​នៅ​ថ្ងៃ​កើត​ហេតុ​ស្រ្តី​ចំណាស់​រូប​នោះ​បាន​ពរ​ចៅ​ ដើរ​លេង​យក​ខ្យល់​អាកាស។

កូន​ព្យុះ​មួយ​ប្រាវ​ល្ងាច​នេះ​សម្លាប់​មនុស្ស​ម្នាក់ របួស​បី​នាក់

Posted: 07 Jul 2011 05:24 AM PDT

ភ្នំពេញ៖ មន្ត្រី​បាន​ឲ្យ​ដឹង​ថា មនុស្ស​ម្នាក់​បាន​ស្លាប់ និង​បី​នាក់​ទៀត​រង​របួស​ធ្ងន់​ ហើយ​លំនៅ​ដ្ឋាន​របស់​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ព្រម​ទាំង​បង្គោល​អង់​តែន​ទូរ​ ទស្សន៍​អាស៊ី​អាគ្នេយ៍​ ដែល​ស្ថិត​ក្នុង​ភូមិ​ព្រែកឯង​ ខណ្ឌ​មានជ័យ​ បាន​ដួល​រលំ​ ក្រោយ​ពី​មាន​ភ្លៀង និង​ខ្យល់​បក់​ខ្លាំងមួយ​ប្រាវ​ នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ។

អាវ​ក្រហម​ថៃ​ទាម​ទារ​​​​រដ្ឋាភិបាល​ថ្មី​​រក​យុត្តិធម៌​ឲ្យ​ពួក​គេ

Posted: 07 Jul 2011 05:03 AM PDT

110707_b14

បាងកក៖ ក្រុម​មេដឹកនាំ​អាវ​ក្រហម​ បាន​និយាយ​ថា ការ​ជួយ​គាំ​ទ្រ​សម្រាប់​ចលនា​បាតុកម្ម​អាវ​ក្រហម ដែល​ស្ថិត​នៅ​ពី​ក្រោយ​​នាយក​រដ្ឋ​មន្ត្រី​ជាប់​ឆ្នោត​ថ្មី លោក​ស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែល​បាន​ជួយ​ឲ្យ​គាត់​ទទួល​ជ័យ​ជម្នះ​ភ្លូក​ទឹក​ភ្លូក​នៅ​ក្នុង​ការ​បោះ​ ឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ​នោះ អាច​ថម​ថយ​ទៅ​វិញ ប្រសិន​បើ​ការ​ទាម​ទារ​រក​យុត្តិធម៌​​ជុំ​វិញ​បាតុកម្ម​ដ៏​បង្ហូរ​កាល​ពី​ ឆ្នាំ​មុន មិន​អាច​សម្រេច​ឡើង​នោះ។

ក្រុម​អាភីស៊ីត​​គ្រោង​ជ្រើស​រើស​មេ​បក្ស​ថ្មី​ខែ​ក្រោយ

Posted: 07 Jul 2011 03:37 AM PDT

110707_b13

បាងកក៖ អគ្គ​លេខាធិការ​គណ​បក្ស​ប្រជាធិបតេយ្យ លោក ស៊ូថេប ថងស៊ូបាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ គណ​បក្ស​នេះ​នឹង​រៀប​ចំ​សន្និបាត​របស់​ខ្លួន​ដើម្បី​ជ្រើស​រើស​មេដឹកនាំ​ ថ្មី​របស់​បក្ស​នេះ នៅ​ពាក់​កណ្តាល​ខែ​សីហា​ខាង​មុខ ដែល​ក៏​នឹង​ក្លាយ​ជា​មេដឹកនាំ​ជំទាស់​ផង​ដែរ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!