Koh Santipheap Daily

Koh Santipheap Daily


អតីត​​ប្រនាធិបតី​​​ប្រេ​ស៊ីល​​លោក​អ៊ីតាម៉ា​រហ្វ្រាន​កូ​ទទួល​មរណភាព

Posted: 03 Jul 2011 12:33 AM PDT

​អតីត​ប្រធានាធិបតី​​ប្រេស៊ីល​​លោកអ៊ីតា​ម៉ារ ហ្វ្រាន​កូ បានទទួលមរណភាព​ហើយ
​អតីត​ប្រធានាធិបតី​​ប្រេស៊ីល​​លោកអ៊ីតា​ម៉ារ ហ្វ្រាន​កូ បានទទួលមរណភាព​ហើយ​កាលពីថ្ងៃ​ទី២ កក្កដា ​​ក្នុង​ជន្មា​យុ​៨១​ឆ្នាំ ដោយសារ​ជំងឺ​ គាំងបេះដូង ។ ​ជា​ប្រមុខ​​រដ្ឋ​ពីឆ្នាំ​១៩៩២ ដល់​១៩៩៤ អតីត​​ប្រធានាធិបតី​រូបនេះ បានធ្វើ​ឱ្យ​មានការកែ​ទម្រង់​​​សេដ្ឋកិច្ច​​ដូចជា​បញ្ចូល​រូបិយវត្ថុ​​វត្ថុ​ថ្មី​ និង​ការ​​កាត់បន្ថយ​​ការ​ចំណាយ​​សាធារណៈ​​​

អាល្លឺម៉ង់​​នឹង​ដក​​​​ទាហាន​​៥០០នាក់​​​ចេញពី​អាហ្វ​ហ្គានីស្ថាន​រហូត​​ដល់​​ដាច់​ឆ្នាំ​២០១១

Posted: 03 Jul 2011 12:23 AM PDT

កងទ័ព​​​អាល្លឺម៉ង់នៅ​​​​អាហ្វ​ហ្គានីស្ថាន
​នាយសេនាធិការ​​កងទ័ព​​​អាល្លឺម៉ង់​​​ក្នុងបទ​សម្ភាសន៍​មួយ​​​ចេញផ្សាយ​នាថ្ងៃទី​​​៣ កក្កដា ​​ថ្លែង​ថា ​អាល្លឺម៉ង់​​​នឹង​ដក​ទាហាន​របស់ខ្លួន​​​​៥០០នាក់​ចេញពីអាហ្វហ្គានីស្ថាន​​​រហូត​ដល់​ដំណាច់​ឆ្នាំ​​​២០១១​នេះ​។​ លោក​ VOLKER WIEKER ថ្លែង​​​ថា អាល្លឺម៉ង់​​​គ្រោង​​​កាត់បន្ថយ​​​ចំនួនទាហាន​របស់​​ខ្លួន ​ដែល​​ដាក់ពង្រាយ​​​នៅអាហ្វហ្គានីស្ថាន​ចំនួន​​​៥០០​នាក់

សមាគមខ្មែរ​​ក្រោមចំនួន​​​៩សរសេរ​​លិខិតស្នើ​​​ឱ្យ​នាយករដ្ឋមន្ត្រី​​​បារាំង​ផ្តល់​​ឯក​សារ​ដែល​​បារាំង​កាត់​​ដី​ឱ្យវៀតណាម​

Posted: 03 Jul 2011 12:09 AM PDT

រាជធានីភ្នំពេញ​​ ៖ ​​សមាគមខ្មែរ​ក្រោម​​​​ចំនួន​​​៩ ​បានសរសេរ​លិខិតរួមគ្នា​​មួយ​​ចុះថ្ងៃទី​​​៣០ មិថុនា ​២០១១ ​​ផ្ញើជូន​លោកហ្វ្រង់​​ស្វ័រ ហ្វីយ៉ុង ​​ក្នុង​ពេល​ដែល​​​លោកបានបំពេញ​ទស្សនកិច្ច​​​​​ពីរថ្ងៃ​នៅ​​ក្នុង​ ព្រះរាជាណាច​ក្រ​កម្ពុជា​​​ ដើម្បី​​ឱ្យ​បារាំង​ផ្តល់​​​ឯក​សារ​​​ស្តីពី​អ្វីដែល​រដ្ឋាភិបាល​បារាំងកាត់ ​ដី​កម្ពុជា​ក្រោម​ឱ្យទៅវៀតណាម​។​

រថយន្តកាមរី​​បោះពួយបុកផ្ទះ​ឧត្តម​សេនីយ៍​​សួន ឈាង​លី រួញ​ក្រពឹត​ស្លាប់​​​ម្នាក់​

Posted: 03 Jul 2011 12:02 AM PDT

រាជធានីភ្នំពេញ​​ ៖ ​​រថយន្ត​ម៉ាកកាមរី​ ​ពណ៌​ត្រី​​ឆ្លូញ ​ពាក់ស្លាកលេខ ភ្នំពេញ 2J-1373 មួយ​គ្រឿង ​ដែលអ្នក​បើកបរ​​ស្រវឹង​​​​ទើបចេញ​ពី​ផឹក​ស៊ី​​ បានបើក​បោះពួយ​​ទៅបុកផ្ទះ​​​លោក​ឧត្តម​សេនីយ៍​​​​សួន ​​ឈាងលី ​អតីត​ស្នងការ​​​​នគរបាល​រាជ​ធានី​ភ្នំពេញ​ និងជា​​​រដ្ឋលេខាធិការ​​​ក្រសួង​​​មហាផ្ទៃ​​​​ពេញ​ទំហឹង បណ្តាល​​ឱ្យ​​ក្រពឹត​​​រួញ​​​ផ្នែក​​​​

អតីត​ប្រមុខ​ IMF ​ត្រូវ​បាន​​ដោះ​លែង​​វិញ​ហើយ

Posted: 02 Jul 2011 11:52 PM PDT


បណ្តា​អគ្គ​រដ្ឋ​អាជ្ញា​បាន​ព្រម​ព្រៀង​គ្នា​កាល​ពី​ថ្ងៃ​ទី​១ កក្កដា កន្លង​មក​នេះ​ដោះ​លែង​អតីត​ប្រមុខ IMF លោក DOMINIQUE STRAUSS KAHN តាម​ការ​សន្យា​របស់​លោក​ផ្ទាល់​។ ក្នុង​សវនា​ការ​ថ្មី​មួយ​នៅ​តុលាការ​កំពូល​រដ្ឋ​ញូវ​យ៉ក​នៅ​ម៉ាន់​ហា​តាន់ ចៅ​ក្រម​បាន​លុប​ចោល​​ការ​ឃុំ​ខ្លួន​លោក​ STRAUSS KAHN ក្នុង​ផ្ទះ

សង្កាត់​ព្រែក​​លៀប​បើក​វេទិកា​​សាធារណៈ​ជំរុញ​ការ​អនុ​វត្តនយោ​បាយ​​ភូមិ​-សង្កាត់​​មាន​​សុវត្ថិ​ភាព​

Posted: 02 Jul 2011 09:24 PM PDT

រាជធានីភ្នំពេញ ៖ ​អាជ្ញា​ធរ​​សង្កាត់​ព្រែក​​លៀប ខណ្ឌ​ឫស្សី​កែវ ​កាល​ពី​ព្រឹក​​ថ្ងៃ​ទី​១ កក្កដា ​បាន​ជួប​ជុំ​​ប្រជា​ពល​រដ្ឋ​​បើក​វេទិកា​​សាធារណៈ​​ដើម្បី​​ឱ្យ​ប្រជា​ពល​ រដ្ឋ​​លើក​ឡើង​ពី​បញ្ហា​ដែល​កើតឡើង​នៅ​​​ក្នុង​មូល​ដ្ឋាន​របស់​ខ្លួន​​ក្នុង ​គោល​បំណង​ឱ្យ​ការ​​​អនុ​វត្ត​នយោ​បាយ​​ភូមិ​-សង្កាត់​​មាន​សុវត្ថិ​ភាព​ ទទួល​បាន​ជោគជ័យ ។

ទៅបើកលុយ​​​ពីធនាគារ​ចំ​នួន​១៣.០០០​ដុល្លារ ​​​​ទុក​​សម្រាប់ទូទាត់​​ថ្លៃ​ទិញ​ផ្ទះ​ល្វែង​ប្តីបោក​​យកទៅ​បាត់​នាង​ប្តឹង ​ប៉ូលិស​​ឱ្យជួយ​

Posted: 02 Jul 2011 09:16 PM PDT

ទិដ្ឋភាពពេលមានការឆោឡោ
រាជធានីភ្នំពេញ​​ ៖ ​​ស្ត្រីពោះ​​​ធំម្នាក់​​​ដែល​​គ្រប់ខែ​​​ជិតដល់ថ្ងៃ​​​សម្រាល​​កូនទៅហើយនោះ បានធ្វើដំណើរ​​​​ទៅកាន់​ប៉ុស្តិ៍​​ប៉ូលិស​​​​ចោម​ចៅ​​ទាំង​​​​យំស្រែក​​ ដើម្បី​​ដាក់​ពាក្យ​​ដោយនាង​បាន​​​អះ​អាង​​ថា ប្តីរបស់នាង​បាន​បោក​លុយ​​នាង​អស់​ចំនួន​១៣.០០០ដុល្លារ ​រួចគេចខ្លួនទៅ​នៅជា​មួយ​ស្រីថ្មី​បាត់ស្រមោល​​​ ក្នុង​ខណៈ​ពេលដែល​នាង​​​​ឱ្យ​​ប្តី​​

ដឹកស្រី​​ស្នេហ៍​ទៅឡើង​ឋានសួគ៌​​ជ្រុល​ចង្កូត​បុករបង​​​ឃ្លាំង​សាំង​​​សូគីម៉ិច របួស​​ទាំង​២នាក់​

Posted: 02 Jul 2011 09:16 PM PDT

រថយន្តដែល​បើកទៅបុករបង
រាជធានីភ្នំពេញ​​ ៖ ​រថយន្តកាមរី​​ពណ៌​សំបក​​​​ឪឡឹក​​ មានស្លាកលេខ ភ្នំពេញ 2H-9649 មួយគ្រឿង​ដែល​គេអះអាង​​​​ថា ​ប្រុង​​នាំស្រី​ស្នេហ៍​​ជិះទៅ​រកផ្ទះសំណាក់​​​​ដើម្បី​រួមមេត្រី ក៏បានជ្រុល​​​ចង្កូត​ទៅបុក​របង​ឃ្លាំង​​សាំង​សូគីម៉ិច ​​បណ្តាល​​​ឱ្យ​​អ្នក​​​ទាំងពីរ​​រង​របួស ​និង​​របង​​​​បាក់​ធ្លាយ​​​ប្រមាណ​​​១​ម៉ែត្រ ឯ​​​រថយន្ត​​រងការ​ខូចខាត​​​​ធ្ងន់​ធ្ងរ។

បារាំង​មិនត្រឹមតែ​​​គាំទ្រ​​កម្ពុជា​ជាសមា​ជិក​​​​មិន​អចិន្ត្រៃយ៍ អ.ស.ប ប៉ុណ្ណោះទេ ​ថែមទាំង​​​​​​​គាំទ្រ​បញ្ហា​ព្រំដែន​​​ទៀត

Posted: 02 Jul 2011 09:07 PM PDT


រាជធានីភ្នំពេញ​​ ៖ ​​នាយករ​ដ្ឋមន្ត្រី​​​បារាំង ​លោក​ហ្វ្រង់ស្វ័រ ​​ហ្វីយ៉ុង ​បានគាំទ្រ​​​បេក្ខ​ភាព​កម្ពុជា​​ជា​សមាជិក​​​​មិនអចិន្ត្រៃយ៍​​នៃ​ក្រុមប្រឹក្សា​​​សន្តិសុខ​​​​អង្គ​ការ​​សហប្រជាជាតិ​​​សម្រាប់ឆ្នាំ​​២០១២ ​និង​សន្យា​ផ្តល់​ផែនទី​​​​ថត​ចម្លង​​​ស្តីពីបញ្ហា​​​​ព្រំដែន និង​​​ផែន​ទី​ប្រាសាទព្រះវិហារ​​​​ដល់កម្ពុជា ។ ​ការ​សន្យា​គាំទ្រ​​របស់​​លោក​នាយក​រដ្ឋ​មន្ត្រី​​​​​​បារាំង​នា​ពេល​នេះ

ប្រជុំ​រៀបចំ​​ផែន​ការ​​សម្រាប់​​អនុវត្ត​បន្ត​រយៈពេល​2ឆ្នាំ​ខាងមុខ2011-2013

Posted: 02 Jul 2011 08:58 PM PDT

ទិដ្ឋភាពក្នុងកិច្ចប្រជុំ​របស់​សាខា​កាកបាទក្រហម​រាជធានីភ្នំពេញ
រាជធានីភ្នំពេញ​ ៖ នា​ថ្ងៃ​ទី៣០ ខែមិថុនា ឆ្នាំ ២០១១ នៅ​ទីស្នាក់ការកាកបាទ​ក្រហម​​កម្ពុជា​សាខា​រាជធានី​ភ្នំពេញ មាន​ប្រារ​ព្ធ​កិច្ចប្រជុំ ជាមួយ​មន្ដ្រី​បុគ្គលិក​ប្រតិបត្ដិ​សាខា ដើម្បី​រៀបចំ​ធ្វើ​ផែនការ​សម្រាប់អនុវត្ដ​បន្ដ​នា​រយៈពេល​២​ឆ្នាំ​ខាង​ មុខ(២០១១-២០១៣) ក្រោម​អធិបតីភាព លោក​ ប៉ា សុ​ជាតិ​វង្ស ប្រធាន​គណៈកម្មាធិការ​

សហ​រដ្ឋ​អាមេរិក​៖​ លោក ​PANETTA ​ធ្វើ​សច្ចា​​ប្រណិ​ធាន​​ចូល​កាន់​​តំណែង​​ប្រមុខ​​មន្ទីរ​​ប៉ង់​តា​ហ្គោន​

Posted: 02 Jul 2011 08:42 PM PDT

លោក​ LEON PANETTA បាន​ធ្វើ​សច្ចា​ប្រណិ​ធានចូល​កាន់​តំណែង​
លោក​ LEON PANETTA បាន​ធ្វើ​សច្ចា​ប្រណិ​ធាន​កាល​ពី​ថ្ងៃ​ទី​១ កក្កដា កន្លង​មក​នេះ​ ចូល​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​​ការ​ពារ​ប្រទេស​អាមេ​រិក​ជំនួស​លោក​រ៉ូ​ប៊ែត​ ហ្គេត​។ ក្នុង​ពិធី​មួយ​ដែល​រៀប​ចំ​ធ្វើ​នៅ​មន្ទីរ​ប៉ង់​តា​ហ្គោន​​ លោក PANETTA បាន​សន្យា​ធ្វើ​បែប​ណា​ឱ្យ​កង​ទ័ព​អាមេរិក​នៅ​តែ​រក្សា​ឧត្ត​ម​ភាព​ជា​កង​ទ័ព​​ដែល​ខ្លាំង​ជាង​គេ​បំផុត​លើ​ពិភព​

​លោក​អូបាម៉ា ​​​ទទូច​ឱ្យសភា​​​​​អនុម័ត​​កិច្ច​​​ព្រមព្រៀង​​​​ស្តីពី​ការ​​​​កម្រិត​​​ប្រាក់​បំណុល​

Posted: 02 Jul 2011 08:32 PM PDT

​ប្រធានាធិបតី​​សហរដ្ឋអាមេរិក​​ លោកបារ៉ាក់ អូបាម៉ា
​ប្រធានាធិបតី​​សហរដ្ឋអាមេរិក​​ លោកបារ៉ាក់ អូបាម៉ា ​កាលពីថ្ងៃទី​​​២ ​កក្កដា ​​កន្លង​​​មក បាន​ទទូច​​ដល់​​សភា​ឱ្យ​​សម្រេច​កិច្ច​​​ព្រមព្រៀង​​​​មួយស្តីពីការ​កម្រិត​​​ការ​ជំពាក់បំណុល​​គេ​របស់​​​ប្រទេស​ក្នុងការធ្វើ​វិនិយោគ​​​នា​ពេល​អនាគត ហើយ​​បញ្ចៀស​​ការ​​​ខក​ខាន​​ការ​សង​បំណុល ។ ​លោក​​អូបាម៉ា បានទទូច​​ដូច្នេះ​​​ក្នុងសុន្ទរកថា​​​​ចាក់​ផ្សាយតាមវិទ្យុ​​​ប្រចាំ​សប្តាហ៍​

ផ្ទុះបាតុ​​កម្ម​​ជាថ្មី​នៅ​​ស៊ីរី​​បណ្តាល​​​ឱ្យ​​​ស្លាប់​បាតុករ​​​៩នាក់​​ទៀត​

Posted: 02 Jul 2011 08:27 PM PDT

ការ​​​ផ្ទុះបាតុកម្ម​​រយៈ​ពេល​មួយ​ថ្ងៃ​នៅទូទាំង​ប្រទេសស៊ីរី
​មនុស្សយ៉ាង​ហោចណាស់​​៩នាក់ទៀត​​​បាន​ស្លាប់​បាត់​បង់ជីវិត​​ក្នុងការ​​​ផ្ទុះបាតុកម្ម​​រយៈ​ពេល​មួយ​ថ្ងៃ​នៅទូទាំង​ប្រទេសស៊ីរី​ កាលពីថ្ងៃទី​​​២ កក្កដា ​​កន្លងមក ដោយ​ក្នុងនោះ​​៦​នាក់បានត្រូវ​ស្លាប់​​​នៅក្នុងទីក្រុង Homs ភាគខាង​លិច​ប្រទេស​​​ ​និង​​​៣នាក់ទៀត​​​ស្លាប់​នៅ​​តំបន់​​ជាយ​ក្រុង​​​ដាម៉ាស់ ។ ​បាតុកម្ម​នេះ​បាន​ផ្ទុះ​ឡើង​​​

កម្សាន្តចុងសប្តាហ៍

Posted: 02 Jul 2011 08:22 PM PDT


មិនបាច់ទេ! -អាឡូ! ​​លោក​​វេជ្ជបណ្ឌិត​​ជួយខ្ញុំ​ផង​ កូន​តូច​ខ្ញុំ​លេប​ស្រោមអនាម័យ​​ចូលពោះ​​ហើយ​។​ -កុំ​ព្រួយ, ​ខ្ញុំទៅ​ភ្លាម​! ប៉ុន្តែ​​​លោកវេជ្ជបណ្ឌិត​​មិនទាន់​​​ចេញ​ផុត​​​គ្លីនិក​ផង ​ទូរស័ព្ទ​​រោទ៍​ទៀត​​៖ -អាឡូ ! ​លោកវេជ្ជបណ្ឌិត​​មិន​​បាច់​ជួយខ្ញុំ​ទេ ខ្ញុំរកបាន​ស្រោមអនាម័យ​​មួយទៀត​ហើយ​, កំពុង​​ប្រើ​វា​៕ ប្រមូលផ្តុំ​ ចូលបន្ទប់​​​តាំង​​វត្ថុ​អនុស្សាវរីយ៍​ អតិថិជន​នឹក​ឆ្ងល់​សួរ​ម្ចាស់ទី​កន្លែង​​ដែលជា​អ្នក​​ចម្រៀង​​ ៖ -ធម្មតា ​​អ្ន​​ក​ចម្រៀង​ច្រើន​ដាក់​​តាំង​បាច់ផ្កា​ កម្រង​ផ្កា ឬ​តុក្កតា​ផ្សេងៗ​ដែលពួក​អ្នកស្តាប់​​ជូន។ ​ចុះហេតុ​ម៉េច​​លោកតាំង​សុទ្ធតែ​​​ស្បែក​​ជើង​​​និង​​ដបទឹកសុទ្ធ​​ទៅវិញ​? -អ្នកស្តាប់ជូន​​អី​យើងប្រមូល​​​របស់​នោះ​​ដាក់តាំង​​អ៊ីចឹង​ហើយ ៕​

ពាក្យអាប់ (បទកាកគតិ)

Posted: 02 Jul 2011 08:19 PM PDT


-អត្ថន័យពាក្យអាប់ អ្នកអ្ហើយចូរស្តាប់ អាប់ច្រើនហូរហែ អាប់ផ្សែងអាប់យស អប់អោនអាប់សែ ដូចអាប់អួដែរ ពាក្យចាស់លោកប្រាប់ ។ -មានពណ៌ច្រើនណាស់ ពណ៌ណាមិនច្បាស់ គេថាស្រអាប់ ជនណាពុតត្បុត លោកមិនឱ្យត្រាប់ អាប់រស់ដូចស្លាប់ ជាប់ឈ្មោះអបលក្ខណ៍ ។

បាក់​ដី​នៅ​បង់ក្លា​​ដែស​​ស្លាប់​១៧​នាក់

Posted: 02 Jul 2011 08:01 PM PDT


​ប្រភព​​ព័ត៌​មាន​​ផ្លូវការ​​រាយការណ៍​​កាល​ពី​ថ្ងៃ​ទី២ កក្កដា ​​ថា ​ចំនួន​សរុប​នៃជនរងគ្រោះ​​​ដោយ​សារការ​បាក់​ដី​ដែល​​កើត​មាន​​កាលពីថ្ងៃព្រឹក​ថ្ងៃទី១ កក្កដា ​កន្លងមកនេះ ក្នុងទីក្រុង​ជីតាហ្គុង ភាគ​អា​គ្នេយ៍​​​បង់ក្លាដែស​​បានឡើង​ដល់​១៧នាក់ ។ លោករូហ៊ុល ​អាមីន​ អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់

ព្រឹកនេះ​​​ព្រះមហាក្សត្រ​​​កម្ពុជា​​ និង​នាយករដ្ឋមន្ត្រី​​​បារាំង​​យាង​-អញ្ជើញ​​បើក​សម្ពោធ​​​ប្រាសាទបាពួន​

Posted: 02 Jul 2011 07:59 PM PDT

​​​ប្រាសាទបាពួន
ខេត្ត​សៀមរាប​​ ៖ ​​បន្ទាប់ពី​​​​មក​ដល់​ប្រទេស​កម្ពុជា​ ក្នុងដំណើរ​ទស្សន​កិច្ច​​ផ្លូវ​​​​រដ្ឋ​បាន​​១​ថ្ងៃ ​របស់​លោក​​​នាយករដ្ឋមន្ត្រី​បារាំង​នៅ​​ព្រឹក​​ថ្ងៃទី​៣ កក្កដា ២០១១ ​​​នេះ ព្រះមហាក្សត្រ​​​កម្ពុជា ព្រះ​បរម​នាថ ​​​នរោត្តម ​​សីហមុនី ​និង​នាយករដ្ឋ​មន្ត្រី​​​​បារាំង ​លោក​​​ហ្វ្រង់​​ស្វ័រ ​ហ្វីយ៉ុង ​​បាន​យាង​-អញ្ជើញ​​​ធ្វើ​ជា​​ព្រះ​​រាជាធិបតី​​​ និង​អធិបតី​​​

ការបោះ​ឆ្នោត​​​នៅ​ថៃ​​ចាប់​ផ្តើម​​​ ​ខណៈ​មាន​ការបារម្ភ​​​​ពីការ​​បង្ក​វិបត្តិ​​​នយោបាយ​​​ថ្មីៗ​​ក្នុង​ប្រទេស​

Posted: 02 Jul 2011 07:54 PM PDT

លោក​ស្រី​​យីង​ឡាក់ ស៊ីណាវ៉ាត្រា
​ប្រជាជនថៃ​​បានចេញ​ទៅបោះឆ្នោត​​​​សភា​នា​ថ្ងៃទី​​​៣ កក្ក​ដា ​​​ដែលការបោះឆ្នោត​​​នេះ​អាច​​បង្ក​នូវ​វិបត្តិ​​​នយោបាយ​​ថ្មីក្នុងប្រទេស​នេះ​ដែល​​កំពុង​​មាន​ការបែក​បាក់​គ្នា​យ៉ាង​ខ្លាំង​។​ ការបោះឆ្នោត​​​នេះស្ថិត​ក្រោម​​ស្រមោល​​របស់​​​អតីត​​​នាយករដ្ឋមន្ត្រី​​​លោក​ថាក់ស៊ីន ស៊ីណា​វ៉ាត្រា ​ដែលកំពុង​​​រស់នៅ​និរទេស​​​ក្នុងទីក្រុង​​​​ឌូ​បៃ ​​​គេ​ចពី​ការ​​កាត់ទោស​​ដាក់គុក​​​លោក​​

លោកកាដាហ្វី ​បញ្ជា​​ឱ្យ​​​ពួក​អ្នកគាំ​ទ្រ​​រឹបអូស​​​អាវុធ​​ពី​​ពួក​​​ឧទ្ទាម​ ​និង​គំរាម​អឺរ៉ុប​

Posted: 02 Jul 2011 07:21 PM PDT

លោក​មូអាម៉ា កាដា​ហ្វី បាន​​បញ្ជា​​​ឱ្យ​​អ្នកគាំទ្រ​​​លោករឹបអូស​អាវុធ ដែលប្រទេស​បារាំង​បានផ្តល់​​ទៅ​ឱ្យពួក​ឧទ្ទាម
​មេដឹកនាំ​ផ្តាច់ការ​​​លីប៊ី លោក​មូអាម៉ា កាដា​ហ្វី ​​កាលពីថ្ងៃទី​​​២ កក្កដា ​កន្លងមក បាន​​បញ្ជា​​​ឱ្យ​​អ្នកគាំទ្រ​​​លោករឹបអូស​អាវុធ ដែលប្រទេស​បារាំង​បានផ្តល់​​ទៅ​ឱ្យពួក​ឧទ្ទាម ។ ​លោកកាដា​ហ្វី ​បានបញ្ជា​​​​ដូច្នេះ​​នៅ​ក្នុង​​​សុន្ទ​រកថា​​​មួយដែល​ចាក់​ផ្សាយ​​តាម​ម៉ាស៊ីនឃោសនា​​​ទៅកាន់​អ្នក​គាំទ្រ​​លោក​ដែល​ប្រមូលផ្តុំ​គ្នានៅ​ទីលាន​​ពណ៌​​បៃ​តង

ខឹង​ប្រពន្ធ​សុំ​លែង​​លះយកខ្វែវ​ទៅអារ.​ក​ប្រពន្ធ​​​​រួចប៉ង​អារ.កធ្វើអត្តឃាត​​​តាម​ក្រោយ​

Posted: 02 Jul 2011 07:09 PM PDT

បុរសជាប្តី​ត្រូវឃាត់​ខ្លួន​ និង​វត្ថុតាង
​ខេត្តកំពង់ចាម​​​ ៖ ​​ដោយហេតុតែ​ខឹង​​​ប្រពន្ធ​សុំ​​លែង​លះ​​ បុរសជាប្តី​​ឈ្មោះគ្រៀល ​គ្រីន អាយុ​​២៨​ឆ្នាំ ​រស់នៅភូមិ​​​​ដូនដុំ ​ឃុំសូទិព្វ ​​ស្រុក​ជើង​ព្រៃ​ ​បានក្តៅ​ក្រហាយ​​ទប់ចិត្តមិន​បាន​ ក៏​ប្រើ​អំពើហិង្សា ដោយ​​យកខ្វែវ​ច្រូត​ស្មៅ​​​ទៅ​​ចាប់​អារ.ក​ប្រពន្ធ​ប៉ង​ផ្តាច់ជីវិត ​​ខណៈពេល​​​កំពុង​​តែ​​​​ដេក​នៅ​លើផ្ទះ កាលពីវេលាម៉ោង​​​៥​និង​​២៥​នាទី​

ប្តីកំហូច​​លួច​រៀបការ​ប្រពន្ធថ្មី​​​ ប្រពន្ធ​ដើម​ទៅទាន់រត់ចោល​​​រោងការ​

Posted: 02 Jul 2011 07:08 PM PDT

រថយន្តដឹកតុក្នុងពិធីការ
​ខេត្តកំពង់ចាម​ ៖ ​​បទភ្លេង​​​ការ​​​លាន់​ឮ​​យ៉ាង​ពីរោះ​​​រណ្តំ ​តាម​មេក្រូ​​​នា​ព្រឹក​ព្រលឹម​​​ស្រាងៗ​ថ្ងៃទី​១ កក្កដា ​​២០១១ ​នៅ​ក្នុង​ភូមិ​​មួយនៃឃុំ​ពាម​ប្រធ្នោះ ស្រុកកោះសូទិន ក្នុង​ពិធី​មង្គលការ​​កូន​កំលោះ កូន​ក្រមុំ ។ ប៉ុន្តែ​ពិធី​នេះ​ត្រូវ​បាន​អាក់​ខាន​ទៅវិញ ដោយសារ​តែ​ភាគី​ខាងប្រព​ន្ធ​​​ដើម​ទៅ​​ឡាំប៉ា​​​រក​រឿង ធ្វើ​ឱ្យកូន​កំលោះ​​​ភ្នែក​នៅ​កញ្ចឹង​.ក​​

ប្រកាស​បន្ថែម​​​អភិបាល​​រង​ខេត្ត​​​និង​ផ្តល់​ប័ណ្ណ​​សរសើរ​​​ លិខិត​សរសើរ​​​ជូន​​រដ្ឋ​បាល​ឃុំ​-សង្កាត់​​​ចំនួន​​​29

Posted: 02 Jul 2011 06:50 PM PDT

ក្នុងពិធីប្រកាស​ និងតែងតាំងនៅ​ខេត្ត​កោះកុង
ខេត្ត​កោះកុង​ ៖ នៅ​​រសៀល​​​ថ្ងៃទី​​២៩​ មិថុនា ២០១១​ នៅ​សា​ល​មហោ​ស្រព​​​​​ខេត្ត​ មាន​​​​ពិធី​ប្រកាស​តែងតាំង​ អភិបាល​​រងខេត្ត​​បន្ថែម ​ម្នាក់​​ទៀត​តាម​​​អនុក្រឹត្យ​​លេខ​​៦៨៥ អនក្រ​​​តត​ ចុះ​ថ្ងៃ​​ទី​​១០​ ខែមិថុនា ​ឆ្នាំ​​២០១១​ របស់​​​រាជរដ្ឋា​ភិបាល​​​​ ដែល​ត្រូវ​បាន​​តែងតាំង​​លោក​អ៊ុន ឆាលី ឋានន្តរស័ក្តិ​​​ឧត្តម​​​មន្ត្រី​ថ្នាក់​លេខ៦​ ជាអភិបាល​​រង​​នៃគណៈ​​​

ន​គរ​បាល​វរ​ការពារ​ព្រំ​ដែន​គោក​លេខ​619ធ្វើ​ពិធី​បិទ​វគ្គ​ហ្វឹក​ហ្វឺន​រយៈពេល13ថ្ងៃ

Posted: 02 Jul 2011 02:13 AM PDT

ទិដ្ឋភាពក្នុងកិច្ច​ប្រជុំ
ខេត្ត​ក្រ​ចេះ ៖ អង្គ​ភាព​វរ​សេនា​តូច​នគរ​បាល​ការ​ពារ​ព្រំ​ដែន​គោក​លេខ​៦១៩ នៃ​ស្នង​ការ ដ្ឋាន​នគរ​បាល​ខេត្ត បាន​ធ្វើ​ពិធិ​បិទ​វគ្គ​សិក្សា​ជំនាញនគរបាលការពារ​ព្រំ​ដែន​គោក​ជំហានទី​២​ បន្ទាប់ពី​បាន​បើក​វគ្គ​សិក្សារយៈពេល​១៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២៩ មិថុនា។ ពិធី​បិទវគ្គសិក្សា​ជំនាញ​នេះ​ បាន​ទទួល​ការ​ចូល​រួម​ពី​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!