Koh Santipheap Daily

Koh Santipheap Daily


នាយករដ្ឋ​មន្ត្រី​​អ៊ីតាលី​​ ​លោកប័រលូស្កូនី ​​ថា ​នឹង​មិន​ឈរ​​ឈ្មោះ​​ជា​បេក្ខ​ជន​​នាយក​រដ្ឋមន្ត្រី​​ទៀតទេ​

Posted: 08 Jul 2011 01:18 AM PDT

​នាយករដ្ឋមន្ត្រី​​​អ៊ីតាលី លោកស៊ីលវីយ៉ូ ប័រលូស្កូនី ថ្លែង​ថា
​នាយករដ្ឋមន្ត្រី​​​អ៊ីតាលី លោកស៊ីលវីយ៉ូ ប័រលូស្កូនី ថ្លែង​ថា លោក​នឹង​មិន​ឈរ​ឈ្មោះជា​​បេក្ខជន​​នាយករដ្ឋមន្ត្រី​​ទៀតទេ ​នៅពេលអាណត្តិ​​​របស់លោកត្រូវ​ចប់​​នៅឆ្នាំ​​២០១៣​ខាង​មុខ ហើយ​ថ្លែង​ថា លោកនឹង​ជ្រើសតាំង​​​រដ្ឋមន្ត្រី​​យុត្តិ​ធម៌ លោក Angeliono Alfano ជាអ្នក​បន្ត​វេន​ពី​​លោក​ដឹកនាំ​គណបក្ស​​​ស្តាំ​និយមកណ្តាល​ចូលរួម​​​ក្នុងការបោះឆ្នោត​​​​

រុស្ស៊ី​​គ្រោង​បញ្ជូន​​​​ភ្លើងគប់​អូឡាំពិក​​ទៅ​កាន់​ទី​អវកាស

Posted: 08 Jul 2011 01:15 AM PDT


ប្រទេស​​រុស្ស៊ី​​គ្រោង​បញ្ជូន​ភ្លើង​គប់​អូឡាំពិក ទៅ​កាន់​​ទី​អវកាស​ ដើម្បី​អបអរ​សាទរ​ចំពោះ​ការ​ប្រកួត​​​កីឡាអូឡាំពិក​​​​រដូវ​រងា​ឆ្នាំ​២០១៤ ​នៅទី​ក្រុង SOTCHI របស់ខ្លួន ។ ​ឧបនាយករដ្ឋ​មន្ត្រី​​រុស្ស៊ី​​លោកអាឡិច​ សាន់​ឌ័រ ​​ហ្សូកូវ ថ្លែង​​នៅ​ឯ​​គណៈ​កម្មាធិការ​អូឡាំពិក អន្តរ​ជាតិ​កាលពីថ្ងៃទី៧ កក្កដា ​នៅទីក្រុង​ឌួរបានថា

ឃាត់​ខ្លួនជន​សង្ស័យ​ប្រុស​ស្រី​3នាក់ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន

Posted: 08 Jul 2011 01:12 AM PDT

ជន​សង្ស័យ​ប្រុស​ស្រី​៣នាក់
ក្រុង​ប៉ោយ​បែត ៖ ជន​សង្ស័យ​ប្រុស​ស្រី​៣នាក់ ត្រូវ​បាន​កម្លាំង​ប៉ូ​លិសក្រុង​ប៉ោយ​ប៉ែត​ឃាត់​ខ្លួន​​ពី​ភូមិ​២​ផ្សេង​​ គ្នា​ គឺ២នាក់នៅ​ភូមិ​បាលិលេយ្យ និង​ម្នាក់ទៀត​ឃាត់​ខ្លួន​នៅ​ក្នុង​​បរិវេណ​កាស៊ី​ណូ​ផ្កាយ​ប្រាំ​ ស្ថិត​ក្នុង​ភូមិ​ក្បាល​ស្ពាន សង្កាត់​ប៉ោយ​ប៉ែត​ក្នុង​ថ្ងៃតែ​មួយ​គឺកាល​ពី​​ថ្ងៃ​ទី​៦ កក្កដា ពី​បទ​ចែក​ចាយ​ និង​សេព​ថ្នាំ​ញៀន។ ជន​សង្ស័យ​

បាក់ដំបូល​ស្តាត​មួយ​នៅហូឡង់​​​ស្លាប់​ម្នាក់​​​របួស​​១៣នាក់​

Posted: 08 Jul 2011 01:00 AM PDT


​អភិបាលក្រុង PETER DEN QUDESTEN រាយការណ៍​ថា ​​មនុស្ស​ម្នាក់បានត្រូវ​​ស្លាប់ និង​​១៣​នាក់​ទៀត​ត្រូវ​របួស​កាលពី​ថ្ងៃទី​៧ ​កក្កដា ​ដោយសារ​ការបាក់ដំបូលមួយ​ផ្នែករបស់​​ស្តាត​នៃ​​ក្លឹបបាល់ទាត់​​​របស់​ក្រុម FC TWEN-TE នៅ​ ENsCHEDE ភាគខាង​កើត​ហូឡង់

ជនប្រដាប់កាំភ្លើង​​​ចូលប្លន់​​ប្រាក់ក្នុង​គ្រឹះស្ថាន​ប្រាសាក់​

Posted: 08 Jul 2011 12:49 AM PDT

​ខេត្តប៉ៃលិន​​ ៖ ​​តាម​ប្រភពព័ត៌មាន​​ជំហាន​ដំបូង​បាន​ឱ្យ​ដឹង​ថា ​ជនប្រដាប់អាវុធ​​​២​ទៅ​​​៣​នាក់​​បានចូលប្លន់​​គ្រឹះស្ថាន​មីក្រូ​ ហិរញ្ញវត្ថុ​​​ប្រា​សាក់ ​ដែលមានទីតាំង​ស្ថិត​ក្នុង​សង្កាត់​ប៉ៃលិន ក្រុង​ប៉ៃ​លិន ​កាលពីវេលាម៉ោង​​​១​និង​​៣០នាទី​​រសៀល​ថ្ងៃ​ទី​៨ កក្កដា​ ២០១១ ​ដោយ​ប្រមូល​​យក​​​ប្រាក់​៥ពាន់​​ដុល្លារ ​​រួចហើយ​ជិះ​ម៉ូតូម៉ាក​ឌ្រីម C125

ស្លាប់៨​នាក់​​ក្នុងការ​បាញ់​​​ប្រហារ​យ៉ាង​សាហាវ​​នៅ​ទីក្រុង​មី​ស៊ីហ្គេន​ សហរដ្ឋ​​អាមេរិក

Posted: 08 Jul 2011 12:21 AM PDT


​ជនដៃ​ដល់​​ម្នាក់ដែលត្រូវ​សង្ស័យ​​ថា បាន​បាញ់​សម្លាប់​​​មនុស្ស​​៧​នាក់​ក្នុង​​នោះមាន​​ក្មេង​​​២​នាក់​នៅភាគខាង​លិច​ទីក្រុង​មីស៊ីហ្គេន ​​កាលពីថ្ងៃ​ទី​​៧ កក្កដា ​​កន្ល​ងមក ​​បានបាញ់​សម្លាប់ខ្លួន​ឯង​ដែរ​។ ​​ជនដៃ​ដល់​នេះមានឈ្មោះ​​​ថា Rodrick Shote Dantzler បានបាញ់​សម្លាប់ខ្លួន​ក្រោយ​ពី​​បញ្ចប់ការ​ប្រឈមមុខ​​​ដាក់គ្នា​ដោយ​អាវុធ​​​ជា​មួយ​​ប៉ូលិស​​​

ម៉ារ៉ូហាន់ ធនាគារ​ជប៉ុន​ប្រកាស​តែង​តាំង​សមាជិក​ក្រុមប្រឹក្សា​ឯករាជ្យ​​2រូប

Posted: 08 Jul 2011 12:19 AM PDT

រាជ​ធានីភ្នំពេញ ៖ ​ម៉ា​រ៉ូ​ហាន់ ធនាគារ​ជប៉ុន មាន​ក្ដី​សោមនស្ស​នឹង​ប្រកាស​ការ​តែងតាំង​សមា​ជិក​ក្រុម​ប្រឹ​ក្សាឯករាជ្យ​ ថ្មី​ពីរ​រូប ដើម្បី​ឆ្លើយ​តប​ទៅ​នឹងការ​តម្រូវ​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​។ សមា​ជិក​ថ្មី​ពីរ​រូប​នេះ គឺលោកស៊ី​ណូ​ហា​រ៉ា កា​ត្សុ​ហ៊ីរ៉ូ (SHINOHARA , Katsuhiro ) និងហ្វូ​ជីម៉ា​គី ម៉ា​សាអុ (FUJIMAKI, Masao) ​បាន​

ខណ្ឌរដ្ឋ​បាល​​ជល​ផល​​មាន​វិធាន​ការ​ក្តៅ​​លើ​បទ​ល្មើស​ក្នុង​​រដូវបិទ​​​នេសាទ

Posted: 08 Jul 2011 12:13 AM PDT

សកម្មភាព​ចុះ​បង្រ្កាប​របស់​ជលផល​ខេត្ត
ខេត្ត​ក្រចេះ ៖ ​រយៈពេលបីថ្ងៃដើមខែកក្កដា ក្នុងរដូវបិទនេសាទនេះ មន្រ្តីខណ្ឌរដ្ឋបាលជល​ផល​ខេត្តសហការជាមួយនឹងអាជ្ញាធរ​មាន​សមត្ថ​កិច្ច​ បានមានវិធានការក្តៅបង្រ្កាប និងចាប់​រឹប​អូស​ឧបករណ៍នេសាទខុសច្បាប់ជាបន្តបន្ទាប់​នៅ​កន្លែងផ្សេងៗគ្នា ។

ប្រមុខរដ្ឋា​ភិបាលអ៊ីតាលី​​​លើក​​ឡើង​ពីការ​​ខ្វែងគំនិត​​គ្នា​របស់​​អូតង់​​ក្នុ​ង​រឿង​​លីប៊ី

Posted: 08 Jul 2011 12:01 AM PDT

លោក​ស៊ីល​វីយ៉ូ ប័រ​លូ ​ស្កូនី
ប្រមុខ​រដ្ឋាភិបាល​អ៊ីតាលី​​លោក​ស៊ីល​វីយ៉ូ ប័រ​លូ ​ស្កូនី ​កាលពី​ថ្ងៃទី៧ កក្កដា ​បាន​លាត​ត្រដាង​ ​ពីការ​ខ្វែង​គំនិត​​គ្នា​ក្នុង​​​ផ្ទៃ​របស់​​​អូតង់​​លើ​រឿង​​លីប៊ី ​ដោយ​លោក​រំលឹក​ថា ​តាំង​ពី​ដើម​ទីមក ខ្ញុំ​បាន​ប្រឆាំង​នឹង​ការ​​ធ្វើ​​អន្តរាគមន៍​​របស់អូតង់​​ប្រឆាំង​នឹង​​របប​លោក​មូអាម៉ា កាដាហ្វី ។ ​ក្នុង​ឱកាស​​ចេញ​សៀវ​ភៅ​​មួយ​ប្រមុខ​រដ្ឋាភិ​បាល​អ៊ីតាលី​​ថ្លែង​នៅ​ទីក្រុង​រ៉ូម​ថា

ដីកា​ឆែក​ឆេរ​ផ្ទះ​ឃើញ​ឈើ​គ្រញូង​112ដុំ​នៅ​ក្រុង​កំពត

Posted: 07 Jul 2011 11:37 PM PDT

ឈើគ្រញូង​ដែល​ឆែក​ឆេរ​រក​ឃើញ
ខេត្ត​កំពត​ ៖ នៅ​រសៀល​ថ្ងៃ​ទី​៧ កក្កដា ក្រុម​មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​រួម​សហ​ការ​​ជាមួយ​នគរ​បាល​ក្រុង​ កំពត​ដឹក​នាំ​ដោយ​​លោក​សៀង សុខ ព្រះ​រាជ​អាជ្ញា​រង​សាលា​ដំបូង​ខេត្ត​បាន​ឆែក​ឆេរ​រក​ឃើញ​ឈើ​គ្រញូង​ចំនួន​ ១១២​ដុំ​ស្មើ​នឹង​២៧៣​គីឡូ​ក្រាម​លាក់​ទុក​នៅ​ផ្ទះ​ឈ្មោះ​កូវ រដ្ឋា​ នៅ​ភូមិ​កំពង់​បាយ​ខាង​ត្បូង​ សង្កាត់​កំពង់​បាយ​ ក្រុង​

អាជ្ញាធរ​​សុំ​ឱ្យ​​អ្នក​ភូមិបឹង​កក់​​អត់ធ្មត់​ទុករយៈ​ពេល​​​សិក្សា​លម្អិត​

Posted: 07 Jul 2011 09:14 PM PDT

រាជធានីភ្នំពេញ​​ ៖ ​​យោងតាមសេចក្តី​ប្រកាស​ព័ត៌មាន​​​​ចុះថ្ងៃទី​​៧ កក្កដា ​​​២០១១ របស់សាលា​រាជធានីភ្នំពេញ ​​ចុះហត្ថលេខា​​ដោយ​លោក​កែប ជុតិមា ​អភិបាល​​រាជធានីភ្នំពេញ ​ដែល​បាន​​ដាក់​ផ្សាយ​តាម​​គេហទំព័រ​​របស់​សាលា​រាជធានីភ្នំពេញ ​​​ឱ្យ​​ដឹង​ថា ​​កាលពីវេលាម៉ោង​​​​៨​និង​​​៤៧នាទីព្រឹកថ្ងៃទី​​​៧ ​មានប្រជាពលរដ្ឋ​​​​មួយ​ក្រុម​

ប្រជាពលរដ្ឋ​​ជាង​១០០នាក់​​​តវ៉ា​​យ៉ាង​អនា​ធិបតេយ្យ​​លើ​ផ្លូវជាតិ​លេខ​៦ ស្ទះចរា​ចរណ៍​កកកុញ

Posted: 07 Jul 2011 09:05 PM PDT

​ខេត្តកំពង់​ធំ​​​ ៖ ​​ប្រជា​ពលរដ្ឋជាង​​​១០០​នាក់ មកពី​ភូមិ-ឃុំ​​​នានាក្នុង​ស្រុកកំពង់ស្វាយ ​បានមក​ជួបជុំគ្នា​​អ៊ូអរ​​កក​កុញ​​លើ​កំណាត់​ផ្លូវ​ជាតិលេខ​៦ ស្ថិតក្នុងភូមិ​សាន់កូ ឃុំសាន់​កូ ស្រុកកំពង់ស្វាយ ​តវ៉ា​​រឿង​អាជ្ញាធរ​​គាបសង្កត់​​ជិះ​ជាន់​ដកហូត​ដីធ្លី ឃាត់​ខ្លួន​​ប្រជាពលរដ្ឋ​​​ ហើយ​ការ​តវ៉ា​​នោះគឺ​ពួកប្រជាពលរដ្ឋ​បាន​​ប្រុង​ប្រើ​​អំពើ​ហិង្សា​​ដាក់​

នាយ​ឧត្តមសេនីយ៍​នាង ផាត ដឹក​នាំ​​​នាយទាហាន ចុះសំណេះសំណាល​​តាមព្រំ​ដែន​

Posted: 07 Jul 2011 09:05 PM PDT

លោក​នាយឧត្តមសេនីយ៍​នាង​ ផាត ចុះ​សំណេះ​សំណាល​តាម​ព្រំ​ដែន
​ខេត្ត​បាត់ដំបង​​ ៖ ​​ប្រតិភូ​​​កងទ័ព​​​ដឹកនាំ​ដោយ​លោក​នាយឧត្តម​សេនីយ៍​​ នាង ផាត ​រដ្ឋ​លេខាធិការ​​​ក្រសួងការពារជាតិ ​​បាន​អញ្ជើញ​ចុះ​សំណេះ​សំណាល​ជាមួយ​កង​ទ័ព​​តាម​​​​ខ្សែ​បន្ទាត់​ព្រំដែន​ ក្នុង​​ភូមិសាស្ត្រយោធភូមិ​​​ភាគទី​៥ ដោយ​​មាន​លោក​ឧត្តមសេនីយ៍​​ទោ ឯក សំអូន ​មេ​បញ្ជា​ការ​​រង​ និងជា​នាយសេនាធិការ​យោធភូមិ​ភាគ​ទី​៥

ស៊ីរី​ចាប់​ផ្តើម​​ដក​​រ​ថក្រោះ​​​ចេញ​ពីទីក្រុង ​Hama ​ដែល​មាន​​អស្ថេរភាព​

Posted: 07 Jul 2011 08:42 PM PDT


​កង​កម្លាំង​​សន្តិសុខ​​​ស៊ីរី​បានចាប់ផ្តើម​​​ដក​រថ​ក្រោះ​​​ចេញពីទីក្រុង Hama ដែល​មាន​អស្ថេរ​ភាព​​​របស់ស៊ីរី ​ដែលនេះជា​​សញ្ញា​មួយ​បង្ហាញ​ថា ​ភាព តានតឹង​​ក្នុងទីក្រុងនេះ​កំពុង​​ធូរស្រាល​​​វិញ​ហើយ​។ ​លោក Ammar Qurabi ជាប្រធាន​​អង្គការ​សិទ្ធិ​មនុស្ស​​​ជាតិស៊ីរី ​បានប្រាប់ទូរទស្សន៍ CNN ថា រថក្រោះ​​ដែល​ដាក់​ពង្រាយ​​​ក្នុងទីក្រុង​​​ Hama

បន្តិច​ទៀត​​រថ​យន្ត​​អាច​ហោះ​បាន​ ​នឹង​ធ្វើ​​ចរា​ចរណ៍​​លើ​ផ្លូវថ្នល់​​អាមេរិក​

Posted: 07 Jul 2011 08:35 PM PDT


យាន​ទំនើប​មួយ​ដែល​ជា​យាន​ពាក់​កណ្តាល​យន្ត​ហោះ​​ពាក់​កណ្តាល​រថ​យន្ត​ ផលិត​ដោយ​ក្រុម​ហ៊ុន TERRAFUGIA របស់​អាមេរិក​អាច​បើក​បរ​តាម​ផ្លូវ​ថ្នល់​ទាំង​ឡាយ​របស់​អាមេរិក​នា​ពេល​ឆាប់ៗ​នេះ​។ យោង​តាម​ព័ត៌​មាន​មួយ​របស់​កាសែត WALL STREET JOURNALថា

តុលាការ​​បារាំង​​នឹង​​​សម្រេច​ពីការ​​ស៊ើប​អង្កេត​លើ​​លោកស្រី​​​ Lagarde ​ប្រមុខ​​ថ្មី​ ​IMF

Posted: 07 Jul 2011 08:27 PM PDT

លោកស្រី Lagarde
​តុលាការ​មួយ​របស់​​បារាំង​នៅថ្ងៃទី​​៨ កក្កដា ​​នឹង​សម្រេច​​​ថា តើ​នឹងបើកការ​ស៊ើបអង្កេត​​​ផ្នែក​ច្បាប់​​​លើ​តួនាទីរបស់​លោកស្រី Christine Lagarde ជា​អគ្គនាយិកា​ថ្មី​មូលនិធិ​រូបិយវត្ថុ​អន្តរ​ជាតិ (IMF) ទាក់​​ទឹងនឹង​ការ​ធ្វើ​​ជា​អាជ្ញា​កណ្តាល​​របស់​លោកស្រី​​ក្នុងការ​ចំណាយប្រាក់​​យ៉ាង​ច្រើន​​កាលពីឆ្នាំ​​​២០០៨​កន្លង​មក ​​ឬ​ក៏​អត់ ដែល​​នេះជា​វិធានការ​​មួយ​​

សាកសព​មនុស្ស​៩០០នាក់​​រកឃើញ​​ក្នុង​រណ្តៅ​​​រួម​មួយ​

Posted: 07 Jul 2011 08:25 PM PDT

​កាសែត​ផ្លូវការ​​អ៊ីរ៉ាក់ AL SABAH រាយ​ការណ៍​​​កាលពីថ្ងៃទី​​៧ កក្កដា ​​ថា អាជ្ញាធរ​អ៊ីរ៉ាក់​បានរកឃើញ​​​សាកសព​មនុស្ស​៩០០នាក់ ក្នុង​រណ្តៅ​រួម​មួយ​ជិត​ទីក្រុង​​​ឌីវ៉ា​នីយ៉ាហ៍ ​ភាគខាង​ត្បូង​ប្រទេស​។​ សាកសព​មនុស្ស​​​ទាំងនេះ​ដែល​អាច​​ជា​សាក​សព​​ជនជាតិ​​ឃើត​ ត្រូវសម្លាប់​ក្រោមរបប​​លោក​សាដាម ហ៊ូសេន​ កាលពីទសវត្ស​ឆ្នាំ​១៩៨០

ប៉ាគីស្ថាន​​​ ៖ ​ស្លាប់៦៥នាក់​​រយៈ​ពេល​៣​ថ្ងៃ​​នៃអំពើ​ហិង្សា​​នៅក្រុង​ការ៉ាជី

Posted: 07 Jul 2011 08:23 PM PDT

យោង​តាម​​​ម៉ា​ស៊ីន​ឃោសនា​​ក្នុង​ស្រុក​ថា ​មនុស្ស​យ៉ាង​​តិច​២៩​នាក់ ​បាន​ត្រូវ​​ស្លាប់​កាល​ពី​ថ្ងៃទី៧ ​កក្កដា ​​ក្នុងឧប្បត្តិ​ហេតុ​ដោយ​អាវុធ​​​ផ្សេងៗ​​នៅ​ទីក្រុង​ការ៉ាជី ជាទីក្រុង​កំពង់ផែ​​ធំ​មួយ​នៅ​ភាគ​ខាងត្បូង​​ប៉ាគីស្ថាន​​ធ្វើ​ឱ្យ​តុល្យ​ការ​នៃអំពើ​ហិង្សា​នយោ​បាយ​ និង​ជន​ជាតិ​ភាគតិច ក្នុងទីក្រុង​នេះ​អ្នកស្លាប់​ឡើង​ដល់​៦៥​នាក់​ក្នុង​រយៈ​​ពេល​៣​ថ្ងៃ

ប្រទះឃើញ​រ៉ែ​​ធម្មជាតិ​​នៅក្នុង​​​មហា​សមុទ្រ​​ប៉ាស៊ីហ្វិក​​ជាង​​100លានតោន​

Posted: 07 Jul 2011 07:35 PM PDT


ទីភ្នាក់ងារ​​​ព័ត៌មាន​បរទេស​​​បានផ្សាយ​​ឱ្យ​​ដឹង​​ថា​ ក្រុម​​អ្នកស្រាវជ្រាវ​​​មក​ពីប្រទេស​ជប៉ុន​​បាន​អះអាង​​ថា ប្រទះឃើញ​​​​ធនធានរ៉ែ​​​ធម្មជាតិ​​ដ៏កម្រ​​ច្រើន​ជាង​​១០០លានតោន ​ដែល​អាច​ប្រើប្រាស់​​ផលិត​​ជា​ឧបករណ៍​​អេឡិចត្រូនិក​ ​​រថយន្ត និង​​​ទូរស័ព្ទ​​ជាដើម​។ ​​​រ៉ែ​​​លោហធាតុ​​ខាងលើ​​ត្រូវ​បាន​ប្រទះ​ឃើញ​​នៅ​ក្នុងមហាសមុទ្រ​​​ ប៉ាស៊ីហ្វិក ​​​ហើយ​រំពឹង​ថា ​នឹង​​អាច​កើត​​​​មានការ​​​ដណ្តើម​​​វត្ថុធាតុ​​​ដើម​​​គ្នា​នៅ​ក្នុង​តំបន់ ​​​ចន្លោះ​​​រវាង​​ជប៉ុន ​ហាវ៉ៃ និង​​តា​ហ៊ីទី ព្រោះស្ថិត​​នៅក្បែរ​​​ប្រភព​រ៉ែ​ខ្លាំង​បំផុត​។​

​ប្រធានា​ធិបតី​​យេម៉ែន​​​លោកសាឡេហ៍ ​​បង្ហាញ​មុខ​​​តាម​កញ្ចក់​​ទូរទស្សន៍​​លើក​ដំបូង​

Posted: 07 Jul 2011 07:33 PM PDT

​ប្រធានាធិបតី​យេម៉ែន ​លោកអាលី​អាប់ឌុល​ឡាហ៍​ សាឡេហ៍
​ប្រធានាធិបតី​យេម៉ែន ​លោកអាលី​អាប់ឌុល​ឡាហ៍​ សាឡេហ៍ ​កាលពីថ្ងៃទី​​​៧ កក្កដា ​​កន្លង​​មក ​បានបង្ហាញ​​​មុខ​តាម​​កញ្ចក់​​ទូរទស្សន៍​​ដោយ​ថ្លែង​​​សុន្ទរកថា​​​​កម្រ​មួយ​ដែលក្នុង​សុន្ទរកថា​​នេះ លោក​សាឡេហ៍ ​បង្ហាញ​ពី​ការ​ស្វាគមន៍​​របស់​លោក​ចំពោះ​ការបង្កើត​​ភាពជា​ដៃ​គូ​ជាមួយ​ក្រុម​ប្រឆាំង​​តាមក្របខណ្ឌ​​នៃ​រដ្ឋ​​​ធម្ម​​​នុញ្ញ​របស់​ប្រទេស។

ដុតធូប​ថ្ងៃ​សីល​​ទុក​ចោល​ក្លាយ​ជា​អគ្គិ​ភ័យឆាបឆេះ​អស់​គ្រឿង​ក្នុង​

Posted: 07 Jul 2011 07:29 PM PDT

លំនៅឋាន​ដែល​មាន​អគ្គីភ័យ
រាជធានីភ្នំពេញ​​ ៖ ​​បន្ទប់​ជួលជាន់ទី​២ ​ផ្ទះលេខ​៦០ ផ្លូវ​លេខ​២៥៧ សង្កាត់ទឹកល្អក់ទី​៣ ត្រូវ​អគ្គិភ័យ​ឆាបឆេះ​​អស់​សម្ភារ​​ខាង​ក្នុងខណៈ​ពេល​​ដែល​ម្ចាស់​បន្ទប់​ ដុតធូបទុកចោល​ ហើយ​ចាក់សោ​ទៅធ្វើ​ការបាត់​​។ អគ្គិភ័យ​​នេះ​កើតឡើង​​កាលពីវេលា​ម៉ោង​​៨​និង​​១៥​នាទី​​ព្រឹកថ្ងៃទី​​​៨ កក្កដា ប៉ុន្តែ​ ​ទោះបីជាយ៉ាង​ណា ​ត្រូវ​ប្រជា​ពល​រដ្ឋ​​​

ចៅ​អធិការ​​វត្ត​​​ធ្លាប់​​ទស្សន៍​ទាយ​​​ថា លោក​ស្រី​យីង​​ឡាក់​ ជា​​អ្នក​​ជាប់​​ឆ្នោត​​និង​កាន់​​​​តំណែង​​​ជា​នាយក​រដ្ឋ​មន្ត្រី​​​2អាណត្តិ ធ្វើ​ឱ្យ​​​ប្រទេស​​រីក​ចម្រើន​

Posted: 07 Jul 2011 07:09 PM PDT

ចៅ​អ​ធិការ​វត្ត​ដែល​ទស្សន៍​ទាយ​ថាលោក​ស្រី យីង ឡាក់ ឈ្នះ​ឆ្នោត
​យោង​តាម​​ប្រភពព័ត៌​មាន​​ពី​​កាសែត​​​ថៃ​ចេញ​ផ្សាយ​​​ថ្ងៃ​ទី​៧ កក្កដា ​ឱ្យ​ដឹង​​ថា ព្រះចៅអធិការ​វត្ត​​​ «ធម្មិ​ខារាំ» គឺព្រះគ្រូ​​វីជីត​ស៊ូថារ៉ាម នៅ​​ស្រុក​បានមី ខេត្ត​លុបបុរី ​បានទទួល​រហស្ស​នាម​​ពី​សំណាក់​​​ឧបាសក ឧបាសិកា​ថា ជាអ្នក​ទស្សន៍​ទាយ​​​​ហេតុការណ៍​​ផ្សេងៗ​ ក្នុងប្រទេស​​​​បាន​ឆុត និង​​ប្រាកដ​ប្រជា ដូចដែល​ស្ថានភាពស្រុក​

ស្ងោរពោត​​ដើរ​ចោល​​ចង្ក្រាន​បង្ក​អគ្គិភ័យ​​​ត្របាក់​​ផ្ទះ​​មួយ​ខ្នង​

Posted: 07 Jul 2011 07:07 PM PDT

ខេត្ត​​កំពត ៖ ផ្ទះ​​មួយ​ខ្នង​​មាន​ទំហំ​​៤ម៉ែត្រ​×​៥,៥០​ម៉ែត្រ​ ដំបូល​​ប្រក់​​​ស្បូវ​ ជញ្ជាំង​​​ក្តារ​ រនាប​​ក្តារ​ ​បានត្រូវ​​​អគ្គិភ័យ​​លេប​ត្របាក់​​​ម៉ដ្ឋ​សល់​តែ​ផេះ​ កាលពី​​​វេលា​​ម៉ោង​​២​និង​​១៥​នាទី​​​រសៀល​​​ថ្ងៃទី​​​​​៦ កក្កដា ​ ក្នុង​ខណៈ​​ពេល​​ម្ចាស់​ផ្ទះ​​ដាក់​​កល់​ជើង​ក្រាន​​នៅក្នុង​ផ្ទះ​ស្ងោ​​ រពោត ​​​​​​ហើយ​​ម្ចាស់​​​​​រវល់​​​​​ដើរ​ចេញទៅ​​ក្រៅ​ផ្ទះ ។

ព្រឹកនេះ​​គណៈរដ្ឋមន្ត្រី​ប្រជុំ​ពិភាក្សា​​លើ​​បញ្ហា​គ្រឿងញៀន និង​មនុស្ស​ចាស់​

Posted: 07 Jul 2011 07:04 PM PDT

រាជធានីភ្នំពេញ​​ ៖ ​​សម័យប្រជុំ​​ពេញអង្គ​គណៈរដ្ឋ​មន្ត្រី​​ក្រោម​អធិបតី​​​ភាព​​ដ៏ខ្ពង់ខ្ពស់​ របស់​សម្តេច​​អគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋម​ន្ត្រី បានចាប់​ផ្តើម​​​បើកកិច្ច​ពិភាក្សា​​កាល​ពីវេលាម៉ោង​​​៨​និង​​ ៣០នាទីព្រឹកថ្ងៃទី​​​៨ កក្កដា ២០១១។​ គណៈរដ្ឋមន្ត្រី​​បានពិភាក្សា​​​​លើ​របៀបវារៈ​ដូច​ខាងក្រោម​ ៖

ផ្ទុះ​អធិករណ៍​ក្នុង​រដូវចូល​វស្សា​អាចារ្យប្តឹង​បណ្តេញ​សង្ឃ1​អង្គពុទ្ធ​បរិស័ទ​តវ៉ា​ប្រឆាំង​អាចារ្យ

Posted: 07 Jul 2011 07:04 PM PDT

ប្រជាពលរដ្ឋ​នាំគ្នា​មកតវ៉ា
ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​អា​ចារ្យវត្ត​ចំនួន​២​នាក់ បាន​ដាក់​ពា្យ​ប្តឹង​​ព្រះ​សង្ឃ​​មួយ​អង្គ​ឱ្យ​និមន្ត​ចេញ​ពី​វត្ត តែ​ត្រូវ​​បាន​ប្រ​ជា​ពលរដ្ឋ​ និង​ពុទ្ធ​បរិ​ស័ទ​ប្រ​មាណ​ជិត១០០នាក់ តំណាង​ឱ្យ​ប្រ​ជា​ពលរដ្ឋ​ក្នុង​ភូមិ​បាន​មក​តវ៉ា នៅ​មុខ​សាលា​​គណ​ក្រុង​សិរីសោ​ភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យ។ ការ​ប្រឆាំង​ត​វ៉ា​ទៅនឹង​ពាក្យ​បណ្តឹង​នេះ​ បាន​ធ្វើ​ឡើង​

បទល្មើសនេសាទស្វាគមន៍នាយខណ្ឌជលផលថ្មី

Posted: 07 Jul 2011 07:01 PM PDT

ការរាំងស្បៃកាត់​ព្រែក​ចាប់​ត្រីមេពូជ
ខេត្ត​កំពង់​ឆ្នាំង​ ៖ រដូវ​បិទ​នេសាទ ​ច្បាប់​បាន​ហាម​ឃាត់​រាល់​ការ​នេសាទ​គ្រប់​ប្រភេទ​ជា​ទ្រង់​ទ្រាយ​​ធំ​ ព្រោះ​​ជា​រដូវ​​ត្រី​ពង​កូន​។ ទោះ​បី​ជា​បែប​ណា​មាន​សេចក្តី​រាយ​ការណ៍​ថា ​មាន​ការ​នេសាទ​ដោយ​ខុស​ច្បាប់​គួរ​ឱ្យ​ព្រួយ​បារម្ភ​​ ដោយ​ការ​ដាក់​របាំង​​រាំង​ភ្ជិត​កាត់​ទទឹង​ព្រែក​​តូចៗ​​ដែល​ជា​ដៃ​ទន្លេ​ ចាប់​យក​មេ​ពូជ​ត្រី​ដែល​ឡើង​ទៅ​រក​ទី​

ការប្រកួតបាល់ទាត់​កូប៉ា​អាមេរិក​ជម្រុះក្នុង​ពូលDជុំទី២​ថ្ងៃសុក្រនេះ ​ក្រុមអ៊ុយរូហ្គាយ ​និងក្រុមម៉ិកស៊ិក ​ត្រូវការ​ឈ្នះគូប្រកួត​របស់ខ្លួន

Posted: 07 Jul 2011 06:52 PM PDT

កីឡាករ​ក្រុមអ៊ុយរូហ្គាយ​ថតរូប​ជាអនុស្សាវរីយ៍​មុនពេល​ប្រកួតកន្លងមក
ការ​ប្រកួត​បាល់​ទាត់​​​កូប៉ា​​អាមេរិក​​ជុំ​ទី2 ​​នៅ​ក្នុង​ពូល D សម្រាប់​​រាត្រី​​ថ្ងៃសុក្រនេះ​មាន​2 ប្រកួត​​។ ក្រុម​អ៊ុយ​​រូហ្គាយ​ និងម៉ិកស៊ិក​​ត្រូវ​ការ​ជ័យ​ជម្នះ​ថ្ងៃនេះ ។ Uruguay ចំណាត់ថ្នាក់​​​លេខ 18 របស់ FIFA ។ វត្ត​​​មាន​ប្រកួត​កូប៉ា​អាមេរិក​មាន​ចំនួន 40 ដង ។ ក្រុម​អ៊ុយរូហ្គាយ ​ធ្លាប់​ជាប់ជើង​ឯក​កូប៉ាអាមេរិក​ចំនួន​14 ដង ចុង​ក្រោយ​​ឆ្នាំ 1995 និង​​រង​ជើង​ឯក​ចំនួន​ 6 ដង ចុងក្រោយ​ឆ្នាំ 1999។

ក្រុម​កីឡា​​ការិនី​​​​អូស្ត្រាលី​​បំបាក់​ក្រុមន័រវែស​២-១​បាន​ឡើង​​ទៅវគ្គ​១ភាគ៤

Posted: 07 Jul 2011 06:40 PM PDT

កីឡាការិនីន័រវែស​អស់សង្ឃឹម​ពេល​ប្រកួតចាញ់
គ្រាប់​បាល់២​គ្រាប់​របស់​កីឡាការិនី​ Kyah Simon ពិត​ជា​​មានតម្លៃ​​​មិន​អាច​កាត់​ថ្លៃ​បានទេ ពីព្រោះ​វា​បាន​ជួយ​ឱ្យ​ក្រុម​កីឡាការិនី​​​អូស្ត្រាលី​​ រកបាន​កៅអី១ឡើង​ទៅ ប្រកួត​​ក្នុង​វគ្គ ​1/4 ​​​ត្រូវ​ជួបជា​មួយ​ស៊ុយ​អែត​​ជា​បន្ត​ទៀត។ ​នៅ​ក្នុង​ការ​ប្រកួត​​​តង់​ទី១​​ ទោះ​បីក្រុមន័រ​វែសមានការ​​គ្រប់គ្រង​បាល់​បានច្រើន​ជាង​យ៉ាង​​ណា​ក៏​ដោយ

ប្រជុំផ្សព្វផ្សាយ​​​ការ​ចុះបញ្ជីរឿងក្តី​ព្រហ្មទណ្ឌ​​នៅស្នងការ​ដ្ឋាន​ខេត្ត​

Posted: 07 Jul 2011 06:33 PM PDT

ទិដ្ឋនៃកិច្ច​ប្រជុំ
​ខេត្ត​កំពង់ឆ្នាំង​ ៖ ​នៅសាលប្រជុំ​​​នៃ​ស្នង​ការ​ដ្ឋាន​នគរបាលខេត្ត ​​កាលពីព្រឹកថ្ងៃទី​​​៦ កក្កដា មាន​​​​រៀបចំ​​ប្រជុំផ្សព្វផ្សាយ​​ការចុះបញ្ជីរឿងក្តី​​ព្រហ្មទណ្ឌ​ និង​​ការបង្ក្រាប​បទល្មើស​​ ក្រោម​អធិប​តីភាពលោក​ទៀង​ សុថា ប្រធានសាលា​ដំបូង​ខេត្ត​​ លោកពេញ វិបុល ព្រះរាជ​អាជ្ញា​​​អម​សាលា​ដំបូង​ខេត្ត ​​លោក​ឧត្តមសេនីយ៍​​ត្រី​អាត់ ​ខែម

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!