Koh Santipheap Daily

Koh Santipheap Daily


ប្រធានា​ធិបតី​ហ្វ៊ី​លី​ពីន​លក់​រថ​យន្ត Peugeot ជជុះ​របស់​ខ្លួន​ ព្រោះ​ការគាំទ្រ​ធ្លាក់​ចុះ​

Posted: 06 Jul 2011 01:08 AM PDT

រថ​យន្ត​ Peugeot របស់លោកបេនីញ៉ូ អាគីណូ
ប្រធានា​ធិបតី​ហ្វ៊ី​លី​ពីន​ លោក​បេ​នី​ញ៉ូ អា​គី​ណូ​ បាន​សម្រេច​ចិត្ត​លក់​រថ​យន្ត​ Peugeot មួយ​គ្រឿង​ដែល​ទើប​ទិញ​កាល​ពី​ឆ្នាំ​២០១០ ដោយ​បញ្ជាក់​ថា រថ​យន្ត​ខាង​លើ​បង្ក​ឱ្យ​កើត​​មាន​ស្ថាន​ភាព​ស្មុគ​ស្មាញ​ ជា​ពិសេស​​ដល់​កង​អង្គ​រក្ស​​ការ​ពារ​សុវត្ថិ​ភាព​ប្រធា​នា​ធិបតី​ ដែល​ត្រូវ​ការ​ពារ​រូប​លោក និង​រថ​យន្ត​ខាង​លើ​។ លោក​អាគី​ណូ មាន​ប្រសាសន៍​ថា រថ​យន្ត​ខាង​លើ​ប្រៀប​ដូច​ជា​ឧប​ករណ៍​ឃោសនា​ចល័ត​ដែល​បញ្ជាក់​បាន​ពី​ទីតាំង ​នៅ​ចំណុច​ណា​មួយ​ក្នុង​ប្រទេស។ ក្រៅ​ពី​នេះ​​រថ​យន្ត​ខាង​លើ​ថែម​ទាំង​បង្ក​ឱ្យ​កើត​ការ​រិះ​គន់​​យ៉ាង​ ធ្ងន់​ធ្ងរ​ និង​ត្រូវ​បាន​អះ​អាង​ថា ជា​មូល​ហេតុ​ធ្វើ​ឱ្យ​សំឡេង​គាំ​ទ្រ​លោក​ធ្លាក់​ចុះ​។

​ម្រាម​ចង្អុល​ដៃ​អាច​បញ្ជាក់​ពី​ទំហំ​ និង​ប្រវែង​អវយវៈ​ភេទ​បុរស

Posted: 06 Jul 2011 01:03 AM PDT


លទ្ធ​ផលនៃ​ការ​​ស្រាវ​ជ្រាវ​របស់​កូរ៉េ​ខាង​ត្បូង​ដែល​ចុះ​ផ្សាយ​នៅ​ ក្នុង​ឯក​សារ​ Asian Journal Of Andrology ឃើញ​ថា បុរស​ដែល​មាន​ម្រាម​ចង្អុល​ដៃ​ខ្លី​ជាង​ម្រាម​ដៃ​នាង​អាច​មាន​ប្រវែង​លិង្គ​ វែង​ជាង​មនុស្ស​ទូទៅ​។ លោក​ទែ​បុម ឃីម អ្នក​ស្រាវ​ជ្រាវ​ផ្នែក​តម្រង​នោម​របស់​មន្ទីរ​ពេទ្យ​ក្នុង​មហា​វិទ្យា​ល័យ​ ហ្គេឈុន ក្នុង​ទី​ក្រុង​អ៊ីន​ឈុនកូរ៉េ​ខាង​ត្បូង​បញ្ជាក់​ប្រាប់​ទី​ភ្នាក់​ងារ​រ៉យ​ ទ័រ​​ថា នៅ​ក្នុង​ទិន្ន​ន័យ​របស់​យើង​អ្នក​ដែល​មាន​ម្រាម​ចង្អុល​ដៃ​ខ្លី​ជាង​ម្រាម​ ដៃ​នាង​អាច​មាន​អវយវៈ​ភេទ​វែង​ជាង​អ្នក​ផ្សេង​។

លោក​ឆា​វេស​​ថ្លែង​សារ​ទៅ​​កាន់​ពល​រដ្ឋ​​វេណេ​ស៊ុយ​អេ​ឡា​​ឱកាស​​បុណ្យ​ឯក​រាជ្យ​​គម្រប់​​២០០​ឆ្នាំ​​ក្រោយ​វិល​មក​​ស្រុក​វិញ

Posted: 06 Jul 2011 12:52 AM PDT

ប្រធានា​ធិបតី​វេ​ណេ​ស៊ុយ​អេ​ឡា​ លោក​ហ៊ូ​ហ្គោ​ឆា​វេស
ប្រធានា​ធិបតី​វេ​ណេ​ស៊ុយ​អេ​ឡា​ លោក​ហ៊ូ​ហ្គោ​ឆា​វេស ដែល​ត្រឡប់​មក​ពី​គុយ​បា​វិញ​ក្រោយ​ការ​វះ​កាត់​ដុំ​សាច់​មហារីក​មួយ​កាល​ពី​ថ្ងៃ​ទី​៥ កក្កដា បាន​បញ្ជូន​សារ​អប​អរ​សាទរ​ចំពោះ​ប្រជា​ពល​រដ្ឋ​លោក​ក្នុង​ឱកាស​បុណ្យ​ឯក​រាជ្យ​គម្រប់​២០០​ឆ្នាំ​របស់​ប្រទេស​។

នាយក​រដ្ឋមន្ត្រី​ថ្មី​ថៃ​សម្លឹង​មើល​​វិធានការ​ធ្វើ​​ឱ្យ​​សេដ្ឋកិច្ច​​​​ប្រទេស​​​ងើប​​ឡើង​វិញ​

Posted: 06 Jul 2011 12:18 AM PDT

លោក​ស្រីយីង​ឡាក់ ​ស៊ីណាវ៉ាត្រា
​ទីភ្នាក់ងារ​​​ព័ត៌មាន​រ៉យទ័រ​​​នៅថ្ងៃ​ទី​៦ កក្កដា ​​ផ្សាយ​ឱ្យ​ដឹង​ថា នាយករដ្ឋមន្ត្រី​​ថ្មីថៃ ដែលទើប​​​ជាប់ឆ្នោត​​​ ប៉ុន្តែ​​​មិនទាន់​ឡើង​កាន់តំណែង​​លោក​ស្រីយីង​ឡាក់ ​ស៊ីណាវ៉ាត្រា ​​ប្អូនស្រីពៅរបស់​លោក​ថាក់ស៊ីន ​​ស៊ីណាវ៉ាត្រា ​​ថ្លែង​ថា ​លោកស្រី​នឹង​​បើក​កិច្ចប្រជុំ​​​ជា​យុទ្ធសាស្ត្រ​​មួយនៅ​ថ្ងៃទី​​៦ កក្កដា ​ដើម្បី​​​ពិនិត្យ​មើល និង​​សើរើ​​ឡើងវិញ​​នូវ​វិធានការ​​បន្ទាន់​​ ដើម្បីធ្វើ​​​​ឱ្យសេដ្ឋកិច្ច​​​របស់​ប្រទេស​​​ងើបឡើងវិញ ប៉ុន្តែ​មេ​ដឹកនាំ​​​​ផ្នែក​ជំនួញ​​​​នេះ​ភ័យខ្លាច​ថា

គណបក្ស​​សម រង្ស៊ី ​​ប្រារព្ធ​​​ខួប​​​១៤​ឆ្នាំ​នៃ​​​ការវាយប្រហារ​​​គ្នាក្នុង​រាជធានីភ្នំពេញ​​​កាល​ពី​ឆ្នាំ​​១៩៩៧

Posted: 06 Jul 2011 12:17 AM PDT

រាជធានីភ្នំពេញ​​ ៖ ​​កាលពីវេលាម៉ោង​​៧​និង​​៣០នាទី​​ព្រឹកថ្ងៃទី​​​៦ កក្កដា ​​​២០១១ គណ​បក្ស​សម រង្ស៊ី ​​ដឹកនាំ​ដោយ​​លោក​​គង់ គាំ ប្រធាន​ស្តីទី​គណបក្ស​​​បាន​​​រៀបចំពិធី​បុណ្យ​​បង្សុ​កូល​​រាប់​បាត្រ​​ ឧទ្ទិសកុសល​ដល់​អ្នក​ដែល​បាន​ស្លាប់​​​បាត់បង់ជីវត ដោយ​​សារ​ការ​ប្រយុទ្ធ​​​គ្នាក្នុង​រាជធានីភ្នំពេញ កាលពី​​​១៤​ឆ្នាំ​មុន នា​ថ្ងៃទី​​៥ និង​ទី​៦ ​កក្កដា

កង​យន្ត​ហោះ​​យេ​ម៉ែន​​ទម្លាក់​​គ្រាប់​បែក​លើ​​ទី​ក្រុង​​ទាំង​ឡាយ​​ស្ថិត​ក្នុង​​កណ្តាប់​​ដៃ​ពួក​​អាល់​កៃ​ដា​

Posted: 06 Jul 2011 12:13 AM PDT

ពួក​ប្រឆាំង​យេ​ម៉ែន​បាន​ចោទ​ប្រកាន់​រដ្ឋ​អំណាច​ថា ប្រគល់​ទី​ក្រុង​ ZINJIBAR ឱ្យ​ដល់​អាល់​កៃ​ដា​។ ចំណែក​បាតុ​កម្ម​នានា​នៅ​បន្ត​ទៀត​ក្នុង​ប្រទេស​យេ​ម៉ែន​ទាម​ទារ​ឱ្យ​លោក​ប្រធានា​ធិបតី​អាលី​អាប់​ឌុល​ឡាហ៍ សា​ឡេហ៍​ លា​លែង​ចេញ​ពី​អំណាច ខណៈ​កង​យន្ត​ហោះ​របស់​កង​ទ័ព​អាកាស​បានស​ម្លាប់​មនុស្ស​៨​នាក់​ ក្នុង​នោះ​មាន​ជន​ស៊ីវិល​៤​នាក់​

កម្ពុជាអាច​មាន​«បដិវត្ត​ន៍​បៃតង​មួយ​ដែរ»

Posted: 06 Jul 2011 12:11 AM PDT

ប្រតិភូសារព័ត៌មានកោះសន្តិភាព​ថតរូបនៅ​ប្រទេស​ឥណ្ឌា
ឥណ្ឌា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​មួយ​ដែល​មាន​ប្រជាជន​ច្រើន​បំ​ផុត​ក្នុង​ លោក​ព្រម​ទាំង​ប្រឈម​នឹង​កង្វះ​ខាត​ចំណី​អាហារ ​សម្រេចបាន​សមិទ្ធិផល​ដោយ​ឈរ​លើ​សមត្ថភាព​ខ្លួន​ឯង​​ផ្ទាល់​អំឡុង​ទសវត្ស​ទី ​៧០​តាម​រយៈ​វិ​ស័យ​កសិកម្ម​ដ៏​មាន​ប្រជា​ប្រិយ​ភាព​ដែល​គួរ​ឱ្យ​​ឈ្មោះ​ថា «បដិ​វត្ត​​ន៍​ពណ៌​បៃតង​»។ ចំណែក​ប្រទេស​កម្ពុជា​វិញ​

Bodhgaya ប្រទេស​ឥណ្ឌា​​ជាទីដែល​​ព្រះ​ពុទ្ធ​​អង្គ​ត្រាស់​ដឹង​

Posted: 05 Jul 2011 11:57 PM PDT

ប្រតិភូសារព័ត៌មានកោះសន្តិភាពថតរូបរួមគ្នា​នៅ​ក្នុង​ប្រទេសឥណ្ឌា
Bodhgaya ជា​ទី​កន្លែងមួយ​ក្នុង​ចំណោម​កន្លែង​ដ៏​ពិ​សិដ្ឋ​ទាំង​ឡាយ​ដែល​ព្រះ​ពុទ្ធ​ អង្គ​សម្រេច​បាន​នូវ​ការ​ត្រាសដឹង​ ជា​បេសកកម្ម​យ៉ាង​ឧត្តុង្គឧត្តមដើម្បី​ជួយ​ស្រោច​ស្រង់​មនុស្ស​លោក​។​ នេះ​ជា​​ទី​កន្លែង​ដែល​ទាំង​អស់​គ្នា​ចាប់​ផ្តើម​ដឹក​នាំ​ជី​វិតឱ្យ​​មាន​ អត្ថន័យ​ពេញ​បរិ​បូរណ៍​។​ ដូន​តារបស់​​យើង​​ទទួល​បាន​ការ​អប់​រំ​ប្រៀន​ប្រដៅ​ពី​ព្រះ​

លីប៊ី​ច្រានចោល​​ព័ត៌មាន​ថា ​លោកកាដាហ្វី​ គ្រោង​​បោះបង់​​​​ចោលអំណាច​​​ ខណៈ​កង​​​កម្លាំង​លោក​​វាយប្រហារ​ក្រុងមីស្ត្រាតា

Posted: 05 Jul 2011 11:55 PM PDT

កា​រវាយប្រហារនៅ​​ច្រក​ចូល​ទីក្រុង​​មីស្ត្រា​តា​​​ខាង​លិច
រដ្ឋាភិបាល​​លីប៊ី​កាលពីថ្ងៃទី​​៥ កក្កដា ​​​កន្លង​មក បាន​បដិសេធ​​​ព័ត៌​មាន​​​មួយ​ចេញផ្សាយ​​ដោយ​កាសែត​​មួយរបស់រុស្ស៊ី ដែល​ថា មេដឹកនាំ​ផ្តាច់​ការ​​លីប៊ី​​ លោក​មូអាម៉ា កាដាហ្វី ​កំពុង​តែ​ត្រៀម​ខ្លួន​​​បោះបង់​ចោលអំណាច​។ ​ក្រោយ​​​ពីមាន​ជម្លោះ​​​អស់រយៈ​ពេលជាង​​​៥ខែ​​ នៅប្រទេស​លីប៊ី ដែល​​​ញ៉ាំង​​ឱ្យមាន​អន្តរាគមន៍​​ពីអង្គការ​អូតង់ ហើយ​​​​ធ្វើ​ឱ្យ​

ញូវ​ដេល្លីទី​ក្រុង​សំ​បូរ​ទៅ​ដោយ​កេរ​ដំណែល​វប្បធម៌

Posted: 05 Jul 2011 11:51 PM PDT

ប្រតិភូសារព័ត៌មានកោះសន្តិភាព​ថតរូបជាមួយ​កុមារឥណ្ឌា
អ្នក​​កាសែត​មួយ​ក្រុ​ម​មក​ពី​ប្រទេស​កម្ពុជា មីយ៉ាន់​​ម៉ា ឡាវ​ និង​វៀតណាម​បាន​ទៅ​គយគន់​វត្ថុ​កេរ​ដំណែល​​វប្បធម៌​របស់​ក្រុង​ញូវ​ដេល្លី​។ ​​ប្រាសាទ​ Akshardham ដែល​ជាទី​អាស្រ័យ​របស់​អាទិទេពនៃព្រះ​ជា​ម្ចាស់​បង្ហាញ​ដោយ​សង្ខេប​នូវ​ វប្បធម៌​ឥណ្ឌា​រយៈពេល​១០០០០ឆ្នាំ​។

រដ្ឋា​ភិ​បាល​របស់​​លោក​ស្រី​ម័រ​កែល​មាន​​អស្ថេរ​ភាព​​ដោយ​​សារ​​ការ​​លក់​អាវុធ​

Posted: 05 Jul 2011 11:41 PM PDT


ការ​ទិញ​រថ​ក្រោះ​ធុន LEOPARD របស់​អាល្លឺ​ម៉ង់​ចំនួន​២០០​គ្រឿង​ដោយ​អារ៉ា​ប៊ី​ សា​អូ​ឌីត​ នឹង​អាច​បង្កើន​ការ​គំរាម​​កំហែង​​មួយ​មក​លើ​អ៊ីស្រា​អែល​ និង​ការ​បះ​បោរ​ក្នុងពិភព​អារ៉ាប់។ រឿង​លក់​អាវុធ​នេះ​ធ្វើ​ឱ្យ​រដ្ឋា​ភិ​បាល​របស់​លោក​ស្រី​អធិការបតី​​អាល្លឺ​ម៉ង់​ អេន​ចឺ​ឡា​ម័រ​កែល​ ស្ថិត​ក្នុង​ស្ថាន​​ការណ៍​ពិបាក​។

ប្រពន្ធ​​ចោទថា​ប្តី​ពូកែ​​​ប្រចណ្ឌ​​ តែ​ប្តី​​ចោទ​វិញ​ថា ប្រពន្ធ​​មាន​សហាយ

Posted: 05 Jul 2011 11:39 PM PDT

បុរសជាប្តីដែលត្រូវឃាត់​ខ្លួន
ខេត្តកំពង់ធំ ៖ អំពើហិង្សាមួយ​កើត​ឡើង​ព្រោះតែការមិនទុកចិត្តគ្នា​ ដោយ​​ស្ត្រី​ជាប្រពន្ធ​និយាយ​ថា ប្ដីពូកែប្រចណ្ឌពេកទើប​ទ្រាំ​មិន​បាន​ក៏​ប្តឹង​សមត្ថ​កិច្ច ​ឯ​ប្តីវិញសង្ស័យថា​ ប្រពន្ធក្មេង​លួច​មាន​សហាយ​ហើយ​ក៏​ការប្រទូស្តរា៉យ​ រហូត​វាយ​តប់គ្នា​។ ហេតុ​ការណ៍នេះ បាន​កើត​ឡើង​កាល​ពីវេលាម៉ោង៩​ព្រឹក ថ្ងៃទី៤ កក្កដា

បុរស​សតិ​មិន​ប្រ​ក្រ​តី​លេប​ថ្នាំ​បន្ទុំស្រូវ​អស់​មួយ​ដប​ផ្តាច់​ជីវិត

Posted: 05 Jul 2011 11:36 PM PDT

ខេត្ត​ព្រៃ​វែង ៖ បុរស​ម្នាក់​ដែល​ក្រុម​គ្រួសារ និង​ញាតិ​មិត្ត​ជិត​ខាង​​ដឹងថា​ មាន​សតិ​មិន​ប្រ​ក្រតី​ បាន​ផឹក​ថ្នាំ​ដែល​កសិករ​ប្រើ​ប្រាស់​សម្រាប់​បាញ់​​បន្ទុំ​ស្រូវ​ឱ្យ​ ឆាប់ទុំអស់​​​មួយ​ដប​បណ្តាល​ឱ្យ​ពុល​បែក​ពពុះ​មាត់ប្រ​កាច់​ដួល​សន្លប់​នៅ​ ផ្ទះ​បង​ស្រី​របស់​ខ្លួន ​កាល​ពី​​ល្ងាច​ថ្ងៃ​ទី​៤ កក្កដា ។ ខណៈឃើញ​ដូច្នេះ ​​បង​ស្រី ​និង​អ្នក​ភូមិ​បាន​ព្យា​

យុវសិស្ស​ម្នាក់ត្រូវ​សិស្ស​ដូចគ្នា​កាប់​មួយ​រណារ​របួស​​កំភួនដៃ​​ដេរ​ជាង​២០ថ្នេរ​

Posted: 05 Jul 2011 09:20 PM PDT

យុវសិស្សរងគ្រោះ
រាជធានីភ្នំពេញ​​ ៖ ​​យុវសិស្ស​​ម្នាក់ដែលអះ​អាង​​​ថា ខ្លួន​ជា​សិស្ស​វិទ្យាស្ថាន​ប៊ែល​ធី​ ហើយ​មក​ប្រឡង​​យកសញ្ញា​បត្រ​ឌីប្លូមនៅវិទ្យាល័យ​​យុគន្ធរ ត្រូវបានមិត្ត​ភក្តិ​​ដឹក​តាម​ម៉ូតូ​​​យកទៅ​​​មន្ទីរ​ពេទ្យ​កាល់ម៉ែត ​បន្ទាប់ពីយុវសិស្ស​នោះ​ត្រូវ​សិស្ស​​​មួយក្រុម​​ចោមរោម​​វាយទាត់ធាក់ និង​កាប់​មួយ​រណារ​ បណ្តាល​ឱ្យ​​​ចំ.កដៃ​ខាង​ស្តាំ​របួស​ធ្ងន់។

​នាង​ខាត់ សុឃីម ផ្អើល​ឆោឡោ​ចោរ​គាស់ផ្ទះ​លួចទ្រព្យ​សម្បត្តិ​

Posted: 05 Jul 2011 08:49 PM PDT

រាជធានីភ្នំពេញ​​ ៖ ​​​តារា​សម្តែង​ក្រមិច​ក្រមើម នាង​ខាត់​ សុឃីម ​ត្រូវ​ចោរ​​គាស់​ផ្ទះ​​ប្រមូល​​យកទ្រព្យ​សម្បត្តិ​មួយចំនួន ប៉ុន្តែ​​​​គេមិន​​​បានដឹង​​ថា ​ជា​ទ្រព្យ​សម្បត្តិ​អ្វីខ្លះ​​នោះទេ ​​គេដឹង​​​ត្រឹម​​ថា ចោរ​ដែល​គាស់ផ្ទះ​​​​នោះ​បានយកម៉ូតូ​ម៉ាក​ហ្វីណូ​របស់​នាង​​១គ្រឿង ​ទៅបាត់​​កាលពី​វេលា​អធ្រាត្រ​​ថ្ងៃទី​​៦ កក្កដា ​២០១​១នេះ​។​

លោក​ស្រី ​CHRISTINE LEGARDE ​ចូល​កាន់​​តំណែង​​ប្រមុខ​​ IMF ​ជា​ផ្លូវ​ការ​

Posted: 05 Jul 2011 08:33 PM PDT

លោក​ស្រី CHRISTINE LEGARDE អគ្គ​នាយិកា​ថ្មី​របស់​មូល​និធិ​រូបិយ​វត្ថុ​អន្តរ​ជាតិ​ IMF
លោក​ស្រី CHRISTINE LEGARDE អគ្គ​នាយិកា​ថ្មី​របស់​មូល​និធិ​រូបិយ​វត្ថុ​អន្តរ​ជាតិ​ IMF បាន​ចូល​កាន់​តំណែង​ជា​ផ្លូវ​ការ​ក្នុង​ IMF កាល​ពី​ថ្ងៃ​ទី​៥ កក្កដា សម្រាប់​អាណត្តិ​៥​ឆ្នាំ​ដែល​លោក​ស្រី​ក្លាយ​ជានារីដំបូង​គេ​ដែល​ដឹក​នាំ​ស្ថាប័ន​ហិរញ្ញ​វត្ថុ​អន្តរ​ជាតិ​នោះ​។ លោក​ស្រី LEGARDE អាយុ​៥៥​ឆ្នាំ រដ្ឋ​មន្ត្រី​ហិរញ្ញ​វត្ថុ​បារាំង​ត្រូវ​បាន​ជ្រើស​តាំង​ជា​អគ្គ​នាយិកា​ IMF

CMAC និង JICA សហការគ្នា​រៀបចំ​សិក្ខាសាលា​ស្តីពី​​ការបោស​សំអាត​មីន​ និង​អាវុធមិនទាន់​ផ្ទុះ​

Posted: 05 Jul 2011 08:32 PM PDT

រាជធានីភ្នំពេញ​​ ៖ ​​កាលពីវេលាម៉ោង​​​៨​ព្រឹកថ្ងៃទី​៦ កក្កដា ​២០១១ ​មជ្ឈ​មណ្ឌ​​ល​សកម្ម​ភាព​កម្ចាត់មីន​កម្ពុជា (CMAC) និង​ទីភ្នាក់​ងារ​​​​សហប្រតិបត្តិការ​​​អន្តរជាតិ​នៃប្រទេស​​ជប៉ុន (JICA) ប្រចាំ​នៅ​​ព្រះរាជាណាច​ក្រ​កម្ពុជា ​បាន​សហការ​​គ្នា​រៀបចំ​សិក្ខា​សាលា​​កិច្ច​សហប្រតិបត្តិ​ការ​​​​ទ្វេ​ទិស​​ រវាង​​ប្រទេស​កម្ពុជា និង​​ប្រទេស​ឡាវ ​

​កិច្ច​ពិភាក្សា​តុមូល​របស់ ក.អ.ក ស្តី​ពី​​«ការនេសាទ​​​សមុទ្រ និង​​ការផ្តល់​​​សិទ្ធិ​អំណាច​ដល់​សហគមន៍​» ​បានចាប់​ផ្តើម​

Posted: 05 Jul 2011 08:13 PM PDT

រាជធានីភ្នំពេញ​​ ៖ ​​ក្លឹប​អ្នកកាសែត​កម្ពុជា (ក.អ.ក) ​បានបើក​​កិច្ច​ពិភាក្សាតុមូល​​ក្រោម​ប្រធាន​បទ «ការនេសាទសមុទ្រ ​និង​ការ​ផ្តល់​សិទ្ធិ​អំណាច​​ដល់​​សហគមន៍​​​ក្នុងការ​ដោះស្រាយ​ការ​ប្រឈម​» ​កាលពី​​​​នៅវេលាម៉ោង​​​​៨​និង​​​​៣០​នាទី​ព្រឹក​ ថ្ងៃទី​​​៦ កក្កដា ​​​២០១១ ​នៅ​សណ្ឋាគារ​​កាំបូឌីយ៉ា​ណា ​រាជធានីភ្នំពេញ​។ កិច្ចពិភាក្សា​នេះ​

ប៉ះទង្គិចគ្នា​​​​ជាថ្មីនៅ​ស៊ីរី​​​កង​កម្លាំង​​​​សន្តិសុខ​​​​បាញ់​​សម្លាប់​​​​បាតុករ​​១៤នាក់​ទៀត​

Posted: 05 Jul 2011 08:13 PM PDT

​នៅប្រទេស​ស៊ីរីមានការប៉ះទង្គិចគ្នា​ជា​ថ្មី​ទៀត
​នៅប្រទេស​ស៊ីរីមានការប៉ះទង្គិចគ្នា​ជា​ថ្មី​ទៀត កាលពីថ្ងៃទី​​​៥ កក្កដា ​​​កន្ល​ង​មក ​រវាង​កង​​កម្លាំង​​ដែលមាន​ភក្តីភាព​​​ចំពោះលោកប្រធានា​ធិបតី​​​បាចា​អាល់ អាសាដ ​និងហ្វូង​បាតុករ​។ ​ការ​ប៉ះទង្គិច​​គ្នានេះ កើតឡើងនៅក្នុងទីក្រុង​ Hama ដោយកង​កម្លាំង​​សន្តិសុខ​បាញ់​សម្លាប់​​បាតុករ​​១៤នាក់ ​ហើយ​​ប្រទេស​បារាំង​​បានអំពាវ​នាវ​​ដល់​​អង្គ​ការ​​សហប្រជាជាតិ​​​​

រដ្ឋាភិបាល​​​ជប៉ុន​យល់​ព្រម​លើ​ថវិកា​បន្ថែម​​សម្រាប់ការ​កសាង​​ឡើង​​វិញ

Posted: 05 Jul 2011 08:08 PM PDT

រដ្ឋាភិបា​​លជប៉ុន​​បានអនុ​ម័ត​​កាលពីថ្ងៃទី​៥ កក្កដា ​​​លើ​គម្រោង​ថវិកា​​បន្ថែម​​លើកទី២​​​ចំនួន​២០០០​​ពាន់​​លាន​យេន​ (២៤,៦​ពាន់​​លាន​ដុល្លារ)​​​ សម្រាប់​ឆ្នាំ​​សារពើ​​ពន្ធ​២០១១ ​សំដៅ​​ផ្គត់​ផ្គង់​​ខាង​ហិរញ្ញវត្ថុ​​ដល់​ការផ្តួចផ្តើម​​គំនិត​​ស្តារ ​និងកសាង ឡើង​វិញ​ក្រោយ​ការរញ្ជួយ​ដី​ និងស៊ូណាមី ថ្ងៃទី១១ មីនា ​​ដែលបំផ្លាញ​​​តំបន់នានា​នៅភាគ​ខាងកើត​

អាជ្ញាធរ​​អភិវឌ្ឍន៍​បឹង​ព្រែក​ទប់​ជា​តំបន់​​​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ប្រជា​ពលរដ្ឋ​​តវ៉ា​

Posted: 05 Jul 2011 08:01 PM PDT

ប្រជាពលរដ្ឋមក​តវ៉ា​ដល់​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះ​សីហនុ
​ខេត្ត​​​ព្រះសីហនុ​​ ៖ ​​ប្រជា​ពលរដ្ឋ​​​​៥១​គ្រួសារ​ ដែលមានទីតាំង​​​នៅជាប់​បឹង​ព្រែក​ទប់ ស្ថិត​​​ក្នុងភូមិ​​​១ សង្កាត់​​៣ ក្រុង​ព្រះសីហនុ ​​​បាន​លើក​​គ្នា​មកធ្វើការ​តវ៉ា ​យ៉ាង​ក្តៅ​​គគុក​នៅមុខ​សាលា​​សង្កាត់​​​លេខ​៣ ​និង​​មុខ​មន្ទីរ​​សុរិយោដី​ខេត្ត​ព្រះ​សីហនុ ​កាលពីព្រឹក​​ថ្ងៃទី​​​៥ កក្កដា ​២០១១ ​បន្ទាប់ពី​​ទទួលបាន​ដំណឹង​ថា ​ក្រសួង​រៀប​ចំដែន​ដី​​

វាយ​ប្រហារ​​​ដោយ​​​​ការបំផ្ទុះ​​គ្រាប់បែក​​​២លើក​​នៅ​​អ៊ីរ៉ាក់​​ស្លាប់​​៣៥នាក់​

Posted: 05 Jul 2011 07:50 PM PDT

ការ​បំផ្ទុះ​គ្រាប់បែក​​២​លើកនៅក្បែរ​អគារ​រដ្ឋាភិបាល​ប្រទេសអ៊ីរ៉ាក់
​មនុស្សយ៉ាង​ហោចណាស់​​​៣៥​នាក់ ​បាន​ស្លាប់​​បាត់​បង់ជីវិត​​ និង​ជិត​​៣០នាក់​​ទៀត​រង​របួស​​នៅ​ក្នុងការ​​វាយប្រហារ​​​​ដោយការ​បំផ្ទុះ​គ្រាប់បែក​​២​លើក ស្ទើរ​តែ​​​ក្នុង​ពេលដំណាល​គ្នា ​នៅក្បែរ​អគារ​រដ្ឋាភិបាល​ភាគខាង​ជើង​ទីក្រុង​​​បា​ដាដ ​ប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃទី​​៥ កក្កដា ​​កន្លង​មក​។​ ការ​វាយប្រហារ​​នោះកើតឡើង​​នៅ​តំបន់ Taji ដោយការ​វាយប្រហារ​លើក​​

លោក​ឧបនាយករដ្ឋមន្ត្រី​​​​សុខ អាន ​បាន​មក​ដល់​ប្រទេស​កម្ពុជា​​វិញហើយ​

Posted: 05 Jul 2011 07:46 PM PDT

​​លោក​ឧបនាយករដ្ឋ​មន្ត្រី​​​សុខ​ អាន រដ្ឋ​មន្ត្រី​​ទីស្តី​​ការ​គណៈរដ្ឋ​មន្ត្រី និង​គណៈ​​ប្រតិភូ​​​​បាន​អញ្ជើញ​​​និវត្តន៍​​​មក​ដល់​ព្រលាន​យន្តហោះ​​អន្តរ ​ជាតិ​​ភ្នំពេញវិញហើយកាលពី​​វេលា​ម៉ោង​​៩​និង​​៣០​នាទី​​ព្រឹក​​ថ្ងៃទី​​៦ កក្កដា ​​​២០១១ ​​​នេះ​ បន្ទាប់​ពី​​ចូល​រួម​កិច្ច​ប្រជុំ​​ប្រចាំ​ឆ្នាំ​​លើកទី​​​៣៥ នៃ​អង្គការ​យូណេ​ស្កូ ​​ក្នុង​ទីក្រុង​ប៉ារីស ​ប្រទេស​​បារាំង

ព្រះ​រាជ​អាជ្ញា​ និង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​​​ខេត្ត​ចុះ​​បង្ក្រាប​រោង​សិប្បកម្ម​

Posted: 05 Jul 2011 07:36 PM PDT

ទីតាំងសិប្បកម្មដែលត្រូវបង្រ្កាប
​ខេត្តស្ទឹង​ត្រែង​​​ ៖ ​​ព្រះរាជ​អាជ្ញា​រង​​​តុលា​ការ​ខេត្តស្ទឹងត្រែង​​ និង​មន្ត្រី​​​ខណ្ឌរដ្ឋ​បាល​​ព្រៃឈើ ខេត្ត​បាន​ចុះ​ឆែក​ឆេរ​រោង​សិប្ប​កម្ម​​កែ​ច្នៃ​​​គ្រឿង​​សង្ហារិម​មួយ​ កន្លែង​​​ ​ក្នុងសង្កាត់​​ស្ទឹង​ត្រែង ​​ព្រម​ទាំង​រឹបអូស​​ឈើ​​មិនទាន់កែ​ច្នៃ​​​ជាង​​១២​ម៉ែត្រ​គូប កាលពីថ្ងៃទី​៤ កក្កដា ២០១១​។​

លិចនាវា​​មួយគ្រឿង​​នៅ​ស៊ូដង់​​ស្លាប់​​​​មនុស្ស​ជិត​​២០០នាក់​

Posted: 05 Jul 2011 07:31 PM PDT

​ជន​ចំណាកស្រុកអាហ្វ្រិក​ជិត​​២០០នាក់ ​ត្រូវ​បាន​​គេ​គិត​ថា ស្លាប់បាត់​បង់​ជីវិត​​​​នៅ​ពេល​នាវា​មួយគ្រឿង​​ដែលដឹក​​ពួកគេ​ត្រូវ​លិច​នៅ​តំបន់​ឆ្នេរ​​សមុទ្រ​​​ប្រទេស​​ស៊ូដង់ កាលពីថ្ងៃទី​​៥ កក្កដា ​កន្លង​​មក​។ តាម​​បណ្តាញ​​​ព័ត៌មានស៊ូដង់​​​ថា នាវា​នោះ​​ធ្វើ​ដំណើរ​​​​ចេញពី​សមុទ្រ​​ក្នុង​រដ្ឋ​​ជាប់​សមុទ្រ​​ក្រហម​​​របស់ស៊ូដង់ទៅកាន់ប្រទេស​អារ៉ាប៊ី សាអូ​ឌីត

ការប្រកួតបាល់ទាត់​ប្រេស៊ីល​ស៊េរីA និងអ៊ីស្លង់លីក ​ថ្ងៃពុធ ​ទី6 កក្កដា​ ​Internacional,​Corinthians និង ​Hafnar​​ សង្ឃឹមឈ្នះ​គូប្រកួត

Posted: 05 Jul 2011 07:16 PM PDT

ការប្រជែងដណ្តើម​បាល់គ្នារវាង​កីឡាករក្រុម​Santos​(ឆ្វេង) និង​កីឡាករក្រុម ​Corinthians
ការ​ប្រកួត​បាល់ទាត់​ចម្រុះ​ពីរក្រប​ខណ្ឌ​សម្រាប់​រាត្រី​ថ្ងៃ​ពុធ​នេះ​មាន​11ប្រកួត​។ ក្រុម​ជម្រើស​ល្អ​មាន Hafnar, Corinthians និង Internacional ។ Stjarnan 3ប្រកួត​ក្នុង​ផ្ទះ​គឺ 1-2-0 ទាត់​បាល់​បាន​3គ្រាប់ និង​របូត​វិញ​2គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Hafnar 3-0 ក្រៅផ្ទះ​ ឈ្នះ​ Grindavik2-1 ក្នុង​ផ្ទះ​ តែ​ចាញ់ Vestman 2-1 ក្រៅ​ផ្ទះ​។

Tour de France​ កីឡាករ​អាមេរិក​ឈ្នះដំណាក់ទី៣​ ខណៈកីឡាករ​ន័រវែស ថូ ហាសូវ​​នាំមុខពេលវេលា

Posted: 05 Jul 2011 07:02 PM PDT


កីឡាករអាមេរិក​ថៃល័រ​ ហ្វា​រ៉ា​​​​បាន​​សម្តែង​​នូវ​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​បាន​យក​ឈ្នះ​ដំ​ណា​ក់​ទី​៣​​​​​​​នៃការ​ប្រណាំង​កង់​ក្រប​ខណ្ឌធួ​កម្ម​វិធី​​Tour de France​​នៅប្រ​ទេសបារាំង​​​កាល​ពី​ថ្ងចន្ទ​ទី៤​​​​​​​​​ខែកក្ក​ដា​​​កន្លង​មក​នេះ​។ ការ​ប្រណាំង​ដំ​ណាក់​​នេះ​បាន​បញ្ចប់​នៅ​ទី​ក្រុង​Redonប្រ​ទេសបារាំង​។ ហ្វា​រ៉ា​ដែល​ជា​អ្នក​ជិះ​កង់​ឲ្យ​ក្រុមTeam Garmin-Cervelo​​​​បាន​យក​ឈ្នះ​ដំណាក់​ដែល​​​​មាន​ចម្ងាយ​ផ្លូវ​១៩៨​​គីឡូ​ម៉ែត្រ​ចេញ​ដំណើរ​ពី​ទី​ក្រុងOlonne-sur-Mer​​

ព្យាករណ៍​បាល់ទាត់ស្រ្តី​ពិភពលោក​បញ្ចប់ក្នុងពូលC និងD សម្រាប់ថ្ងៃ​ពុធនេះមាន​៤ប្រកួត​ ស៊ុយអែត​ជួប​អាមេរិក​(ពូលC) ​ប្រជែងគ្នាយក​តំណែង​លេខ១ ​ឯ​អូស្រ្តាលី​ជួបន័រវែស​(ពូលD)

Posted: 05 Jul 2011 06:42 PM PDT

កីឡាការិនី​ក្រុមអូស្រ្តាលី​ (ពាក់អាវលេខ១៤)​ពេលស៊ុត​បាល់បញ្ចូល​ទីក្រុមហ្គីណេ​កន្លងមក
ការ​ប្រកួត​បាល់​ទាត់​​​ស្ត្រីពិភព​លោក​វគ្គ​បញ្ចប់ក្នុង​​ពូល C និង D នៅ​រាត្រី​ថ្ងៃពុធ​នេះ​មាន​​ 4 ប្រកួត ។ គូ​សំខាន់ គឺ​​អាមេរិក​ជួប​ស៊ុយអែត​ប្រជែង​គ្នា​យក​លេខ 1 ក្នុង​ពូល ចំណែក​ឯ​​អូស្ត្រាលី​ជួប​​ន័រ​វែស​ប្រជែង​​គ្នាយក​កៅអី 1 នៅ​វគ្គ 1/4 ។ United States ចំណាត់​ថ្នាក់​លេខ 1 របស់ FIFA ។ វត្ត​មាន​ក្នុង​ការ​ប្រកួត​​បាល់​ទាត់​ពិភព​លោក​មានចំនួន 6 លើក ។

ព្រឹក​​នេះ​សម្តេច​តេជោហ៊ុន​ សែន ​អញ្ជើញ​​ជាអធិបតី​ក្នុង​​ពិធីសម្ពោធ​បើក​ការ​ដ្ឋាន​​ស្ថាបនា​​ស្ពានតាខ្មៅ​

Posted: 05 Jul 2011 06:25 PM PDT

ក្រុង​តាខ្មៅ​​ ៖ ​​វេលាព្រឹក​នេះ​​ថ្ងៃទី​​៦ កក្កដា ​​២០១១ ​សម្តេច​អគ្គមហាសេនាបតីតេជោហ៊ុន សែន ​នាយករដ្ឋមន្ត្រី​​នៃព្រះរាជាណាច​ក្រ​កម្ពុជា ​​អម​ដោយ​មន្ត្រី​ជាន់ខ្ពស់​រាជ​រដ្ឋាភិបាល ​អញ្ជើញ​​ជាអធិបតី​ក្នុងពិធីសម្ពោធ​​បើកការ​ដ្ឋាន​​ស្ថាបនា​​ស្ពានបេ​តុង​​​ ថ្មីនៅក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!