Koh Santipheap Daily

Koh Santipheap Daily


ពួក​នាង​​ធ្វើ​បាតុ​កម្ម​​បញ្ចេញ​ដោះ​​កណ្តាល​​វាល​​ប្រឆាំង​ការ​​កែ​ទម្រង់​​សោធន​​និវត្តន៍​

Posted: 07 Jul 2011 01:07 AM PDT

នាំ​គ្នា​ធ្វើ​បាតុ​កម្ម​បញ្ចេញ​ដោះ​កណ្តាល​វាល​នៅ​ឯ​ទី​ធ្លា​ សភា​អ៊ុយ​ក្រែន​
កាល​ពី​ថ្ងៃ​ទី​៥ កក្កដា កន្លង​មក​នេះ​បណ្តា​នារី​ស្ថិត​ក្នុង​ចលនា​អ៊ុយ​ក្រែន FEMEN បាន​នាំ​គ្នា​ធ្វើ​បាតុ​កម្ម​បញ្ចេញ​ដោះ​កណ្តាល​វាល​នៅ​ឯ​ទី​ធ្លា​ សភា​អ៊ុយ​ក្រែន​ប្រឆាំង​នឹង​ការ​កែ​ទម្រង់​ច្បាប់​សោធន​និវត្តន៍​ដែល​ត្រូវ​អនុ​ម័ត​នា​ថ្ងៃ​ទី​៧ កក្កដា។ ថ្ងៃ​ទី​៧ កក្កដា សភា​អ៊ុយ​ក្រែន​ត្រូវ​អនុ​ម័ត​លើ​ការ​កែ​ទម្រង់​សោធន​និវត្តន៍​ដោយ​បង្កើន​អាយុ​ចូល​និវត្តន៍​ពី​៥៥​ឆ្នាំ​ដល់​៦០​ឆ្នាំ​សម្រាប់​នារី

ក្រុម​ហ៊ុន MINIBEA ​ជប៉ុន​គ្រោងសម្ពោធ​រោងចក្រ​​ផលិត​ម៉ូទ័រ​​នៅចុង​ឆ្នាំនេះ

Posted: 07 Jul 2011 01:06 AM PDT

លោកប្រធានក្រុម​ហ៊ុន​ពេល​ចូលរួម​សម្តែង​ការគួរសម​ជាមួយ​សម្តេច​តេជោ
រាជ​ធានីភ្នំពេញ ៖ ​នៅ​ក្នុងជំនួប​​សម្តែង​​ការ​​គួរ​សម​​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ​ហ៊ុន សែន​​ នារសៀល​ថ្ងៃទី៦ ​កក្កដា ​ឆ្នាំ២០១១ ​នៅ​ភូមិ​គ្រឹះ​​ក្បែរ​វិមាន​ឯក​រាជ្យ​​ លោកយូស៊ីអ៊ីសា​ កៃ​ណូម៉ា ប្រធាន​ក្រុមហ៊ុន MINIBEA បាន​ជម្រាប​​​សម្តេច​​តេជោនាយករដ្ឋ​មន្ត្រី​ថា ​ក្រុម​ហ៊ុន ​របស់​លោក​​គ្រោង​ប្រារព្ធ​​ពិធី​​សម្ពោធ​​បើក​ឱ្យ​​ដំណើ​រ​

​សាលា​ខណ្ឌ​សែនសុខ​អបអរសាទរ​ខួប​បញ្ចូលប្រាសាទព្រះវិហារជា​​បេតិកភណ្ឌ​ពិភព​លោក​

Posted: 07 Jul 2011 01:03 AM PDT

មន្រ្តីរាជការ​សាលាខណ្ឌ​សែន​សុខ​ប្រារព្ធ​ខួប៣ឆ្នាំ​នៃ​ប្រាសាទ​ព្រះវិហារ
រាជធានីភ្នំពេញ​​ ៖ ​​​សាលា​ខណ្ឌ​​​សែនសុខ​ដឹក​នាំ​​​​ដោយលោកឃួង​ ស្រេង ​​​អភិបាល​​​ខណ្ឌ​​​ លោកជា ខេមា ​លោកចេង ​មុនីរ៉ា អភិបាល​​រង​ខណ្ឌ ​​និង​​​លោកម៉ក់​ ហុង អធិការ​​​ប៉ូលិស​​ខណ្ឌ​​​​លោក​អធិការ​​រង​ រួមទាំង​​មន្ត្រី​​​​ក្រោម​ឱវាទ​ទាំង​អស់នៃ​សាលា​ខណ្ឌ​ និងប្រជា​ពលរដ្ឋ​យ៉ាង​ច្រើន​កុះករ​នៅព្រឹកថ្ងៃទី​​៧ កក្កដា ​​២០១១ ​​បាន​​ជួបជុំ​គ្នា​​

​អ្នក​ក្រៅ​​ភូមិ​ចូល​ទៅ​រាំ​ធុង​​​បាស់​ត្រូវ​​ក្មេង​ទំនើង​វាយស្លាប់​ម្នាក់​

Posted: 07 Jul 2011 01:00 AM PDT

​ខេត្ត​កំពង់ធំ​​​ ៖ ​​​យុវជន​អាយុ​​១៧​ឆ្នាំ​ម្នាក់​ត្រូវ​ក្មេង​​ទំនើង​​​​​​​១ក្រុម​នាំគ្នា​ វាយនឹង​ដំបង បណ្តាល​ឱ្យស្លាប់ ​​​ខណៈ​ពេល​ដែល​​ពួក​គេ​​​មក​រាំ​ធុង​បាស់​នៅភូមិ​​​ផ្សេង ហើយ​​មាន​ទំនាស់​គ្នា​។ អំពើ​​​ឃាត​កម្មនេះ​​កើត​ឡើង​នៅ​​វេលា​ម៉ោង​​ប្រហែល​១១​យប់ថ្ងៃទី​​​៥ កក្កដា ​ឆ្នាំ​២០១១ នៅ​ចំណុចវាល​​​មុខវត្ត​បឹង​ល្វា ​​ក្នុង​ភូមិ​​​បឹង​ល្វាក្រោម ​ឃុំ​បឹង​ល្វា​​

បុរសម៉ាឡេស៊ី​​ម្នាក់​ប្រើ​កាំបិត ​និ​ងញញួរ​​​ចាប់​ក្មេង​​​សិស្ស​​សាលា ​និង​​​គ្រូ​៣០នាក់​ជា​​ចំណាប់ខ្មាំង​

Posted: 07 Jul 2011 12:58 AM PDT


​យោងតាម​​ទីភ្នាក់ងារ​​ព័ត៌មាន AP ផ្សាយ​​ឱ្យ​​​ដឹង​ថា បុរស​​​ជនជាតិម៉ាឡេស៊ី​​ម្នាក់ដែល​​​ប្រដាប់​​ដោយ​​​កាំបិត​​​​ និង​​ញញួរ​បានចាប់​ក្មេង​​​សិស្ស​សាលា​​​ និងគ្រូបង្រៀន​​ជាង​​៣០នាក់​​ជា​ចំណាប់​ខ្មាំង​​នៅសាលា​មត្តេយ្យ​មួយ​ កាលពីព្រឹកថ្ងៃទី​​៧ កក្កដា ​​បង្ក​ឱ្យមាន​​ការប្រឈមមុខ​​គ្នា​ជាមួយ​ប៉ូលិស​​។ ​ប៉ូលិស​​​នៅ​តំបន់​នោះ​​ លោក Suhaimi Ahmad និយាយ​ថា ​

ប្រាក់​បៀ​វត្ស​​របស់​​អគ្គ​នាយក​ IMF ​បាន​ប៉ុន្មាន?

Posted: 07 Jul 2011 12:43 AM PDT

អគ្គ​នាយិកា​ថ្មី​របស់​មូល​និធិ​រូបិយ​វត្ថុ​អន្តរ​ជាតិ​ IMF លោក​ស្រី​ CHRISTINE LAGARDE
យោង​តាម​កុង​ត្រា​ការ​ងារ ​អគ្គ​នាយិកា​ថ្មី​របស់​មូល​និធិ​រូបិយ​វត្ថុ​អន្តរ​ជាតិ​ IMF លោក​ស្រី​ CHRISTINE LAGARDE នឹង​ទទួល​ប្រាក់​បៀ​វត្ស​គិត​មួយ​ឆ្នាំ​ចំនួន៥៥១.៧០០​ដុល្លារ​។ កុង​ត្រា​ការ​ងារ​ត្រូវ​បាន​ចុះ​ហត្ថ​លេខា​រវាង​លោក​ស្រី​ LAGARDE និង IMF ។ យោង​តាម​កុង​ត្រា​នេះ​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៥ កក្កដា កន្លង​មក​នេះ

ពស់ថ្លាន់​​១ក្បាល​​​​ត្រូវ​សន្តិសុខ​​យាម​ឃ្លាំង​​ចាប់បាន​

Posted: 07 Jul 2011 12:25 AM PDT

សត្វពស់​ថ្លាន
រាជធានីភ្នំពេញ​​ ៖ ​​ពស់ថ្លាន់​​​១ក្បាល​​​មាន​ប្រវែង​​​១ម៉ែត្រកន្លះ ទម្ងន់​ប្រហែល​ជាង​​១០​គីឡូ​ក្រាម ត្រូវ​បានសន្តិសុខ​​​យាម​​ឃ្លាំង​មួយនៅ​តាម​​បណ្តោយ​ផ្លូវ​​១៩៨៦ ភូមិ​ភ្នំពេញថ្មី ​​សង្កាត់​​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ ចាប់​​​បាន​កាលពី​​​វេលា​ម៉ោង​​៥​ល្ងាច​​ថ្ងៃទី​​​៦ កក្កដា ​​២០១១ ​ខណៈ​ពេល​ដែល​វាលូន​ចេញ​ពីព្រៃ​បឹង​ក្បែរ​នោះ ចូល​មក​

គ្រោះថ្នាក់​​​​​រថយន្ត​បឺស​​បុក​គ្នា​​​ជាមួយ​​រថ​ភ្លើង​​នៅ​​ឥណ្ឌា​​ស្លាប់​ជាង​៣០នាក់​

Posted: 07 Jul 2011 12:11 AM PDT


​មនុស្ស​យ៉ាង​ហោចណាស់​​​​៣១នាក់​បា​ន​ស្លាប់​​បាត់បង់ជីវិត​​​ និងជាង​​​​៣០នាក់ទៀត​​រង​របួស​ក្នុង​​គ្រោះថ្នាក់​​​ចរាចរណ៍​ដ៏រន្ធត់​មួយដោយ​​​រថ​ភ្លើង​​ល្បឿន​លឿន​មួយ​ខ្សែ​បើក​បុក​គ្នា​​​ជា​មួយ​​រថយន្តបឺស​​​ពេញទំហឹង លាន់ដូច​រន្ទះ​នៅ​ក្នុង​រដ្ឋ​អ៊ុតាប្រាដេសភាគខាង​ជើង​ប្រទេស​ឥណ្ឌា​​ កាល​ពី​ព្រឹកថ្ងៃទី​​៧ កក្កដា ​​។ ទីភ្នាក់ងារ​​​ព័ត៌​មាន​​ក្នុង​ស្រុក​​មួយ​​របស់​ឥណ្ឌា​​​

ចំការ​ទុរេន​នៅ​ស្រុក​សំឡូត​ជា​តំបន់​ថ្មី​បន្ថែម​សំរាប់​ដំណាំ​នេះ​

Posted: 06 Jul 2011 11:55 PM PDT

ចំការទុរេន​នៅ​ស្រុក​សំឡូត​ ខេត្ត​បាត់ដំបង
ខេត្ត​បាត់​ដំបង​ ៖ រយៈពេល២ឬ៣ឆ្នាំកន្លង​មកនេះភោគផលទុរេន សាវម៉ាវរបស់កម្ពុជា កំពុងងើបឡើងវិញតាមតំបន់។ ប្រភេទដី​ដែល​អាចដាំដំណាំនេះបានដូចជានៅខេត្តកំពត កោះ​កុង​កំពង់​សោម និងកំពង់ចាមជាដើម។ ដោយ​ឡែកប៉ែក​ពាយ័ព្យប្រទេសមានខេត្ត​បាត់ដំបង​និងប៉ៃលិន។ នៅ​ស្រុកសំឡូតខេត្ត​បាត់​ដំបង​ប្រជា​ជន​ដែល​ធ្លាប់រស់នៅតាំងពីសម័យ​មានសង្រ្គាមមក​ ពេល​នេះបានកែប្រែជីវភាពនៃការរស់នៅពីការងារលី

​ព្រឹត្តិការណ៍​​​ប្រកួត​ដ៏​​កក្រើក​​នៅ​​ពហុ​កីឡដ្ឋាន​ជាតិ​​ ​វ៉ន វីវ៉ា ​ការពារ​ខ្សែ​​ក្រវាត់​​ប្រឆាំ​ង​អ្នក​ឆ្លង​ដែន​​អង់​គ្លេស

Posted: 06 Jul 2011 11:27 PM PDT

ការផ្គូផ្គងរវាងកីឡាករ វ៉ន វីវ៉ា (ស្តាំ)និងកីឡាករ Ben Barwise
រាជធានីភ្នំពេញ ៖ ​នៅ​លើ​សង្វៀន​​ពហុ​កីឡ​ដ្ឋាន​​ជាតិ​នា​ថ្ងៃ​សុក្រ ទី​៨ កក្កដា ​ឆ្នាំ​២០១១ ​ស្ថានីយ​ទូរទស្សន៍​ CTN នឹង​រៀបចំ​​ព្រឹត្តិ​ការណ៍​​ប្រកួត​កីឡា​ប្រដាល់​​ជាលក្ខណៈ​អន្តរ​ជាតិ​ដ៏​អស្ចារ្យ​​មួយ​​ដែល​មិនធ្លាប់​​មាន​ពី​មុន​មក​ គឺ​ការ​ប្រកួត​ដណ្តើម​​ខ្សែ​ក្រវាត់​ ISKA លំដាប់​ថ្នាក់​ពិភព​លោក​​ចំនួន​២​គូ​។ មាស ចន្ថា នឹង​ឡើង​ការ​ពារ​ខ្សែ​ក្រវាត់​របស់​ខ្លួន​ជា​មួយ​

គ្រោះ​ថ្នាក់​ចរាចរណ៍​រថយន្ត​បុកម៉ូតូ​ឆ្លង​ថ្នល់ស្លាប់ស្ត្រីម្នាក់ក្មេងស្ត្រី​2នាក់​រង​របួស​ធ្ងន់

Posted: 06 Jul 2011 11:26 PM PDT

ស្រ្តីរងគ្រោះ
ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ស្ត្រី​ម្នាក់​​​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ក្រោយ​មក​បាន​ស្លាប់​ ខណៈ​ពេល​បញ្ជូន​ទៅ​ព្យា​បាល​នៅមន្ទី​រ​ពេទ្យ និង​ក្មេង​ស្រី​អ្នក​រួម​ដំណើរចំនួន​២នាក់ទៀត​រង​របួស​ធ្ងន់​បញ្ជូន​ទៅ​ សង្គ្រោះ​នៅមន្ទីរ​ពេទ្យ​កុមារ​នៅ ខេត្ត​សៀម​រាប ក្នុង​ឧ​ប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​ម៉ូតូពេល​ឆ្លង​ ផ្លូវ។

ឆមាស​ទី1ឆ្នាំនេះ​​បទល្មើស​​​ព្រហ្ម​ទណ្ឌ​​កើត​មាន​​70លើក​​​និង​​ការ​​ប្រឆាំង​​បទល្មើស​​សេដ្ឋកិច្ច

Posted: 06 Jul 2011 11:26 PM PDT

ប៉ូលិស​សេដ្ឋកិច្ច​ប្រគល់​សត្វ​ព្រៃ​ដល់​មេព្រៃ
ខេត្ត​កំពង់​ធំ​ ៖ ក្នុង​​​​ឆមាស​ទី១​​ដើម​​​ឆ្នាំ​២០១១​ កន្លងមក​នេះ បទ​ល្មើស​​​ព្រហ្ម​ទណ្ឌ​​នៅ​​ក្នុង​ខេត្ត​​​កើត​មាន​​ចំនួន៧០​​​លើក ​បើ​ប្រៀប​ធៀប​​នឹង​​​ឆមាស​​​ទី១​​ឆ្នាំ​​​២០១០​ ដែល​​កើត​មាន​៧១ លើក​ ឃើញ​​ថយ​ចុះ​​១​លើក​ បណ្តាល​​ឱ្យ​មនុស្ស​​ស្លាប់​​៦​នាក់​ របួស​៤២​​នាក់ ​​រងគ្រោះ​​​១៥​នាក់​ បាត់​ម៉ូតូ​​១៣​គ្រឿង​​ និង​ខូច​ខាត​​បាត់​បង់​ទ្រព្យ​សម្បត្តិ​​​​មាស

ក្រុម​ហ៊ុន Nokia ផ្លាស់​​ប្តូរ​ប្រធាន​ផ្នែក​អភិវឌ្ឍ​ពាណិជ្ជ​កម្ម​នៅ​កម្ពុជា និង​ឡាវ​

Posted: 06 Jul 2011 11:25 PM PDT

រាជធានី​ភ្នំពេញ​ ៖ លោក Jerry Manus បានត្រូវប្រកាសតែងតាំងដោយក្រុមហ៊ុន Nokia ប្រចាំនៅតំបន់ឥណ្ឌូចិន ជាប្រធានផ្នែកអភិវឌ្ឍ អាជីវកម្មប្រចាំនៅប្រទេសកម្ពុជា និងឡាវចាប់ពី ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១១ តទៅ។ ក្នុងតួនាទីខាងលើ លោក Jerry ដែលមាន

គណៈបញ្ជាការ​ឯកភាពខណ្ឌ​​​​ឫស្សីកែវ ​​អបអរសាទរ​​ថ្ងៃ​បញ្ជូលប្រាសាទព្រះវិហារ​​​ជាបេតិកភណ្ឌ​ពិភពលោក​

Posted: 06 Jul 2011 09:18 PM PDT

លោក នុត ពុធដារ៉ា ដឹកនាំមន្ត្រីរាជការអបអរសាទរប្រាសាទព្រះវិហា​រ​ចុះ​បញ្ជីបេតិកភណ្ឌពិភពលោក
រាជធានីភ្នំពេញ​​ ៖ ​​គណៈ​បញ្ជា​ការ​​ឯកភាព ខណ្ឌ​ឫស្សីកែវ ​កាលពីព្រឹកថ្ងៃទី​​​៧ កក្កដា ​​២០១១ ​បានជួប​ជុំមន្ត្រីរាជ​ការ​​​ប្រមាណ​១៥០​នាក់​​​​ប្រារព្ធពិធីអបអរសាទរ​​​ខួប​​​៣​ឆ្នាំ​​​ថ្ងៃទី​​៧ កក្កដា ​​​២០០៨-៧ កក្កដា ​២០១១ នៃ​​ថ្ងៃ​បញ្ចូល​​ប្រាសាទព្រះវិហារ​​ទៅក្នុងបញ្ជី​បេតិក​ភណ្ឌ​ពិភពលោក​ ។ ពិធីនេះ​បានរៀបចំ​​ឡើង​នៅ​វេលា​ម៉ោង​​១០ព្រឹក​

បេសកកម្ម​​ ​អ.ស.ប ៖ ​យេម៉ែន​កំពុង​ប្រឈម​​មុខ​​នឹង​វិបត្តិ​​មនុស្ស​ធម៌​

Posted: 06 Jul 2011 09:01 PM PDT


​បេសកកម្ម​​អង្គកា​រ​សហប្រជាជាតិ​​ប្រចាំ​ប្រទេស​​យេម៉ែននិយាយ​កាលពីថ្ងៃទី​៦ កក្កដា ​​កន្លង​មក​​​ថា ប្រទេស​យេម៉ែន​​​​ពេលនេះ ត្រូវ​ការ​​ជំនួយ​​មនុស្សធម៌​​​បន្ទាន់ ដើម្បី​បញ្ចៀស​​វិបត្តិ​មនុស្ស​ធម៌​​ ដោយព្រមាន​ថា ​វិបត្តិ​មនុស្សធម៌​នេះ​​ផ្តល់​ផល​វិបាក​​នានា​ដល់​ជនស៊ី​វិល​។​ បេសក​កម្ម​នេះ​និយាយ​ក្នុងសេចក្តី​​​ថ្លែង​ការណ៍​​​​មួយក្រោយ​​ពី​បញ្ចប់​​បេសកកម្ម​​រយៈ​ពេល​​៩ថ្ងៃ​ នៅយេម៉ែន​ថា

អ្នកការទូត​​ជាន់ខ្ពស់​ចិន​ទៅ​កាន់​ទីក្រុង​​បេន​ហ្គា​ហ្ស៊ី ​ជំរុញ​​​ឱ្យមាន​​ដំណោះ​​ស្រាយ​​ជម្លោះ​​នៅ​លីប៊ី​

Posted: 06 Jul 2011 08:58 PM PDT


អ្នកការទូត​​ជាន់ខ្ពស់​​​​ចិនមួយរូបទទួល​បន្ទុក​កិច្ចការ​​​អាហ្វ្រិក​ខាង​ជើង កាលពីថ្ងៃទី​​៦​ កក្កដា ​​កន្លង​មក បាន​​ទៅកាន់ទីក្រុង​​បេនហ្គាហ្ស៊ី ​​របស់​ប្រទេស​​លីប៊ី ដែល​​​កាន់កាប់ដោយ​​ក្រុមប្រឆាំង​ហើយ​បានទទូច​​ឱ្យ​មាន​ដំណោះស្រាយ​​​ផ្នែក​នយោបាយ​ ដើម្បីបញ្ចប់ជម្លោះ​​​​​បច្ចុប្បន្ន​​របស់​ប្រទេស​​​លីប៊ី ។ ​អ្នកការទូត​​ចិនរូបនេះ​​​​លោក Chen Xiaodong

ពាក្យ​​ចចាម​អារ៉ាម​ពី​មរណភាព​​របស់​​អតីត​​​​ប្រធានាធិបតី​ចិន​​​​​លោក​​យ៉ាង​ហ្សេមីន

Posted: 06 Jul 2011 08:54 PM PDT


ទូរ​ទស្សន៍​ហុង​កុង ATV ​បាន​រាយការណ៍​​​កាលពីថ្ងៃទី​៦ កក្កដា ​ពី​មរណ​ភាព​របស់​អតីត​​​ប្រធានាធិបតី​ចិន​លោកយ៉ាង​ហ្សេមីន​​អាយុ​៨៤​ឆ្នាំ ។ ​ក៏ប៉ុន្តែ​​ព័ត៌​មាន​នេះពុំត្រូវបាន​អះ​អាង​ជា​​ផ្លូវ​ការ​ដោយ​អាជ្ញា​ក្រុងប៉េកាំង​ឡើយ ហើយកម្មវិធី​​ពិសេស​របស់​ ATV ​ដែល​​គ្រោ​ង​នា​វេលា​ម៉ោង​​២១ និង​៣០​នាទី​ម៉ោ​ងក្នុង​ស្រុក​ពី​រឿង​នេះ ទី​បំផុត​ត្រូវលុប​ចោលវិញ

មេដឹកនាំ​​​​ឧទ្ទាម​​​លីប៊ី​​​គ្រោង​បើក​​ការ​ចរចា​​ជាមួយ​​ក្រុម​​ប្រឹក្សា​​អូតង់​

Posted: 06 Jul 2011 08:48 PM PDT


​ប្រមុខ​អង្គការ​អូតង់​ លោក Anders Fogh Rasmussen ថ្លែង​​​កាលពីថ្ងៃទី​​​៦ កក្កដា ​​កន្លង​មក​​ថា មេដឹកនាំ​​ឧទ្ទាម​​​​លីប៊ី​នឹង​​បើកការ​​ចរចា​ជាមួយក្រុមប្រឹក្សា​​​អូតង់​ ដែលមាន​​២៨​ប្រទេស​ជា​សមាជិក​នៅថ្ងៃទី​​​១៣ កក្កដា ខាង​មុខនេះ ​ដើម្បី​បង្ហាញ​​​ពីផែនការរបស់​ខ្លួន​​​សម្រាប់ការ​ធ្វើអន្តរ​កាល​លទ្ធិប្រជាធិបតេយ្យ​​នៅលីប៊ី

ក្រុមកីឡាការិនី​ជប៉ុន​ ​អាល្លឺម៉ង់ ​អង់គ្លេស ​មានកៅអី​១នៅវគ្គ​១ភាគ៤ ​​ឯ​កាណាដា ​​ម៉ិកស៊ិក ​​ហាលអាវ

Posted: 06 Jul 2011 08:45 PM PDT

កីឡាការិនី​កាណាដា​ពេលប្រកួតចាញ់
​ក្រុម​ចំណាត់​ថ្នាក់​លេខ​២ របស់ FIFA និង​ជា​​ក្រុម​​គ្រង​ជើង​ឯក​បាល់​ទាត់​​ស្ត្រីពិភព​លោក​​អាល្លឺ​ម៉ង់​​ លេង​បាន​ល្អ​ណាស់​នៅ​ក្នុង​​ការ​ប្រកួត​វគ្គ​ជម្រុះ​​ក្នុង​ពូល គឺ​បាន​យក​ឈ្នះ​ទាំងបី​ប្រកួត​មាន​៩​ពិន្ទុ​​​​នាំ​មុខ​គេ​ក្នុង​ពូល​រក​បាន​កៅ​អី​១​​ឡើង​​ទៅ ប្រកួត​នៅ​ក្នុង​វគ្គ​​១​ភាគ​៤ ជា​បន្ត។ ​​ពី​រ​ប្រកួត​​​ក្នុង​ពូល​ A ​ក្រុម​កីឡា​ការិនី​​អាល្លឺ​ម៉ង់​​បាន​បំបាក់​ក្រុម​កាណា​ដា

ការរញ្ជួយដី​​កម្រិត​​​7,6រីស្ទ័រ​​នៅ​​​នូវែល​សេឡង់ ​និង​​​តុងហ្គា​

Posted: 06 Jul 2011 08:43 PM PDT

​ការរញ្ជួយដី​​ដ៏ខ្លាំង​​កម្រិត​​៧,៦រីស្ទ័រ​​​ធ្វើ​ឱ្យ​កក្រើក​​ដល់​កោះ Kermadec របស់​ប្រទេស​​នូវែល​សេឡង់
​ការរញ្ជួយដី​​ដ៏ខ្លាំង​​កម្រិត​​៧,៦រីស្ទ័រ​​​កើតឡើង​នៅ​​​បាត​សមុទ្រ​​​ប៉ាស៊ីហ្វិក ​​កាលពីព្រឹក​ថ្ងៃទី​​​៧ កក្កដា ​​ធ្វើ​ឱ្យ​កក្រើក​​ដល់​កោះ Kermadec របស់​ប្រទេស​​នូវែល​សេឡង់​​ និងប្រទេស​តុងហ្គា ​ញ៉ាំង​​ឱ្យ​មាន​​ការចេញ​ការព្រមាន​ពី​​ការកើត​​​មាន​រលក​យក្ស​ស៊ូណាមី ប៉ុន្តែ​​ការព្រមាន​​នេះត្រូវ​​​លុប​​ចោល​វិញ​ក្រោយពី​​បាតុភូត​​រញ្ជួយដី​នេះ​មិន​មាន​លក្ខណៈ​​​បំផ្លិច​បំផ្លាញ​​

​​​​រាជធានី​​​​ភ្នំពេញ​ចាប់​ផ្តើម​ទូង​ស្គរ​​ ​​គ្រវី​ទង់​អបអរ​​ខួប​៣​ឆ្នាំ​​នៃការបញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​​ពិភពលោក​

Posted: 06 Jul 2011 08:22 PM PDT

ការ​ទូង​ស្គរ ​វាយ​ជួង​ គ្រវី​ទង់​ជាតិ និង​គ្រវី​​ទង់​យូណេស្កូ ​​យ៉ាង​​​ផុលផុស​​គួរ​​ឱ្យ​រំភើប និង​មោទនៈជាទីបំផុត
រាជធានីភ្នំពេញ​​ ៖ ​វេលាម៉ោង​​១០ព្រឹក​ថ្ងៃ​ទី​៧ កក្កដា ២០១១ អាជ្ញាធរ​​ទាំង​​៩ខណ្ឌ​ក្នុង​រាជធានី​​មាន​​មន្ត្រី​​ស៊ីវិល និង​កង​កម្លាំង​ប្រដាប់​អាវុធ​ ប្រជាពលរដ្ឋ​​ ព្រះសង្ឃ ​​លោកគ្រូ អ្នក​គ្រូ ​​​​បាន​​រៀបចំ​​ពិធី​អប​អរ​សាទរ​​​ខួប៣​ឆ្នាំ​​នៃ​ការ​ដាក់​បញ្ចូល​​ប្រាសាទ​ព្រះ​វិហារ​​​​ជា​បេតិកភណ្ឌពិភព​លោក​ ដោយ​​មានការ​ទូង​ស្គរ ​វាយ​ជួង​ គ្រវី​ទង់​ជាតិ និង​គ្រវី​​ទង់​យូណេស្កូ ​​

ពួកឧទ្ទាម​​លីប៊ី​​​ចាប់ផ្តើម​​​​វាយ​រុល​​ឆ្ពោះ​ទៅ​​​រដ្ឋធានី​​​ទ្រី​ប៉ូលី​

Posted: 06 Jul 2011 08:16 PM PDT

ក្នុងការប្រយុទ្ធ​​​នេះពួកឧទ្ទាម​​​ដណ្តើម​កាន់​កាប់​​​​តំបន់ Al-Qawalish
​ពួកឧទ្ទាម​លីប៊ី​​​​កាលពីថ្ងៃទី​៦ កក្កដា ​កន្លង​មក ​បាន​​វាយរុល​​ឆ្ពោះ​ទៅ​​​រដ្ឋធានី​​ទ្រីប៉ូលី ​ដោយ​​​ដណ្តើម​​កាន់​កាប់​​បាន​តំបន់​ប្រជុំ​ជន​មួយ​​នា​ភាគ​និរតី​​រដ្ឋធានី​​នេះ​ពី​​កង​កម្លាំង​​​របស់លោក​កាដាហ្វី​។​ អ្នក​នាំពាក្យ​​​​ពួក​ឧទ្ទាម​​​​នេះ លោក​ Mohamed Ibrahim និយាយ​ថា ការប្រយុទ្ធ​​គ្នា​ដ៏សាហាវ​​​បាន​កើត​ឡើង​​​នៅ​តំបន់ជុំវិញ​​ទីក្រុង​មីស្ត្រា​តា​

ធ្លាក់​យន្តហោះ​​​​កាហ្គោ​នៅ​អាហ្វហ្គានីស្ថាន​​មនុស្ស​​​៩នាក់​​ជិះ​ក្នុង​​នោះ​ស្លាប់​​​ទាំងអស់​

Posted: 06 Jul 2011 08:12 PM PDT

​ប៉ូលិសអាហ្វហ្គានីស្ថាន​​គូសបញ្ជាក់​​​កាលពីថ្ងៃ​ទី​៦ កក្ក​ដា ​​ថា យន្តហោះ​​កាហ្គោ​ធុន ILLIOUCHINE-76 មួយគ្រឿង​​​ជួល​ដោយ​​​កងទ័ពអាមេ​រិក​​​បានធ្លាក់​​​កាលពីយប់ថ្ងៃទី​​៥ កក្កដា ​​កន្លង​មក ​​នេះ ក្នុង​ភ្នំមួយ​នា​ភាគខាង​កើតអាហ្វហ្គានីស្ថាន​។ ពុំមានអ្នក​នៅ​រស់​​​រានមានជីវិត​​​ណាម្នាក់​​ត្រូវ​បាន​រកឃើញ​​​ឡើយ ក្នុង​​ចំណោមសមាជិក​​​ក្រុម​យា​និក​​ទាំង​៩​

នាវាដឹក​ប្រេង​​​អារ៉ាប៊ី សាអូឌីត ​មួយគ្រឿង​​ឆេះ​​​ដោយ​ការ​​ប្រយុទ្ធ​​​គ្នាជាមួយ​​​​ចោរ​សមុទ្រ​

Posted: 06 Jul 2011 08:07 PM PDT

​អ្នកទទួលខុសត្រូវ​​យេម៉ែនម្នាក់​អះអាង​​ប្រាប់​ទីភ្នាក់ងារ​​​​ព័ត៌មានចិន​​ស៊ីនហួ​ថា ​នាវា​ដឹក​ប្រេង​យក្ស​​​របស់អារ៉ាប៊ី សាអូឌីត ​មួយគ្រឿង​​ត្រូវ​​ភ្លើង​ឆេះ​ ហើយ​កាពីតែន​​នាវា​នេះ​បាត់ខ្លួន​​បន្ទាប់​​ពី​ការ​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ​​​​រវាង​កងឆ្មាំ​​​ឆ្នេរ​សមុទ្រ​យេម៉ែន​​​ និងពួក​ចោរ​សមុទ្រ​​សូម៉ាលី ​ដែលប៉ុន​ប៉ង​​ចាប់នាវា​​ដឹកប្រេង​​នេះ​ក្នុង​ឈូងសមុទ្រ​​​​អា​​ដេន

ព័ត័មាន​ខ្លីៗ​ស្តីពី​តារាបាល់ទាត់​នៅតំបន់អឺរ៉ុប​

Posted: 06 Jul 2011 08:07 PM PDT

តារាម៉ូដ​ប៉ារ៉ាហ្គាយ​ សន្យា​នឹង​​ស្រាត​​នៅទីលាន​​​ប្រកួត​បាល់​ទាត់​បើ​...
​​Copa America 2011 ​កំពុង​​​ចាប់​ផ្តើម​ប្រកួត​​នៅ​ប្រទេស​​អាហ្សង់ទីន​ បច្ចុប្បន្ន​​ជាការ​​ប្រកួត​ជុំ​ដំបូង​និង​​បន្ត​រហូតដល់​​ជុំ​ផ្តាច់​ព្រ័ត្រ​​នៅ​ថ្ងៃទី​២៤កក្កដា ខាង​មុខ។​ ហេតុការណ៍​ដ៏​ប្រាកដ​​ប្រជាមួយ បើ​សិន​ក្រុម​​​ជម្រើស​ជាតិ​ប៉ារ៉ាហ្គាយ​ក្លាយ​ជា​ជើង​ឯក ​​គេនឹង​​បាន​​ឃើញ​នាង​ឡារីសសា រីហ្គេលមេ​ ​តារា​ម៉ូដ​​ល្បី​ឈ្មោះ​​មួយ​រូប​​​ស្រាត​​បង្ហាញ​ម៉ូដ​នៅ​លើទី​លាន​ប្រកួត​​

បាត់ដំបង​​ដាច់ភ្លើង​​អគ្គិសនី​៥ថ្ងៃ ​​ដោយ​រៀបចំបណ្តាញ​​ថ្មី​

Posted: 06 Jul 2011 07:50 PM PDT

​ខេត្ត​បាត់ដំបង​​​ ៖ ​​មន្ត្រីអគ្គិសនី​​​ខេត្ត​បាត់​ដំបងបាន​ឱ្យកោះសន្តិភាព​​​ដឹង​ថា ​ភ្លើង​អគ្គិសនី​​​នៅ​ខេត្ត​បាត់ដំបង​​​​ត្រូវដាច់​រយៈ​ពេល​​​៥ថ្ងៃ ​​ដោយ​ចាប់​ផ្តើម​​​ពីថ្ងៃទី​​៧ ដល់ថ្ងៃទី​​​១១ កក្កដា ​​​២០១១​នេះ ។ ​មន្ត្រីដដែលបាន​​​បញ្ជាក់​ទៀត​ថា ​ការ​ដាច់​​ភ្លើង​​នេះ​នឹង​ផ្តើម​​​​ចាប់ពីវេលាម៉ោង​​​៨​ព្រឹក ​ដល់ម៉ោង​​​​៥ល្ងាច ​​ហើយ​ថា ការ​​ដាច់​នេះ ​ដោយសារ​​​​អាជ្ញាធរ​​

កម្មវិធី​​ប៊ីគីនីរបស់​​ទូរសទស្សន៍​​ត្រូវ​​រំខាន​​​​​ពីសំណាក់​មិត្ត​ប្រុស​

Posted: 06 Jul 2011 07:45 PM PDT


ឈុត​​​វីដេអូ​​​ឃ្លីប​ មួយ​បង្ហាញ​ពីភាព​ខឹង​សម្បា​​​​របស់​​បុរស​ជា​មិត្ត​​ប្រុស​​ដែល​ឃើញ​មិត្ត​ ​ស្រីរបស់​ខ្លួន​​ចូលរួម​កម្មវិធី​ប្រកួត​​បវរកញ្ញា​​​ប៊ីគីនី​​​កំពុង​ ត្រូវ​បាន​​មនុស្ស​នៅទូទាំងពិភព​លោក​​​​មាន​ការ​​ចាប់​អារម្មណ៍​​​យ៉ាង​ ខ្លាំង​​​ក្នុងពិភព​​អ៊ីនធើរ​ណេត​ ។​ បុរស​ដែល​​មិន​ស្គាល់​​​​ស្ថានីយ​ទូរទស្សន៍​​​កំពុង​​ដំណើរ​ចាក់​ផ្សាយ​បន្ត ​ផ្ទាល់​​​ដោយ​បាន​​បង្ក​ការ​​អុក​ឡុក​​​ក្នុង​​ពេល​​មិត្តស្រី​​របស់​ខ្លួន ​​ចូល​ប្រកួត​​​​បវរកញ្ញា​​ប៊ីគិនី​ ។ ក្នុង​​វីដេអូ​នោះ​ បុរសនោះ​​​បាន​ស្រែក​​​​ខ្លាំង ទៅកាន់​​ស្រីម្នាក់​​ថា «តើអូន​ឯង​ធ្វើ​អ្វី​? នរណា​​​ប្រាប់​ឱ្យ​​អូន​ឯង​មក» ?​ ​ម៉េច​​មិន​និយាយ​​​ថា ទៅធ្វើ​ការ​ទៀត​ទៅ ។ ​បន្ទាប់មក​​បុរស​នេះ​​បាន​​ចាប់​​ដៃមិត្ត​ស្រី​របស់​ខ្លួន​អូស​និង​​ ទះកំផ្លៀង​​​នាង​​ទៀត​ផង ។​

បុរសម្នាក់​​ត្រូវ​ខ្នាន់​កាំភ្លើង​​បាញ់​​​ដាច់​ត្រចៀក​ម្ខាង​ខឹង​ពូកែ​​​បើកម៉ូតូ​ជ្រេ​រពេញ​ផ្លូវ​

Posted: 06 Jul 2011 07:43 PM PDT

បុរសរងគ្រោះកំពុង​ស្ថិតក្នុង​មន្ទីរ​ពេទ្យ
រាជធានីភ្នំពេញ​​ ៖ ​​បុរសម្នាក់​​ត្រូវ​ខ្មាន់​កាំ ភ្លើង​​​មិនស្គាល់​អត្ត​សញ្ញាណ​​​​បាញ់​មួយ​គ្រាប់​​​​​ចំ​​ត្រចៀក​​​ខាង​ ស្តាំ ​កាល​ពី​វេលាម៉ោង​​​១០​យប់​​ថ្ងៃ​ទី​​៦ កក្កដា ​​២០១១ នៅ​​លើ​​ស្ពានជ្រោយ​ចង្វា ​​ត្រើយខាង​លិច ស្ថិតក្នុង​​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ​ ក្រោយ​ពី​​បើកម៉ូតូ​ប្រជែង​គ្នា​​ និងទំនាស់​ពាក្យ​សម្តី ។​

បាល់ទាត់​ចម្រុះ​នៅអឺរ៉ុប ​ក្រុម ​Leverkusen,​ ក្រុម ​Botafogo ​និង​ ​Palmeiras ​ជាក្រុមល្អ

Posted: 06 Jul 2011 07:33 PM PDT

ការប្រជែង​ដណ្តើមបាល់​គ្នារវាង​កីឡាករក្រុម​​ Leverkusen​ និង​កីឡាករក្រុម ​Hamburg
ការ​ប្រកួត​បាល់​ទាត់​ចម្រុះ​​​តំបន់​អឺរ៉ុប​សម្រាប់​​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​​នេះមាន​ 6 ​ប្រកួត ។ ក្រុម​ជម្រើ​ស​ល្អ​មាន Palmeiras , Botafogo និង​ Leverkusen ។ Bolivia ចំណាត់ថ្នាក់​លេខ 97 ​របស់ FIFA ។ វត្ត​មាន​ប្រកួត​កូប៉ាអាមេរិកមានចំនួន 23 លើក ។ ក្រុមនេះ ធ្លាប់ទទួល​បានជើង​ឯក​ម្តង តាំងពី​ឆ្នាំ 1963 និង​រង​ជើង​​ឯក​ម្តង​ក្នុងឆ្នាំ 1997

រូប​ថត​​​ស្រាត​របស់​​តារាម៉ូដែល​​តៃវ៉ាន់​​លេច​ធ្លាយ​

Posted: 06 Jul 2011 07:17 PM PDT


​រូប​ថត​​ស្រាត​របស់​​តារា​​​ម៉ូដែល​​​តៃវ៉ាន់​​​នាង​​ Phoebe Hui ​​កំពុង​​ត្រូវ​​បាន​​​​​លេច​​ធ្លាយ​​​ពាស​ពេញ​​​គេហទំព័រ​​​​ព័ត៌​មាន​​​​ នានា​ក្នុង​​ពិភព​អ៊ីនធើរ​ណេត​​ ។ នាង​ Hui​​​​ដែល​ស្គាល់​​​​ថា ជាតារា​​ម៉ូដែល​​​​ដែល​​មាន​សុដន់​ធំ​​​​ស្អាត​ទំហំ​D បាន​និយាយ​​​សារ​ភាព​​​ថា នាង​ពិត​ជា​មនុស្ស​ក្នុងរូបថត​ស្រាត​ដែល​ត្រូវ​​​បានគេ​​ដាក់​​បង្ហោះ​​​​ តាម​អ៊ីនធើរណេត​​​មែន បន្ទាប់ពី​​នាង​បាត់​ទូរស័ព្ទ​ដៃរបស់​នាង ។​ ចំពោះព័ត៌​មាន​​ជុំ​វិញ​​អ្នក​​មើល​​ខ្លះយល់​ថា វាគ្មាន​​អ្វីគួរ​ឱ្យ​អស្ចារ្យ​​​ហើយ​វាគ្រាន់​តែ​​ជាការ​​ក្លែង​​បន្លំ​​ ប៉ុន្តែ​​សម្រាប់​​សាមីខ្លួន​នាង​ Hui ចេញ​​​​មក​​អះអាង​​ថា ការយល់​​​ឃើញ​បែបនេះ​​​មិន​​​ត្រឹម​ត្រូវ​​ឡើយ ។ នាង​បន្ត​ថា នាង​បាត់​ទូរស័ព្ទ​​នៅ​ក្នុង​ពេល​​ដើរទិញ​ទំនិញ​​ថ្ងៃ​ទី១៧ មិថុនា ។ «ខ្ញុំ​ពិត​ជា​​មិន​រំពឹង​ថា​ រូប​ថត​​​ទាំង​នោះ​​​នឹងត្រូវ​លេច​ធ្លាយ​​​ឡើយ​ ដោយសារ​​ទូរស័ព្ទ​របស់​ខ្ញុំ​​​ចាក់​សោ​​លេខ​សម្ងាត់» ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!