The Phnom Penh Post - KHMER: “អាហ្វ្រីលគីនីន បង្កបញ្ហាក្នុងក្រុមហ៊ុនរៀបចំកម្មវិធី ព្រំ រដ្ឋា ត្រៀមដាក់ពាក្យប្តឹង” plus 9 more |
- អាហ្វ្រីលគីនីន បង្កបញ្ហាក្នុងក្រុមហ៊ុនរៀបចំកម្មវិធី ព្រំ រដ្ឋា ត្រៀមដាក់ពាក្យប្តឹង
- ចិនតវ៉ាទៅជប៉ុនរឿងទូកនេសាទចូលដែនទឹកមានជម្លោះ
- ម៉្លាឌិចត្រូវបានគេនាំចេញពីតុលាការឧក្រិដ្ឋកម្មសង្គ្រាមអន្តរជាតិ
- ម៉្លាឌិចបង្ហាញខ្លួនក្នុងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ
- អឺរ៉ុបនឹងផ្តល់ជំនួយជាអាហារដល់កូរ៉េខាងជើង
- កុមារកម្ពុជាជិត៨ពាន់នាក់រួចផុតពីការកេងប្រវ័ញ្ចពលកម្មធ្ងន់ធ្ងរ
- អាវក្រហមអំពាវនាវឲ្យរដ្ឋាភិបាលថ្មីនាំយកខ្លួនអាភីស៊ីត និងពួកយោធាទៅកាត់ទោស
- យីងឡាក់ប្រកាសយកគណបក្ស៥ធ្វើជាដៃគូរដ្ឋាភិបាលចម្រុះ
- អ៊ុងសាន ស៊ូជី ចុះសួរសុខទុក្ខទីក្រុងបាហ្កាន
- ថាក់ស៊ីនគ្មានចេតនាធ្វើនាយករដ្ឋមន្ត្រីម្តងទៀត តែចង់ចូលនិវត្តន៍
អាហ្វ្រីលគីនីន បង្កបញ្ហាក្នុងក្រុមហ៊ុនរៀបចំកម្មវិធី ព្រំ រដ្ឋា ត្រៀមដាក់ពាក្យប្តឹង Posted: 04 Jul 2011 03:11 AM PDT ភ្នំពេញ៖ អ្នកគ្រប់គ្រងកម្មវិធីប្រគំតន្ត្រី«ដួងតារាមាស» របស់ស្ថានីយទូរទស្សន៍អប្សរា អ្នកនាង ព្រំ រដ្ឋា នឹងដាក់ពាក្យបណ្តឹងទៅកាន់តុលាការប្រឆាំងនឹងលោក លាន អាហ្វ្រីលគីនីន ប្រសិនបើពិធីកររូបនេះមិនព្រមចូលខ្លួនមកដោះស្រាយបញ្ហាឲ្យបាន ឆាប់ទៅតាមការស្នើសុំរបស់ក្រុមហ៊ុនផលិតកម្មវិធីនោះ។ |
ចិនតវ៉ាទៅជប៉ុនរឿងទូកនេសាទចូលដែនទឹកមានជម្លោះ Posted: 04 Jul 2011 02:31 AM PDT ប៉េកាំង៖ ក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃចន្ទ ទី០៤ ខែកក្កដានេះថា ខ្លួនបានតវ៉ាទៅប្រទេសជប៉ុនអំពីទូកនេសាទជប៉ុនដែលកំពុង ប្រតិបត្តិការនៅក្នុងដែនទឹកនានាជុំវិញប្រជុំកោះមានជម្លោះ និងគ្មានមនុស្សរស់នៅ នៅឯសមុទ្រចិនខាងកើត។ |
ម៉្លាឌិចត្រូវបានគេនាំចេញពីតុលាការឧក្រិដ្ឋកម្មសង្គ្រាមអន្តរជាតិ Posted: 04 Jul 2011 01:59 AM PDT ឡាអេ៖ ចៅក្រមនៅតុលាការឧក្រិដ្ឋកម្មសង្គ្រាមនៅទីក្រុងឡាអេ បានចេញបញ្ជាឲ្យនាំខ្លួនលោក ម៉្លាឌិច ចេញពីបន្ទប់តុលាការនៅថ្ងៃចន្ទ ទី០៤ ខែកក្កដា បន្ទាប់ពីអតីតប្រមុខកងទ័ពប៊ូស្នីសែបរូបនេះ រំខានការអាននូវដីការចោទប្រកាន់ប្រឆាំងនឹងរូបគាត់។ |
ម៉្លាឌិចបង្ហាញខ្លួនក្នុងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ Posted: 04 Jul 2011 01:52 AM PDT ឡាអេ៖ អតីតប្រមុខកងទ័ពប៊ូស្នីសែប លោក រ៉ាត់កូ ម៉្លាឌិច បានចូលបង្ហាញខ្លួននៅក្នុងតុលាការឧក្រិដ្ឋកម្មរបស់អង្គការសហ ប្រជាជាតិនៅថ្ងៃចន្ទ ទី០៤ ខែកក្កដានេះ ជាទីដែលលោកគ្រោងចូលទៅឆ្លើយបំភ្លឺប្រឆាំងនឹងការចោទប្រកាន់ពី បទប្រល័យពូជសាសន៍នៅអំឡុងសង្គ្រាមប៊ូស្នី។ |
អឺរ៉ុបនឹងផ្តល់ជំនួយជាអាហារដល់កូរ៉េខាងជើង Posted: 04 Jul 2011 01:24 AM PDT ប៊្រុចសែល៖ គណៈកម្មការអឺរ៉ុប បាននិយាយនៅថ្ងៃចន្ទ ទី០៤ ខែកក្កដានេះថា ខ្លួននឹងផ្តល់ជំនួយស្បៀងអាហារមានតម្លៃជាទឹកប្រាក់ ១០លានអឺរ៉ូ (១៤,៥៤លានដុល្លារ)ដល់កូរ៉េខាងជើង ដើម្បីជួយដោះស្រាយគ្រោះស្រេកឃ្លាននៅក្នុងរដ្ឋឯកោមួយនេះ ដែលបានទុកឲ្យមនុស្សជាងកន្លះលានប្រឈមមុខនឹងគ្រោះស្រេកឃ្លាន រហូតដល់ស្លាប់។ |
កុមារកម្ពុជាជិត៨ពាន់នាក់រួចផុតពីការកេងប្រវ័ញ្ចពលកម្មធ្ងន់ធ្ងរ Posted: 04 Jul 2011 01:05 AM PDT ភ្នំពេញ៖ អង្គការវីនរ៉ក់ (Winrock) បានជួយសង្គ្រោះកុមារកម្ពុជាជិត ៨ពាន់នាក់នៅតាមបណ្តាខេត្តចំនួន ៤ ឲ្យគេចផុតពីការកេងប្រវ័ញ្ចកម្លាំងពលកម្មធ្ងន់ធ្ងរ នៅក្នុងវិស័យកសិកម្មទ្រង់ទ្រាយអាជីវកម្ម និងការចិញ្ចឹមជីវិត។ |
អាវក្រហមអំពាវនាវឲ្យរដ្ឋាភិបាលថ្មីនាំយកខ្លួនអាភីស៊ីត និងពួកយោធាទៅកាត់ទោស Posted: 04 Jul 2011 12:48 AM PDT បាងកក៖ លោកស្រី ធីតា ថាវ័ន្តសិទ្ធ ប្រមុខដឹកនាំនៃចលនាអាវក្រហម នៅថ្ងៃចន្ទ ទី០៤ ខែកក្កដានេះ បានអំពាវនាវឲ្យរដ្ឋាភិបាលថ្មីនាំខ្លួនមនុស្សទាំងឡាយណាដែលទទួល ខុសត្រូវលើការសម្លាប់មនុស្សអាវក្រហម យកមកកាត់ទោស។ |
យីងឡាក់ប្រកាសយកគណបក្ស៥ធ្វើជាដៃគូរដ្ឋាភិបាលចម្រុះ Posted: 04 Jul 2011 12:30 AM PDT បាងកក៖ បេក្ខនារីនាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នៅថ្ងៃចន្ទ ទី០៤ ខែកក្កដានេះ បានប្រកាសនូវផែនការបង្កើតរដ្ឋាភិបាលចម្រុះមួយដែលមានគណបក្សចំនួន ៥ចូលរួម ជាមួយសមាជិកសភាតំណាងចំនួន ២៩៩រូប។ |
អ៊ុងសាន ស៊ូជី ចុះសួរសុខទុក្ខទីក្រុងបាហ្កាន Posted: 04 Jul 2011 12:15 AM PDT បាហ្កាន៖ មេដឹកនាំលទ្ធិប្រជាធិបតេយ្យភូមា លោកស្រី អ៊ុងសាន ស៊ូជី បានធ្វើដំណើរចេញទៅខាងក្រៅទីក្រុងកំណើតរបស់លោកស្រីនៅថ្ងៃចន្ទ ទី០៤ ខែកក្កដានេះ ដែលជានេះគឺជាដំណើរចេញក្រៅទីក្រុងកំណើតរបស់លោកស្រីជាលើកដំបូង ចាប់តាំងពីពេលលោកស្រីត្រូវបានពួកយោធារបស់ប្រទេសនេះដោះលែងពី ការឃុំខ្លួនក្នុងផ្ទះកាលពីខែវិច្ឆិកា ឆ្នាំ២០១០ ដោយលោកស្រីបានធ្វើដំណើរទៅសួរសុខទុក្ខប្រជាជននៅទីក្រុងបុរាណ បាហ្កាន ចំពេលមានការរឹតបណ្តឹងសន្តិសុខ។ |
ថាក់ស៊ីនគ្មានចេតនាធ្វើនាយករដ្ឋមន្ត្រីម្តងទៀត តែចង់ចូលនិវត្តន៍ Posted: 03 Jul 2011 11:44 PM PDT ឌូបៃ៖ អតីតនាយករដ្ឋមន្ត្រីថៃនិរទេសខ្លួនឯង លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានថ្លែងនៅថ្ងៃចន្ទ ទី០៤ ខែកក្កដានេះថា លោកមិនមានបំណងប្រែក្លាយខ្លួនជានាយករដ្ឋមន្ត្រីម្តងទៀតនោះឡើយ បន្ទាប់ពីគណបក្សភឿថៃដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់គាត់បាន ទទួលជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតកាលពី ថ្ងៃអាទិត្យម្សិលមិញ។ |
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |