Koh Santipheap Daily

Koh Santipheap Daily


កូរ៉េ​​ខាង​ជើង​​ ៖ ​សហ​ភាព​អឺរ៉ុប​​ផ្តល់​ជំនួយ​មនុស្ស​ធម៌​​ឡើង​វិញ​

Posted: 04 Jul 2011 12:57 AM PDT

គ្រោះ​ទុរ្ភិក្ស​បាន​គំរាម​កំហែង​ប្រទេស​កូរ៉េ​ខាង​ជើង​ជា​ថ្មី ហើយ​ជំរុញ​អឺរ៉ុប​ឱ្យ​បញ្ចេញ​ប្រតិ​កម្ម​។ ថ្ងៃ​ទី​៤ កក្កដា គណៈ​កម្មាធិការ​អឺរ៉ុប​ត្រូវ​ប្រកាស​ពី​ជំនួយ​​មនុស្ស​ធម៌​បន្ទាន់​មាន​ទឹក​ប្រាក់​១០​លាន​​អឺរ៉ូ​សម្រាប់​ជួយ​សង្គ្រោះ​មនុស្ស​៦៥០.០០០​នាក់​ដែល​កំពុង​ជួប​ប្រទះ​នឹង​គ្រោះ​ថ្នាក់​បាត់​បង់​ជីវិត​ដោយ​សារ​ការ​អត់​ឃ្លាន​នា​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​

ពិធីខួប​៣​ឆ្នាំ​​នៃការ​បញ្ចូលប្រាសាទ​ព្រះ​វិហារ​​ទៅក្នុងបញ្ជី​​បេតិកភណ្ឌពិភពលោក​​ ទូងស្គរ​គ្រប់វ​ត្ត​អារាម​

Posted: 04 Jul 2011 12:41 AM PDT

​ខេត្ត​ព្រះវិហារ​​​ ៖ ​​តាមការ​​ឱ្យដឹង​​​ពីមន្ត្រី​​​អាជ្ញាធរ​​​ជាតិព្រះវិហារ និង​មន្ត្រី​​ក្រុមលេខា​ធិការ​ដ្ឋាន​​​ការ​ងារ​ពិសេស​ថ្នាក់​ជាតិ​ តំបន់ប្រាសាទ​ព្រះ វិហារ​​ថា​ នៅ​​ថ្ងៃទី​​​៧ កក្កដា ​២០១១ នេះ ​​​នឹង​​​មានរៀបចំ​​​ពិធីប្រារព្ធ​ខួប​៣​ឆ្នាំនៃ​ថ្ងៃ​បញ្ចូល​ប្រា​សាទ​​ ព្រះវិហារ​​​ទៅក្នុង​បញ្ជី​​បេតិកភណ្ឌ​​ពិភព​លោក ​នៅ​ក្នុង​​សារ​មន្ទីរ​​ធម្មជាតិ​​សាកល​សម្តេច​​​តេជោហ៊ុន

សហរដ្ឋ​អាមេរិក​​អប​អរ​ថៃ​​ដែល​ការបោះឆ្នោត​​​សភា​​ប្រព្រឹត្ត​​ទៅ​ល្អ​ប្រសើរ

Posted: 04 Jul 2011 12:32 AM PDT

ក្រសួង​​ការបរទេស​​អាមេរិក​​ថ្លែង​ថា ​សហរដ្ឋ​​អាមេរិក​បានអប​អរ​សាទរ​​ចំពោះ​ប្រទេសថៃ​ដែល​ការ​បោះឆ្នោត​​​សភា​កាលពីថ្ងៃទី៣ កក្កដា ​ប្រព្រឹត្ត​​ទៅ​ដោយ​ល្អ​ប្រសើរ​​​ ហើយជ័យ​ជម្នះ​​​បាន​ទៅ​លើ​គណ​បក្ស​ប្រឆាំង គឺ​គណបក្ស​ភឿ​ថៃ ។ ​ក្នុ​ងសេចក្តី​ប្រកាស​មួយ​អ្នកនាំពាក្យ​​របស់​ក្រសួង​ការបរទេស​អាមេរិក​​លោកស្រី​​ VICTORIA NULAND ថ្លែងថា

ក្មេងស្រី​អាយុ១២​ឆ្នាំ​ ចិត្តហួសប៉ែត សុំលុយ២០០រៀល​ទៅ​សាលាមិនបាន​ឡើង​លើ​ផ្ទះ​ចង.កសម្លាប់​ខ្លួន

Posted: 04 Jul 2011 12:28 AM PDT

ពាក់អាវលឿងអង្គុយ គឺក្មេងស្រីដែល​ចង.កសម្លាប់ខ្លួន
ខេត្តកំពង់​ឆ្នាំង ៖ ​ក្មេង​ស្រី​អាយុ​១២ឆ្នាំ ​​ម្នាក់​បាន​ចង​.ក​​សម្លាប់​ខ្លួន​ព្រោះ​​តែ​មូលហេតុសុំ ​លុយ​ម្តាយ​២០០​រៀល​ទៅ​រៀនមិន​បាន ។ ហេតុ​ការណ៍​ដែល​មិនធ្លាប់​មាន​នេះ បានកើតឡើង​​កាល​ពី​វេលាម៉ោង​៥​ល្ងាច ថ្ងៃទី២ ​កក្កដា ​​​ក្នុង​លំនៅ​ឋានរបស់​នាង​ស្ថិត​​ក្នុង​ភូមិ​កំព្រង ​ឃុំផ្សារ​ស្រុក បរិបូណ៍ ។

ឆាក​ប្រគំ​តន្ត្រី​ដក​ពី​សួន​ចំការ​ព្រីង​មក​ដាក់​នៅ​ផ្សារ​ទំនើប​ស៊ីធី​ម៉ល

Posted: 04 Jul 2011 12:27 AM PDT

ឆាកប្រគុំតន្រ្តីរបស់មួយ
រាជធានី​ភ្នំពេញ​ ៖ កម្ម​វិធី​ប្រគំ​តន្ត្រី​យុវ​វ័យ​រីក​រាយ​របស់​ស្ថានីយ​ទូរ​ទស្សន៍​អប្សរា​ ប៉ុស្តិ៍​េលខ​១១​ដែល​រៀប​ចំ​បង្កើត​ឡើង​​កាល​ពី​ដើម​ឆ្នាំ​២០១១​ ដោយ​ធ្វើ​ឆាក​នៅ​សួន​ចំការ​ព្រីង​ក្នុង​ខណ្ឌ​សែន​សុខ​ក្បែរ​វត្ត​សំរោង​ អណ្តែត​នោះ​ត្រូវ​បាន​រើ​ចេញ​ពី​ទី​នោះ​មក​ដាក់​នៅ​ផ្សារ​ទំនើប​ស៊ីធី​ម៉ល​ ជាន់​ទី​២​វិញ​។

លោកអាប់ភីស៊ីត ​​​សុំ​លាលែង​​ចេញ​ពីតំណែង​​​ប្រធានបក្ស​​ក្រោយ​​ពីចាញ់​ឆ្នោត​

Posted: 04 Jul 2011 12:21 AM PDT

លោកអាប់ភីស៊ីត ​​វ៉េ​ចាជី​វ៉ា បានប្រកាស​ពីការ​សុំ​លា​លែងចេញពី...
​តាមបណ្តា​ញព័ត៌​មាន​​​​ថៃ​ផ្សាយ​​ឱ្យ​​ដឹង​ថា នាយករដ្ឋមន្ត្រី​​​ចាំផ្ទះ​​ថៃ លោកអាប់ភីស៊ីត ​​វ៉េ​ចាជី​វ៉ា ​នៅថ្ងៃទី​​​៤ កក្កដា បានប្រកាស​ពីការ​សុំ​លា​លែង​ចេញពីតំណែង​​​ប្រធាន​គណបក្ស​​ប្រជា​ធិប​តេយ្យ ​ក្រោយពី​​​លទ្ធ​ផល​​​នៃ​ការ​បោះឆ្នោត​​ជាតិ​ដែល​រៀបចំឡើង​កាលពីថ្ងៃទី​​៣ កក្កដា ​កន្លង​មក ​​បង្ហាញ​ថា គណបក្សភឿថៃ​ទទួល​​ជ័យ​ជំនះ​ក្នុងការបោះឆ្នោត​​​នោះ​

យោធា​ថៃ​​​​ទទួលស្គាល់​​លទ្ធ​ផល​នៃ​​​​ការ​បោះ​ឆ្នោត​​សភា​

Posted: 04 Jul 2011 12:18 AM PDT

​រដ្ឋមន្ត្រីក្រសួងការពារ​ជាតិថៃ​ដែល​ផុត​​អាណត្តិ​​ លោកប្រាវីត វង់សុវ៉ាន់ ​​ថ្លែង​ថា យោ​ធា​ថៃ​​​បានទទួលស្គាល់ជ័យជំនះ​​ក្នុងការបោះឆ្នោត​​​ជាតិយ៉ាង​​ភ្លូកទឹកភ្លូកដី​​​​របស់គណបក្ស​​​ភឿថៃ ​​ដែល​​ស្និទ្ធ​អតីត​នាយករដ្ឋមន្ត្រី​លោក​ថាក់ស៊ីន ​ស៊ី​ណា​វ៉ាត្រា ​ដែលត្រូវ​​​ផ្តួលរំលំ​ក្នុងរដ្ឋប្រហារ​​​យោ​ធា​មិន​​បង្ហូរឈាម​​កាលពីខែ​​កញ្ញា ​​ឆ្នាំ​២០០៦​

រថយន្ត​​រ៉េហ្វ័រ​បុកបង្គោល​​​ភ្លើង​បន្ត​ទៅ​បុក​ដើម​ក្ងោកបាក់​​រលំ​

Posted: 03 Jul 2011 11:48 PM PDT

រាជធានីភ្នំពេញ​​ ៖ ​​បុរសម្នាក់​ស្រវឹង​ធ្លាក់​ភ្នែក​បើក​រថយន្ត​រ៉េ​ហ្វ័រ ទៅបុកបង្គោល​ដង​គោម​​​​បាក់​ដួល​ ហើយ​​​​រេ​​ទៅ​បុក​ដើម​ក្ងោក​រលំអស់​មួយ​ដើមទៀត ​បណ្តាល​ឱ្យ​​រួញក្រពឹត​ទៅមុខ​លែង​រួច​​​​នៅតាម​បណ្តោយ​​មហា​វិថី​​សហព័ន្ធ​ រុស្ស៊ី ​​មុខ​វិទ្យា​​ស្ថាន​​​​បច្ចេកវិទ្យា​​កម្ពុជា ស្ថិត​​ក្នុងសង្កាត់​ទឹក​ល្អក់​​១ ខណ្ឌទួលគោក ​​កាលពីវេលាម៉ោង​​២​និង​​

ឯក​អគ្គ​រាជ​ទូត​អេស្ប៉ាញ​ជំរាប​លា​ពេល​បញ្ចប់​អាណត្តិ​នៅ​កម្ពុជា​

Posted: 03 Jul 2011 11:43 PM PDT

ឯកអគ្គរាជទូត​អេស្ប៉ាញ​ពេលជំរាប​លា​លោក​ឧបនាយករដ្ឋមន្រ្តី​ហោ ណាំហុង
រាជធានី​ភ្នំពេញ​ ៖ ក្នុង​ឱកាស​ចូល​ជួប​សំដែង​ការ​គួរ​សម​ និង​ជំរាប​លា​​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ហោ​ ណាំ​ហុង រដ្ឋ​មន្ត្រី​ការ​បរទេស​ និង​សហ​ប្រតិ​បត្តិ​ការ​អន្តរជាតិ​នា​ព្រឹក​ថ្ងៃទី​៤ ខែក​ក្កដា​នៅ​ទី​ស្តី​ការ​ក្រសួង​ ខណៈ​ពេល​បញ្ចប់​បេសកកម្ម​ការ​ទូត​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ លោក Mariano Alonso Buron ឯក​អគ្គ​រាជ​ទូត​

ព្រះ​អង្គ​ម្ចាស់​វី​ល្លៀម​ ​និង​​ម្ចាស់​ក្សត្រី​ ​KATE ​បន្ត​ទស្សន​កិច្ច​នៅ​កា​ណា​ដា​​ទោះ​បី​មាន​​បាតុ​កម្ម​

Posted: 03 Jul 2011 11:28 PM PDT


ព្រះ​អង្គ​ម្ចាស់​វី​ល្លៀម និង​មេហ​សី​ម្ចាស់​ក្សត្រី​ KATE MIDDLETON បាន​យាង​មក​ដល់​ទី​ក្រុង​ម៉ុង​រេ​អាល់​ ប្រទេស​កាណាដា​ កាល​ពី​ថ្ងៃ​ទី​២ កក្កដា កន្លង​មក​នេះ​ដោយ​មាន​ផ្ទុះ​បាតុ​កម្ម​តវ៉ា​នានា​ប្រឆាំង​នឹង​ទស្សន​កិច្ច​នោះ​។ ព្រះ​អង្គ​ម្ចាស់​វី​ល្លៀម​ និង​មហេ​សី​បាន​យាង​ទស្សនា​គ្លីនិក​មួយ និង​សាលា​ធ្វើ​ម្ហូប​មួយ​កន្លែង​នៅ​ក្រុង​ម៉ុង​រេ​អាល់​

រថយន្ត​​ទួរីស​បុក​ម្ចាស់​ម៉ូតូ​​ម៉ាក​វ៉េវ​សន្លប់​ចូលពេទ្យ

Posted: 03 Jul 2011 11:08 PM PDT

រថយន្តទួរីសដែលបុកម៉ូតូ
ខេត្ត​ព្រៃវែង​ ៖ ​រថយន្ត​​ទួរីស​១គ្រឿង​​​បាន​​​បុក​​​ម៉ូតូ​ម៉ាក​វ៉េវបណ្តាល​ឱ្យ​​ម្ចាស់​ ម៉ូតូ​សន្លប់​​​​​នៅ​នឹង​កន្លែង​​​កើត​ហេតុ​ បង្កការ​ភ្ញាក់​ផ្អើល​​ដល់​​មនុស្ស​ម្នា​​រត់​មក​មើល​យ៉ាង​ច្រើន​កុះករ ​ខណៈ​​ដែលម្ចាស់​​រថយន្ត​​បង្ក​ហេតុ​រត់​បាត់​ស្រមោល​​ ។​ហេតុ​ការណ៍​​នេះ​បាន​កើត​ឡើង​​កាលពី​ថ្ងៃទី​៣ កក្កដា ​វេលា​​​ម៉ោង​៣​និង​​៤៥​​​​នាទី​រសៀល​​​​​លើ​​កំណាត់​​​ផ្លូវ​

លោក​យាយ​ជរា​រស់​​ក្នុង​ជីវិត​ឯ​កោ​អំពាវ​នាវ​សម្រាប់​ជីវិត​ចុង​ក្រោយ​

Posted: 03 Jul 2011 11:08 PM PDT

លោកយាយដែលរស់នៅក្នុងខ្ទមកំសត់
ខេត្ត​កំពង់​ឆ្នាំង ៖ លោកយាយ​សួស ថន អាយុ៨៥​ឆ្នាំ ដែល​ចាស់ជរា និង​មានជំងឺហើមដៃ​ជើង ខ្លួន​ប្រាណ និង​ស្ពឹក ​កុំ​ថា​ឡើយ​ឈរសូម្បី​តែ​អង្គុយ​ក៏​ត្រូវ​មាន​អ្នក​ជួយ​ទប់​ដែរនោះ ពេល​នេះ លោក​យាយ​​បានលើក​ដៃ​សំពះសុំ​អំពាវ​នាវ​ដល់​សប្បុរស​​ជន​តាម​រយៈសារ​ព័ត៌​មាន ​កោះ​សន្តិភាព​​សូមមេត្តា​ជួយ​ឧបត្ថម្ភ​រូប​គាត់​​ក្នុង​ជីវិត​ចុង​

ទាហាន​ម៉ារីន​​កូរ៉េ​​ខាងត្បូង​​​​ម្នាក់​​កំរោល​​​ចូល​បាញ់​​សម្លាប់​​​មនុស្ស​​​​៣នាក់​

Posted: 03 Jul 2011 11:05 PM PDT

​ទាហានម៉ារីន​​កូរ៉េ​ខាងត្បូង​មួយរូប​​​កាលពី​ថ្ងៃទី​​​៤ ​កក្កដា ​បាន​កំរោល​​ចូលបាញ់មនុស្ស​យ៉ាង​សាហាវ​​នៅមូលដ្ឋាន​មួយក្បែរ​តំបន់​ព្រំដែន​ដែល​​​​មាន​កិច្ច​​ការពារ​យ៉ាង​តឹង​រ៉ឹង​​​ជាមួយ​កូរ៉េ​​ខាង​ជើង បណ្តាល​ឱ្យ​​ស្លាប់ទាហាន​​​​៣នាក់ ក្នុងឧប្បត្តិហេតុ​​ដែលមិន​​​ទាក់ទង​ជាមួយនឹង​​ជម្លោះ​​ជា​បន្ត​​រវាង​កូរ៉េ​ទាំង​២ ។ ​ការបាញ់ប្រហារ​នេះ​កើតឡើង​នៅ​​ឯ​មូលដ្ឋាន​ស្ថិត​​លើ​

នារីម្នាក់​​យក​ម្ជុល​​​ដេរ​ស្បែកជើង​ចាក់​ទម្លុះ​​​​បេះ​ដូង​ដើម្បីសម្តែង​​​ភាពស្មោះត្រង់​

Posted: 03 Jul 2011 09:20 PM PDT

ស្រ្តីដែលយកម្ជុលដេរស្បែក​ជើង​ចាក់​ខ្លួនឯង
រាជធានីភ្នំពេញ​​ ៖ ​​នារីម្នាក់ត្រូវ​បាន​ក្រុម​គ្រួសារ​​​​ដឹកតាម​​ម៉ូតូ​កង់​​បី​​មក​​ កាន់់មន្ទីរពេទ្យ​កាល់ម៉ែត ​កាលពីវេលាម៉ោង​៤​និង​​៣០នាទី​​​ល្ងាច​ថ្ងៃទី​​​៤ កក្កដា ​២០១១ ក្រោយ​ពីនារី​នោះ​ប៉ុន​ប៉ង​ធ្វើ​​​អត្ត​ឃាត​ដោយ​​​យកម្ជុល​​ដេរ​ស្បែក​​ជើង​ ​ចាក់ទម្លុះ​បេះ​ដូង​ភ្ជាប់​​​​នឹង​រូបថត​​ជាប់​ឆ្កឹង នៅ​ក្នុងបន្ទប់​​ផ្ទះលេខ​​​១៤៧២ ​ផ្លូវជាតិលេខ​​៥ ភូមិ​​ខ​១ សង្កាត់​

ផ្ទុះបាតុកម្ម​ប្រឆាំង​​ការ​​សាង​សង់​ផ្លូវ​​​រថ​ភ្លើង​​​ក្រោម​ដី​​នៅ​អ៊ីតាលី​​​របួសជិត​២០០​នាក់​

Posted: 03 Jul 2011 08:56 PM PDT


​ប៉ូលិស និងបាតុករ​​១៨០នាក់ បានរង​​របួស​កាលពីថ្ងៃទី​​​៣ កក្កដា ​​កន្លង​មក ​​ក្នុងអំឡុងពេល​នៃការ​​ធ្វើបាតុកម្ម​ប្រឆាំង​​​ការ​​សាង​សង់​​ផ្លូវ​រថ​ភ្លើង​​​ក្រោម​ដី​​​ដែលតភ្ជាប់ពីប្រទេស​​អ៊ីតាលី​ទៅ​ប្រទេស​​បារាំង ។​ បូលិស​​និយាយ​ថា មនុស្ស​ប្រហែល​​​៦.០០០​នាក់ ​បានចូលរួម​ក្នុងការ​ហែ​ក្បួន​​​ដោយសន្តិវិធី​នៅ​តំបន់ Val di Sussa ក្បែរ​ទីក្រុង​​​​ទួរីន ប្រទេស​អ៊ីតាលី ​ធ្វើបាតុកម្ម​ប្រឆាំង​ផ្លូវ​​​រថភ្លើង​​ក្រោម​ដី​ដែលពួកគេ​និយាយ​ថា

​ខ្វះ​​លុយ​ចូល​ផ្ទះសំណាក់​​នាំស្រីស្នេហ៍​ទើបជួបថ្មីៗ​​ទៅ​​​សេពសន្ថវៈ​ក្នុងកុងតឺន័រ​

Posted: 03 Jul 2011 08:54 PM PDT

រាជធានីភ្នំពេញ​​ ៖ ​​យុវជន​ម្នាក់​ត្រូវ​សមត្ថ​កិច្ច​​​នគរបាលប៉ុស្តិ៍​​​ស្ទឹង​​មានជ័យ ខណ្ឌ​មាន​ជ័យ ​ចាប់ខ្លួនកាលពីយប់ថ្ងៃទី​​​​២ កក្កដា ​​​២០១១ នៅ​​ចំណុច​ដីឡូត៍​​​ទំនេរ ស្ថិត​ក្នុង​​​​ភូមិទ្រា សង្កាត់​ស្ទឹង​មានជ័យ ​ខណ្ឌ​មានជ័យ ​​បន្ទាប់ពី​រូបគេ​​បានធ្វើ​សកម្មភាព​​​​​សេពសន្ថវៈ​ជាមួយ​នារី​​​រត់តុ​​ ភោជនីយ​ដ្ឋាន​ម្នាក់​នៅក្នុង​​កុងតឺន័រ បានសម្រេច​​​​ហើយ​

ប៉ូលិស​​បេឡារុស​​​ចាប់ខ្លួន​​​បាតុករ​​ជាច្រើន​​សិប​នាក់

Posted: 03 Jul 2011 08:37 PM PDT


បាតុ​កម្ម​ថ្មី​ៗ​ប្រឆាំង​នឹង​ប្រធានាធិបតី​​លោក​អាឡិច​សាន់ដ្រ៍ ​​លូកា​ឆេន​កូ ត្រូវ​បាន​ធ្វើនៅ​បេឡា​រុស​ កាលពីថ្ងៃទី៣ កក្កដា ​​នា​ឱកាស​​​ទិវា​បុណ្យ​ជាតិ​របស់​ប្រទេស​ដោយ​មនុស្ស​ជា​ច្រើន សិបនាក់​ត្រូវ​ចាប់ខ្លួន ។ ​ពួក​អ្នកតវ៉ា​​បានឆ្លើយតប​ចំពោះ​​ការ​អំពាវ​នាវ​នាពេល​មុន​នេះរបស់បណ្តា​បណ្តាញ​សង្គម ​ដែលឱ្យ​យក​ទិវា​បុណ្យ​​ជាតិនេះ​

​ពួកឧទ្ទាម​​​លីប៊ី​ច្រានចោល​​ផែនការ​​​សន្តិភាព​​របស់​​​សហភាព​អាហ្វ្រិក​ ហើយ​អះអាង​​ថា ​លោក​​កាដាហ្វី ​អាច​រស់​ក្នុង​ប្រទេស​​បើ​​​លោក​បោះ​​បង់​ចោល​​​អំណាច​

Posted: 03 Jul 2011 08:19 PM PDT

លោក Abdel Hafiz Ghoga
ពួកឧទ្ទាម​លីប៊ី​កាលពីថ្ងៃទី​​​៣ កក្កដា ​កន្លង​មក បាន​ច្រាន​ចោល​​ផែនការ​សន្តិភាព​ ដែល​សម្របសម្រួល​ដោយសហភាព​អាហ្វ្រិក​​ ដើម្បី​បញ្ចប់​ជម្លោះ​​ដែល​កំពុង​កើ​តឡើង​​នៅលីប៊ី ក្នុង​តំបន់​​អាហ្វ្រិក​​ខាង​ជើង ដោយអះអាង​ថា ​គ្មាន​ដំណោះស្រាយ​​​​ណាមួយឡើយ ​ដរាបណា​លោកកាដាហ្វី ​នៅតែមិន​ព្រម​​​បោះបង់​​ចោល​អំណាច​។

ជប៉ុនបាន​ផ្តល់​ជំនួយ​ឥត​​សំណង​​ដល់​​កម្ពុជា​​២៩០លាន​យ៉េន សម្រាប់​សន្តិសុខ​​ស្បៀង​

Posted: 03 Jul 2011 08:01 PM PDT

រាជធានីភ្នំពេញ​​ ៖ ​​​កាលពី​វេលាម៉ោង​​១០​ព្រឹក​​ថ្ងៃចន្ទ ទី​​៤ កក្កដា ​នេះ នៅទីស្តីការ​​ក្រសួង​​ការ​បរទេស និងសហប្រតិបត្តិការ​​​អន្តរជាតិ​កម្ពុជា លោក​ឧបនាយករដ្ឋមន្ត្រី​​​ហោ ណាំហុង និង​​​លោកម៉ា​សាហ៊្វូមី គូរ៉ូគី ឯកអគ្គ​រាជទូត​​វិសាមញ្ញ​ និងពេញសមត្ថ​ភាព​ជប៉ុនប្រចាំ​​​ព្រះ​រាជាណាច​​ក្រ​កម្ពុជា ​​បានចុះហត្ថលេខា​​​លើ​លិខិត​ប្តូរ​​សារ​ស្តីពី​ការ​ផ្តល់​​

លោក​ឧបនាយករដ្ឋមន្ត្រី​ហោ ណាំហុង ​​រំពឹង​ថា ​រដ្ឋាភិបាល​ក្រោយ​​​របស់ថៃ​​​អាច​ដោះស្រាយ​​​បញ្ហា​ជា​​មួយកម្ពុជាបាន​

Posted: 03 Jul 2011 08:01 PM PDT

លោក​ឧបនាយករដ្ឋមន្រ្តី​ហោ ណាំហុង
រាជធានីភ្នំពេញ​​ ៖ លោក​​​ឧបនាយករដ្ឋ​មន្ត្រី​​ហោ ណាំហុង ​​រដ្ឋមន្ត្រី​ក្រសួង​​ការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ បាន​​មាន​ប្រសាសន៍​​​​ថា រដ្ឋាភិបាល​ថៃ​ថ្មីដែល​​ចេញពី​ការ​បោះ​ឆ្នោត​​​កាល​ពី​ថ្ងៃទី​​​៣ កក្កដា ​២០១១ អាច​នឹង​ធ្វើការ​​ដោះស្រាយ​​បញ្ហា​ព្រំដែនជាមួយ​កម្ពុជា​បាន ​ក្នុង​នោះ​​រួម​ទាំង​​ព្រំដែនគោក ​និង​ការ​ដោះ​ស្រាយបញ្ហា​​​

ក្រុមជម្រើស​ជាតិកម្ពុជា​​ធ្លាក់ការ​​​ជម្រុះ​​បាល់ទាត់​​​ពិភពលោក​​នៅ​​ក្នុង​​ទឹកដី​​​ឡាវ​៤-២

Posted: 03 Jul 2011 07:54 PM PDT

ការប្រកួតរវាង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា-ឡាវ ក្នុងទឹកដី​កម្ពុជានាពេលកន្លង​មក
ក្រុមបាល់ទាត់​​​ជម្រើស​ជាតិ​កម្ពុជា ​បានធ្លាក់​​ចេញពី​ការ​ប្រកួត​​​ជម្រុះ​បឋម​​សម្រាប់ World Cup ហើយ ​​បន្ទាប់ពី​​លេង​ចាញ់​​​ក្រុម​ឡាវ​ក្នុងលទ្ធ​ផល​​​២ទល់​នឹង​​​៦​ក្នុង​ម៉ោង ​បន្ថែម​ កាល​ពីល្ងាច​ថ្ងៃទី​​​៣ កក្កដា ​ក្នុងទីក្រុង​​​វៀង​ច័ន្ទ ​​ប្រទេស​ឡាវ​នោះ​រួចមក​​។

ក្រោយ​រាប់​​សន្លឹក​ឆ្នោត​ជិត​អស់​​គណ​បក្ស​ភឿ​ថៃ​​ទទួល​បាន​​កៅ​អី​២៦១​ក្នុង​សភា

Posted: 03 Jul 2011 07:52 PM PDT


គណ​បក្ស​ភឿ​ថៃ​ដែល​ស្មោះ​ត្រង់​ចំពោះ​អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ​ លោក​ថាក់​ស៊ីន ស៊ីណា​វ៉ា​ត្រា​ ដណ្តើម​បាន​ជោគ​ជ័យ​ក្នុង​ការ​បោះ​ឆ្នោត​សភា​កាល​ពី​ថ្ងៃ​ទី​៣ កក្កដា នៅ​ថៃ​ជា​ការ​បើក​ផ្លូវ​ឱ្យ​នារី​ម្នាក់​ក្លាយ​ជា​ប្រមុខ​រដ្ឋា​ភិ​បាល​ថៃ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ​ប្រទេស​នេះ​។ នាយក​រដ្ឋ​មន្ត្រី​លោក​អាប់​ភី​ស៊ីត​ វេ​ចា​ជីវ៉ា​ បាន​ទទួល​ស្គាល់​បរា​ជ័យ​របស់​លោក​

ពិធី​សម្ពោធ​ឆ្លង​កុដិ​មួយ​ខ្នង​នៅ​ក្នុង​វត្ត​ក្សត្រី​យ៍​ក្តុល​ហៅវត្ត​ក្តុលតា​ហែន

Posted: 03 Jul 2011 07:45 PM PDT

​​លោក​ខាន់ ម៉ាណេរ ទី​ប្រឹក្សា​លោក​ឧ​ប​នាយក​រដ្ឋ​មន្ត្រី​ ស ខេង​ កាត់​ខ្សែបូ
ខេត្ត​បាត់​ដំបង ៖ កា​ល​ពី​ព្រឹក​ថ្ងៃ​ទី​២ កក្កដា ឆ្នាំ២០១១ នៅ​ក្នុង​បរិវេណ​វត្ត​ក្សត្រី​យ៍​ក្តុល​ហៅ​វត្ត​ក្តុល​តា​ហែន​មាន​រៀប​ចំ​ពិ ​ធី​សម្ពោធ ​កុដិ​មួយខ្នង​​ជា​សម្ធិ​ផល​មួយ​ចំនួន​ទៀត​ ដែល​ស្ថិត​នៅ​ក្នុ​ង​ភូមិ​ក្តុល​ក្រោម ឃុំ​ក្តុល​តា​ហែន ស្រុក​បវេលក្រោម​ការ​អញ្ជើញ​ចូល​រួម​ពី​​លោក​ខាន់ ម៉ាណេរ ទី​ប្រឹក្សា​លោក​ឧ​ប​នាយក​រដ្ឋ​មន្ត្រី​ ស ខេង និង​ជា​

ទស្សនកិច្ចរបស់នាយករដ្ឋ​មន្រ្តី​បារាំង ៖ បារាំង​ត្រៀម​ខ្លួន​ផ្តល់​ឯកសារនានា​ទាក់​ទងនឹង​ខ្សែ​បន្ទាត់​ព្រំ​ដែន​កម្ពុជា-​សៀម

Posted: 03 Jul 2011 07:45 PM PDT

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី​បារាំង
រាជធានីភ្នំពេញ​ ៖ តបតាម​សេចក្តី​​​អញ្ជើញ​​របស់​សម្តេច​អគ្គ​មហា​​សេនាបតី​តេជោ​​​ហ៊ុន សែន នាយករដ្ឋមន្ត្រី​​នៃព្រះរាជាណាចក្រកម្ពុជា​​ នា​រសៀល​ថ្ងៃទី​​​២ ខែកក្កដា​​ ឆ្នាំ២០១១​ ​​លោក​​​ហ្វ្រង់​ស្វ័រ​ ហ្វីយ៉ុង​ ​នាយករដ្ឋមន្ត្រី​​​នៃសាធារណ​រដ្ឋ​​​​បារាំង​​ បានអញ្ជើញ​​មកបំពេញ​​​ទស្សនកិច្ច​​ផ្លូវ​ការ​​​​​នៅព្រះរាជាណាចក្រកម្ពុជា​​ រយៈពេល​​២ថ្ងៃ​​

ការស្ទង់មតិបង្ហាញថាបក្សភឿថៃអាចបាន313កៅអី

Posted: 03 Jul 2011 07:24 PM PDT

លោកស្រី យិងឡាក់ ពេលទៅបោះឆ្នោត
ព្រឹត្តិការណ៍​​ដែល​អាច​ចាត់​ទុកថា ​មិន​មែន​តែ​​ប្រជាពល​រដ្ឋ​​សៀម​នោះ​​ទេ ​ដែល​តាម​ដាន​​ សូម្បី​​តែ​សាធារណ​ជន​កម្ពុជា​ក៏​បាន​តាមដាន​​យា៉ង​ប្រកិត​ជុំវិញ​​ការ​​ បោះឆ្នោត​​ជ្រើសរើស​​អ្នក​​តំណាង​​រាស្ត្រសៀម​នៅថ្ងៃ​​ទី​៣ កក្កដា កន្លង​មក​នេះ ។ ​ខាង​​ក្រោម​​នេះ ​គឺជា​​សេចក្តីរាយ​ការណ៍​ព័ត៌​មាន​​នានា​ទាក់​ទង​ទៅ​នឹង​ការ​​បោះឆ្នោត​​នៅ​ ប្រទេស​​

គូស្នេហ៍ផ្លាស់ប្តូរទំនៀមទម្លាប់នំមិនធំជាងនាឡិធ្វើរោងការក្នុងសាលាឃុំ

Posted: 03 Jul 2011 07:23 PM PDT

កូនកម្លោះ កូនក្រមុំ​ពេលក្រាបផ្ទឹម
រាជធានីភ្នំពេញ​​ ៖ ​នៅសាលា​ឃុំ​ព្រែក​​​ត្នោត ​​ស្រុកទឹកឈូ ​កាលពីព្រឹកថ្ងៃទី​​​​​២៩ មិថុនា ​​មានរៀបចំពិធី​​សែនព្រេន​​ដល់​គូស្នេហ៍​​​ដែល​ពួក​គេ​​​ទាំង​​២នាក់​ បានស្រឡាញ់គ្នា​​​យ៉ាង​ប្តូរផ្តាច់​​​​ តែ មេបា​​​ខាងស្រី​​មិនយល់ព្រម​​​ឱ្យពួក​គេ​​យកគ្នា​​ជា​ប្តី​ប្រពន្ធ​ឡើយ​​​ ទើប​​រហូត​ដល់​ជម្រើស​ចុង​ក្រោយ​​​​គឺ​នាំ​​គ្នា​រត់​​​។​

បាត់​ពីផ្ទះ​3​យប់​​3​ថ្ងៃ​ឃើញស្លាប់ហើម​នៅ​ក្នុង​ស្រះ​ទឹក

Posted: 03 Jul 2011 07:20 PM PDT

នាំគ្នាមើល​សព​អណ្តែតទឹកស្រះ
ក្រុងប៉ោយ​ប៉ែត ៖ ​សាកសព​បុរ​សម្នាក់​ត្រូវ​​បានគេ​​ប្រទះឃើញ​​ស្លាប់​ហើមអណ្តែត​​ទឹក​​នៅ​ រសៀល​ម៉ោង១ ​ថ្ងៃទី២ ​កក្កដា ​ក្រោយពី​បាត់ខ្លួន៣​យប់៣​ថ្ងៃ មិនឃើញ​វិលត្រឡប់​មក​ផ្ទះ។ ​ការស្លាប់​នេះ​​គ្មាននរណា​ដឹង​ពីមូល​ហេតុ​​​​ឡើយ ។ សព​ឈ្មោះ​ម៉ុល ​ថាត ​ហៅ​ម៉ូម​ភេទ​ប្រុស ​​អាយុ​៤៦​ឆ្នាំ ខ្លួនជា​កម្មករ​សំណង់ ​មាន​ទីលំនៅ​​

លោក​អាប់ភីស៊ីត ​​​ទទួលស្គាល់​​​បរាជ័យ​​ក្នុង​​ការ​​បោះឆ្នោត​

Posted: 03 Jul 2011 07:16 PM PDT

លោកអាប់ភីស៊ីត​ បានទទួលស្គាល់​​​ពី បរាជ័យ​​​របស់​គណបក្ស​​​ប្រជាធិបតេយ្យ​របស់​លោក
​នាយករដ្ឋមន្ត្រី​​​ចាំផ្ទះ​​ថៃ លោកអាប់ភីស៊ីត ​វ៉េ​ចាជីវ៉ា ​កាលពីថ្ងៃទី​​​៣ កក្កដា ​បានទទួលស្គាល់​​​ពី បរាជ័យ​​​របស់​គណបក្ស​​​ប្រជាធិបតេយ្យ​របស់​លោក​ក្នុង​ការបោះឆ្នោត​​​សភា​នា​ថ្ងៃទី​​​៣ កក្កដា នោះ​​នៅប្រទេស​ថៃ​។​ ​លោក​អាប់ភីស៊ីត បានសម្តែង​​​ការ​អបអរ​សាទរ​ចំពោះ​​ប្រមុខគណបក្ស​ភឿថៃ​​​ដែល​​ជា​អ្នក​ឈ្នះ​ឆ្នោត​លោកស្រី​​យីងឡាក់ ​ស៊ីណាវ៉ាត្រា

ទារិកា​ចម្លែក​កើត​មានដង​ខ្លួន​ជាប់គ្នា​​ តែ​មានសុខភាពល្អប្រសើរ​

Posted: 03 Jul 2011 06:54 PM PDT

ទារិកាចម្លែក​កើតមកមានដងខ្លួនជាប់គ្នា
​ខេត្ត​បាត់ដំបង​​​ ៖ ​ទារិកា​ភ្លោះ​​​ចម្លែក​​​ដែល​ក្រុម​​គ្រូពេទ្យ​​ខេត្ត​បាត់ដំបង​អះអាង​ថា មិនធ្លាប់​​ជួប​ប្រទះ​​ទាល់តែ​សោះ ក្នុងប្រវត្តិ​​​នៃប្រទេស​កម្ពុជា ​ដែលមានដង​ខ្លួន​ជាប់គ្នា​​ត្រង់​​​ដើមទ្រូង និង​ពោះ ហើយ​មាន​​បេះ​ដូង​ ថ្លើម និង​​​ទង​ផ្ចិត​រួមគ្នា​តែ​មួយ​ប៉ុណ្ណោះ​។

ចិន​បើក​សម្ពោធ​​ស្ពាន​​ឆ្លង​កាត់​សមុទ្រ​​វែង​បំផុត​​នៅ​លើ​ពិភព​លោក​

Posted: 03 Jul 2011 06:38 PM PDT

ស្ពាន​ឆ្លង​សមុទ្រ​ដ៏​វែង​បំផុត​​នៅ​លើ​ពិភព​លោក
ស្ពាន​ឆ្លង​សមុទ្រ​ដ៏​វែង​បំផុត​​នៅ​លើ​ពិភព​លោក​​នៅ​តំប​ន់​សាន​ទុង បាន​ឆ្លង​​កាត់​ការ​ត្រួត​ ពិនិត្យ​​ពី​អង្គ​ភាព​ពាក់​ព័ន្ធ​ និង​បើក​សម្ពោធ​​​ឱ្យ​​ប្រើ​ប្រាស់​​ជា​ផ្លូវ​ការ ។ ​ទីភ្នាក់ងារ​​ «ហ្វើង​ហួង» ​របស់​ចិន​កាល​ពី​ថ្ងៃ​ទី​២៧ មិថុនា ​ផ្សាយថា ស្ពាន​ហៃវ៉ាន ​ដែល​ឆ្លង​កាត់​ឈូង​សមុទ្រ​​ជៀវ​ចូវ ភាគ​ខាង​ត្បូង​នៃ​សមុទ្រ​​សាន​ទុង បាន​ឆ្លង​កាត់​​ការ​​ត្រួត​ពិនិត្យ​​​គុណ​ភាព​ពី​អង្គ​​ភាព​ជំនាញពាក់​ព័ន្ធ ​រួច​រាល់ និង​បាន​ប្រគល់​​ជូន​ដល់​​អាជ្ញា​ធរ​សម្រាប់​បើក​​ឱ្យ​​ប្រើ​ប្រាស់​​ជា​​ ផ្លូវ​​ការ​ ធ្វើ​ឱ្យ​​​ការ​ធ្វើ​ដំណើរ​​ពី​ក្រុង​​ឈីង​តាវ ​ទៅ​​ហួង​តាវ​កាត់​បន្ថយ​​រយៈ​ច​ម្ងាយ​​បាន​៣០​គីឡូ​ម៉ែត្រ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!