The Phnom Penh Post - KHMER: “ឥណ្ឌូនេស៊ី​បន្ត​លក់​កាំភ្លើង SS2 ដល់​កម្ពុជា និង​ប្រទេស​ដទៃ​ទៀត​នៅ​អាស៊ាន” plus 9 more

The Phnom Penh Post - KHMER: “ឥណ្ឌូនេស៊ី​បន្ត​លក់​កាំភ្លើង SS2 ដល់​កម្ពុជា និង​ប្រទេស​ដទៃ​ទៀត​នៅ​អាស៊ាន” plus 9 more


ឥណ្ឌូនេស៊ី​បន្ត​លក់​កាំភ្លើង SS2 ដល់​កម្ពុជា និង​ប្រទេស​ដទៃ​ទៀត​នៅ​អាស៊ាន

Posted: 24 May 2011 04:03 AM PDT

ភ្នំពេញ៖ ប្រទេស​កម្ពុជា​បាន​ទំនាក់​ទំនង​ម្តង​ហើយ​ម្តង​ទៀត​ដើម្បី​ទិញ​កាំភ្លើង​ពី​ ប្រទេស​ឥណ្ឌូនេស៊ី បើ​ទោះ​បី​ជា​មន្ត្រី​រដ្ឋាភិបាល​មិន​មាន​ចេតនា​ផ្តល់​អត្ថាធិប្បាយ​លើ​ បញ្ហា​នេះ​ក្តី។

សាលា​ឧទ្ធរណ៍​សម្រេច​តម្កល់​ទោស​ប្រឆាំង​លោក មឿង សុន

Posted: 24 May 2011 03:50 AM PDT

ភ្នំពេញ៖ តុលាការ​សាលា​ឧទ្ធរណ៍ នៅ​ថ្ងៃ​អង្គារ​នេះ បាន​រក្សា​ការ​កាត់​ទោស​ប្រឆាំង​នឹង​លោក មឿង សុន អតីត​ប្រធាន​​អង្គការ​មូលនិធិ​អរិយធម៌​ខ្មែរ ដែល​ត្រូវ​បាន​សម្រេច​ដោយ​សាលា​ដំបូង​ ឲ្យ​ជាប់​ពន្ធនាគារ ២​ឆ្នាំ ក្រោម​បទ​ចោទ​ប្រកាន់​ពី​បទ​ញុះ​ញង់។

កឹម សុខា ប្រាប់​មន្ត្រី​អាមេរិក​ថា ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​មិន​យុត្តិធម៌

Posted: 24 May 2011 03:26 AM PDT

ភ្នំពេញ៖ លោក គឹម សុខា ប្រធាន​គណ​បក្ស​សិទ្ធិ​មនុស្ស​ (HRP) ​នៅ​ថ្ងៃ​អង្គារ​នេះ ​បានប្រាប់​កាសែត​ភ្នំពេញ ​ប៉ុស្តិ៍​ថា ​ក្នុង​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ទៅ​អាមេរិក​ ​លោក​បាន​​ជួប​ជា​មួយ​នឹង​ក្រុម​មន្រ្តី​​ក្រសួង​ការ​បរទេស​អាមេរិក ​​ដោយ​លោក​បាន​ស្នើ​​ឲ្យពួក​​គេ​​ ជួយ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​​ ដោយ​ប្រាប់់​ថា ការ​បោះ​ឆ្នោត​​នៅ​កម្ពុជា​មិន​យុត្តិ​ធម៌​ទេ។

មេដឹកនាំ​ថ្មី​ភូមា​បញ្ជាក់​ជា​ថ្មី​នូវ​ចំណង​មិត្តភាព​ដ៏​មាន​តម្លៃ​ជា​មួយ​ចិន

Posted: 24 May 2011 03:11 AM PDT

ប៉េកាំង/យ៉ាំងហ្គូន៖ ប្រធានាធិបតី​ស៊ីវិល​ថ្មី​របស់​ភូមា លោក ធៀន សេន កំពុង​ធ្វើ​ទស្សន​កិច្ច​ប្រទេស​ចិន​នៅ​សប្តាហ៍​នេះ ជា​ការ​បង្ហាញ​នូវមិត្តភាព​ចំពោះ​​សម្ព័ន្ធ​មិត្ត​ការទូត​ដ៏​សំខាន់​បំផុត​ របស់​អតីត​ប្រទេស​ភូមា ដែល​នៅ​ទីនោះ​លោក​អាច​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​មួយ​ចំនួន ដើម្បី​ពង្រឹង​ទំនាក់​ទំនង​សេដ្ឋកិច្ច​ជិត​ស្និទ្ធ​មាន​ស្រាប់។

អភិបាល​រាជ​ធានី​ហាម​មន្ត្រី​នគរបាល​ផ្តល់​ព័ត៌មាន​ដល់​អ្នក​កាសែត

Posted: 24 May 2011 02:48 AM PDT

ភ្នំពេញ៖ អភិបាល​រាជ​ធានី​ភ្នំពេញ កែប ជុតិមា បាន​ចេញ​​ផ្សព្វ​ផ្សាយ​នូវ​លិខិត​ព្រមាន​មួយ​ទៅ​ដល់​គ្រប់​អធិការ​នគរបាល​ ខណ្ឌ​ទាំង​អស់ ដោយ​បាន​ណែនាំ​មន្ត្រី​នគរបាល​កុំ​ឲ្យ​ទម្លាយ​ព័ត៌មាន​ទាក់​ទង​នឹង​ការ​ បង្ក្រាប​បទ​ល្មើស​ជួញ​ដូរ​គ្រឿង​ញៀន​ ទៅ​ឲ្យ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ។

ប្រេសិត​សិទ្ធិ​មនុស្ស​អាមេរិក​ធ្វើ​ដំណើរ​ទស្សន​កិច្ច​លើក​ដំបូង​នៅ​កូរ៉េ​ខាង​ជើង

Posted: 24 May 2011 02:29 AM PDT

សេអ៊ូល៖ បេសកជន​សិទ្ធិ​មនុស្ស​ លោក រ៉ូបឺត ឃីង បាន​ក្លាយ​ទៅ​ជា​មន្ត្រី​អាមេរិក​ដំបូង​គេ ដែល​បាន​ចូល​ទៅ​ទស្សនា​ប្រទេស​ដ៏​អាថ៌​កំបាំង​កូរ៉េ​ខាង​ជើង​ នៅ​ក្នុង​រយៈ​ពេល ១៧​ខែ​មក​ នៅ​ថ្ងៃ​អង្គារ​នេះ ខណៈ​ក្រុង​វ៉ាស៊ីនតោន​បាន​ពិចារណា​ថា តើ​នឹង​បន្ត​ផ្តល់​ជំនួយ​ម្ហូប​អាហារ​ឡើង​វិញ​ដល់​រដ្ឋ​កុម្មុនីស្ត​ ឬ​យ៉ាង​ណា និង​ខណៈ​​ពេល​អាមេរិក​​ប្រឹង​ប្រែង​ដើម្បី​ដំណើរ​ការ​ឡើង​វិញ​នូវ​កិច្ច​ ពិភាក្សា​រំសាយ​អាវុធ​នុយក្លេអ៊ែរ​។

បុរស​ត្រូវ​ក្រពើ​ត្របាក់​ខាំ ត្រូវ​គ្រូ​ពេទ្យ​កាត់​ដៃ​ចោល​ដើម្បី​សង្គ្រោះ​ជីវិត

Posted: 24 May 2011 02:00 AM PDT

កំពង់ឆ្នាំង៖ បុរស​ម្នាក់​ដែល​រង​គ្រោះ​ដោយ​សារ​ក្រពើ​ត្របាក់​ខាំ​កាល​ពី​ថ្ងៃ​សៅរ៍​ សប្តាហ៍​មុន​នោះ ត្រូវ​បាន​ក្រុម​គ្រូ​ពេទ្យ​កាត់​ដៃ​ទាំង​ពីរ​ចេញ ដោយ​សារ​តែ​មាន​របួស​ធ្ងន់​ធ្ងរ​ពេក។

អង់គ្លេស​និយាយ​ថា ផ្សែង​ផេះ​ភ្នំ​ភ្លើង​នឹង​មិន​នាំ​ទៅ​ដល់​ការ​បិទ​ផ្លូវ​អាកាស​ឡើយ

Posted: 24 May 2011 01:38 AM PDT

ឡុងដ៍៖ រដ្ឋាភិបាល​ចក្រ​ភព​អង់គ្លេស នៅ​ថ្ងៃ​អង្គារ​នេះ បាន​និយាយ​ថា ល្អង​ផេះ​ចេញ​ពី​ភ្នំ​ភ្លើង​នៅ​ប្រទេស​អ៊ីស្លង់ នឹង​មិន​នាំ​ឲ្យ​មាន​ការ​បិទ​ផ្លូវ​អាកាស​ទាំង​ស្រុង​នោះ​ឡើយ បើ​ទោះ​បី​ជា​មាន​ការ​បិទ​ជើង​ហោះ​ហើរ​ជា​ច្រើន​ទៅ​ និង​មក​ប្រទេស​ស្កុតឡែន​ក៏​ដោយ។

ជន​ជាតិ​វៀតណាម​៦​នាក់​ជាប់​គុក​ពី​២​ទៅ​៧​ឆ្នាំ​ពី​បទ​សញ្ចារកម្ម

Posted: 24 May 2011 01:08 AM PDT

ភ្នំពេញ៖ សាលា​ដំ​បូង​រា​ជ​ធា​នី​ភ្នំ​ពេ​ញ បាន​សម្រេច​ផ្តន្ទា​ទោស​ជន​ជាតិ​វៀតណាម​ចំនួន ៦​នាក់​ ពី​បទ​សញ្ចារ​កម្ម​នៅ​ថ្ងៃ​អង្គារ ​ដោយ​ម្នាក់ៗ ត្រូវ​ជាប់​ពន្ធនាគារ​ពី ២​ឆ្នាំ​ទៅ ៧​ឆ្នាំ។

ដំណើរ​​រដូវ​មិន​ទៀង​របស់​យុវតី​អាច​គ្រោះថ្នាក់​ដល់​សុខភាព

Posted: 24 May 2011 12:58 AM PDT

ញ៉ូវយក៖ ការ​សិក្សា​ថ្មី​មួយ ​បាន​បង្ហាញ​ថា ក្មេង​ស្រី​ជំទង់​ដែល​មាន​រដូវ​មិនទៀង​អាច​នឹង​ឡើង​ទម្ងន់​​ច្រើន​ ព្រមទាំង​ស្ថិត​ក្នុង​ដំណាក់កាល​សញ្ញា​​ព្រមាន​ដំបូង​នៃ​ជំងឺ​ទឹក​នោម​ផ្អែម ​​និង​ជំងឺ​បេះដូង​ខ្ពស់ជាង​អ្នក​ដែល​​មក​រដូវ​ទៀង​ទាត់​ពេល​វេលា។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!