Koh Santipheap Daily

Koh Santipheap Daily


ល្បែងបញ្ជល់មាន់លេង​កក្រើកក្នុង​កាស៊ីណូ​​នៅ​​ច្រក​ត្រពាំង​ផ្លុង

Posted: 23 May 2011 12:53 AM PDT

ល្បែងបញ្ជល់មាន់លេង​កក្រើកក្នុង​កាស៊ីណូ​​នៅ​​ច្រក​ត្រពាំង​ផ្លុង
ខេត្តកំពង់ចាម ៖ ស្របពេលដែលក្រសួង​មហា​ផ្ទៃ​បានចេញសេចក្តីណែនាំ​អនុ​វត្ត​គោល​នយោ​បាយភូមិ-ឃុំមានសុវត្ថិភាព​ ពិសេស គឺ​បំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ​ដែលជា​ប្រភព​បង្កើតឲ្យមានអំពើចោរកម្ម លួច ឆក់​ ប្លន់ នោះ​នៅ​តំបន់ច្រក​ទ្វារ​ត្រពាំង​ផ្លុង ក្នុងឃុំត្រពាំងផ្លុង ស្រុក​ពញាក្រែក ​គេ​ឃើញ​មាន​កាស៊ីណូដល់ទៅ​៣កន្លែង គឺ

កាត់ទោស​ប្រហារ​ជីវិត​​ប៉ូលិស​​​អេហ្ស៊ីប​​ម្នាក់​ក្រោយ​បាតុកម្ម​

Posted: 23 May 2011 12:49 AM PDT

​តុលាការ​​អេហ្ស៊ីប​​​បាន​កាត់ទោស​ប្រហារ​ជីវិត​​​ដោយ​​កំបាំង​មុខ​​ កាលពីថ្ងៃទី​​២២ ឧសភា ​​នូវ​ប៉ូលិស​​ម្នាក់ដែល​​ទទួលការចោទប្រកាន់​​​ថា សម្លាប់​​​បាតុករ​​២០នាក់ ក្នុង​ពេលមាន​​បដិវត្តន៍​​ដែលឈានទៅដល់ការ​ផ្តួល​​រំលំ​​ប្រធានាធិបតី លោក​​ហូស្នី មូបារ៉ាក់ ។​ តុលាការ​ក្រុង​គែរ​ក៏​កាត់ទោស​​ប៉ូលិស​​នេះ​ពីបទ​​ធ្វើ​ឱ្យ​​របួសបាតុករ​​​​ ១៥​នាក់ទៀត​​​កាលពី​ថ្ងៃ​ទី​​​២៨ ​​មករា ក្នុង​ឱកាស​​នៃ​ទិវា​​​យ៉ាង​​បង្ហូរ​ឈាម​​បំផុត​​នៃបដិវត្តន៍​​អេហ្ស៊ីប ។ ​ប៉ូលិសរូបនេះ​​ឈ្មោះ​​ម៉ូហាមេដ ​អាប់ដែល ​ម៉ូណេម រហូតមក​​ទល់ពេល​​នេះ នៅគេ​ចខ្លួន​​បាត់​រក​ចាប់​ខ្លួនពុំ​ទាន់​បាន ។​

លោក​អូ​បាម៉ា​អះ​អាង​ជា​ថ្មី​ពី​បំណង​គាំ​ទ្រ​រដ្ឋ​ប៉ា​ឡេ​ស្ទីន​មួយ​ក្នុង​ព្រំ​ដែន​មុន​ឆ្នាំ​1967

Posted: 23 May 2011 12:49 AM PDT

លោក បារ៉ាក់​ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិក
ប្រធានា​ធិបតី​អាមេរិក លោក​បារ៉ាក់​ អូបាម៉ា​ កាល​ពី​ថ្ងៃ​ទី​២២ ឧសភា ក្នុង​សុន្ទរកថា​នៅ​មុខ​ AIPAC ជា​កន្លែង​ធ្វើ​ឡូ​ប៊ី​ស្និទ្ធ​អ៊ីស្រា​អែល​សំខាន់​របស់​សហ​រដ្ឋ​អាមេរិកបាន ​អះ​អាង​ជា​ថ្មី​ពី​ការ​គាំ​ទ្រ​របស់​លោក​ចំពោះ​ការ​បង្កើត​រដ្ឋ​ប៉ា​ឡេ​ ស្ទីន​មួយ​ផ្អែក​លើ​ព្រំ​ដែន​មុន​សង្គ្រាម​ឆ្នាំ​១៩៦៧។ កាល​ពី​ថ្ងៃ​ទី​១៩ ឧសភា កន្លង​មក​នេះ ប្រធា​នាធិបតី​អាមេរិក​ធ្លាប់​​បាន​ថ្លែង​រួច​ហើយ​នៅ ក្នុង​ក្រសួង​ការ​បរទេស​ ដោយ​លើក​ឡើង​ពី​​រដ្ឋ​ប៉ា​ឡេ​ស្ទីន​មួយ​ជាមួយ​ព្រំ​ដែន​មុន​ឆ្នាំ​១៩៦៧​។ សំណើ​នេះ​បាន​ញ៉ាំង​ឱ្យ​មាន​ភាព​តាន​តឹង​នៃ​ទំនាក់​ទំនង​រវាង​​សម្ព័ន្ធ​ មិត្ត​ទាំង​២​

ស្រឡាញ់​គ្នា​រួមរ័ក​ទាំង​វ័យក្មេង​នៅ​ផ្ទះ​សំណាក់​ ស្រាប់​តែ​ប៉េអឹម​ឃាត់ខ្លួន​គួរឱ្យ​ស្តាយ

Posted: 23 May 2011 12:42 AM PDT

យុវ​ជន​ដែល​ត្រូវ​​ចាប់​ខ្លួន​នេះ​ឈ្មោះ​អុន​ មករា អាយុ​២១​ឆ្នាំ ជា​សិស្ស
ខេត្ត​កណ្តាល​ ៖ ស្នេហា​យុវ​វ័យ​សម័យ​ថ្មី​មួយ​គូ​បាន​ចាប់​ផ្តើម​កើត​ឡើង​លឿន​ដូច​ផ្លេក​បន្ទោរ​ ដែលក្រោយ​ពី​​​សាង​អនុស្សាវរីយ៍​រួម​គ្នា​មួយ​ប៉ប្រិច​ភ្នែក​​ក៏​ឈាន​ដល់​បបួល​គ្នា​ដឹក​ដៃ​ឡើង​ផ្ទះ​សំណាក់​ក្រេបចន្ទ​​ទឹក​ឃ្មុំ​យ៉ាង​ផ្អែម​ត្រជាក់​ចិត្ត​។ ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​ផង​ ទឹក​ឃ្មុំ​ដែល​ផ្អែម​នោះ​បាន​ក្លាយ​ទៅ​ជា​ទឹក​ខ្មេះ​ទៅ​វិញ​ ដោយ​សារ​តែ​ស្នេហា​នេះ​មិន​បាន​ទទួល​

កម្លាំង​ប៉ូលិស​​ខេត្ត​​បង្ក្រាប​​​ជន​សង្ស័យ​​ចែក​ចាយ​​ថ្នាំញៀន

Posted: 23 May 2011 12:25 AM PDT

ក្រុមជន​សង្ស័យ​រួមទាំង​វត្ថុតាង
ខេត្តបន្ទាយមានជ័យ ៖ ​ជនសង្ស័យ​​ចំនួន​៣​នាក់​​បានត្រូវ​កម្លាំង​នគរ​បាល​ស្រុក​ម៉ាឡៃ ​សហ​ការ​ជាមួយ​កម្លាំង​​នគរ​បាលការិយា​ល័យ​​ប្រឆាំងគ្រឿងញៀន​ខេត្ត​ចុះ​ធ្វើ​ការ​ស៊ើបអង្កេត​​ស្រាវជ្រាវ​បង្ក្រាប​​ចាប់​ឃាត់​ខ្លួន​ជាបន្ត​បន្ទាប់​ពីបទ​លក់ចែកចាយ​​គ្រឿងញៀន ។ ​លោក​អនុសេនីយ៍​ឯក​ជិន ស៊ីនដេត ​នាយ​ការិ​យា​ល័យ​ប្រឆាំង​គ្រឿងញៀន​ស្តីទី​បានឱ្យ​ដឹង​ថា

ខ្យល់ព្យុះ​​​កំបុតត្បូង​​​វាយប្រហារ​ភាគ​កណ្តាល​​អាមេរិក​​ស្លាប់​25នាក់​

Posted: 23 May 2011 12:15 AM PDT

ដើមឈើ​រលំបាក់សង្កត់​ផ្ទះ
​ខ្យល់​ព្យុះ​​​កំបុតត្បូង​​​ដ៏មាន​ឥទ្ធិពល​​​បានវាយ​​បក់​​បោកលើ​​​តំបន់​ នានា​ភាគ​​កណ្តាល​​សហរដ្ឋ​អាេមរិក​​កាលពីថ្ងៃទី​​២២ ឧសភា កន្លង​មក បណ្តាល​ឱ្យ​​ស្លាប់​មនុស្ស​​​យ៉ាង​តិច​​២៤​នាក់ ​នៅ​​ក្នុងទីក្រុង Joplin ភាគខាង​ត្បូង​​រដ្ឋ​​មីស៊ូរី ​និង​ម្នាក់ទៀត​​​នៅក្នុងទីក្រុង Minnesapolis ​។​ កាសែត​ក្នុង​ស្រុកមួយ​រាយការណ៍​​ដោយដក​ស្រង់​​​សម្តី​​មន្ត្រី​​សង្គ្រោះ​ បន្ទាន់​​មួយរូប​​ថា មនុស្ស​​​២៤​នាក់​ ​បានស្លាប់​​បាត់បង់ជីវិត​ ក្រោយពី​​ខ្យល់​ព្យុះ​​​​កំបុតត្បូង​​នេះ​​វាយ​បក់​បោក​​យ៉ាង​ខ្លាំង​​លើ​​ ទីក្រុង Joplin និង​មនុស្ស​​ជា​ច្រើន​​នាក់ទៀត​រង​របួស​​ដោយសារ​ព្យុះ​​នេះ ។​

កម្ពុជា​លើក​​យកការ​ឈ្លានពាន​​​របស់​សៀម​​​​បង្ហាញ​ជូន​​​សមាជិកនៃ​​សភា​និយាយ​ភាសាបារាំង​​​ក្នុងកិច្ចប្រជុំ​​​ប្រចាំ​ឆ្នាំ​២០១១

Posted: 23 May 2011 12:07 AM PDT


រាជធានីភ្នំពេញ ៖ ​លោកងួន ញ៉ិល ​​អនុ​ប្រធានទី​​១ រដ្ឋសភា​ និង​​ជា​ប្រធាន​​ក្រុម​​សភា​ជាតិ​និយាយ​ភាសា​បារាំង​បានមាន​ប្រសាសន៍​​​កាលពីថ្ងៃទី​​​២៣ ឧសភា ​២០១១ ​ថា ប្រទេស​កម្ពុជា​​ទាំងមូល​បានទទួល​​​សុខសន្តិភាព និង​ស្ថិរ​ភាព​​នៅទូទាំង​ប្រទេស​អាស្រ័យ​​​គោល​​នយោ​បាយ​​​​ឈ្នះ​​=ឈ្នះ​របស់​សម្តេច​​​នាយក​​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន

កំលាំង​ប៉េ​អឹម​ និង​មេ​ព្រៃ​តាម​ចាប់​បាន​រថ​យន្ត​ផ្តាច់​ព្រលឹង​ដឹក​ឈើ​គ្រញូង​

Posted: 22 May 2011 11:58 PM PDT

សមត្ថកិច្ចដកហូតរថយន្ត១គ្រឿងម៉ាក កាមរីពណ៌ឈាមជ្រូក
ខេត្ត​ក្រចេះ ៖ រថយន្តផ្តាច់ព្រលឹង​លួចដឹក​ឈើគ្រញូង១​គ្រឿង​ ត្រូវកងរាជ​អាវុធហត្ថ​សហ​ការជាមួយជំនាញរដ្ឋបាលព្រៃឈើក្រចេះតាមចាប់​ទាល់​តែ​បានកាល​ពី​ព្រឹកថ្ងៃទី២២ ឧសភា ។ រថ​យន្ត​បើក​គេច​យ៉ាង​លឿន​នោះ​ត្រូវ​សមត្ថ​កិច្ច​ស្ទាក់ជាប់នៅភូមិសេរីភាព ឃុំដារ ស្រុកចិត្របុរី ផ្លូវជាតិលេខ៧ ដោយ​ដេញ​យ៉ាងប្រកៀកប្រកិត​ចាប់​​ពីឃុំក្បាលដំរី

យេម៉ែន ​៖ ពួក​អ្នក​ការ​ទូត​ជម្លៀស​ចេញ​តាម​ឧទ្ធម្ភាគ​ចក្រ​ពី​ស្ថាន​ទូត​អារ៉ាប់រួម

Posted: 22 May 2011 11:55 PM PDT

បណ្តា​ឧទ្ធម្ភាគ​ចក្រ​​របស់​កង​ទ័ព​យេម៉ែន​កាលពី​ថ្ងៃ​ទី​២២ ឧសភា បាន​ជម្លៀស​ឯកអគ្គ​រដ្ឋ​ទូតសហ​រដ្ឋ​អាមេរិក​ របស់​បណ្តា​ប្រទេស​អឺរ៉ុប​ និង​របស់​បណ្តា​រដ្ឋ​នៅ​ឈូង​សមុទ្រ​ពែរ្ស៍​ដែល​ជាប់​នៅ​ក្នុង​ស្ថាន​ទូត​ អេមីរ៉ាត​អារ៉ាប់​រួម​ប្រចាំ​ក្រុង​សាណា​ដោយ​ស្ថាន​ទូត​នេះ​ឡោម​ព័ទ្ធ​ដោយ​ ពួក​អ្នក​គាំទ្រ​​ប្រធានា​ធិបតី​យេ​ម៉ែន​លោកអាលី​អាប់​ឌុលឡាហ៍ សាឡេហ៍​។ បណ្តា​ឯក​អគ្គ​រដ្ឋ​ទូត​​ទាំង​នោះ​ត្រូវ​​បាន​ដឹក​មក​កាន់​វិមាន​ប្រធានា​ ធិបតី​ដើម្បី​ចូល​រួម​ក្នុង​ការ​ចុះ​ហត្ថ​លេខា​ដោយ​បណ្តា​មេដឹក​នាំ​របស់គណ​ បក្ស​កាន់​អំណាច​លើ​កិច្ច​ព្រម​ព្រៀង​មួយ​ដែល​គ្រោងឱ្យមាន​ការ​លាលែង​របស់​ លោក​ប្រធានា​ធិបតី​សា​ឡេហ៍​ក្នុង​រយៈពេល​៣០​ថ្ងៃ

លេច​ឮព័ត៌មាន​​​ថា​ មេដឹកនាំ​​កំពូល​តាលីបង់​​​​មូឡាហ៍ ​អូម៉ា ត្រូវ​សម្លាប់​​នៅប៉ាគីស្ថាន​

Posted: 22 May 2011 11:31 PM PDT

មេ​ដឹក​នាំ​​កំពូលតាលីបង់ អាហ្វហ្គានីស្ថាន ​មូឡាហ៍ ​​មហា​ម៉េដ ​អូម៉ា ​​បានត្រូវសម្លាប់​​​នៅក្នុង​​ប្រទេស​ប៉ាគីស្ថាន
ទូរទស្សន៍​​​​ឯកជនមួយ​​រាយការណ៍​​​ថា មេ​ដឹក​នាំ​​កំពូលតាលីបង់ អាហ្វហ្គានីស្ថាន ​មូឡាហ៍ ​​មហា​ម៉េដ ​អូម៉ា ​​បានត្រូវសម្លាប់​​​នៅក្នុង​​ប្រទេស​ប៉ាគីស្ថាន ។ ​​ទូរទស្សន៍​​​នេះ​រាយការណ៍​​ឱ្យដឹង​ក្នុង​កម្ម​វិធីផ្សាយ​​ព័ត៌មាន​​​របស់ខ្លួន​ថា ​មូឡាហ៍ ​អូម៉ា​ ​បាន​ត្រូវ​​សម្លាប់​នៅពេល​កំពុងធ្វើដំណើរ​​​ពី តំបន់ Quetta ទៅកាន់ខេត្ត​​​​វ៉ាហ្ស៊ីរីស្ថាន​ខាង​​ជើង

អ.ស.ប ៖ ​ការបះបោរ​​​នៅទុយនីស៊ី​​ស្លាប់​300នាក់​

Posted: 22 May 2011 11:23 PM PDT

ពួកបះបោរ​ទុយនីស៊ី
​អ្នកឯកទេស​​ខាង​សិទ្ធិមនុស្ស​​​​អង្គការ​សហ​ប្រជាជាតិ​​និយាយ​ថា ​មនុស្សយ៉ាង​ហោច​ណាស់​​​៣០០នាក់ បាន​​ស្លាប់បាត់​​បង់ជីវិត​ និង​ជាង​​​៧០០​នាក់​​ទៀត​រង​របួស ក្នុងអំឡុងពេលនៃការ​បះបោរ​​ក្នុង​​ប្រទេសទុយនីស៊ី ​​។ អ្នក​​ឯកទេស​​ខាង​​សិទ្ធិ​មនុស្ស​​រូបនេះ លោក Juan Medez បាន​ទៅ​កាន់​​ប្រទេស​ទុយនីស៊ី ​ដើម្បី​សិក្សា​​​អំពី​បញ្ហា​នានា​ដែល​រដ្ឋាភិបាល​​បណ្តោះអាសន្ន​​ប្រទេស​ នេះ​​កំពុងប្រឈម​មុខ​​ ហើយ​លោក​​​ត្រូវ​បាន​ជូន​ដំណឹង​​​​អំពី​​​​ចំនួនអ្នក​ស្លាប់​​នោះ ដោយ​បេសក​កម្ម​​ស្វែង​រក​ការ​​ពិត​​មួយ​ដែលត្រូវ​បានបង្កើត​​ឡើង

លោកសុខ អាន​ អញ្ជើញ​​ទៅ​កាន់​យូ​ណេស្កូ​​ចូលរួមប្រជុំ​​​ស្តីពី​បញ្ហា​​​សៀមធ្វើ​ឱ្យ​​​ខូចខាត​​​ប្រាសាទ​ព្រះវិហារ​

Posted: 22 May 2011 11:23 PM PDT


រាជធានីភ្នំពេញ ៖ តាម​ការអញ្ជើញ​របស់​​អង្គការ​យូណេស្កូ ​​លោក​ឧបនាយករដ្ឋមន្ត្រី​​សុខ អាន រដ្ឋ​មន្ត្រី​ទទួលបន្ទុក​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​​ នឹង​ដឹក​​នាំ​គណៈប្រតិភូ​​​អញ្ជើញ​​​​ចាកចេញ​ពី​ប្រទេស​​​កម្ពុជា ឆ្ពោះទៅ​​កាន់ទី​ក្រុង​​ប៉ារីស ​ប្រទេសបារាំង នៅ​វេលាម៉ោង​​​២​រសៀលថ្ងៃទី​​​២៣ ឧសភា ២០១១ នេះ ដើម្បី​​ចូលរួម​​កិច្ចប្រជុំ​​ត្រីភាគី​កម្ពុជា​​​ ថៃ និង​អង្គ​ការ​​​យូណេស្កូ ​ស្តីពី​បញ្ហា​​​ប្រាសាទ​ព្រះវិហារ​

លោក​វេន​ជា​បាវ​អំពាវ​នាវ​ដល់​ចិន​ ជប៉ុន និង​កូរ៉េ​ខាង​ត្បូង​ឱ្យ​ជំរុញ​សន្តិ​ភាព​ ស្ថេរភាព និង​ភាព​រុង​រឿង​ក្នុង​តំបន់​

Posted: 22 May 2011 11:22 PM PDT

លោកនាយករដ្ឋមន្រ្តីចិន
នាយក​រដ្ឋ​មន្ត្រី​ចិន​លោក​វេន​ជា​បាវ​បាន​អំពាវ​នាវ​កាល​ពី​ថ្ងៃ​ទី​២២ ឧសភា នៅ​ក្រុង​តូក្យូ​ក្នុង​ឱកាស​នៃ​កិច្ច​ប្រជុំ​កំពូល​ត្រី​ភាគី​ចិន​-ជប៉ុន​ កូរ៉េ​ខាង​ត្បូង​ដល់​ប្រទេស​ទាំង​៣​ឱ្យ​ថែ​រក្សា​ផល​ប្រយោជន៍​រួម​ហើយ​​ ជំរុញ​សន្តិ​ភាព ស្ថេរ​ភាព និង​ភាព​រុង​រឿង​នៅ​អាស៊ីខាង​កើត​។ លោក​វេន​បាន​ធ្វើ​ការ​អំពាវ​នាវ​នេះ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ត្រី​ភាគី​​ ចិន-ជប៉ុន​ កូរ៉េ​ខាង​ត្បូង​លើក​ទី​៤​ដែល​កិច្ច​ប្រជុំ​នោះ​ដឹក​នាំដោយ​​នាយក​រដ្ឋ​ មន្ត្រី​​ជប៉ុន​​លោកណា​អូ​តូ​កាន។ ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​​លោក​លី​​ ម្យុង​បាក់ ក៏​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នោះ​ដែរ។

តំបន់​សេដ្ឋ​កិច្ច​​ពិសេស​ភ្នំពេញអភិវឌ្ឍន៍សេដ្ឋកិច្ច ទាក់​ទាញ​អ្នក​វិនិ​យោគ​​​បាន​​ច្រើន​​ពី​បរទេស​បណ្តាក់ទុន​

Posted: 22 May 2011 10:26 PM PDT

ទិដ្ឋភាព​នៃការធ្វើ​សន្និសីទ​កាសែត​
រាជធានីភ្នំពេញ ៖ នៅតំបន់​​សេដ្ឋ​កិច្ច​ពិសេស​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​១៩ ឧសភា​ មាន​រៀប​ចំ​​ធ្វើ​សន្និ​សីទ​កាសែត​ស្តីពី​ឱកាស​ការ​ងារ ដើម្បី​ផ្សព្វផ្សាយ​​អំពី​​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ភ្នំពេញ ។ ក្នុងសន្និ​សីទ​​កាសែត​បាន​និយាយ​ឱ្យ​​ដឹងថា ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ភ្នំពេញ សំដៅ​ទៅ​លើ​មជ្ឈមណ្ឌល​​ពិសេស​សម្រាប់​​អភិ​វឌ្ឍន៍​វិស័យ​​សេដ្ឋ​កិច្ច​ដែល​ប្រមូល​ផ្តុំ​នូវ​​

កិច្ចប្រជុំ​​​​ប្រចាំ​ឆ្នាំ​​របស់គណៈ​កម្មាធិ​ការ​​ជំនាញនៃ​​​សភា​និយាយ​​ភាសា​បារាំង​​លើក​ទី​​​៣៧ ​ប្រព្រឹត្ត​​ទៅ​​​នៅភ្នំពេញ

Posted: 22 May 2011 09:19 PM PDT

រាជធានីភ្នំពេញ ៖ នៅ​វេលាម៉ោង​​​៨​និង​​​​៣០នាទី​​​ព្រឹកថ្ងៃទី​២៣ ឧសភា ​២០១១ ​​លោក​ងួន ញ៉ិល ​​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​ និងជា​ប្រធាន​ក្រុម​​​សភា​​ជាតិនិយាយ​ភាសាបារាំង ​(APF) បានអញ្ជើញ​​​​​ជាអធិបតីភាព​​​​ក្នុង​ពិធី​​​បើក​កិច្ច​ប្រជុំ​សភា​​និយាយភាសា​បារាំង​នៅ​​សណ្ឋាគារ​​ឡឺរ៉ូយ៉ាល់ រាជ​ធានី​​​ភ្នំពេញ ។ ​​មាន​មន្ត្រី​​​​មកពី​ប្រទេស​​​និយាយ​​​ភាសា​បារាំង​​​

បុរសម្នាក់​​​ដេកស្លាប់​​​លើ​ប៉ៅអ៊ី​​នៅ​ក្បែរ​​​ច្រក​ចូល​​ក្រសួង​​សាធារណ​ការ​

Posted: 22 May 2011 08:55 PM PDT

​ប្រទះឃើញ​​បុរសម្នាក់​​ដេកស្លាប់​​នៅ​លើប៉ៅអ៊ី ដោយមាន​គ្រប​ភួយ​​​ពីលើ
រាជធានីភ្នំពេញ ៖ ​មានការភ្ញាក់​ផ្អើល​​មួយ​នៅចំណុច​​ច្រកចូល​​​ខាងលើ​​​ក្រសួង​​​សាធារណការ និងដឹកជញ្ជូន​​​ផ្លូវលេខ​​​២ ភូមិ​​​​​៣ សង្កាត់​​វត្ត​ភ្នំ ​​ខណ្ឌ​ដូនពេញ​​ កាលពី​​វេលាម៉ោង​​​១​រំលង​អធ្រាត្រ​​​ឈាន​​ចូលថ្ងៃទី​​​​២៣ ​ឧសភា ​​២០១១ ខណៈ​ពេល​ប្រទះឃើញ​​បុរសម្នាក់​​ដេកស្លាប់​​នៅ​លើប៉ៅអ៊ី ដោយមាន​គ្រប​ភួយ​​​ពីលើ​​​ ហើយ​ជំហាន​ដំបូង​ គេ​សន្និដ្ឋាន​​​​​​ថា

ប្រមុខ​ការទូត​​សហភាពអឺរ៉ុប​​​​មក​​កាន់​​ក្រុង​បេន​ហ្គាហ្ស៊ី​របស់​ពួក​បះបោរ​​លីប៊ី​

Posted: 22 May 2011 08:43 PM PDT

រូបកណ្តាល​គឺលោក​ស្រី​ប្រុមុខ​ការទូត​សហភាព​អ៊ឺរ៉ប់​
​តំណាង​ជាន់ខ្ពស់​​របស់សហភាពអឺរ៉ុប​ ទទួល​បន្ទុក​​កិច្ចការ​​បរទេស​​ និងនយោបាយ​​សន្តិសុខ ​លោកស្រី CATHERINE ASHTON កាលពី​​ថ្ងៃទី​​​២២ ឧសភា ​​​បានសម្តែង​​​​ការគាំទ្រ​​របស់​លោក​ស្រី​​​ចំពោះ​​​ក្រុមប្រឆាំង​​លីប៊ី ​​គឺក្រុមប្រឹក្សា​​​ជាតិបណ្តោះអាសន្ន​​លីប៊ី​ក្នុង​ឱកាស​​​នៃទស្សនកិច្ច​ របស់លោកស្រី​នៅ​ក្រុង​​​បេនហ្គាហ្ស៊ី ​​​ជា​ទីតាំង​​​​បង្អែក​​របស់ពួកបះបោរ​។​ ​បន្ទាប់ពី​​ជួបពិភាក្សារយៈ​ពេល​​​ខ្លី​ជាមួយ​ប្រធានក្រុមប្រឹក្សា​​​​​ជាតិបណ្តោះអាសន្នលីប៊ី

វាយប្រហារ​​ភេរវ​កម្ម​មួយចំនួននៅ​តំបន់​​​ក្រុង​បាដាដ​ស្លាប់​15នាក់​

Posted: 22 May 2011 08:38 PM PDT

កន្លែងវាយប្រហារ​អត្តឃាតមួយនៅអ៊ីរ៉ាក់
​អាជ្ញាធរ​​អ៊ីរ៉ាក់​រាយការណ៍​ថា ​​ការ​វាយ​ប្រហារ​​​​ភេរ​វកម្ម​​មួយចំនួន​បណ្តាល​ឱ្យ​​​មនុស្ស​ស្លាប់​យ៉ាង​ តិច​​១៨​នាក់ នៅ​អ៊ីរ៉ាក់​​ក្នុងនោះ​​​១៥​នាក់ ​ក្នុង​តំបន់​ក្រុង​បាដាដ​។​ ទោះបីជា​អំពើ​ហិង្សា​​នៅអ៊ីរ៉ាក់​ជាទូទៅមាន​ការ​ចុះ​​​ថយយ៉ាង​ខ្លាំង​​រយៈ​ ពេលប៉ុន្មាន​​​​ឆ្នាំចុង​ក្រោយនេះ​​ក្តី តែ​ការ​វាយប្រហារ​​ភេរ​វកម្ម​​ដោយគ្រាប់បែក​​ និង​​ការវាយប្រហារ​ដទៃៗ​ទៀត នៅ​​​តែកើត​​មានស្ទើរ​​​រាល់ថ្ងៃ​​​ដែរ ហើយ​​​កង​កម្លាំង​​សន្តិសុខ​​​ជាគោលដៅ​​​វាយ​ប្រហារ​សំខាន់។

ខ្សែ​ភាពយន្ត​រឿង​​ «ដើម​ឈើជីវិត» ​របស់អាមេរិក​​ឈ្នះ​ពាន​រង្វាន់​​​​ស្លឹក​ដូង​​មាស​ក្នុង​មហោស្រព​​​ភាពយន្តក្រុង​កាន​

Posted: 22 May 2011 08:35 PM PDT

តារាភាពយន្ត​ដែលទទួល​បានពានរង្វាន់​ស្លឹកដូងមាស
​មហោស្រព​​​ភាពយន្ត​​ជា​លក្ខណៈអន្តរ​ជាតិ​​​លើកទី​​​៦៤ ​ប្រចាំ​ឆ្នាំ​​២០១១ ​ដែលប្រារព្ធ​ធ្វើ​ឡើង​​​នៅក្នុងទីក្រុងកាន ​ភាគ​ខា​ងត្បូង​​ប្រទេស​បារាំង ​​បានបញ្ចប់​​​ជាស្ថាពរ​​ហើយ​កាលពី​​យប់​ថ្ងៃ​ទី​​​២២ ឧសភា ​​កន្លង​មក ។ នៅ​​ឆ្នាំនេះ​ជ័យ​លាភី​​​ជា​ខ្សែ​ភាពយន្ត​​ដែលល្អ​បំផុត​ ហើយទទួល​បាន​ពាន​​រង្វាន់​ស្លឹកដូង​មាស ​បាន​​ទៅលើ​រឿង «ដើម​ឈើ​ជីវិត» ​និពន្ធ​ដោយ​​​អ្នកនិពន្ធ​​​ដ៏ល្បី​ឈ្មោះ​​ម្នាក់​របស់​​អាមេរិក​​លោក Terrence Malick ។ ក្រៅពីនេះ​ក៏​មាន​អ្នកនិពន្ធ​​​ និង​តារា​ភាព​​យន្ត​​​​ប្រុស-ស្រី​​ជាច្រើន​រូបទៀត ​​ដែល​ទទួល​បានពាន​រង្វាន់​​​ស្លឹក​ដូងមាស​​​សម្រាប់​ស្នាដៃ​​និពន្ធ​​​និង​ សម្តែង​​​​ប្រចាំ​ឆ្នាំ​​របស់ពួកគេ ។​

ពពកផេះ​ភ្នំភ្លើង​នៅ​អ៊ីស្លង់​​អាច​ទៅ​ដល់​ប្រទេសបារាំង

Posted: 22 May 2011 08:33 PM PDT

​ការ​ផ្ទុះ​ភ្នំភ្លើង ​ GRIMSVÖTN នៅអ៊ីស្លង់ ​​ញុំង​ឱ្យ​បិទ​ដែន​អាកាសអ៊ីស្លង់​​កាលពីថ្ងៃទី២២ ឧសភា ។ ពពក​ផេះ និងផ្សែង​ភ្នំភ្លើង​នោះអាច​ទៅ​ដល់​អឺរ៉ុប​ខាង​លិច​ក្នុង​ប៉ុន្មាន​ថ្ងៃខាង​ មុខនេះ។ ​១ឆ្នាំ​ក្រោយ​ការផ្ទុះ​​ភ្នំភ្លើង EYJAFJÖIL ជា​ភ្នំភ្លើង​មួយទៀត​​នៅអ៊ីស្លង់​ ភ្នំភ្លើង GRI-MSVÖTN បាន​ផ្ទុះ​កាលពីថ្ងៃទី២១ ​ឧសភា ​កន្លងមកនេះ ។ ដោយសារ​​ពពក​ផ្សែង​យ៉ាង​ក្រាស់​ចេញពីភ្នំភ្លើងនេះ​ដែន​អាកាស​អីុស្លង់​​ ត្រូវ​បិទ​ចាប់តាំង​ពីព្រឹកថ្ងៃទី២២ ឧសភា ​ទៅ ។

ភ្លៀង​មួយ​មេ​​រន្ទះ​បាញ់​​ស្លាប់​ម្នាក់ សន្លប់​​៣​នាក់ ពេល​កំពុង​ដើរ​លេង​លើ​ផ្លូវ​​រថភ្លើង​​នៅ​រាជធានី

Posted: 22 May 2011 08:33 PM PDT

រាជធានីភ្នំពេញ ៖ កម្ម​ការិនី​រោង​ចក្រ​កាត់​ដេរ​ម្នាក់​បាន​​ស្លាប់​បាត់​​បង់​ជីវិត​​នៅ​នឹង​កន្លែង​ និង​​៣​នាក់​ទៀត​បាន​​ដួល​សន្លប់​​បាត់​ស្មារតី​​ដោយ​សារ​រន្ទះ​បាញ់​ ​ខណៈ​​ដែល​ពួក​នាង​នាំ​គ្នា​ដើរ​​លេង​ និង​និយាយ​ទូរស័ព្ទ​​នៅ​លើ​ផ្លូវ​ដែក​ពេល​មេឃ​កំពុង​​ធ្លាក់​ភ្លៀង ។ ហេតុ​ការណ៍​នេះបាន​កើត​ឡើង​​កាល​ពីវេលា​ម៉ោង​៦​និង​១០​នាទី​ល្ងាច ​​ថ្ងៃទី​២២ ឧសភា ២០១១

បណ្តា​រដ្ឋ​ឈូងសមុទ្រ​ផ្អាក​​​កិច្ចខិតខំប្រឹងប្រែង​​​ផ្ទេរ​អំណាច​​នៅ​ យេម៉ែនខណៈ​លោកសាឡេហ៍ នៅតែបដិសេធ​​មិនព្រម​​ចុះហត្ថលេខា​​​លើ​កិច្ច​ព្រម​ព្រៀង​

Posted: 22 May 2011 08:31 PM PDT

ប្រធានាធិបតីយេម៉ែន
បណ្តា​រដ្ឋ​​នៅឈូងសមុទ្រ​​​ពែរ្ស៍​កាលពីថ្ងៃទី​​២២ ឧសភា ​កន្ល​ងមក បាន​​​សម្រេច​ផ្អាក​វិញ​នូវ​កិច្ច​ខិតខំប្រឹងប្រែង​​​ធ្វើ​ឱ្យ​ប្រធានាធិបតី ​យេ​ម៉ែន​​​ដែលកំពុង​មានបញ្ហា​​លោក​អាលីអាប់ឌុលឡាហ៍ សាឡេហ៍ ​លាលែង​ចេញពីតំណែង ក្រោយពី​​លោកសាឡេហ៍ នៅតែ​បដិសេធ​​​មិន​ព្រម​​ចុះហត្ថ​លេខា​​លើកិច្ចព្រមព្រៀង​​​ផ្ទេរ​អំណាច​​​ ដែល​សម្រប​សម្រួល​បាន​ដោយ​ក្រុមប្រឹក្សា​​​កិច្ចសហ​ប្រតិបត្តិការ​​​ឈូង​ សមុទ្រ​​ ហើយថែមទាំង​​ព្រមាន​​ថា នឹង​កើត​​មាន​សង្គ្រោះ​​​ស៊ីវិល​​ក្នុងប្រទេស​។​

ឡិចស៊ីសបុក​ម៉ូតូ​កង់​៣ របួស​ធ្ងន់​៤​នាក់ ស្រាល​៤​នាក់ និង​ជ្រុល​​ទៅ​បុក​ស្តង់​លក់​​ផ្កា

Posted: 22 May 2011 08:19 PM PDT

​​ម៉ូតូ​កង់​​៣ក្រឡាប់​ផ្ញា​រជើង​ចំហៀង​
រាជធានីភ្នំពេញ ៖ រថយន្ត​ឡិច​​ស៊ីស​ RX300 មួយ​គ្រឿង​ ពណ៌​ព្រីង​ទុំ បើកទៅ​បុក​ម៉ូតូ​កង់​៣ ​បណ្តាល​ឱ្យ​​មនុស្ស​៤​នាក់ ​​រងរបួស​ធ្ងន់ និង​៤​នាក់​ទៀត​របួស​ស្រាល ហើយជ្រុល​ចង្កូត​ទៅ​បុក​ស្តង់​លក់​ផ្កា​មួយ​ទៀត ទើប​ទៅ​មុខ​លែង​រួច បណ្តាល​ឱ្យ​បែក​បាក់ និង​ក្រពឹត ចំណែក​អ្នក​របួស​​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ភ្លាមៗ​ ។ ហេតុ​​ការណ៍​​​នេះ​កើត​ឡើង​

ឆ្មាំពន្ធនាគារធ្វើ​អត្តឃាត​ដោយ​អាវុធAK​លើប៉ម​កម្ពស់​១៥ម៉ែត្រ

Posted: 22 May 2011 08:09 PM PDT

អ្នកទោសនិងឆ្មាំគុកនាំគ្នាលើកសពរុំកន្ទេលចុះពីលើប៉ម
ខេត្តតាកែវ ៖ ​ការ​​មានវិបត្តិ​ស៊ីជម្រៅ​មួយ​ដែល​គ្មាន​នរណា​ដឹង​ បាន​ធ្វើ​ឱ្យ​អនុរក្សពន្ធ​នា​គារ​​មួយរូប​គិត​ខ្លី​ លើកកាំភ្លើង​បាញ់ប្រល័យ​​ជីវិត​​​របស់ខ្លួន​នៅលើ​ប៉ម​យាម​ដែលមាន​កំពស់​ប្រមាណ​​១៥ម៉ែត្រនៃ​ពន្ធ​នា​គារ​ខេត្ត​តាកែវ ។ នេះ​ជា​ការធ្វើអត្ត​ឃាត​ដែលកម្រ​កើត​មាន ។ តាម​ប្រភពព័ត៌​មាន​បាន​ឱ្យដឹង​ថា

ចាប់​រំលោភ​​បាន​ហើយ​​វាយ​ដំ​​ធ្វើ​​ទារុណ​កម្ម​​យ៉ាង​​​ព្រៃ​ផ្សៃ​​ថែម​ទៀត​

Posted: 22 May 2011 08:05 PM PDT

នារីរងគ្រោះដោយការចាប់​រំលោភពីសំណាក់ជនរូបនេះ​ ហើយបាន​វាយដំនាងយ៉ាងឃោរឃៅ​​ប៉ងសម្លាប់​​
ខេត្ត​កំពង់​ឆ្នាំង​ ៖ នារី​ក្រមុំស្រស់​សោភា​ម្នាក់​បាន​ទទួល​រង​ទារុណ​កម្ម​ និង​ការ​ចាប់​រំលោភ​យ៉ាង​​ព្រៃ​ផ្សៃ​ពី​ជនម្នាក់​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ធ្ងរ​។ នាង​ត្រូវ​ជន​ល្មើស​​វាយ​ដំ​ ច្របាច់​ក ​និង​វាយ​ភ្នែក​បំណង​សម្លាប់​បំបិទ​មាត់​។ រឿង​រ៉ាវ​​នេះ​កើត​ឡើង​តាំង​ពី​​ថ្ងៃ​ទី​១៥ ឧសភា ​ម្ល៉េះ ហើយ​ជន​ល្មើស​​ត្រូវ​​សមត្ថ​កិច្ចចាប់​ខ្លួន​ដាក់​ពន្ធ​នាគារ​​ រួច​ហើយ​ ប៉ុន្តែ​ទើប​តែ​បែក​ធ្លាយ​

រ៉ឺ​ម៉ក​ដឹក​ត្រកួនមួយគ្រឿងសង្ស័យកាមរីកៀរទៅ​បុកបង្គោល​ភ្លើង​១ដើម​បាក់រាប​ដល់ដី

Posted: 22 May 2011 08:03 PM PDT

បង្គោល​ភ្លើង​ដែល​បុក​បាក់​ធ្លាក់​ខ្សែ​កាត់​ទទឹង​ផ្លូវ
រាជធានីភ្នំពេញ ៖ ​រ៉ឺម៉ក​​ម៉ូតូ​ដឹក​ត្រកួន​មួយ​គ្រឿង​បាន​បើក​ជ្រុលទៅ​បុក​បង្គោលភ្លើង​មួយ​ដើម​​បណ្តាល​ឱ្យ​បាក់ដួល​រាបដល់​ដី និងធ្វើ​ឱ្យ​មាន​ការកក​ស្ទះ​ចរា​ចរណ៍​​ទៀត​ផង​ដោយ​សារ​តែ​ខ្សែ​ភ្លើង​ និងខ្សែ​ទូរស័ព្ទ​នៅ​លើ​បង្គោល​ភ្លើង នោះបានដាច់​ធ្លាក់​​កាត់ទទឹង​ផ្លូវ ប៉ុន្តែ​ទោះបី​ជា​បែបណា ការស្ទះ​ចរា​ចរ​​ណ៍នោះ​មិន​យូរ​ប៉ុន្មាន ​ឡើយ ​ដោយ​ប៉ូលិស​

សង្គ្រាម​ដណ្តើម​យកមនុស្ស​ចេញពី​ក្នុងអាង​ក្រពើ ​ប្រយុទ្ធ​គ្នា៣​ទល់៣

Posted: 22 May 2011 08:03 PM PDT

 សត្វ​ក្រពើ​ទាំងនោះ​​ដាច់​ចំណី​យូរ​ថ្ងៃ​​មក​ហើយ​ទើប​វា​ឃ្លានបែប​នេះ
ខេត្តកំពង់ឆ្នាំង ៖ បុរស​ចំណាស់​ជា​កម្មករ​ថែទាំសត្វ​ក្រពើ​ម្នាក់ បានត្រូវ​​សត្វ​ក្រពើ​ព្រួត​គ្នា​​ត្របាក់​ខាំ​​ហែកស៊ី​ជា​ចំណី​បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់​ធ្ងរ​ដាច់​ដៃ​ទាំង​ពីរ និង​​ដាច់​សាច់​ភ្លៅ​ទាំង​សងខាង ខណៈ​ដែល​បុរស​ចំណាស់​រូប​នោះ​បាន​ចុះ​ក្នុង​អាង​ចិ​ញ្ចឹ​មក្រពើ​ដើម្បី​បេះ​ផ្លែក្រូច​ឆ្មារ។ ហេតុការណ៍​​ដ៏​រន្ធត់​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​​ព្រឹក

បុរស​ជនជាតិកូរ៉េ​​ល្មើសច្បាប់​​​​ចរាចរណ៍​​ខឹង​​ប៉ូលិស​​​​ផាក​ផ្ទុះ​អំពើហិង្សា​

Posted: 22 May 2011 08:02 PM PDT

សមត្ថកិច្ច​ចាប់​វ៉ៃ​ខ្នោះ​បុរស​កូរ៉េ​ដែល​អ​សីលធម៌
​ខេត្ត​ព្រះសីហនុ ៖ ​បុរសជនជាតិកូរ៉េ​ម្នាក់​ត្រូវ​​​​​ប៉ូលិស​​ចរាចរ​​ខេត្ត​​ចាប់វ៉ៃ​​ខ្នោះ​​បញ្ជូនទៅ​ការិ​យាល័យ​​ចរាចរណ៍ កាលពីថ្ងៃទី​​២០ ឧសភា ​​ឆ្នាំ​២០១១ វេលាម៉ោង​​​​១១ព្រឹក​​ បន្ទាប់ពី​​ជន​ជាតិ​កូរ៉េ​​រូបនេះ​​ហក់ទៅ​​ដាល់​ប៉ូលិស​​​ទាំង​កំរោល ។​ ហេតុ​ការណ៍នេះ​​កើតឡើង​​​​​នៅ​តាម​បណ្តោយ​ផ្លូវ​​ឯករាជ្យ ​​ក្បែរ​ហាង​​​ថត​រូប​​ច័ន្ទរស្មី

បទបញ្ជាឱ្យ​លុបបំបាត់​ការដាក់​សម្រាស់-​ធ្នស់-​ព្រួល និង​សំណង់កាត់ទទឹង​ទន្លេ ​ស្ទឹង ​ព្រែក​ ​អូរ ​បឹង​ តាម​ខេត្តជាប់​ទន្លេសាប

Posted: 22 May 2011 07:56 PM PDT

​កោះសន្តិភាព​សូម​ថត​ចម្លង​បទបញ្ជា​នេះ​ទាំង​ស្រុង
រាជធានីភ្នំពេញ ៖ ​បទ​បញ្ជា​​រាជ​រដ្ឋាភិបាល​​ស្តីពី​ការ​ចាត់​វិធាន​ការ​លុបបំបាត់​​ភាពអនា​ធិប​តេយ្យ​នៃ​ការដាក់សម្រាស់ ធ្នស់ ​ព្រួល ​និង​សំណង់​​​​កាត់ទទឹង​ទន្លេ ស្ទឹង​ ព្រែក អូរ និងបឹងបួ នៅ​តាម​​​បណ្តា​ខេត្ត​​ពាក់ព័ន្ធ​នឹង​បឹងទន្លេ​សាប ត្រូវ​បានស​ម្តេច​អគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយក​​រដ្ឋ​មន្ត្រី​​នៃព្រះរាជា​ណាចក្រ​កម្ពុជា​ចុះ​ហត្ថលេខា​នៅថ្ងៃទី២២ ឧសភា ​កន្លងមកនេះ ។

ស្រវឹង​ស្រា​ធ្លាក់​ភ្នែក​បោះ​ពួយ​ម៉ូតូ​ចូល​ស្រែ​របួសចោទ​ថា ​ខ្មោច​លង​

Posted: 22 May 2011 07:34 PM PDT

បុរសរងគ្រោះស្ថិតក្នុងមន្ទីរពេទ្យ
ខេត្តស្វាយរៀង ៖ ហេតុ​ការណ៍​​ជិះ​ម៉ូតូ​​ធ្លាក់​​ស្រែ​មួយ​បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២០ ឧសភា ​នៅចំណុច​ផ្លូវ​​កែង​ដើម​ពោធិ៍​មួយ​​ស្ថិត​នៅ​ក្នុងភូមិ​​ចំណរ​ត្រាច ​​ឃុំ​ថ្នា​ធ្នង់ ស្រុក​រំដួល ។ ​ជន​រង​គ្រោះ​​ក្នុង​ហេតុ​ការណ៍ខាង​លើ​​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​​លាន សេក ភេទ​ប្រុស អាយុ​​២៨​ឆ្នាំ មាន​ទី​លំនៅ​ក្នុង​ភូមិ-ឃុំ​កើត​ហេតុ​​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!