Koh Santipheap Daily

Koh Santipheap Daily


ទុយនីស៊ី​នឹង​រៀបចំ​ការបោះឆ្នោត​​​លើកដំបូង​ថ្ងៃទី​​24 កក្កដា​

Posted: 25 May 2011 12:50 AM PDT

លោក Sebsi
រដ្ឋាភិបាល​​​ទុយនីស៊ី​​​នៅថ្ងៃទី​​២៥ ឧសភា ​ថ្លែង​​​អះអាង​បញ្ជាក់​​​ថា ការបោះឆ្នោត​​​​នឹង​រៀប​ចំ​ឡើង​​នៅថ្ងៃទី​​២៤ កក្កដា ​ខាង​មុខនេះ ជា​ការ​បោះ​ឆ្នោត​លើកដំបូង​ចាប់តាំងពី​​របប​របស់​អតីត​ប្រធានាធិបតី​លោក​​ ហ្ស៊ីន​​​បេន ​អាលី ត្រូវ​​បាន​ផ្តួល​​រំលំ​​​​កាលពី​​ខែ​មករា ​កន្លង​​មក ។ ការប្រកាស​នេះ ​​​​ដោយអ្នក​​នាំ​ពាក្យ​​រដ្ឋាភិបាល​ធ្វើឡើង​​​រយៈ​ពេល​​​២ថ្ងៃ ​ក្រោយ​ពី​ប្រធាន​​គណៈ​កម្មាធិការ​​រៀប​ចំបោះឆ្នោត​​​​ឯក​រាជ្យ ​ស្នើ​​​លើក​ពេល​បោះ​ឆ្នោត​​​ទៅថ្ងៃទី​​១៦ តុលា​​ខាងមុខ​។​

តុលាការ​កោះហៅ​​​៨នាក់​លើកគ្នា​​​យ៉ាង​​ផុសផុល​រហូត​ដល់​​​១៣០នាក់​​រឿង​ក្រុម​ហ៊ុន​​កោះកុង​ស៊ូហ្គ័រ​រំលោភ​យកដី​

Posted: 25 May 2011 12:47 AM PDT


​ខេត្តកោះកុង​ ៖ ​កាលពីព្រឹកថ្ងៃទី​២៥ ឧសភា ​២០១១ ​មានប្រជា​ពលរដ្ឋ​​​ចំនួន​៨​នាក់ ក្នុងនោះ​ស្រី​​៣នាក់ ដែលមានទីលំនៅ​​​ក្នុងឃុំ​ជីខលើ ស្រុក​​​ស្រែអំបិល ​ត្រូវបាន​ចៅក្រម​​​សាលា​ដំបូង​​ខេត្ត​កោះកុងកោះហៅ​​ឱ្យចូលខ្លួន​ដើម្បី​​​ធ្វើការ​សាក​សួរ (ត្រៀម​​ទាញហេតុផល​) ​អំពី​បញ្ហា​ទំនាស់​ដីធ្លី​​​មួយ​កន្លែង​​ពាក់ព័ន្ធ​​​ជាមួយ​ក្រុមហ៊ុន​កោះកុង ​​ស៊ូហ្គ័រ

បញ្ហា​កុង​​ត្រូល​​ជជុះ​​​នៅតែ​​បន្ត​​ជញ្ជក់​​​ឈាម​​នៅតាម​​ដង​ផ្លូវ​​ដដែល

Posted: 25 May 2011 12:46 AM PDT

បញ្ហាកុងត្រូល​ជជុះ​នៅតែកើតមានតាមដងផ្លូវ​ក្នុងខេត្ត​បន្ទាយ​មាន​ជ័យ
ខេត្តបន្ទាយមានជ័យ ៖ បញ្ហាកុងត្រូល​ជជុះ​នៅតែកើតមានតាមដងផ្លូវ​ក្នុងខេត្ត​បន្ទាយ​មាន​ជ័យ ដែល​ធ្វើឱ្យប្រជាពលរដ្ឋប្រកបមុខ​របររកស៊ី​ដឹក​ទំនិញ​ឆ្លងកាត់ត្អូញត្អែរថា អាជ្ញាធរ​មិនយកចិត្តទុកដាក់​​បោស​​សំអាត​បញ្ហា​​នេះ​ទេ ទោះ​បី​ជា​សម្តេច​តេជោ​បាន​អំពាវនាវ​​ម្តង​​ហើយ​ម្តង​ទៀត​ក្តី

រថយន្ត​​​​ក្រុម​ហ៊ុន​បើក​​បុក​ម៉ូតូ​​អ្នក​​រក​​ទិញ​គោ​​ស្លាប់​​ម្នាក់​​​របួស​​ធ្ងន់​​ម្នាក់

Posted: 25 May 2011 12:39 AM PDT

ខេត្តកំពង់ស្ពឺ ៖ ​បុរស​ម្នាក់​​បាន​ស្លាប់​បាត់​បង់​​ជីវិត និង​​ម្នាក់​ទៀត​​​រង​របួស​ធ្ងន់​​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​នៅ​ក្នុង​ឧប្បត្តិ​ហេតុ​​រថយន្ត​បុក​​ម៉ូតូ កាល​ពីវេលាម៉ោង​១២​និង​៤០​នាទី​ថ្ងៃត្រង់ ​ថ្ងៃទី​២៣ ឧសភា​ នៅ​តាម​ផ្លូវ​លំ​លេខ​៤៤ មុខ​បញ្ជា​ការ​​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​​ស្រុក​​ឱរ៉ាល់ ​ស្ថិត​ក្នុង​​​ភូមិ​គោក ឃុំ​សង្កែ​សាទប ស្រុក​ឱរ៉ាល់

ឧទ្ធម្ភាគចក្រ​​​​​បំផ្លាញចោល​ក្នុងប្រតិបត្តិការ​​​សម្លាប់​ប៊ីនឡាដេន​​ប្រគល់​​​ឱ្យ​​អាមេរិកវិញ​

Posted: 25 May 2011 12:33 AM PDT

​មន្ទីរប៉ង់​តាហ្គោន​រាយការណ៍​​​កាលពីថ្ងៃទី​​២៤ ឧសភា ​ថា បំណែក​​ឧទ្ធម្ភាគ​ចក្រ​​យោធា​អាេមរិក​​ដែលត្រូវ​​កម្ទេច​​ចោល​ក្នុង​​ពេល​ ធ្វើ​ប្រតិបត្តិ​ការ​​​​កុំ​ម៉ង់ដូ​​ឈានទៅសម្លាប់​​​អូសាម៉ា ប៊ីនឡាដេន ​​កាលពីថ្ងៃទី​​២ ឧសភា ​កន្លងមកនេះ ​​នៅប៉ាគី​ស្ថាន​ត្រូវប្រគល់​​​នា​ចុង​សប្តាហ៍​នេះ​ទៅ​ឱ្យ​​សហ​រដ្ឋ​ អាមេរិកវិញ ដោយ​អាជ្ញាធរ​​ប៉ាគីស្ថាន​។​ ឧទ្ធម្ភាគចក្រ​​​​នេះ​រង​ការ​ខូចខាត​​​ពេលធ្វើ​ប្រតិ​បត្តិការ​​របស់អាមេរិក​​នៅក្រុង ABBOTTABAD

ឈ្មួញ​សម្រុក​ទិញ​គោ​ក្របី​យ៉ាង​គំហុក​ដឹក​ចេញទៅ​ប្រទេស​វៀតណាម

Posted: 25 May 2011 12:32 AM PDT

ឈ្មួញ​សម្រុក​ទិញសត្វ​ពាហនៈ​​ទៅ​ប្រទេស​វៀតណាម
ខេត្តកំពង់ចាម ៖ គោក្របីដែលជាសត្វ​ពាហនៈ​​ដ៏​សំខាន់​ក្នុងការប្រើប្រាស់​អូស​​សម្រាប់​បង្កបង្កើនផលលើវិស័យក​សិកម្ម​តាំងតែ​ពីដូន​តាមក​នោះ បច្ចុ​ប្បន្ន​ក្រុមឈ្មួញបាន​ដើរ​ប្រមូល​ទិញ​​រួចនាំចេញ​តាម​ច្រក​ព្រំដែន​ត្រពាំងផ្លុង ស្រុក​ពញាក្រែក យ៉ាង​គគ្រឹកគគ្រេង​ទាំងយប់ទាំង​ថ្ងៃ ដោយមិនមានការទប់ស្កាត់ពីសំណាក់សមត្ថកិច្ច​ជំនាញឡើយ

ប្រធានាធិបតី​​អាហ្រ្វិក​ខាងត្បូង​​គ្រោងទៅ​កាន់​រដ្ឋ​​ធានី​លីប៊ី​

Posted: 25 May 2011 12:30 AM PDT

ប្រធានាធិបតីអាហ្វ្រិកខាងត្បូង
​វិទ្យុមួយ​​រាយការណ៍​ថា ប្រធានាធិបតី​​អាហ្រ្វិក​ខាង​ត្បូង​​ លោក Jacob Zuma មាន​ផែនការ​​​​អញ្ជើញ​​ទៅកាន់ទីក្រុងទ្រីប៉ូលី រដ្ឋធានី​​​លីប៊ី នៅ​សប្តាហ៍​​​ក្រោយ​ដើម្បី​​​ពិភាក្សា​​​អំពី​យុទ្ធ​​សាស្ត្រ​​នានា​ដែល​អាច ​ធ្វើ​ឱ្យ​មេដឹកនាំផ្តាច់​​ការ​ប្រទេស​នេះ​ លោក​មូអាម៉ា ​កាដាហ្វី ចាកចេញ​ពី អំណាច​​ដោយ​សហ​ការ​គ្នាជាមួយរដ្ឋាភិបាល​​តួកគី ។ ​វិទ្យុដដែល​​​រាយការណ៍​​ឱ្យ​ដឹង​បន្ថែម​ទៀត​ដោយ​ដក​ស្រង់សម្តី​​ប្រភពនានា​ ក្នុង​​រដ្ឋធានី​​ទ្រីប៉ូលីថា​ទស្សន​កិច្ច​​នោះ​របស់​លោក Jacob Zuma ​​​​កំពុងស្ថិត​ក្នុង​ដំណាក់កាល​គ្រោង​ ហើយទស្សន​កិច្ច​​នេះគឺ​​សំដៅ​ពិភាក្សា​​អំពីមធ្យោ​បាយ​​នានា

លុបចោល​ជើងហោះហើរ​500ជើង​​ដោយសារ​​ពពកផេះ​ភ្នំភ្លើង​អីុស្លង់

Posted: 25 May 2011 12:28 AM PDT

បើក​រថយន្ត​កាត់​ផេះ​ភ្នំភ្លើង
​ពពក​ផេះភ្នំភ្លើង​ហុយ​មក​ពីអ៊ីស្លង់​ញុំង​ឱ្យ​មាន​ការ​លុបចោល​ជើងហោះហើរ​​ របស់យន្ត​ហោះ​ចំនួន៥០០ជើង​នៅភាគ​ខាងជើងអង់គ្លេស ​កាលពីថ្ងៃទី២៤ ឧសភា ក៏ប៉ុន្តែពួកអ្នកជំនាញ​ការ​យល់​ថា សេណារីយ៉ូ ដូច​កាលពីរដូវ​ផ្ការីកឆ្នាំ ​២០១០ នឹងពុំមានទៀតឡើយ ។ ផ្នែក​ឧស្សាហកម្ម​អាកាស​ចរណ៍​ទទួលព័ត៌​មាន​ពីការចុះថយ​កម្លាំង​ ផ្ទុះនៃភ្នំភ្លើង​ GRIM-SVÒTN ដោយ​យោងតាម​​ទីភ្នាក់​ងារ​ឧតុ​និយម​​អ៊ីស្លង់​ថា ពពក​ផេះ​បានធ្លាក់​ចុះ​វិញ​ក្នុងកម្ពស់​៥០០០ម៉ែត្រ ក្រោយពីឡើង​ដល់​២០.០០០​ម៉ែត្រ ។

មហេសី​ព្រះអង្គ​ម្ចាស់​វីល្លៀម​មិន​អាចមានកូន

Posted: 25 May 2011 12:27 AM PDT

បន្ទាប់ពី​រៀបអភិសេក ហើយ​ទៅ​ក្រេប​ទឹក​ឃ្មុំ​​ ក៏លេចឮ​ព័ត៌​មាន​អាក្រក់​មួ​យ សម្រាប់​គូ​ស្នេហ៍​នៃព្រះអង្គ​ម្ចាស់​អង់គ្លេស​​អង្គនេះ ​ដែល​ទើប​​វិល​ត្រឡប់មកពី​​ប្រទេស​សីស្ហែលវិញ ។ មានពាក្យចចាម​អារ៉ាម​យ៉ាង​អាក្រក់​មួយនា​​ពេលថ្មីៗ​នេះ​​ចេញ​ផ្សាយ​តាមវ៉េប​ សាយ​ថា ម្ចាស់​ក្សត្រី​ KITE MIDDLETON នឹងពុំ​អាច​មាន​កូនឡើយ ។ ​យោងតាម​ទស្សានាវដ្តី IN TOUCH ​ថា នាង​ CHAMILLA PARKER BOWLES លាតត្រដាង​​ក្នុង​ឱកាស​នៃ​ការសន្ទនា​មួយ​ជា​មួយ​បណ្តា​មិត្តភក្តិ​ថា

ក្មេង​ទំនើង​ចាប់​ក្មេងស្រី​អាយុ​១៥ឆ្នាំ​រំលោភ​តែ​ពុំ​បាន​សម្រេច

Posted: 25 May 2011 12:15 AM PDT

កុមារី​រងគ្រោះ​​
ខេត្តស្វាយរៀង ៖ ករណី​ប៉ុន​ប៉ង​​​ចាប់រំលោភ​​មិន​បាន​សម្រេច​​មួយ​កើតឡើង​​កាល​ពី​ថ្ងៃ​ទី​២១ ឧសភា ​វេលា​ម៉ោង​៦​និង​៤៥​នាទី​ល្ងាច ​នៅឃុំ​សំយ៉ោង ​ស្រុក​កំពង់​រោទ៍ ​ធ្វើ​ឱ្យ​អាជ្ញា​ធរ​ឃុំ​ និង​សមត្ថ​កិច្ច​ប៉ូលិសវាយ​តម្លៃ​​មិន​ចុះ​សំរុង​គ្នា​ដោយ​​ប៉ូលិស​ធ្វើ​ការ​សន្និ​ដ្ឋាន​ និង​ចោទ​ប្រកាន់​​ជន​សង្ស័យ​ពី​បទ​បៀត​បៀន​កេរ្តិ៍​​ខ្មាស​ រីឯ​អាជ្ញា​​ធរ​និយាយថា

គណបក្ស​​​សង្គម​យុត្តិធម៌​គ្រោងរំលាយ​​​ចូល​ជាមួយគណបក្ស​​​នរោត្តម ​រណឫទ្ធិ ​នៅ​ក្នុងខែ​​មិថុនា

Posted: 25 May 2011 12:14 AM PDT

រាជធានីភ្នំពេញ ៖ យោង​តាម​​​មន្ត្រីជាន់​ខ្ពស់​​នៃគណបក្ស​​​សង្គម​យុត្តិធម៌​​​ដែលដឹកនាំ​​​ដោយ​លោក​​​បាន សុផល ប្រធាន​​​គណបក្ស​​ឱ្យ​ដឹង​​កាលពីថ្ងៃទី​​២៥ ឧសភា ​​២០១១ ថា លោក​បាន សុផល ប្រធាន​​គណបក្ស​​​​គ្រោងដឹក​នាំ​​​គណ​បក្ស​​​សង្គម​យុត្តិធម៌​ទៅចូលរួម​ជា​មួយ​គណបក្ស​​នរោត្តម ​​រណឫទ្ធិ ​ដឹកនាំ ដោយ​​​សម្តេច​​​​ក្រុមព្រះ​​​នា​ខែ​​មិថុនា

សមត្ថកិច្ច​​បញ្ចេញ​​សាច់ដុំ​​ទប់ស្កាត់​​រថ​យន្ត​​ដឹក​ឈើ​​នៅ​ផ្លូវ​​​ជាតិ​លេខ​៧

Posted: 25 May 2011 12:08 AM PDT

រថ​យន្ត​កាមរីដឹកឈើប្រណីត​តាមផ្លូវជាតិ​ បានជាប់អន្ទាក់សមត្ថកិច្ច​ជាបន្ត បន្ទាប់
ខេត្តក្រចេះ ៖ ​រថ​យន្ត​កាមរីដឹកឈើប្រណីត​តាមផ្លូវជាតិ​ បានជាប់អន្ទាក់សមត្ថកិច្ច​ជាបន្ត បន្ទាប់ ខណៈពេលដែលរថយន្តទាំង​នេះនៅតែ​លួចធ្វើសកម្មភាពដឹកឈើ ហើយ​ស្ថាបន័មាន​សមត្ថកិច្ចក៏នៅតែបង្រ្កាប ។ ទោះ​បី​ជា​បែបណា ​​ជា​មួយ​នឹង​ការ​បង្ក្រាប​​ជា​បន្ត​​បន្ទាប់​​ ការ​ចាប់​ខ្លួន​ជន​ល្មើស​​ហាក់​ដូច​ជា​​​មិន​បានឆ្លើយ​តប​​​ទៅ​នឹង​ការ​បង្ក្រាប​​ទេ

រថ​យន្ត​ដឹក​​ឈើ​គ្រញូង​​ជាង​៤ម៉ែត្រ​គូប​​បន្លំ​ប្រើ​​ស្លាក​​ក្លែង​ក្លាយ​កាក​បាទ​ក្រហម​

Posted: 24 May 2011 11:48 PM PDT

ប្រើ​ល្បិច​ដឹក​តាម​រថ​យន្ត​កាក​បាទ​ក្រហម​​មួយ​គ្រឿង
ខេត្ត​សៀម​រាប​ ៖ ឈើ​គ្រញូង​​ដ៏​មាន​តម្លៃ​​នៅ​លើ​ទី​ផ្សារ​ងងឹត​ប្រមាណជាង​៤​ម៉ែត្រ​គូប​ដែល​ក្រុម​ឈ្មួញ​ទុច្ច​រិត​បាន​ប្រើ​ល្បិច​ដឹក​តាម​រថ​យន្ត​កាក​បាទ​ក្រហម​​មួយ​គ្រឿង​ត្រូវ​បាន​​នាយ​អធិ​ការ​ដ្ឋាន​រដ្ឋ​បាល​ព្រៃ​ឈើ​ខាង​ជើង​បឹង​ទន្លេ​សាប​បញ្ជា​ឱ្យ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​សង្កាត់​កន្ទួត​ខ្នា​រក្រៅ​ស្ទាក់​ចាប់​បាន​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ ទី​២៤ ឧសភា ទើប​ដឹង​ថា

មន្ត្រី​​ប៉ូលិស​​ប៉ុស្តិ៍​​ផ្សារ​២នាក់​​រង​ការ​​ចោទ​​ប្រកាន់​​ប្រើ​នីតិ​វិធី​​វាយ​ដំ​ និង​ប្រើ​កាំ​ភ្លើង​​វាយ​​ជន​​ជាប់​​ខ្នោះ

Posted: 24 May 2011 11:36 PM PDT

ឈ្មោះ ឈុត ឈឿ​ន អាយុ​២៧​ឆ្នាំ ដែល​ប៉ូលិស​ចាប់​វាយដំ
ខេត្តកំពង់ឆ្នាំង ៖ មន្ត្រី​​ប៉ូលិស​​ប៉ុស្តិ៍​​ផ្សារ​ពីរ​រូប​បាន​រង​ការ​ចោទ​ប្រកាន់​ថា បាន​ប្រើ​អំពើ​ហិង្សា​​វាយ​ដំ និង​ប្រើ​កាំភ្លើង​​វាយ​លើ​ជន​រង​គ្រោះ​​ទាំង​ដៃ​ជាប់ខ្នោះ​​ បណ្តាល​ឱ្យ​​រង​របួស​​យា៉ង​ធ្ងន់​​ធ្ងរ។ ហេតុ​ការណ៍​នេះ​បាន​​កើត​ឡើង​​កាល​ពី​យប់​​ថ្ងៃទី​១៩ ឧសភា ​ក្នុង​ពិធី​បុណ្យ​​ឡើង​អ្នក​តា​មួយ ​ស្ថិត​នៅ​ក្នុងភូមិ​អ្នកតា​​ពោធិ៍​ ឃុំ​ផ្សារ​ ស្រុក​បរិ​បូរណ៌

ស្នេហ៍តាម​ទូរស័ព្ទ​ផ្អែមល្ហែម​១​ឆ្នាំ ជួប​មុខគ្នា​ក្លាយជា​រន្ទះ​កាមទេព ​នាងចោទ​ប្រកាន់​ថាចាប់​រំលោភ

Posted: 24 May 2011 09:29 PM PDT

យុវជនរូបនេះជួបស្នេហ៍តាមទូរស័ព្ទជាប់ចោទចាប់នាងរំលោភ
ខេត្ត​កំពង់​ចាម ៖ ការ​ទាក់​ទង​តាម​ទូរ​ស័ព្ទ​វាចា​សាសង​រវាង​កំលោះ​ស្រុក​បាធាយ​ម្នាក់ និង​​ក្រមុំ​ខេត្ត​សៀម​រាប​ម្នាក់ ក្នុង​វ័យ​១៩​ឆ្នាំ​ដូច​គ្នា បាន​​ក្លាយ​ជា​ចំណង​ស្នេហ៍​កួច​ត្របាញ់​​ចូល​គ្នា​កាន់​តែ​ស្អិត​រមួត​ឡើងៗ ថ្វី​បើ​មិន​ដែល​បាន​ឃើញ​មុខ​គ្នា​ក៏​ដោយ។ ការ​ទំនាក់​ទំនង​គ្នា​​តាម​ទូរ​ស័ព្ទ​បាន​១​ឆ្នាំ ក៏​បាន​ឃើញ​មុខ​គ្នា​តាម​ការ​ណាត់​នាវេលា​ល្ងាច​ថ្ងៃ​ទី​២២ ឧសភា

ប្រជាពលរដ្ឋ​​សហគមន៍​ព្រៃឡង់​ធ្វើការ​តវ៉ា​​សុំ​​​ឱ្យរដ្ឋាភិបាល​​​បញ្ឈប់​​ការ​ផ្តល់​​​ព្រៃ​សម្បទាន​

Posted: 24 May 2011 08:38 PM PDT


រាជធានីភ្នំពេញ ៖ ​ប្រជា​ពលរដ្ឋ​​-ជន​ជាតិ​ភាគតិច​មក​ពី​ខេត្តក្រចេះ ​ស្ទឹង​ត្រែង ​កំពង់​ធំ ​និង​ព្រះវិហារ ​បាន​​មក​​​ប្រមូលផ្តុំគ្នា​​​កាលពីវេ​លា​ម៉ោង​​៨ព្រឹក​​ថ្ងៃទី​​​​២៥ ឧសភា ​២០១១ ស្រែក​ហ៊ោ​កញ្ជ្រៀវ​​​ ច្រៀង​រាំ ​ដែលជា​ពិធី​​មួយស្នើ​សុំ​ទៅ​រដ្ឋា​ភិបាល​​​ឱ្យបញ្ឈប់​ការ​​ផ្តល់​​ព្រៃ​​សម្បទាន​នៅ​ព្រៃ​​ឡង់​​ដល់​បណ្តា​ក្រុមហ៊ុន​វិនិយោគ​ទៀត​​​ទៅ

អតីត​ប្រធានាធិបតី​​អេហ្ស៊ីប​​​ លោកមូបារ៉ាក់ ​និង​កូនប្រុស2​នាក់ នឹង​ទទួល​ការ​កាត់ទោស​នៅតុលាការ​​​ព្រហ្មទណ្ឌ​​

Posted: 24 May 2011 08:24 PM PDT

អតីតប្រធានាធិបតីអេហ្ស៊ីប
អតីត​ប្រធានាធិបតី​​​អេហ្ស៊ីប​​ដែលត្រូវ​ទម្លាក់​​ចេញពីតំណែង​​លោក​ហូស្នី ​មូបារ៉ាក់ និងកូន​ប្រុស​​​របស់លោក​២​នាក់ ​នឹង​ប្រឈមមុខ​ចំពោះ​​​​​​ការ​កាត់​ទោស​​​​នៅតុលាការ​​​ព្រហ្មទណ្ឌ​ពីបទ​ បញ្ជា​ឱ្យសម្លាប់​​បាតុករ​ និងពីបទ​​ពុករលួយ​លាង​លុយកខ្វក់​​​ ។ នេះបើ​តាម​ការប្រកាស​​​ឱ្យដឹង​ដោយ​​ការិយាល័យ​​​អគ្គ​រដ្ឋអាជ្ញា​​ កាលពីថ្ងៃទី​២៤ ឧសភា ​កន្លង​​មក ។​ លោកមូ​បារ៉ាក់ ​ដែលត្រូវ​ទម្លាក់ចេញពី តំណែង​​កាលពី​ខែ​កុម្ភៈ​កន្លង​មក​​​ក៏រង​​ការ​ចោទ ប្រកាន់​​ផងដែរពីបទ​​​រៀបចំផែនការ​បញ្ជា​​​ឱ្យ​បាញ់​​សម្លាប់​បាតុករ​ នៅទីលាន Tahrir ក្នុង​ទីក្រុង​​​គែរ កាលពីថ្ងៃទី​​២៥ មករា កន្លងមក ។​

អាជីវករ​ផ្សារណាត់​បាត់ដំបងតវ៉ា​ជាថ្មី​បញ្ហា​ដំឡើង​ថ្លៃតូប ​អាជ្ញាធរ​ខេត្ត​ប៉ៃលិន​ប្រើ​ធម៌ក្តៅរុះ​ផ្សារ​ស្រុក​សាលាក្រៅ

Posted: 24 May 2011 08:21 PM PDT

លោកអភិបាលរងខេត្តជួបជាមួយក្រុមអាជីវករ
ខេត្ត​បាត់​ដំបង+ប៉ៃលិន ៖ អាជីវ​ករ​ផ្សារ​ណាត់​​ក្នុង​ក្រុងបាត់​ដំបង ប្រហែល​​២០០​នាក់ ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ឧសភា បាន​ទៅ​ខាង​មុខ​សាលា​ខេត្ត​បាត់​ដំបង​ជាថ្មី​ទៀត ដើម្បី​ទាម​ទារ​​ឱ្យ​អាជ្ញា​ធរ​​ខេត្ត​បញ្ឈប់​​ការ​ដំឡើង​ថ្លៃតូប​ក្នុង​ផ្សារ​របស់​​រដ្ឋ​មួយ​នេះ ក្រោយ​ពី​ការ​តវ៉ា​​កាល​ពី​​ដើម​ខែ​នេះ​មិន​បាន​សម្រេច​

​លោក​ឧបនាយករដ្ឋមន្ត្រី​​​​ហោ​ ណាំហុង ​​រំឭក​ប្រធាន​អាស៊ាន​​​អំពី​​វិធានការ​​​កញ្ចប់​​៦​ចំណុច​​ជាការ​ចាំបាច់​​ដាច់ខាត​

Posted: 24 May 2011 08:16 PM PDT

រាជធានីភ្នំពេញ ៖ ​កាលពី​​រសៀលថ្ងៃទី​​២៤ ឧសភា ២០១១ លោក​ឧបនាយករដ្ឋ​មន្ត្រី​​​ហោ ណាំហុង ​​រដ្ឋមន្ត្រី​​​ក្រសួង​ការ​បរទេស ​បាន​ផ្ញើ​​លិខិត​ជា​​ផ្លូវ​ការ​​មួយ​ច្បាប់​​​ជូនលោក​ម៉ាទី ណា​តាឡេ​ហ្គាវ៉ា ​រដ្ឋមន្ត្រី​​​ការបរទេស​​នៃសាធារណ​​រដ្ឋ​​ឥណ្ឌូណេស៊ី​​ និងជា​ប្រធាន​​អាស៊ាន​​ស្តីពី «ដំណោះ​ស្រាយ​​ជា​កញ្ចប់​​ វិធានការ​​៦ចំណុច​ពាក់​ព័ន្ធ​​​នឹងការ​បញ្ជូន​អ្នក​

ប៉ះទង្គិចគ្នា​យ៉ាង​សាហាវ​នៅរដ្ឋ​ធានីយេម៉ែន​ស្លាប់ជាង​70នាក់ខណៈ​​​លោកសាឡេហ៍ អំពាវ​នាវ​​ឱ្យបញ្ឈប់​​អំពើហិង្សា​

Posted: 24 May 2011 08:03 PM PDT

ពួកកុលសម្ព័ន្ធ​ភ្នំ​ប្រុង​ជើង​ការ​ត្រៀម​ប្រយុទ្ធ
ពួកកុល​សម្ព័ន្ធ​​ភ្នំ​ប្រដាប់អាវុធ​​ប្រឆាំង​រដ្ឋាភិ​បាល​​​យេម៉ែន​​​ យ៉ាងហោចណាស់​​៤៩​នាក់ និង​​​ទាហាន​រដ្ឋាភិបាល​​១៩​នាក់ ​​បានត្រូវ​ស្លាប់​​​​ក្នុង​ការ​ប៉ះទង្គិចគ្នា​​យ៉ាង​ធ្ងន់​ធ្ងរ​មួយ​ កាលពីថ្ងៃទី​​​​២៤ ឧសភា ​​កន្លង​មក នៅ​​ក្នុងទីក្រុង​​​សាណា​​ រដ្ឋ​ធានី​យេម៉ែន ។ ​​ក្នុងការប៉ះទង្គិចគ្នា​​នេះដែរ ​គេ​ឃើញ​មាន​​​ផ្សែង​ហុយ​​​​ចេញពី​អគារ​ក្រសួង​​មហា​ផ្ទៃ​​ញ៉ាំង​​​ឱ្យមាន​ ការ​សង្ស័យ​​ថា ​អគារ​នោះ​ប្រហែល​​ជា​ត្រូវ​ឆេះ​។​ មន្ត្រីនៃ​ភាគី​ ទាំងពីរ​និយាយ​ថា ​​មនុស្សជា​ច្រើន​​​រយនាក់​​​ទៀតនៃ​ភាគីទាំងពីរ​គឺ​ទាំងពួក​កុលសម្ព័ន្ធ​​ ភ្នំ និងទាហាន​​រដ្ឋាភិបាល​​រង​របួស​​ធ្ងន់​ធ្ងរ​។

លោកកាដាហ្វី​​នឹង​យល់ព្រម​ចាកចេញពីអំណាច​ក្រោម​លក្ខខណ្ឌ​​នានា

Posted: 24 May 2011 08:02 PM PDT

កាសែត​បារាំង FRANCE SOIR ​ក្នុងបទ​​អត្ថា​ធិប្បាយ​​របស់ខ្លួន​កាលពីថ្ងៃទី២៥ ឧសភា​​ សរ​សេរថា លោក​មូអាម៉ាកាដាហ្វី អាច​ត្រៀម​បោះបង់​ចោលអំណាច​ក្នុង​​លក្ខខណ្ឌដែល​លោក​អាច​ស្ថិតក្នុង​ប្រទេស​ លីប៊ី ។ ​ដោយ​ដកស្រង់​​ប្រភព​ព័ត៌​មាន​ច្បាស់​ការ​នានា​​ជិត​ដិត​​នឹង​រដ្ឋ​អំណាច​ លីប៊ី កាសែត​​នោះ​អះ​អាង​ថា បណ្តា​បេសកជន​របស់លោកកាដាហ្វី ​បាន​ជួប​ចាប់​តាំង​​ពីប៉ុន្មាន​សបា្តហ៍​​មកហើយ​ក្នុង​​លក្ខណៈ​​អាថ៌​កំបាំង ​​បំផុត​​ជាមួយ​បណ្តា​អ្នក​ទទួល​ខុសត្រូវ​​លោក​ខាងលិច​​ក្នុងនោះ​មាន​​អ្នក​ ទទួល​ខុសត្រូវ​បារាំង​ផង​ដែរ ​ដោយភាគីនីមួយៗ​ចង់​បញ្ចប់​រឿង​នេះ​ដោយ​ឆាប់រហ័ស ។

គ្រួសារជន​រងគ្រោះ​ស្រេកឃ្លាន​យុត្តិធម៌ ​បែរ​ជាគេ​ព្យាយាម​បិទបាំង

Posted: 24 May 2011 07:57 PM PDT

ទិដ្ឋភាព​នៃការបុក​គ្នា
ខេត្តកំពង់ចាម ៖ គ្រោះ​ថ្នាក់​​ចរា​ចរ​ណ៍​ដ៏​រន្ធត់​​បំផុត​មួយ​កាល​ពី​​ថ្ងៃទី​២៥ មេសា ឆ្នាំ​២០១១ នៅ​ចំណុច​​ភូមិ​ខ្ជាយ ​ឃុំ​ជុំ​ក្រវៀន ​ស្រុក​មេ​មត់ ​ខេត្ត​កំពង់​ចាម ​លើ​ផ្លូវ​ជាតិ​លេខ​៧ ដែល​បណ្តាល​ឱ្យ​បុរស​​ និង​ស្ត្រី​ពីរនាក់​ប្តី​ប្រពន្ធ​រងគ្រោះ​​រហូត​បាត់​បង់​ជីវិត​នោះ រហូត​មក​ដល់​ពេល​នេះ​មាន​រយៈ​ពេល​ពេញ​១​ខែ​ ហើយ​ជន​រង​គ្រោះ​​មិន​ទាន់​ទទួល​បាន​យុត្តិ​ធម៌​​

ប៉េអឹម​ចាប់ខ្លួនឈ្មួញ​​ជូញដូរ​​ថ្នាំញៀន​​​៦​នាក់​មានប្រភព​​ធំចេញពីភ្នំពេញ

Posted: 24 May 2011 07:50 PM PDT

​ខេត្ត​បាត់ដំបង​ ៖ ​​​កម្លាំង​​កងរាជអាវុធ​ហត្ថ​​​ខេត្តប៉ៃលិន ​បាន​តាមប្រមាញ់​​​ចាប់ខ្លួន​​​ក្រុម​​អ្នក​ជួញដូរ​ថ្នាំញៀន​​​៦​នាក់ ​ក្នុងរយៈ​ពេល​​​៤ថ្ងៃ ​​ដោយ​គិតត្រឹមថ្ងៃទី​​​២៤ ឧសភា ​ហើយរឹបអូស​​​ថ្នាំ​ញៀន​​ប្រភេទមេតំហ្វេតាមីន​ជាង​​​៦.៩០០​គ្រាប់ ។ ​​ប្រភព​​ព័ត៌មានពីមន្ត្រី​​​​ប៉េអឹម បាន​​ឱ្យ​ដឹង​ថា ​ថ្នាំញៀនទាំងនេះត្រូវ​​​គេ​​រកឃើញ​​ថា មានប្រភព​​ធំ​នាំ​ចេញពី​​រាជធានីភ្នំពេញ

បន្ត​កលល្បិច​ពិសពុល សៀម​ក្រឡាស់​ការ​យល់ព្រម​ចំពោះ​ផែនការ​រៀបចំ​តំបន់​ប្រាសាទព្រះវិហារ

Posted: 24 May 2011 07:34 PM PDT

 លោក​ឧបនាយករដ្ឋមន្ដ្រី សុខ អាន ផ្ដល់​បទ​សម្ភាសន៍​មុន​ចេញដំណើរ
រាជធានីភ្នំពេញ ៖ ​​សេចក្តី​ថ្លែង​ការណ៍​មិន​ពិត ​និង​ធ្វើ​ឱ្យ​មាន​ការភាន់​ច្រឡំ​បាន​ធ្វើ​ឡើង​​ជា​ថ្មី​ម្តង​ទៀត ​ដោយមេ​ដឹកនាំ​ថៃ​មួយរូប​ពាក់ព័ន្ធ​ នឹង​សម្បត្តិ​បេតិកភណ្ឌ​ពិភព​​លោក​​របស់​កម្ពុជា​ ​គឺ​ប្រាសាទ​​ព្រះវិហារ​ ។​ លោក​ស៊ុវីត ឃុន​គិទិ​ ដែលជា​រដ្ឋមន្រ្តី​ ហើយ​ជា​ប្រធានគណៈ​ប្រតិ​ភូ​ថៃ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​គណៈកម្មាធិការ​បេតិក​ភណ្ឌ​ពិភព​​លោក​

លោក​រដ្ឋមន្ត្រី​​​លឹម គាន​ហោ ​ធ្វើសន្និ​សីទ​កាសែត​​​បង្ហាញពី​ភាព​​អធិបតេយ្យ​​ជុំវិញ​​បឹង​ទន្លេសាប​

Posted: 24 May 2011 07:27 PM PDT

រាជធានីភ្នំពេញ ៖ ​លោកលឹម គានហោ ​រដ្ឋ​មន្ត្រី​​ក្រសួងធនធានទឹក​ និង​ឧតុនិ​យម និងជា​ប្រធាន​​អាជ្ញាធរ​​ទន្លេ​សាប គ្រោង​​នឹងធ្វើ​សន្និសីទ​​កាសែត​​មួយនៅ​​វេលាម៉ោង​​១០ព្រឹកថ្ងៃទី​​​២៥ ឧសភា ​​២០១១ ​នេះ ស្ថិត​នៅ​​​អគារ​​អាជ្ញាធរ​​ទន្លេ​សាប ដើម្បី​​​បង្ហាញ​ពីភាពអនាធិបតេយ្យ​​ដូចជា​ការ​ដាក់​សម្រាស់​ ធ្នស់ ព្រួល ​ការ​កាប់បំផ្លាញ​​ព្រៃ​លិច​​ទឹក ​​ការលើក​​ជា​ទំនប់​​

លោករ៉ុង ឈុន ​កំពុងប្រមូល​​ផ្តុំ​កម្មករ​រោង​ចក្រ​មិថុនា​ដង្ហែ​​ក្បួន​តវ៉ា​​ទៅកាន់​ទី​លាន​​សេរីភាព​

Posted: 24 May 2011 07:10 PM PDT


រាជធានីភ្នំពេញ ៖ ​លោករ៉ុង ឈុន ​ប្រធាន​សហជីព​កម្មករ និងជា​ប្រធាន​​សមាគម​គ្រូ​បង្រៀន​កម្ពុជា​​ឯករាជ្យ បាន​​មកជួបជុំជា​មួយ​កម្ម​ករ​​រាប់​រយនាក់​នៅមុខ​​រោង​ចក្រ​មិថុនា ​​កាល​ពី​​​វេលាម៉ោង​​៨​ព្រឹក​ថ្ងៃទី​​២៥ ឧសភា ២០១១ ដើម្បី​​ដឹកនាំ​​ហ្វូងបាតុ​កម្ម​​ដង្ហែ​​​ជា​ក្បួន​ទៅកាន់​​ទី​លាន​សេរីភាព​ ឬ​ប្រជាធិបតេយ្យ​ ដែល​មាន​​ទីតាំង​ស្ថិត​នៅ​​​​ក្នុងសង្កាត់​​វត្ត​ភ្នំ​​

ឡើង​ផ្ទះលួច​បេះដូង​កូនស្រី​ឪពុក​នាងចាប់ចងដៃ​ចងជើង​បញ្ជូនឱ្យ​សមត្ថកិច្ច​ប៉ូលិស​ចាត់ការ

Posted: 24 May 2011 07:05 PM PDT

អ្នកទោសស្នេហាដែលត្រូវឪពុកនាងចាប់ខ្លួន
ខេត្តកំពត ៖ យុវ​ជន​ម្នាក់​​ក្លាយ​ជា​អ្នក​ទោស​ស្នេហា​​ទៀត​ហើយ​ និង​ត្រូវ​បាន​ឪពុក​ខាង​ស្រី​ចាប់​ចង​ដៃ​ចង​ជើង​ដូច​ចង​ជ្រូក​ទុក​លក់​​ កាល​ពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​២២ ឧសភា ​នៅ​​ក្នុង​ផ្ទះ​​នៅ​ផ្សារ​​ស្លឹក​ ឃុំ​កំពង់​ត្រាចខាង​កើ​ត ស្រុក​កំពង់​ត្រាច រួចហើយ​​​ឱ្យ​ប៉ូលិស​មក​នាំខ្លួន​យក​ទៅ ។ ​មន្ត្រី​ប៉ូលិស​​​និយាយ​ថា យុវ​ជន​ដែល​ក្លាយ​ខ្លួន​ជា​​អ្នក​ទោស​ស្នេហា​​

ផ្សារ​ធំ​ថ្មី​​​​ត្រូវ​​​​បានសម្ពោធ​​​ដាក់​ឱ្យ​ប្រើ​ប្រាស់​​​ជា​​ផ្លូវការ​​​នៅ​​ព្រឹក​នេះ​

Posted: 24 May 2011 06:46 PM PDT

ផ្សារ​ធំថ្មី​​ត្រូវ​​បាន​​​ជួសជុល​​កែ​លំអ​​​​ឡើងវិញ
រាជធានីភ្នំពេញ ៖ ​ផ្សារ​ធំ​ថ្មី​​ដែល​មាន​វ័យ​ចំណាស់​ស្ថិតក្នុង​​​​សភាព​​​ចាស់ទ្រុឌទ្រោម​​​​ ពេល​នេះ​មានការ​​ជួសជុល​កែលំអ​​ឡើងវិញ​​រួច​រាល់​​នោះ នៅ​ព្រឹក​ថ្ងៃទី​​២៥ ឧសភា ​២០១១ ​នេះ សាលា​រាជ​​ធានី​ភ្នំពេញ​​នឹង​​​ធ្វើពិធី​សម្ពោធ​​បើក​​ឱ្យ​ដំណើរ​ការ​​​​ជា​ផ្លូវ​ការ​​​ចាប់ពី​ពេលនេះ​តទៅ ។ ​ផ្សារ​ធំថ្មី​​ត្រូវ​​បាន​​​ជួសជុល​​កែ​លំអ​​​​ឡើងវិញ​​ក្រោម​ជំនួយ​ឧបត្ថម្ភ​​​ពីទី​ភ្នាក់ងារ​​​បារាំង ​​

ទំនាស់​​ដីធ្លី​​រវាង​​​ក្រុម​ហ៊ុន​​លីអ៊ុតនី ​និង​ទាហាន​​កងពល​​លេខ​៥១​នៅ​តែបន្ត

Posted: 24 May 2011 05:37 PM PDT

ខេត្ត​បន្ទាយ​មានជ័យ ៖ ​កាលពី​ថ្ងៃ​ទី២១​ ឧសភា ពល​រដ្ឋ​​​រស់​នៅ​ភូមិ​​អូរ​សំព័រ ឃុំ​​អូរសំព័រ​ ស្រុក​ម៉ាឡៃ ប្រមាណ​​៣០​​នាក់ បាន​នាំគ្នា​​​យក​​​ គោយន្តកន្ត្រៃ​មក​ភ្ជួរ​ដី​ស្រែ​ដែល​មាន​​​ទំនាស់​​ស្ថិត​នៅក្នុង​ភូមិ​រស្មី​សាមគ្គី​ សង្កាត់​​និមិត្ត​ ក្រុង​​ប៉ោយ​ប៉ែត​ ។ លោក​​យិន វ៉ាង ​អាយុ​​៤៩ឆ្នាំ បាន​អះអាង​​ថា

លោក​ សុខ សំណាង ចាង​ហ្វាងសារ​ព័ត៌មាន​ទទួល​មរណភាព

Posted: 24 May 2011 04:23 PM PDT

លោក សុខ សំណាង ចាងហ្វាងកាសែតដំណឹងថ្មី
រាជ​ធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ទទួល​ការ​សង្គ្រោះ​ព្យាបាល​ជា​បន្ទាន់​អស់​រយៈ​ពេល​៤​ថ្ងៃ​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត លោក​សុខ សំណាង ចាង​ហ្វាង​កាសែត​ដំណឹង​ថ្មី បាន​ទទួល​មរណ​ភាព​នៅ​វេលា​ម៉ោង​២​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤ ឧសភា។ លោក​សុខ សំណាង កើត​នៅ​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​១៩៥៥ ​នៅ​ភូមិ​ចាក់​អង្រែ​លើ ឃុំ​ចាក់​អង្រែលើ ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!