The Phnom Penh Post - KHMER: “ពន្ធអចលនទ្រព្យប្រហែល១២លានដុល្លារត្រូវគេរំពឹងថានឹងប្រមូលបាននៅឆ្នាំទី១” plus 9 more |
- ពន្ធអចលនទ្រព្យប្រហែល១២លានដុល្លារត្រូវគេរំពឹងថានឹងប្រមូលបាននៅឆ្នាំទី១
- ចិនបំពាក់ឯកសណ្ឋាន៥ម៉ឺនកំប្លេរជូនកងទ័ពកម្ពុជា
- សមាជិកបក្សសមរង្ស៊ី ៦០ភាគរយនៅកំពង់ចាម នឹងចុះចូលក្នុងបក្សសិទ្ធិមនុស្សនាពេលឆាប់ៗ
- ទិន្នផលស្រូវវៀតណាមកើនឡើងខ្ពស់នៅរដូវនេះ ជំរុញដល់ការនាំចេញអង្ករដល់កម្រិតខ្ពស់
- កាកបាទក្រហមកម្ពុជាអំពាវនាវឲ្យនគរបាលចាប់ខ្លួនជនល្មើសយកស្លាកសញ្ញាសមាគមទៅប្រើខុសច្បាប់
- លោកស្រីយីងឡាក់កំពុងតែចាប់អង្រួនយុទ្ធនាការបោះឆ្នោតថៃ
- ក្រុមមេដឹកនាំ G8 ជួបប្រជុំគ្នានៅបារាំង ជជែកគ្នាបញ្ហានៅអារ៉ាប់ និងស្ថាប័ន IMF
- ការលេចធ្លាយសារធាតុវិទ្យុសកម្មថ្មីបង្កឲ្យមានក្តីបារម្ភនៅជប៉ុន
- ចិនជំរុញឲ្យមានកិច្ចពិភាក្សាបែបប្រជាធិបតេយ្យជុំវិញការជ្រើសរើសប្រមុខថ្មីនៃ IMF
- អ.ស.ប. ស្នើកងថែរក្សាសន្តិភាពថ្មីសម្រាប់តំបន់ស៊ូដង់ខាងត្បូង
ពន្ធអចលនទ្រព្យប្រហែល១២លានដុល្លារត្រូវគេរំពឹងថានឹងប្រមូលបាននៅឆ្នាំទី១ Posted: 26 May 2011 02:48 AM PDT ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញបានឲ្យដឹងថា ការប្រមូលពន្ធលើអចលនទ្រព្យនៅរាជធានីភ្នំពេញត្រូវបានគេប៉ាន់ ប្រមាណថា នឹងមានចំនួន ១២លានដុល្លារសម្រាប់ឆ្នាំទីមួយ។ |
ចិនបំពាក់ឯកសណ្ឋាន៥ម៉ឺនកំប្លេរជូនកងទ័ពកម្ពុជា Posted: 26 May 2011 02:37 AM PDT ភ្នំពេញ៖ ក្រសួងការពារជាតិចិន ផ្តល់ដល់យោធាកម្ពុជា នូវឯកសណ្ឋានយោធាដែលរួមមានសម្លៀកបំពាក់ ៥ម៉ឺនកំប្លេរ ស្បែកជើងប្រយុទ្ធ ៥ម៉ឺនកំប្លេរ មួក៥ម៉ឺន ខ្សែក្រវ៉ាត់៥ម៉ឺន និងសាំងទែរ៉ុងចំនួន៥ម៉ឺន ដើម្បីពង្រឹងចំណងកិច្ចសហប្រតិបត្តិការខាងផ្នែកយោធារវាងប្រទេស ទាំងពីរ។ |
សមាជិកបក្សសមរង្ស៊ី ៦០ភាគរយនៅកំពង់ចាម នឹងចុះចូលក្នុងបក្សសិទ្ធិមនុស្សនាពេលឆាប់ៗ Posted: 26 May 2011 02:26 AM PDT ភ្នំពេញ៖ អតីតសមាជិកគណបក្ស សម រង្ស៊ី ដែលបានទៅរួបរួមជាមួយគណបក្សសិទ្ធិមនុស្សនាពេលថ្មីៗកន្លងមក នេះ បានអះអាងនៅថ្ងៃនេះថា សមាជិកគណបក្ស សម រង្ស៊ី ជាច្រើនទៀត នឹងចុះចូលជាមួយគណបក្សសិទ្ធិមនុស្សនាពេលខាងមុខដ៏ខ្លីនេះ ដោយយកលំនាំតាមរូបគាត់។ |
ទិន្នផលស្រូវវៀតណាមកើនឡើងខ្ពស់នៅរដូវនេះ ជំរុញដល់ការនាំចេញអង្ករដល់កម្រិតខ្ពស់ Posted: 26 May 2011 02:09 AM PDT ហាណូយ៖ ក្រសួងកសិកម្មវៀតណាម បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា កសិករនៅភាគខាងត្បូងប្រទេសវៀតណាម បានប្រមូលផលស្រូវដ៏ច្រើនសន្ធឹកសន្ធាប់នៅឆ្នាំ២០១០-២០១១ ដោយទិន្នផលស្រូវ កើនឡើង ១ភាគរយ ធៀបនឹងឆ្នាំមុនរហូតដល់ច្រើនជាង១២,៥លានតោន។ |
Posted: 26 May 2011 01:52 AM PDT ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា បានចេញលិខិតមួយច្បាប់នៅថ្ងៃព្រហស្បតិ៍នេះ ដោយបានបដិសេធថា រថយន្តកូរ៉េម៉ាក ហ៊ីយ៉ុនដាយមួយគ្រឿងដឹកឈើក្រញូងល្មើសច្បាប់រដ្ឋ ដោយមានបំពាក់ទង់កាកបាទក្រហម ព្រមទាំងស្លាកសញ្ញាកាកបាទក្រហមកម្ពុជានោះ មិនមែនជាកម្មសិទ្ធិរបស់កាកបាទក្រហមកម្ពុជាឡើយ។ |
លោកស្រីយីងឡាក់កំពុងតែចាប់អង្រួនយុទ្ធនាការបោះឆ្នោតថៃ Posted: 26 May 2011 01:32 AM PDT ឧត្តរថានី៖ ជាមួយនឹងការបង្ហាញខ្លួនយ៉ាងសមសួននៅតាមទូរទស្សន៍ និងមានការគាំទ្រខាងនយោបាយយ៉ាងខ្លាំង លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា កំពុងតែចាប់អង្រួនការបោះឆ្នោតសភាជាលើកដំបូងរបស់ប្រទេសថៃ ចាប់តាំងពីមានរលកអំពើហិង្សានយោបាយកាលពីឆ្នាំមុនមក។ |
ក្រុមមេដឹកនាំ G8 ជួបប្រជុំគ្នានៅបារាំង ជជែកគ្នាបញ្ហានៅអារ៉ាប់ និងស្ថាប័ន IMF Posted: 26 May 2011 12:59 AM PDT ឌូវីល៖ ក្រុមមេដឹកនាំប្រទេសមានឧស្សាហកម្មរីកចម្រើនទាំង ៨ (G8) បានចាប់ផ្តើមជួបប្រជុំគ្នានៅប្រទេសបារាំងនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីនិយាយពីជំនួយផ្តល់ទៅឲ្យប្រទេសប្រកាន់របបប្រជាធិបតេយ្យ ថ្មីៗនៅក្នុងពិភពអារ៉ាប់ ប៉ុន្តែ ការឈ្លោះប្រកែកគ្នានៅក្នុងចំណោមប្រទេសលោកខាងលិច និងបណ្តាប្រទេសមានសេដ្ឋកិច្ចលូតលាស់ថ្មី ជុំវិញបញ្ហាថា តើនរណានឹងគ្រប់គ្រងស្ថាប័ន IMF នោះ អាចនឹងត្រូវចំណាយពេលវេលាយ៉ាងច្រើននៃកិច្ចប្រជុំរបស់មេដឹកនាំ ទាំងនោះ។ |
ការលេចធ្លាយសារធាតុវិទ្យុសកម្មថ្មីបង្កឲ្យមានក្តីបារម្ភនៅជប៉ុន Posted: 26 May 2011 12:10 AM PDT តូក្យូ៖ ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (TEPCO) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ទឹកមានសារធាតុវិទ្យុសកម្ម ហាក់កំពុងលេចធ្លាយចេញពីអគារផ្ទុកកាក់សំណល់នុយក្លេអ៊ែរ នៅឯរោងចក្រនុយក្លេអ៊ែរហ្វូគូហ្ស៊ីម៉ារបស់ជប៉ុន ដែលនេះគឺជាបរាជ័យថ្មីមួយទៀត ក្នុងការទប់ស្កាត់ការលេចធ្លាយសារធាតុវិទ្យុសកម្មចេញពីរោងចក្រ បាក់បែកមួយនេះ។ |
ចិនជំរុញឲ្យមានកិច្ចពិភាក្សាបែបប្រជាធិបតេយ្យជុំវិញការជ្រើសរើសប្រមុខថ្មីនៃ IMF Posted: 25 May 2011 09:34 PM PDT ប៉េកាំង៖ ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ការសម្រេចចិត្តណាមួយទៅលើបញ្ហាថាតើនរណាគួរដឹកនាំស្ថាប័ន មូលនិធិរូបិយវត្ថុអន្តរជាតិនោះ គួរតែត្រូវបានធ្វើឡើងតាមរយៈការពិភាក្សាបែបប្រជាធិបតេយ្យ ដោយចិនបានជំទាស់ទៅនឹងការបង្ហាញជំហរជាសាធារណៈចំពោះការជ្រើសរើស យកលោកស្រីរដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំង គ្រីស្ទីន ឡាហ្កាដ ធ្វើជាបេក្ខជនសម្រាប់តំណែងនេះ។ |
អ.ស.ប. ស្នើកងថែរក្សាសន្តិភាពថ្មីសម្រាប់តំបន់ស៊ូដង់ខាងត្បូង Posted: 25 May 2011 08:57 PM PDT បុរី ញូវយ៉ក៖ យោងតាមរបាយការណ៍ចេញផ្សាយថ្មីរបស់ អ.ស.ប. កាលពីថ្ងៃពុធ ទី ២៥ ខែឧសភា ស្ថាប័នពិភពលោកនេះបានស្នើសុំកងថែរក្សាសន្តិភាពមួកខៀវថ្មី ប្រមាណ ៧ពាន់នាក់មកកាន់តំបន់ស៊ូដង់ខាងត្បូង ភ្លាមៗពេលតំបន់នេះបំបែកខ្លួនពីតំបន់ខាងជើងនាខែកក្កដាខាងមុខ។ |
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |