The Phnom Penh Post - KHMER: “តុលាការភូមាពន្យារពេលសវនការក្នុងសំណុំរឿងក្តីលោក ដាំងឃ្លី” plus 9 more |
- តុលាការភូមាពន្យារពេលសវនការក្នុងសំណុំរឿងក្តីលោក ដាំងឃ្លី
- ភ្នំពេញក្រោន និង Neftchi kochkor ប្រយុទ្ធស្វិតស្វាញដើម្បីដណ្តើមលេខ១ក្នុងពូលស៊ី
- ពលរដ្ឋប្រហែល២០០នាក់ស្នើឲ្យរដ្ឋាភិបាលការពារព្រៃឡង់ និងលុបចោលអាជ្ញាប័ណ្ណសម្បទានសេដ្ឋកិច្ច
- បើកសវនការក្តីចិនម្នាក់ និងខ្មែរ២នាក់ ពីបទលួចសម្លៀកបំពាក់ក្នុងរោងចក្រ
- ការនាំចេញរបស់ជប៉ុនធ្លាក់ចុះនៅខែមេសា ខណៈការនាំចូលកើនឡើង
- រ៉ុង ឈុន ព្រមានដាក់ពាក្យបណ្តឹងទៅអតិថិជនបញ្ជាទិញនៅអាមេរិក និងអឺរ៉ុប
- ចិនអំបូរម៉ុងហ្គោលធ្វើបាតុកម្មដ៏កម្រមួយក្រោយអ្នកចិញ្ចឹមចៀមម្នាក់ស្លាប់
- ចិនបដិសេធថា គ្មានជនជាតិណាម្នាក់ត្រូវគេចាប់ជាចំណាប់ខ្មាំងនៅប៉ាគីស្ថានឡើយ
- បំផ្ទុះរថយន្តនៅស្ថានីយប៉ូលិសប៉ាគីស្ថានសម្លាប់ប៉ូលិស២នាក់
- វិធានការកាត់បន្ថយការប្រើប្រាស់អគ្គិសនីនៅជប៉ុនចូលជាធរមាននៅដើមខែកក្កដា
តុលាការភូមាពន្យារពេលសវនការក្នុងសំណុំរឿងក្តីលោក ដាំងឃ្លី Posted: 25 May 2011 03:00 AM PDT យ៉ាំងហ្គូន៖ ប្រធានអង្គជំនុំជម្រះនៃតុលាការសង្កាត់កាម៉ារីយ៉ុត ក្នុងទីក្រុងយ៉ាំងហ្គូន កាលពីថ្ងៃអង្គារម្សិលមិញ បានសម្រេចពន្យារពេលសវនការរហូតដល់ថ្ងៃទី៣០ ឧសភាខាងមុខ នៅក្នុងសំណុំរឿងក្តីប្រឆាំងនឹងលោក រ៉ូស ដាំងឃ្លី សហស្ថាបនិកកាសែត The Myanmar Times និងជាចាងហ្វាងនៃកាសែតភ្នំពេញ ប៉ុស្តិ៍។ |
ភ្នំពេញក្រោន និង Neftchi kochkor ប្រយុទ្ធស្វិតស្វាញដើម្បីដណ្តើមលេខ១ក្នុងពូលស៊ី Posted: 25 May 2011 02:22 AM PDT ភ្នំពេញ៖ ការប្រកួតបាល់ទាត់ក្នុងក្របខ័ណ្ឌ AFC President's Cup រវាងក្រុមបាល់ទាត់ភ្នំពេញក្រោនរបស់កម្ពុជា និងក្រុមបាល់ទាត់ Neftchi kochkor របស់ប្រទេសតាជីគីស្ថាន បានចាប់ផ្តើមនៅរសៀលថ្ងៃនេះ ដើម្បីដណ្តើមចំណាត់ថ្នាក់លេខ១ នៅក្នុងពូល C។ |
Posted: 25 May 2011 01:53 AM PDT ភ្នំពេញ៖ ប្រជាពលរដ្ឋប្រហែល ២០០នាក់ មកពីខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និងស្ទឹងត្រែង រួមជាមួយប្រជាពលរដ្ឋបឹងកក់ នៅថ្ងៃពុធនេះ បានប្រមូលផ្តុំគ្នាតវ៉ានៅទីលានប្រជាធិបតេយ្យ ក្នុងរាជធានីភ្នំពេញ ដើម្បីទាមទារឲ្យរដ្ឋាភិបាលថែរក្សាព្រៃឡង់ទុកសម្រាប់ការប្រើ ប្រាស់ជាលក្ខណៈប្រពៃណី និងស្នើឲ្យរដ្ឋាភិបាលលុបចោលអាជ្ញាប័ណ្ណដីសម្បទានសេដ្ឋកិច្ច ដែលត្រូវបានផ្តល់ជូនក្រុមហ៊ុនអភិវឌ្ឍន៍នានានៅក្នុងតំបន់ ព្រៃឡង់នេះ។ |
បើកសវនការក្តីចិនម្នាក់ និងខ្មែរ២នាក់ ពីបទលួចសម្លៀកបំពាក់ក្នុងរោងចក្រ Posted: 25 May 2011 01:29 AM PDT ភ្នំពេញ៖ មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា សាលក្រមសំណុំក្តីប្រឆាំងជនជាតិចិនម្នាក់ និងខ្មែរ ២នាក់ ដែលជាប់ចោទពីបទលួចសម្លៀកបំពាក់រោងចក្រវ៉ាន់ថុងនោះ នឹងត្រូវគេប្រកាសឲ្យដឹងនៅដើមខែមិថុនាខាងមុខនេះ។ |
ការនាំចេញរបស់ជប៉ុនធ្លាក់ចុះនៅខែមេសា ខណៈការនាំចូលកើនឡើង Posted: 25 May 2011 01:01 AM PDT តូក្យូ៖ ប្រទេសជប៉ុន មានឱនភាពពាណិជ្ជកម្មជាលើកដំបូងក្នុងរយៈពេលបីខែ ដោយសារការនាំចេញ បានធ្លាក់ចុះបន្ទាប់ពីរងផលប៉ះពាល់ពីគ្រោះរញ្ជួយដី និងរលកស៊ូណាមិកាលពីថ្ងៃទី១១ ខែមីនា ហើយកំណើនតម្លៃទំនិញប្រើប្រាស់ បានជំរុញឲ្យការចំណាយលើការនាំចូលកើនឡើង។ |
រ៉ុង ឈុន ព្រមានដាក់ពាក្យបណ្តឹងទៅអតិថិជនបញ្ជាទិញនៅអាមេរិក និងអឺរ៉ុប Posted: 25 May 2011 12:50 AM PDT ភ្នំពេញ៖ មេដឹកនាំសហភាពសហជីពកម្ពុជា បានព្រមានដាក់ពាក្យបណ្តឹងទៅអ្នកបញ្ជាទិញ ដែលមានមូលដ្ឋាននៅអាមេរិក និងសហគមន៍អឺរ៉ុប ដោយលោកទុកពេល ១សប្តាហ៍ទៀតសម្រាប់ភាគីរោងចក្រមិថុនា ដោះស្រាយសំណងតាមច្បាប់ការងារជូនកម្មករជាង ១ពាន់នាក់។ |
ចិនអំបូរម៉ុងហ្គោលធ្វើបាតុកម្មដ៏កម្រមួយក្រោយអ្នកចិញ្ចឹមចៀមម្នាក់ស្លាប់ Posted: 25 May 2011 12:36 AM PDT ប៉េកាំង៖ ក្រុមសិទ្ធិមនុស្សមួយ បាននិយាយថា ក្រុមជនជាតិម៉ុងហ្គោលមួយក្រុមធំ បានធ្វើការតវ៉ានៅមុខអគាររដ្ឋាភិបាលនៅភាគខាងជើងប្រទេសចិន នៅថ្ងៃពុធនេះ ដើម្បីបង្ហាញការខឹងសម្បារចំពោះភាពអសកម្មជុំវិញការស្លាប់អ្នក ចិញ្ចឹមចៀមម្នាក់ ដែលនេះគឺជាការតវ៉ាដ៏កម្រមួយរបស់ក្រុមជនជាតិភាគតិចមួយនេះ។ |
ចិនបដិសេធថា គ្មានជនជាតិណាម្នាក់ត្រូវគេចាប់ជាចំណាប់ខ្មាំងនៅប៉ាគីស្ថានឡើយ Posted: 24 May 2011 11:57 PM PDT ប៉េកាំង៖ ក្រសួងការបរទេសចិន នៅថ្ងៃពុធនេះ បានបដិសេធថា ពុំមានពលរដ្ឋរបស់ខ្លួនណាម្នាក់ ត្រូវបានគេចាប់ជាចំណាប់ខ្មាំងនៅក្នុងការវាយប្រហារមួយពីសំណាក់ ពួកសកម្មប្រយុទ្ធតាលីបង់ នៅមូលដ្ឋានយោធាជើងទឹកប៉ាគីស្ថានឡើយ ប៉ុន្តែ ក្រសួងនេះបាននិយាយថា អ្នកបច្ចេកទេសចិន ត្រូវគេនាំចេញទៅកាន់កន្លែងសុវត្ថិភាព ដោយសារតែការវាយប្រហារនោះ។ |
បំផ្ទុះរថយន្តនៅស្ថានីយប៉ូលិសប៉ាគីស្ថានសម្លាប់ប៉ូលិស២នាក់ Posted: 24 May 2011 10:16 PM PDT ប៉េហ្សាវ៉ា៖ ក្រុមសង្ស័យជាជនសកម្មប្រយុទ្ធ បានបើកបររថយន្តមួយគ្រឿងផ្ទុកទៅដោយរំសេវផ្ទុះចូលទៅក្នុង ស្ថានីយប៉ូលិសនៅទីក្រុងប៉េហ្សាវ៉ារបស់ប៉ាគីស្ថាន នៅថ្ងៃពុធនេះ ដោយបានសម្លាប់មន្ត្រីប៉ូលិស ២នាក់ និងរបួស ២០នាក់ ដែលនេះគឺជាការវាយប្រហារថ្មីៗបំផុត ចាប់តាំងពីអូសាម៉ា ប៊ីនឡាដិន ត្រូវបានសម្លាប់នៅដើមខែនេះ។ |
វិធានការកាត់បន្ថយការប្រើប្រាស់អគ្គិសនីនៅជប៉ុនចូលជាធរមាននៅដើមខែកក្កដា Posted: 24 May 2011 10:01 PM PDT តូក្យូ៖ មន្ត្រីនាំពាក្យរដ្ឋាភិបាល បានថ្លែងនៅថ្ងៃពុធនេះថា គោលដៅនៃការកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនីឲ្យបាន ១៥ភាគរយនៅក្នុងតមបន់ ដែលរងផលប៉ះពាល់ពីគ្រោះថ្នាក់រញ្ជួយដី និងរលកស៊ូណាមិកាលពីថ្ងៃទី១១ ឧសភា នឹងចូលជាធរមានចាប់ពីថ្ងៃទី០១ កក្កដាខាងមុខនេះ និងមានរយៈពេលជាង ២ខែ។ |
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |