Koh Santipheap Daily

Koh Santipheap Daily


ទាហាន​​​សៀម​​លប​បាញ់ទាហានកម្ពុជា​​​ស្លាប់ម្នាក់ ​​ខណៈ​ដើរ​ល្បាត​​​តាម​បន្ទាត់ព្រំ​ដែន​

Posted: 27 May 2011 12:54 AM PDT

ខេត្ត​ឧត្តរមានជ័យ​ ៖ ​​ទាហានកម្ពុជា​ម្នាក់​ក្នុងចំណោម​​​៣នាក់​ត្រូវ​​​ទាហាន​សៀម​បាញ់​​​​ស្លាប់ ខណៈ​ដើរ​ល្បាត​​នៅតាមខ្សែ​​បន្ទាត់ព្រំដែន ​​ចំណែក​​២នាក់ទៀតបានរត់​​រួច ។ ​ទាហានកម្ពុជា​រ​ងគ្រោះ​​​ដល់ជីវិត​នេះ ឈ្មោះ​​ទឹម ​ឆប ​អាយុ​​៥០​ឆ្នាំ ​នៅកង​​វរសេនា​​តូច​លេខ​៤០៨ ​នៃអង្គ​ភាព​​ គ២ ​តំបន់​​​ប្រតិ​​​បត្តិ​​​ការ​សឹក​រង​​ខេត្ត

បុរស​សៀម​​​ប្រពន្ធ​​ខ្មែរ​​វិល​ទៅ​​ប្រទេស​​​វិញ​​ខ្យល់​គរ​ស្លាប់​​លើ​រថយន្ត​

Posted: 27 May 2011 12:45 AM PDT

បុរស​ចំណាស់​​ជន​ជាតិ​សៀម​ម្នាក់​បាន​ស្លាប់​នៅតាម​ដង​ផ្លូវ
​ក្រុង​ប៉ោយ​ប៉ែត ៖ បុរស​ចំណាស់​​ជន​ជាតិ​សៀម​ម្នាក់​បាន​ស្លាប់​នៅតាម​ដង​ផ្លូវ ខណៈ​កំពុង​ជិះ​រថយន្ត​មក​ពី​​ខេត្ត​កំពង់​ចាមជា​មួយ​កូន​និង​កូន​ប្រសា ​ហើយ​​​សព​ត្រូវ​បាន​ដឹក​យក​​មក​តម្កល់​នៅ ​ក្នុង​វត្ត​រតនា​រាម ហៅវត្ត​ផ្សារ​កណ្តាល ស្ថិត​ក្នុង​ភូមិ​គីឡូ​​ម៉ែត្រ​លេខ​៤ សង្កាត់​​ប៉ោយ​ប៉ែត ក្រុង​ប៉ោយ​ប៉ែត ​កាលពីវេលា​ម៉ោង​៨​​យប់​ ថ្ងៃ​ទី​២៥ ឧសភា

អណ្តើក​​​អាយុ​​៤៥ឆ្នាំ​​បាត់​ជើង​​​មួយ​ជំនួស​​ដោយ​​កង់

Posted: 27 May 2011 12:36 AM PDT

អណ្តើក​​​អាយុ​​៤៥ឆ្នាំ​​បាត់​ជើង​​​មួយ​ជំនួស​​ដោយ​​កង់
អណ្តើក​​​អង់គ្លេស​​​មួយ​ក្បាល​​អាយុ​៤៥ឆ្នាំ​​​បាន​ជួបគ្រោះ​​ថ្នាក់​ហើយ​ដាច់ជើងមួយ ។ ​​ពេលនោះ​​​គេ​បាន​​ស្វះស្វែង​​រកមធ្យោបាយ​​​មួយ​ជួយ​វា​ឱ្យ​អា​ចដើរ​បាន​ដោយ​​គ្មាន​ការ​រំខាន​ ហើយ​ដំណោះ​ស្រាយ​​ដែល​គេ​រក​ឃើញ​ គឺ​ការ​ជំនួស​​ជើង​ដែល​កាត់ចេញ​​ដោយ​កង់តូច​មួយ​ធ្វើពី​បា្លស្ទិក ​ទូលូ​ជា​អណ្តើក​អាយុ​៤៥ឆ្នាំ មានប្រវត្តិ​​​ឈឺ​ចាប់​ដែល​រាយ​ការណ៍​ដោយកាសែត DAILY MAI

លោកស្រី​​គ្លីន​តុន ​​ទៅ​កាន់​​ប៉ាគី​ស្ថាន​​​​ស្ងាត់​ៗ​

Posted: 27 May 2011 12:33 AM PDT

រដ្ឋ​មន្ត្រី​​ការបរទេស​​សហរដ្ឋអាមេរិក​​ លោក​ស្រី​​ហ៊ីល ឡារី គ្លីនតុន
រដ្ឋ​មន្ត្រី​​ការបរទេស​​សហរដ្ឋអាមេរិក​​ លោក​ស្រី​​ហ៊ីល ឡារី គ្លីនតុន ​​បានអញ្ជើញ​​ទៅ​ដល់​​ទីក្រុង​​​អ៊ីស្លាម៉ាបាដ ​ប្រទេសប៉ាគីស្ថាន​ កាលពី​ព្រឹក​​ថ្ងៃ​ទី​​២៧ ឧសភា ​សម្រាប់​ដំណើរ​​​ទស្ស​នកិច្ច​​​​​មិន​បាន​ប្រកាស​ទុកជាមុនមួយ​នៅប្រទេស​នេះ​ ដើម្បី​​លុបបំបាត់​​ការមិនទុកចិត្ត​​​​គ្នា​ ដែលបង្ក​ឡើង​​ដោយ​​​ចំណាត់ការ​ជា​ឯក​តោ​​ភាគី​​របស់កង​កុំម៉ង់​ដូ​​​​អាមេរិក ​​

រូប​ថត​​លក់​​បាន​​ថ្លៃ​​ជាង​​គេ​​បំផុត​​ដល់​​៣,៨៩​លាន​​ដុល្លារ

Posted: 27 May 2011 12:15 AM PDT

រូប​ថត​​លក់​​បាន​​ថ្លៃ​​ជាង​​គេ​​បំផុត​​ដល់​​៣,៨៩​លាន​​ដុល្លារ
នេះជា​រូប​ថត​មួយ​ក្នុង​ចំណោម​រូប​ថត​ដែល​ល្បី​ល្បាញ​បំផុត និង​បុរាណ​ជាង​គេ​បំផុត​របស់​សិល្បការិនី​អាមេរិក​ លោក​ស្រី​ CINDY SHERMAN ដែល​ដណ្តើម​បាន​កាល​ពី​ថ្ងៃ​ទី​១១ ឧសភា កន្លង​មក​នេះ​នូវ​ឯត​ទគ្គ​កម្ម​ថ្មី​នៃ​រូប​ថត​ ដែល​លក់​បាន​ថ្លៃ​ជាង​គេ​បំផុត​លើ​ពិភព​លោក​។ រូប​នេះ​របស់​លោក​ស្រី​អាច​លក់​បានដល់​ទៅ​៣,៨៩​លាន​ដុល្លារ

សមត្ថកិច្ចចម្រុះ​​​អនុវត្ត​​​​ ស.ជ.ណ ​​រុះ​រើ​​ផ្ទះ​៣ខ្នង​

Posted: 27 May 2011 12:07 AM PDT

សមត្ថកិច្ច​​​ជំហាន​ដំបូង​​​​ឃាត់ខ្លួន​​​​​មនុស្ស​៤នាក់ដែល​បង្ក​​ភាពចលាចល​​​តតាំង​ពី​​​ជាមួយ​សមត្ថកិច្ច
រាជធានីភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​​​ចម្រុះ​​​មានមន្ត្រី​​​អាជ្ញាធរ​​សង្កាត់​-ខណ្ឌ កង​រាជអាវុធ​ហត្ថ និង​ប៉ូលិសនៃ​ស្នងការ​​រាជ​ធានី​ភ្នំពេញ​​ប្រមាណ​​៨០​​​នាក់ ដឹកនាំ​ដោយ​លោក​គឺ ​ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញា​រង និង​មន្ត្រី​​ក្រឡា​បញ្ជីនៃ​​​សាលា​ដំបូង​​​រាជធានីភ្នំពេញ ​​និង​មានការ​អញ្ជើញ​​​ចូល​រួម​ពី​​លោកឃួង ស្រេង ​អភិ​បាល​ខណ្ឌសែនសុខ

ចាប់​ខ្លួន​​បុគ្គលិក​ក្រុម​ហ៊ុន​​​ធ្វើ​ឱ្យ​​បាត់​បង់​​ប្រាក់​​ជាង​៣ម៉ឺន​​​ដុល្លារ​​សហរដ្ឋ​​អាមេរិក

Posted: 26 May 2011 11:52 PM PDT

អតីត​បុគ្គលិក​​​ក្រុម​ហ៊ុន​ខាង​លើ​នោះ​​ឈ្មោះ​ជឿន ណាង ភេទ​ប្រុស អាយុ​​២៧ឆ្នាំ
រាជធានីភ្នំពេញ​ ៖ នៅរសៀល​ថ្ងៃទី​​២៥ ឧសភា សមត្ថ​កិច្ច​​នគរ​បាល​​ការិយាល័យ​​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​រាជធានី​ បាន​ចាត់​បញ្ជូន​​​អតីត​បុគ្គលិក​ក្រុម​ហ៊ុន​ហ្សូអេលីហ្គហ្វាម៉ា​ម្នាក់​​ទៅ​សាលា​ដំបូង​រាជធានី ​ដើម្បីធ្វើ​ការ​ចោទ​ប្រកាន់​​​តាមផ្លូវ​ច្បាប់​​ យោងទៅលើអតីត​បុគ្គលិក​​​ក្រុម​ហ៊ុន​រូបនេះ​ធ្វើ​ឱ្យ​បាត់​បង់​ប្រាក់​របស់​ក្រុម​ហ៊ុន​ជាង​៣​ម៉ឺន​ដុល្លារ​សហរដ្ឋ​ អាមេរិក​

ស្រា​បៀរ​​អាល្លឺ​ម៉ង់​​បនិ្តច​​ទៀត​​បញ្ចូល​​ក្នុង​​បេតិក​ភណ្ឌ​​​របស់​​យូ​ណេ​ស្កូ​

Posted: 26 May 2011 11:40 PM PDT

ស្រា​បៀរ​​អាល្លឺ​ម៉ង់​​បនិ្តច​​ទៀត​​បញ្ចូល​​ក្នុង​​បេតិក​ភណ្ឌ​​​របស់​​យូ​ណេ​ស្កូ​
រដ្ឋា​ភិ​បាល​អាល្លឺ​ម៉ង់​បាន​ស្នើ​ដើម្បី​ឱ្យ​ស្រា​បៀរ​ប្រទេស​នេះ​ត្រូវ​បាន​បញ្ចូល​ក្នុង​បេតិក​ភណ្ឌ​របស់​យូ​ណេ​ស្កូ​ដូច​គ្រឿង​ហូប​ចុកបារាំង​ដែរ​។ រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ WIKIPEDIA បាន​បង្ហាញ​រួច​ហើយ​ពី​ចេតនា​របស់​ខ្លួន​បញ្ចូល​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភព​លោក​របស់​យូ​ណេ​ស្កូ​នូវ​ស្រា​បៀរ​របស់​អាល្លឺម៉ង់​

សហចៅក្រម​​​ស៊ើបអង្កេត​​​បដិសេធ​​ថា ខ្លួន​​មិនបានគំរាម​​​​សហព្រះរាជអាជ្ញា​អន្តរ​ជាតិ​ទេ

Posted: 26 May 2011 11:35 PM PDT

រាជ​ធានី​ភ្នំពេញ ៖ សេចក្តី​ថ្លែង​ការណ៍​របស់​សហ​ចៅ​ក្រម​ស៊ើប​អង្កេត​កាល​ពី​ថ្ងៃ​ទី​២៦ ឧសភា បាន​ប្រកាស​ថា ដោយ​ពិនិត្យ​ឃើញ​ការ​ភ័ន្ត​ច្រឡំ​មួយ​ចំនួន​ដែល​មាន​នៅ​ក្នុង​អត្ថ​បទ​ដែល​មាន​ចំណង​ជើងថា​ «Cambodia's troubled tribu nal» ដែល​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១១ ក្នុង International Justice Tribune ក៏​ដូច​ជា​

​លំនៅឋាន​​ចំនួន​៦ខ្នង​​​ត្រូវ​​ខ្យល់​ព្យុះ​​​​បំផ្លាញ​​​នៅ​ស្រុក​មង្គល​បុរី​

Posted: 26 May 2011 10:22 PM PDT

​លំនៅឋាន​​ចំនួន​៦ខ្នង​​​ត្រូវ​​ខ្យល់​ព្យុះ​​​​បំផ្លាញ​​​នៅ​ស្រុក​មង្គល​បុរី​
​ខេត្ត​បន្ទាយមានជ័យ​ ៖ ​ផ្ទះប្រជា​ពលរដ្ឋ​​​ចំនួន​៦ខ្នង​នៅឃុំ​រហាត់ទឹក ​​ស្រុក​មង្គលបុរី ​ត្រូវ​​​​ខ្យល់​​​ព្យុះ​​​កួច​​បោកបក់​ បណ្តាល​ឱ្យ​​​ខូចខាត​​​កាល​ពីវេលាម៉ោង​​​២​និង​​៣៥នាទី​​រសៀលថ្ងៃទី​​​២៤ ឧសភា ឆ្នាំ​២០១១ ។ ​លុះព្រឹក​​ថ្ងៃទី​​២៥ ឧសភា ​ឆ្នាំ​២០១១ លោកបេ ឱគីម ​ប្រធានក្រុម​ប្រឹក្សា​ស្រុក​មង្គលបុរី​​​ បានដឹកនាំ​​​លោក​ប្រធាន​ក្រុម​ប្រឹក្សា​​​ឃុំ​រហាត់​ទឹក

ដើរចេញ​​ពីធ្វើការ​​ត្រឡប់ទៅផ្ទះ​​បាន​ពាក់​កណ្តាល​ផ្លូវ​​ត្រូវរន្ទះបាញ់​​​ស្លាប់​​​​ម្នាក់​ សន្លប់​​​២នាក់​

Posted: 26 May 2011 08:58 PM PDT

ដើរចេញ​​ពីធ្វើការ​​ត្រឡប់ទៅផ្ទះ​​បាន​ពាក់​កណ្តាល​ផ្លូវ​​ត្រូវរន្ទះបាញ់​​​ស្លាប់​​​​ម្នាក់​ សន្លប់​​​២នាក់​
រាជធានីភ្នំពេញ ៖ ​​កម្មការិនី​​​រោង​ចក្រ​កាត់ដេរ​​​​ម្នាក់បាន​ស្លាប់បាត់បង់​ជីវិតនៅ​​​នឹង​កន្លែង​អាណោច​អាធ័ម​​​ និង​​​២នាក់​ទៀត​រង​របួស​​​យ៉ាង​​​​ធ្ងន់ធ្ងរ​ ដួល​សន្លប់បាត់ស្មារតី​​​ ដោយ​សារ​​រន្ទះបាញ់​​ ​​ខណៈ​​​ពួកនាង​​ដើរ​​ចេញពីរោងចក្រ​​​ត្រឡប់​ទៅ​​ផ្ទះជួល​វិញ​​​ចំ​ពេល​​មេឃកំពុង​ធ្លាក់​ភ្លៀង​​​​លាយឡំ​​ទៅនឹង​​ផ្លេក​បន្ទោរ​​ និងផ្គរ​រន្ទះ​​ផង​នោះ ។ ​ហេតុការណ៍​​ដ៏រន្ធត់​​នេះ​​

ឈរ​បាន​35​ម៉ោង​​លើទីខ្ពស់​​​មួយមាន​​កម្ពស់​​​27ម៉ែត្រ​

Posted: 26 May 2011 08:55 PM PDT

គ្រូសិល្បិ៍ដែល​ឈរ​លើទីខ្ពស់
គ្រូសិល្ប៍​​​​អ៊ីស្រាអែល​​ម្នាក់ លោក HIZI DEAN អះអាង​ថា ​​លោកពុំ​មានការរងា​​​ឡើយ​ពេល​លោក​ឈរ​រយៈ​ពេល​ដល់ទៅ​​​៣៥ម៉ោង​​​​លើទីខ្ពស់​ ​​មួយ​មាន​កម្ពស់​​​២៧ម៉ែត្រ ។ ​ដូច្នេះ​លោក​​ជា​អ្នក​​​​បំបែក​ឯតទគ្គ​កម្ម​​​ពីជន​ជាតិ​អាមេ​រិក​​ លោក DAVID BLAINE ។ កាល​​ពី​​ថ្ងៃទី​​​២៦ ឧសភា នៅអ៊ីស្រាអែល ​លោក HEZI DEAN ជាគ្រូ​​សីល្ប៍​ម្នាក់​​បាន​ឡើង​​​ទៅ​​ឈរ​លើទីខ្ពស់​មួយ​មាន​​កម្ពស់​​​ ២៧ម៉ែត្រ ​បានរយៈ​ពេល​៣៥​ម៉ោង ។ ​​លោកបាន​បំបែក​​​ឯតទគ្គ​កម្ម​​នេះ នៅ​ឯទីលានរ៉ា​ប៊ីន​ ក្រុង​​តែលអា​វីវ ។​ ​លោកឡើង​​ទៅឈរលើ​​​​ប៉ម​ខ្ពស់​នោះ ដោយ​សារ​​​រថយន្ត​​ស្ទូចមួយ ។

ហ្វ៊ីលីពីន​​​បង្ហាញ​​​ពី​ឆន្ទៈ​​ជួយ​ក្នុង​ការ​​ដោះ​ស្រាយ​​​​ជម្លោះ​​កម្ពុជា​-ថៃ​

Posted: 26 May 2011 08:54 PM PDT

លោក​បេនីញ៉ូ អាគីណូ ចាប់ដៃជាមួយលោកអាប់ភីស៊ីត ​​​វ៉េ​ចាជីវ៉ា
​​ទីភ្នាក់ងារ​​​ព័ត៌មាន​បារាំង AFP នៅថ្ងៃទី​​​២៧ ឧសភា ​ចេញផ្សាយ​​ដោយ​ដកស្រង់សម្តី​​ប្រធានា​ធិបតី​​​ហ្វ៊ីលីពីន លោក​បេនីញ៉ូ អាគីណូ ដែលថ្លែង​​កាលពីថ្ងៃទី​​២៦ ឧសភា ថា ប្រទេស​របស់​លោក​ពេលនេះ​បានត្រៀមខ្លួន​រួចជាស្រេច ដើម្បី​​អន្តរា​គមន៍​​​​ជួយដោះស្រាយ​​​បញ្ហាជម្លោះ​ដ៏ជូរចត់​រវាង​ប្រទេសកម្ពុជា និង​ប្រទេសថៃ

អង់គ្លេស​​​ថា​​នឹង​​ដាក់​ពង្រាយ​​​​ឧទ្ធម្ភាគចក្រ​​​​​ប្រឆាំង​​កង​កម្លាំង​​​​កាដាហ្វី

Posted: 26 May 2011 08:52 PM PDT

​ប្រទេស​អង់គ្លេស​​​កាលពីថ្ងៃទី​​​២៦ ឧសភា ​​កន្លង​មក​​ បានអះអាង​​បញ្ជាក់​​ថា ខ្លួន​​​នឹង​ដាក់​ពង្រាយ​​​ឧទ្ធម្ភាគចក្រ​​​ និងកាំភ្លើង​​​បាញ់នាវា​ចម្បាំង​​នៅ​ប្រទេស​​លីប៊ី​​ដោយនិយាយ​ថា ​​នេះ​ជា​យុទ្ធ​​សាស្ត្រ​​​ ឬ​តាក់ទិក​ថ្មីមួយ​ដើម្បី​​បង្កើន​​​សម្ពាធ​​លើក​ចុងក្រោយ​​​​លើ​មេដឹកនាំ​​​ផ្តាច់ការ​​ប្រទេស​នេះ លោកមូអាម៉ា កាដាហ្វី ​​ដែល​កំពុង​​លាក់​ខ្លួន​​យ៉ាង​អាថ៌​កំបាំង

ទស្សន​​កិច្ច​​លើក​​ទី​៥​​អ្នក​រាយ​ការណ៍​​ពិសេស​​​អង្គ​ការ​​សហ​​ប្រជាជាតិ​​​មក​កាន់​​កម្ពុជា

Posted: 26 May 2011 08:43 PM PDT

ហ្ស៊ឺណែវ ៖ អ្នករាយ​ការណ៍​ពិសេស​អង្គ​​ការ​សហ​ប្រជា​​ជាតិ​ស្តី​​ពី​ស្ថាន​​ភាព​សិទ្ធិ​​មនុស្ស​នៅ​កម្ពុជា​លោក​សាស្ត្រា​ចារ្យ ស៊ូយ៉ា ​ប្រាសាទ ​ស៊ូប៊ែឌី នឹង​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​លើក​ទី​៥ ​មក​កាន់​កម្ពុជា​ចាប់​ពីថ្ងៃ​ទី​៣០ ឧសភា ដល់​ថ្ងៃ​ទី​៣ មិថុនា ឆ្នាំ​២០១១

លំនៅ​​ឋាន​៥២ខ្នង​​រង​គ្រោះ​​ដោយ​​គ្រាប់​​កាំ​ភ្លើង​ផ្លោង​​សៀម​​ទទួល​​ការ​​ជួយ​​ឧបត្ថម្ភ​

Posted: 26 May 2011 08:29 PM PDT

លំនៅ​ឋាន​ដែល​ខ្លះ​ខូចខាត​ធ្ងន់​ ខ្លះ​ប​ង្គូ​រ​និង​ស្រាល​ត្រូវ​បាន​មន្ដ្រី​កាកបាទក្រហម​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​សម្រាប់​ការ​ជួសជុល​ឡើង​វិញ
ខេត្ត​ឧត្តរ​មាន​ជ័យ​ ៖ ​គ្រាប់​កាំ​ភ្លើង​ផ្លោង​​រាប់​ម៉ឺន​គ្រាប់​របស់​​ទាហាន​សៀម​ដែល​បាញ់​ចូល​ក្នុង​ជំរៅ​ពី​២០​ទៅ​២៥​គីឡូ​ម៉ែត្រ​​លើ​ភូមិ​ប្រជា​ពល​រដ្ឋ​កម្ពុជា​នោះ​​ធ្វើ​ឱ្យ​រង​ការ​ខូច​ខាត​ផ្ទះ​អស់​ចំនួន​៥២​ខ្នង​ ក្នុង​នោះ​ធ្ងន់​១១​ខ្នង​ ខូច​បង្គួរ​១​ខ្នង​ និង​ខូច​ស្រាល​ចំនួន​៤០ខ្នង​ ចាប់​ពី​ថ្ងៃ​ទី​២២ មេសា រហូត​ថ្ងៃ​ទី​៤ ឧសភា ឆ្នាំ​២០១១

ជប៉ុន​​ភ្ញាក់​ផ្អើល​​ប្រទះ​ឃើញ​​ទន្សាយ​ពិការ​ត្រចៀក​នៅ​ក្បែរ​រោង​​ចក្រ​​ នុយ​ក្លេ​អ៊ែរ​មាន​ជាតិ​វិទ្យុ​សកម្ម​​សង្ស័យ​ថា​អាច​​ប៉ះ​ពាល់​​ដល់​មនុស្ស​

Posted: 26 May 2011 08:21 PM PDT

​​ទន្សាយ​ពិការ​ត្រចៀក​នៅ​ក្បែរ​រោង​​ចក្រ​​ នុយ​ក្លេ​អ៊ែរ
ទីភ្នាក់​ងារ​ «អាំង​ទែរ​ណា​ស្យូ​ណាល់​ ប៊ី​ស៊ី​នីស ​ថែម» ផ្សាយ​ថា ​​ប្រទះ​ឃើញ​ទន្សាយ​​កើត​មក​ពិការគ្មាន​​ត្រចៀក​ក្នុងតំបន់​ក្បែរ​​រោង​ចក្រ ​​អគ្គិ​សនី​​នុយ​ក្លេ​អ៊ែរ​ហ្វូ​គូ​ស៊ី​ម៉ា​​របស់ជប៉ុន ដែល​​មាន​​ការ​លេច​ធ្លាយ​ជាតិ​វិទ្យុ​សកម្ម​​។ បញ្ហា​នេះ​បង្ក​ឱ្យ​មាន​ក្តី​បារម្ភ​ថា​ ផល​ប៉ះ​ពាល់​​ខាង​លើ​​អាចធ្វើ​ឱ្យ​​ជះ​ឥទ្ធិ​ពល​ដល់​មនុស្ស ។ ​នៅក្នុង​របាយ​ការណ៍​បញ្ជាក់​​ថា ​ការ​បង្ហើប​ឱ្យ​ដឹង​​ខាងលើ​ត្រូវបាន​ផ្សព្វ​ផ្សាយ​តាម​វេប​សាយ «យូ​ទូប» ដោយ​ប្រើ​​ឈ្មោះ​ថា "Younosato" រួម​ទាំង​មាន​សំឡេង​ជា​ភាសា​ជប៉ុន​​មាន​អត្ថ​ន័​យ​ថា ក្រោយ​​ពីមាន​វិបត្តិ​​នុយ​ក្លេ​អ៊ែរ​រដ្ឋា​ភិបាល​ និង​ទីភ្នាក់ងារ​​ផ្សព្វ​ផ្សាយ​នានា​ប្រាប់​ថា គ្មាន​ផល​ប៉ះ​ពាល់​​អ្វី​មួយ​​ដល់​សុខ​ភាពទេ ប៉ុន្តែ​​នៅ​ក្នុង​ទី​ក្រុង​​ណេ​ម៉េ ស៊ូ​ស៊ី​​ម៉ា ដែល​នៅឆ្ងាយ​​ពីតំបន់​​ភៀស​ខ្លួន​ពីវិបត្តិ​​ជាតិ​វិទ្យុ​សកម្ម​​ ផល​ប៉ះ​ពាល់​​បាន​កើតឡើង ។

មន្ត្រី​​ប៉ូលិស​​​ជ្រៃ​ធំ​​​ចុះ​ងូត​​ទឹក​​រអិល​ជើង​​ហូរ​តាម​​ត្រកៀត​​បាត់​ជាង​​៣​ម៉ោង​​ រក​​មិន​​ឃើញ​​ អាចារ្យ​​​ប្រុង​​ធ្វើ​បុណ្យ​​ ​ជន​រង​គ្រោះ​​ត្រូវ​​គេ​​ជួយ​សង្គ្រោះ​​បាន​​​

Posted: 26 May 2011 08:18 PM PDT

មន្ដ្រី​ប៉ូលិស​ដែល​បាន​ស្រង់​ពី​ក្នុង​ទន្លេ​នាំ​មក​ដល់​ផ្ទះ
ខេត្តកណ្តាល ៖ មន្ត្រី​ប៉ូលិស​​អន្តោ​ប្រវេសន៍​​ប្រចាំ​នៅ​ជ្រៃ​ធំ​​មួយ​រូប បាន​អណ្តែត​​ទៅតាម​ត្រកៀត​​ក្នុង​ទន្លេ​បាសាក់​អស់​រយៈ​ពេល​ជាង​៣​ម៉ោង ខណៈគាត់​ចុះ​ទៅ​ងូត​ទឹក​​ហើយ​រអិល​ជើង​​​ទៅ​ឆ្ងាយ​ពី​ច្រាំង ។ ​ដោយ​សារ​តែ​បាត់​គាត់ ហើយ​​បន្សល់​ទុក​តែ​​ស្បែក​ជើង​នៅ​លើ​ច្រាំង ​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​​នឹក​ស្មាន​ថាគាត់​លង់​ទឹក​ស្លាប់ ​​ក៏​ផ្អើល​​ឆោឡោ​​ហៅអ្នក​ភូមិ​

លោក RATKO MLADIC អតីត​ប្រមុខ​យោធា​បូស្នី-ស៊ែបទើបចាប់​ខ្លួន​បាន

Posted: 26 May 2011 08:17 PM PDT

តុលា​ការ​​ក្រុង​បែល​ហ្ក្រាដទទួល​បន្ទុក​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​បានផ្អាក​ កាលពី​យប់ថ្ងៃទី២៦ ឧសភា ​នូវ​​ការ​សួរ​ចម្លើយ​​អតីត​ប្រមុខ​​កង​ទ័ព​បូស្នី-ស៊ែប លោក RATKO MLADIC ដែល​ទើប​ចាប់​ខ្លួន​បាន​ដោយ​សារ​​​ស្ថានភាព​សុខ​ភាព មិនល្អ​របស់គេ ។ ​មេធាវី​លោក ​MILOS SALJIC ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​ថា ​ចៅក្រម​ស៊ើបអង្កេត​​ចង់​សួរ​ចម្លើយ​លោក MLADIC ហើយត្រូវ​ផ្អាក​វិញ ​ដោយសារ​​បញ្ហា​សុខភាព​របស់លោក ។ លោក BRUNO VEKARIC រដ្ឋអាជ្ញា​​​​រង​​របស់​តុលា​ការ​នេះ​ថ្លែង​ប្រាប់សារព័ត៌មាន​ថា ការ​​សួរចម្លើយ​​នឹង​ធ្វើ​នៅ​ថ្ងៃទី២៧​​ ឧសភា

ហាត់​ប្រាណ​​ដើ​រ​ញាប់ទប់​ស្កាត់​មហារីក​ក្រពេញ​ប្រូ​ស្តាត​

Posted: 26 May 2011 08:15 PM PDT

​ការហាត់​ប្រាណដើរ​ក្នុង​ដំណើរ​ញាប់​
បណ្តា​អ្នក​ស្រាវ​ជ្រាវ​បាន​អះ​អាង​ថា​ បុរស​ដែល​ទើប​តែ​រក​ឃើញ​ថា​មាន​កើត​ជំ​ងឺ​មហារីក​ក្រពេញ​ប្រូ​ស្តាត​ថ្មី​ៗ​ អាច​ធ្វើ​ឲ្យ​ជំ​ងឺ​នោះ​មិន​អាច​វិវត្ត​ទៅ​មុខ​បាន​តាម​រយៈ​ការហាត់​ប្រាណ​ ដើរ​ក្នុង​ដំណើរ​ញាប់​។ ឈរ​លើ​មូលដ្ឋាន​នៃ​ការ​អង្កេត​របស់​អ្នក​ស្រាវ​ជ្រាវ​ បណ្តា​មនុស្ស​ប្រុស​ដែល​ដើរ​ញាប់​យ៉ាង​តិច​បំផុត៣​ម៉ោង​ក្នុង​១សប្តាហ៍​ពិត​ ជា​អាច​ជួយ​វាយ​បំ​បែក​ ឬកាត់​បន្ថយការ​វិវត្តទៅ​មុខ​​នៃ​ជំ​ងឺ​មហារីក​របស់​ពួក​គេ​ក្នុង​រយៈ​ពេល​ ២ឆ្នាំ​ទៅ​មុខ​បាន​ពាក់​កណ្តាល​។ តែ​ផ្ទុយ​​ទៅ​​វិញ​ បើ​គេ​ដើរ​របៀប​លំ​ហែ​គឺ​ពិត​ជា​ពុំ​មាន​លទ្ធផល​ដូច​ការ​ដើរ​ញាប់​នោះ​ឡើយ ។

លោក​ជំទាវ​​ឧកញ៉ា​ យីន ផាន្នី ​ជូន​​កញ្ចប់​​អាហារ​ដល់​​អ្នក​ជំងឺ​​ចំនួន​​២៥០នាក់​

Posted: 26 May 2011 08:10 PM PDT

លោក​ជំទាវ​ឧកញ៉ា​ផ្ដល់​កញ្ចប់​អាហារ​ដល់​អ្នកជំងឺ​ក្នុង​មន្ទីរពេទ្យ​ដោយ​ក្ដី​អាណិតអាសូរ និង​មានការ​ចូលរួម​ដោយ​មន្ដ្រី​និង​គ្រូពេទ្យ
រាជ​ធានី​ភ្នំពេញ ៖ លោក​ជំទាវ​ឧកញ៉ា យីន ផាន្នី ​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២៥ ឧសភា ​ឆ្នាំ​២០១១ ជា​ថ្ងៃ​សីល បាន​នាំ​យក​កញ្ចប់​អាហារ​ថ្ងៃ​ត្រង់​ចំនួន​២៥០​កញ្ចប់​ទៅ​ឧបត្ថម្ភ​ដល់​អ្នក​ជំងឺ​២៥០​នាក់​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-​សូវៀត។ អ្នក​ជំងឺ​ម្នាក់​បាន​ទទួល​១​កញ្ចប់ មាន​បាយ​ស​១​ប្រអប់ ត្រី​ងៀត​១​ដុំ ទឹក​បរិ​សុទ្ធ​១​ដប

​លោកសាកូហ្ស៊ី ៖ កិច្ចប្រជុំ​ ​G-8 មិន​មែនជា​កន្លែង​​​ពិភាក្សា​អំពី​​​​អ្ន​ក​បន្ត​​​​តំណែង​​ប្រមុខ IMF ទេ

Posted: 26 May 2011 08:08 PM PDT

លោក​ប្រធានាធិបតីបារាំង​
​កិច្ចប្រជុំ​​របស់​ប្រទេស​មាន​​ឧស្សាហ​កម្ម​​ជឿន​លឿន​​​​បំផុតនៅលើ​ពិភពលោក ​ទាំង​៨ ​​(G-8) ដែលរៀបចំ​ឡើងនៅ​ក្នុងទីក្រុង​​​រមណីយដ្ឋាន​ Deauville ប្រទេស​បារាំង ​​បានចាប់ផ្តើម​​​កាល​ពី​ថ្ងៃទី​​២៦ ឧសភា កន្លង​មក ។ ​កិច្ច​ប្រជុំនេះ​ត្រូវ​បាន​រំពឹង​​​​ថា នឹង​គ្រប​ដណ្តប់​​ដោយ​បញ្ហា​​បះបោរ​​ក្នុង​​ប្រទេស​​អារ៉ាប់​​មួយ​​ចំនួន​ ដូចជា ប្រទេស​​​លីប៊ី និង​យេម៉ែន​​​ជា​ដើម ។​ ក្នុងកិច្ច​ប្រជុំ​​​នេះ​​​​ដែរ អ្វីដែល​គួរ​ឱ្យ​​ចាប់​អារម្មណ៍​​នោះ​គឺ​ប្រធានាធិបតី​​បារាំង ​លោកនីកូ ឡាស់​ សាកូហ្ស៊ី ​បានច្រានចោល​​​ការ​ធ្វើ​អត្ថាធិប្បាយ​​​នានាស្តី​អំពីការ​គាំទ្រ​​​រដ្ឋ​ មន្ត្រី​​ក្រសួង​ហិរញ្ញ​វត្ថុ​​​​​បារាំង លោកស្រី Christine Lagarde ​ឱ្យ​​ធ្វើ​ជា​​អគ្គ​​​នាយិកា​​មូលនិធិ​​​​រូបិយវត្ថុ​​​អន្តរជាតិ IMF

ស្រែកទារ​លុយ​ដែល​ជំពាក់ ដក​កាំភ្លើង​ខ្លី​បាញ់​ប្រាវ​២គ្រាប់ ​ត្រូវ​មួយ​គ្រាប់​ធ្លាយ​ប្លោកនោម

Posted: 26 May 2011 07:51 PM PDT

បុរសរងគ្រោះដោយជនដៃដល់បាញ់ប្រហារ
ក្រុង​ប៉ោយ​ប៉ែត​ ៖ ស្នូរ​ផ្ទុះ​អាវុធ​២​គ្រាប់​បាន​ឮឡើង​កាល​ពីវេលា​ម៉ោង​៩ និង​៣០​នាទី​ ព្រឹក​ ថ្ងៃទី​២៦ ឧសភា។ ហេតុ​ការណ៍​នេះ​បណ្តាល ​ឱ្យ​បុរស​ម្នាក់​រង​របួស​ធ្ងន់​នាំ​ចូល​មន្ទីរ​ពេទ្យ។ តាម​ការ​បំភ្លឺ​ពី​ស្ត្រី​ឈ្មោះ​សុខ ស្រី​នាង​ អាយុ២២ ​ឆ្នាំ ជា​ប្រពន្ធ​របស់​ជន​រង​គ្រោះ​​រៀប​រាប់​ថា ប្តីនាង​ឈ្មោះ​វី​រ៉ា អាយុ​២៥​ឆ្នាំ រស់​នៅតាម​​ផ្លូវ​រថ​ភ្លើង​ទល់មុខ

បុរស​វៀតណាម​ចាញ់​ល្បែង​ ធ្វើ​អត្តឃាត​លោត​សម្លាប់ខ្លួន ​ពីលើ​អគារកាស៊ីណូ​ឆាតូ

Posted: 26 May 2011 07:45 PM PDT

សពបុរសវៀតណាមកំពុងទទួលការពិនិត្យ
ខេត្ត​ស្វាយ​រៀង ៖ ​បុរស​​​ជន​ជាតិ​វៀត​ណាម​​​ម្នាក់​​​បាន​លោត​សម្លាប់​ខ្លួន​ពីលើ​កាស៊ីណូ​​ឆាតូ ដោយ​​គេ​​អះអាង​ថា​ មកពី​ចាញ់​ល្បែង​​ តែ​សមត្ថកិច្ច​នៅតែ​​មាន​​ការសង្ស័យ​ថា​អាច​មាន​ អំពើ​​ចាប់​ជំរិត ។ ​ការ​លោត​ពីលើ​អគារ​កាស៊ីណូ​ឆាតូ​ ដែល​មាន​កម្ពស់​​​​៥​ជាន់ ដើម្បីសម្លាប់​ខ្លួន​នេះ​ធ្វើ​ឱ្យ​មានពាក្យ​និយាយខុសៗគ្នា​ដែល​ខ្លះ​និយាយ​​ថា មាន​ការ​​ចាប់​ជំរិត​​

ប្រមុខ​ការទូត​ទៅ​ឡា​អេ ថ្ងៃ​ទី​​៣០​និង​​៣១​ឧសភា ​​តុលាការ​​យុត្តិធម៌​​អន្តរជាតិ​​កោះ​ប្រជុំ​​តាម​​សំណើ​​កម្ពុជា

Posted: 26 May 2011 07:33 PM PDT

រាជ​ធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តី​ជូន​ព័ត៌​មាន​​របស់​ក្រសួង​​ការ​បរទេស​ថ្ងៃ​ទី​២៦ ឧសភា លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ហោ ណាំ​ហុង រដ្ឋ​មន្ត្រី​ការ​បរទេស​ និង​សហ​ប្រតិ​បត្តិ​​ការ​អន្តរ​ជាតិ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​នឹង​ដឹក​នាំ​គណៈ​ប្រតិ​ភូ​អញ្ជើញ​ទៅ​ចូល​រួម​សវនា​ការ​សាធារណៈ​នៅ​តុលាការ​យុត្តិ​ធម៌អន្តរ​ជាតិ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​៣០​ដល់​៣១ ឧសភា

គ្មានដៃ គ្មានជើង​​​បុរស​ម្នាក់​​​​អាច​​ហែល​ទឹក​​​តែ​ម្នាក់​ឯង​

Posted: 26 May 2011 07:31 PM PDT

​បុរស​ពិការម្នាក់​ដែលគ្មាន​ដៃ គ្មានជើង​​​អាច​ហែលទឹក​​​តែ​ឯង​បាន​​មួយរយៈ
​បុរស​ពិការម្នាក់​ដែលគ្មាន​ដៃ គ្មានជើង​​​អាច​ហែលទឹក​​​តែ​ឯង​បាន​​មួយរយៈ ។​ ​តាមរយៈ​កម្មវិធី​​ «រឿង​ចម្លែក» ​ទូរទស្សន៍​ NT1 បានចេញ​ផ្សាយ​​​នាពេលថ្មីៗ​នេះ​​នូវព័ត៌​មាន​​​មួយ​​អំពី​បុរស​គ្មាន​​​​ដៃ គ្មានជើង​រូបនេះ​​ដែល​បាន​ហាត់ ហើយ​ប្រើ​​​បច្ចេកទេស​មួយ​​ដែលអាច​​​ឱ្យ​រូបគេ​​​ហែលទឹក​​​បានតែ​ម្នាក់​ឯង​ក្នុងអាង​ហែល​​ទឹក​បាន​​មួយ​រយៈ​ពេល

ដួង ស្រី​ពេជ្រ ​តារា​សម្តែង​​ក្នុងរឿង​ភាគ «ភ័ព្វ​​សំណាង»

Posted: 26 May 2011 07:31 PM PDT

កញ្ញា​ដួង ស្រីពេជ្រ
រាជធានីភ្នំពេញ ៖ កញ្ញា​ដួង ស្រីពេជ្រ ​នៅ​ដើម​ឆ្នាំ​២០១០ ពេល​បញ្ចប់​ការ​សិក្សាត្រឹម​ថ្នាក់​ទី១២ ​បាន​សម្រេច​ចិត្ត​​ប្រឡង​ធ្វើ​ជាពិធី​ការិនី​នៅ​ទូរទស្សន៍​មួយ​​ជាប់​ ចំណាត់​ថ្នាក់​លេខ​២ ។ ​តាំងពី​នោះ​មក​នាង​បាន​​បណ្តែត​​ជីវិត​​ចូល​ប្រឡូក​​ក្នុង​វិស័យ​សិល្បៈ​ សម្តែង​​កាយ​វិការ​​ខារ៉ាអូ​ខេ​​ឱ្យ​​ផលិត​កមក្ម​​ទាំងក្នុង​​និង​ក្រៅ​ ប្រទេស​​។ ​ក្នុង​ឆ្នាំ​២០១១ នេះ​នាង​មាន​ឱកាស​បាន​ចូល​​រួម​សម្តែង​ក្នុង​ខ្សែ​ភាព​យន្ត​ភាគ​​រឿង «ភ័ព្វ​សំណាង» ឱ្យ​ស្ថានីយ​ទូរទស្សន៍​​ CTN ។

វាយ​ប្រហារ​អត្តឃាត​នៅ​ភាគពាយ័ព្យ​ប៉ាគីស្ថាន​​សង​សឹក​​ឱ្យប៊ីន​ឡាដេន​ស្លាប់​ជិត​​៣០នាក់​

Posted: 26 May 2011 07:27 PM PDT


មនុស្ស​យ៉ាង​ហោចណាស់​​២៥​នាក់ ​ក្នុងនោះ​​មួយ​ចំនួន​ជា​ប៉ូលិស​បាន​ត្រូវស្លាប់​​ និងជាង​​៥០​នាក់​ទៀតរងរបួស នៅក្នុង​ការ​វាយ​ប្រហារ​អត្ត​ឃាត​ដោយ​កា​របំផ្ទុះ​​​គ្រាប់បែក​ក្នុង​រថយន្ត​​ដែល​កើត​ឡើង​​កាលពីយប់ថ្ងៃទី​​២៦ ឧសភា ​កន្លង​មក ​នៅ​​ក្នុងទីក្រុង Hangu ភាគពាយ័ព្យ​​ប្រទេស​ប៉ាគី​ស្ថាន ។ ​​ប្រភពព័ត៌មាន​​ពីទីភ្នាក់​ងារព័ត៌មាន​​​​​ចិន​ស៊ីន​​ហួ ​ប្រចាំ​ក្រុង Hangu ឱ្យ​ដឹង​ថា

​ពិធី​បញ្ចប់​​​លំហាត់សម​​យុទ្ធ​ឆ្មាំ​អង្គរ​​​​នឹង​រៀបចំ​ឡើងនៅរសៀលនេះ​

Posted: 26 May 2011 07:25 PM PDT

រាជធានីភ្នំពេញ ៖ ​​ថ្ងៃ​ទី​​​២៧ ឧសភា ២០១១ នេះ ​លំហាត់​សមយុទ្ធ​ឆ្មាំអង្គរ​​ បាន​បញ្ចប់​ជា​ផ្លូវការ​ហើយ ​ដោយមាន​ពិធី​បិទ​នៅ​សាលា​ហ្វឹក​​ហ្វឺន​​​​សម្រាប់កម្លាំង​​ថែរក្សា​សន្តិភាព​ពហុ​ជាតិ វេលាម៉ោង​​​​៣រសៀល​​ក្នុង​ខេត្តកំពង់ស្ពឺ ។​ ​យោង​តាម​ព័ត៌មានពី​មន្ត្រី​​ក្រសួង​ការពារ​ជាតិ ​បាន​ឱ្យ​ដឹង​ថា​ លោក​នាយ​​ឧត្តម​សេនីយ៍​​ទៀ បាញ់​ ឧបនាយករដ្ឋ​មន្ត្រី​​​ និង​ជា​រដ្ឋ​​មន្ត្រី​​ក្រសួង​ការពារជាតិ

ក្រសួង​​ការពារជាតិ​​មិនទាន់​និយាយ​ពី​កិច្ច​​ប្រជុំ GBC ទេ ព្រោះថៃ​​និយាយ​​ត្រឡប់​ត្រឡិន​គឺទាល់តែ​​ថៃ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​​ជាកញ្ចប់​​​ជាមុនសិន​

Posted: 26 May 2011 07:11 PM PDT

រាជធានីភ្នំពេញ ៖ ​អ្នកនាំពាក្យ​​ក្រសួង​ការ​ពារជាតិ ​សូមធ្វើ​ការ​​​បដិសេធ ​និង​ច្រាន​ចោល​ទាំងស្រុងនូវ​​ព័ត៌មាន​ប្រឌិត​​របស់​​រដ្ឋ​មន្ត្រី​​​ការ​ពារ​ជាតិថៃ ​​ប្រាវិត ​វង្ស​សុវណ្ណ ​​ដែលបាន​ផ្សព្វ​ផ្សាយ​​តាមរយៈ​ប្រព័ន្ធ​​​ព័ត៌​មាន​ថៃ ​ចុះថ្ងៃទី​​២៦ ឧសភា ​​​២០១១ ក្រោម​ចំណងជើង​ថា ៖ កម្ពុជាយល់​ព្រម​​​ធ្វើជា​ម្ចាស់​ផ្ទះ​ក្នុង​ការ​​ប្រជុំ​គណៈ​កម្មាធិការ​​ព្រំដែនទូទៅ (GBC)

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!