Koh Santipheap Daily

Koh Santipheap Daily


ពេល​យប់​​​ងងឹត​​ដូច​ទីក្រុង​ខ្មោច​​ដោយ​សារ​​​ការ​អភិវឌ្ឍ​ស្ពឹក​​ស្រពន់

Posted: 24 May 2011 01:41 AM PDT

សូម្បី​​​តែរបាំង​​តាំង​រូបភាព​​កាត់​ទទឹង​​​ផ្លូ​ជាតិ​​លេខ​៥​ ​ដែល​​ធ្លាប់​​​​ភ្លឺពី​មុនម​ក​ ឥឡូវ​​​នេះ​​ងងឹត​​សូន្យ​​ឈឹង​តែម្តង
ខេត្ត​ពោធិ៍សាត់ ៖ ​មាន​​មតិ​​រិះគន់​​ជា​ច្រើន​​​ពីសំណាក់​​មន្ត្រី​​រាជការ​​​និង​ប្រជាពលរដ្ឋ​​ ពិសេស​​​​​​អ្នក​ធ្វើ​​ដំណើរ​​តាម​ផ្លូវ​​ជាតិ​​លេខ​៥​ថា ទីរួម​ខេត្ត​​​​ ​ពោធិ៍សាត់​ពេល​​យប់​​ងងឹត​​​ដូច​ទីក្រុង​​​​ខ្មោច​​ ​គ្មាន​​អគ្គិសនី​​បំភ្លឺ​​​​តាម​ដង​​ផ្លូវ​​​ទេ សូម្បី​​​តែរបាំង​​តាំង​រូបភាព​​កាត់​ទទឹង​​​ផ្លូ​ជាតិ​​លេខ​៥​ ​ដែល​​ធ្លាប់​​​​ភ្លឺពី​មុនម​ក​ ឥឡូវ​​​នេះ​​ងងឹត​​សូន្យ​​ឈឹង​តែម្តង ។ អ្នក​​ធ្វើ​​​ដំណើរ​​​ពេល​យប់​​​ខ្លះ​​មិន​បាន​​ដឹង​ថា

ត្រឡប់​ពីភ្ជាប់ពាក្យ​​ក្មួយ​វិញ​រថយន្ត​បុក​ស្លាប់​​ប្រពន្ធ​ប្តីរបួស

Posted: 24 May 2011 01:40 AM PDT

ខេត្តពោធិ៍សាត់ ៖ រថយន្ត​មួយគ្រឿង​បាន​​​បើក​បុក​ប្តី​ប្រពន្ធ​ពីរ​នាក់​​​ដែល​​កំពុងជិះ​​ម៉ូតូ​ស្រប​ទិសគ្នា​​ បណ្តាល​ឱ្យ​ស្ត្រី​ជា​ប្រពន្ធ​រងរបួស​ធ្ងន់​​ហើយ​បាន​​ស្លាប់​ពេល​​​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ ឯបុរស​​ជាប្តី​គ្រាន់​តែ​រងរបួស​​ស្រាល​ប៉ុណ្ណោះ​ ។ គ្រោះថ្នាក់​​ចរាចរណ៍នេះ​បាន​កើតឡើង​លើ​កំណាត់​ផ្លូវ​​​ជាតិ​លេខ​៥ ត្រង់​​ចំណុច​ភូមិ​​​វាល​វង់ ឃុំ​ស្នាអន្សា​ ស្រុក​​ក្រគរ ​

និស្សិត​​កម្ពុជា​៩រូប​​​ចេញ​ទៅ​ផ្លាស់​​ប្តូរ​បទ​ពិសោធន៍​​​នៅជប៉ុន

Posted: 24 May 2011 01:17 AM PDT

និស្សិត​​កម្ពុជា​៩រូប​​​ចេញ​ទៅ​ផ្លាស់​​ប្តូរ​បទ​ពិសោធន៍​​​នៅជប៉ុន
រាជធានីភ្នំពេញ ៖ ​និស្សិត​កម្ពុជា​​ចំនួន​៩​​រូប​​​ដែល​ទទួល​​បន្ទុក​ការងារ​វិស័យ​ទេសចរណ៍​ និង​ការ​ពារ​មរតក​វប្បធម៌​​ បាន​ចាកចេញ​​ទៅ​កាន់​​​ប្រទេស​ជប៉ុន​នៅថ្ងៃទី​២៣ ខែឧសភា​ ឆ្នាំ​២០១១ ​ក្រោម​កម្ម​វិធី​បណ្តាញ​ផ្លាស់​ប្តូរ​និស្សិត​ និងយុវជន​​ជប៉ុន​-អាស៊ីបូព៌ា​ (JENESYS) លោក​ YASUHIKO KAMADA តំណាង​​ស្ថាន​ទូតជប៉ុន​ប្រចាំ​កម្ពុជា​ មាន​ប្រសាសន៍​ថា

ថៃបាត់​​​ប្រាក់​ពីធនាគារ​​ជាតិ​10ពាន់លាន​បាត​មុនការបោះឆ្នោត​

Posted: 24 May 2011 01:12 AM PDT

​ស្ថានការណ៍​​​នយោបាយមុន​ការ​បោះឆ្នោត​​​ទូទៅនៅប្រទេសថៃ​​ហាក់ដូចជា​ មានភាពអាប់​អួ​​​កាន់តែខ្លាំង​​​ឡើង ខណៈ​ពេល​មានលេច​ឮព័ត៌​មាន​​​​ថា​ ថវិកា​​ជិត​១០ពាន់លានបាត ​បាន​​បាត់​ពីធនាគារ​​នៅទូទាំងប្រទេស​​​ ។ ​​កាសែត​​​បាង​កក​ប៉ុស្តិ៍​​ចេញផ្សាយ​​​ដោយ​ដកស្រង់សម្តី​ជំនួយ​ការ​​​ ទេសាភិបាល​​​ធនាគារថៃ​ដែលនិយាយ​ថា ​ថវិកា​ជិត​១០ពាន់​លានបាត​​បានបាត់​មុនការបោះឆ្នោត​​​ទូទៅ​ដែលគ្រោង​​ រៀបចំឡើង​​នៅថ្ងៃទី​​៣ កក្កដា ​ខាងមុខនេះ ។​

រថយន្ត​​ក្រុង​ដឹក​​អ្នក​ដំណើ​រ​​​ផ្ទុះ​​ឆេះ​​ទាំង​​​កណ្តាល​​​អធ្រាត្រ​

Posted: 24 May 2011 01:07 AM PDT

រថយន្ត​​ក្រុង​ដឹក​​អ្នក​ដំណើ​រ​​​ផ្ទុះ​​ឆេះ​​ទាំង​​​កណ្តាល​​​អធ្រាត្រ​
ខេត្ត​កំពង់ធំ​ ៖ ​រថយន្ត​​ដឹកអ្នក​ដំណើរ​​​១​គ្រឿង​របស់​ក្រុម​ហ៊ុន​​​ផារ៉ាម៉ោន អង្គរ​ Express ​ពណ៌​ខៀវ-លឿង​​ ពាក់​ស្លាក​លេខ​​​ភ្នំពេញ​ 3B-2763 ដែល​​មាន​អ្នក​ដំណើរ​​​ជិះ​ចំនួន​​២០​នាក់​​​ បើកបរ​ចេញពី​រាជធានីភ្នំពេញឆ្ពោះ​ទៅ​ខេត្ត​​​សៀម​រាប​​ ត្រូវ​ផ្ទុះ​​ឆេះ​ ដោយ​មិន​ដឹង​​មូល​ហេតុ​​ តែមិន​​​បណ្តាល​ឱ្យ​​អ្នក​ដំណើរ​រងគ្រោះ​​នោះទេ

ម៉ូតូ​ពន្លះ​គូទ​រថ​យន្ត​ដឹក​ដី​អ្នក​ជិះ​២នាក់​ដង្ហើម​ចង្រិត

Posted: 24 May 2011 12:57 AM PDT

ជន​រង​គ្រោះ​
ខេត្ត​ស្វាយ​រៀង ៖ ​បុរស​ពីរ​នាក់​បង​ប្អូន​របួស​ធ្ងន់​រហូត​​សន្លប់​នៅ​នឹង​កន្លែង ហើយ​​ត្រូវ​​សមត្ថ​កិច្ច​ហៅ​រថ​យន្ត​សាមុយ​ដឹក​ទៅ​កាន់​មន្ទីរ​ពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ។ ករណីនេះ​​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​២២ ឧសភា វេលា​ម៉ោង​​៤​រសៀល​នៅ​លើ​​ផ្លូវ​ជាតិ​លេខ​១​ចំណុច​ខាង​កើត​ផ្សារ​ក្រោល​គោ​ ឃុំ​ក្រោល​គោ ស្រុក​ស្វាយ​ជ្រំ

អាប់ភីស៊ីត ៖ ​ឥណ្ឌូណេស៊ី​​​អាច​បញ្ជូន​​​អ្នក​សង្កេត​ការណ៍​មក​តំបន់​ព្រំដែន​​ថៃ​-​កម្ពុជា​

Posted: 24 May 2011 12:52 AM PDT

​គេហទំព័រ MCOT របស់ថៃ​​​ជា​ភាសាអង់ គ្លេស​​​នៅថ្ងៃទី​​​២៣ ឧសភា កន្លង​មក​ ​​បាន​ចេញ​ផ្សាយ​​ដោយ​​ដកស្រង់​សម្តី​​​លោក​អាប់ភីស៊ីត ​វ៉េ​ចាជីវ៉ា ​នាយករដ្ឋ​មន្ត្រី​​​​​ចាំផ្ទះ​ថៃ ដែល​​ថ្លែង​ថា ប្រទេស​​ឥណ្ឌូណេស៊ី​​ដែលជា​ប្រធាន​​​អាស៊ាន នឹង​អាច​បញ្ជូន​​​អ្នកសង្កេតការណ៍​​​​មក​កាន់​​តំបន់​​ព្រំ​ដែន​​​រវាង​ ប្រទេស​​ថៃ និង​ប្រទេស​កម្ពុជា ដើម្បី​​ត្រួត​ពិនិត្យ​​​ និងសង្កេត​នៅ​​

​បុរ​សពោះម៉ាយ​​​ម្នាក់​លង់ទឹក​បឹងកក់​​ស្លាប់​ចោលកូន​

Posted: 24 May 2011 12:50 AM PDT

បុរស​ពោះ​ម៉ាយ​​​កូន​មួយ​បានលង់ទឹក​​​ស្លាប់ចោលកូន
រាជធានីភ្នំពេញ ៖ ​​បុរស​ពោះ​ម៉ាយ​​​កូន​មួយ​បានលង់ទឹក​​​ស្លាប់ចោលកូន និងបង្ក​​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​​​កាលពីវេលាម៉ោង​​​៨​និង​​​៣០នាទី​​​យប់ថ្ងៃទី​​២៣ ឧសភា ​​​២០១១ ​នៅ​ចំណុច​​ក្រុម​ទី​​​​​​​៣០១ ស្ថិតក្នុង​​​សង្កាត់ស្រះចក​ ខណ្ឌ​​​ដូន​ពេញ​ ហើយ​ប្រជា​ពលរដ្ឋ​​​ជិតខាង​នាំគ្នា​ជិះ​ទូកស្វែង​​រក​​ជនរងគ្រោះ​​​​ភ្លាមៗ​ដើម្បី​​​សង្គ្រោះ​​ជីវិត​ ក៏ប៉ុន្តែ​​​​​​រក​​​មិនឃើញ​

ស្នូរ​ផ្ទុះ​​យ៉ាង​ខ្លាំង​នៅ​ជិត​និវេសនដ្ឋាន​​របស់មេដឹកនាំ​ប្រឆាំង​យេម៉ែន

Posted: 24 May 2011 12:50 AM PDT

​សាក្សី​ទាំង​ឡាយ​​ និង​បណ្តា​អ្នក​ទទួលខុស​ត្រូវ​​ខាង​សន្តិសុខ​អះអាង​ប្រាប់ទី​ភ្នាក់​ងារ​ ព័ត៌​មាន​ចិន​ស៊ីនហួថា ការផ្ទុះ​យ៉ាង​ខ្លាំង​មួយចំនួន​ត្រូវ​​បាន​ស្តាប់ឮ​នៅ​ជុំ​វិញ​និវេសនដ្ឋាន​ ​របស់​មេដឹកនាំ​​​ប្រឆាំង​យេម៉ែន​​លោកសាឌីក​អាល់ អាម៉ារ ​នៅ​ក្បែរ​ក្រសួង​មហាផ្ទៃ​ និងមានការ​បាញ់ប្រហារ​យ៉ាងខ្លាំង ។ ​មុននេះ​ប្រភពព័ត៌​មាន​​កុល​សម្ព័ន្ធ​មួយ​ថ្លែង​ថា ​កងទ័ព​​រដ្ឋាភិបាល​យេម៉ែន​​បានវាយ​ប្រហារ​​​លើ​និវេសនដ្ឋាន​​របស់​លោក​ សាឌីក​អាល់ អាម៉ារ ​ជា​មេដឹកនាំ​​កុល​សម្ព័ន្ធ​ប្រឆាំង​មួយរូប ​និង​ជា​ប្រធាន​​​សភា​ដោយ​សម្លាប់​សមាជិក​កុលសម្ព័ន្ធ​​​របស់​លោក​១០​នាក់ ។

តុលា​ការ​កំពូល​អាមេរិក​​បញ្ជា​ដល់​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​ដោះ​លែង​ពួកអ្នកទោស​កាត់បន្ថយ​អ្នក​ទោស​ដែល​មាន​ច្រើនជ្រុល

Posted: 24 May 2011 12:50 AM PDT

តុលា​ការ​កំពូល​សហ​រដ្ឋ​អាមេរិក​​កាលពីថ្ងៃ​ទី២៣ ឧសភា ​បានចេញ​បញ្ជា​ដល់​រដ្ឋ​កាលីហ្វ័​រ​នីញ៉ាឱ្យ​ដោះ​លែង​​​អ្នក​ទោស​ជា​ច្រើន​ សិបពាន់​នាក់​ ដើម្បី​កាត់បន្ថយ​ចំនួន​អ្នក​ទោស​ដែល​មាន​ច្រើន​ជ្រុល ។ ​តុលា​ការ​កំពូល​អាមេរិក​វាយតម្លៃថា ការឈឺ​ចាប់​​នានា​ និង​ការ​ស្លាប់​ដោយ​ឥត​ប្រយោជន៍​គឺ​បណ្តាល​មកពី​​ការគរ​ជើង​​គ្នា​ ច្រើនជ្រុល​នៃ​ចំនួន​អ្នកទោស​​ក្នុងពន្ធនាគារ​ទាំង​ឡាយ​ដែលពុំ​​អាច​ ទទួលពួកគេក្នុងលក្ខខណ្ឌ​សមស្រប ។

ការ​ចុះ​​ពិនិត្យ​​មើល​​ការ​អភិ​វឌ្ឍ​ដី​សម្បទាន​​សេដ្ឋ​កិច្ច​​ក្រុម​ហ៊ុន​​សីលា ដាម៉ិច

Posted: 24 May 2011 12:40 AM PDT

មន្ត្រី​នានា​ពិនិត្យ​ការអភិវឌ្ឍដីសម្បទា​នសេដ្ឋកិច្ច​
ខេត្តព្រះវិហារ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ឧសភា កន្លង​ទៅ​នេះ ​លោក​អ៊ុង សំអាត ​អនុ​ប្រធាន​​រដ្ឋ​បាល​ព្រៃ​ឈើ​​ រួម​ជា​មួយ​លោក​ស ថាវី អភិ​បាល​​រង​ខេត្ត​​ បាន​ដឹក​នាំ​មន្ត្រី​ជំនាញ​​ពាក់ព័ន្ធ​ជា​​ច្រើន​រូប​ចុះ​ទៅពិនិត្យ​ទី​តាំង​ដី​សម្ប​ទាន​សេដ្ឋកិច្ច​ដ៏​ធំ​មួយ​របស់​ក្រុមហ៊ុន​សីលា ដា​ម៉ិច ស្ថិត​ក្នុងភូមិ​ស្រ​យង់ ឃុំ​ស្រ​យង់ ស្រុក​គូ​លែន

ផ្ទះ​​មន្ត្រី​យោធា​​​ជើងទឹក​​មួយខ្នង​ត្រូវ​អគ្គិ​ភ័យ​​​​លេបត្របាក់​​​អស់​ ព្រមទាំង​​ទ្រព្យ​សម្បត្តិ​

Posted: 24 May 2011 12:34 AM PDT

​​ផ្ទះមួយខ្នងត្រូវ​បានអគ្គិ​ភ័យ​​​លេប​ត្របាក់​​​​អស់​ស្ទើរ​​​ទាំង​ស្រុង
រាជធានីភ្នំពេញ ៖ ​​ផ្ទះមួយខ្នងសង់​​អំពីថ្ម​ក្រោម ឈើលើ ​ស្ថិត​ក្នុង​ដីឡូត៍​មួយ​នៅ​​​​ភូមិ​ទឹក​ថ្លា សង្កាត់ទឹកថ្លា ​ខណ្ឌសែនសុខ របស់​មន្ត្រី​​​យោធា​​​ជើងទឹក​ម្នាក់​​ ត្រូវ​បានអគ្គិ​ភ័យ​​​លេប​ត្របាក់​​​​អស់​ស្ទើរ​​​ទាំង​ស្រុង​នៅសល់តែ​​​ជញ្ជាំង​ថ្ម​ពុក​ផុយ​ផេះ​ផង់ និង​សូម្បី​តែ​ទ្រព្យ​​សម្បត្តិ​​​ សម្ភារ​​ផ្សេងៗ​ក៏យកចេញ​មិនទាន់ដែរ ​​កាល​ពី​វេលា​ម៉ោង​​​១០និង​​៣០នាទី​​ថ្ងៃ​ត្រង់​​

សង្កាត់​​រដ្ឋ​បាល​​ព្រៃ​ឈើ​​​ស្រុក​​កៀន​ស្វាយ​​បង្ក្រាប​​ការ​​ដឹក​ជញ្ជូន​​​ឈើ​​គ្រញូង

Posted: 24 May 2011 12:27 AM PDT

ខេត្តកណ្តាល ៖ លោក​អ៊ី ​សុភី ​នាយ​សង្កាត់​​រដ្ឋ​បាល​ព្រៃ​ឈើ​​ស្រុក​​កៀន​ស្វាយ ​បាន​ឱ្យ​ដឹងថា ​កាល​ពី​ថ្ងៃ​ទី​១៩ ឧសភា ​កន្លង​ទៅ​ថ្មីៗ​នេះ ​​​ឈើ​គ្រញូង​ជា​កំណាត់​ខ្លីៗ​មាន​ប្រវែង​ក្រោម​១​ម៉ែត្រ និង​ជាង​១​ម៉ែត្រ​​មុខ​កាត់​ទំហំ​១​តឹក និង​ក្រោម​១​តឹក ​ជា​លក្ខណៈ​​ឈើ​​ច្នៃ​​​ធ្វើ​គ្រឿង​​សង្ហា​រិម​សម្រាប់​តម្រូវ​ការ​​ទី​ផ្សារ​​នៅ​ប្រទេស​​វៀត​ណាម ចំនួន​៧០​ដុំ

គ្រោះថ្នាក់ចរាចរណ៍២ករណីរបួសធ្ងន់៤នាក់លើផ្លូវជាតិលេខ៧

Posted: 24 May 2011 12:18 AM PDT

ខេត្តកំពង់ចាម ៖ មនុស្សចំនួន៤នាក់បាន​រង​របួសធ្ងន់ធ្ងរ​នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់​ចរា​ចរណ៍ដ៏រន្ធត់២កន្លែងផ្សេងគ្នា នៅយប់ថ្ងៃទី២២ ឧសភា និងរសៀលថ្ងៃទី២៣ ឧសភា ២០១១ លើ​កំណាត់ផ្លូវជាតិលេខ៧ ក្នុងក្រុង​កំពង់ចាម និង​ស្រុកត្បូងឃ្មុំ អ្នករងគ្រោះត្រូវបាន​គេនាំ​ទៅ​សង្គ្រោះជាបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗផងដែរ

រឹប​អូស​ឈើ​គ្រញូង​​មួយ​គំនរ​​ក្នុង​ភូមិ​ក្បែរ​​​លំនៅ​ឋាន​​ប្រជា​ជន​

Posted: 24 May 2011 12:09 AM PDT

ឈើ​គ្រញូង​​មួយ​គំនរ​​ដែល​គេ​លាក់​​ទុក​ក្នុង​​​គុម្ពោត​ព្រៃ​ក្បែរ​ផ្ទះ​​ប្រជា​​ពលរដ្ឋ
ខេត្តពោធិ៍សាត់ ៖ ឈើ​គ្រញូង​​មួយ​គំនរ​​ដែល​គេ​លាក់​​ទុក​ក្នុង​​​គុម្ពោត​ព្រៃ​ក្បែរ​ផ្ទះ​​ប្រជា​​ពលរដ្ឋ​ក្នុង​​ភូមិ​ក្រពើ​រោទិ៍​ ឃុំ​ស្នាម​ព្រះ ស្រុក​​បាកាន ខេត្ត​ពោធិ៍​សាត់ ​បាន​ត្រូវ​មន្ត្រី​​មេ​ព្រៃរឹប​អូស​យក​​មក​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋ​បាល​​ព្រៃ​ឈើ​​ខេត្ត​ កាល​ពី​​ថ្ងៃទី​២២ ឧសភា ​ឆ្នាំ​២០១១ កន្លង​​ទៅ​នេះ

ហោរា​ថៃ​ទស្សន៍ទាយ ៖ បើគណបក្ស​​​ភឿថៃ​​ឈ្នះ​​ការបោះឆ្នោត​ នឹង​ក្លាយ​​​ជា​ការបង្ហូរ​ឈាម​​​ប្រទេស​ថៃ​នឹងជួប​រឿង​វឹក​វរ​​មិន​ចេះ​ចប់​

Posted: 23 May 2011 11:52 PM PDT

លោក​​វ៉ា​​រ៉ា​ថាណាត់ ​អាស់​​គុល​ហ្គោ​វីត ​ហោ​រា​​ចារ្យជំនាញ​​ផ្នែក​​​ហុងស៊ុយ ​បានថ្លែង​​ពីគណ​បក្សភឿថៃ ​ដែលចាប់​បានលេខ​​​រៀង​​ទី​១ និង​គណ​បក្ស​​​ប្រជាធិបតេយ្យ​​​ចាប់បាន​លេខ​​រៀង​ទី​១០ថា ​ទាំង​លេខ​១ ​និង​លេខ​១០ ​ស្ថិតក្នុង​ទស្សនៈ​​ផ្នែក​​នយោបាយ​​​​គឺគ្មាន​​អត្ថន័យ​​អ្វី​រំខាន ប៉ុន្តែ​​​ក្នុង​និន្នា​ការ​​សម្រាប់ដំណើរ​ការ​​​លេខ​១ ​សំដៅ​លើការ​ចាប់​ផ្តើម

កម្ម​ករ​​សំណង់​​​ម្នាក់​​ស្លាប់​​ដោយ​សារ​បាក់​ធ្នឹម​​ផ្ទះ​​សង្កត់​​លើ

Posted: 23 May 2011 11:50 PM PDT

រាជធានីភ្នំពេញ ៖ ​កម្មករ​សំណង់​ម្នាក់​បាន​ស្លាប់​​​ដោយ​សារ​​ធ្នឹម​ផ្ទះ​បាក់សង្កត់​​ពេលកំពុង​​កាត់​ធ្នឹម​​នោះ ដើម្បី​​ដូរ​ទ្វារ​ ។ ហេតុ​ការណ៍​នេះ​​កើត​ឡើង​នៅ​ផ្ទះលេខ៥ ​ផ្លូវ​លេខ​២៩ សង្កាត់​​ចំការ​មន កាលពីវេលាម៉ោង​៣ និង​៤៥នាទី​រសៀល​ថ្ងៃទី២២ ឧសភា ​ឆ្នាំ២០១១

ប៉េអឹម​​បង្ក្រាប​​បទ​ល្មើស​​៣​ករណី​​ក្នុង​ល្ងាចថ្ងៃ​​តែ​មួយ​ចាប់ខ្លួន​៥នាក់​

Posted: 23 May 2011 11:37 PM PDT

២​នាក់​ជាប់​សង្ស័យ ​ពាក់​ព័ន្ធ​ចែក​ចាយ​​ថ្នាំញៀន
ក្រុងប៉ោយប៉ែត ៖ បទ​ល្មើស​៣​ករណីត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​​ក្រុង​ប៉ោយ​ប៉ែត ​ចុះ បង្ក្រាប​​ផ្ទួន​ៗ​ ហើយ​ឃាត់​ខ្លួន​​ជន​សង្ស័យ​៥​នាក់​នៅវេលា​ល្ងាច​ថ្ងៃ​តែ​មួយ​កាលពី​ថ្ងៃទី​២១ ឧសភា ឆ្នាំ​២០១១។ ២​ករណី​កើត​ឡើង​​ក្នុងភូមិ​ក្បាល​ស្ពាន និងមួយ​ករណី​ទៀត​កើត​​ឡើង​ក្នុង​​ភូមិ​បាលិ​លេយ្យ សង្កាត់​​ប៉ោយប៉ែត ក្រុង​ប៉ោយ​​ប៉ែត

ជិន ស្រី​ណែត​ ដើរ​តាម​គន្លង​បង​ស្រី ជិន សេរីយ៉ា

Posted: 23 May 2011 11:19 PM PDT

កញ្ញា​ជិន ស្រី​ណែត
រាជ​ធានី​ភ្នំពេញ ៖ កញ្ញា​ជិន ស្រី​ណែត​ ក្នុង​វ័យ​២៤​ឆ្នាំ​ ប្រកប​ដោយ​​ទឹក​មុខ​ញញឹម​​ស្រស់​សោភា​ ជា​ប្អូន​ស្រី​​របស់​តារា​ចំរៀង​ជិន សេរីយ៉ា​។ ស្រី​ណែត​បាន​ចូល​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​ចំរៀង​តាម​គន្លង​បង​ស្រី​តាំង​ ពី​​ឆ្នាំ​២០០៦​ រហូត​មក​ដល់​ពេល​នេះ​រយៈ​ពេល​ជិត​៥​ឆ្នាំ​ហើយ​។ ​ក្នុង​អាជីព​នេះ​នាង​មិន​ទាន់​មាន​កេរ្តិ៍​ឈ្មោះ​បោះ​សម្លេង​ដូច​ជា​បង​ ស្រី​​ទេ​។ កញ្ញា​ ជិន ស្រី​ណែត មាន​ទឹក​ដម​សម្លេង​ពីរោះ​រណ្តំ​ចិត្ត​ អាច​​បំពេអារម្មណ៍​ប្រិយ​មិត្ត​អ្នក​ស្តាប់​ឱ្យ​អណ្តែត​អណ្តូង​​ហោះ​ហើរ​ទៅ​ តាម​អត្ថ​ន័យ​នៃ​បទ​ចំរៀង​ ហើយ​ថែម​ទាំង​មាន​កាយ​វិការ​រស់​រវើក​ ។ ​​ថ្វី​ដ្បិត​​តែស្រី​ណែត​​ជា​អ្នក​ចំរៀង​នៅ​តាម​ភោជនីយ​ដ្ឋាន​មិន​ទាន់​បាន ​ថត​សម្លេង​ចូល​សីុ​ឌី​​​ តែ​នាង​អាច​ច្រៀង​បាន​ពីរោះ​ទាំង​​បទ​មនោ​សញ្ចេត​នា និង​​​បទឌី​ស្កូ​ញ័រញាក់​កន្ត្រាក់​ អារម្មណ៍​​។

អគ្គិភ័យ​​​ឆាបឆេះ​​​​អគារ​ផលិត​ឱសថ​និង​ស្រា​ទឹកត្នោត​ នៅ​ក្បែរ​​​រង្វង់​មូល​​​ចោមចៅ​

Posted: 23 May 2011 08:54 PM PDT


រាជធានីភ្នំពេញ ៖ ​ព័ត៌មាន​​​ជំហានដំបូង​​​ អគ្គិភ័យ​​​​​បាន​ឆាប​ឆេះ​​​អគារ​ស្តុក​សំបក​ថ្នាំ​​ពេទ្យ ​នៅ​ក្នុង​​​សហគ្រាស​​​ផលិត​​​ឱសថ​ និង​ស្រា​ទឹក​ត្នោត PPM ​​​​សន្ធោសន្ធៅ​​​នៅក្បែរ​រង្វង់មូល​​​ចោមចៅ ​កាលពី​វេលាម៉ោង​​​ជាង​​១០ព្រឹកថ្ងៃទី​​​​២៤ ឧសភា ​​២០១១ ស្ថិត​​ក្នុង​ភូមិ​ព្រៃ​ជី​សាក់​​ សង្កាត់​ចោម​ចៅ ខណ្ឌដង្កោ​...​ឥឡូវ​នេះ​រថយន្ត​ពន្លត់​អគ្គិភ័យ​​​របស់សមត្ថកិច្ច​​ដែលនៅ​

អូតង់​​​បើកការ​វាយប្រហារ​​​តាមអាកាស​​លើ​រដ្ឋ​​ធានីទ្រីប៉ូលី​​ទៀត​

Posted: 23 May 2011 08:41 PM PDT

អង្គការអូតង់​​​កាលពីព្រឹកថ្ងៃទី​​២៤ ឧសភា ​​បានបើក​ការ​វាយប្រហារ​​​តាមអាកាស​ទៀត ​ដោយ​វាយប្រហារ​​​ច្រើនលើក​​លើ​ទីក្រុង​​​ទ្រីប៉ូ​លី ​រដ្ឋធានីលីប៊ី ហើយ​គេឃើញផ្សែង​​ហុយ​ចេញ​ពី​កន្លែងក្បែរ​​​ទីតាំង​​លាក់ខ្លួន​​​របស់​លោក​ កាដាហ្វី ។ ​កា​រ​វាយប្រហារ​​​នេះ​ជា​ការ​វាយប្រហារ​​​ធ្ងន់ធ្ងរ​​​មួយ​របស់អូតង់ ​ប្រឆាំង​​រដ្ឋធានីទ្រីប៉ូលី ​ចាប់តាំង​ពី​​អង្គកា​រអូតង់​​ចាប់​ផ្តើម​​​​ប្រតិបត្តិការ​របស់​ខ្លួន ប្រឆាំង​​​លោកកាដាហ្វី កាលពី​​​២ខែកន្លងមក ​​​គឺ​ចាប់ផ្តើម​​​នៅវេលាម៉ោង​​១យប់​​ឈាន​ចូលថ្ងៃទី​​២៤ ឧសភា ​រយៈ​ពេល​២០នាទី ។​

NDA របស់អតីត​អគ្គ​នាយក IMF រកឃើញ​លើសម្លៀកបំពាក់​នារី​បំរើ​សណ្ឋាគារ

Posted: 23 May 2011 08:35 PM PDT

លោកអតីត​អគ្គនាយក IMF
NDA របស់​​លោក DOMINIQUE STRAUSS-KAHN ​ត្រូវ​បានរក​ឃើញ​លើ​សម្លៀក​បំពាក់​របស់នារី​បំរើ​បន្ទប់​សណ្ឋាគារ​ដែល​ចោទ​ ប្រកាន់​រូប​លោក​ពី​បទឧក្រិដ្ឋ​​ចាប់​រំលោភ​​បំពានផ្លូវភេទ​នៅក្រុងញូវយ៉ក​។ នេះ​ជា​ការ​អះ​អាង​របស់​ទូរទស្សន៍​អាមេរិក​ និង​បារាំង​​ជា​ច្រើន ។ ​អ្នកនាំពាក្យ​ម្នាក់​​របស់​ប៉ូលិស​បានបដិសេធ ​​មិនអះ​អាង​ព័ត៌​មាន​នេះ​ប្រាប់​ដល់ AFPឡើយ

អាជ្ញាធរ​​​ឈូសឆាយ​​តូបអាជីវករ​​នៅ​ផ្លូវបំបែក​​ជាបួន​ក្នុងក្រុ​ងប៉ៃលិន​

Posted: 23 May 2011 08:24 PM PDT

ខេត្តប៉ៃលិន​​ ៖ ​សមត្ថកិច្ច​​ចម្រុះ​​​រាប់​រយនាក់ ​ដឹកនាំ​ដោយ​​​លោក​​អៀង វុធ អភិបាល​​រង​ខេត្ត បាន​​​យកគ្រឿង​ចក្រ​ឈូស​ឆាយ​​តូបលក់ដូរ​​​របស់អាជីវករ​​ និងបណ្តេញ​​​ប្រជា​ពលរដ្ឋ​​​នៅ​ផ្លូវ​​បំបែកជា​បួន​​ ស្ថិត​ក្នុង​​សង្កាត់​សាលាក្រៅ ​​ក្រុង​ប៉ៃលិន ​​នៅព្រឹកថ្ងៃទី​​​២៤ ឧសភា ​២០១១ នេះ​។ បើតាម​អ្នកឆ្លើយ​ឆ្លង​​ព័ត៌​មានកោះសន្តិភាព​​​បាន​ឱ្យ​ដឹង​ថា

អាជីវករ​​​ផ្សារ​ណាត់​ផុស​ផុល​​តវ៉ាសុំ​ឱ្យអាជ្ញាធរ​​​កុំ​ដំឡើង​ថ្លៃ​​តូប​

Posted: 23 May 2011 08:17 PM PDT

​ខេត្តបាត់ដំបង​ ៖ ​អាជីវករ​​ផ្សារ​ណាត់​ប្រមាណ​​២០០នាក់​ក្នុងក្រុងបាត់ដំបង នៅ​ព្រឹក​ថ្ងៃទី​​​២៤ ឧសភា ២០១១ នេះ ​បានប្រមូល​​ផ្តុំ​គ្នា​តវ៉ា​​នៅមុខ​សាលា​ខេត្តបាត់ដំបង ​ប្រយោជន៍​ដើម្បី​​​ទាមទារ​​ឱ្យអាជ្ញាធរ​​រក្សា​​​តម្លៃ​តូប​ចាស់ ឱ្យ​នៅ​​ដដែល​។ ​ការ​តវ៉ានេះ ​ធ្វើឡើង​​បន្ទាប់ពី​​អាជ្ញាធរ​​​​សុំ​ដំឡើង​​​ថ្លៃ​តូប​​១០ភាគរយ​បន្ថែម​ទៀត

ស៊ីរី ៖ ទាហាន​500នាក់​ស្លាប់ក្នុង​បាតុកម្ម​នានា

Posted: 23 May 2011 08:16 PM PDT

លោក​តាឡេប ​អ៊ីប្រា ហ៊ីម ​អ្នក​វិភាគ​ស៊ីរី ​ថ្លែង​កាលពីថ្ងៃទី២៣ ឧសភា ​ថា សមាជិក​កម្លាំង​សន្តិសុខ​ស៊ីរី​ប្រមាណ​ជា​៥០០​នាក់​បាន​ត្រូវ​ស្លាប់ក្នុង​ បាតុកម្ម​នានាក្នុងប្រទេស​នេះ​ចាប់តាំង​ពី៩សបា្តហ៍មកហើយ ។ ​លោកអ៊ីប្រាហ៊ីម ក្នុងបទសំភាសន៍​តាមទូរ​ស័ព្ទ​​មួយជាមួយ​ស៊ីន ហួ ​ឱ្យ​ដឹង​ថា ពួកទាហាន ​បានត្រូវ​សម្លាប់​ដោយ​បណ្តា​ក្រុម​ឧក្រិដ្ឋ​ជន​ប្រដាប់​អាវុធ​ដែលវាយប្រហារ ​​ទាំងទៅ​លើ​កង​យោធា ទាំងទៅ​លើ​បណ្តា​ជនស៊ីវិល ។ លោក​បន្តថា ទាហាន​២.៥០០នាក់​ទៀត​បានត្រូវរបួស ។

លោកអូបាម៉ា ​ចាប់ផ្តើម​​ទស្សនកិច្ច​​ផ្លូវ​រដ្ឋ​​នៅអឺរ៉ុប​

Posted: 23 May 2011 08:16 PM PDT

លោកអូបាម៉ា និងភរិយា
​ប្រធានាធិបតី​​សហរដ្ឋអាមេរិក​ លោកបារ៉ាក់ អូបាម៉ា ​​អមដំណើរ​​​ដោយ​លោក​ស្រីមីសែល ​អូ​បាម៉ា ​​​ជាភរិយា ​​កាលពីយប់ថ្ងៃទី​២៣​ ឧសភា ​បានអញ្ជើញ​​ទៅ​កាន់​ប្រទេស​អង់គ្លេស ​ដើម្បី​បំពេញ​​ទស្សនកិច្ច​​ផ្លូវ​រដ្ឋ​​រយៈ​ពេល​​​៣ថ្ងៃ​នៅ​ប្រទេស​​​នេះ ។ ​នេះជាលើក​ទីមួយហើយ​ដែល​​លោកអូបាម៉ា ​បំពេញទស្សនកិច្ច​​​​ផ្លូវរដ្ឋ​​នៅ​ប្រទេស​អង់គ្លេស​ ​ចាប់តាំងពី​​លោកក្លាយ​​ជា​ប្រធា​នាធិបតី​​អាមេរិកមក​ ។​ ទោះបីជា​​​បែបណា​​ ទស្សនកិច្ច​​​​របស់លោក​អូបាម៉ា ​​នៅប្រទេស​​អង់គ្លេស​នេះ ជាការ​​ចាប់​ផ្តើម​​​ទស្សនកិច្ច​របស់​​លោកនៅអឺរ៉ុប ដោយ​លោក​ត្រូវ​ទៅកាន់​ប្រទេស​មួយចំនួន ។​

លោកប្តី​កំហូចបោក​ប្រពន្ធ​និង​ម្តាយក្មេក​យកលុយ​ផ្គាប់​ចិត្ត​ស្រីថ្មី

Posted: 23 May 2011 07:56 PM PDT

ស្ត្រីជាភរិយា-កូន​ទាំង២នាក់និងម្តាយក្មេកមកប្តឹងប៉ូលិស
ខេត្តបាត់ដំបង ៖ ​ស្ត្រី​ជា​ភរិយា​​វ័យ​​ក្មេង​ម្នាក់​បានសម្រេច​ចិត្ត​​​ដាក់​ពាក្យ​បណ្តឹង​​ជា​ផ្លូវ​ការ​​ទៅ​កាន់ប៉ុសិ៍្ត​​នគរ​​បាល​​មូល​ដ្ឋាន​​របស់​គាត់ កាល​ពី​ថ្ងៃទី២០ ឧសភា ​​កន្លងមកនេះ ដោយ​ចោទ​ប្រកាន់​​ស្វាមី​របស់ខ្លួន ដែលមាន​មុខ​របរ​រត់​តាក់ស៊ីថា ​បានបោក​ប្រាស់​រូបគាត់និង​ម្តាយ ​​​យក​​ប្រាក់​រាប់ម៉ឺន​បាត និងរថ​យន្ត​​កាម​រី​មួយគ្រឿង​​ទៅ​ផ្គាប់​ចិត្ត​​ស្រី​ថ្មីយ៉ាង​សុខសាន្ត​

យេម៉ែន ៖ ផ្ទុះ​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​រវាង​កង​ទ័ព​រដ្ឋា​ភិ​បាល​ និង​ពួក​ទាហាន​រត់​ចោល​ជួរ​

Posted: 23 May 2011 07:47 PM PDT

មន្ត្រី​សន្តិ​សុខ​ម្នាក់ និង​សាក្សី​ទាំង​ឡាយ​រាយ​ការណ៍​ថា ទាហាន​យ៉ា​ង​តិច​៥​នាក់​ស្លាប់​ទាំង​សង​ខាង​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​យ៉ាង ​ខ្លាំង​ក្លា​នានា​កាល​ពី​ថ្ងៃ​ទី​២៣ ឧសភា រវាង​កង​កម្លាំង​រដ្ឋាភិ​បាល​យេ​ម៉ែន​ និង​ពួក​ទាហាន​រត់​ចោល​ជួរ​នៅ​ជិត​វិមាន​ប្រធានា​ធិបតី​ក្រុង​​សា​ណា​។ កង​ឆ្មាំ​សាធារណ​រដ្ឋ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​​កន្លែង​មាន​ការ​ប្រយុទ្ធ​ គ្នា​ ខណៈ​ប៉ូលិស​ហ៊ុម​ព័ទ្ធ​​តំបន់​នោះ​។ ការ​បាញ់​ត​គ្នា​ក៏​ស្តាប់​ឮផង​ដែរ​នៅ​កន្លែង​ដទៃៗ​ទៀត​នា​ភាគ​កណ្តាល​ក្រុង ​សាណា រដ្ឋ​ធានី​យេ​ម៉ែន​។

រថយន្តហ៊ី​យ៉ាន់ដាយដឹកឈើ​​​បោល​​បុក​​ម៉ូតូទាំង​កម្រោល​កិន​មនុស្ស​​​ស្លាប់​១ របួស​២​ទាំង​ព្រឹក​

Posted: 23 May 2011 07:46 PM PDT

រាជធានីភ្នំពេញ ៖ ​រថយន្ត​​​ម៉ាក​​ហ៊ីយ៉ាន់​ដាយ​៣តោន ​ពាក់ស្លាកលេខ 3A-2589 ដែល​​គេ​សង្ស័យ​​ផ្ទុកឈើ​​​ពេញ​ក្នុង​រថយន្ត​នោះ​​បាន​បោល​ទៅ​​បុក​ម៉ូតូ​​​៣គ្រឿង ពីក្រោយ​ក្នុង​ទិស​ដៅ​ស្រប​​​​គ្នា​​​បណ្តាល​ឱ្យ​​ស្លាប់​​មនុស្សម្នាក់​នៅ​នឹង​កន្លែង​​ដោយ​​កិន​បែក​​ក្បាល​ធ្លាយ​ខួរ ​និង​មនុស្ស​​​២នាក់​ទៀត​រង​​​របួស​​ធ្ងន់ ​កាលពី​នៅវេ​លា​ម៉ោង​​៧​​​ព្រឹកថ្ងៃទី​​​​២៤ ឧសភា ​
រាជធានីភ្នំពេញ ៖ ​រថយន្ត​​​ម៉ាក​​ហ៊ីយ៉ាន់​ដាយ​៣តោន ​ពាក់ស្លាកលេខ 3A-2589 ដែល​​គេ​សង្ស័យ​​ផ្ទុកឈើ​​​ពេញ​ក្នុង​រថយន្ត​នោះ​​បាន​បោល​ទៅ​​បុក​ម៉ូតូ​​​៣គ្រឿង ពីក្រោយ​ក្នុង​ទិស​ដៅ​ស្រប​​​​គ្នា​​​បណ្តាល​ឱ្យ​​ស្លាប់​​មនុស្សម្នាក់​នៅ​នឹង​កន្លែង​​ដោយ​​កិន​បែក​​ក្បាល​ធ្លាយ​ខួរ ​និង​មនុស្ស​​​២នាក់​ទៀត​រង​​​របួស​​ធ្ងន់ ​កាលពី​នៅវេ​លា​ម៉ោង​​៧​​​ព្រឹកថ្ងៃទី​​​​២៤ ឧសភា ​

ឡិចស៊ីស​​ស្រវឹង​ធ្លាក់​ភ្នែក​​​​បុក​ចូល​​​ធនា​គារ​​ខេម​កូ​

Posted: 23 May 2011 07:43 PM PDT

ឡិចស៊ីស​​ស្រវឹង​ធ្លាក់​ភ្នែក​​​​បុក​ចូល​​​ធនា​គារ​​ខេម​កូ​
រាជធានីភ្នំពេញ ៖ ​រថយន្តឡិចស៊ីស​​​មួយ​គ្រឿង​​​​​ ស៊េរី​​ RX300 ពណ៌ខ្មៅ ពាក់ស្លាក​លេខ ​​ភ្នំពេញ 2P-1990 ដែល​សម​​ត្ថ​កិច្ច​​អះអាង​ថា ​អ្ន​​ក​បើក​បរ​​​ស្រវឹង​ធ្លាក់​​​ភ្នែក​បាន​​បុកស្លាក​​សញ្ញា​បង្ហាញ​​ផ្លូវ​បាក់​រាប​ដល់ដី​​នៅចំណុច​កែង​មហា​វិថី​​ព្រះ​នរោត្តម ​និង​ផ្លូវ​លេខ​​​១៨៤ ស្ថិតក្នុងសង្កាត់​​​​​ផ្សារ​ថ្មីទី​​​៣ ខណ្ឌ​ដូនពេញ ​កាលពី​វេលា​ម៉ោង​​​១១​និង​​​១៥នាទី​​យប់ថ្ងៃទី​​២៣ ​ឧសភា ​​​២០១១

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!