Koh Santipheap Daily

Koh Santipheap Daily


សភា​ពាណិជ្ជកម្ម​ខេត្ត​ស្នើ​ឱ្យ​ឯក​អគ្គ​រដ្ឋទូត​ជួយ​រក​ដៃគូ​វិនិយោគ

Posted: 26 May 2011 01:15 AM PDT

សភា​ពាណិជ្ជកម្ម​ខេត្ត​ស្នើ​ឱ្យ​ឯក​អគ្គ​រដ្ឋទូត​ជួយ​រក​ដៃគូ​វិនិយោគ
ខេត្តបាត់ដំបង ៖ ​ក្នុង​​បេសកកម្ម​​​នៅខេត្ត​​ជង្រុកស្រូវ​របស់​កម្ពុជា​​ លោក​ប្រេមជីត សា​ដា​ស៊ី​វ៉ា​ន់​ (Premjith Sadasivan) ​ឯកអគ្គរដ្ឋ​ទូតសិង្ហ​បុរី​ប្រចាំ​ប្រទេស​កម្ពុជា​ បាន​ជួប​ជាមួយ​សមាជិកសភាពា​ណិ​ជ្ជ​កម្ម​ចំនួន​១៥រូប ដឹក​នាំ​​ដោយ​លោក​ឧកញ៉ា​ភួ ពុ​យ ប្រធាន​សភា​ពា​ណិជ្ជ​​កម្ម​ខេត្ដ និង​ជាប្រធាន​ក្រុម​ហ៊ុន​បៃតង​កម្ពុជា​នៅ​ខេត្ដបាត់ដំបង​

ព្រះ​រាជ​អាជ្ញា​​ខេត្ត​ព្រៃ​វែង ​អោប​​សំណុំ​​រឿង​​ពុំ​​ព្រម​ខ្ជាក់ ​​ទោះ​​រដ្ឋ​មន្ត្រី​​ចេញ​​លិខិត​​ក៏ដោយ

Posted: 26 May 2011 01:11 AM PDT

រាជធានីភ្នំពេញ ៖ ​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្តព្រៃ​វែង​​​ពុំព្រម​ផ្ទេរ​​​សមត្ថកិច្ច​ដោះ​ស្រាយ​​រឿង​ក្តី​​រំលោភ​លើ​សេចក្តី​ទុក​ចិត្ត​​​ដែល​មាន​​អគ្គ​នាយិកា​​គ្រឹះ​ស្ថាន​​ហ្គ្រីន​សេន​ត្រល​ម៉ាយ​​ក្រូ​ហ្វាយ ​នែន ​អិលធី​ឌី ជា​ដើមបណ្តឹង​​ និង​នាយកគ្រប់គ្រង​​ទូទៅ​នៃ​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ម្លិះ​ហ្វាយ​នែន​ អិលធីឌី ​​ជាចុង​ចោទ​​មក​សាលា​ ដំបូង​​រាជ​ធានីភ្នំពេញ​​​

ឈួន ស្រី​ម៉ៅ កុលាប​បាត់​ដំបង​កំពុង​រីក​ក្នុង​សិល្បៈ​ចំរៀង

Posted: 26 May 2011 01:05 AM PDT

 កញ្ញា ឈួន ស្រី​ម៉ៅ
រាជ​ធានី​ភ្នំពេញ ៖ កញ្ញា ឈួន ស្រី​ម៉ៅ ក្នុង​វ័យ​២៣​ឆ្នាំ ជាអ្នក​​ចំរៀង​តាម​គន្លង​​បង​ស្រី​របស់​នាង​ គឺ​អ្នក​នាង​ឈួន សុវណ្ណ​ឆៃ។ ស្រី​ម៉ៅ​ឧស្សាហ៍​លេច​មុខ​ក្នុង​កម្ម​​វិធី​ប្រគំ​តន្ត្រី​ចុង​សប្តាហ៍​តាម​ ស្ថានីយ​ទូរ​ទស្សន៍​នានា​ដោយ​​ចូល​ចិត្ត​ច្រៀង ទាំង​បទ​មនោ​សញ្ចេត​នា ​ទាំងបទ​​ចាស់​សម័យ​ដើម​របស់​រាជិនី​សំលេង​មាស​ រស់​ សេរី​សុទ្ធា ។ កុលាប​បាត់​ដំបង​ដែល​កំពុង​រីក​ក្នុង​ស្រទាប់​សិល្បៈ​​នេះ​ចាប់​ផ្តើម​​ចូល​ ប្រឡូកក្នុង​វិស័យ​សិល្បៈ​ចំរៀង​ និង​សំដែង​កាយ​វិការ​​ខារ៉ា​អូខេ​តាំង​ពី​ឆ្នាំ​២០០៤មក​។ ​នាង​ត្រូវ​បាន​ផលិត​កម្ម​​ជា​ច្រើន​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ហៅ​ឱ្យ​ចូល​រួម​​ថត​សំឡេង​ចូលស៊ីឌី​ និង​សំដែង​កាយ​វិការ​ខារ៉ា​អូខេ​តាម​បទ​ចំរៀង​របស់ខ្លួន។ ​ជា​ញឹក​ញាប់​នាង​តែង​តែ​មាន​កិត្តិ​យស​បាន​ឡើង​ច្រៀង​លើ​ឆាក​ប្រគំ​តន្ត្រី ​ចុង​សប្តាហ៍​តាម​ស្ថានីយ​ទូរ​ទស្សន៍​នានា​។

បើក​ការដ្ឋាន​ស្ថាបនា​​ផ្លូវ​​ជាង​​មួយ​​គីឡូម៉ែត្រ​​​ដោយ​​​ចាក់​​បេតុង​

Posted: 26 May 2011 01:04 AM PDT

បើក​ការដ្ឋាន​ស្ថាបនា​​ផ្លូវ​​ជាង​​មួយ​​គីឡូម៉ែត្រ​​​ដោយ​​​ចាក់​​បេតុង​
ខេត្ត​បន្ទាយ​មានជ័យ ៖ ផ្លូវ​​២​ខ្សែ​ប្រវែង​ជិត​២​គីឡូម៉ែត្រ​ ត្រូវ​បាន​អាជ្ញាធរ​​​ក្រុង​ប៉ោយ​ប៉ែត​​ប្រារព្ធ​ពិធីបើក​ការ​ដ្ឋាន​​នៅព្រឹក​ថ្ងៃទី​២៥ ឧសភា ​​នៅភូមិ​បាលិលេយ្យ​ ក្រោម​អធិបតីភាព​លោក​អ៊ុង អឿន អភិបាល​ខេត្ត​បន្ទាយ​មានជ័យ និង​មាន​ការ​​ចូលរួម​ពីសំណាក់​​លោក​ទ្រី ណារិន អភិបាល​​ក្រុង​ ​លោក​សាន ស៊ានហូ ចៅ​សង្កាត់​​ប៉ោយ​ប៉ែត​ ​មន្ត្រីអ្នកមុខ​អ្ន​កការ​​

ចោរ​ប្រើ​ល្បិច​​ទូរស័ព្ទ​ប្រាប់ថា ​​​យក​ប្រេង​​ទៅ​​លក់​​​គ្រាន់​​តែ​ម្ចាស់​ផ្ទះ​បើក​ទ្វារ​សម្រុក​​​ចូលភ្ជង់​​​ចាប់ចង​​​ប្លន់​យកទ្រព្យ​សម្បត្តិ​​​​​

Posted: 26 May 2011 12:56 AM PDT

​ផ្ទះ​​​ខាង​លើ​​មានទីតាំង​ស្ថិតនៅ​​​តាមបណ្តោយ​​​ផ្លូវអូរដឹម កប់ស្រូវ ភូមិត្រពាំង​​​ពោធិ៍ ​​សង្កាត់​គោក​រកា ​ខណ្ឌ​​ដង្កោ
រាជធានីភ្នំពេញ ៖ ​ចោរប្លន់​​​១​ក្រុម​​​មានគ្នា​​​៧​នាក់​​ប្រដាប់​ដោយ​​កាំភ្លើងអាកា​​​៣ដើម និង​​កាំភ្លើងខ្លី​​​ចំនួន​​​៤ដើម ​​បានធ្វើស​កម្ម​ភាព​​សម្រុក​​ចូល​​ប្លន់​​យកទ្រព្យ​សម្បត្តិ​ក្នុង​​ផ្ទះប្រជា​ពល​រដ្ឋ​​​ដោយ​ចាប់​ម្ចាស់​ផ្ទះ​​ចង​ស្លាប​សេក​​ រួច​គំរាម​បាញ់​សម្លាប់​​​ប្លន់​ប្រមូល​​យកទ្រព្យ​សម្បត្តិ​​​​ គ្រឿង​អលង្ការ​​​មានតម្លៃ​​​ និងម៉ូតូ​​រួច​គេចខ្លួន​​ទៅបាត់​ដោយសុវត្ថិភាព

ចាប់​​មេខ្យល់​​​បញ្ជូន​​ទៅ​តុលាការ​ក៏​ប៉ុន្តែ​​គេ​ឃើញ​​មេខ្យល់​​​មួយ​​ចំនួន​​​នៅ​តែ​បន្ត

Posted: 26 May 2011 12:49 AM PDT

ស្រ្តី២នាក់ ជាមេខ្យល់ត្រូវបានកសាង​សំណុំ​រឿងបញ្ជូនទៅសាលាដំបូង ដើម្បីអនុវត្ត​ទៅតាមផ្លូវច្បាប់

ស៊ូ​ដង់​ទទួល​ការ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​សង្គ្រាម​ក្នុង​តំបន់ ABYEI

Posted: 26 May 2011 12:47 AM PDT


អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ SATELLITE SENTINEL PROJECT គូស​បញ្ជាក់​ថា រូប​ភាព​ផ្កាយ​រណប​ទាំង​ឡាយ​បង្ហាញថា ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ត្រូវ​បាន​ប្រព្រឹត្ត​ក្នុង​តំបន់​មាន​ជម្លោះ​ ABYEI ជា​ទី​ក្រុង​មួយ​នៅ​ជាប់​ព្រំ​ដែន​ស៊ូ​ដង់​ខាង​ជើង​ និង​ស៊ូ​ដង់​ខាង​ត្បូង​។ តំបន់​នេះ​​កាន់​កាប់​ចាប់​តាំង​ពី​ថ្ងៃ​ទី​២១ ឧសភា មក​ ដោយ​កង​កម្លាំង​របស់ស៊ូ​ដង់​ខាង​ជើង​

ការ​ត្រៀម​ខ្លួន​ដើម្បី​ជោគជ័យ​​​ពេល​ប្រឡង​កម្រិត​​មធ្យម​សិក្សា​ទុតិយភូមិ

Posted: 26 May 2011 12:35 AM PDT


ខេត្ត​កំពង់​ធំ​ ៖ សមាគម​ HOH (Help Our Homeland) ជួយ​ស្រុក​កំណើត​យើង​បាន​​រៀបចំ​សិក្ខា​សាលា​​ពីរ​ ក្រោម​ប្រធាន​​បទតែមួយ​ស្តីពី​ «​ការ​​ត្រៀម​ខ្លួនដើម្បីជោគជ័យ​ពេល​ប្រឡង​​​កម្រិត​ធម្យម​​​សិក្សា​ទុតិយភូមិ»​ ក្រោម​អធិបតី​ភាព​របស់​លោក​​គ្រូ ឃឹម សុខហេង ប្រធាន​​ក្រុម​ប្រឹក្សា​​​ភិបាល​​សមាគម​HOH ជួយ​ស្រុក​កំណើត​​យើង​កាលពី​ថ្ងៃទី២២ ខែឧសភា​ ឆ្នាំ​២០១១

បោក​​ម៉ូតូ​​គេ​​យក​​ទៅ​​លក់​​សម្ងំ​​លាក់​​ខ្លួន​​ធ្វើ​​សនិ្ត​សុខ​​ត្រូវ​​វែក​មុខ​

Posted: 26 May 2011 12:33 AM PDT

ជន​សង្ស័យ​បោក​ម៉ូតូ​ម្នាក់​ត្រូវ​​ម្ចាស់​ម៉ូតូ​សហការ​ជាមួយ​ប៉ូលិស​ខណ្ឌ​ដង្កោ​​ចាប់​ខ្លួន​បាន
រាជ​ធានី​ភ្នំពេញ ៖ ជន​សង្ស័យ​បោក​ម៉ូតូ​ម្នាក់​ត្រូវ​​ម្ចាស់​ម៉ូតូ​សហការ​ជាមួយ​ប៉ូលិស​ខណ្ឌ​ដង្កោ​​ចាប់​ខ្លួន​បាន​ ។ ​ជន​នេះ​​បោក​យក​ម៉ូតូ​របស់​គេ​១​គ្រឿង​កាលពី​៤​ខែ​មុន​ ហើយ​គេច​ខ្លួន​ទៅ​សម្ងំ​ធ្វើ​ជា​សន្តិ​សុខ​ឯក​ជន​ក៏​បោក​ម៉ូតូគេ​​១​គ្រឿង​ទៀត​ ។ ការ​ចាប់​ខ្លួន​ជន​​នេះកាលពី​វេលា​ម៉ោង​៥ និង​៤០​នាទី​ល្ងាច​ ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១១

ភ្នំភ្លើង​​អ៊ីស្លង់ GRIMSVÖTN លែង​បញ្ចេញ​​ផេះ​ទៀតហើយ​

Posted: 26 May 2011 12:26 AM PDT

ភ្នំភ្លើង​​​អ៊ីស្លង់​ GRIMSVÖTN លែង​ផ្ទុះ​ទៀត​​កាលពីថ្ងៃទី​២៥ ឧសភា
ភ្នំភ្លើង​​​អ៊ីស្លង់​ GRIMSVÖTN លែង​ផ្ទុះ​ទៀត​​កាលពីថ្ងៃទី​២៥ ឧសភា ​​រួចលែង​បញ្ចេញ​​​ផេះ​ទៀតហើយ ​​ចំណែក​​បណ្តាក្រុមហ៊ុន​​អាកាស​ចរណ៍​ចាប់ផ្តើម​​​ធ្វើការ​​​ហោះហើរ​​​​ឡើងវិញ​​​ជា​ធម្ម​តា ។​ អង្គការ EUROCONTROL ដែលគ្រប់​គ្រង​​​ដែនអាកាស​​​អឺរ៉ុប​​វាយតម្លៃ​​​ថា ពពកផេះ​​​ភ្នំ​ភ្លើង​​នេះ ដែលញ៉ាំង​ឱ្យ​មានការ​​​​​លុប​ចោលជើង​ហោះហើរ​​ជា​ច្រើន​រយ​នៅ​​អង់គ្លេស

ធ្លាក់​យន្តហោះ​​មួយគ្រឿង​នៅ​ឥណ្ឌា​ស្លាប់​១០នាក់​

Posted: 26 May 2011 12:24 AM PDT

យន្តហោះ​​​​ធុន​តូច​មួយគ្រឿង​បានធ្លាក់នៅក្នុង​តំបន់​​លំនៅឋាន​​​នៃ​តំបន់​​ជាយក្រុង​​ Faridabad នៃ​ទីក្រុងញូវ​​ដែ​លី​ ប្រទេស​ឥណ្ឌា
​មនុស្សយ៉ាងហោចណាស់​​១០នាក់ ក្នុងនោះ​​៧​នាក់​នៅ​លើ​យន្តហោះ​​​ និង​​៣នាក់ទៀត​​នៅ​លើ​ដី​បានស្លាប់​​បាត់បង់ជីវិតនៅ​ពេល​យន្តហោះ​​​​ធុន​តូច​មួយគ្រឿង​បានធ្លាក់នៅក្នុង​តំបន់​​លំនៅឋាន​​​នៃ​តំបន់​​ជាយក្រុង​​ Faridabad នៃ​ទីក្រុងញូវ​​ដែ​លី​ ប្រទេស​ឥណ្ឌា ​កាលពីព្រឹកថ្ងៃទី​​​២៦ ឧសភា

ផ្លូវ​លំ​​បែក​ភក់​​ក្រោយ​​ភ្លៀង​​ដោយ​​សារ​​រថ​យន្ត​​ដឹក​ដី​ ​និង​​ដឹក​ហ្គាស​

Posted: 26 May 2011 12:17 AM PDT

លូវ​មួយ​ខ្សែ​ដែល​ឆ្លង​កាត់​ជា​ច្រើន​ភូមិ​ និង​ជា​ដង​ផ្លូវ​ដ៏​សំខាន់​សំរាប់​សិស្ស​ធ្វើ​ដំណើរ​ទៅ​សាលា​រៀន​
ក្រុង​ប៉ោយ​ប៉ែត​ ៖ ផ្លូវ​មួយ​ខ្សែ​ដែល​ត​ភ្ជាប់​ពី​ភូមិ​បា​លិ​លេយ្យ​ឆ្ពោះ​ទៅ​បន្ទាត់​ព្រំ​ដែន​ដោយ​ឆ្លង​កាត់​ជា​ច្រើន​ភូមិ​ និង​ជា​ដង​ផ្លូវ​ដ៏​សំខាន់​សំរាប់​សិស្ស​ធ្វើ​ដំណើរ​ទៅ​សាលា​រៀន​ស្ថិត​ក្នុង​ភូមិ​ទួល​ប្រាសាទ​ សង្កាត់​ប៉ោយ​ប៉ែត​ រង​ការ​បំផ្លាញ​ដោយ​រថ​យន្ត​ធំៗ​ដឹក​ដី និង​ដឹក​ហ្គាសធ្វើ​ឱ្យ​សិស្ស​គ្រប់​គ្នា​ក៏​ដូច​ជា​អ្នក​ស្រុក​ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​​រអ៊ូ​រទាំ​ថា

ត្រូវ​ការ​ពារ​អ្នក​ធ្វើ​ការ​ងារ​តាម​ផ្ទះ​ដូច​អ្នកធ្វើ​ការ​ដទៃ​ទៀត​ដែរ​

Posted: 26 May 2011 12:10 AM PDT

ត្រូវ​ការ​ពារ​អ្នក​ធ្វើ​ការ​ងារ​តាម​ផ្ទះ​ដូច​អ្នកធ្វើ​ការ​ដទៃ​ទៀត​ដែរ​
រាជ​ធានី​ភ្នំពេញ ៖ ក្រោម​ការ​​ជួយ​ឧបត្ថម្ភ​ពី​ជំនួយ​វិហា​រដា​ណឺ​​ម៉ាក​ អង្គ​ការ​​ជំនួយ​ផ្លូវ​ច្បាប់​ដល់​កុមារ​ និង​ស្ត្រី​​បាន​រៀប​ចំ​សិក្ខា​សាលា​ពិគ្រោះ​យោបល់​ស្តី​ពី​ការ​ពិនិត្យ និង​ការ​ផ្តល់​អនុ​សាសន៍​ទៅ​លើ​សេចក្តី​ព្រាង​ចុង​ក្រោយ​នៃ​អនុ​សញ្ញា​អន្តរ​ជាតិ​ស្តី​ពីអ្នក​​ធ្វើការ​តាម​ផ្ទះ​កាល​ពី​ថ្ងៃ​ទី២៥ ឧសភា នៅ​សណ្ឋា​គារ​​កាំ​បូ​ឌី​យ៉ា​ណា​

ក្មេង​អនាថា​​ហិតកាវ​ ​និង​​សុំ​ទាន​​ច្រក​ទ្វារ​​អន្តរជាតិ​​ប៉ោយ​ប៉ែត

Posted: 26 May 2011 12:04 AM PDT


ក្រុងប៉ោយប៉ែត ៖ នៅច្រក​ទ្វារអន្តរ​ជាតិ​ប៉ាយ​ប៉ែត​បើ​ទោះ​ណា​អាជ្ញា​ធរ និង​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​បាន​រួម​គ្នា​ទប់​ស្កាត់​​ដើម្បី​ឈាន​ទៅ​លុប​បំបាត់​ការ​ប្រើ​ប្រាស់​កម្លាំង​ពល​កម្ម​​លើកុមារ​​​ក្នុង​នោះ​រួម​ទាំង​ក្មេង​សុំ​ទាន​ ឬ​ហិត​កាវ​ផង​ដែរ ប៉ុន្តែ​​គេ​នៅតែ​សង្កេត​ឃើញ​​ថា ក្មេង​ហិត​កាវ និងសុំ​ទាន​នៅតែ​បន្តកើត​មាន​ដដែល​នៅ​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​

កូន​​ចែក​ចាយ​​ថ្នាំ​ញៀន​​​ពេល​​ប៉ូលិស​​​ទៅ​​​ឆែក​ឆេរ​​​វ័ណ្ឌ​​.ក​​ម្តាយ​

Posted: 26 May 2011 12:01 AM PDT

ឃាត់​​ខ្លួន​ស្ត្រីម្នាក់​ជា​ម្ចាស់​​ផ្ទះ
ខេត្តកណ្តាល ៖ កម្លាំង​ប៉ូលិស​​ការិយា​ល័យ​ប្រឆាំងគ្រឿង​ញៀន​​សហ​ការ​ជា​មួយ​ប៉ូលិស​​ស្រុក​កោះធំ ​និងអាជ្ញា​ធរ​​ដែន​ដី បាន​ធ្វើ​ការ​ឆែក​ឆេរ​​លំនៅ​ឋាន​​មួយ​នៅភូ​មិ​ក្បាល​កោះ​ទាវ ​ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ​ដែល​សង្ស័យ​​ថា ​មាន​​លាក់​ទុក​ថ្នាំញៀន​ធ្វើ​ការ​​ចែក​ចាយ​​ក្នុងភូមិ​​សាស្ត្រ​ និង​ធ្វើ​ការ​ឃាត់​​ខ្លួន​ស្ត្រីម្នាក់​ជា​ម្ចាស់​​ផ្ទះ ព្រម​ទាំង​រឹប​អូស​​បាន​​វត្ថុ​តាង​

ប្រទះឃើញ​​សព​២នាក់ប្តី-ប្រពន្ធ​​​​វ័យ​ក្មេង​ដេកគង​លើ​គ្នា​​​ក្នុង​បន្ទប់​​​​ខ្ទាស់​​គន្លឹះ​ពី​ខាង​ក្នុង​

Posted: 25 May 2011 11:53 PM PDT

សព​បុរស​​​-ស្ត្រី​​​២នាក់​ប្តី-ប្រពន្ធ​​​មួយគូ​ដេក​ស្លាប់​​គងលើ​គ្នា
រាជធានីភ្នំពេញ ៖ ​​សព​បុរស​​​-ស្ត្រី​​​២នាក់​ប្តី-ប្រពន្ធ​​​មួយគូ​ត្រូវបាន​គេ​ប្រទះឃើញ​​ដេក​ស្លាប់​​គងលើ​គ្នា​​គួរ​ឱ្យភ្ញាក់​ផ្អើល​​ដោយសារ​​​តែ​មាន​​​​ជះក្លិន​​អ​សោចិ៍ចេញ​​មក​ក្រៅ​​ធ្វើ​ឱ្យ​​មនុស្ស​ម្នា​ដែល​​​ទៅចោមរោម​​​មើល​ពិបាក​​​ដក​ដង្ហើម​​​ពន់​ពេក​​ណាស់ ។ ​​សព​បុរស-ស្ត្រី​​​ដែលត្រូវ​បានគេ​​អះអាងជាជំហាន​ដំបូង​ថា ​ជា​ប្តី-​ប្រពន្ធ​នេះ​គឺ​ដេក​ស្លាប់​នៅក្នុងផ្ទះ​ជួល​បន្ទប់​លេខ​

អតីតប្រមុខ IMF ​ត្រូវនាំ​ខ្លួន​ទៅ​កាន់​​កន្លែង​​ស្នាក់​​​ថ្មី​​​​រង់ចាំ​​​​ការ​​កាត់ទោស​​

Posted: 25 May 2011 11:47 PM PDT

ត្រូវបាន​​​​នាំខ្លួន​​​ចេញ​ពី​កន្លែង​ស្នាក់​នៅថ្មី
​អតីត​​អគ្គនាយកមូលនិធិ​រូ​បិយ​វត្ថុ​​អន្តរជាតិ IMF លោក Dominique Strauss-Kahn កាល​ពីថ្ងៃទី​​​២៥ ឧសភា កន្ល​ង​មក ត្រូវបាន​​​​នាំខ្លួន​​​ចេញ​ពី​កន្លែង​ស្នាក់​នៅបណ្តោះអាសន្ន​​ទៅកាន់​​ភូមិ​​គ្រឹះ​មួយ​កម្ពស់​​​​២ជាន់​​នៅ​​ទីក្រុងញូវយ៉ក​​ ដែលស្ថិត​​​ក្រោមការ​​​​​យាមកាម​យ៉ាង​តឹ​ងរ៉ឹង​​រយៈ​ពេល​​២៤​ម៉ោង ។ ​លោក Strauss-Kahn ត្រូវនាំ​ខ្លួន​​ទៅកាន់​ភូមិគ្រឹះ​​នោះ

អង្គការ​​​ការពារ​កំពូលប៉ាគីស្ថាន​​​រួម​ប្រជុំ​​​​ក្រោយ​​ការ​វាយ​ប្រហារ​​នានា​​របស់​​​ពួក​តាលីបង់​

Posted: 25 May 2011 11:44 PM PDT

​បណ្តា​​​អ្នកទទួលខុសត្រូវ​​​ប៉ាគីស្ថាន​​​​គូស​បញ្ជាក់​ថា ​​អង្គការ​​​ការពារ​​កំពូល​របស់ប៉ាគីស្ថាន​​​​បាន​រួមប្រជុំ​​​កាលពីថ្ងៃទី​២៥ ឧសភា​ ដើម្បី​ពិភាក្សា​​​​ពីវិធានការ​​សន្តិសុខ​​វិសាមញ្ញ​​​ទាំង​ឡាយ​​​៣​ថ្ងៃ ​​ក្រោយការ​វាយប្រហារ​​​​របស់ពួកតាលី​បង់ ​​ប្រឆាំង​នឹង​​មូលដ្ឋាន​​​អាកាស​ចរណ៍​​​សំខាន់មួយ​របស់​កង​​ម៉ារីន​នៅក្រុង​​​ការ៉ាជី​

អេហ្ស៊ីប​នឹង​បើក​ប៉ុស្តិ៍​ព្រំ​ដែន​រ៉ាហ្វាហ៍​ជា​អចិន្ត្រៃយ៍​ពី​ថ្ងៃ​ទី​28 ឧសភា​ ទៅ​

Posted: 25 May 2011 11:41 PM PDT

ប្រទេស​អេហ្ស៊ីប​នឹង​បើក​ព្រំ​ដែន​របស់​ខ្លួន​ជាមួយ​ជ្រោយ​ហ្គា​ហ្សា
ទី​ភ្នាក់​ងារ​ព័ត៌​មាន​ផ្លូវ​ការ​អេហ្ស៊ីប MENA រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​២៥ ឧសភា ថា ប្រទេស​អេហ្ស៊ីប​នឹង​បើក​ព្រំ​ដែន​របស់​ខ្លួន​ជាមួយ​ជ្រោយ​ហ្គា​ហ្សា​ត្រង់​ចំណុច​ឆ្លង​កាត់​រ៉ាហ្វាហ៍​ជា​អចិន្ត្រៃយ៍​ចាប់​ពី​ថ្ងៃ​ទី​២៨ ឧសភា ទៅ​ដើម្បី​សម្រាល​ការ​រិត​ត្បិត​លើ​ប្រជា​ជន​ប៉ា​ឡេ​ស្ទីន​នៅ​ជ្រោយ​ហ្គា​ហ្សា​ដែល​រង​ការ​ហ៊ុម​ព័ទ្ធ​របស់​អ/Iស្រា​អែល

សម្តេច​ហេង​ សំរិន ​​ប្រធានរដ្ឋសភា​​​​អញ្ជើញ​​​ជាអធិបតីក្នុង​​កិច្ចប្រជុំអន្តរ​សភា​​​អាស៊ាន​លើកទី​​​​៨

Posted: 25 May 2011 11:39 PM PDT

រាជធានីភ្នំពេញ ៖ ​​សម្តេច​ហេង សំរិន ​​ប្រធានរដ្ឋសភា ​​​អញ្ជើញជាអធិបតី​​​ក្នុងកិច្ច​​ប្រជុំ​អន្តរសភាអាស៊ាន​​​លើកទី​៨ ​​(AIPA) នៃគណៈ​កម្មការ​​​ស្វែង​រក​ការពិត ដើម្បីប្រយុទ្ធ​​ប្រឆាំង​ការ​​គំរាមកំហែង​​​ដោយ​​គ្រឿងញៀន ។​ សម្តេចហេង សំរិន ​មានប្រសាសន៍​​ថា ​កិច្ច​​ប្រជុំ​​​នេះនឹង​​លើក​យក​បញ្ហាប្រឈម​ដែលជា​កង្វល់​​របស់​​​អាស៊ាន​​​​និង​ក្នុង​តំបន់​​​

តំបន់ព្រំដែន​ប្រាសាទ​ព្រះវិហារ​​ធ្លាក់​ភ្លៀង​​​​ជាប់​ៗគ្នា​​​ធ្វើ​ឱ្យទាហាន​​​ជួបការលំបាក​​ខ្លះៗ​

Posted: 25 May 2011 09:06 PM PDT


​ខេត្តព្រះវិហារ​ ៖ ​ពីព្រំដែន​​​កម្ពុជា​-ថៃ​​​តំ​បន់​ប្រាសាទព្រះវិហារ​​មាន​សេចក្តីរាយការណ៍​​​​មក​ថា ​ទឹកភ្លៀង​​​បានចាប់​ផ្តើម​​​​ធ្លាក់​៣ថ្ងៃជាប់​ៗគ្នា ​​​បណ្តាល​ឱ្យកង​ទ័ពកម្ពុជា​​ជួបនូវ​ការលំបាក​ដូច​ជា​ជម្រក​​​ស្នាក់នៅ ស្បៀងអាហារ ​និង​ថ្នាំសង្កូវ ​​នោះជា​ដើម ។ ប៉ុន្តែមិនមែន​ធ្ងន់ធ្ងរ​​​​នោះទេ វា​គ្រាន់តែ​​​​មេ​ឃ​​​​បង្អុរ​​ភ្លៀងជាប់​ៗគ្នា​​​ពេកធ្វើ​​ឱ្យ​កង​ដឹក​ជញ្ជូន​ជួប​ការ​

គយ​ចល័ត​​ត្រួតពិនិត្យ​​រថយន្ត​​​ធុន​ធំ​ដឹក​​ទំនិញ​​ជជុះគីប​​សង្ស័យ​បង្កប់​​ទំនិញ​​គេចពន្ធ​

Posted: 25 May 2011 08:40 PM PDT

 ​​មន្ត្រី​គយ​ចល័ត​ផ្សារ​​កណ្តាលបានចុះ​ត្រួត​ពិនិត្យ​​រថយន្ត​ធុនធំ​ដឹកទំនិញ​ជជុះ​​គីប​​ ព្រោះ​មាន​ការ​សង្ស័យ​​
ក្រុងប៉ោយប៉ែត ៖ ​នៅព្រឹកថ្ងៃទី២៥ ឧសភា ​​មន្ត្រី​គយ​ចល័ត​ផ្សារ​​កណ្តាលបានចុះ​ត្រួត​ពិនិត្យ​​រថយន្ត​ធុនធំ​ដឹកទំនិញ​ជជុះ​​គីប​​ ព្រោះ​មាន​ការ​សង្ស័យ​​ថា លួច​បង្កប់​ទំនិញ​គេចពន្ធ ។ បើតាម​​ឈ្មោះព្រំ​ សោភា អាយុ​៣៨​ឆ្នាំ ជា​អ្នក​បើកបរ​​រថយន្ត​ធុនធំ​​ពាក់ស្លាក​លេខ ​តាកែវ 3A 0797 ​ដែល​ដឹក​ទំនិញ​ជជុះ​គីប​​នោះ​​បាន​​ឱ្យ​ដឹងថា

ពិធីដាំ​កូនឈើ​និង​លែង​ត្រី​មេពូជ​ក្នុង​ឡូត៍​នេសាទ​លេខ១០

Posted: 25 May 2011 08:28 PM PDT

ពិធីដាំ​កូនឈើ​និង​លែង​ត្រី​មេពូជ​ក្នុង​ឡូត៍​នេសាទ​លេខ១០
ខេត្ត​កំពង់​ឆ្នាំង​ ៖ ​លោកបណ្ឌិត​ទូច ម៉ារីម ទីប្រឹក្សា​ផ្ទាល់​​សម្តេច​អគ្គ​មហា​សេនាបតីតេជោ​ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​​​នៃព្រះរាជាណាចក្រ​​កម្ពុជា​​ និង​ជា​អភិបាល​​ខេត្ត ​កាលពី​ថ្ងៃទី​២៥ ឧសភា ​​បានអញ្ជើញ​ជាអធិបតីភាព​ក្នុង​ពិធី​​ដាំ​កូន​ឈើ​ព្រៃ​លិចទឹក​ និង​លែង​​​មេពូជ​ត្រី​នៅភូមិ​សាស្ត្រ​​ឡូត៍​នេសាទ​​លេខ​​១០ ត្រង់​ចំណុច​​​​សណ្តាន់​​ធំ

ព្យុះ​និង​ខ្យល់កួច​​​កំបុត​ត្បូង​​ថ្មីៗ​នៅ​ភាគ​កណ្តាល​​អាមេរិក​​ស្លាប់​១៤នាក់

Posted: 25 May 2011 08:24 PM PDT


យោង​តាម​​តុល្យ​ការ​ផ្លូវ​ការ​បណ្តោះ​អាសន្ន​​​​មួយថា ​ប៉ុន្មាន​ថ្ងៃក្រោយ​ព្យុះ​កំបុត​ត្បូង​ដែល​​​បណ្តាល​ឱ្យ​មនុស្សស្លាប់​១២២នាក់​នៅទីក្រុង JOPLIN រដ្ឋ​មីស៊ូរី ​នៅ​ភាគកណ្តាល​សហរដ្ឋ​អាមេរិក​​មាន​រលក​ថ្មី​មួយ​នៃព្យុះ​​យ៉ាង​ខ្លាំង​​វាយ​ប្រហារ​​​កាលពី​យប់​ថ្ងៃទី​២៤ មក​២៥​ ឧសភា ​ក្នុង​រដ្ឋ​​៣​របស់​អាមេរិក​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១៤​នាក់

អ៊ីរ៉ង់​ដាក់​​ទណ្ឌកម្ម​​ប្រឆាំង​មន្ត្រី​​អាមេរិក​២៦​នាក់

Posted: 25 May 2011 08:21 PM PDT

សមាជិក​សភាអ៊ីរ៉ង់​​​ដ៏​មាន​ឥទ្ធិពល​ម្នាក់​លោក KAZEM JALALI ថ្លែង​​ថា សភា​​អ៊ីរ៉ង់​​បាន​អនុ​ម័ត​ការ​ដាក់ទណ្ឌកម្ម​​ប្រឆាំង​អ្នកទទួលខុស​ត្រូវ ​អាមេរិក​២៦នាក់ ។ ​​សមាជិក​សភា​រូបនេះ​​ស្ថិតក្នុង​គណៈ​កម្ម​ការ​​​ទទួលបន្ទុក​​​នយោ​បាយ​​​ការបរទេស​​ និងសន្តិសុខ​ជាតិ​របស់សភា​អ៊ីរ៉ង់​​ថ្លែង​កាល​ពីថ្ងៃទី២៤ ​ឧសភា ​​កន្លង​មកនេះថា

បុគ្គលិកអង្គការ​​ម្នាក់ត្រូវ​ចោ​របាញ់​​ធ្លាយ​ស្មា ​​ទៅថ្គាម​ ប្លន់​យកម៉ូតូ​

Posted: 25 May 2011 08:16 PM PDT

ត្រូវ​​​បានក្រុមគ្រួសារ​​​បញ្ជូន​មក​មន្ទីរពេទ្យ​​​កាល់ម៉ែត​ដើម្បី​សង្គ្រោះ​​​ជីវិត
រាជធានីភ្នំពេញ ៖ ​បុរសម្នាក់ដែល​​គេ​ដឹ​ង​ថា ​ជាបុគ្គលិក​​បម្រើ​ការងារ​​​នៅអង្គការ​​មួយត្រូវ​​​បានក្រុមគ្រួសារ​​​បញ្ជូន​មក​មន្ទីរពេទ្យ​​​កាល់ម៉ែត​ដើម្បី​សង្គ្រោះ​​​ជីវិត ក្រោយពី​​​បុរស​នោះ​​ត្រូវក្រុម​​​​ចោរ​​​​ប្រដាប់អាវុធ​​​ធ្វើសកម្មភាព​ប្លន់​យកម៉ូតូ​​បាន​សម្រេច​ និងបាញ់​ឱ្យរបួស​ធ្ងន់​​នៅលើផ្លូវ​លំ​​​ស្ថិត​ក្នុងឃុំ​ព្រែក​រកា ស្រុកកណ្តាលស្ទឹង ​​ខេត្តកណ្តាល

ប្រមុខការទូត​​កម្ពុជា​ដឹកនាំក្រុម​​​មន្ត្រី​ទៅ​ចូលរួមសវនាការ​​​​​លើ​វិធានការ​​​បន្ទាន់​​​ទប់ស្កាត់​​ការបំផ្លាញ​​​ប្រាសាទព្រះវិហារ​

Posted: 25 May 2011 08:11 PM PDT

រាជធានីភ្នំពេញ ៖ ​លោក​ឧបនាយករដ្ឋ​មន្ត្រីហោ ណាំហុង ​​​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា ​នឹងដឹកនាំ​​​គណៈប្រតិភូ​​​អញ្ជើញ​​ទៅ​ចូលរួម​​សវនា​ការ​​​សាធារណៈ ​​នៅតុលាការ​យុត្តិធម៌​​​អន្តរជាតិ ដែលនឹង​ប្រព្រឹត្ត​​​​ទៅ​​ពីថ្ងៃទី​​៣០ ដល់​​​៣១ ​​ឧសភា ​​​២០១១ ​​នៅទីក្រុងឡាអេ ​​ប្រទេស​ហូឡង់ដ៍​ ។ ​​សវនាការ​​សាធារណ​ៈ​នឹង​ផ្តោត​​លើ​វិធានការ​អភិ​រក្ស​​ប្រាសាទ​ព្រះវិហារ​

យេម៉ែន​៖ កង​ទ័ព​​បិទច្រកចេញ​ចូលទាំងអស់​​នៃ​រដ្ឋធានី

Posted: 25 May 2011 08:05 PM PDT

យោង​តាម​ទីភ្នាក់​ងារ​ព័ត៌​មាន​ចិនស៊ីនហួ​ថា កង​ឆ្មាំ​​សា​ធារណរដ្ឋ​​ដែលស្មោះត្រង់​​​នឹងប្រធានា​ធិបតី​យេម៉ែន​​លោកអាលី​ អាប់ឌុលឡាហ៍ ​សាឡេហ៍ ​បានបិទ​​កាលពីថ្ងៃទី២៥ ឧសភា ​នូវ​​រាល់ច្រក​ចេញ​ចូល​ទាំង​អស់​​នៃរដ្ឋធានី​សាណា ដើម្បី​រារាំង​ពួកជន​ប្រដាប់អាវុធ​​មកពីពួកកុល​សម្ព័ន្ធ​​ចូលរួមក្នុង​ការប៉ះទង្គិច​គ្នា​នៅតាម​វិថី​នានា​​ដឹកនាំ​ធ្វើ​ដោយ​លោក​

សន្តិសុខ​​​កន្លែង​​បើកកិច្ចប្រជុំ​​កំពូល G-8 ​ត្រូវរឹតបន្តឹង​​យ៉ាងខ្លាំង​​​​ខ្លាច​​​​ការ​វាយ​ប្រហារ​​សង​សឹក​​​ឱ្យប៊ីនឡាដេន​

Posted: 25 May 2011 07:52 PM PDT


​សន្តិសុខ​ត្រូវ​បាន​​រឹតបន្តឹងយ៉ាង​​ខ្លាំង​នៅបរិ​វេណ​​ជុំវិញ​​តំបន់​រមណីយដ្ឋាន​​​ជាប់មាត់សមុទ្រ​ក្នុង​ទីក្រុង Deauville ប្រទេស​បារាំង​​​ ខណៈ​ពេល​មេដឹកនាំ​​ប្រទេស​​​​មាន​​​ឧស្សាហ​កម្ម​​​ជឿន​លឿន​​បំផុតទាំង​៨ (G-8) ​ចាប់​ផ្តើម​​កិច្ច​ប្រជុំ​កំពូល​ពីថ្ងៃទី​​​២៦ ដល់ថ្ងៃទី​​២៧ ឧសភា ​។ នេះ​ជា​​លើកទីមួយ​ហើយ​ដែល​សន្និ​សីទ​ពិភពលោក​ដ៏​ធំបំផុត​​មួយ​ត្រូវបាន

បង្គន់​​អនាម័យ​​​៥៦​ត្រូវ​បាន​​ផ្តល់​​ជូន​​ប្រជា​ពលរដ្ឋ​​​ក្រីក្រ​​​ក្នុង​​ឆ្នាំ​​២០១០-​២០១១​

Posted: 25 May 2011 07:39 PM PDT


ខេត្តកំពង់ធំ ៖ នៅ​រសៀល​ថ្ងៃ​ទី២៣ ឧសភា ឆ្នាំ​២០១១​ លោក​ហាប់ អូ​ម៉ា​លី អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ជា​ប្រធាន​​ក្រុមការងារ​ចុះ​ជួយ​ឃុំ​បឹង ស្រុក​បារាយណ៍ និង​លោក​យ៉ា​ញ់ សុ​មិត្រ ទីប្រឹក្សា​ លោក​ងួ​ន ញ៉ិល អនុប្រធាន​ទី​១ រដ្ឋ​សភា​ បាន​ចុះ​សំណេះសំណាល និង​ប្រគល់​បង្គន់​អនាម័យ​ចំនួន​២២ ជូន​ដល់​ប្រជាពលរដ្ឋ​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!