The Phnom Penh Post - KHMER: “ហ្វីលីពីន និង​ចិន​ស្វែង​រក​ការ​អត់​ធ្មត់​ជុំ​វិញ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង” plus 9 more

The Phnom Penh Post - KHMER: “ហ្វីលីពីន និង​ចិន​ស្វែង​រក​ការ​អត់​ធ្មត់​ជុំ​វិញ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង” plus 9 more


ហ្វីលីពីន និង​ចិន​ស្វែង​រក​ការ​អត់​ធ្មត់​ជុំ​វិញ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង

Posted: 23 May 2011 03:31 AM PDT

ម៉ានីល៖ រដ្ឋ​មន្ត្រី​ការពារ​ជាតិ​មក​ពី​ហ្វីលីពីន និង​ចិន នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ឯកភាព​​បញ្ចៀស​នូវ​សកម្ម​ភាព​ឯកតោ​ភាគី​ ដែល​អាច​​បញ្ឆេះ​ឲ្យ​មាន​ភាព​តាន​តឹង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ខណៈ​ក្រុង​ម៉ានី​និយាយ​ថា ទីតាំង​កើត​មាន​ឧប្បត្តិ​ហេតុ​ ២​លើក​នា​ពេល​ថ្មីៗ​នេះ គឺ​ជា​ទឹក​ដី​របស់​ខ្លួន​ឥត​សង្ស័យ។

ភ្នំពេញ​ក្រោន និង​អាបាហានី​បន្ត​ប្រកួត​យ៉ាង​ស្វិត​ស្វាញ​ក្រោយ​លទ្ធ​ផល​០-០​នៅ​តង់​ទី​១

Posted: 23 May 2011 03:11 AM PDT

ភ្នំពេញ៖ ការ​ប្រកួត​​បាល់​ទាត់​​រវាង​ក្រុម​បាល់ទាត់​កម្ពុជា​ភ្នំពេញ​ក្រោន និង​ក្រុម​ Abahani ប្រទេស​បង់ក្លាដែស កំពុង​ប្រព្រឹត្ត​ទៅ​យ៉ាង​​ក្តៅ​គគុក​នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់​ទាត់​ក្រប​ខ័ណ្ឌ​ AFC President's Cup ដែល​ប្រទេស​កម្ពុជា​រៀប​ចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

សង្គម​យុត្តិធម៌​នឹង​រំលាយ​ខ្លួន​ចូល​ក្នុង​គណ​បក្ស​នរោត្តម រណឫទ្ធិ

Posted: 23 May 2011 02:52 AM PDT

ភ្នំពេញ៖ គណបក្ស​សង្គម​យុត្តិ​ធម៌ ​(SJP) ​ដែល​ជា​ដៃ​គូ​របស់​គណបក្ស​ខ្មែរ​ឈប់​ក្រ ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០០៨ នឹង​រៀប​ចំ​បើក​សមាជ​មួយ​នៅ​ខែ​ក្រោយ​នេះ​ ដើម្បី​រំលាយ​ខ្លួន​ចូល​រួម​ជាមួយ​គណបក្ស នរោត្តម រណឫទ្ធិ​ (NRP)។

អូបាម៉ា​​កំពុង​ទស្សន​កិច្ច​នៅ​អៀឡង់​ដើម្បី​ស្វែង​រក​ឫស​គល់​គ្រួសារ​របស់​លោក

Posted: 23 May 2011 02:37 AM PDT

ឌូប្លីន៖ ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា បាន​ចាប់​ផ្តើម​​ដំណើរ​ទស្សន​កិច្ច​នៅ​បណ្តា​ប្រទេស ៤​ នៅ​អឺរ៉ុប​នៅ​ថ្ងៃ​ចន្ទ​នេះ នៅ​ក្នុង​ប្រទេស​អៀឡង់ ជា​ទី​ដែល​គាត់​នឹង​ស្វែង​រក​​ឫស​គល់​ដូន​តាន​របស់​លោក នៅ​ក្នុង​ទីក្រុង​មួយ ដែល​ជា​ស្រុក​កំណើត​នៃ​ជីតា​ទួត​បួន​ជំនាន់​មុន​របស់​លោក។

អឺរ៉ុប​អនុម័ត​ទណ្ឌកម្ម​បន្ថែម​ប្រឆាំង​នឹង​ប្រទេស​អ៊ីរ៉ង់

Posted: 23 May 2011 02:10 AM PDT

ប៊្រុចសែល៖ ក្រុម​អ្នក​ការទូត​អឺរ៉ុប បាន​ថ្លែង​ថា សហភាព​អឺរ៉ុប​ បាន​ពង្រីក​ទណ្ឌកម្ម​​របស់​ខ្លួន​ប្រឆាំង​នឹង​ប្រទេស​អ៊ីរ៉ង់​នៅ​ថ្ងៃ​ចន្ទ​ នេះ ដែល​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​ប្រទុស្ត​រាយ​កើន​ឡើង​ជុំ​វិញ​កង្វះ​ វឌ្ឍនភាព​នៅ​ក្នុង​កិច្ច​ពិភាក្សា​បញ្ហា​នុយក្លេអ៊ែរ​ជា​មួយ​ក្រុង​តេរ៉ង់។

កម្មករ​រោង​ចក្រ​មិថុនា​គ្រោង​ធ្វើ​បាតុកម្ម​ធំ​នៅ​ថ្ងៃ​ទី​២៥​ឧសភា​ខាង​មុខ​នេះ

Posted: 23 May 2011 01:58 AM PDT

ភ្នំពេញ៖ សហភាព​សហជីព​កម្ពុជា នឹង​ផ្ញើ​លិខិត​ជូន​ដំណឹង​ពី​ការ​ធ្វើ​បាតុកម្ម​ដ៏​ធំ​មួយ​របស់​កម្មករ​រោង​ ចក្រ​មិថុនា​ប្រមាណ ១០០០​នាក់​ ទៅ​កាន់​សាលា​រាជ​ធានី​ភ្នំពេញ ដើម្បី​ឲ្យ​អាជ្ញាធរ​ជួយ​ថែ​រក្សា​សណ្តាប់​ធ្នាប់​ពេល​ដង្ហែរ​ក្បួន​នៅ​ថ្ងៃ ​ពុធ ទី​២៥​ ខែ​ឧសភា​ខាង​មុខ​នេះ ក្នុង​គោល​បំណង​ទាម​ទារ​ឲ្យ​និយោជក​ រាជ​រដ្ឋាភិបាល​ និង​អង្គ​ទូត​នានា​ក្នុង​ប្រទេស ចាប់​អារម្មណ៍​ពី​ភាព​គ្មាន​ការ​ងារ​ធ្វើ​របស់​កម្មករ ហើយ​មិន​បាន​ទទួល​អត្ថ​ប្រយោជន៍​នានា​ បន្ទាប់​ពី​រោង​ចក្រ​បាន​បិទ​ទ្វារ។

អឺរ៉ុប​ដាក់​ទណ្ឌកម្ម​ប្រឆាំង​ប្រធានាធិបតី​ស៊ីរី​ អាសាដ

Posted: 23 May 2011 01:47 AM PDT

ប្រ៊ុចសែល៖ ក្រុម​អ្នក​ការទូត​សហភាព​អឺរ៉ុប បាន​និយាយថា ខ្លួន​បាន​រឹត​បន្តឹង​ទណ្ឌ​កម្ម​ប្រឆាំង​នឹង​ប្រទេស​ស៊ីរី តាម​រយៈ​ការ​​អនុវត្តន៍​ការ​រឹតបន្តឹង​លើ​ប្រធានាធិបតី បាសៀរ អាល់អាសាដ នៅ​ថ្ងៃ​ចន្ទ​នេះ ដែល​នេះ​គឺ​ជា​ការ​​​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​របស់​លោក អាសាដ ឲ្យ​បញ្ចប់​អំពើ​ហិង្សា​ប្រឆាំង​នឹង​ក្រុម​បាតុករ។

VETTEL ឈ្នះ​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Spanish Grand Prix

Posted: 23 May 2011 01:27 AM PDT

បាសេឡូណា៖ កីឡា​ករ Sebastian Vettel ម្ចាស់​ជើង​ឯក​ប្រណាំង​រថ​យន្ត Formula One ពិភព​លោក​ដែល​បើក​បរ​ឲ្យ​ក្រុម Red Bull បាន​ទទួល​ជ័យ​ជម្នះ​ជា​លើក​ទី​៤​ នៅ​ក្នុង​ចំណោម​ការ​​ប្រកួត ​​៥​លើកក្នុង​​រដូវ​កាល​នេះ​ ក្រោយ​ពី​កីឡាករ​រូប​នេះ​បាន​​ឈ្នះ​ការ​ប្រកួត​នៅ​ក្នុង​ក្រប​ខ័ណ្ឌ Spanish Grand Prix កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក។

ពលរដ្ឋ​ខ្មែរ​រាប់​រយ​នាក់​តវ៉ា​ប្រឆាំង​នឹង​នគរបាល​ជំរិត​ទារ​ប្រាក់​សម្រាប់​ឆ្លង​ដែន​ទៅ​ថៃ

Posted: 23 May 2011 01:17 AM PDT

កោះកុង៖ កម្មករ​ខ្មែរ​ជិត ២០០​នាក់ ដែល​ឆ្លង​កាត់​ទៅ​ធ្វើ​ការ​នៅ​លើ​ទឹក​ដី​ថៃ​តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​ចាំ​ យាម ខេត្ត​កោះ​កុង នៅ​តែ​បន្ត​ប្រឆាំង​នឹង​នគរបាល​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំ​ដែន ដែល​បាន​ជំរិត​ទារ​ប្រាក់​ពី​ពួកគេ​ចំនួន​១០០០​រៀល​ក្នុង​មួយ​ថ្ងៃ ជា​ថ្នូរ​នឹង​ការ​ឆ្លង​ព្រំ​ដែន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ។

ជក់​បារី​ច្រើន​អាច​ជះ​ឥទ្ធិពល​ងងឹត​ភ្នែក​នៅពេល​វ័យ​ជ្រេ

Posted: 23 May 2011 01:01 AM PDT

ញ៉ូវយក៖ ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា អ្នក​ដែល​ឆ្ងាញ់​នឹង​អាហារ​ផ្សែង​ខ្លាំង​ រមែង​​ធ្វើ​ឲ្យ​ខ្លួន​ប្រឈម​នឹង​ជំងឺ​ងងឹត​ភ្នែក​នៅ​ពេល​វ័យ​កាន់​តែ​វិវឌ្ឍ ​ជ្រែល​ជ្រេ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!