The Phnom Penh Post - KHMER: “ព័ត៌មានសន្តិសុខ សង្គម និងឧក្រិដ្ឋកម្មនានា ដែលកើតឡើងពីថ្ងៃទី ២២ ដល់ ២៦ ខែឧសភា ឆ្នាំ ២០១១” plus 8 more

The Phnom Penh Post - KHMER: “ព័ត៌មានសន្តិសុខ សង្គម និងឧក្រិដ្ឋកម្មនានា ដែលកើតឡើងពីថ្ងៃទី ២២ ដល់ ២៦ ខែឧសភា ឆ្នាំ ២០១១” plus 8 more


ព័ត៌មានសន្តិសុខ សង្គម និងឧក្រិដ្ឋកម្មនានា ដែលកើតឡើងពីថ្ងៃទី ២២ ដល់ ២៦ ខែឧសភា ឆ្នាំ ២០១១

Posted: 26 May 2011 10:55 PM PDT

ស្រ្តី​ម្នាក់​ត្រូវ​ចោរ​ប្លន់​លុយ ​ហើយ​​កាប់៣ពូថៅ​​ទៀត

ប៉ោយ​ប៉ែត៖​ស្រ្តី​​អាយុ​១៩​ឆ្នាំ​ម្នាក់​ត្រូវ​បាន​គេ​ប្លន់​ នៅក្រុង​ប៉ោយ​ប៉ែត​កាល​ពី​ថ្ងៃ​អង្គារ​ទី២៤​។ ​ប៉ូលិស​និយាយ​ថា ​នាង​ត្រូវ​បាន​គេ​កាប់​បី​ពូថៅ​ទៀត។​បច្ចុប្បន្ន​​នាង​កំពុង​សំរាក​ព្យាល​ បាល​នៅ​មន្ទីរ​ពេទ្យ។​ប៉ូលិ​ស​និយាយ​ថា​គ្រា​ដែល​​នាង​កំពុង​ជិះ​ម៉ូតូ​ទៅ​ ផ្ទះ​​ក៏​ស្រាប់​តែ​មាន​បុរស​ម្នាក់​ស្ទាក់​

ប្រមុខ​ការទូត​កម្ពុជា​គ្រោង​ទៅ​ស្តាប់​សវនការ​បក​ស្រាយ​សាល​ក្រម​នៅ​ទីក្រុង​ឡាអេ

Posted: 26 May 2011 04:54 AM PDT

ភ្នំពេញ៖ ប្រមុខ​ការទូត​កម្ពុជា លោក ហោ ណាំហុង នឹង​អញ្ចើញ​ទៅ​ចូល​រួម​ក្នុង​សវនការ​សាធារណៈ​មួយ​នៅ​ឯ​តុលាការ​យុត្តិធម៌​ អន្តរជាតិ (ICJ) នៅ​ចុង​ខែ​នេះ ដើម្បី​ស្នើ​ឲ្យ​មាន​ការ​បក​ស្រាយ​ឡើង​វិញ​នូវ​សាល​ក្រម​ឆ្នាំ​១៩៦២ ជុំ​វិញ​ករណី​ប្រាសាទ​ព្រះវិហារ បន្ទាប់​ពី​មាន​ការ​វាយ​ប្រយុទ្ធ​គ្នា​យ៉ាង​បង្ហូរ​ឈាម​កើត​ឡើង​នៅ​តាម​ បណ្តោយ​ព្រំ​ដែន​កម្ពុជា-ថៃ កាល​ពី​ខែ​កុម្ភៈ។

អាជ្ញាធរ​បញ្ឈប់​សកម្ម​ភាព​ជីក​ដីរបស់​ក្រុម​ហ៊ុន យស សុគន្ធារី

Posted: 26 May 2011 04:43 AM PDT

កណ្តាល៖ អាជ្ញាធរ​ខេត្ត​កណ្តាល​​នៅ​​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​បញ្ឈប់​គ្រឿង​ចក្រ​របស់​ក្រុម​ហ៊ុន យស សុគន្ធារី ដែល​បាន​ចូល​ទៅ​កាយ​ដី​នៅ​ក្នុង​បរិវេណ​វត្ត​កោះ​អណ្តែត ស្ថិត​នៅ​ឃុំ​ក្រាំងម្កាក់ ស្រុង​អង្គស្នួល ដើម្បី​ការពារ​សំណង់​វត្ត​ពី​ការ​បាក់​រលំ។

អាហ្វ្រិច​ខាង​ត្បូង​នឹង​មិន​ដេញ​ថ្លៃ​រៀប​ចំ​ព្រឹត្តិការណ៍​អូឡាំពិក​ឆ្នាំ​២០២០​ឡើយ

Posted: 26 May 2011 04:33 AM PDT

ខេបថោន៖ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ប្រទេស​អាហ្វ្រិច​ខាង​ត្បូង នឹង​មិន​ដេញ​ថ្លៃ​ដើម្បី​រៀប​ចំ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ​២០២០​ ឡើយ ដោយ​បាន​បញ្ចប់​នូវ​ការ​លើក​ឡើង​ថា ម្ចាស់​ផ្ទះ​រៀប​ចំ​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​ឆ្នាំ​២០១០​នេះ នឹង​តាម​​ប្រកួត​ប្រជែង​ជា​មួយ​ប្រទេស​ប្រេស៊ីល ដើម្បី​ដណ្តើម​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​ព្រឹត្តិការណ៍​អូឡាំពិក​។

ឧត្តមសេនីយ៍ ​ម៉្លាឌីច ត្រូវ​បាន​គេ​ចាប់​ខ្លួន​ក្រោម​បទ​ចោទ​ប្រកាន់​ប្រល័យ​ពូជ​សាសន៍

Posted: 26 May 2011 04:13 AM PDT

ប៊ែលហ្គ្រាដ៖ អតីត​ឧត្តមសេនីយ៍​សម័យ​សង្គ្រាម​បូស្នី-ស៊ែប៊ី លោក រ៉ាត់កូ ម៉្លាឌីច ដែល​បាន​គេច​ពី​ការ​ចាប់​ខ្លួន​អស់​រយៈ​ពេល​យ៉ាង​យូរ​មក​ហើយ​ក្រោម​​ការ​ចោទ ​ប្រកាន់​ពី​បទ​ប្រល័យ​ពូជ​សាសន៍​ និង​ដែល​បាន​ធ្វើ​ឲ្យ​​ដំណើរ​វិវត្តន៍​ចូល​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប​របស់​ ប្រទេស​ស៊េប៊ី​ត្រូវ​រាំង​ស្ទះ​នោះ ត្រូវ​បាន​គេ​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​ស៊ែប៊ី។ នេះ​បើ​យោង​តាម​ការ​អះ​អាង​របស់​មិត្ត​ភក្តិ​ និង​ក្រុម​គ្រួសារ​របស់​លោក​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

អាស្ពីរីន​មាន​ប្រសិទ្ធភាព​ល្អ​សម្រាប់​ទប់​ស្កាត់​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល

Posted: 26 May 2011 03:56 AM PDT

ប៉ារីស៖ ឱសថ​ថ្មី​មួយ​ដែល​បាន​បង្ហាញ​ពី​ប្រសិទ្ធភាព​ក្នុង​ពេល​ពិសោធ​ជា​មួយ​សត្វ​ គឺ​មិន​ទាន់​ល្អ​ដូច​ឱសថ​អាស្ពីរីន​ទេ​ ក្នុង​ការទប់ស្កាត់​ជំងឺ​ដាច់សរសៃ​ឈាម​ក្នុង​ខួរក្បាល​ (Stroke) ប្រភេទ​ទី​២ ចំពោះ​នរណា​ម្នាក់​ដែល​កើត​រោគ​នេះ។

សភា​អាស៊ាន​រក​មធ្យោបាយ​​ដើម្បី​ឈាន​ទៅ​សម្រេច​បាន​គោល​ដៅ​គ្មាន​គ្រឿង​ញៀន​ក្នុង​តំបន់​ឆ្នាំ​២០១៥

Posted: 26 May 2011 03:36 AM PDT

ភ្នំពេញ តំណាង​រាស្ត្រ និង​អ្នក​សង្កេត​ការណ៍​ប្រមាណ ១០០​នាក់​ មក​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់​ បាន​ជួប​ជុំ​គ្នា​នៅ​រាជ​ធានី​ភ្នំពេញ​​ថ្ងៃ​ព្រហស្បតិ៍​នេះ ​សម្រាប់​កិច្ច​ប្រជុំ​រយៈ​ពេល​បី​ថ្ងៃ​ ដើម្បី​ពិភាក្សា​គ្នា​ជុំវិញ​ក្តី​បារម្ភ​អំពី​បញ្ហា​ជួញ​ដូរ​គ្រឿង​ញៀន និង​បាន​សន្យា​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ បញ្ហា​សង្គម​មួយ​នេះ​ ដើម្បី​សម្រេច​បាន​គោល​ដៅ​តំបន់​គ្មាន​គ្រឿង​ញៀន​នៅ​ឆ្នាំ ២០១៥។

អាកាសចរណ៍​សិង្ហបុរី បង្កើត​អង្គភាព​ថ្មី​ដើម្បី​ប្រជែង​នឹង​ Jetstar

Posted: 26 May 2011 03:28 AM PDT

សិង្ហបុរី៖ ក្រុម​ហ៊ុន​អាកាសចរណ៍​សិង្ហបុរី ដែល​ជា​ក្រុម​ហ៊ុន​អាកាសចរណ៍​របស់​រដ្ឋ នឹង​​​បង្កើន​ក្រុម​ហ៊ុន​អាការចរណ៍​មួយ​ដែល​ផ្តល់​សេវា​ហោះ​ហើរ​ដែល​មាន​ តម្លៃ​ទាប និងសេវា​​ហោះ​ហើរ​ផ្លូវ​ឆ្ងាយ​ ខណៈ​​ក្រុម​ហ៊ុន Jetstar និង​ក្រុម​ហ៊ុន AirAsia X Sdn ទាក់​ទាញ​អ្នក​ធ្វើ​ដំណើរ​ពី​ទ្វីប​ផ្សេងៗ​ ដោយ​ផ្តល់​សេវា​ហោះ​ហើរ​ដែល​មាន​តម្លៃ​កាន់​តែ​ថោក​​​។

បំផ្ទុះ​នៅ​ជិត​អគារ​រដ្ឋាភិបាល​សម្លាប់​មនុស្ស​២​នាក់ និង​របួស​៦​នាក់

Posted: 26 May 2011 03:18 AM PDT

ប៉េកាំង៖ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ​ បាន​និយាយ​ថា ការ​បំផ្ទុះ​នៅ​ទីតាំង​ ៣​កន្លែង ជិត​អគារ​រដ្ឋាភិបាល​នៅ​ទីក្រុង​ភាគ​ខាង​កើត​ប្រទេស​ចិន បាន​សម្លាប់​មនុស្ស​ ២​នាក់ និង​បង្ក​ឲ្យ​មនុស្ស ៦​នាក់​រង​របួស នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!