The Phnom Penh Post - KHMER: “យ៉ុនហាប់៖ នាយករដ្ឋ​មន្ត្រី​ចិន​បញ្ជាក់​ថា មេដឹកនាំ​កូរ៉េ​ខាង​ជើង​ទៅ​ទស្សនា​នៅ​ចិន” plus 9 more

The Phnom Penh Post - KHMER: “យ៉ុនហាប់៖ នាយករដ្ឋ​មន្ត្រី​ចិន​បញ្ជាក់​ថា មេដឹកនាំ​កូរ៉េ​ខាង​ជើង​ទៅ​ទស្សនា​នៅ​ចិន” plus 9 more


យ៉ុនហាប់៖ នាយករដ្ឋ​មន្ត្រី​ចិន​បញ្ជាក់​ថា មេដឹកនាំ​កូរ៉េ​ខាង​ជើង​ទៅ​ទស្សនា​នៅ​ចិន

Posted: 22 May 2011 02:52 AM PDT

សេអ៊ូល៖ លោក​នាយក​រដ្ឋ​មន្ត្រី​ចិន វ៉េន ជាប៉ាវ នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​បញ្ជាក់​ថា មេដឹកនាំ​កូរ៉េ​ខាង​ជើង​ គីម ជុលអ៊ីង កំពុង​តែ​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ចិន ដោយ​លោក​បាន​និយាយ​ថា លោក​បាន​អញ្ចើញ​មេដឹកនាំ​ឯកោ​រូប​នេះ ចូល​ទៅ​សិក្សា​ដំណើរ​វិវត្តន៍​សេដ្ឋកិច្ច​ចិន។ នេះបើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាង​ត្បូង​ យ៉ុនហាប់ ដោយ​បាន​ដក​ស្រង់​សម្តី​របស់​ជំនួយ​ការ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង។

សមាជិក​សភា​អឺរ៉ុប​ម្នាក់ ព្រួយ​បារម្ភ​ពី​ជម្លោះ​ដី​ធ្លី​កើត​ចេញ​ពី​កំណើន​នៃ​ការ​នាំ​ចេញខ្ពស់

Posted: 22 May 2011 02:39 AM PDT

ភ្នំពេញ៖ មន្ត្រី​ម្នាក់​បាន​ថ្លែង​ឲ្យ​ដឹង​ថ្ងៃ​ព្រហស្បតិ៍​ ទី​១៩ ឧសភា​មុន​ថា សហ​ភាព​អឺរ៉ុប​(EU)​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​អះ​អាង​ថា អាទិភាព​ពាណិជ្ជ​កម្ម​ដែល​អនុញ្ញាត​ឲ្យ​ប្រទេស​កម្ពុជា​នាំ​ស្ករ​ស​ចេញ​ទៅ​ ទ្វីប​នេះ​ កំពុង​ដុត​បញ្ឆេះ​ការ​ដណ្តើម​កាន់​កាប់​ដី ការ​បណ្តេញ​ចេញ​ទាំង​បង្ខំ និង​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ដទៃ​ទៀត ខណៈ​សមាជិក​សភា EU ម្នាក់ កំពុង​បំពេញ​ទស្សនកិច្ច​ប្រទេស​នេះ​ ​បាន​លើក​ឡើង​អំពី​បញ្ហា​នេះ​ក្រោយ​បាន​ជួប​ជាមួយ​អ្នក​ភូមិ​ក្នុង​បណ្តា​ ខេត្ត​មួយ​ចំនួន​​សប្តាហ៍​នេះ។

ថៃ​អ៊ែរវ៉េ​ឯកភាព​បង្កើត​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​ក្នុង​តំបន់

Posted: 22 May 2011 02:10 AM PDT

បាងកក៖ ក្រុម​ប្រឹក្សា​ក្រុម​ហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ថៃ​អ៊ែរ​វ៉េ កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក​នេះ បាន​អនុម័ត​លើ​ផែន​ការ​​មួយ ដើម្បី​បើក​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ប្រចាំ​តំបន់​ថ្មី​មួយ​ សម្រាប់​​ឆ្លើយ​តប​នឹង​​តម្រូវ​ការ​យ៉ាង​ខ្លាំង​ក្លា​នូវ​សេវា​កម្ម​ដឹក​ ជញ្ជួន​ផ្លូវ​អាកាស​​​នៅ​អាស៊ី និង​ដណ្តើម​យក​ចំណែក​ទីផ្សារ​មក​វិញ​​ក្នុង​បរិបទ​នៃ​​ការ​ប្រកួត​ប្រជែង​ ដែល​កំពុង​កើន​ឡើង​នៅ​តំបន់​អាស៊ី​នេះ។

​នាំ​កូន​ស្រី​គេ​​ទៅ​ក្រេម​ទឹក​ឃ្មុំ​នៅ​សៀមរាប ម៉ែ​ឪ​តាម​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់​ខ្លួន

Posted: 22 May 2011 01:59 AM PDT

សៀមរាប៖ លោក លន់ ស៊ីន អនុ​ប្រធាន​ការិយាល័យ​​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការពារ​អនីតិ​ជន​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា យុ​វសិស្ស​វិទ្យាល័យ​ម្នាក់ ត្រូវ​បាន​ចោទ​ប្រកាន់​​នៅ​ចុង​សប្តាហ៍​នេះ​ពី​បទ​រំលោភ​ក្មេង​ស្រី​អាយុ ១៤​ឆ្នាំ​ម្នាក់​នៅ​ខេត្ត​នេះ។

ក្រុម G20៖ ប្រមុខ IMF មិន​គួរ​ត្រូវ​បាន​ជ្រើស​រើស​ដោយ​ផ្អែក​​លើ​សញ្ជាតិ​នោះ​ឡើយ

Posted: 22 May 2011 01:42 AM PDT

ស៊ីដនី៖ រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​នៃ​ប្រទេស​អូស្ត្រាលី និង​អាហ្វ្រិច​ខាង​ត្បូង បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួច​មួយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ការ​ជ្រើស​រើស​អ្នក​មក​ជំនួស​លោក ដូមីនីក ស្ត្រូស-កាន់ ធ្វើ​ជា​ប្រធាន​ IMF គួរ​តែ​ផ្អែក​លើ​​គុណ​សម្បត្តិ មិន​មែន​ផ្អែក​លើ​សញ្ជាតិ​នោះ​ឡើយ។

គ្រូ​ពេទ្យ​ម្នាក់​ជាប់​ចោទ​សម្លាប់​មនុស្ស​ដោយ​សារ​រំលោត​គភ៌​អាយុ​៥​ខែ

Posted: 22 May 2011 01:06 AM PDT

បាត់ដំបង៖ លោក ជេត វណ្ណី ស្នងការ​រង​នគរបាល​​ខេត្ត​បាត់ដំបង បាន​ឲ្យ​ដឹង​ថា គ្រូ​ពេទ្យ​អាយុ ៤៥​ឆ្នាំ​ម្នាក់ ដែល​បម្រើ​ការ​នៅ​មណ្ឌល​សុខភាព​ស្រុក​មួយ​ នៅ​ខេត្ត​បាត់ដំបង ត្រូវ​បាន​ចោទ​ប្រកាន់​នៅ​ចុង​សប្តាហ៍​នេះ​ពី​បទ​ឃាតកម្ម​ដោយ​អចេតនា​លើ​ ស្ត្រី​វ័យ ២១​ឆ្នាំ​ម្នាក់ ពាក់​ព័ន្ធ​នឹង​ការ​រំលោត​គភ៌​អាយុ ៥​ខែ ដែល​បណ្តាល​ឲ្យ​​ស្ត្រី​រូប​នោះ​ស្លាប់។

វៀតណាម​រៀប​ចំ​ការ​បោះ​ឆ្នោត​សភា​ឯក​បក្ស​នៅ​ថ្ងៃ​នេះ

Posted: 22 May 2011 12:50 AM PDT

ហាណូយ៖ ប្រទេស​វៀតណាម បាន​រៀប​ចំ​ការ​បោះ​ឆ្នោត​សភា​នៅ​ថ្ងៃ​អាទិត្យ​នេះ ដែល​ជា​ការ​បោះ​ឆ្នោត​មួយ​ត្រូវ​បាន​គេ​រៀប​ចំ​ឡើង​ដើម្បី​រក្សា​ការ​កាន់​ កាប់​អំណាច​របស់​បក្ស​កុម្មុយនីស្ត ប៉ុន្តែ​ មិន​មែន​ជា​ការ​ផ្តល់​តួនាទី​កាន់​តែ​សកម្ម​សម្រាប់​សភា​ជាតិ​នៅ​ក្នុង​ការ​ រៀប​ចំ​គោល​នយោបាយ​នោះ​ឡើយ។

FBI បន្ត​សហការ​ជា​មួយ​នគរបាល​ជាតិ​កម្ពុជា ដើម្បី​បង្ក្រាប​បទ​ល្មើស

Posted: 22 May 2011 12:32 AM PDT

ភ្នំពេញ៖ តំណាង​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ​របស់​សហ​រដ្ឋ​អាមេរិក​នៅកម្ពុជា FBI​ បន្ត​​សហការ​ជាមួយ​ស្ថាប័ន​នគរបាល​ជាតិ​កម្ពុជា​លើ​ការ​បង្ក្រាប​បទ​ ឧក្រិដ្ឋនៅ​កម្ពុជា រួម​បញ្ចូល​ទាំង​ការ​បង្ក្រាប​គ្រឿង​ញៀន និង​ការ​ជួញ​ដូរ​ផ្លូវ​ភេទ។

ចិន​​និយាយ​ថា កិច្ច​ពិភាក្សា​គឺ​មធ្យោបាយ​តែ​មួយ​គត់​ដើម្បី​​ដោះ​ស្រាយ​វិបត្តិ​កូរ៉េ

Posted: 22 May 2011 12:14 AM PDT

តូក្យូ៖ នាយក​រដ្ឋ​មន្ត្រី​ចិន វ៉េន ជាប៉ាវ នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​ថ្លែង​ថា កិច្ច​ពិភាក្សា​ គឺ​ជា​មធ្យោបាយ​តែ​មួយ​គត់​សម្រាប់​ដោះ​ស្រាយ​វិបត្តិ​នៅ​ឧប​ទ្វីប​កូរ៉េ ប៉ុន្តែ ជប៉ុន​បាន​សង្កត់​ធ្ងន់​ថា​ កូរ៉េ​ខាង​ជើង​ត្រូវ​បាន​បង្ហាញ​នូវ​សមាន​ចិត្ត​របស់​ខ្លួន​ជា​ដំបូង​សិន ពាក់​ព័ន្ធ​នឹង​ក្តី​កង្វល់​ជុំ​វិញ​សកម្មភាព​ចំរ៉ាញ់​សារធាតុ​ អ៊ុយរ៉ានីញ៉ូម មុន​នឹង​កិច្ច​ពិភាក្សា​ចាប់​ផ្តើម​ឡើង​វិញ។

តំណាង​អ្នក​ភូមិ​កាពារ​ព្រៃ​សហគមន៍​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ

Posted: 21 May 2011 11:59 PM PDT

ពោធិ៍សាត់៖ តំណាង​អ្នក​ភូមិ​ម្នាក់​ នៃ​សហគមន៍​ព្រៃ​ឈើ​​ឃុំ​អន្សាចំបក់​ ត្រូវ​បាន​អាជ្ញាធរ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ឡើង​នៅ​ថ្ងៃ​អាទិត្យ​នេះ មួយ​ថ្ងៃ​ក្រោយ​ពី​ត្រូវ​បាន​ចាប់​ខ្លួន​ ដោយ​សារ​បាន​ដឹកនាំ​ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង ២០​នាក់ ការពារ​ដី​ព្រៃ​សហគមន៍​ប្រឆាំង​នឹង​ក្រុម​ហ៊ុន​ភាពីម៉ិច។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!