Koh Santipheap Daily

Koh Santipheap Daily


ឆែក​ក្នុង​​រថយន្ត​​​២គ្រឿង​​​​ប្លុង​ចោល​​​ឃើញ​សុទ្ធ​តែ​ឈើ​ប្រណីត​

Posted: 22 May 2011 12:41 AM PDT


​ខេត្តពោធិ៍សាត់​ ៖ ​ក្រុម​ប្រតិបត្តិការ​​​ចល័ត ​ដឹកនាំ ដោយ​​លោកវរសេនីយ៍​​​ត្រី​​ខូយ ​កុសល ​​នាយការិយាល័យ​​​នគរបាល​ប្រឆាំង​​បទល្មើស​​​​សេដ្ឋកិច្ច​​​ ក្រោម​ការ​ចង្អុល​​​​បង្ហាញ​​ពីលោកឧត្តម​សេនីយ៍៍​​ត្រី​​សារុន ចាន់ធី ស្នងការ​​នគរបាល​​ខេត្ត​ពោធិ៍សាត់​ កាលពី​ថ្ងៃទី​​​២១ ​ឧសភា ​​២០១១ ​បានរឹបអូស​​​រថយន្ត​​​ដឹកបទ​ល្មើស​ព្រៃឈើ​​​ចំនួន​​២​គ្រឿង

លិចទូក​​ទេសចរណ៍​​មួយនៅ​ភាគខា​ងត្បូង​​​វៀតណាម​​ស្លាប់15នាក់​

Posted: 22 May 2011 12:41 AM PDT

​ពិធីជប់​​លៀង​ខួបកំណើតក្មេង​ប្រុស​​​​តូចម្នាក់​នៅ​ប្រទេស​វៀតណាម ​បានក្លាយទៅជា​​​សោក​នាដ​កម្ម​​មួយនៅ​ពេលទូក​​ទេសចរណ៍​​​ដឹក​អ្នក​​ចូល​ រួមក្នុងពិធី​​​នេះ​រួមទាំង​ក្មេង​ប្រុស​​​ម្ចាស់​​កម្ម​វិធី​ផង បានលិច​​​នៅ​​ពេលមានខ្យល់ព្យុះ​​ខ្លាំង​នៅ​ភាគ​ខាង​ត្បូង​ប្រទេស បណ្តាល​ឱ្យស្លាប់​​មនុស្ស​​​១៥​នាក់ ក្នុង​​នោះ​មាន​​ក្មេង​ប្រុស​​​ជា​ម្ចាស់​កម្មវិធី​​ដែរ។ ​​អ្នកហែលទឹក​​បាន​ចុះស្រង់​​​សាកសព​​​ទាំង​នោះ ​មានយុវជន​​​២នាក់ ​​ជាជនជាតិចិន ។​ ហេតុការណ៍​​លិចទូកទេសចរណ៍​​នេះកើត​ឡើង​​កាលពីរសៀលថ្ងៃទី​​២១ ​ឧសភា កន្លង​​មក នៅ​​​ទន្លេ​​​សាយហ្គន​។​

ស្ត្រីបង​ថ្លៃ​​ប្អូន​ថ្លៃ​​ជ្រក​ភ្លៀង​​ក្រោម​ដើម​ស្តៅ​​រន្ទះ​បាញ់​ស្លាប់និងរបួស

Posted: 22 May 2011 12:21 AM PDT

សព​ស្ត្រីរងគ្រោះដោយសាររន្ទះ​បាញ់
ខេត្តកំពត ៖ ​ស្ត្រី​២​នាក់​​រង​របួស​​ដោយ​​រន្ទះ​បាញ់​​​បណ្តាល​ឱ្យម្នាក់​ស្លាប់​​ និងម្នាក់​ទៀត​​របួស​កាលពី​វេលាម៉ោង​១២​ថ្ងៃត្រង់ ទី១៩​​ ឧសភា ខណៈ​ពេលជ្រក​ភ្លៀង​​​នៅក្រោម​ដើម​ស្តៅ ។ ស្ត្រី​ដែលស្លាប់​ឈ្មោះ​​​កែវ ដាវី អាយុ​២៥ឆ្នាំ ​​និងអ្នក​​រង​របួស​​ធ្ងន់ ឈ្មោះជូ និមល ​អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិព្រៃ​ធំ ឃុំ​ទូកមាសខាង​លិច ស្រុក​បន្ទាយមាស

ការស្ទង់មតិ​​នៅថៃ ៖ ពលរដ្ឋ​ភាគច្រើន​​​នឹង​បោះឆ្នោត​​ឱ្យបក្ស​​​​ភឿថៃ​

Posted: 22 May 2011 12:18 AM PDT

លោកស្រី យីង​ឡាក់​ ស៊ីណាវ៉ាត្រា
​កាសែត​បាងកកប៉ុស្តិ៍​​របស់ថៃ​ជាភាសាអង់​គ្លេស​​​​នៅថ្ងៃទី​​២២ ឧសភា ​​​បាន​ចេញ​ផ្សាយ​​ការ​ស្ទង់​​មតិ​ថ្មី​មួយទាក់ទិននឹង​ការបោះឆ្នោត​​​ទូទៅ​ របស់​ប្រទេស​ថៃ ដែល​នឹង​រៀបចំ​​ឡើងនៅ​ថ្ងៃទី​៣ កក្កដា ​​ខាង​មុខ​ ដោយតាម​​​លទ្ធ​ផល ​ពលរដ្ឋ​​​ក្នុង​ចំនួន​ដ៏ច្រើន​​នឹង​​បោះឆ្នោត​​​ឱ្យគណបក្ស​​ភឿ​ថៃ​​​ជាង​គណ ​បក្ស​ប្រជា​ធ​ិបតេយ្យ ។ ​ការស្ទង់មតិ​​នេះ​​ដែល​ធ្វើឡើង​ចាប់ពីថ្ងៃទី​​​១៩ ​ដល់ថ្ងៃទី​​២២ ឧសភា ​លើអ្នក​​​ដែល​មាន​សិទ្ធិបោះឆ្នោត​​​ចំនួន​​​​៣.៥៨៤​នាក់ នៅ​ទូទាំង​ប្រទេស​បង្ហាញ​ថា​ ៤១,២២ភាគ​រយ​និយាយ​​ថា ពួកគេ​នឹង​​បោះ​ឆ្នោត​​​ឱ្យគណបក្ស​​​ភឿថៃ

ព្រះ​មហា​ក្សត្រ​​ប៊ូតង់​​គ្រោង​​រៀប​អភិ​សេក​​នៅ​ខែ​តុលា​ខាង​មុខ​

Posted: 22 May 2011 12:14 AM PDT

​ព្រះ​មហា​ក្សត្រ​​ ជិក​មី ​ខេស័រ ​ណាម​ហ្គេល ​វាំង​ឈុក
តាមទីភ្នាក់​ងារ​​ AFP កាល​ពី​ថ្ងៃ​ទី​២០ ឧសភា ​កន្លង​មក​ ផ្សាយ​​ឱ្យ​ដឹង​ថា ព្រះ​មហា​ក្សត្រ​​នៃ​​ប្រទេស​​ប៊ូតង់​ ដែល​បញ្ចប់​​ការ​សិក្សា​ថ្នាក់​បរិ​ញ្ញាប័ត្រ​​ពី​មហា​វិទ្យា​ល័យ​អ័ហ្វ​ ហ្វត ​និង​បាន​ឡើង​គ្រង​រាជ្យក្នុង​ដែន​ដី​នៅ​លើ​ជួរ​​ភ្នំ​​ហិម៉ា​ល័យ កាល​ពី​ឆ្នាំ​២០០៨ ​ទ្រង់​បាន​​ភ្ជាប់​ពាក្យ និង​​គ្រោង​រៀប​អភិសេក​​​នៅ​ក្នុង​ខែ​តុលា ខាង​មុខ ។ ​ព្រះ​មហា​ក្សត្រ​​ ជិក​មី ​ខេស័រ ​ណាម​ហ្គេល ​វាំង​ឈុក ​បាន​មាន​​ព្រះ​រាជ​បន្ទូល​ឱ្យ​ដឹង​ពី​ការ​រៀប​អភិ​សេក​​របស់​ព្រះ​អង្គ​​ ក្នុងអំឡុង​​ពេល​ប្រជុំ​​សភា​តំណាង​រាស្ត្រ​ក្នុង​​ថ្ងៃ​ខាង​លើ ។ នេះ​បើ​តាម​ការ​​បង្ហើប​ឱ្យ​​ដឹង​របស់​លោក​ដាឆូ ឃិន​ឡេ ឌ័រ​ជី រដ្ឋ​លេខាធិការ​​ក្រសួង​ព័ត៌​មាន​​ប៊ូតង់ ។ លោក​ដាឆូ ឃិន​ឡេ ឌ័រ​ជី ថ្លែង​ថា៖ «ព្រះ​​មហា​ក្សត្រ​​បាន​​យាង​ជា​អធិបតី​ក្នុង​ពិធី​ប្រជុំ​សភា​​តំណាង​​ រាស្ត្រ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២០ ឧសភា ​ហើយ​ក្នុង​ឱកាស​នោះ​ព្រះ​អង្គ​​មាន​​ព្រះ​រាជ​បន្ទូល​​ថា ​ទ្រង់​នឹង​រៀប​អភិ​សេក​ជា​មួយ​ស្ត្រី​សាមញ្ញម្នាក់​​នៅ​​ខែ​តុលា ខាង​មុខ» ។

បង្ហាញម៉ូដ​​សម្លៀកបំពាក់​​​លក្ខណៈ​អន្តរជាតិ​​​​​នៅ​​ខេត្ត​ភាគខា​ងត្បូងចិន​

Posted: 22 May 2011 12:14 AM PDT

ការបង្ហាញម៉ូដសំលៀកបំពាក់​នៅចិនខាងត្បូង
​តារាម៉ូដែល​​​ដ៏ស្រស់ស្អាត​​ជា​ច្រើននាក់​ កាល​ពីថ្ងៃទី​​២១ ឧសភា ​​កន្លង​មក បាន​បង្ហាញ​សម្លៀកបំពាក់​​ក្នុង​គួរ​ឱ្យចាប់អារម្មណ៍​​​នៅក្នុង​ព្រឹត្តិ​ ការ​​ណ៍​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​លក្ខណៈ​អន្តជាតិ​​​​ប្រចាំ​ឆ្នាំ​​២០១១ រៀបចំ​ឡើង​​​នៅ​ក្នុង​ទីក្រុង​​​សេន​ហ្សេន ​ខេត្តហ្គា​ង​ដុង ភាគខាង​ត្បូង​​ប្រទេសចិន ។​ ព្រឹត្តិការណ៍​បង្ហាញម៉ូដ​សម្លៀកបំពាក់​​ក្នុងនេះ​​រៀបចំឡើង​រយៈ​ ពេលមួយសប្តាហ៍​​មាន​ក្រុមហ៊ុន​​ផលិត​ស​ម្លៀកបំពាក់​​ក្នុងជាច្រើន​ដាក់​​​​ បង្ហាញ​​សម្លៀកបំពាក់​ទើបផលិត​​​បាន​របស់​ពួកគេ ។​

រដ្ឋាភិបាល​​ថ្មី​សិង្ហបុរី​ធ្វើ​សច្ចា​ប្រណិធានចូលកាន់​តំណែង

Posted: 22 May 2011 12:13 AM PDT

រដ្ឋាភិបាល​ថ្មីសិង្ហបុរី​បាន​ធ្វើ​កិច្ច​​ប្រណិធាន​ចូល​កាន់តំណែង​​ កាលពីថ្ងៃទី២១ ឧសភា ​ជាមួយ​នឹង​នាយករដ្ឋ​មន្ត្រី​លោកលី សៀនឡុង ​ដែល​សន្យា​ថា ​រដ្ឋាភិបាល​ថ្មី​នឹង​ដឹកនាំ​ប្រទេសទៅ​តាមបំណង​ប្រាថ្នា​របស់​ពល​រដ្ឋ​​ក​ សិង្ហបុរី​ជំនាន់​ថ្មី។ ​លោក​លីគូសបញ្ជាក់​ថា រដ្ឋាភិបាល​​ពុំ​អាច​នៅ​ស្ងៀម​ឡើយ ។ រដ្ឋាភិបាល​ត្រូវដំណើរការជា​មួយ​នឹង​និន្នា​ការ​របស់​សង្គម​យើង​ និង​របស់​ប្រជា​ជន​​​យើង ។​ នោះគឺជា​មធ្យោបាយ​​ដ៏ល្អ​ប្រសើរ​​សម្រាប់​រដ្ឋាភិបាលយើង​អនុវត្ត​​និង​ដឹក​ នាំ​​ឱ្យ​សមស្រប​​ទៅ​នឹង​ស្មារតី​នៃសម័យ​កាល​ និង​បំណង​ប្រាថ្នា​​របស់ប្រជាជន​យើង ។

រត់​ម៉ូតូឌុប​​បែរជា​បន្ថែម​​របរចែក​ចាយ​​គ្រឿងញៀន​​ក្លាយ​ជា​អ្នកទោស

Posted: 21 May 2011 11:59 PM PDT

ជនសង្ស័យ​
ខេត្ត​​ព្រះសីហនុ ៖ បុរសរត់ម៉ូតូឌុប​ម្នាក់​ឈ្មោះឆេង ឌីណា អាយុ៣៤ឆ្នាំ មានស្រុក​កំណើតឃុំឧកញ៉ាអុង ស្រុកល្វាអែម ខេត្ត​កណ្តាល​ បច្ចុប្បន្នស្នាក់នៅផ្ទះជួលម្តុំឧតុនិយម ស្ថិតក្នុង​ក្រុម​ទី២៦ ភូមិ៣ សង្កាត់លេខ៣ ក្រុង ព្រះសីហនុ បាន​ត្រូវសមត្ថកិច្ច​ជំនាញ​ការិយា​ល័យ​ប្រឆំាងគ្រឿងញៀននៃស្នង​ការដ្ឋាននគរ​បាលខេត្តព្រះសីហនុឃាត់​ខ្លួន​

បើកកិច្ចប្រជុំ​កំពូលត្រីភាគី​​ចិន-ជប៉ុន-កូរ៉េ​ខាង​ត្បូង​​នៅ​តូក្យូ​

Posted: 21 May 2011 11:56 PM PDT

មេដឹកនាំចិន-ជប៉ុន និងកូរ៉េខាងត្បូង
​កិច្ចប្រជុំ​​កំពូលត្រី​ភាគី​​​លើកទី​​៤​រវាង​​​ប្រទេស​ចិន ជប៉ុន និង​​កូរ៉េ​ខាងត្បូង​ ដែលរៀបចំ​ធ្វើឡើង​នៅ​ក្នុងទីក្រុង​​តូក្យូ ប្រទេស​ជប៉ុន បាន​ចាប់​ផ្តើម​​​កាលពីព្រឹកថ្ងៃទី​​២២ ឧសភា ​​ដោ​យមានការ​​​អញ្ជើញ​ចូល​រួម​របស់​នាយក​រដ្ឋមន្ត្រី​​ចិន ​លោក​វ៉េន​ ជាបាវ ​​នាយករដ្ឋមន្ត្រី​​ជប៉ុន ​លោកណាអូតូ កាន និង​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោកលី ម្យុង​​បាក់។ តាម​ប្រភពព័ត៌​មាន​​​ពីទីក្រុង​​​តូក្យូ​​ឱ្យ​ដឹង​ថា ​ក្នុងកិច្ចប្រជុំ​​នេះ មេ​ដឹកនាំ​​ប្រទេសទាំង​​២​បាន​ឯក​ភាពគ្នា​​​លើ​កកម្ពស់​​សុវត្ថិភាព​​នុយ​ ក្លេអ៊ែរ​​

ចាប់​ខ្លួន​ជន​ស្ទាវ​អគតិ​លួច​សម្ភារ​​ជន​បរទេស​​កំពុង​មុជ​ទឹក​​សមុទ្រ

Posted: 21 May 2011 11:37 PM PDT

ជនសង្ស័យ​ត្រូវ​បាន​សមត្ថ​កិច្ចប៉ូលិស​កសាង​សំណុំ​រឿង​ប​ញ្ជូនទៅ​សាលា​ដំបូងខេត្ត
ខេត្តព្រះសីហនុ ៖ ពាក្យចាស់​ពោល​ថា រពឹសដៃផ្ទៃឆ្អែត ប៉ុន្តែការរពឹសដៃ​របស់ជន​ស្ទាវ​អគិត​ម្នាក់នេះ បែរជាត្រូវសមត្ថកិច្ច​​​ប៉ូលិស​ចាប់​ខ្លួនទៅវិញ ដែល​ការ​ចាប់​ខ្លួន​នោះ​​ប្រព្រឹត្ត​ទៅ​ កាលពីវេលាម៉ោង១៦ ថ្ងៃទី១៩ ឧសភា នៅ​ចំណុច​ភូមិ៤ សង្កាត់​លេខ​៤ ក្រុង​ព្រះសីហនុ ដោយ​សារតែយុវជនស្ទាវនេះ​បានរពឹសដៃ​ទៅ​លួចសម្ភារជនបរទេស​ដែលកំពុង​

ប៉ា​ឡេ​ស្ទីន​នឹង​ស្នើ​សុំ​ចូល​ជា​សមា​ជិក​អ.ស.ប​ក្នុង​ខែ​កញ្ញា​

Posted: 21 May 2011 11:22 PM PDT

ទង់ជាតិ​របស់​ប៉ាឡេស្ទីន

វាយប្រហារអត្តឃាត​​នៅមន្ទីរពេទ្យ​មួយក្នុង​​​ក្រុង​កាប៊ុល​​ស្លាប់6នាក់​

Posted: 21 May 2011 11:20 PM PDT

កន្លែងវាយ​ប្រហារ​អត្តឃាត

នាង ជួន​ ចាន់​រតនា​ ហៅក្អយ​ អតីត​តារាកំប្លែង​ វ័ណ្ឌកដោយសារតែការ​ជួលរថយន្ត​គេយកទៅ​បញ្ចាំ សំណុំ​រឿង​ច្រើន​ស្ថិត​នៅក្នុង​ដៃ​ចៅក្រម​ និងព្រះរាជ​អាជ្ញា

Posted: 21 May 2011 10:31 PM PDT

នាង​ជួន ចាន់​រតនា ហៅ​ក្អយ តារា​កំប្លែង
រាជ​ធានី​ភ្នំពេញ ៖ កោះ​សន្តិ​ភាព​បាន​ចុះ​ផ្សាយ​លេខ​ម្សិល​មិញ ស្តីពី​នាង​ជួន ចាន់​រតនា ហៅ​ក្អយ តារា​កំប្លែង​ដែល​បាត់​បង់​ប្រជា​ប្រិយ​ភាព​ ត្រូវ​តំណាង​អយ្យ​ការ គឺ​លោក​គ្រី សុខអ៊ី ព្រះ​រាជ​អាជ្ញា​រង​សាលា​ដំបូង​រាជ​ធានី​​កោះ​ហៅ​ឱ្យ​ចូល​ខ្លួន​នៅ​ថ្ងៃ​ទី​ ១៩ ឧសភា ដើម្បី​សាក​សួរ​លើ​បណ្តឹង​របស់​ឈ្មោះ​ទៀង គង់ ពី​ករណី​រំលោភ​លើ​សេចក្តី​ទុក​ចិត្ត។ នាង​ក្អយ​ មិន​បាន​មាន​វត្ត​មាន​តាម​ដីកា​របស់​តំណាង​អយ្យ​ការ​ទេ។ ប្រភព​ព័ត៌​មាន​ឱ្យ​ដឹង​ថា នាង​ក្អយ បាន​​បន្ត​បន្ថែម​សេរ៉ូម​ដោយ​អះ​អាង​ថា អាការ​​រោគ​នៅ​មិន​ទាន់​ធូរ​ស្បើយ ឬ​ក៏​អាច​និយាយ​បាន​ថា នាង​ក្អយ​បន្ថែម​សេរ៉ូម​កាន់​តែ​ច្រើន​បើ​មាន​ដីកា​កោះ​ហៅ​កាន់​តែ​ច្រើន​ នោះ។

កង​កម្លាំង​​សន្តិសុខ​​ស៊ីរី​បាញ់​​សម្លាប់​បាតុ​ករ​​ជា​ច្រើន​នាក់​ទៀត​

Posted: 21 May 2011 08:57 PM PDT

​កង​កម្លាំង​​​សន្តិសុខ​ស៊ីរី​​បានបាញ់​សម្លាប់បាតុ​ករ​​​៥​នាក់ទៀត ហើយ​​បាតុករ​​ច្រើន​នាក់​​រង​របួស​​ កាលពីថ្ងៃទី​​​២១ ឧសភា កន្លង​មក ​​នៅពេល​មនុស្ស​​​ក្នុងចំនួន​ដ៏ច្រើន​​​ចូលរួម​ពិធី​បុណ្យ​​​​សព​បាតុករ​ ប្រឆាំង​​​របប​របស់​​​មេដឹកនាំ​​ប្រទេស​នេះ លោកបាចា ​អាល់​អាសាដ ដែល​ត្រូវ​បាញ់ស្លាប់​​​នាពេល​កន្លង​មក ​។ ​​​សកម្ម​ជន​សិទ្ធិ​មនុស្ស​​មួយ​រូប​បាន​ប្រាប់ទីភ្នាក់ងារ​​ព័ត៌មាន​​​ បារាំង AFP ថា មនុស្ស​​ជា​ច្រើន​ម៉ឺននាក់​បាន​ចូល​រួម​​ពិធីបុណ្យ​​ និងដង្ហែ​​​សព​នៅទីលាន​សំខាន់​ក្នុង​​ទីក្រុង​​​ដាម៉ាស់ ​រដ្ឋធានី​​ស៊ីរីទៅកាន់​​កន្លែង​បញ្ចុះសព ​Taal-Nasr ហើយ​​កង​កម្លាំង​​​​សន្តិសុខ

លោកអ៊ូអា​តារ៉ា ធ្វើសច្ចា​ប្រណិធាន​​ចូលកាន់​តំណែង​ប្រធានាធិបតី​​​ថ្មីកូដឌីវ័រ​

Posted: 21 May 2011 08:50 PM PDT

លោក​ប្រធានាធិបតីថ្មី​កូតឌឺវ័រសចស្ចា​ប្រណិធាន​ចូលកាន់​តំណែង

លោកមឿង ​សុន​ អំពាវ​នាវ​​​​​ឱ្យសាធា​រណ​ជន​ចូលរួម​ស្តាប់​​ការប្រកាស​​សាល​ដីកា​​របស់​សាលា​ឧទ្ធរណ៍​​​ថ្ងៃទី​​២៤ ឧសភា​

Posted: 21 May 2011 08:42 PM PDT


រាជធានីភ្នំពេញ ៖ ​​ខណៈ​ពេលដែលសាលា​ឧទ្ធរណ៍​​​គ្រោងប្រកាស​​​សាលដីកា​នៅថ្ងៃទី​២៤ ឧសភា ​​​២០១១ ​​លើសំណុំរឿង​​ផ្សាយព័ត៌​មាន​​​មិន​ពិត​ដែលមាន​​ជនជាប់​​ចោទ​​លោក​​មឿង សុន ប្រធានអង្គការ​​​មូលនិធិ​​ទ្រទ្រង់អរិយ​ធម៌ខ្មែរ ។ កាលពីថ្ងៃទី​​​២០ ឧសភា ​​លោក​​មឿង សុន ​​បាន​សរសេរ​លិខិត​​​អញ្ជើញ​​សាធារណ​​ជន​រួម​មាន ​​មន្ត្រី​​ស្ថាន​ទូត​នានា​​​

ក្រុម​អ្នក​​​វាយ​​តម្លៃ​ឥណ្ឌូណេស៊ី​​​នឹង​មក​កាន់​​តំបន់ព្រំដែន​​​កម្ពុជា​-ថៃ

Posted: 21 May 2011 08:21 PM PDT

​ក្រុម​វាយ​តម្លៃ​​​របស់​ឥណ្ឌូណេស៊ី​​​​គ្រោង​នឹង​​មក​កាន់​​តំបន់​ព្រំដែន​​​កម្ពុជា​-ថៃ នា​ពេលខា​ង​មុខ​នេះ ។ នេះបើយោង​តាម​​​លោក​​ឧបនាយករដ្ឋ​មន្ត្រី​​​ទៀ បាញ់ ​​រដ្ឋ​មន្ត្រី​ក្រសួង​​ការពារ​ជាតិ​​កម្ពុជា ដែល​បាន​ថ្លែង​​ប្រាប់​ក្រុម​​​​អ្នកកាសែតនៅ​ព្រលាន​យន្តហោះ​​​អន្តរជាតិ​ភ្នំពេញ ​កាលពីវេលាម៉ោង​​​១០​និង​​៥០នាទី​ព្រឹកថ្ងៃទី​​​២១ ឧសភា ២០១១

អារ៉ាប៊ី សាអូឌីត ​សន្យាផ្តល់​​ជំនួយ​​4ពាន់លានដុល្លារ​ដល់​អេហ្ស៊ីប​

Posted: 21 May 2011 08:12 PM PDT

​ក្រុមប្រឹក្សា​​​​យោធា​​ជាន់ខ្ពស់​​កំពុង​កាន់​អំណាច​​នៅ​អេហ្ស៊ីបនិយាយ​ កាលពីថ្ងៃទី​​២១ ឧសភា ​កន្ល​ងមក​​ថា ​ប្រទេស​អារ៉ាប៊ី សា​អូ​ឌីត ​បាន​​​សន្យា​ថា នឹង​​ផ្តល់​ប្រាក់​​ជាង​​៤​ពាន់​លាន​ដុល្លារ​អាេមរិក​ ឱ្យប្រទេស​អេហ្ស៊ីប ​​ដើម្បី​​​ទ្រទ្រង់​​ការ​ងើប​ឡើងវិញ​​នៃ​​​សេដ្ឋកិច្ច​​​របស់ប្រទេស​នេះ​។​ ទីភ្នាក់ងារ​ព័ត៌​មាន​​ផ្លូវការ​អេហ្ស៊ីប

ក្រុមប្រឆាំង​​យេម៉ែន​​​ចុះហត្ថលេខា​​​លើ​កិច្ចព្រមព្រៀង​​​ផ្ទេរ​អំណាចខណៈ​ លោក​សាឡេហ៍ ​​ព្រមាន​ថា ​ក្រុមអាល់កៃ​ដា​​​នឹង​ក្រោក​ឈរ​ឡើង​​ប្រសិនបើ​​លោកលាលែង​​ចេញពីតំណែង​

Posted: 21 May 2011 08:10 PM PDT

លោកប្រធានាធិបតី​យេម៉ែន

ផ្ទុះ​ភ្នំភ្លើង​​​មួយ​នៅអ៊ីស្លង់​

Posted: 21 May 2011 08:08 PM PDT

ភ្នំភ្លើង​នៅអ៊ីស្លង់​ដែលផ្ទុះ
ផ្នែក​​ឧតុនិយម​​អ៊ីស្លង់​​​អះអាង​ថា ភ្លំភ្លើង GRIMSVÖTN ជាភ្នំភ្លើង​​​សកម្ម​បំផុត​មួយ​នៅ​អ៊ីស្លង់​​​​​បានផ្ទុះ​កាលពីថ្ងៃទី​​​២១ ឧសភា ។ ទូរទស្សន៍​​​អ៊ីស្លង់ RUV ឱ្យ​ដឹង​ថា ​​ពពក​ផេះ​​​ត្រូវ​បាន​​មើលឃើញ​​នៅ​កន្លែង​​​ជា​ច្រើន​​​នា​ភាគ​ខាង​ត្បូង​ អ៊ីស្លង់ ។ ពួកអ្នក​សិក្សា​​ពីភ្នំភ្លើង​​​របស់​អ៊ីស្លង់​​​និយាយ​ថា ​ការ​ផ្ទុះ​​ថ្មីនេះ​របស់​ភ្នំភ្លើង​​​​ GRIMSVÖTN នឹង​មាន​​កម្រិត​ហើយ​​​​នឹង​មិន​ធ្វើ​​ស្ទះ​ដល់ការ​ដឹកជញ្ជូន​​តាមអាកាស​​​ ដូចកាលពីឆ្នាំ​​ទៅមិញឡើយ ។

ស្លាប់​ជាង​40​នាក់​ដោយ​សារ​ព្យុះ​យ៉ាង​ខ្លាំង​នៅ​ភាគ​ខាង​ជើង​ឥណ្ឌា​

Posted: 21 May 2011 07:48 PM PDT

ទី​ភ្នាក់​ងារ​ព័ត៌​មាន​ឥណ្ឌា PTI រាយ​ការណ៍​ថា មនុស្ស​ជាង​៤០​នាក់​បាន​ត្រូវ​ស្លាប់ ហើយ​ជា​ច្រើន​នាក់​ទៀត​ត្រូវ​របួស​កាល​ពី​ថ្ងៃ​ទី​២១ ឧសភា ក្នុង​ស្រុក​ទាំង​ឡាយ​នៃ​រដ្ឋ​អ៊ុត​តា​ប្រា​ដេស​ ភាគ​ខាង​ជើង​ ដោយ​សារ​ព្យុះ​យ៉ាង​ខ្លាំង​អម​ដោយ​ភ្លៀង​យ៉ាង​ខ្លាំង​ដែរ​។ ក្នុង​ស្រុក​ឡា​ឃីម​ពួរ មនុស្ស​១១​នាក់​ ក្នុង​នោះ​មាន​កុមារ​៤​នាក់​បាន​ស្លាប់​កា​ល​ពី​ព្រឹក​ថ្ងៃ​ទី​២១ ឧសភា ដោយ​សារ​ព្យុះ​។ ក្នុង​ស្រុក​សាហ្សា​ហង់​ពួរ មនុស្ស​១៦​នាក់​ស្លាប់​ក្នុង​ឧប្បត្តិ​ហេតុ​នានា​ដែល​ទាក់​ទិន​ដល់​ខ្យល់​ ព្យុះ​។

ម៉ាឡេស៊ី ៖ ​បាក់ដី​ស្លាប់​មនុស្ស​យ៉ាង​តិច10​នាក់

Posted: 21 May 2011 07:46 PM PDT

​មនុស្ស​យ៉ាង​តិច​១០នាក់​ស្លាប់​និង​៦នាក់​ទៀត​​បាត់​ខ្លួន​ក្រោយការ​បាក់​ ដីមួយ​កាលពីថ្ងៃ​ទី​២១ ឧសភា ​កប់មជ្ឈមណ្ឌល​កុមារ​កំព្រា​​ក្នុង​ភូមិ​​ជន​បទ​មួយ​​ស្ថិត​នៅ​ចម្ងាយ​ ២៨គីឡូម៉ែត្រ ពីទីក្រុង​គូឡាឡាំពួរ​ ក្នុងរដ្ឋ​សឺឡាងហ្គ័រ ប្រទេស​ម៉ា​ឡេស៊ី ។ ក្នុងចំណោម​ជនរងគ្រោះ​​មានកុមារ​៩នាក់​មាន​អាយុ​ពី​៨ ទៅ​១៨​ឆ្នាំ ​និងបុរសម្នាក់​អាយុ​៣៤ឆ្នាំ ​។ បុរស​អាយុ​៣៣ឆ្នាំ ម្នាក់​ត្រូវ​ជួយ សង្គ្រោះ​​នាវេលាម៉ោង​​២២​ម៉ោង​​ក្នុង​ស្រុក​ក្រោយ​ពី​ជាប់ក្រោម​គំនរបាក់​ បែក​រយៈ​ពេល​៨​ម៉ោង​​មក ។

ស្ត្រី​ម្នាក់​ និង​បុរសជា​ប្តី​​ត្រូវ​​ជន​​​​មិន​ស្គាល់​​មុខ​វាយប្រហារ​ដោយ​ទឹកអាស៊ីត​

Posted: 21 May 2011 07:38 PM PDT


រាជធានីភ្នំពេញ ៖ ​ស្ត្រី​វ័យ​​​ក្មេង​​ម្នាក់​ត្រូវ​បាន​ជន​ដៃ​ដល់​វាយប្រហារ​​ដោយ​ជះទឹកអាស៊ី​​ត​ បណ្តាល​ឱ្យ​រលាក​ពេញ​ផ្ទៃ​មុខ​ ខណៈ​ពេល​កំពុង​ជិះម៉ូតូ​ធ្វើដំណើរ​​តាម​ដង​ផ្លូវ​ជា​មួយប្តី​របស់នាង​​ កាលពី​វេលា​ម៉ោង​​៨​យប់​​ថ្ងៃទី​២១ ឧសភា ២០១១ ​​នៅ​លើ​​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី​ ស្ថិត​ក្នុង​​​សង្កាត់​ទឹកថ្លា ​ខណ្ឌ​សែន​សុខ ​មុខ​​សាខា​ក្រុម​ហ៊ុន​​​គង់​ហុង កាត់ដេរ ​

អគ្គិ​ភ័យ​ឆាបឆេះ​សិប្ប​កម្ម​​កៅស៊ូ​យឺត​នៅ​សង្កាត់​ច្រាំង​ចំរេះ​ទី​១​​ មុនពេល​ព្រះ​អាទិត្យ​រះ​បន្តិច​

Posted: 21 May 2011 07:32 PM PDT

អគ្គិ​ភ័យ​ឆាបឆេះ​សិប្ប​កម្ម​​កៅស៊ូ​យឺត​នៅ​សង្កាត់​ច្រាំង​ចំរេះ​ទី​១
រាជធានីភ្នំពេញ ៖ ​​សិប្ប​​កម្ម​​ផលិត​​កៅស៊ូ យឺត​ ឬ​កៅស៊ូ​ចង្កេះ​​ខោ ​យីហោ​​ជាវតា ស្ថិតនៅ​​តាមផ្លូវ​លេខ​​៥៩៨ ភូមិ​ទី​​៤ សង្កាត់​ច្រាំ​ងចំរេះ​ទី​១ ​ខណ្ឌ​ឫស្សី​កែវ ​ត្រូវអគ្គិភ័យ​ឆាបឆេះ​កាលពី​វេលា​ម៉ោង​​​​៣​និង​​៣០នាទី​​ទៀបភ្លឺ​ឈាន​ចូល​ថ្ងៃទី​២២ ឧសភា ​២០១១ ដែល​ការ​ឆាបឆេះនេះ​​អស់រយៈ​ពេល​ប្រមាណ​ជាង​​២ម៉ោង​​ទើបរលត់ បន្ទាប់​បី​កង​​​​ពន្លត់​​អគ្គិភ័យ​​

រឿងរ៉ាវ​ចោទ​គ្នាកាប់​១២ពូថៅ ​ប្រុស​ថា​ទៅទារ​លុយ​នាង​ជំពាក់ ​នារី​ចោទថា​តែង​ចាប់​នាង​រំលោភ

Posted: 21 May 2011 07:17 PM PDT


ខេត្តកំពង់ឆ្នាំង ៖ រឿង​រ៉ាវ​ចោទ​​​ដាក់​គ្នា​​ទៅ​វិញ​​ទៅ​មក ​រវាង​បុរស​ម្នាក់​​ និង​នារី​ម្នាក់​ដែល​​ដណ្តើម​​យក​ត្រូវ​តែ​រៀង​ខ្លួន​​នោះ​​ធ្វើ​ឱ្យ​​មន្ត្រី​ប៉ូលិស​​ឈឺ​ក្បាល ប៉ុន្តែ​​ទោះ​បី​ជា​យ៉ាង​ណា​ ភាគី​បុរស​បាន​រងរបួស​ត្រូវ​គេ​កាប់​ចំនួន​១២​ពូថៅ ​ហើយ​ត្រូវ​​គេ​ដឹក​​យក​ទៅ​​សង្គ្រោះនៅ​មន្ទីរ​ពេទ្យ​ ​និង​បាន​ប្តឹង​ប៉ូលិស​​ពី​ជន​ដៃ​ដល់​​ថែម​ទៀតផង

កម្ម​ករ​ស្លាប់​​ដោយ​​រន្ទះ​បាញ់​​​ទទួល​ថវិកា​​​ឧបត្ថម្ភ​​​ពី​​​ក្រុម​ហ៊ុន​​​ភាពី​ម៉ិច​​៤លាន​រៀល​សម្រាប់​សព​ម្នាក់

Posted: 21 May 2011 07:06 PM PDT

តំណាង​ក្រុមហ៊ុន​ប្រគល់​ប្រាក់​ដល់​គ្រួសារ​សព
ខេត្តពោធិ៍សាត់ ៖ កម្ម​ករ​ក្រុម​ហ៊ុន​ភាពី​ម៉ិច​ចំនួន​២​នាក់​ដែល​​ស្លាប់​ដោយ​​សារ​រន្ទះ​បាញ់​​កាល​ពី​ថ្ងៃ​ទី​១៤ ឧសភា ឆ្នាំ​​២០១១ នៅ​ស្រុក​​ក្រគរ ​កន្ល​ង​មក​នេះ​ បាន​ទទួល​ថវិកា​ពី​ក្រុម​ហ៊ុន​​ក្នុង​​សព​​ម្នាក់​​ទទួល​បាន​៤លាន​រៀល ​ដើម្បីចូល​រួម​ធ្វើ​បុណ្យ និង​ចិញ្ចឹម​​កូន​ដែល​នៅ​​រស់ ។ ​នៅ​ថ្ងៃ​ទី​២០ ឧសភា ឆ្នាំ​២០១១​ លោក​ទី គឹម​តុក តំណាង​ឱ្យ​​លោក​ជំទាវ​ជឹង សុភាព នាយិកា​​ក្រុម​ហ៊ុន​ភាពី​ម៉ិច

ប្រកាស​ដាច់ខាតមិន​អនុញ្ញាត​ឱ្យជន​ឬ​អង្គការ​បរទេស​ណា ​ប្រើប្រាស់​ទឹកដី​កម្ពុជា​ប្រឆាំង​រដ្ឋាភិបាល​ប្រទេសណា​មួយ​ឡើយ

Posted: 21 May 2011 07:01 PM PDT

សម្តេច​​តេជោ​នាយក​រដ្ឋ​មន្ត្រី​​ បាន​​ប្រកាស​សាជាថ្មី​​ទៀត​ពីជំហរ​របស់​​ប្រទេស​កម្ពុជា
រាជធានីភ្នំពេញ ៖ សម្តេច​​តេជោ​នាយក​រដ្ឋ​មន្ត្រី​​ បាន​​ប្រកាស​សាជាថ្មី​​ទៀត​ពីជំហរ​របស់​​ប្រទេស​កម្ពុជា​ គឺ​ដាច់​ខាត​មិន​អនុញ្ញាត​​​ឱ្យ​​មាន​​ជន​ឬអង្គការ​​នយោបាយ​​បរទេស​​ណាមួយ​ប្រើ​ប្រាស់​​ទឹកដី​កម្ពុជា​ធ្វើ​ជា​មធ្យោ​បាយ​​ ដើម្បី​​ប្រយុទ្ធ​តតាំង​​​​ប្រឆាំង​ទម្លាក់​​រដ្ឋា​ភិបាល​ប្រទេស​ណាមួយឡើយ ។ មិន​មាន​ការ​បរិយាយ​លម្អិត​​ជុំ​វិញ​ការ​ប្រកាស​នេះទេ

បង្កើតខណ្ឌថ្មី១ទៀតនៅរាជធានី បំបែកខណ្ឌដង្កោទៅជាពីរ ដាក់ឈ្មោះ «ពោធិសែនជ័យ»

Posted: 21 May 2011 06:48 PM PDT

សាលាខណ្ឌដង្កោ​នឹងត្រូវ​ផ្ទេរ​ជាសាលាខណ្ឌពោធិសែន​ជ័យ​
រាជធានីភ្នំពេញ ៖ ​ខណ្ឌដង្កោ​​​គឺជា​ខណ្ឌ​​មួយដែល​​ស្ថិតនៅ​ប៉ែ​ក​ខាង​លិចនៃ​​​រាជ​ធានី​ភ្នំពេញ​​​និងជា​​​ខណ្ឌ​​មាន​វិសាល​ភាព​​​ភូ​មិសាស្ត្រ​​​ធំធេង​​ជាង​គេក្នុង​​ចំណោម​ខណ្ឌទាំង​​៨ ​របស់រាជ​ធានី​ភ្នំពេញ ​ព្រោះ​កាលពីពេលថ្មីៗ​កន្លង​មកនេះ​ រាជ​រដ្ឋាភិបាល​​​បានកាត់សង្កាត់​​​ចំនួន​​១១​ចេញ​​ពី​ខេត្ត​​​កណ្តាល​ដាក់​បញ្ចូល​មក​ក្រោម​​ការ​គ្រប់គ្រង​​របស់​ខណ្ឌ​​ដង្កោ

បដិមា​ធ្វើ​​ពី​ស្ពាន់​​ត្រូវ​បាន​​សមត្ថកិច្ច​​ប៉ុស្តិ៍​​ច្រក​​តំបន់​​បឹង​ត្រកួន​​ឃាត់​រក្សា​​ទុក​

Posted: 21 May 2011 01:51 AM PDT

បដិមា​​ធ្វើ​អំពី​ស្ពាន់​ជា​ទេវ​រូប​អង្គុយ​ប្រក់​នាគ
ក្រុង​ប៉ោយ​ប៉ែត​ ៖ បដិមា​​ធ្វើ​អំពី​ស្ពាន់​ជា​ទេវ​រូប​អង្គុយ​ប្រក់​នាគបានត្រូវ​កម្លាំង​​ប៉ូលិស​ការ​ពារ​ព្រំ​ដែន​គោក​នៅ​ច្រក​តំបន់​បឹង​ត្រកួន​ឆែក​ឆេរ​ឃើញ​ក្នុង​រថយន្ត​កាម​រី​មួយ​គ្រឿងកាល​ពី​វេលា​ម៉ោង​១៦ និង​៣០​នាទី​ ថ្ងៃ​ទី​១៩ ឧសភា នៅ​ប៉ុស្តិ៍​ច្រក​តំបន់​បឹង​ត្រកួន​ ស្ថិត​ក្នុង​ភូមិ​បន្ទាយ​មាន​ឫទ្ធិ​ ឃុំ​គោក​រមៀត​ ស្រុក​ថ្ម​ពួក ខេត្ត​បន្ទាយ​មាន​ជ័យ​។ បដិ​មា​នេះ​មាន​

ផឹក​ស្រា​បៀរ​អស់៨ថូ​ជិះ​ម៉ូតូ​ជ្រែ​ផ្អើល​អ្នក​ស្រុក​សមត្ថ​កិច្ច​ចាប់​ដុសក្អែល​

Posted: 21 May 2011 01:40 AM PDT

ក្រុម​ក្មេង​ទំនើង​ចំនួន​៣​នាក់​ស្រវឹង​ធ្លាក់​ភ្នែក​ជិះ​ម៉ូតូ​ជ្រែ​ពេញ​ផ្លូវ
ខេត្ត​បាត់​ដំបង​​ ៖ ក្រុម​ក្មេង​ទំនើង​ចំនួន​៣​នាក់​ស្រវឹង​ធ្លាក់​ភ្នែក​ជិះ​ម៉ូតូ​ជ្រែ​ពេញ​ផ្លូវ​ធ្វើ​ឱ្យ​អ្នក​ស្រុក​ និង​អ្នកដំណើរ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​តាម​ដង​ផ្លូវ​ជាតិ​លេខ​៥​ ខាង​ជើង​រង្វង់​មូល​រូប​សំណាក​លោក​តា​ដំបង​គ្រញូង​ក្នុង​សង្កាត់​រតនៈ​ ក្រុង​បាត់​ដំបង​ កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច​ ថ្ងៃទី​១៩ ឧសភា ហើយ​ត្រូវ​សមត្ថ​កិច្ច​នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត​​​ចាប់​បាននាំ​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!