The Phnom Penh Post - KHMER: “ជប៉ុន​បញ្ជូន​បុគ្គលិក​ចូល​​ក្នុង​អគារ​ម៉ាស៊ីន​ប្រតិកម្ម​នុយក្លេអ៊ែរ​ជា​លើក​ដំបូង” plus 9 more

The Phnom Penh Post - KHMER: “ជប៉ុន​បញ្ជូន​បុគ្គលិក​ចូល​​ក្នុង​អគារ​ម៉ាស៊ីន​ប្រតិកម្ម​នុយក្លេអ៊ែរ​ជា​លើក​ដំបូង” plus 9 more


ជប៉ុន​បញ្ជូន​បុគ្គលិក​ចូល​​ក្នុង​អគារ​ម៉ាស៊ីន​ប្រតិកម្ម​នុយក្លេអ៊ែរ​ជា​លើក​ដំបូង

Posted: 05 May 2011 02:50 AM PDT

តូក្យូ៖ ក្រុម​កម្មករ បាន​ចូល​​ជា​លើក​ដំបូង​​នៅ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍​នេះ ទៅ​ក្នុង​​អគារ​ម៉ាស៊ីន​ប្រតិកម្ម​លេខ ១ នៅ​ឯ​រោង​ចក្រ​ថាមពល​នុយក្លេអ៊ែរ​ដាយអ៊ីឈី​ហ្វូគូហ្ស៊ីម៉ា​ដែល​រង​ការ​ខូច​ ខាត​​​ ចាប់​តាំង​ពី​​មាន​ការ​ផ្ទុះ​ប៉ើង​​គម្រប​របស់​វា​ មួយ​ថ្ងៃ​ក្រោយ​​កើត​មាន​គ្រោះ​រញ្ជួយ​ដី និង​រលក​ស៊ូណាមិ។

អាសាដ​បញ្ជូន​ទ័ព​បន្ថែម​ដើម្បី​បោស​សម្អាត​ការ​ងើប​បះ​បោរ​នៅ​ស៊ីរី

Posted: 05 May 2011 02:11 AM PDT

ក្រុង​អាម៉ាន់ អង្គភាព​យោធា​ស៊ីរី​ដែល​គាំ​ទ្រ​ដោយ​រថ​ក្រោះ​ បាន​បន្ថែម​ការ​វាយ​ប្រហារ​លើ​តំបន់​ជាយ​ក្រុង​រឹង​ទទឹង​ពីរ ជា​សញ្ញា​បង្ហាញ​ថា លោក​ប្រធានា​ធិបតី បាសារ អាល់​-​អាសាដ កំពុង​ពង្រីក​ការ​ប្រើ​ប្រាស់​យោធា​ដើម្បី​បោស​សម្អាត​បាតុកម្ម​ប្រឆាំង​នឹង ​ការ​គ្រប់​គ្រង​ផ្តាច់​ការ​របស់​លោក។

អាល្លឺម៉ង់​កាត់​ទោស​ឧទ្ទាម​រ៉្វាន់ដា​ចំពោះ​ការ​សម្លាប់​រង្គាល​នៅ​កុងហ្គោ

Posted: 05 May 2011 01:57 AM PDT

ក្រុង​ស្ទុតហ្គាត មេ​ដឹក​នាំ​ក្រុម​ឧទ្ទាម​រ៉្វាន់ដា​ពីរ​នាក់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​ បទ​បញ្ជា​ឲ្យ​សម្លាប់​រង្គាល និង​រំលោភ​ជា​ក្រុម​នៅ​សាធារណ​រដ្ឋ​ប្រជា​ធិបតេយ្យ​កុងហ្គោ​ ត្រូវ​បាន​គេ​នាំ​យក​មក​កាត់​ទោស​នៅ​ប្រទេស​អាល្លឺម៉ង់​កាល​ពី​ថ្ងៃ​ពុធ ទី ៤ ខែ​ឧសភា​​ម្សិល​មិញ។

នគរបាល​កំពុង​តាម​ប្រមាញ់​ជន​សង្ស័យ​បាញ់​ប្រហារ​លើ​​គ្រួសារ​មួយ​នៅ​សែនសុខ

Posted: 05 May 2011 01:37 AM PDT

ភ្នំពេញ៖ មន្រ្តី​នគរ​បាល​ខណ្ឌ​សែន​សុខ កំពុង​ស្វែង​រក​ចាប់​ខ្លួន​ជន​សង្ស័យ ដែល​បាន​បាញ់​ប្រហារ​ទៅ​លើ​គ្រួសារ​មួយ កាល​ពី​មិញ ដែល​បណ្តាល​ឲ្យ​ក្មេង​ស្រី​ម្នាក់​រង​របួស​និង​កំពុង​សម្រាក​ព្យាបាល​នៅ​ មន្ទីរ​ពេទ្យ។

តុលាការ​បើក​សវនការ​បណ្តឹង​ស៊ី​សំណូក​សូក​ប៉ាន់​ប្រឆាំង​នឹង​សាច់​ញាតិ​លោក​ ហ៊ុន សែន

Posted: 05 May 2011 01:15 AM PDT

ភ្នំពេញ៖ សំណុំ​រឿង​ក្តី​ស៊ី​សំណូក និង​សូក​ប៉ាន់​របស់​អតីត​មន្ត្រី​ក្រសួង​អធិការកិច្ច​ និង​ប្អូន​ជី​ដូន​មួយ​ម្នាក់​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន លើ​បញ្ហា​ដោះ​ស្រាយ​ដី​ធ្លី​ជូន​ប្រជាជន​ ១២០​គ្រួសារ​នៅ​ខណ្ឌ​ដង្កោ​​ ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​បើក​សវនាការ​កាល​ពី​ព្រឹក​ម្សិល​មិញ ដោយ​ពុំ​មាន​វត្តមាន​ជន​ជាប់​ចោទ​ទាំង​ពីរ​រូប​នោះ​ឡើយ។

សុរិន្ទ ពិតសុវណ្ណ៖ មេដឹកនាំ​អាស៊ាន​ចាប់​អារម្មណ៍​ខ្លាំង​លើ​ជម្លោះ​ព្រំ​ដែន​កម្ពុជា-ថៃ

Posted: 05 May 2011 12:47 AM PDT

ហ្សាការតា, ឥណ្ឌូនេស៊ី៖ អគ្គ​លេខាធិការ​អាស៊ាន បាន​ថ្លែង​ថា ជម្លោះ​ព្រំ​ដែន​កម្ពុជា-ថៃ និង​ការ​វាយ​ប្រយុទ្ធ​គ្នា​នា​ពេល​ថ្មីៗ​នេះ​រវាង​ប្រទេស​ទាំង​ពីរ​នេះ ដែល​បាន​បណ្តាល​ឲ្យ​ភាគី​ទាំង​សង​ខាង​មាន​មនុស្ស​ស្លាប់ និង​របួស​ជា​ច្រើន​នាក់​នោះ ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ក្រុម​មេដឹកនាំ​អាស៊ាន នៅ​អំឡុង​ពេល​កិច្ច​ប្រជុំ​អាស៊ាន​នៅ​ចុង​សប្តាហ៍​នេះ។

មេ​ទ័ព​​កម្ពុជា និង​ថៃ​ឯកភាព​បញ្ឈប់​ការ​ប្រយុទ្ធ​ និង​ដាក់​ទាហាន​៥​ម្ខាង​ល្បាត​រួម​គ្នា

Posted: 05 May 2011 12:19 AM PDT

ឧត្តរមានជ័យ៖ ប្រភព​ពី​មន្ត្រី​យោធា​កម្ពុជា បាន​ឲ្យ​ដឹង​ថា មេ​ទ័ព​កម្ពុជា និង​ថៃ នៅ​ក្នុងជំនួប​ចរចា​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ នៅ​តំបន់​ព្រំ​ដែន​កម្ពុជា-ថៃ​នោះ បាន​ឯកភាព​បញ្ឈប់​ការ​បាញ់​ផ្លោង​អាវុធ​ដាក់​គ្នា ដោយ​បាន​ដាក់​ពង្រាយ​ទាហាន​គ្មាន​អាវុធ​ម្ខាង​ ៥​នាក់ ឲ្យ​យាមល្បាត​រួម​គ្នា​នៅ​​តំបន់​មាន​ជម្លោះ​ចាប់​ពី​ម៉ោង ៨​ព្រឹក​ដល់​ម៉ោង ៣​រសៀល។

ចាប់​ខ្លួន​ជន​សង្ស័យ​​២​នាក់​សម្លាប់​ជាង​ជួស​ជុល​ម៉ូតូ​ម្នាក់នៅ​ចំការលើ

Posted: 04 May 2011 10:49 PM PDT

កំពង់ចាម៖ ជន​សង្ស័យ​ ២​នាក់​ក្នុង​អំពើ​មនុស្ស​ឃាត​​កាល​ពី​សប្តាហ៍​មុន​នោះ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ចំការលើ ខេត្ត​កំពង់ចាម ចាប់​ខ្លួន​បាន​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។

អូបាម៉ា សម្រេច​ចិត្តមិន​ចេញ​ផ្សាយ​រូប​ថត​​សាក​សព​ ប៊ិន ឡាដិន

Posted: 04 May 2011 09:11 PM PDT

ក្រុង​វ៉ាស៊ីនតោន/អាបូតាបាដ៖ ប្រធានា​​ធិបតី បារ៉ាក់ អូបាម៉ា កាល​ពី​ថ្ងៃ​ពុធ ទី​៤ ឧសភា បានសម្រេច​ចិត្ត​មិន​ចេញ​ផ្សាយ​រូប​ថត​សាក​សព​របស់​លោក អូសាម៉ា ប៊ិន ឡាដិន មេ​ដឹក​នាំ​ក្រុមអាល់​កៃដា​​ ដោយ​និយាយ​ថា ​រូបថត​ទាំង​នេះ​អាច​នឹង​ញុះ​ញង់​ឲ្យមាន​​អំពើ​ហិង្សា និង​​ត្រូវ​ប្រើ​ប្រាស់​ដោយ​ក្រុម​សកម្ម​ប្រយុទ្ធ​ជា​ឧបករណ៍​​​ឃោសនា​មួយ។

សុរិន្ទ ពិតសុវណ្ណ អះ​អាង​​ពី​វឌ្ឍនភាព​របស់​​អាស៊ាន​ក្នុង​ជម្លោះ​កម្ពុជា-ថៃ

Posted: 04 May 2011 08:55 PM PDT

ហ្សាការតា៖ អគ្គ​លេខាធិការ​អាស៊ាន បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​ថា ថ្វី​បើ​​ស្ថិត​នៅ​លើ​ផ្លូវ​វែង​ឆ្ងាយ​ត្រូវ​ដើរ​មុន​នឹង​​ក្លាយ​ទៅ​ជា​ ស្ថាប័ន​ដោះ​ស្រាយ​ជម្លោះ​មួយ​ក៏​ដោយ ក៏​អាស៊ាន​បាន​ធ្វើ​ឲ្យ​មាន​ដំណើរ​វិវត្តន៍​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ក្នុង​ កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​ដើម្បី​​គ្រប់​គ្រង​ស្ថានការណ៍​ជម្លោះ​រវាង​ ប្រទេស​កម្ពុជា និង​ថៃ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!